បញ្ចប់ការជួញដូរក្នុងថ្ងៃទី 03 វិច្ឆិកា តម្លៃប្រេងឆៅ Brent ថយចុះ 1.49 ដុល្លារអាម៉េរិក ខណៈដែលប្រេងឆៅ WTI ធ្លាក់ថ្លៃ 1.83 ដុល្លារអាម៉េរិក។
តម្លៃប្រេងពិភពលោកធ្លាក់ចុះក្នុងការជួញដូរកាលពីថ្ងៃទី 03 វិច្ឆិកា (04 វិច្ឆិកានៅ កម្ពុជា) ក្នុងគ្រាដែលអត្រាការប្រាក់នៅ សហរដ្ឋអាម៉េរិក កើនឡើង បានរុញច្រានប្រាក់ដុល្លារអាម៉េរិក ឡើងថ្លៃខ្ពស់ ធ្វើឱ្យមានការបារម្ភអំពីវិបត្តិសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់តម្រូវការប្រើប្រាស់ថាមពល។
ក៏ប៉ុន្តែល្បឿន និងអត្រានៃការធ្លាក់ថ្លៃរបស់ប្រេង ត្រូវបានទប់ទល់ដោយការបារម្ភអំពីប្រភពផ្គត់ផ្គង់ដែលត្រូវបានរឹតបន្តឹង។
បញ្ចប់ការជួញដូរនៅក្នុងទី 03 វិច្ឆិកា តម្លៃប្រេងឆៅ Brent ថយចុះ 1.49 ដុល្លារអាម៉េរិក (1.5%) មកនៅត្រឹម 94.67 ដុល្លារ/ធុង។ ចំណែកប្រេងឆៅ WTI ក៏បានធ្លាក់ថ្លៃ 1.83 ដុល្លារ (2%) ចុះមកនៅត្រឹម 88.17 ដុល្លារ/ធុង។
តម្លៃប្រេងឆៅ 2 ប្រភេទនេះ សុទ្ធតែបានកើនជាង 1% ក្នុងការជួញដូរកាលពីថ្ងៃទី 02 វិច្ឆិកា ដោយសារតែព័ត៌មានបង្ហាញថា បរិមាណប្រេងឆៅក្នុងឃ្លាំងយុទ្ធសាស្ត្ររបស់ សហរដ្ឋអាម៉េរិក បានថយចុះ បើទោះ រតនាគារជាតិអាម៉េរិក ដំឡើងអត្រាការប្រាក់ ហើយថានឹងពិចារណាអំពីការផ្អាកដំឡើងការប្រាក់នាពេលឆាប់ៗនេះ។ ប្រការនេះបានរុញច្រានតម្លៃរូបិយប័ណ្ណដុល្លារអាម៉េរិក ឡើងខ្ពស់ក្នុងថ្ងៃទី 03 វិច្ឆិកា។
ប្រាក់ដុល្លារឡើងថ្លៃ ធ្វើឱ្យតម្រូវការប្រេងថយចុះ បណ្ដាលឱ្យវាប្រែថ្លៃសម្រាប់អតិថិជនដែលទូទាត់ដោយការប្រើប្រាស់រូបិយប័ណ្ណដទៃក្រៅពីប្រាក់ដុល្លារអាម៉េរិក៕