ក្រុមហ៊ុន​ប្រេង​តេ​លា ​ចេញ​ប្រកាស​បដិសេធ «កម្មវិធី​ឆ្លើយ​សំនួរ​យក​រង្វាន់​ប្រា​ក់លាន នៅលើ​បណ្ដាញ​សង្គម»

ថ្មីៗនេះ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន បានទទួល និង​ចែករំលែកតៗគ្នា​នូវ​កម្មវិធី​ឆ្លើយ​សំនួរ និង​ចាប់​រង្វាន់​តម្លៃ ១ លាន​រៀល ដែលមាន​រូបភាព​បង្ហាញថា ជា​កម្មវិធី​របស់ ក្រុមហ៊ុន​កម្ពុជា​តេ​លា (Kampuchia Tela)។

ក៏ប៉ុន្តែ នៅ​ថ្ងៃទី ២១ កុម្ភៈ​នេះ ភាគី​ក្រុមហ៊ុន​កម្ពុជា​តេ​លា បានចេញ​ប្រកាស​មួយ​ដែល​ធ្វើការ​បដិសេធថា «កម្មវិធី​បំពេញ​កម្រង​សំនួរ​ដើម្បី​មានឱកាស​ឈ្នះ​ប្រាក់រង្វាន់ ១,០០០,០០០ រៀល ក្នុងឱកាស​គម្រប់​ខួប ២៥ ឆ្នាំ របស់​ក្រុមហ៊ុន​កម្ពុជា​តេ​លា» មិនមែនជា​កម្មវិធីរ​បស់​ក្រុមហ៊ុន​នេះឡើយ។

ក្រុមហ៊ុន​កម្ពុជា​តេ​លា ក៏​ប្រកាស​មិន​ទទួលខុសត្រូវ​លើ​បញ្ហា និង​ផលប៉ះពាល់​នានា​ដែល​កើតឡើង​ពី​ការចូលរួម​ក្នុង​កម្មវិធី​ក្លែងបន្លំ​នេះនោះ​ដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ កំពុង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ស្វែងរក​ក្រុម​ជន​ក្លែងបន្លំ​ខាងលើ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់។

Advertisement