ក្លឹប PSG កំពុងពិចារណាលើការលក់ Kylian Mbappe នៅក្នុងឆ្នាំនេះ បន្ទាប់ពីខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះបានប្រកាសថា នឹងមិនពន្យារសុពលភាពនៃកិច្ចព្រមព្រៀងដល់ខែមិថុនា 2025។
មុនពេលរដូវកាលទិញដូរកីឡាករនៅរដូវក្ដៅឆ្នាំ 2022 ត្រូវបានធ្វើឡើង PSG បានប្រកាសថា បន្តសុពលភាពកិច្ចព្រមព្រៀងបីឆ្នាំជាមួយនឹង Mbappe។ ក៏ប៉ុន្តែ យោងតាមសារព័ត៌មានបារាំង L’Équipe កិច្ចសន្យានេះមានរយៈពេលតែពីរឆ្នាំប៉ុណ្ណោះ ក្នុងនោះមានការកំណត់ថា ឆ្នាំចុងក្រោយត្រូវការការយល់ព្រមពី Mabppe ហើយមានសុពលភាពត្រឹមតែថ្ងៃទី 31 កក្កដា 2023។
ក៏ប៉ុន្តែ សារព័ត៌មានបារាំងមួយផ្សេងទៀត គឺ Le Parisien បានផ្សាយថា ថ្ងៃទី 12 មិថុនា (ម៉ោងនៅប៉ារីស) Mbappe ផ្ញើសំបុត្រទៅកាន់គណៈគ្រប់គ្រងក្លឹប PSG ដើម្បីប្រកាសអំពីការសម្រេចចិត្តមិនបន្តកិច្ចសន្យាមួយឆ្នាំទៀតដែលអូសបន្លាយដល់ឆ្នាំ 2025 នោះឡើយ។
ប្រការខាងលើនេះមានន័យថា ម្ចាស់ជើងឯក World Cup 2018 អាចនឹងចាកចេញពី PSG ទៅតាមទម្រង់សេរី នៅក្នុងរដូវក្ដៅឆ្នាំ 2024។ ដើម្បីចៀសវាងហានិភ័យត្រូវបាត់បង់ទទេៗ ពេលនោះ PSG នឹងត្រូវលក់ Mbappe នៅក្នុងឆ្នាំនេះ។