(សហរដ្ឋអាម៉េរិក) – ក្រុមហ៊ុន Virgin Galactic បានទទួលជោគជ័យនូវភារកិច្ចពាណិជ្ជកម្មដំបូងកាលពីថ្ងៃទី 29 មិថុនា 2023 ដែលនាំមនុស្សឡើងទៅកាន់ទីអវកាសក្បែរគន្លងតារាវិថី និងត្រលប់មកកាន់ផែនដី។
ជើងហោះហើរថ្មីនេះបានចាកចេញពីមជ្ឈមណ្ឌលអវកាស Spaceport America ក្នុងរដ្ឋ New Mexico នៅវេលាម៉ោង 21 និង 30 នាទី ថ្ងៃទី 29 មិថុនា (ពេលវេលានៅកម្ពុជា) និងហោះឡើងដល់ទីអវកាសក្បែរគន្លងតារាវិថី ក្រោយការធ្វើដំណើរបាន 58 នាទី។ ក្រោយការអណ្ដែតនៅលើកម្ពស់ 85.1 គីឡូម៉ែត្រ ដែលស្ថិតក្នុងស្ថានភាពគ្មានទំនាញផែនដី យន្តហោះអវកាស VSS Unity ក៏បានត្រលប់មកចុះចតនៅ SpacePort America នាម៉ោង 22 និង 42 នាទី ក្នុងថ្ងៃដដែល។
ក្រុមហ៊ុន Virgin Galactic ត្រូវបានបង្កើតឡើងដោយមហាសេដ្ឋីជនជាតិអង់គ្លេស Richard Branson កាលពីឆ្នាំ 2014។
Virgin Galactic កំពុងអភិវឌ្ឍក្រុមយន្តហោះអវកាស និងយន្តហោះដឹកជញ្ជូន។ យានអវកាសថ្នាក់ Delta ថ្មីរបស់ពួកគេ អាចហោះមួយជើងក្នុងមួយសប្ដាហ៍។ ក្រោយពី Delta ចាប់ផ្ដើមដំណើរការនៅឆ្នាំ 2026 Virgin Galactic អាចនាំភ្ញៀវឡើងទៅកាន់ទីអវកាសជារៀងរាល់ថ្ងៃ ពីទីតាំងជាច្រើននៅលើពិភពលោក៕