យោងតាម ស្ថានទូតអូស្ត្រាលីនៅវៀតណាម ទឹកប្រាក់ជំនួយរាប់សិបលានដុល្លារអាម៉េរិក ដែល រដ្ឋាភិបាលអូស្ត្រាលី ផ្ដល់ឱ្យ នឹងត្រូវបានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ វៀតណាម VinFast ប្រើប្រាស់សម្រាប់ការផលិតរថយន្តក្រុងអគ្គិសនីសាធារណៈ និងបណ្ដាញបញ្ចូលថាមពលថ្មដំបូងសម្រាប់រថយន្តអគ្គិសនីនៅ វៀតណាម។
ខ្ទង់ប្រាក់ជំនួយ 50 លានដុល្លារអាម៉េរិកខាងលើនេះ គឺជាការវិនិយោគទីពីររបស់ ការិយាល័យហិរញ្ញវត្ថុនាំចេញអូស្ត្រាលី (EFA) សម្រាប់វិស័យថាមពលកកើតឡើងវិញនៅ វៀតណាម។ មុននោះ EFA បានផ្ដល់ជំនួយលើកដំបូងតម្លៃ 32 លានដុល្លារអាម៉េរិក សម្រាប់ស្ថានីយផលិតអគ្គិសនីពីកម្លាំងខ្យល់ចំនួន 3 កន្លែងនៅប្រទេសជាប់របងកម្ពុជាមួយនេះ។
VinFast គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vingroup នៅ ប្រទេសវៀតណាម។ ក្រោយពីបានប្រកាសឈប់លក់យានយន្តចំហេះក្នុង ក្រុមហ៊ុន VinFast ក៏បានក្លាយជាអ្នកផលិតរថយន្ត និងម៉ូតូដើរដោយថាមពលអគ្គិសនី 100%៕