ក្រុមបាល់ទាត់​មួយ​​របស់​​អាស៊ីអាគ្នេយ៍ បង្កើត​ប្រវត្តិសាស្ត្រ​នៅ World Cup

ការ​ដណ្ដើមបាន​ជ័យជម្នះ​លើ​នូ​វែ​លសេ​ឡង់ មិន​ត្រឹមតែ​ជួយ​ឱ្យ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​ហ្វ៊ី​លី​ពី​ន​មាន​ពិន្ទុ​ជា​លើកដំបូង​នៅ World Cup នោះទេ តែ​ក៏​ជួយ​ឱ្យ​ក្រុម​នេះ​គិតដល់​ដំណាក់កាល​ឡើងដល់​វគ្គ​ជម្រុះ​ផ្ទាល់​ផងដែរ។ នៅក្នុង​ការប្រកួត​ជើង​ទី​ពីរ​នៃ​ពូ​ល A ដែល​មាន​បួន​ក្រុម​គឺ ​ហ្វ៊ីលីពីន​ ស្វ៊ីស នូវែលសេឡង់ និង​ន័រវែស នៅ World Cup នារី 2023 ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី 25 កក្កដា 2023 ហ្វ៊ី​លី​ពី​ន​ទទួលបាន 3 ពិន្ទុ ឈរ​លំដាប់​ទី​បី បន្ទាប់ពី​បាន​ផ្ដួល​នូ​វែ​ល​សេ​ឡង់ 1-0។ ចំណែក​ន័​រ​វែ​ស​ឈរ​នៅ​បាត​តារាង និង​មាន​ហានិភ័យ​ត្រូវបាន​ជម្រុះឆាប់ៗនេះ ព្រោះតែ​ទទួលបាន 1 ពិន្ទុ ក្រោយពី​បាន​​ទាត់​​ពីរ​ប្រកួត។ រីឯស្វ៊ី​ស​វិញ កំពុងតែ​ត្រៀម​ដណ្ដើម​សំបុត្រ​ឡើងទៅ​វគ្គ​បន្ទាប់ នៅពេល​មាន 4 ពិន្ទុ​ក្នុង​ដៃ។ ការប្រកួត​នៅ​ពូ​ល A នឹង​ធ្វើឡើង​ប្រកបដោយ​ភាព​តានតឹង​នៅ​ជើង​ចុងក្រោយ ពេល​ដែល​​ក្រុម​ទាំង 4 សុទ្ធតែ​នៅមាន​ឱកាស។ សម្រាប់​ក្រុម​ហ្វ៊ី​លី​ពី​ន ក្រោយ​ជ័យជម្នះ​ដំបូង​នៅ World Cup ក្រុម​នេះ​ថែមទាំង​អាចបង្កើត​បាន​ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​រំភើប ដោយ​ការ​ក្លាយជា​ក្រុម​ដំបូង​គេ​របស់​អាស៊ីអាគ្នេយ៍​ដែល​​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល។ បើសិន​ធ្វើបាន​ដូច្នេះ ក្រុមកីឡា​ការិនី​បាល់ទាត់​ហ្វ៊ី​លី​ពី​ន នឹង​បានទទួល​ប្រាក់រង្វាន់​យ៉ាងច្រើន។ ការកំណត់​របស់ … Read more

ក្រុម​ថៃ​ត្រូវ​ក្រុម​តៃវ៉ាន់​តាម​ទាន់​ 2-2 បើ​ទោះ​គ្រប់​គ្រង​បាល់បាល់​ 76%

(តៃវ៉ាន់) – ខ្សែ​ការ​ពារ​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ថៃ​​ធ្វើ​ឱ្យ​មាន​កំហុស​​ នាំ​ឱ្យ​ម្ចាស់​ផ្ទះ​តៃវ៉ាន់ តាម​ទាន់​ 2-2 បើ​ទោះ​ជា​គ្រប់​គ្រង​សាច់​បាល់​បាន​ច្រើន​លើស​លុប​នៅ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កាល​ពី​ព្រលប់​ថ្ងៃទី 16 មិថុនា​។ Theerathon Bunmathan អវត្តមាន​នៅ​ក្នុង​ការ​ប្រកួត​នេះ​ ប៉ុន្តែ​ក្រុម​ជម្រើស​ជាតិ​ថៃ​នៅ​មាន​ជើង​ខ្លាំង​ច្រើន​រូបទៀត​ មាន​ដូច​ជា​​ Chanathip Songkrasin, Supachok Sarachat ជា​ដើម នៅ​ពេល​ធ្វើ​ជា​ភ្ញៀវ​នៅ​ឯកីឡដ្ឋាន Kaohsiung កោះ​តៃវ៉ាន់​។ ម្ចាស់​ពាន​រង្វាន់​លេខ​ពីរ​នៅ​ស៊ីហ្គេម​លើក​ទី 32 ដែល​បច្ចុប្បន្ន​ឈរ​លំដាប់​លេខ​ 114 នៅ FIFA គ្រប់​គ្រង​បាល់​បាន​ច្រើលើស​លុប​​នៅ​ចំពោះ​មុខ​ក្រុម​ម្ចាស់​ផ្ទះ​តៃវ៉ាន់​ ដែល​ទាប​ជាង​ 42 ថ្នាក់​ ធៀប​នឹង​ថៃ​នៅ​ FIFA ។ ក្នុង​ការ​ប្រកួត​ដែល​មាន​លទ្ធផល​ 2-2 នេះ​ Kritsada របស់​ថៃ​ ទាត់​ចូល​ទី​ខ្លួន​ឯងនៅ​នាទី​ទី 48, Teerasil Dangda របស់​ថៃ រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី 62, Chen Ting-yang របស់​តៃវ៉ាន់​ រក​បាន​មួយ​គ្រាប់​នៅ​នាទី​ទី 87, Wang Ruei ទាត់​ចូល​ទី​ខ្លួន​ឯង​នៅ​នាទី​ទី … Read more

ដើម្បី​ត្រៀម​សម្រាប់​ការ​​ប្រកួត​ជាមួយ​ជើងឯក World Cup ឥណ្ឌូណេស៊ី​ផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​បរទេស​ច្រើន​នាក់​

ឥណ្ឌូណេស៊ី​បន្ត​អនុវត្ត​គោលនយោបាយ​ដែលមាន​តាំងពី​ឆ្នាំ 2021 ដោយ​ការផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​បាល់ទាត់​វ័យក្មេង​ពីររូប​ដែល​កំពុង​ទាត់​នៅ​ប្រទេស​ហូ​ឡង់ ហើយ​ពួកគេ​នឹង​បង្ហាញខ្លួន​ក្នុង​ការប្រកួត​មិត្តភាព​​​ក្របខណ្ឌ FIFA Days នៅ​ខែមិថុនា 2023។ កីឡាករ​ពីររូប​ដែល​ទើបតែ​ទទួលបាន​សញ្ជាតិ​ឥណ្ឌូណេស៊ី រួមមាន Ivar Jenner អាយុ 19 ឆ្នាំ កំពុង​លេង​ជា​ខ្សែបម្រើ​របស់​ក្លឹប FC Utrecht និង Rafael Struick អាយុ 20 ឆ្នាំ កំពុង​លេង​ជា​ខ្សែប្រយុទ្ធ​ឱ្យ​ក្លឹប ADO Den Haag។ អ្នក​ទាំងពីរ​សុទ្ធ​តែមាន​ជីដូន​ជីតា​ជា​ជនជាតិ​ឥណ្ឌូណេស៊ី និង​បាន​ស្បថ​ចូល​ក្រុម​ជម្រើសជាតិ​ក្នុងនាម​ជា​ពលរដ្ឋ​ឥណ្ឌូណេស៊ី ចាប់ពី​ថ្ងៃទី 22 ឧសភា។ សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) បាន​ត្រៀម​ផ្ដល់​សញ្ជាតិ​ដល់ Jenner និង Struick កាលពី​ខែ​មុន​ដើម្បីឱ្យ​ពួកគេ​ចូលរួម​ក្នុង​ក្រុម U20 ទៅ​ទាត់​នៅ U20 World Cup លើ​ទីលាន​​ដែល​ឥណ្ឌូណេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ។ ប៉ុន្តែ ឥណ្ឌូណេស៊ី​ត្រូវបាន FIFA ដកហូត​សិទ្ធ​រៀបចំ​ការប្រកួត ធ្វើឱ្យ​ក្រុម U20 របស់​ពួកគេ​ខក​ខាន​​មិនបាន​ទាត់​នៅ​ពានរង្វាន់​នេះ និង​បាន​ពន្យារពេល​លើ​ការផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​ពីររូប​ខាងលើ។ ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី … Read more

ម្ចាស់​ជើង​ឯកបាល់​ទាត់​ SEA Games លើក​ទី 32 មាន​មហិច្ចតា​ប្រកួត​ជាមួយ​បណ្ដា​ក្រុម​ជើង​ខ្លាំង​​លំដាប់​ពិភពលោក

ប្រធាន​សហព័ន្ធកីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក​ Erick Thohir មាន​បំណង​អញ្ជើញ​បណ្ដា​ក្រុម​បាល់​ទាត់​លំដាប់​កំពូល​ៗ​របស់​ពិភព​លោក ​មក​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​។ «យើង​អញ្ជើញ​អាហ្សង់ទីន​មក​ទាត់​មិត្ត​ភាព​ដើម្បី​កែ​លំអ​ស្មារតី និង​សម​ជាមួយ​នឹង​ការ​ប៉ះ​គូប្រកួត​ធំៗ​។ ដើម​ឡើយ នៅ​ពេល​ជួប​វៀតណាម និង​ថៃ កីឡាករ​របស់​យើង​ក៏​ភ័យ​ញ័រ​ខ្លួន​។ ប៉ុន្តែ នៅ​ស៊ីហ្គេម​លើក​ទី 32 យើង​ដណ្ដើម​បាន​ជ័យ​ជម្នះ ហើយ​នេះ​គឺជា​ពេល​ដែល​មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​» ប្រធាន PSSI លោក Erick Thohir ថ្លែងដូច្នេះ​។ ក្រោយ​ពី​ដណ្ដើម​បាន​មេដាយ​មាស​វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី 32 ចលនា​​វិជ្ជមាន​ក្នុង​វិស័យ​បាល់​ទាត់​កំពុង​តែ​ផ្ទុះ​ឡើង​នៅ​​ឥណ្ឌូណេស៊ី​។ ក្នុង​ការ​ប៉ះ​គ្នា​លក្ខណៈ​​អន្តរជាតិ​នានា​ក្នុង​ខែ​មិថុនា ក្រុម​ឥណ្ឌូណេស៊ី នឹង​ប្រកួត​មិត្ត​ភាព​នៅ​ថ្ងៃទី 14 ជាមួយ​នឹង​ក្រុម​របស់​ប៉ាឡេស្ទីន​។ ប្រាំថ្ងៃ​បន្ទាប់​មក ឥណ្ឌូណេស៊ី​នឹង​ត្រូវ​ប្រកួត​ជាមួយ​អាហ្សង់ទីន​។ តាម​ផែនការ PSSI ថែមទាំង​មាន​បំណង​អញ្ជើញ​ក្រុម​ជើង​ខ្លាំង​ដូច​ជា ម៉ារ៉ុក ប្រេស៊ីល ព័រទុយហ្កាល់​ និង​រុស្ស៊ី មក​ទាត់​មិត្ត​ភាព​នៅ​ឥណ្ឌូណេស៊ី​ទៀត​ផង​។ គម្រោង​ទាំង​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត និង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ចរចា​។ ប៉ុន្តែ នឹង​មាន​តែ​មួយ​ ឬ​ពីរ​ប្រកួត​បែប​នេះ​ប៉ុណ្ណោះ​​នៅ​ក្នុង​មួយ​ឆ្នាំ​។ PSSI ក៏​​មាន​មហិច្ឆតា​រៀប​ចំ​​ការ​ប្រកួត​ផ្លូវ​ការ​ច្រើនទៀត​នៅ​ក្នុង​ឱកាស​ FIFA Days ដើម្បី​លើក​កម្ពស់​ចំណាត់​​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​​​ FIFA​៕

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ត្រូវ​ជប៉ុន​លុប​ចោល​ការ​ប្រកួត​មិត្ត​ភាព​សម្រាប់​រដូវ​ FIFA Days

ទំព័រ​ Siam Sport ដក​ស្រង់​ប្រភព​ព័ត៌មាន​ពីជប៉ុន បាន​ឱ្យ​ដឹង​ថា​ សហព័ន្ធ​កីឡាបាល់​ទាត់​ជប៉ុន (JFA) បាន​លុប​ចោល​គម្រោង​ប្រកួត​មិត្ត​ភាព​ជាមួយ​អាហ្សង់​ទីន​ ព្រោះ​តែ​ការ​ចំណាយ​ខ្ពស់​ពេក​។ យោង​តាម​ប្រភព​ព័ត៌មាន JFA ត្រូវ​បង្ខំ​ចិត្ត​បោះ​បង់​គម្រោង​អញ្ជើញ​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន មក​ប្រកួត​មិត្ត​ភាព​នៅ​ក្នុង​ឱកាស​ FIFA Days ក្នុង​ខែ​មិថុនា 2023​ ព្រោះ​តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ហួស​។ JFA ត្រូវ​ចំណាយ​ប្រាក់​ 600 លាន​យេន (ជាង 4.3 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​អញ្ជើញ​ Messi និង​មិត្ត​រួម​ក្រុម​មក​ប្រកួត​នៅ​ប្រទេស​ជប៉ុន​។ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន កំពុង​គ្រប់​គ្រង​តំណែង​ជើង​ឯក​ World Cup និង​ជាប់​ចំណាក់​ថ្នាក់​លេខ​មួយ​លើ​ពិភពលោក​ ដោយ​មាន​​កំពូល​តារា​បាល់​ទាត់ Lionel Messi នៅ​ក្នុង​ក្រុម​។ ដូច្នេះ តម្លៃ​យីហោ​របស់​ពួក​គេ​ពិត​ជា​ខ្ពស់​។ ក្រុម​ជម្រើស​ជាតិ​ដែល​ចង់​អញ្ជើញ​ក្រុម​អាហ្សង់ទីន​មក​ទាត់​មិត្ត​ភាព​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​។ កាល​ពី​ឆ្នាំ​មុន JFA ត្រូវបាន​គេ​ជឿ​ថា បាន​ចំណាយ​ 300 លាន​យេន (ជាង 2.1 លាន​ដុល្លារអាម៉េរិក) ដើម្បី​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​មក​ទាត់​មិត្ត​ភាព​​ជាមួយ​ក្រុម​ជប៉ុន​នៅ​ថ្ងៃ​ទី 6 មិថុនា។ ក៏ប៉ុន្តែ​ ឆ្នាំ​នេះ​ JFA … Read more

FIFA ជិត​ចាប់ផ្ដើម​ចូល​ស៊ើបអង្កេត ខណៈ U22 ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ប្ដឹង​ប្រឆាំង U22 ថៃ ក្នុងករណី​នៅ​ស៊ី​ហ្គេម 2023

ភាគី​ខាង U22 ឥណ្ឌូណេស៊ី កំពុងតែ​មានបំណង​ពឹង FIFA កាត់ក្ដី​ករណី​អំពើហិង្សា​រវាង​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​ប្រទេស​នេះ និង​ក្រុមបាល់ទាត់​ថៃ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ហេតុការណ៍​វាយតប់​គ្នា​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី មិនទាន់​ត្រូវបាន​ដោះស្រាយ​រួចរាល់​នៅឡើយ បើ​ទោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023 បាន​ចប់សព្វគ្រប់។ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ចាប់ផ្ដើម​ស៊ើបអង្កេត ហើយ​ក្រុម​ទាំងពីរ​អាច​ត្រូវ​ទទួល​ការពិន័យ ភាគី​ឥណ្ឌូណេស៊ី​ក៏​បែរជា​ចង់​អញ្ជើញ​ទាំង FIFA មក​ចូលរួម​ដោះស្រាយ។ ភាគី​ឥណ្ឌូណេស៊ី​ចង់ឱ្យ​ថៃ​ទទួលខុសត្រូវ​នៅក្នុង​ករណីនេះ។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ឥណ្ឌូណេស៊ី (NOC) Raja Sapta Oktohari បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​របស់​ស​ហ​ព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ដើម្បី​ធ្វើការ​សម្រេច​លើ​ការស្នើសុំ​អន្តរាគមន៍​របស់ FIFA ក្នុងករណី​ហិង្សា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គ​ម​លើក​ទី 32 និង​កាត់ក្ដី​ចុងក្រោយ។ ប្រធាន NOC ឱ្យដឹងថា «ពេលនេះ យើង​មិនទាន់​បញ្ជូន​របាយការណ៍​ឡើងទៅ​កាន់ FIFA ប៉ុន្តែ​រឿងនេះ​នឹង​កើតឡើងឆាប់ៗខាងមុខ។ កិច្ចប្រជុំ​ផ្ទៃក្នុង​បានបញ្ចប់ ខ្ញុំ និង​ប្រធាន PSSI – Erick Thohir សុទ្ធតែ​មិន​ចង់​នៅ​ស្ងៀម​ក្នុងករណីនេះ។ បើសិន​ខាង​ឥណ្ឌូណេស៊ី​ខុស … Read more

FIFA នឹងត្រូវស៊ើបអង្កេតទៅលើការផ្ទេររបស់ Pogba ទៅកាន់ Man United

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានបញ្ជាក់នៅល្ងាចមុនពេលកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងប្រទេសបារ៉ែន ថា ខ្លួននឹងធ្វើការស៊ើបអង្កេតទៅលើការផ្ទេររបស់ខ្សែបម្រើ Paul Pogba ក្នុងតម្លៃខ្លួន១០០លានអឺរ៉ូ (ស្មើនឹង១១១លានដុល្លារអាមេរិក) ទៅកាន់ក្លិប Manchester United ពីក្លិប Juventus។ ការប្រកាសពីការស៊ើបអង្កេតនេះ បានកើតឡើង ក្រោយពីមានការចោទប្រកាន់ទាក់ទងនឹងការបែកធ្លាយឯកសារផ្សេងៗថា លោក Mino Raiola ដែលជាភ្នាក់ងាររបស់ Pogba ទទួលបានចំណូល២៧លានអឺរ៉ូពីក្លិប Juventus ដើម្បីធ្វើជាអ្នកសម្របសម្រួលក្នុងការលក់កីឡាកររូបនេះ ក៏ដូចជាទទួលប្រាក់១៩,៤លានអឺរ៉ូពីក្លិប Man United សម្រាប់សេវាកម្មរបស់លោក។ លោក Raiola ក៏ទទួលបានប្រាក់២,៦លានអឺរ៉ូបបន្ថែមទៀតផងដែរ ក្នុងនាមជាតំណាងឲ្យ Pogba សម្រាប់ការធ្វើការចរចាទៅលើប្រាក់ចំណូលរបស់គេ។ ប្រភពមួយរបស់ FIFA ត្រូវបានគេដកស្រង់សម្តីក្នុងពេលនិយាយថា អង្គភាពនេះ នឹងធ្វើការស៊ើបអង្កេត ប៉ុន្តែ វាមិនច្បាស់ថា តើពួកគេនឹងធ្វើការស៊ើបអង្កេតទៅលើករណីណាមួយឡើយ? មិនមានបុគ្គលណាម្នាក់ធ្វើការបកស្រាយទៅលើបញ្ហានេះឡើយ បើទោះបី Man United បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «យើងមិនធ្វើការបកស្រាយទៅលើកិច្ចសន្យាជាលក្ខណៈបុគ្គលឡើយ។ FIFA មានឯកសារទាំងនោះចាប់តាំងពីការផ្ទេរត្រូវបានបំពេញកាលពីខែសីហា មកម្ល៉េះ»។ Pogba វ័យ២៤ឆ្នាំ … Read more