បរិមាណ​ប្រេង​ឆៅ​របស់ ប្រទេស​រុស្ស៊ី ដែល​នាំចូលទៅ​កាន់​ ទ្វីបអឺរ៉ុប ថយ​ចុះ​ជាង 80%

គិត​មកដល់​ថ្ងៃទី 02 ធ្នូ 2022 ប្រេង​របស់ រុស្ស៊ី ដែល​នាំចូល ទ្វីបអឺរ៉ុប បាន​ថយចុះ​មក​នៅ​មិន​ដល់ 310,000 ធុង/ថ្ងៃ ដែល​នេះ​បាន​ថយ 80% ធៀប​នឹង​មុន​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

សកម្មភាព​នាំចេញ​ប្រេង​ឆៅ​របស់ រុស្ស៊ី ទៅកាន់ អឺរ៉ុប កំពុង​ថយចុះ​យ៉ាង​ឆាប់រហ័ស។ មុនពេល​បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ 2022 រុស្ស៊ី នាំចេញ​ប្រេង​ឆៅ​ទៅកាន់ អឺរ៉ុប ជា​មធ្យម ជាង 1.5 លាន​ធុង​ជា​រៀងរាល់ថ្ងៃ។ ប៉ុន្តែ គិត​មកដល់​ថ្ងៃទី 02 ធ្នូ 2022 តួលេខ​នេះ​បាន​ថយចុះ​មក​នៅ​មិន​ដល់ 310,000 ធុង នេះ​បើតាម​ទិន្នន័យ​ដែល Bloomberg បានទទួល។

កាលពី​ថ្ងៃទី 05 ធ្នូ បទបញ្ជា​ហាមឃាត់​ប្រេង​របស់ រុស្ស៊ី ដែល​ដឹក​តាម​សមុទ្រ​របស់ សហភាព​អឺរ៉ុប (EU) បានចាប់ផ្ដើម​មាន​សុពលភាព។ ទណ្ឌកម្ម​នេះ​ត្រូវបាន​គេ​ព្យាករ​ថា នឹងធ្វើ​ឱ្យ​ប្រេង​ឆៅ​របស់ រុស្ស៊ី ដែល​នាំចូល​ទៅកាន់ EU ស្មើនឹង ។

ការនាំចេញ​ប្រេង​ទៅកាន់​បណ្ដា​ប្រទេស​នៅ មជ្ឈិមបូព៌ា (រួមមាន អ៊ីតាលី, តួ​ក​គី, ក្រិ​ក, ក្រូ​អាត ជាដើម) គិត​ត្រឹម​ថ្ងៃទី 02 ធ្នូ 2022 បាន​ថយចុះ​ទាប​បំផុត​រាប់​ចាប់តាំងពី​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន បាន​ផ្ទុះឡើង។ លំហូរ​ប្រេង​មកកាន់​តំបន់​នេះ​បាន​ថយចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល 4 សប្ដាហ៍​ចុងក្រោយ​នេះ។

មកដល់ពេលនេះ ប្រេង​ឆៅ​របស់ រុស្ស៊ី បាន និង​កំពុង​ងាក​មកកាន់ អាស៊ី។ កប៉ាល់​ដឹក​ប្រេង​ធុន​តូច​ជាច្រើន​ចាប់ផ្ដើម​ធ្វើដំណើរ​វាង​ឆ្លងកាត់ អឺរ៉ុប តាមរយៈ​ព្រែកជីក Suez ដើម្បី​ប្រគល់​ទំនិញ​ឱ្យ ឥណ្ឌា និង ចិន។

ថ្លៃ​ដឹកជញ្ជូន​ដែល​កំពុង​កើនឡើង​ខ្ពស់ កំពុងតែ​ដាក់​សម្ពាធ​ទៅលើ​តម្លៃ​ប្រេង​ឆៅ​របស់ រុស្ស៊ី ដែល​នាំ​ចេញពី​តំបន់​បាល់​ទិ​ក។ ទិន្នន័យ​របស់ Bloomberg បង្ហាញថា បច្ចុប្បន្ន​តម្លៃ​ប្រេង​របស់ រុស្ស៊ី ទាប​ជាង​ប្រហែល 30 ដុល្លារ​អាម៉េរិក ធៀប​នឹង​តម្លៃ​ប្រេង Brent។

គិត​ត្រឹម​ថ្ងៃទី 02 ធ្នូ ប្រេង​ឆៅ​សរុប​ដែល​នាំ​ចេញពី ប្រទេស​រុស្ស៊ី កើន 94,000 ធុង​ក្នុង​មួយថ្ងៃ ឡើងដល់ 2.99 លាន​ធុង/ថ្ងៃ។ បរិមាណ​ប្រេង​របស់ រុស្ស៊ី ដែល​នាំចូល ប្រទេស​ចិន ឥណ្ឌា និង តួ​ក​គី បូករួម​នឹង​បរិមាណ​ប្រេង​ដែល​មិនទាន់មាន​គោលដៅ បាន​ថយចុះ​ជា​មធ្យម 2.45 លាន​ធុង​ក្នុង​មួយថ្ងៃ។ ទោះជា​យ៉ាងនេះ​ក៏ដោយ តួលេខ​នេះ​នៅតែ​ខ្ពស់ជាង​ជិត 4 ដង ធៀប​នឹង​មុន​សង្គ្រាម៕

Advertisement