ទីក្រុងដំបូង​គេ​បង្អស់​នៅ ​សហរដ្ឋ​អាម៉េរិក​ ដែល​ហាម​ឃាត់​ការ​សាង​សង់​ស្ថានីយ​ប្រេង​សាំង​ថ្មី

ស្ថានីយប្រេងសាំង​មួយ​កន្លែង​នៅ​ទីក្រុង​ Petaluma

នៅ​ចំពោះមុខ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ Petaluma បានលើកឡើង​នូវ​ការសម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​មួយ នោះ​គឺ​ការហាមឃាត់​ការសាងសង់​ស្ថានីយ​ប្រេងសាំង​ថ្មី នៅ​ទូទាំង​ទីក្រុង។

ដូច​ទៅនឹង​តំបន់​ដទៃ​​ទៀត​នៅ សហរដ្ឋ​អាម៉េរិក វិបត្តិ​អាកាសធាតុ​កំពុងតែ​ប្រែប្រួល​យ៉ាង​លឿន​នៅ Petaluma។ ទីក្រុង Petaluma របស់​រដ្ឋ California ដែលមាន​ចម្ងាយ​ពី San Francisco ប្រហែល ៦៤ គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង កំពុង​ជួប​បញ្ហា​ធ្ងន់​ធ្ងន់​ស្ដីពី​ប្រភពទឹក ដោយសារតែ​គ្រោះរាំងស្ងួត។ ក្នុង​រយៈពេល ៧ ឆ្នាំ​កន្លង ទីនេះ​មាន​ករណី​ភ្លើង​ឆេះព្រៃធំៗចំនួន ៥ លើក ក្នុងចំណោម ១៣ លើក​ដែលមាន​ទំហំ​ធំជាងគេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ California។

ដើម្បី​ទប់ទល់​នឹង​វិបត្តិ​នេះ រដ្ឋបាល​ក្រុង Petaluma បានដាក់​ចេញ​នូវ​ការសម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ នោះ​គឺ​បទបញ្ជា​ហាមឃាត់​ការសាងសង់​ស្ថី​យ​ប្រេងសាំង​ថ្មី ចាប់ពី​ខែមីនា ២០២១ ធ្វើឱ្យ​ទីក្រុង​នេះ​ក្លាយជា​ទីក្រុង​ដំបូង​គេ​នៅ សហរដ្ឋ​អាម៉េរិក ដែល​បានធ្វើ​ដូច្នេះ។

ក្រុមមន្ត្រីជឿថា សណ្ឋានដីរាបស្មើ នឹងជួយឱ្យទីក្រុង Petaluma អាចអនុវត្តយុទ្ធសាស្ត្រសម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់នាពេលអនាគត

បច្ចុប្បន្ន ទីក្រុង Petaluma មាន​ស្ថានីយ​ប្រេងសាំង​ចំនួន ១៦ កន្លែង ដែល​កំពុង​ធ្វើ​សកម្មភាព។ ក្រៅពី​កត្តា​អាកាសធាតុ នៅមាន​កត្តា​មួយ​ផ្សេងទៀត​ដែល​រួមចំណែក​ជួយ​ជំរុញ​ឱ្យ Petaluma ងាយស្រួល​ចេញ​បទបញ្ជា​នេះ គឺ​ដោយសារ​ដី​ភាគច្រើន​នៅក្នុង​ទីក្រុង​មាន​សណ្ឋាន​រាបស្មើ ងាយស្រួល​ដល់​ការធ្វើដំណើរ​ដោយ​ថ្មើរជើង និង​ជិះ​កង់៕

Advertisement