ប្រវត្តិ​ឡូហ្គោ ៤៦ ឆ្នាំ របស់ Apple ៖ ហេតុអ្វី​បានជា «ផ្លែ​ប៉ោម» មាន​ស្នាម​ខាំ?

និមិត្តសញ្ញា​ដំបូង​របស់​ក្រុមហ៊ុន Apple មើលទៅ​គួរឱ្យ​ព្រឺក្បាល ព្រោះ​ស្រដៀង​នឹង​រូបភាព​ក្នុង​រឿងនិទាន​ស្ដីពី​ព្រលឹង​វិញ្ញាណ។

Apple ត្រូវបាន​បង្កើតឡើង​ដោយ Steve Jobs, Steve Wozniak និង Ronald Wayne កាលពី​ខែមេសា ឆ្នាំ ១៩៧៦។ ពុំមាន​អ្នកណាម្នាក់​នឹកស្មាន​ដល់​ថា ក្រុមហ៊ុន​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​យានដ្ឋាន អាច​ក្លាយជា​ក្រុមហ៊ុន​ខ្នាត​យក្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ ៣,០០០ ពាន់​លាន​ដុល្លារ​អាម៉េរិក ដូច​បច្ចុប្បន្ន។

ហេតុអ្វី​បានជា​ឡូហ្គោ​របស់ Apple មាន​ស្នាម​ខាំ​បែបនេះ?

មូលហេតុ​ដែលនាំឱ្យ «ផ្លែ​ប៉ោម» មាន​ស្នាម​ខាំ គឺ​ដើម្បី​បញ្ចៀស​ការភាន់ច្រឡំ​ទៅនឹង​ប្រភេទ​ផ្លែឈើ​មួយចំនួន​ផ្សេងទៀត​ដូចជា ផ្លែ​ប៉េងប៉ោះ ឬ​ផ្លែ​ឈែ​រី។

និមិត្តសញ្ញា​ដំបូង​របស់ Apple

ឡូហ្គោ​ដំបូង​របស់ Apple ត្រូវបាន​រចនា​ឡើង​ដោយ Ronal Wayne ដែលជា​សហ​ស្ថាបនិក​របស់ Apple កាលពី​ឆ្នាំ ១៩៧៦។ ក្នុង​ឡូហ្គោ​នេះ មាន​រូបលោក Issac Newton កំពុង​អង្គុយ​ក្រោម​ដើមឈើ​ដែលមាន​ផ្លែ​ប៉ោម​ចាំង​រស្មី​នៅលើ​ក្បាល។ ប៉ុន្តែ មិនយូរប៉ុន្មាន ឡូហ្គោ​នេះ​ក៏ត្រូវ​បាន​ប្ដូរ ព្រោះ​លោក Steve Jobs មិន​ចូលចិត្ត​អត្ថន័យ​នោះ។

ឡូហ្គោ​ផ្លែ​ប៉ោម​មាន​ពណ៌​ឥន្ទធនូ

នេះ​គឺជា​និមិត្តសញ្ញា​ដំបូង​ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​លោក Jobs បានប្រគល់​ឱ្យ Rob Janoff ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​ដើម្បី​រចនា។ លោក Jobs យល់ថា ការប្រើប្រាស់​ឡូហ្គោ​ដែលមាន​ពណ៌​ចម្រុះ​បែបនេះ នឹង​ដូច​ទៅនឹង​មធ្យោបាយ​ដើម្បី «ពង្រីក» ក្រុមហ៊ុន។ ចំណែក ស្លឹកឈើ​នៅ​ពីលើ​ផ្លែ​ប៉ោម ត្រូវបាន Janoff អះអាងថា ព្រោះតែ​ធម្មជាតិ​ឱ្យ​វា​នៅ​ទីនោះ។

ឡូហ្គោ​ពណ៌​ខៀវខ្ចី

ឆ្នាំ ១៩៩៨ ស្រ​ឡាយ Mac ត្រូវបាន​បញ្ចេញ​លក់​ក្នុង​ទីផ្សារ ដោយមាន​ពណ៌​ខៀវ Bondi។ ម៉ាស៊ីន Mac ថ្មី​នោះ មាន​ឡូហ្គោ​ជា ផ្លែ​ប៉ោម​ខៀវខ្ចី​តែមួយគត់ នាំឱ្យ​ពណ៌​ស្នូ​ត​បែប​ឥន្ទធនូ​ត្រូវ​បាត់​ខ្លួន ដើម្បី​ឆ្ពោះទៅកាន់​ភាពសាមញ្ញ។

និមិត្តសញ្ញា​របស់ Apple ចាប់ពី​ឆ្នាំ ២០០១ ដល់​បច្ចុប្បន្ន

មកដល់​ឆ្នាំ ២០០១ ឡូហ្គោ​របស់ Apple ស្ថិតក្នុង​ស្ថិរភាព។ ជាមួយនឹង​កំណែ​ពណ៌​ក្រហម​ដែល​ត្រូវបាន​ប្រើ​សម្រាប់​គោល​ដៅ​​ធានារ៉ាប់រង និង​ជំនួយ​ផ្នែក​បច្ចេកទេស Apple Care កំណែ​ពណ៌​ខ្មៅ​ក៏ត្រូវ​បាន​ប្រើ​ជាថ្មី​នៅ​ឆ្នាំ ២០១៤ ជំនួស​ឱ្យ​កំណែ​ពណ៌​ស​ចំនួន ២ មុន​នោះ៕