Category: PR

  • ព្រឹកមិញនៅមុខហាង Adidas ម៉េចក៏មានមនុស្សកុះករម្ល៉េះ

    ព្រឹកមិញនៅមុខហាង Adidas ម៉េចក៏មានមនុស្សកុះករម្ល៉េះ

    ភ្នំពេញ៖ ព្រឹក​ថ្ងៃទី27 ខែធ្នូ ឆ្នាំ 2018 នៅ​ព្រឹក​ព្រលឹម​ព្រះអាទិត្យ​រះ​មិនទាន់​ច្បាស់​នៅឡើយ គេ​ស​ង្គេ​ត​ឃើញ​នៅមុខ​ហាង Adidas នៅលើ​បណ្តោយ​ផ្លូវ​ព្រះសីហនុ មាន​ភ្ញៀវ​ជាច្រើន​បាន​ឈរ​ជុំគ្នា​ហាក់បីដូចជា​កំពុង​រងចាំ​អ្វីមួយ​ដែល​នឹង​លេចខ្លួន​ឡើង។

    តាម​ការ​ឱ្យដឹងពី​ថ្នាក់ដឹកនាំ​ម៉ាក Adidas ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹងថា ការ​ដែលមាន​មនុស្ស​ជាច្រើន​មកឈរ​តម្រង់​ជួរ​នៅ​ទីនោះ គឺ​ដោយសារតែ​ពួកគាត់​រងចាំ​ជាវ​ស្បែកជើង Yeezy Boost 350 V2 Static ដែលជា​ស្បែកជើង​ម៉ូត​ថ្មី​ក្នុង​ត្រកូល​របស់​ម៉ាក Adidas ហើយ​ជាពិសេស​គឺ​ស្បែកជើង​នេះ​គឺ​រចនា​ដោយ  Kanye West ជា​អ្នក​ឌី​ស្សាញ និង ជាតា​រា​រ៉េ​ប​ដ៏​ល្បី​របស់​អា​មេ​រិច។

    Yeezy Boost 350 V2 Static ត្រូវបាន​ប្រកាស​លក់​ជា​ផ្លូវការ​លើកដំបូង​បង្អស់​នៅ​លើក​ទីផ្សារ​ប្រទេស​កម្ពុជា​ព្រឹក​នេះ​ចាប់ផ្តើម​ពី​ម៉ោង 8ព្រឹក នៅ​ហាង Adidas សាខា​ផ្លូវ​ព្រះសីហនុ។ គូរ​បញ្ជាក់ថា​គឺមាន​ភ្ញៀវ​ជាច្រើន​បានធ្វើ​ការរង់ចាំ និង តម្រង់​ជា​ជួរ​ចាប់តាំងពី​ម៉ោង 11យប់ នា​ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 ដើម្បី​ជាវ​ស្បែកជើង​ម៉ាក Yeezy Boost 350 V2 Static នេះ។ អ្វីដែល​អស្ចារ្យ​ជាងនេះទៀត​គឺ​ស្បែកជើង​ម៉ាក Yeezy Boost 350 V2 Static ត្រូវបាន​លក់​អស់ពី​ហាង​ក្នុង​រយៈពេល​តែ 2ម៉ោង​ប៉ុណ្ណោះ។

    ចំណុច​ពិសេស​របស់ Yeezy Boost 350 V2 Static គឺ​ផ្នែក​ខាងលើ​នៃ​ស្បែកជើង​ជា​ប្រភេទ​សាច់​ក្រណាត់​ចាក់ (Primeknit) ដែលមាន​ពណ៌​ស លាយ​ពណ៌​ប្រផេះ ជា​ពិស​សេ​គឺ​ឆ្នូត​នៅ​ចំហៀង​ត្រូវបាន​ត្បាញ​ជាប់​ទៅនឹង​ផ្នែក​ខាងលើ និង​រួម​ចូលគ្នា​តែមួយ (Monofilament) ចំណែកឯ​ផ្នែក​កែង​នៃ​ស្បែកជើង (Midsole) ត្រូវបាន​ជ្រើសរើស​បច្ចេក​វិទ្យា​ចុងក្រោយ​របស់ Adidas គឺ​បច្ចេកវិទ្យា Innovative Boot ™ Technology៕

  • HEINEKEN ត្រលប់មក​ម្តងទៀត​ជាមួយ​ការប្រគុំ​តន្ត្រី EDM ជាមួយនឹង​ការរាប់​ថយក្រោយ 3.2.1 Countdown Festival

    HEINEKEN ត្រលប់មក​ម្តងទៀត​ជាមួយ​ការប្រគុំ​តន្ត្រី EDM ជាមួយនឹង​ការរាប់​ថយក្រោយ 3.2.1 Countdown Festival

    ភ្នំពេញ៖ នៅ​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2018 Heineken ដែលជា​ស្រា​បៀរ​ថ្លៃ​លំដាប់​ពិភពលោក និង EDM កម្ពុជា នឹង​ប្រារព្ធ​ពិធី​រាប់​ថយក្រោយ 3.2.1 នៅឯ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

    Heineken នឹង​ប្រែក្លាយ​ព្រឹត្តិការណ៍ Countdown Festival ទៅជា​ក្លឹប​រាត្រី​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដោយមាន​ការចូលរួម​ពី​ឌី​ជេ​ល្បីល្បាញ​ទូទាំង​ពិភពលោក  ការ​បង្ហោះ​កាំជ្រួច រួមជាមួយ​និង​ឆាក​តន្ត្រី​ដ៏​អស្ចារ្យ។

    ចូលរួម​ជាមួយ​ពួកយើង​ដោយ​ទិញ​សំបុត្រ​ជាមួយនឹង https://www.edmcambodia.com/afterlife

    កុំ​ខកខាន​ក្នុងការ​ទទួលបាន​សំបុត្រ និង​កម្មវិធី​ភ្ញាក់ផ្អើល​ដោយ​ចូលទៅ​កាន់​https://www.facebook.com/heineken/ and https://www.facebook.com/CambodiaEDM/

    យើង​កំពុង​សម្លឹង​ទៅមុខ​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ 2019 ជាមួយនឹង​ការចងចាំ ដែល​មិនអាច​បំភ្លេចបាន​ដែល​យើង​បាន​ឆ្លងកាត់​ជាមួយគ្នា ជាមួយ​ស្រា​បៀរ Heineken ។

    សំបុត្រ​ចូលរួម​តម្លៃ៖

    ១៥ ដុល្លារ (Normal Pass) ពីថ្ងៃ​ទី ១៥ តុលា
    ២០ ដុល្លារ (Walk-in) នៅ​ថ្ងៃទី២៧ តុលា
    #Heineken #321CountDown #Cambodia #Dec31 #HotelCambodiana

    សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ

  • «ក្លឹប Land Rover» ត្រូវបាន​បើកសម្ពោធនៅ​ប្រទេស​កម្ពុជា

    «ក្លឹប Land Rover» ត្រូវបាន​បើកសម្ពោធនៅ​ប្រទេស​កម្ពុជា

    ក្លឹប Land Rover កម្ពុជា​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី2 ទី3 ខែ​ឆ្នូ  ឆ្នាំ2018 នេះ​ក្នុង​ខេត្ត​រតនគីរី ដោយ​ចាប់​ដៃគូ​ជាមួយ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា The AIRAVATA Elephant Foundation។

    សមាជិក​ដែល “បង្កើត” ក្លឹប​មាន​ចំនួន 12នាក់ និង សមាជិក​ជា​ភ្ញៀវ “កិត្តិយស” ចំនួន 2នាក់ ដែល​បាន​អ​ញ្ជី​ញ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ  រួមទាំង​មានការ​បើកបរ​លើផ្លូវ​ជង្ហុក និង​សកម្មភាពផ្សែងៗ ជាច្រើន​ទៀត​ជាមួយ​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ The AIRAVATA Elephant Foundation។

    តាមរយៈ​ក្លឹប​នេះ Land Rover កម្ពុជា ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន RMA គ្រុប​បានសម្រេច​ចិត្ត​ចាប់​ដៃគូរ​ជាមួយ​សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា The AIRAVATA Elephant Foundation ដើម្បី​ឆ្ពោះទៅរក​ចក្ខុវិស័យ​រយៈ​ពេល​វែង​នៃ​ការប្រកាន់យក និង ទទួលស្គាល់​វប្បធម៌ ប្រពៃណី​របស់​កម្ពុជា ជាពិសេស​ការអភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

    លើសពីនេះ​តាមរយៈ Land Rover កម្ពុជា ជាមួយ​មូលនិធិ​សមាជិក​ក្លឹប Land Rover កម្ពុ​ជាមាន​ឆន្ទៈ​គាំទ្រ​ចក្ខុវិស័យ​របស់ អៃ​រាវ​ត្តា AIRAVATA ក្នុងការ​ជួយសង្គ្រោះ  និង ជួយ​ការពារ​សត្វ​ដំរី​ក្នុងស្រុក​ដែល​នៅ​សេសសល់​ក្នុង ខេត្ត រតនគីរី លើសពីនេះ​ទៀត​ជួយ​ជំរុញ​ក្នុងការ​ប​ង្កើ​បរិមាណ​ដំរី និង ផ្តល់​ទីជម្រក​ធម្មជាតិ​ដ៏​ប្រសើរ​ដល់​សត្វ​ដំរី​ដែល​កំពុង​រងគ្រោះ និង ការពារ​បរិស្ថាន​ធម្មជាតិ និង ជួយ​ការពារ​វប្បធម៌​ខ្មែរ។

    ចក្ខុវិស័យ​ស្នូល​របស់​ក្លឹប Land Rover កម្ពុជា ផ្តើមចេញពី​បំណងប្រាថ្នា​របស់​ម្ចាស់ Land Rover និង​សេចក្តីស្រឡាញ់​ពេញចិត្ត​លើក​ស្លាក​សញ្ញា​តាមរយៈ​ស្មារតី​នៃ “ភាពល្អ​លើសពី​ការរំពឹងទុក” ក្លឹប​មាន​គោលដៅ​បង្កើត បទពិសោធន៍​ដែល​បំភ្លេច​មិនបាន ជាពិសេស​ស្ទីល​នៃ​ការរស់នៅ​ដោយ​ល្អ​ឯក ដែល​បាន​បង្កើត​ភាព​ស្ញប់ស្ញែង​លើសពី​ការរំពឹងទុក​ដែល​សមាជិក​ក្លឹប​នឹង​រួមគ្នា​ជំរុញ​ឲ្យ​មាន​សេចក្តីស្រឡាញ់​ពេញចិត្ត​ចំពោះ​ស្លាក​សញ្ញា Land Rover ។

    វត្ថុបំណង​ស្នូល​នៃ ក្លឹប Land Rover កម្ពុជា

    • ក្លាយជា​ក្លឹប​រថយន្ត​លំដាប់​ខ្ពស់​ដែល​ជាទី​ពេញចិត្ត​បំផុត នៅក្នុង​ប្រទេស​កម្ពុជា និង តំបន់​អាស៊ី​អ​គ្នេ​យ៍។
    • ផ្តល់​បទពិសោធន៍​ស្ទីល​នៃ​ការរស់នៅ​ដ៏​ល្អ​ឯក “ភាពល្អ​លើសពី​ការរំពឹងទុក។
    • ផ្តល់​ភាពល្អ​ប្រណីត  ជា​ដៃគូរ​ដែលមាន​តម្លៃបន្ថែម  និង​សកម្មភាព​ដែលមាន​កំលាំង​រួមគ្នា​ក្នុង​ភាពជា​ដៃគូរ។
    • ផ្តល់​សកម្មភាព ដំណើរ​កំសាន្ត​បែប​ផ្សងព្រេង និង បទ​សោធន៍ថ្មី។
    • ផ្សព្វផ្សាយ​ឲ្យ​មានការ​បើកបរ​ប្រកបដោយ​សុវត្ថិភាព នៅលើ​ផ្លូវ​ក្នុងប្រទេស​កម្ពុជា។

    ពេលវេលា​មកដល់​ហើយ​ចំពោះ​ការចុះឈ្មោះ​ជា​សមាជិក Land Rover ក្លឹប យើងខ្ញុំ​មាន​សេចក្តី​រីករាយ​ស្វាគមន៍​លោកអ្នក​ក្នុងការ​អញ្ជើញ​ចុះឈ្មោះ​ក្លាយជា​សមាជិក Land Rover ក្លឹប កម្ពុជា។

    សូម​ទំនាក់ទំនង

    1) លោក Immy Panjwani អគ្គនាយក​ក្លឹប: 086 548 883
    2) លោក​ឧ​ញ្ញា Dararath Ted So អគ្គនាយករង​ក្លឹប: 078 966 680

    តាមរយៈ​ក្រុមហ៊ុន អរ  អឹម  អេ  ខេ​បូ​ឌា (RMA Group) – Jaguar Land Rover
    អាសយដ្ឋាន​អាគារ​លេខ 264A ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

    • ថ្ងៃ​ធ្វើការ៖  ថ្ងៃ​ច​ន្ទ័  ដល់ ថ្ងៃ​សៅរ៍
    • ព្រឹក៖ 08:00 AM – 12:00 PM
    • រសៀល៖ 02:00 PM – 05:30 PM
    • Cellcard        : 085 999 111
    • Smart            : 070 999 111
    • សំរាប់​ជា​ភាសា​អង់គ្លេស (English)៖ https://goo.gl/Qn8ksU
    • សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover Cambodia ដើម្បី​ធ្វើការ​បើកប​សាកល្បង និង​ជាមួយ​រថយន្ត​ដ៏​ប្រណីត​ណាមួយ​ដែល​លោកអ្នក​ពេញចិត្ត​ឥឡូវនេះ។
    • ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណីត Jaguar និង Land Rover មាននៅ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។
    • សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ៖ 023 888-811 / 070 999-111
    • គេហទំព័រ ផ្លូវការ៖ jaguarcambodia.com
    • គេហទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
    • គេហទំព័រ Instagram ផ្លូវការ៖ @JaguarCambodia
  • បុរស​ជា​កសិករ​ម្នាក់​ទៀតហើយ នៅ​ខេត្តពោធិ៍សាត់ មានសំណាង​បានឈ្នះ​រង្វាន់ 70លាន​រៀល​ពី​ខា​រ៉ា​បាវ

    បុរស​ជា​កសិករ​ម្នាក់​ទៀតហើយ នៅ​ខេត្តពោធិ៍សាត់ មានសំណាង​បានឈ្នះ​រង្វាន់ 70លាន​រៀល​ពី​ខា​រ៉ា​បាវ

    ចំពោះ​ទឹកប្រាក់ 70លាន​រៀល ដែលជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​បុរស​ជា​កសិករ​ម្នាក់​ទៀតហើយ ដែលមាន​ឈ្មោះ ជួន ហៀ​ត អាយុ 30ឆ្នាំ បច្ចុប្បន្ន​រស់នៅ រស់នៅ​ភូមិ​កោះ​ខ្សាច់ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់។

    ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់រង្វាន់​ដល់​លំនៅដ្ឋាន បុរស​រូបនេះ​បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ​បន្ទាប់ពី​ប្រពន្ធ​សម្រាលកូន​បាន 2ថ្ងៃ និង​ទំនេរ​ពី​ធ្វើស្រែ​ផង​នោះ លោក​បាន​ទៅ​ស៊ីឈ្នួល​ដឹក​កូនឈើ​នៅ​ភូមិ​ចម្រើន​ផល ក្រុង​ពោធិ៍សាត់ ហើយ​ហត់​អស់កម្លាំង ក៏បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់70លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង។

    ភ្លាមនោះ លោក​មាន​អារម្មណ៍​រីករាយ​ជាខ្លាំង ហើយក៏​យកទៅ​បង្ហាញ​អ្នកលក់ និង​ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅលើ​ក្រវិល​កំប៉ុង​ស្រាប់។ លោក​បាន​បញ្ជាក់ថា ក្រោយពេល​ទទួលបាន​លុយ​រង្វាន់​ទាំងនេះ លោក​នឹង​យក​មួយចំណែក​ទៅ​សង់បំណុល​ធនាគារឯកជន ហើយ​យក​មួយចំណែក​ទៀត​ទៅ​ទិញ​ដីស្រែ​បន្ថែម និង​បង្កើត​មុខរបរ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អ​នា​គត់ ។ ជា​ចុងក្រោយ​លោក​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុមគ្រួសារ​របស់លោក​ឱ្យមាន​ភាពល្អប្រសើរ។

    សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ 70លាន​រៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់1ក​ប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។

    អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់7លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន70ម៉ឺន​រៀល ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕

  • ការ​រួម​បញ្ចូល​គ្នា​រវាង​ម៉ាក​រថយន្ត Jaguar និង មរតក​នៃ​ការ​រចនា​ម៉ូត​របស់ សំអាងការ នួន ស្រី

    ការ​រួម​បញ្ចូល​គ្នា​រវាង​ម៉ាក​រថយន្ត Jaguar និង មរតក​នៃ​ការ​រចនា​ម៉ូត​របស់ សំអាងការ នួន ស្រី

    ឈុត​ដែលជា​និមិត្តរូប សម្ព័ន្ធភាព និង មិត្តភាព​ដ៏​រឹងមាំ​ដែល​បាន​បង្កើតឡើង​រវាង​សំអាងការ “នួន ស្រី” និង​ក្រុមហ៊ុន “Jaguar Land Rover Cambodia“ ហើយ​ឈុត​នេះ​ផងដែរ ក៏បាន​បង្ហាញ​ពី​វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នៃ​ការរួម​ដំណើរ​យ៉ាង​ស្វាហាប់​ព្រមទាំង​រីកចំរើន​នៃ​ក្រុមហ៊ុន​ទាំងពីរ គឺ (Jaguar Land Rover Cambodia និង សំអាងការ នួន ស្រី)។ ម៉ូត​សំលៀកបំពាក់​ទាំងអស់នេះ​ត្រូវបាន​រចនា​ឡើង​ពី​ក្រណាត់​កាំ​មី​ញី​ពណ៌​ខ្មៅ​រលោង​ដែលមាន​សណ្ឋាន​ដូច​ស្បែក​ខ្លា​ខ្មៅ លាយ​លំ​ជាមួយនឹង​ការ​រំលេច​ឡើង​នូវ​ក្បាច់​ឌិន​ពណ៌​មាស​បង្ហាញ​ពី​ថាមពល​ដ៏​ខ្លាំងក្លា​ប្រៀបដូចជា​ប្រ​ស្រី​ភ្នែក​របស់​សត្វ​ខ្លា។

    អត្ថន័យ​នៃ​សំលៀកបំពាក់​ដែល​បាន​រចនា​ដោយ​សំអាងការ “នួន ស្រី និង Jaguar” ពណ៌នា​អំពី​ទំនាក់ទំនង​ក្នុងប្រទេស​កម្ពុជា​ឆ្លងកាត់​តាម​ការបើក​សម្ពោធ​ម៉ាក​រថយន្ត Jaguar ជាថ្មី​ម្តងទៀត និង​លាយ​បញ្ចូល​នៃ​សិល្បៈ​វប្បធម៌​កម្ពុជា ជាមួយ​កេរ​មរតក​រចនា​ម៉ូត​ដោយ​សំអាងការ នួន ស្រី ហើយ​ព្រឹត្តិការណ៍​ដ៏​វិសេស​វិ​សា​នោះបាន​ប្រារព្ធ​ឡើង​កាលពី​ទី 14 ខែធ្នូ ឆ្នាំ2018 នៅក្នុង​ស្ថានទូត​បារាំង។

    ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណីត Jaguar Land Rover Cambodia សូម​អញ្ជើញ​លោកអ្នក​មកកាន់​អគារ​តាំង​លក់​រថយន្ត​ដែលមាន​ទីតាំងនៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

    សំរាប់​ជា​ភាសា​អង់គ្លេស (English)៖ https://goo.gl/Qn8ksU

    សូម​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ៖  023 888-811 / 070 999-111
    គេហទំព័រ ផ្លូវការ៖ www.jaguarcambodia.com
    គេហទំព័រ Facebook ផ្លូវការ៖ Jaguar Cambodia
    គេហទំព័រ Instagram ផ្លូវការ៖ @JaguarCambodia

  • ធនាគារ CIMB ឧបត្ថម្ភ​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដល់​មន្ទីរពេទ្យបង្អែក​បាទី

    ធនាគារ CIMB ឧបត្ថម្ភ​គ្រឿង​បរិក្ខារ​ពេទ្យ​មួយចំនួន ដល់​មន្ទីរពេទ្យបង្អែក​បាទី

    រាជធានី​ភ្នំពេញ៖ កាលពី​ថ្ងៃទី២២ ខែធ្នូ​កន្លងទៅនេះ គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (ធនាគារ CIMB) បានធ្វើ​ដំណើរ​ទៅកាន់​មន្ទីរពេទ្យបង្អែក​បាទី ក្នុង​ខេត្តតាកែវ ដោយបាន​ប្រគល់ជូន​គ្រឿង​បរិក្ខារ​ពេទ្យ​ជាច្រើន សម្រាប់​សម្រួល​ដល់​ការ​សម្រាល​ទារក រួមមាន​អេកូ​ស្ទង់​ចង្វាក់បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្តាយ ឧបករណ៍​វាស់​ចង្វាក់បេះដូង​ទារក និង​អ្នកជំងឺ គ្រែ​សម្រាប់​សម្រាលកូន គ្រែ​សម្រាក​សម្រាប់​អ្នកជំងឺ គ្រែ​សម្រាប់​អ្នកជំងឺ​សង្គ្រោះបន្ទាន់ កៅអី​រុញ និង​តុ​សម្រាប់​ដាក់​សម្ភារៈ​ពេទ្យ​ជាដើម។ សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ធនាគារ CIMB លើក​នេះ គឺ​ផ្តោត​សំខាន់​លើ​ផ្នែក​សម្ភព​នៅតាម​ជនបទ ក្រោម​ពាក្យស្លោក «ធនាគារ CIMB យកចិត្តទុកដាក់​លើ​សុខភាព​មាតា និង​កុមារ»។

    លោក​ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ របស់​ធនាគារ CIMB បាន​ថ្លែង​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ​ថា៖ «ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បាន​ប្រកាន់​លើ​គោលការណ៍​ឲ្យ​ត្រលប់​ជូនទៅ​សហគមន៍​មួយចំណែក ពី​ប្រាក់ចំណេញ​របស់​ធនាគា​រ ពី​ការធ្វើ​អាជីវកម្ម​ក្នុង​តំបន់​នោះ។ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​ធនាគារ ដែល​តែងតែបាន​រួមចំណែក​ជួយ​ត្រឡប់ ដល់​សហគមន៍​នានា ក្នុងប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ។ សម្រាប់​ឆ្នាំនេះ ធនាគារ​បាន​ជ្រើស​យក​គម្រោង​លើកកម្ពស់​សុខភាព​មាតា និង​កុមារ គឺ​ដើម្បី​ចូលរួម​ចែករំលែក និង​លើកស្ទួយ​ដល់​សុខមាលភាព​របស់​ប្រជាជន និង​និរន្ត​ភាព​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្តល់នូវ​ជំនួយ​ជា​ធនធាន សម្រាប់​ការថែទាំ​សុខភាព ជាពិសេស​ការថែទាំ​ស្ត្រី​ឆ្លងទន្លេ ទារក និង​បងប្អូន​ប្រជាពលរដ្ឋ កំពុង​រស់នៅក្នុង​ភាពក្រីក្រ ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​សេវា​សុខភាព​ពេញលេញ»។

    មិនតែប៉ុណ្ណោះ លោក​ប៊ុន យីន បានបញ្ជាក់​ផងដែរ​ថា ការ​សម្រាល​ទារក​របស់​ម្តាយ ប្រកបដោយ​ភាពជោគជ័យ និង​មាន​សុវត្ថិភាព គឺជា​សុភមង្គល​ពិតប្រាកដ​របស់​គ្រួសារនីមួយ។ ហើយ​បើ​អ្នក​ម្តាយ​គ្រប់រូប​ពុំ​ទទួលបាន​សេវា​សុខ​ភាពល្អ​គ្រប់គ្រាន់​ទេនោះ ទារក និង​កុមារ​ទាំងឡាយ​ក៏​នឹងមាន​សុខភាព​ទន់ខ្សោយ ទៅតាម​នោះដែរ។ ហេតុ​ដូច្នេះហើយ ធនាគារ CIMB ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​រួមចំណែក​យកចិត្តទុកដាក់ ដល់​សុវត្ថិភាព និង​សុខភាព​មាតា និង​ទារក នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​មន្ទីរពេទ្យបង្អែក​បាទី ខេត្តតាកែវ​នេះ​តែម្តង។ ហើយ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់ ធនាគារ CIMB នឹងមាន​ផែនការ​លើកកម្ពស់​សកម្ម​ភាព​ទំនួល​ខុសត្រូវ​សង្គម នៅតាម​សហគមន៍​នានា ឲ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​យូរអង្វែង ជា​បន្តបន្ទាប់។

    ថ្លែង​ក្នុង​ពិធី​ប្រគល់​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ធនាគារ CIMB លោក​វេជ្ជបណ្ឌិត សៅ ចាន់ថា ប្រធាន​មន្ទីរពេទ្យបង្អែក​បាទី បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ធនាគារ CIMB ដែល​បាន​អញ្ជើញ​មក និង​ឧបត្ថម្ភ​សម្ភារៈ​ពេទ្យ​ជាច្រើន ដល់​មន្ទីរពេទ្យ​យើងខ្ញុំ។ គ្រឿង​បរិក្ខារ​ពេទ្យ​ទាំងអស់នេះ គឺ​ពិតជា​ចាំបាច់​ណាស់ សម្រាប់​បង្កើន​ការផ្តល់សេវា​សុខាភិបាល និង​ជាពិសេស​ការ​សម្រាលកូន ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​យើងខ្ញុំ។ ជាក់ស្តែង​អេកូ​ស្ទង់​ចង្វាក់បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្តាយ ដែលមាន​ភាពទំនើប​នេះ គឺ​ពិតជា​មានគុណ​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់​គ្រូពេទ្យ​របស់​យើងខ្ញុំ​ពិនិត្យ​អ្នកជំងឺ ហើយ​មន្ទីរពេទ្យ​យើងខ្ញុំ​ទើបតែ​មានប្រើ​ជា​លើក​ទី១ផងដែរ។ ជា​ចុង​ក្រោយនេះ ខ្ញុំ​សូម​កោតសរសើរ​ដល់​ធនាគា​រ CIMB សម្រាប់​ការឧបត្ថម្ភ​ដល់​មន្ទីរពេទ្យបង្អែក​បាទី និង​សហគមន៍​ដទៃទៀត ក្នុងប្រទេស​កម្ពុជា ហើយ​ខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​មាន​ក្រុមហ៊ុន និង​ស្ថាប័នឯកជន​កាន់តែ​ច្រើនឡើង ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ»។

    ធនាគារ CIMB បានចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម ក្នុងប្រទេស​កម្ពុជា នៅ​ឆ្នាំ២០១០ ហើយ​បច្ចុប្បន្ន​មាន​សាខា​ចំនួន១៣ ក្នុង​រាជធានី និង​ខេត្តសំខាន់។ ជា​ផ្នែក​មួយ​របស់​ស៊ី​អាយ​អិ​ម​ប៊ី គ្រុប ដែលជា​ធនាគារ​សាកល​ឈានមុខ​គេ​មួយ ក្នុង​តំបន់​អាស៊ាន ធនាគារ CIMB  តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម ជា​រៀងរាល់ឆ្នាំ ទៅតាម​គម្រោងផ្សេងៗគ្នា និង​បានរួម​ចំណែក​ផ្តល់​អត្ថប្រយោជន៍​ដល់​មនុស្ស​ជាង៣លាន​នាក់ ទូទាំង​តំបន់​អាស៊ាន​ផងដែរ ក្នុង​រយៈពេល៧ឆ្នាំ​ចុង​ក្រោយនេះ។ ស្របតាម​កំណើន​លទ្ធផល​ប្រតិបត្តិការ​ប្រចាំឆ្នាំ ធនាគារ CIMB តែងតែ​ពង្រីក​សកម្មភាព​សប្បុរ​ស​ធម៌​របស់ខ្លួន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ហើយ​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ធនាគារ CIMB នឹង​ខិតខំ​បន្តសកម្មភាព​សប្បុរស​ធម៌​របស់ខ្លួន ដែលមាន​សារៈសំខាន់ និង​ចាំបាច់​បំផុត សម្រាប់​សហគមន៍​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

  • រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​មហាលាភ 2019 នៅ​សាល​មហោស្រព NABA និង​រីករាយ​ជាមួយ​ការផ្តល់ជូន​សន្ធឹកសន្ធាប់!

    រាប់​ថយក្រោយ​ស្វាគមន៍​ឆ្នាំ​មហាលាភ 2019 នៅ​សាល​មហោស្រព NABA និង​រីករាយ​ជាមួយ​ការផ្តល់ជូន​សន្ធឹកសន្ធាប់!

    រាជធានី​ភ្នំពេញ ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2018 ត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នៅក្នុង​កំពូល​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​នៅ​ណាហ្គា​វើ​លដ៍ ចាប់ពី​ម៉ោង 10យប់ ថ្ងៃទី 31 ធ្នូ នៅ​សាល​មហោស្រព​លំដាប់​ពិភពលោក NABA ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា។

    តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​មហស្ចារ្យ​នេះ​ចូលរួម​សម្តែង​ដោយ​កំពូល​ចម្រៀង លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា និង​តារាចម្រៀង​ដែល​ទើបនឹង​រះ កញ្ញា “តី” រួម​នឹង​ពិធីករ​ពេញនិយម លោក យឹម ណា​រ៉ា និង​កញ្ញា គង់ វង្ស​យ៉ា​ទី ព្រមទាំង​អ្នក​សម្តែង​អន្តរជាតិ​ប្រចាំ​ណាហ្គា​វើ​លដ៍​ផងដែរ។

    ទស្សនាមហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដោយសេរីនៅសាលមហោស្រព NABA ចាប់ពីម៉ោង ១០ យប់ ៣១ ធ្នូ

    ដើម្បី​បង្កើត​អនុស្សាវរីយ៍ល្អៗ នៅក្នុង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី និង​ពិសា​ម្ហូប​ឈុត​ប្រពៃណី​ចិន​នៅ​ភោជនីយដ្ឋាន​ប្រណីត Hall of Golden Chimes ខណៈ​លោកអ្នក​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ឱកាស​ឆ្លង​ឆ្នាំ​នៅ​ខាងក្រៅ។ ជា​ជម្រើស​ដ៏​ល្អ​មួយទៀត​លោកអ្នក​អាច​រីករាយ​ពិសា​ម្ហូប 4មុខ ដែលជា​ឈុត​ពិសេស​សំរាប់​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ប្រណីត​បារាំង Le Gourmet ឬ ពិសា​អាហារ​ប៊ូ​ហ្វេ​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea ឬ Pangea ។

    ណាហ្គា​វើ​លដ៍ ក៏​ផ្តល់ជូន​នូវ​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរបែប​ផងដែរ​ក្នុងឱកាស​ស្វាគមន៍​ឆ្នាំ​ម​ហ សំណាង 2019។ មានការ​រាំលេង​កម្សាន្ត​នៅ​ក្លឹប​ដាលីន​ដាលីន ឬ​នៅ F Club  ជាពិសេស លោកអ្នក​អាច​កក់​បន្ទប់​ឯកជន​ខារ៉ាអូខេ VIP ប្រណីត​នៅ​ខារ៉ាអូខេ Club 88 ឬ Club 888 ក៏បាន។

    អាហារប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea តម្លៃ ៣៩ដុល្លារសម្រាប់ ២នាក់

    កុំ​ភ្លេច​ខកខាន​ឱកាស​មក​ទស្សនា​ការសម្តែង​សិល្បៈ​អបអរ​បុណ្យ​ណូអែល​នៅ​សាល​មហោស្រព NABA ចាប់ពី​ម៉ោង 8 យប់ ពីថ្ងៃ​ព្រហស្បតិ៍ ដល់ អាទិត្យ​មុន​ការសម្តែង​ត្រូវបាន​បញ្ចប់​នៅ​ថ្ងៃទី 30 ខែធ្នូ។ ការសម្តែង 45នាទី ដ៏​ប្លែក និង អស្ចារ្យ​សម្រាប់​គ្រប់​វ័យ​រួមទាំង​កុមារ​ផងដែរ​នេះ មាន​ផ្តល់ជូន​សំបុត្រ​ឥតគិតថ្លៃ​នៅ​ណាហ្គា​វើ​លដ៍។ បន្ទាប់ពី​ទស្សនាការ​សម្តែង​រួច​ភ្ញៀវ​ទាំងអស់​អាច​អញ្ជើញ​មក​ពិសា​អាហារ​ប៊ូ​ហ្វេ និង បង្អែម​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ភោជនីយដ្ឋាន 2Pangea ទល់មុខ​សាល​មហោស្រព NABA ។ សូម​មក​ទទួលយក​នូវ​ភាពសប្បាយ​រីករាយ​ដ៏​អស្ចារ្យ​រហូតដល់​ចុងខែ​ធ្នូ​នៅ​ណាហ្គា​វើ​លដ៍។ គួរបញ្ជាក់​ថា​អ្នក​ដែល​អញ្ជើញ​មក​មុននឹង​ទទួលបាន​កន្លែង​អង្គុយ​ពិសេស​មុន​គែ​ក្នុងការ​ស្សនា​ការសម្តែង និង ច្រៀង​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា៕

    កម្មវិធីជប់លៀងអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីនរបស់ណាហ្គាវើលដ៍
  • ធនាគារ​ឈានមុខ​គេ​ផ្នែក FinTech នៅ​កម្ពុជា បានឈ្នះ​ពាន “សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ2018”

    ធនាគារ​ឈានមុខ​គេ​ផ្នែក FinTech នៅ​កម្ពុជា បានឈ្នះ​ពាន “សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ2018”

    ភ្នំពេញ៖ ធនាគារ​ឯកទេស វី​ង ដែលជា​ធនាគារ​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) នៅ​កម្ពុជា បានទទួល​ពានរង្វាន់ “សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ 2018 (Best Non-Cash Transaction Service 2018)” នៅក្នុង​កម្មវិធី​ពានរង្វាន់​ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards ដែល​ត្រូវ​បានរៀបចំ​ដោយ​ក្រុមហ៊ុន International Data Group (IDG ASEAN) នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បានចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន IDG ASEAN។

    នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ បានសរសេរថា៖ “ធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត ទទួលបាន​ពាន “សេវា​ប្រតិបត្តិការ មិន​ប្រើ​សាច់ប្រាក់​ល្អ​បំផុត ឆ្នាំ2018” ព្រោះ​ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វី​ង បានផ្តល់​ជូន​នូវ​សេវាកម្ម និង​ដំណោះស្រាយ​ជាច្រើន សម្រាប់​ការទូទាត់​ប្រាក់ ដោយ​មិន​ប្រើ​សាច់ប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា។ វី​ង ត្រូវបាន​អតិថិជន​ទទួលស្គាល់ថា  មាន​ភាពងាយស្រួល, មាន​សុវត្ថិភាព​ក្នុងពេល​ប្រតិបត្តិការ និង​មាន​ប្រជាប្រិយភាព។

    ពិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​កាលពី​សប្តាហ៍​មុន នៅ​សណ្ឋាគារ The Great Duke ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍, ធនាគារជាតិ​នៃ​កម្ពុជា, សមាគម FinTech, សមាគម​នៃ​សហព័ន្ធ​ទូរគមនាគមន៍ ព័ត៌មានវិទ្យា កម្ពុជា រួមជាមួយ​តំណាង​អ្នកសារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន។

    លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង ដែល​បាន​ចូលរួម​ដើម្បី​ទទួលយក​ពានរង្វាន់ នៅក្នុង​កម្មវិធី​នា​រាត្រី​នោះ  បាន​មានប្រសាសន៍ថា  លោក​មាន​មោទនភាព​ខ្លាំងណាស់ ដែល វី​ង ទទួលបាន​ពានរង្វាន់​នេះ បន្ទាប់ពី​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​ខែ​មុននេះ វី​ង បានទទួល​ពានរង្វាន់​ចំនួន2 ពី​កម្មវិធី ASEAN Business Awards នៅក្នុង​ប្រទេស​សិង្ហ​បុរី។

    លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា៖ “វី​ង មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ក្នុង​ការជួយ​ឲ្យ​ប្រជាជន​កម្ពុជា ទទួលបាន​នូវ​ភាពងាយស្រួល និង​សុវត្ថិភាព នៅពេល​និយាយ​អំពី​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទដៃ។ ពានរង្វាន់​ដែល​យើង​ទទួលបាន​នៅថ្ងៃនេះ គឺជា​សក្ខីភាព​នៃ​ការប្ដេជ្ញាចិត្ត​របស់​យើង ក្នុងការ​ដោះស្រាយ​តម្រូវការ​របស់​ប្រជាជន ដែល​មិនមាន​គណនី​ធនាគារ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ នៅក្នុង​ប្រទេស។ កាលពី​អតីតកាល ពួកគេ បាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន ហើយ​បាន​ប្រឈម​ទៅនឹង​ហានិភ័យ ដោយ​ពួកគេ​ពឹង​ផ្អែកលើ​ភាគី​ទី3 ដើម្បី​ប​ញ្ចូ​ន​សាច់ប្រាក់ ទៅ​គ្រួសារ​របស់​ពួកគេ។ សេវា​ផ្ទេរប្រាក់​របស់​វី​ង បាន​ផ្លាស់ប្តូរ​នូវអ្វីៗទាំងអស់នេះ ដោយ​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា ដែល​មិនមាន​គណនី​ធនាគារ ធ្វើការ​ផ្ទេរ​និង​ទទួល​ប្រាក់ ប្រកបដោយ​សុវត្ថិភាព និង​បានភ្លាមៗ តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ”។

    គួរ​រម្លឹក​ផងដែរ​ថា មុនពេល​ធ្វើការ​សម្រេច​ផ្តល់រ​ង្វាន់ ក្រុមហ៊ុន IDG ASEAN បានធ្វើ​ការស្ទង់មតិ​ចំពោះ​ការពេញចិត្ត របស់​អតិថិជន​លើ​សេវាកម្ម 4G, សេវា​អ៊ិន​ធើ​ណេ​ត និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី1 ខែកក្កដា ដល់​ថ្ងៃទី30 ខែវិច្ឆិកា​ឆ្នាំ2018។ ក្នុងអំឡុង​ពេលនោះ ក្រុមហ៊ុន IDG ASEAN បាន​បញ្ជូន​ការស្ទង់មតិ ចំនួន 40000 និង​ទទួលបាន​ដោយ​ជោគជ័យ នៃ​ការស្ទង់មតិ​ចំនួន 8000។ 60% នៃ​ការស្ទង់មតិ ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អ៊ិន​ធឺ​ណែ​ត និង40% ធ្វើឡើង​ដោយ​ការសំភាសន៍​ផ្ទាល់ នៅក្នុង​ខេត្ត​ក្រុង​ធំ ៗ ចំនួន 5 របស់​ប្រទេស​កម្ពុជា រួមមាន រាជធានី​ភ្នំពេញ, ខេត្តបាត់ដំបង, ខេត្តព្រៃវែង, ខេត្តសៀមរាប និង​ទីក្រុង​ព្រះសីហនុ។ កម្រង​សំណួរ​មាន​ប្រធានបទ​ចំនួន 7 ដែលមាន 18 សំណួរ៕

  • កូនតូច​នាំ​សំណាង​ម្នាក់ ត្រូវ​រង្វាន់​ទឹកប្រាក់ 100លាន​រៀល ពី អ៊ី​ឈី​តាន់ ជូន​ដល់​ឪពុកម្តាយ

    កូនតូច​នាំ​សំណាង​ម្នាក់ ត្រូវ​រង្វាន់​ទឹកប្រាក់ 100លាន​រៀល ពី អ៊ី​ឈី​តាន់ ជូន​ដល់​ឪពុកម្តាយ

    ជា​រឿង​ដែល​គួរឱ្យ​រីករាយ និង​ត្រេកអរ​ចំពោះ​គ្រួសារ​មួយ ដែលមាន​កូនតូច អាយុ​ត្រឹមតែ​ជាង៣ឆ្នាំ ទទួលទាន តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន ត្រូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន 100លាន​រៀល ។

    តាម​សម្ដី​អ្នកនាង បេ​ត បូ​ផា អាយុ28ឆ្នាំ មានមុខរ​បរជា​កម្ម​ការិនី​រោងចក្រ​កាត់ដេរ រស់នៅ​ភូមិ​ត្រពាំង​ក្រឡោ​ង ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ដែល​ត្រូវជា​ម្តាយបង្កើត​របស់​កុមារ​មានសំណាង​ខាងលើនេះ បាន​ប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន​ផ្ទាល់​តែម្ដង​យ៉ាង​ដូច្នេះ​ថា កាលពី​សប្ដាហ៍​កន្លងទៅ​នេះ កូនប្រុស​របស់​អ្នកនាង ដែលមាន​ឈ្មោះ ម៉ាស់ ថុ​នា អាយុ​ត្រឹម​ជាង៣ឆ្នាំ បាន​ទា​ទិញ តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន ពី​តូប​អ្នកលក់​ដែល​ស្ថិតនៅ​ជាប់​គ្នា​ទទួលទាន។ លុះ​ពេល​មួល​គម្រប​ដប​ឱ្យ​កូន​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់ 100លាន​រៀល​នៅក្នុង​គម្រប​ដប​តែម្ដង។

    គ្រាន់តែ​បានឃើញ​ភ្លាម អ្នកនាង រួម​ជាមួយនឹង​ស្វាមី​ត្រេកអរ​ជាខ្លាំង ហើយក៏​បាន​យកទៅ​បង្ហាញ​អ្នកលក់ ព្រមទាំង​ទូរស័ព្ទ​ផ្តល់ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅ​នឹង​គម្រប​ដប​ស្រាប់។  អ្នកនាង​បានបញ្ជាក់​ប្រាប់ទៀតថា អ្នកនាង​ពិតជា​រំភើប​ខ្លាំងណាស់ ព្រោះ​បច្ចុប្បន្ន​ជីវភាព​គ្រួសារ គឺមាន​ភាពលំបាក​ខ្លាំង ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ ហើយ​ស្វាមី​ជាជាង​កាត់ដេរ​សម្លៀកបំពាក់​បុរស​ខ្នាតតូច​នៅ​ផ្សារ​តែប៉ុណ្ណោះ ។ ប៉ុន្តែ​ពេលនេះ បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​ពី​តែ​បៃតង អ៊ី​ឈី​តាន់ អ្នកនាង​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​ធនាគារឯកជន ហើយ​ទុក​មួយចំនួនទៀត​សង់ផ្ទះ​ឱ្យបាន​សមរម្យ និង​ពង្រីក​មុខរបរ​បន្ថែម ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត។

    គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់  ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់ 100លាន​រៀល រហូតដល់50រង្វាន់, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ iPhone ចំនួន 50គ្រឿង រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5000000 (5លាន) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក …៕

  • គូ​ស្វាមីភរិយា​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំលំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​ជប៉ុន

    គូ​ស្វាមីភរិយា​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំលំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​ជប៉ុន

    រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃទី14 រហូតដល់​ថ្ងៃទី18 ខែធ្នូ ឆ្នាំ 2018 គូ​ស្វាមីភរិយា​ថ្មី​ចំនួន 15គូ​បាន​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP នៅ​ប្រទេស​ជប៉ុន ដោយសារ​គូ​ស្វាមី​បានឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឆ្នាំ 2017 – 2018។

    ស្វាមីភរិយា​ថ្មី​ចំនួន 15គូ បានធ្វើ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP អស់​រយៈពេល 5ថ្ងៃ នៅ​ប្រទេស​ជប៉ុន ជាពិសេស​ពួកគេ​បាន​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ4 គឺ​សណ្ឋាគារ Mystays Premier Hotel និង​សណ្ឋាគារ Grand Nikko Tokyo Daiba ។ ពួកគេ​បានធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​រមណីយដ្ឋាន និង​តំបន់​ប្រវត្តិសាស្ត្រល្បីៗនៅលើ​កោះ​ហុក​កៃ​ដូ​ដូចជា​ប្រឡាយ​ព្រែកជីក​អូ​តា​រូ (Otaru Canal) ហាង Kitaichi Glass outlet  សារមន្ទីរ​តន្ត្រី​អូ​តា​រូ (Otaru Music Box Museum) តំបន់​រមណីយដ្ឋាន​ជិះ​ស្គី​អន្តរជាតិ សា​ផូ​រ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito  ផ្សារ​ទំនើប Tanukikoji Shopping Street  ប្រាសាទបុរាណ Asakusa និង​តំបន់​ផ្សារ​ទំនើប Ginza នៅក្នុង​ទីក្រុង​តូ​ក្យូ។ ជាពិសេស​ជាង​នេះ​ទៅ ស្វាមីភរិយា​ថ្មីនីមួយៗបាន​ទទួលបាន​ទឹកប្រាក់ $1500 និង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដ៏​មាន​រសជាតិ​ឆ្ងាញ់។

    ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង 70 ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធីផ្សេង។

    កាន់តែ​អស្ចារ្យ​សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍​ថ្មី​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ចាប់ពី​ខែតុលា ឆ្នាំ 2018 ដល់​ខែកញ្ញា ឆ្នាំ 2019  រាល់​ការជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក​អ្នក នឹងមាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ជាមួយនឹង​ទឹកប្រាក់ 1500 ដុល្លារ ចំនួន 15រង្វាន់។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង៖ 011 222 400 និង 011 333 500។

    ស្តែងចេញ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី។

    សូម​រីករាយ​ពិសា​ថៃ​ហ្គ័​រ​ដោយ​ទទួលខុសត្រូវ!!!