Great Wall Motor (GWM) គ្រោងនឹងសាងសង់រោងចក្រផលិតថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនីអគ្គិសនីនៅប្រទេសថៃ ហើយអាចស្រាវជ្រាវ និងអភិវឌ្ឍសម្រាប់រថយន្តទ្រុងអគ្គិសនីផងដែរ។
ប្រទេសថៃគឺជាខឿនសេដ្ឋកិច្ចសម្រាប់ការផលិតរថយន្តធំជាងគេលំដាប់ទីដប់របស់ពិភពលោក និងមានគោល ដៅប្ដូរទៅរកការផលិតរថយន្តអគ្គិសនីឱ្យបាន 30% ក្នុងរយៈពេលតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ។ រាជរដ្ឋាភិបាលថៃក៏កំពុងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកផលិតថ្មផ្ទុកថាមពលអគ្គិសនីនៅក្នុងស្រុក។
GWM បានទិញរោងចក្រមួយរបស់ GM កាលពីឆ្នាំ 2020 ហើយចាប់ពីពេលនោះ GWM បានផលិតរថយន្ត hybrid Haval នៅប្រទេសថៃ។ ឆ្នាំ 2021 GWM បានបង្ហាញរថយន្ត Ora Good Cat នៅប្រទេសថៃ ហើយបច្ចុប្បន្នវាគឺជាម៉ូដែលរថយន្តដែលលក់ដាច់ជាងគេនៅប្រទេសនេះ។ GWM ក៏មានគម្រោងផលិតរថយន្តអគ្គិសនី Ora Good Cat EV នៅប្រទេសថៃ នាឆ្នាំ 2024 ដែលអាចលក់ក្នុងតម្លៃ 24,475 ដុល្លារអាម៉េរិក/គ្រឿង។
ការសាងសង់រោងចក្រដំឡើងថ្មផ្ទុកអគ្គិសនីថ្មីនៅប្រទេសថៃ នឹងត្រូវចំណាយប្រាក់ពី 14 ដល់ 28 លានដុល្លារ។ លោក Narong Sritayon ប្រធានផ្នែកពាណិជ្ជកម្មរបស់ GWM នៅប្រទេសថៃ និយាយថា រោងចក្រនេះអាចនឹងត្រូវបានប្រើប្រាស់ជាកន្លែងផលិត និងផ្គត់ផ្គង់ថ្មផ្ទុកថាមពលសម្រាប់រថយន្តអគ្គិសនីនាពេលខាងមុខ៕