ក្រសួងពាណិជ្ជកម្ម ពន្យារពេល​នៃ​កាល​បរិច្ឆេទ​ចុងក្រោយ​ចំពោះ​​ការដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិនមានការ​​ពិន័យ

ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការពន្យារពេល​លើ​កាលបរិច្ឆេទ​នៃ​ការដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិនមាន​ការពិន័យ ចំពោះ​ស្ថាប័ន​ដេ​ល​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ទៅ​ចុះបញ្ជី។

ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវករ ក៏ដូចជា​ការយោងទៅលើ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ នាបច្ចុប្បន្ន។

កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ឱកាស​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណដោយ​មិនមាន​ការពិន័យ នឹងត្រូវ​ពន្យារពេល​ដល់​ថ្ងៃទី ១ ខែកក្កដា ២០២២។

Advertisement