(តៃវ៉ាន់) – ខ្សែការពាររបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃធ្វើឱ្យមានកំហុស នាំឱ្យម្ចាស់ផ្ទះតៃវ៉ាន់ តាមទាន់ 2-2 បើទោះជាគ្រប់គ្រងសាច់បាល់បានច្រើនលើសលុបនៅក្នុងការប្រកួតមិត្តភាពកាលពីព្រលប់ថ្ងៃទី 16 មិថុនា។
Theerathon Bunmathan អវត្តមាននៅក្នុងការប្រកួតនេះ ប៉ុន្តែក្រុមជម្រើសជាតិថៃនៅមានជើងខ្លាំងច្រើនរូបទៀត មានដូចជា Chanathip Songkrasin, Supachok Sarachat ជាដើម នៅពេលធ្វើជាភ្ញៀវនៅឯកីឡដ្ឋាន Kaohsiung កោះតៃវ៉ាន់។ ម្ចាស់ពានរង្វាន់លេខពីរនៅស៊ីហ្គេមលើកទី 32 ដែលបច្ចុប្បន្នឈរលំដាប់លេខ 114 នៅ FIFA គ្រប់គ្រងបាល់បានច្រើលើសលុបនៅចំពោះមុខក្រុមម្ចាស់ផ្ទះតៃវ៉ាន់ ដែលទាបជាង 42 ថ្នាក់ ធៀបនឹងថៃនៅ FIFA ។
ក្នុងការប្រកួតដែលមានលទ្ធផល 2-2 នេះ Kritsada របស់ថៃ ទាត់ចូលទីខ្លួនឯងនៅនាទីទី 48, Teerasil Dangda របស់ថៃ រកបានមួយគ្រាប់នៅនាទីទី 62, Chen Ting-yang របស់តៃវ៉ាន់ រកបានមួយគ្រាប់នៅនាទីទី 87, Wang Ruei ទាត់ចូលទីខ្លួនឯងនៅនាទីទី 84។
ក្រោយការប្រកួតនេះ ក្រុមដំរីប្រយុទ្ធរបស់ថៃ នឹងធ្វើដំណើរទៅកាន់ហុងកុងដើម្បីទាត់មិត្តភាពលើកទីពីនៅថ្ងៃទី 19 មិថុនា។