នៅក្នុងចក្រវាលដ៏ធំធេងដែលមនុស្សអាចសង្កេតឃើញ មានវត្ថុអវកាសរាប់មិនអស់ តាំងពីពពកធូលីអវកាស ណេប៊ូឡា រហូតដល់បណ្ដុំកាឡាក់ស៊ី។ ដូច្នេះ តើវត្ថុអវកាសណាមួយដែលធំជាងគេ?
វត្ថុអវកាសធំជាងគេបង្អស់ក្នុងចក្រវាលដែលអ្នកវិទ្យាសាស្ត្របានរកឃើញនាពេលកន្លង នោះគឺ Hercules–Corona Borealis Great Wall។
ដោយមានបណ្ដោយពី 6 ដល់ 18 ពាន់លានឆ្នាំពន្លឺ Hercules–Corona Borealis Great Wall ត្រូវបានគេចាត់ទុកថាជាវត្ថុអវកាសធំជាងគេបង្អស់ក្នុងចក្រវាលដែលអាចសង្កេតឃើញ។ វាគឺជាបណ្ដុំនៃកាឡាក់ស៊ីដែលតភ្ជាប់នឹងគ្នាដោយសារកម្លាំងទំនាញ។
ទំហំរបស់មហាបណ្ដុំកាឡាក់ស៊ីនេះ ធំដល់ថ្នាក់ ពន្លឺត្រូវការពេលវេលាប្រហែល 10 ពាន់លានឆ្នាំ ទើបធ្វើដំណើរផុតប្រវែងបណ្ដោយរបស់វា។
យោងតាម Interesting Engineering មហាបណ្ដុំកាឡាក់ស៊ី Hercules–Corona Borealis Great Wall ត្រូវបានរកឃើញកាលពីឆ្នាំ 2013 នៅពេលបង្កើតផែនទីកាំរស្មីហ្គាមម៉ា ជាពន្លឺដែលមានថាមពលខ្លាំងជាងគេបង្អស់ក្នុងចក្រវាលបច្ចុប្បន្ន។
មហាបណ្ដុំកាឡាក់ស៊ីនេះស្ថិតក្នុងក្រុមតារានិករ Hercules និង Corona Borealis ដែលមានចម្ងាយពីផែនដីប្រហែល 10 ពាន់លានឆ្នាំពន្លឺ៕