លោក Lee Wilson ដាំផ្កាយឈូតរ័ត្នជាង 32 ហិកតា ដែលប្រហាក់ប្រហែលនឹង 1.2 លានដើម ដើម្បីជូនភរិយាសម្រាប់ខួប 50 ឆ្នាំនៃថ្ងៃអាពាហ៍ពិពាហ៍។
«ប្ដីប្រពន្ធខ្ញុំនឹងរម្លឹកខួរ 50 ឆ្នាំនៃថ្ងៃរៀបការនៅថ្ងៃទី 10 សីហា ហើយអ្នកដឹងថា ពេលរស់នៅជាមួយគូជីវិតរហូតដល់ 50 វាមានន័យយ៉ាងណាហើយមែនទេ? ខ្ញុំបានពិចារណាជាច្រើនអំពីរឿងនោះ។ ភរិយារបស់ខ្ញុំតែងចូលចិត្តផ្កាយឈូករ័ត្ន ហើយខ្ញុំគិតថា នេះគឺជាឆ្នាំដែលគួរដាំផ្កានេះ។ ខ្ញុំបានដាំផ្កាជាង 32 ហិកតាសម្រាប់គាត់» លោក Lee Wilson ប្រាប់ ABC News កាលពីថ្ងៃទី 01 សីហាដូច្នេះ។
«រឿងនោះធ្វើឱ្យខ្ញុំមានអារម្មណ៍ពិសេសខ្លាំងណាស់។ មិនអាចមានអំណាយអនុស្សាវរីយ៍ណាដែលល្អជាងចំការឈូករ័ត្នមួយនេះឡើយ» អ្នកស្រី Renee ភរិយារបស់លោក Wilson ថ្លែងដូច្នេះ។
លោក Wilson និងកូនប្រុស បានលួចដាំដើមឈូករ័ត្នតាំងពីខែឧសភា និងលាក់មិនឱ្យអ្នកស្រី Renee ដឹង។ ពេលនេះ ចំការឈូករ័ត្នបានក្លាយជាទន្លេផ្កាដ៏ធំធេង ស្ថិតនៅក្បែរផ្លូវល្បឿនលឿនលេខ 54 និងមានចម្ងាយពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Pratt រដ្ឋ Kansas ប្រហែល 6.4 គីឡូម៉ែត្រ។
ស្វាមីភរិយាលោក Wilson បាននៅក្បែរគ្នាតាំងពីរៀននៅមធ្យមសិក្សា ហើយការណាត់ជួបគ្នាដំបូងរបស់ពួកគេគឺនៅពេលជិះស្គីជាមួយគ្នា។ លោក Wilson ឱ្យដឹងថា តាំងពីពេលនោះមក លោកជឿថា Renee នឹងក្លាយជាចំណែកមួយនៅក្នុងជីវិតរបស់គាត់៕