ក្រោយដំណើរការបានជាង ១០ ខែ ផ្លូវដែកឡាវ-ចិន បានបង្ហាញតួនាទីកាន់តែសំខាន់នៅក្នុងវិស័យដឹកជញ្ជូននៅប្រទេសឡាវ។
ទិន្នន័យថ្មីបំផុតដែលត្រូវបានក្រុមហ៊ុន China Railway ប្រកាសកាលពីថ្ងៃទី ០៤ តុលា បង្ហាញថា ក្រោយដំណើរការបាន ១០ ខែ ផ្លូវដែកឡាវ-ចិន បានដឹកជញ្ជូនភ្ញៀវសរុប ៧.៣៩ លានជើង និងដឹកទំនិញបាន ៨.៥១ លានតោន ក្នុងនោះការដឹកជញ្ជូនឆ្លងព្រំដែនឡាវ-ចិន មាន ១.៥៤ លានតោន។
ក្រោយពីផ្លូវដែកនេះបានដំណើរការ ចំនួនភ្ញៀវទេសចរណ៍ក្នុង និងក្រៅប្រទេសដែលមកកាន់ Luang Prabang បានកើនឡើងខ្ពស់ ជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់ ពិសេសគឺក្រុមអាជីវករលក់រាយ ភោជនីយដ្ឋាន និងសេវាដឹកជញ្ជូនក្បែរស្ថានីយរថភ្លើង។ល។