ថ្មីៗនេះ ក្រសួងសន្តិសុខសាធារណៈឡាវ ទើបតែបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនមួយរបស់ កូរ៉េខាងត្បូង ដើម្បីស្ថាបនាតំបន់លំហែកាយមួយដែលមានតម្លៃ 2.9 ពាន់លានដុល្លារអាម៉េរិក។
កិច្ចព្រមព្រៀងលើគម្រោងដែលមានឈ្មោះថា Resort Lao Complex នេះ ត្រូវបានចុះហត្ថលេខាដោយឧត្តមសេនីយទោ Thongsouk Yaeulaoly អគ្គនាយកស្តីទីនៃនាយកដ្ឋានភស្តុភារ ក្រសួងសន្តិសុខសាធារណៈឡាវ និងលោក Jeong Taejin ប្រធានក្រុមហ៊ុន Oriental Pearl។
តំបន់លំហែកាយដែលមានទំហំ 1,200 ហិកតានេះ ស្ថិតនៅក្នុងស្រុក Phonhong ខេត្តវៀងចន្ទន៍ ភាគពាយព្យប្រទេសឡាវ។
មុននោះ ភាគីឡាវ និងក្រុមហ៊ុន Oriental Pearl បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់មួយកាលពីខែកុម្ភៈ 2016 ដែលអនុញ្ញាតឱ្យចាប់ផ្ដើមការសិក្សាអំពីសក្ដានុពលរបស់គម្រោងនេះ។
ក្រោយពីការសិក្សាបានបញ្ចប់ គម្រោងនេះក៏ទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលឡាវ ក្នុងការចាប់ផ្ដើមដំណើរការអភិវឌ្ឍ។