ប្រទេស​ចំនួន​10 ដែល​មាន​មហា​សេដ្ឋី​ច្រើន​ជាង​គេ​បង្អស់​​ក្នុង​ពិភពលោក ៖ អាស៊ីអាគ្នេយ៍​ក៏មាន​1ប្រទេស​ដែរ​!

ក្រៅ​ពី​បណ្ដា​ប្រទេស​មហា​អំណាច​ពិភពលោក គេក៏​ឃើញ​​ប្រទេស​1 នៅ​តំបន់​អាស៊ីអាគ្នេយ៍ មាន​ឈ្មោះ​នៅ​ក្នុង​ចំណោម​​10ប្រទេស​ដែល​មាន​មហា​សេដ្ឋី​ច្រើន​ជាង​គេបង្អស់​នៅ​លើ​ភព​ផែន​ដី​​។

បណ្ដា​ប្រទេស​អ្នកមាន​បំផុត​ក្នុងលោក មិន​ប្រាកដ​ថា មាន​មហា​សេដ្ឋី​ច្រើន​បំផុត​នោះ​ទេ។ នៅ​ក្នុង​បញ្ជី​ឈ្មោះ​ខាង​ក្រោម នឹង​បញ្ជាក់​អំពី​ការ​អះអាង​នេះ​។ យោង​តាម​បញ្ជី​ឈ្មោះ​នៃ​បណ្ដា​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​ នា​ឆ្នាំ 2019 របស់ Hurun (ក្រុម​ហ៊ុន​ស្រាវជ្រាវ​មួយ​របស់​ចិន) បាន​ដាក់​ចំណាត់​ថ្នាក់​ឱ្យ​មហា​សេដ្ឋី​ចំនួន 2,470​នាក់​​ មក​ពី​​ប្រទេស​ចំនួន​67​ និង​មក​ពី​ក្រុម​ហ៊ុន​ចំនួន​1,931​ក្រុម​ហ៊ុន​។ ខាង​ក្រោម​នេះ​គឺជា​ប្រទេស​ចំនួន​10 ដែល​មាន​មហា​សេដ្ឋី​ច្រើន​ជាង​គេនៅ​ក្នុងពិភពលោក​។

1. ប្រទេស​ចិន (China)

ចំនួន​មហា​សេដ្ឋី៖ 658នាក់

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ ប៉េកាំង/Beijing (103)

អ្នក​មាន​បំផុត​៖ ម៉ាយ៉ាន ឬ ចែកម៉ា/Ma Yun (Jack Ma) និង​គ្រួ​សារ​ (39​ពាន់​លាន​ដុល្លារ​អាមេរិក)

2. សហ​រដ្ឋ​​អាមេរិក (USA)

ចំនួន​មហា​សេដ្ឋី៖ 584នាក់

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ ញូវយ៉ាក/New York (92)

អ្នក​មាន​បំផុត​៖ ចែប បេហ្សូស/Jeff Bezos (147ពាន់​លាន​ដុល្លារ​អាមេរិក)

3. ប្រទេស​អាល្លឺម៉ង់ (German)

ចំនួន​មហា​សេដ្ឋី៖ 117​នាក់

អ្នក​មាន​បំផុត​៖ ឌីថារស្វាស/Dieter Schwarz (22ពាន់​លាន​ដុល្លារ​អាមេរិក)

4. ប្រទេស​អង់គ្លេស (England)

ចំនួន​មហា​សេដ្ឋី៖ 109​នាក់

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ ទីក្រុង​ឡុងដ៍ (65នាក់)

អ្នក​មាន​បំផុត​៖ ភី.អេស ហ៊ីនឌូចា/S.P Hinduja និង​គ្រួ​សារ​ (21ពាន់លាន​ដុល្លារ​អាមេរិក)

5. ប្រទេស​ឥណ្ឌា (India)

ចំនួន​មហា​សេដ្ឋី៖ 104​នាក់

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ បុមបៃ/Mumbai (42នាក់)

អ្នក​មាន​បំផុត​៖ ម៉ុកខេស​ អាមបានី/Mukesh Ambani (54ពាន់​លាន​ដុល្លារ​អាមេរិក)

6. ប្រទេស​ស្វីស (Switzerland)

ចំនួន​មហា​សេដ្ឋី៖ 77នាក់​

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ ហ្សឺណែវ/Geneva (17នាក់)

អ្នក​មាន​បំផុត​៖​ ចច ផៅឡូ ឡេម៉ាន/Jorge Paulo Lemann (23ពាន់​លាន​ដុល្លារ​អាមេរិក)

7. ប្រទេស​រុស្ស៊ី (Russia)

ចំនួន​មហា​សេដ្ឋី៖ 59នាក់​

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ មូ៉ស្គូ/Moscow (52នាក់)

អ្នក​មាន​បំផុត​៖​ ឡែនីត ម៉ិកេល​សន់/Leonid Mikhelson (21ពាន់​លាន​ដុល្លារ​អាមេរិក)

8. ប្រទេស​ប្រេស៊ីល (Brazil)

ចំនួន​មហា​សេដ្ឋី៖ 53នាក់​

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ សៅ ផៅឡូ/Sao Paulo (32នាក់)

អ្នក​មាន​បំផុត​៖​ ចូសែប សាហ្វ្រា/Joseph Safra (19ពាន់​លាន​ដុល្លារ​អាមេរិក)

9. ប្រទេស​ថៃ (Thailand)

ចំនួន​មហា​សេដ្ឋី៖ 50នាក់​

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ បាង​កក/Bangkok) (49នាក់)

អ្នក​មាន​បំផុត​៖​ ធត់ ជីរវ៉ាត់/Tos Chirathivat និង​គ្រួសារ​ (19ពាន់​លាន​ដុល្លារ​អាមេរិក)

10. ប្រទេស​បារាំង (France)

ចំនួន​មហា​សេដ្ឋី៖ 48នាក់​

ទីក្រុង​ដែល​មាន​មហា​សេដ្ឋី​ច្រើន​បង្អស់៖ ប៉ារីស/Paris (36នាក់)

អ្នក​មាន​បំផុត​៖​ Bernard Arnault/បែ៊រណាត អាណូត (86ពាន់​លាន​ដុល្លារ​អាមេរិក)៕

ប្រភព​៖ សារព័ត៌មាន​បរទេស

Advertisement