គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​ កំពុង​​ត្រូវ​​បាន​​ពន្លឿន​​ដំណើរ​​ការ​​អនុវត្ត​

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​ជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត

គណៈកម្មការ​អន្តរក្រសួង និង​ក្រុមហ៊ុន CRBC ជួបពិភាក្សា​គ្នា​អំពី​ការជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ក្រោម​ការដឹកនាំ​របស់ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

កាលពី​ថ្ងៃទី 24 តុលា​កន្លងទៅ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈកម្មការ​ចូលរួម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) អំពី គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត។

យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ និង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ និង​កំពុង​ពិនិត្យ​ជំរុញ​ការចរចា កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP) សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​បាវិត។ កិច្ចពិភាក្សា​នេះ​នឹង​ជួយ​ជំរុញ​ដំណើរការ​នានា​ដើម្បី​ឈានទៅ​បើក​ការដ្ឋាន​សាងសង់​នាពេលឆាប់ៗខាងមុខ៕

ផែនទី​ គម្រោង​សាង​សង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
Advertisement