វ៉ែនតា Vision Pro របស់ Apple បំពាក់មុខងារពិសេសៗជាច្រើនដែលនាំឱ្យវាមានតម្លៃរហូតដល់ 3,500 ដុល្លារអាម៉េរិក។
នៅក្នុងព្រឹត្តិការណ៍ WWDC 2023 Apple បានបង្ហាញ Vision Pro ដែលជាវ៉ែនតាពាក់លើក្បាល នាំមកនូវបទពិសោធន៍ពិតប្រកបដោយភាពចម្រុះ (MR) សម្រាប់អ្នកប្រើប្រាស់។ ដោយមានតម្លៃឡើងដល់ 3,499 ដុល្លារអាម៉េរិក Vision Pro ទំនងជានឹងមិនមានការពេញនិយមឡើយនៅក្នុងស្រទាប់ប្រជាជនក្រីក្រ។
ក៏ប៉ុន្តែ សម្រាប់អ្នកមានវិញ Vision Pro ប្រាកដជានឹងទទួលបានការចាប់អារម្មណ៍ខ្លាំង។ ខាងក្រោមនេះគឺជាមុខងារមួយចំនួនដ៏លេចធ្លោដែលអតិថិជននឹងទទួលបាន ពេលមាន Vision Pro ៖
– មុខងារជ្រើសរើសកម្មវិធី (App) ដោយប្រើភ្នែក ប្រើកាយវិការរបស់ដៃ និងសំឡេងដើម្បីបញ្ជាក់វ៉ែនតា។ អ្នកប្រើប្រាស់មិនបាច់ចាប់កាន់ និងប្រើប្រាស់ iPhone ដូចមុនទៀតឡើយ។
- មាន Vision Pro ដូចជាមានទូរទស្សន៍និម្មិត ហើយទំហំរបស់វាគឺអាស្រ័យលើម្ចាស់វ៉ែនតាជាអ្នកកំណត់។
– Vision Pro អាចបង្កើតបរិយាកាសដែលមានរូបភាពនិម្មិតតែដូចពិតៗទៅតាមការបញ្ជារបស់ម្ចាស់។
- វ៉ែនតា Vision Pro របស់ Apple បង្ហាញរូបភាពច្បាស់ជាងទូរទស្សន៍ 4K ទៅទៀត ព្រមទាំងមានអមជាមួយនឹងកាសដែលបំពាក់បច្ចេកវិទ្យាទំនើបបំផុត និងមានគុណភាពខ្ពស់ផងដែរ។
ផលិតផលថ្មីរបស់ Apple នេះ ប្រាកដជាជួយឱ្យយើងគ្រប់គ្នាមានលេសដើម្បីទទឹងរង់ចាំបដិវត្តន៍ថ្មីមួយនៅក្នុងវិស័យបច្ចេកវិទ្យាពិភពនិម្មិតជំនាន់ X បន្ថែមពីលើ Augmented reality (AR), Virtual Reality (VR), Mixed Reality (MR) និង Extended Reality (XR)៕