Category: PR

  • រំភើប​អស់​ស្ទះ​!​!​ ​Samsung​ ​បាន​រៀបចំ​“​ដំណើរ​កម្សាន្ត​គ្រួសារ​ ​សាម​សុង​ ​ម៉ាស៊ីន​ត្រជាក់​ ​Wind​-​Free​ ​”​ ​សម្រាប់​ដៃគូ​សហការ​!​

    រំភើប​អស់​ស្ទះ​!​!​ ​Samsung​ ​បាន​រៀបចំ​“​ដំណើរ​កម្សាន្ត​គ្រួសារ​ ​សាម​សុង​ ​ម៉ាស៊ីន​ត្រជាក់​ ​Wind​-​Free​ ​”​ ​សម្រាប់​ដៃគូ​សហការ​!​

    ​ភ្នំពេញ​ថ្ងៃទី​ ​០៣​ ​ខែមិថុនា​ ​ឆ្នាំ​ ​២០១៩​៖​ ​ពិតជា​ឡូយ​ ​និង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ ​ដៃគូ​សហការ​ផ្នែក​លក់​គ្រឿង​អេឡិចត្រូនិក​ ​សាម​សុង​ ​ទាំងអស់​សម្រាប់​ឆមាស​ទីមួយ​នេះ​!​ ​ក្រុមហ៊ុន​ ​សាម​សុង​ ​មិនគ្រាន់​តែ​គិតគូរ​ដល់​ផលិតផល​ដ៏​គួរ​ជាទី​ទុកចិត្ត​ ​និង​មានគុណ​ភាពល្អ​ជូន​អតិថិជន​ទាំងអស់​របស់​ខ្លួន​ប៉ុណ្ណោះទេ​តែ​ក្រុមហ៊ុន​ថែមទាំង​គិត​គួរ​ ​និង​យកចិត្ត​ទុកដាក់​ក្នុង​ការ​លើកទឹកចិត្ត​ដល់ដៃ​គូ​សហការ​ ​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់​ជូន​នូវ​ផលិតផល​ ​និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ផ្នែក​ម៉ាស៊ីន​ត្រជាក់​ ​ជូន​អតិថិជន​មិន​ឱ្យ​ទាស់ចិត្ត​ឡើយ​នា​ពេល​កន្លងមក​នេះ​។​ ​

    ​ដូច្នេះ​ដើម្បី​ជា​ការ​តបស្នង​ក្រុមហ៊ុន​ក៏បាន​រៀបចំ​កម្មវិធី​ដ៏​ពិសេស​ ​និង​រីករាយ​មួយ​ដែល​មានឈ្មោះ​ថា​ ​“​ដំណើរ​កម្សាន្ត​គ្រួសារ​ ​សាម​សុង​ ​ម៉ាស៊ីន​ត្រជាក់​ ​Wind​-​Free​ ​”​ ​ដែល​ឆ្ពោះទៅ​កាន់​ ​“​កោះ​ឋានសួគ៌​”​ ​រយៈពេល​ ​03​ ​ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី​ ​01​ ​ដល់​ថ្ងៃទី​ ​03​ ​ខែមិថុនា​ ​ឆ្នាំ​ ​2019​!​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ដំណើរ​កម្សាន្ត​ដ៏​រំភើប​រីករាយ​នេះ​មានការ​ចូលរួម​ពី​ហាង​តំណាង​ចែកចាយ​ផលិតផល​ ​សាម​សុង​ ​ឆ្នើម​ចំនួន​ ​30​ ​ទូទាំង​ប្រទេស​ ​និង​ដៃគូ​សហការ​ផ្នែក​លក់​ម៉ាស៊ីន​ត្រជាក់​ ​Wind​-​Free​ ​ទាំងអស់​អំឡុង​ឆមាស​ទី​ ​01​ ​ឆ្នាំ​ ​2019​ ​នេះ​ហើយ​គោលបំណង​សំខាន់​មួយទៀត​ក្នុង​ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​រឹតចំណង​មិត្តភាព​ ​សាមគ្គីភាព​ ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ហាង​ចែកចាយ​បន្ត​ទាំងអស់​ ​និង​ដៃគូ​សហការ​ផលិតផល​ ​សាម​សុង​ ​ទាំងអស់​ទូទាំង​ប្រទេស​ផង​ដែរ​។​ ​

    ​គួរ​រំឭក​ផង​ដែរ​ថា​សម្រាប់​សមិទ្ធិ​ផល​ ​និង​ជោគជ័យ​ដ៏​អស្ចារ្យ​នៅ​ថ្ងៃនេះ​របស់​ក្រុមហ៊ុន​ ​សាម​សុង​ ​គឺ​នឹង​មិន​អាច​កើតមាន​ឡើយ​ប្រសិនបើ​គ្មាន​ការ​ជួយ​ជ្រុម​ជ្រែង​យកចិត្ត​ទុកដាក់​ ​ការ​លះបង់​កម្លាំងកាយ​កម្លាំងចិត្ត​ ​និង​ភាព​ស្មោះត្រង់​ពី​ដៃគូ​សហការ​ ​ជាពិសេស​អតិថិជន​ ​សាម​សុង​ ​ទាំងអស់​!​ ​ជាចុងក្រោយ​ក្រុមហ៊ុន​ ​សាម​សុង​ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ ​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​គ្រប់​ផលិតផល​ ​សាម​សុង​ ​តាំងពី​ដើម​រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

  • ភោជនីយដា្ឋនអាជីវកម្មអាហារចម្រុះដ៏ធំរបស់សិង្ហបុរី បើកឱ្យដំណើរការជាផ្លូវការ នៅផ្សារទំនើបអ៊ីអន សែនសុខ

    ភោជនីយដា្ឋនអាជីវកម្មអាហារចម្រុះដ៏ធំរបស់សិង្ហបុរី បើកឱ្យដំណើរការជាផ្លូវការ នៅផ្សារទំនើបអ៊ីអន សែនសុខ

    (ភ្នំពេញ)៖ ភោជនីយដ្ឋានអាហារចម្រុះ Food Republic ភោជនីយដ្ឋានអាហារចម្រុះដ៏ធំ និងជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន BreadTalk គ្រុប ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី បានប្រារព្ធពិធីសម្ពោធ ហាងដំបូងនៅកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន (២) សែនសុខ រាជធានីភ្នំពេញ។

    អាចនិយាយបានថា ផ្សារទំនើបអ៊ីអនសែនសុខ ជាផ្សារទំនើបដំបូងគេបង្អស់ សម្រាប់កម្ពុជា ដែលបានដាក់បញ្ចូលនូវភោជនីយដ្ឋាន Food Republic ទៅក្នុងសេវាកម្មរបស់ខ្លួន សម្រាប់បម្រើដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនលាននាក់ ដែលនិយម ទុកចិត្តនៅមុខទំនិញ និងចំណីអាហារ នៅទីកន្លែងនេះ។ ជាក់ស្តែងផងដែរ Food Republic គឺជាភោជនីដ្ឋានដ៏សម្បូរបែបមួយ សម្រាប់បម្រើជូននូវចំណីអាហារ ដែលផ្តល់នូវទំនុកចិត្ត លើអនាម័យជាពិសេសមានជម្រើសម្ហូបអាហារជាច្រើនមុខទាំងអាហារជាតិ និងអន្តរជាតិ ដែលអមមកជាមួយការរៀបចំ ដ៏ប្រណិត ប្រកបដោយគំនិតឆ្នៃប្រឌិត។

    ភោជនីយដ្ឋានអាហារចម្រុះ Food Republic បានចាប់កំណើតនៅឆ្នាំ២០០៥ ជាមួយនឹងការបើកដំណើរ ការដំបូងក្នុងប្រទេសសិង្ហបុរី ដោយភោជនីយដ្ឋាន Food Republic បានប្តេជ្ញាផ្តល់ជូន នូវអាហារបែបសិង្ហបុរី ដែលលមានតម្លៃសមរម្យ និងរសជាតិឈ្ងុយឆ្ងាញ់ ដ៏ពិតប្រាកដ ដល់អតិថិជនរបស់ខ្លួន។ តាមរយៈគំនិតច្នៃប្រឌិត នៃរៀបចំផ្ទះបាយ ជាលក្ខណៈបើកចំហ Food Republic បានប្រមូលផ្តុំទៅដោយ តូបលក់ម្ហូបអាហារ ជាច្រើនប្រភេទផ្សេងៗគ្នា។ ក្នុងទម្រង់បែបមុខជំនួញ ភោជនីយដ្ឋាន Food Republic បានពង្រីកសក្តានុពលរបស់ខ្លួន ក្លាយជាហាងម្ហូបអាហារ ដ៏ល្បីល្បាញបំផុត នៅក្នុងប្រទេសសិង្ហបុរី។

    បច្ចុប្បន្ន ភោជនីយដ្ឋាន Food Republic មានទីតាំងចំនួន ៥៥កន្លែង ដែលគ្រប់គ្រងដោយ Food Republic និង Food Opera ផ្ទាល់ ដូចជានៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ហុងកុង និងនៅទីក្រុងចំនួន១០ ក្នុងប្រទេសចិន។ សម្រាប់ហាងទាំងអស់ របស់ Food Republic មានរចនាបថ និងការតុបតែងខុសប្លែកពីគ្នា ដោយហាងនីមួយៗ ផ្តោតសំខាន់ទៅលើការផ្តល់ជូន នូវម្ហូបអាហារ ដែលមានគុណភាព អនាម័យ តម្លៃសមរម្យ និងផាសុខភាព ជាមួយបរិយាកាសស្រស់ស្រាយ នៃម៉ាស៊ីនត្រជាក់។

    Food Republic មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈរសជាតិ ដែលឆ្លុះបញ្ចាំង ពីចំណង់ចំណូលចិត្ត ពិតប្រាកដរបស់អតិថិជន និងការផ្តល់នូវបទពិសោធន៍ទាក់ទាញ ជាមួយគំនិតច្នៃប្រឌិត នៃការរៀបចំផ្ទះបាយ ជាលក្ខណៈបើកចំហ របស់ហាងអាហារនីមួយៗ។

    សម្រាប់ហាងដំបូងរបស់ខ្លួន នៅកម្ពុជានេះវិញ អតិថិជនទាំងអស់ នឹងទទួលបានអារម្មណ៍ប្លែក ជាមួយរចនាបថតុបតែង ដូចក្នុងប្រទេសប៉ែកអឺរ៉ុប ដោយនៅតាមផ្លូវមានទិដ្ឋភាព ដូចនៅប៉ារីស អមជាមួយហាងកាហ្វេបារាំង និងភោជនីយដ្ឋានជាច្រើន ហើយអតិថិជន ក៏អាចរីករាយជាមួយការ តុបតែងលំអរបែប Fashion ចុងក្រោយបំផុត។ នៅលើតាមផ្លូវស្តាយបែបបារាំង គឺមានស្តង់លក់ម្ហូបអាហារ ចំនួន១៣ ហាងភេសជ្ជៈ១ និងហាងអាហាររទេះ៦ ដោយហាងទាំងអស់ មានលក់ម្ហូបបែបកម្ពុជា ថៃ និងចិនជាដើម។

    ក្រៅពីនេះ អតិថិជនអាចធ្វើការជាវប័ណ្ណ ទទួលទានអាហារ នៅច្រកចូលរបស់ Food Republic សម្រាប់ចំណាយ លើការទិញម្ហូបអាហាររបស់ Food Republic ដោយពុំចាំបាច់ប្រើប្រាស់ប្រាក់សុទ្ធ ក្នុងពេលទិញទំនិញឡើយ។ ការធ្វើបែបនេះ នឹងជួយឱ្យដំណើរចំណាយកាន់តែងាយស្រួល៕

  • ហាងកាហ្វេល្បីនៅបរទេស «​85​°​C​ ​Bakery​ ​Café» បើកសម្ពោធនៅកម្ពុជាហើយ

    ហាងកាហ្វេល្បីនៅបរទេស «​85​°​C​ ​Bakery​ ​Café» បើកសម្ពោធនៅកម្ពុជាហើយ

    ភ្នំពេញ៖ នា​ព្រឹក​ ​ថ្ងៃទី​ ​១​ ​ខែ​ ​មិថុនា​ ​ឆ្នាំ​ ​២០១៩​ ​ហាង​ ​85​°​C​ ​ដែល​ល្បីល្បាញ​នៅ​បរ​ទេស​ ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​ហាង​ ​85​°​C​ ​Bakery​ ​Café​ ​គឺជា​ហាង​កាហ្វេ​និង​នំ​មួយ​ដែល​មានឈ្មោះ​ល្បីល្បាញ​នៅ​លើឆាកអន្តរជាតិ​ ​ហើយ​ឥលូវ​នេះ​ហាង85​°​C​ ​Bakery​ ​Caféកំពុង​បោះជំហាន​មកកាន់​អាស៊ី​អាគ្នេយ៍​ ​ជាពិសេស​នោះ​គឺ​ការ​បើក​សម្ពោធ​ជា​ផ្លូវការ​ហាង​ដំបូង​របស់​ខ្លួន​ ​ដែល​ស្ថិតនៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ប្រទេស​កម្ពុជា​នេះ​ផ្ទាល់​ផង​ដែរ​។​

    ​ហាង​ ​85​°​C​ ​Bakery​ ​Café​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​ ​2003​ ​នៅក្នុង​ប្រទេស​ចិន​ ​កោះ​តៃវ៉ាន់​ ​ហើយ​ការផលិត​ទាំងអស់​គឺ​ចេញពី​អ្នក​ជំ​នាញៗ​លំដាប់​ស្តង់​ដា​សណ្ឋាគារ​ផ្កាយ៥​។​ ​លើស​ពីនេះ​ទៅទៀត​គឺ​ ​ហាង​ ​85​°​Cមាន​កេរ្តិ៍ឈ្មោះ​លើ​ទីផ្សារ​ជាង១០ឆ្នាំ​ ​ពី​រស់​ជាតិ​ ​កាហ្វេ​ ​នំ​ខេ​ក​ ​និង​ ​នំបុ័ង​ ​ដ៏​ឆ្ងុយ​ឆ្ងាញ់​ ​ទាំង​នៅក្នុង​ស្រុក​ ​ក្រៅ​ស្រុក​ ​និង​តាម​តំបន់​នានា​ ​ហើយក៏​បាន​ទទួលស្គាល់​ទាំង​គុណភាព​ប្រកបដោយ​ផាសុ​ខ​ភាព​ ​និង​ ​តម្លៃ​សមរម្យ​ផង​ដែរ​។​ ​ជាមួយនឹង​ការ​បង្កើន​នូវ​គុណភាព​ ​និង​ ​វិសាលភាព​នៃ​ផលិតផល​ ​តា​មទ្រឹ​ស្តី​「​Think​ ​Globally​ ​.​ ​Act​ ​Locally​」​ ​ធ្វើអោយ​ហាង​ ​85​°​C​ ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​ពី​កោះ​តៃវ៉ាន់​ដល់​ចិនដីគោក​ ​សហ​រដ្ធ​អា​មេ​រិច​ ​អូ​ស្រ្​ត​លី​ ​ម៉ាកាវ​ ​និង​ ​ហុងកុង​ ​ល​។​ល​ ​ហើយ​ឥលូវ​នេះ​រសជាតិ​កាហ្វេ​ ​នំ​ខេ​ក​ ​និង​នំបុ័ង​ ​ដែល​ទទួលស្គាល់​ពី​ឆាក​អន្តរជាតិ​បាន​មកដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។​

    ​សព្វថ្ងៃ​នេះ​ ​ហាង85​°​C​ ​មានដល់​ ​១០០០ជាង​ ​សាខា​ក​នៅ​លើ​ពិភពលោក​ ​ហើយ​ឥលូវ​នេះ​ត្រូវ​បាន​នាំ​ចូ​លម​កាន់​ប្រទេស​កម្ពុជា​ដំបូង​បំផុត​ដោយក្រុម​ហ៊ុនBranding​ ​King​ ​Holdings​ ​ដែល​មាន​ទីតាំងនៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស​ ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​លើស​ពីនេះ​ទៅទៀត​ ​ការរចនា​របស់​ហាង​គឺ​យក​ពណ៌ស​ ​និង​ ​ពណ៌ក្រហម​ ​ដើម្បី​បង្ហាញ​ភាព​លេចធ្លោ​របស់​ហាង​ ​ម្យ៉ាងទៀត​ ​នៅ​ខាងមុខ​ហាង​អាច​អោយ​អតិថិជន​មើលឃើញ​ពីក្រៅ​ទៅ​ក្នុង​ហាង​យ៉ាង​ច្បាស់​ពី​ការផលិត​ដោយ​ពោរពេញ​ទៅ​ដោយ​ផាសុ​ខ​ភាព​ ​និង​ ​អនាម័យ​ ​ដែល​​ជា​អ​ត្ត​សញ្ញា​ន​សក​សម្យ​នឹង​ភាព​ល្បីល្បាញ​។​ ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​ការរចនា​ដែល​បំពាក់​អេក្រង់​ទូរទស្សន៍​ ​49​ ​អ៊ី​ង​ ​នៅ​ចំពីមុខ​ ​ដើម្បី​បង្ហាញ​ពី​ភេសជ្ជៈ​ ​នំ​ខេ​ក​ ​និង​នំបុ័ង​គ្រប់មុខ​ ​រួម​ទាំង​កម្មវិធី​ពិ​សេស​ៗ​ជាច្រើន​ទៀត​ ​ទាំងអស់​នេះ​អាច​អោយ​អ​ថិ​ជន​ងាយ​ស្រាល​ ​ហើយក៏​ជា​ការកម្សាន្ត​អារម្មណ៍​ ​នៅពេល​ដែល​កំពុង​ឈប់​ចាំ​ភ្លើង​ចរាចរណ៍​ផង​ដែរ​ ​។​

    ​ក្នុង​ឱកាស​ពិសេស​គឺ​ ​កំឡុង​ពេល​បើក​សម្ពោធ​ហាង​ ​85​°​C​ ​យើង​មានកម្ម​វិធី​ពិ​សេស​ៗ​ដូចជា​៖​
    ​•​ ​ថ្ងៃទី១​ ​ខែមិថុនា​ ​គឺ​មានការ​លក់​ក្នុង​តម្លៃ​ពិសេស​ ​សម្រាប់Iced​ ​85​°​C​ ​Coffee​ ​ដែល​ជា​រស់​ជាតិកា​ហ្វេ​ប្រចាំ​ហាង​ ​និង​ ​The​ ​One​ ​Lemon​ ​Black​ ​tea​ ​គឺ​លក់​ត្រឹមតែ​ ​១ដុល្លា​តែប៉ុណ្ណោះ​ក្នុង​មួយ​កែវ​ ​។​ ​
    ​•​ ​ថ្ងៃទី២​ ​ខែមិថុនា​ ​គឺ​មានកម្ម​វិធី​ពិ​សេស​ជាវ​វ​ភេសជ្ជៈ​មួយ​កែវ​ ​ថែម​ជូន​មួយ​កែវ​ ​សម្រាប់​ ​Iced​ ​Sea​ ​Salt​ ​Coffee​ ​និង​ ​Iced​ ​Sea​ ​Salt​ ​Black​ ​Tea​ ​
    ​•​ ​ថ្ងៃទី៣​ ​ខែមិថុនា​ ​គឺ​មាន​លក់​បញ្ចុះតម្លៃ​ ​រហូតដល់១៥​%​ ​ទៅលើ​នំ​គ្រប់​ប្រភេទ​ ​ដែល​មាន​ដូចជា​នំបុ័ង​ ​នំ​ខេ​ក​ ​ផង​ដែរ​។​ ​
    ​យើង​ខ្ញុំ​សង្ឈឹម​ថា​ ​Branding​ ​King​ ​នឹង​ពង្រីក​អាជីវកម្ម​បន្ថែម​ដោយ​ការ​បង្កើន​សាខា​ ​85​°​C​ ​កាន់តែ​ច្រើន​ឡើង​ៗ​ ​សម្រាប់​រយៈពេល​ពីរ​ ​ទៅ​ ​បី​ឆ្នាំខាងមុខ​ ​លើស​ពីនេះ​ទៅទៀត​ ​យើង​ក៏​សង្ឃឹមថានឹង​ផ្ដល់​ជូន​អតិថិជន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងអស់​នូវ​ ​រសជាតិ​នំបុ័ង​ ​នំ​ខេ​ក​ ​កាហ្វេ​ ​និង​ភេសជ្ជៈ​ ​ឆ្ងាញ់​ៗ​ផ្សេង​ជាច្រើន​ទៀត​ ​។​


  • ទូរទស្សន៍​ដ៏​វៃឆ្លាត​ ​និង​ទំនើប​ទាន់សម័យ​ ​Samsung​ ​QLED​ ​2019​ ​ធ្វើ​ឱ្យ​ការរស់នៅ​របស់​អ្នក​កាន់តែ​រស់រវើក​!​

    ទូរទស្សន៍​ដ៏​វៃឆ្លាត​ ​និង​ទំនើប​ទាន់សម័យ​ ​Samsung​ ​QLED​ ​2019​ ​ធ្វើ​ឱ្យ​ការរស់នៅ​របស់​អ្នក​កាន់តែ​រស់រវើក​!​

    ​ភ្នំពេញ​ថ្ងៃទី​ ​៣១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​៖​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ ​និង​អេឡិចត្រូនិក​ ​សាម​សុង​ ​នៅតែ​អស្ចារ្យ​ ​និង​នៅតែ​ខ្លាំង​ក្នុង​ការ​បន្ត​ផ្តល់​នូវ​ផលិតផល​អេឡិចត្រូនិក​ដ៏​ទំនើប​ទាន់សម័យ​ ​និង​វៃឆ្លាត​បំផុត​ជូន​ដល់​អតិថិជន​របស់​ខ្លួន​ទាំងអស់​!​ ​

    ជាក់ស្តែង​បច្ចុប្បន្ន​នេះ​ទូរទស្សន៍​ ​Samsung​ ​QLED​ ​2019​ ​ជាមួយនឹង​រចនា​បទ​ថ្មី​ ​មុខ​ងា​រថ្មីៗ​ ​និង​រូបរាង​ដ៏​គួរ​ឱ្យ​ទាក់ទាញ​បំផុត​នោះ​កំពុងតែ​ទទួល​បានការ​គាំទ្រ​ ​និង​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​យ៉ាងច្រើន​ជាពិសេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​តែម្តង​!

    ជាមួយនឹង​ទូរទស្សន៍​ ​Samsung​ ​QLED​ ​2019​ ​នេះ​ខ្ញុំ​ជឿជាក់​ថា​លោកអ្នក​ប្រាកដជា​ទទួល​បាន​នូវ​គុណភាព​ជីវិត​ក្នុង​ការរស់នៅ​កាន់តែ​ស៊ី​វី​ល័​យក៏​ដូចជា​បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​ទស្សនា​ ​និង​ការកម្សាន្ត​គ្មាន​ដែន​កំណត់​ជាច្រើន​ទៀត​ ​។​ ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ​ទូរទស្សន៍​ ​Samsung​ ​QLED​ ​2019​ ​នេះ​គឺជា​ទូរទស្សន៍​ដែល​មាន​រាង​ស្តើង​ស្អាត​ទំនើប​ទាន់សម័យ​បំផុត​ដោយ​អាច​បង្ហាញ​កម្រិត​រូបភាព​បាន​ច្បាស់​ម៉ដ្ឋ​យ៉ាង​ល្អឥតខ្ចោះ​ពី​គ្រប់​ជ្រុង​ទាំងអស់​ជាមួយនឹង​ពណ៌​ត្រជាក់​ភ្នែក​ដូច​ធម្មជាតិ​ពិ​តៗ​។​

    ​ជាពិសេស​លោកអ្នក​ក៏អាច​ទទួល​បាន​នូវ​សោភ័ណភាព​នៃ​ផ្ទាំងគំនូរ​ដ៏​ទាក់ទាញ​ ​និង​ស្រស់​ស្អាត​បំផុត​ពីមុខ​ងារ​របស់​ ​Ambient​ ​Mode​ ​ផង​ដែរ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុមហ៊ុន​ ​សាម​សុង​ ​ក៏​គ្រោង​នឹង​ដាក់​លក់​ទូរទស្សន៍​ ​Samsung​ ​QLED​ ​8K​ ​មួ​យម៉ូ​ឌែ​លប​ន្ថែ​មទៀ​ត​ជា​ផ្លូវការ​នៅ​លើ​ទី​ផ្សា​កម្ពុជា​នៅពេល​ខាងមុខនេះ​ផង​ដែរ​ដើម្បី​ជា​ជម្រើស​ដ៏​សម្បូរ​បែប​ជូន​ដល់​អតិថិជន​ទាំងអស់​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ​ ​និង​ទស្សនា​ដោយ​ផ្ទាល់​នៅ​តាម​ហាង​លក់​ផលិតផល​ ​សាម​សុង​ ​ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ដែល​ជិត​បំផុត​ទូទាំង​ប្រទេស​កម្ពុជា​ ​ឬក៏​ទំនាក់ទំនង​មកកាន់​លេខ​ ​1800​ ​203​ ​232​ ​។​


  • បង្កើន​បទពិសោធន៍​ជប់លៀង​រាត្រី​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​កម្មវិធី​ ​HEINEKEN​ ​ALWAYS​ ​ON​

    បង្កើន​បទពិសោធន៍​ជប់លៀង​រាត្រី​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយ​កម្មវិធី​ ​HEINEKEN​ ​ALWAYS​ ​ON​

    ​រាជធានី​ភ្នំពេញ​៖​ ​ស្រា​បៀរ​ ​Heineken​ ​ដែល​ជា​ស្រ​បៀរ​គុណភាព​លំដាប់ថ្នាក់​លេខ១ក្នុង​ពិភពលោក​ ​នឹង​រៀបចំ​កម្មវិធី​ពិសេស​ដ៏​អស្ចារ្យ​មួយ​ដែល​មានឈ្មោះ​ថា​ ​Heineken​ ​Always​ ​On​ ​នៅ​តាម​ទីតាំង​ណាមួយ​ក្នុងចំណោម​បណ្តា​ទីតាំង​ជាច្រើន​កន្លែងនៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃ​ ​៣១​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩​ ​តទៅ​ ​ដើម្បី​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​នៃ​កម្មវិធី​ជប់លៀង​រាត្រី​ប្លែក​គេ​មិនធ្លាប់​មាន​ពីមុន​មក​។​ ​

    ​កម្មវិធី​ ​Heineken​ ​Always​ ​On​ ​មាន​គោលបំណង​ពញ្ញាក់​ ​និង​បង្កើន​បទពិសោធន៍​កម្សាន្ត​ពេល​រាត្រី​របស់​អតិថិជន​ពី​រាត្រី​ធម្មតា​មកកាន់​រាត្រី​ពិសេស​អស្ចារ្យ​។​ ​កម្មវិធី​នេះ​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​បណ្តា​ទីតាំង​ណាមួយ​នៅ​ចុង​សប្តាហ៍​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​បៀ​រហ្គា​ដិន​ ​ភោជនីយដ្ឋាន​ ​ប៊ី​បី​ឃ្យូ​ ​ស្កា​យ​បារ​ ​និង​ក្លិប​។​
    ​ក្រុម​ ​Heineken​ ​Always​ ​On​ ​នឹង​នៅចាំ​បម្រើ​ផ្តល់​ភាព​សប្បាយរីករាយ​ ​និង​ផ្តល់​រង្វាន់​ជូន​អតិថិជន​ដែល​កំពុង​រីករាយ​ទទួល​ស្រា​បៀរ​ ​Heineken​។​ ​

    ​កម្មវិធី​ពិសេស​នេះ​មានការ​ចូលរួម​ពី​ក្រុម​ ​Heineken​ ​Always​ ​On​ ​រួម​ទាំង​ពិធីករ​រូប​សង្ហា​ ​វី​ ​យ៉ា​រ៉ូ​ ​និង​ការ​សម្តែង​ដ៏​ភ្ញាក់ផ្អើល​ដោយ​តា​រា​ល្បី​ៗ​ទាំង​ក្នុង​ស្រុក​ ​និង​ក្រៅ​ស្រុក​។​ ​នឹង​មានកម្ម​វិ​ធី​សប្បាយ​ៗ​ ​និង​ល្បែង​កម្សាន្ត​ជាច្រើន​។​ ​ទិញ​ស្រា​បៀរ​ ​Heineken​ ​ដើម្បី​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការប្រកួត​ ​Heineken​ ​Gold​ ​Bar​ ​Challenge​ ​ដើម្បី​មានឱកាស​ឈ្នះ​ស្រា​បៀរ​ ​Heineken​ ​Magnum​ ​(​ដប​យក្ស​ធំ​ចំណុះ​មួយ​លីត្រ​កន្លះ​)​។​ ​អ្នក​ត្រៀម​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ទិញ​យក​ឱកាស​ឈ្នះ​នេះ​ហើយ​ឬនៅ​?​ ​
    ​ ​
    ​ដូច្នេះ​សូម​តាមដាន​ ​និង​ស្វែងរក​វត្តមាន​នៃ​រថយន្ត​ ​Heineken​ ​Always​ ​On​ ​ដើម្បី​ដឹង​ថា​ ​កម្មវិធី​ពិសេស​នេះ​នឹង​ធ្វើឡើង​នៅកន្លែង​ណា​បន្ទាប់​ទៀត​។​ ​

    ​ដូច្នេះ​ ​អ្នក​នៅ​រង់ចាំ​អី​ទៀត​?​ ​ត្រៀម​បង្កើត​បទ​សោ​ធ​ន៍​កម្សាន្ត​ពេល​រាត្រី​របស់​អ្នក​។​ ​ធានា​ថា​ ​ពេល​រាត្រី​របស់​អ្នក​នឹង​ក្លាយជា​បទពិសោធន៍​មិន​អាច​បំភ្លេច​ជាមួយ​ស្រា​បៀរ​ ​Heineken​!​ ​#​HeinekenAlwaysOn​ ​
    ​សូមកុំ​ភ្លេច​ថាត្រូវ​ទទួលទាន​ស្រា​បៀរ​ដោយ​ការទទួលខុសត្រូវ​ជានិច្ច​!​ ​

    ​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ស្រា​បៀរ​ ​Heineken​ ​និង​ ​Heineken​ ​Always​ ​ON​ ​សូម​ចូល​ទៅកាន់​គេហទំព័រ​ផ្លូវការ​៖​
    ​https​:​/​/​www.facebook.com​/​heineken​ ​

    ​#​HeinekenAlwaysOn​
    ​សូម​ពិសា​ស្រា​បៀរ​ ​Heineken​ ​ដោយ​ទទួលខុសត្រូវ​

  • កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​បាន​ចុះ​កុងត្រា​ធ្វើជា​ ​ឯកអគ្គ​រាជទូត​ ​សុឆន្ទៈ​ ​ផ្នែក​កីឡា​ ​សម្រាប់​ប្រ៊េ​ននា​ឡិកា​ ​CASIO​ ​G​-​SHOCK​

    កីឡាករ​ជម្រើសជាតិ​កម្ពុជា​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​បាន​ចុះ​កុងត្រា​ធ្វើជា​ ​ឯកអគ្គ​រាជទូត​ ​សុឆន្ទៈ​ ​ផ្នែក​កីឡា​ ​សម្រាប់​ប្រ៊េ​ននា​ឡិកា​ ​CASIO​ ​G​-​SHOCK​

    ​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​គឺជា​ក្រុមហ៊ុន​នាំចូល​ផ្តាច់​មុខ​នាឡិកា​ស្វីស​ ​និង​ជប៉ុន​ ​ក្នុង​នោះ​មា​នប្រ៊េន​ ​CASIO​ ​G​-​SHOCK​ ​ដែល​ជា​ប្រ៊េន​មានការ​ពេញនិយម​ខ្លាំង​ ​ពីសំណាក់​យុវវ័យ​ក្នុង​ប្រទេស​កម្ពុជា​។​ ​សព្វថ្ងៃ​ពួក​យើង​មាន​ឯកអគ្គ​រាជទូត​សុ​ឆន្ទ​:​ ​ចំនួន2រូប​គឺ​ ​លោក​ ​ថេ​ណា​ ​តំណាង​នាឡិកា​ម៉ាក​ ​G​-​SHOCK​ ​និង​ ​កញ្ញា​ ​មាស​ ​សុខ​សោភា​ ​តំណាង​ឱ្យ​នាឡិកា​ម៉ាក​ ​BABY​-​G​។​

    ​ថ្មី​ៗ​នេះ​ ​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​បាន​សហការ​ជាមួយនឹង​កីឡាករ​ជម្រើសជាតិ​កម្ពុជា​គឺ​ ​លោក​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ដោយក្រុម​ហ៊ុន​បាន​ជ្រើសរើស​យក​រូបលោក​ជា​ ​ឯកអគ្គ​រាជទូត​ ​សុឆន្ទៈ​ ​ផ្នែក​កី​ឡា​សម្រាប់​ប្រ៊េ​ននា​ឡិកា​ ​CASIO​ ​G​-​SHOCK​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រ៊េន​ ​CASIO​ ​ជប៉ុន​ ​មាន​ម៉ាក​នាឡិកា​ជាច្រើន​ដូចជា​ ​G​-​SHOCK​,​ ​BABY​-​G​,​ ​SHEEN​,​ ​EDIFICE​ ​និង​ ​PROTREK​ ​ដែល​សុទ្ធតែ​ជា​ម៉ាក​នាឡិកា​ដែល​ទទួល​បានការ​ពេញនិយម​ជា​ខ្លាំង​ពីសំណាក់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​ ​ព្រមទាំង​ផ្តោត​លើ​បែបបទ​ជាច្រើន​ដូចជា​ ​តន្ត្រី​ ​កីឡា​ ​និង​ហ្វេ​សហ្សិន​ជាដើម​។​ ​ក្នុង​នោះ​ ​លោក​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ក៏បាន​ថ្លែង​នូវ​ចំ​នាប់​អារម្មណ៍​របស់​ខ្លួន​ចំ​ពោះ​ប្រ៊េ​ននា​ឡិកា​ ​CASIO​ ​G​-​SHOCK​ ​ផង​ដែរ​ថា​ ​”​ ​លោក​គឺជា​អតិថិ​ជ​នរ​បស់ប្រ៊េន​ ​CASIO​ ​G​-​SHOCK​ ​នេះ​តាំងពី​មិនទាន់​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​មក​ម្ល៉េះ​ ​គឺ​ដោយ​សា​រតែប្រ៊េន​ ​CASIO​ ​G​-​SHOCK​ ​នេះ​ជា​ម៉ាក​ដែល​ពេញនិយម​នៅ​កម្ពុជា​ ​ក៏ដូចជា​នៅ​ទូទាំង​សកលលោក​ ​ជាពិសេស​ ​គ្រប់​ម៉ាក​នាឡិ​កា​របស់​ប្រ៊េន​ ​CASIO​ ​គឺ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង​បំផុត​ ​ដែល​មាន​ភាព​ធន​ ​រឹងមាំ​ ​និង​មានមុខ​ងារ​ជាច្រើន​ទៀត​”​។​

    ​តាម​រកា​រយៈ​សហ​ការណ៍​នេះ​ ​លោក​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​ក៏ដូចជា​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​នឹងអាច​ធ្វើ​ឱ្យ​ប្រ៊េន​ ​CASIO​ ​G​-​SHOCK​ ​កាន់តែ​មាន​ភាព​ល្បី​រន្ទឺ​ ​និង​បាន​ជ្រាប​ទៅដល់​ប្រជាជន​ខ្មែរ​គ្រប់​វ័យ​ ​និង​គ្រប់​ស្រទាប់វណ្ណៈ​ ​ដើម្បី​ជួយ​គាំ​ទ្រ​ដល់​ប្រ៊េ​ននា​ឡិកា​ ​CASIO​ ​G​-​SHOCK​ ​ដែល​ជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​ពិ​តៗ​ ​និង​ឈប់​ប្រើប្រាស់​ផលិតផល​ក្លែងក្លាយ​តទៅទៀត​។​ ​

    ​ក្រុមហ៊ុន​ ​LDI​ ​ENTERPRISE​ ​ក៏បាន​ប្តេជ្ញា​ថា​ ​នឹង​បន្ត​នាំចូល​នូវ​នា​ឡិកា​ប្រ៊េន​ ​CASIO​ ​G​-​SHOCK​ ​ដែល​ជា​ផលិតផល​ពិ​តៗ​ពី​ប្រទេស​ជប៉ុន​ ​ដែល​មានគុណ​ភាព​ខ្ពស់​ ​ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​ ​ព្រមទាំង​មានការ​ធានា​ត្រឹមត្រូវ​ ​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​ឱ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

    ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់​លេខទូរស័ព្ទ​ ​070​ ​865​ ​633​ ​/​ ​023​ ​226​ ​268​ ​ឬ​ចូល​ទៅកាន់​គេហទំព័រ​ហ្វេ​សបុ​ក​ ​Casio​ ​Watch​ ​Cambodia​៕​

  • ធនាគារ​ ​CIMB​ ​យកចិត្ត​ទុកដាក់​លើ​សុខមាលភាព​កុមារ​ ​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​

    ធនាគារ​ ​CIMB​ ​យកចិត្ត​ទុកដាក់​លើ​សុខមាលភាព​កុមារ​ ​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​

    ​រាជធានី​ភ្នំពេញ​៖​ ​ជាមួយនឹង​ទឹក​ចិ​ត្ត​ស្មោះ​ស​ ​និង​អាណិត​ស្រឡាញ់​ ​ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិម​ប៊ី​ ​គ្រុប​ ​ក្នុង​ការ​ជួយ​ត្រឡប់​ ​ដល់​សហគមន៍​ ​នៃ​ប្រទេស​ ​ដែល​ខ្លួន​កំពុង​ធ្វើអាជីវកម្ម​ ​ក្នុង​តំបន់​អាស៊ាន​។​ ​កាលពី​ថ្ងៃទី២០​ ​ខែឧសភា​កន្លងទៅ​នេះ​ ​ធនាគារ​ ​ស៊ី​អាយ​អិម​ប៊ី​ ​ភី​អិ​ល​ស៊ី​ ​(​ធនាគារ​ ​CIMB​)​ ​ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​ ​និង​បុគ្គលិក​ ​ជាង៣០០នាក់​ ​បាន​រួមគ្នា​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​ ​នៅក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តសៀមរាប​ ​ដែល​ជា​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​ ​ស្ថិត​ក្រោម​ការ​ផ្គត់ផ្គង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​បាន​បង្កើត​ឡើង​ ​តាំងពី​ឆ្នាំ១៩៧៩មក​ម្ល៉េះ​។​ ​

    ​ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​ចាំបាច់​របស់​កុមារ​កំព្រា​ចំនួន៣៨នាក់​ ​ធនាគារ​ ​CIMB​ ​បាន​បរិច្ចាគ​ ​និង​ឧបត្ថម្ភ​គ្រឿង​បរិភោគ​ ​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ ​ដូចជា​ ​អង្ករ២តោន​ ​រទេះ​សម្រាប់​ជន​ពិការ៤គ្រឿង​ ​កុំព្យូទ័រ១ឈុត​ ​ម៉ាស៊ីនដេរ១គ្រឿង​ ​កង្ហារ៥គ្រឿង​ ​កៅអី​ញាំ​បាយ៤០​ ​តុ​ញាំ​បាយ២​ ​រួម​ទាំង​សម្ភារៈ​សិក្សា​ ​និង​ថវិកា​ចំនួន​ ​៨៦០.៥០០រៀល​ ​និង៣.៨៩០ដុល្លារ​ផង​ដែរ​។​ ​ក្នុងចំណោម​នោះ​ ​ការឧបត្ថម្ភ​មួយ​ផ្នែក​ធំ​ ​គឺ​បាន​មក​ពី​ការចូលរួម​ ​និង​ការ​បរិច្ចាគ​ ​ដោយ​ផ្ទាល់​ពី​បុគ្គលិក​របស់​ធនាគារ​ ​ទៅតាម​លទ្ធភាព​របស់​ពួកគេ​។​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ ​ដែល​តែងតែ​ជួយ​ត្រឡប់​ ​ដល់​សហគមន៍​ ​និង​ប្រទេស​ ​ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម​នោះ​ ​ធនាគារ​ ​CIMB​ ​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​លើក​នេះ​ ​ដោយ​ផ្តោត​លើ​សុខមាលភាព​ ​និង​អនាគត​របស់​កុមារ​ ​ក្រោម​ពាក្យស្លោក​ ​«​ធនាគារ​ ​CIMB​ ​យកចិត្ត​ទុកដាក់​ ​លើ​សុខមាលភាព​កុមារ​ ​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​»​។​

    ​ថ្លែង​ក្នុង​បរិយាកាស​រីករាយ​ស្និទ្ធស្នាល​នេះ​ ​លោ​ក​ប៊ុ​ន​ ​យីន​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​របស់​ធនាគារ​ ​CIMB​ ​បាន​ឲ្យដឹង​ថា​៖​ ​«​ក្នុងនាម​ជា​ធនាគារ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ​ ​ធនាគារ​ ​CIMB​ ​តែងតែ​យកចិត្ត​ទុកដាក់​ ​និង​ជួយ​ត្រឡប់​ ​ដល់​សហគមន៍​នានា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម​ ​តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ខ្លួន​។​ ​សម្រាប់​លើក​នេះ​ ​ធនាគារ​បាន​ផ្តោត​លើ​ការ​យកចិត្ត​ទុកដាក់​ ​អំពី​សុខមាលភាព​កុមារ​ ​ព្រោះ​កុមារ​ ​គឺជា​ជន​ងាយ​រងគ្រោះ​ ​ហើយ​កុមារ​កំព្រា​ ​គឺ​កាន់តែ​ងាយ​រង​ផល​ប៉ះពាល់​មួយ​កម្រិត​ផង​ដែរ​។​ ​ដូច្នេះ​យើង​ពិតជា​រីករាយ​ ​ក្នុង​ការ​រួមចំណែក​ជួយ​បំពេញ​ការ​ខ្វះខាត​ ​និង​ផ្គត់ផ្គង់​តាម​លទ្ធភាព​ ​ដល់​កុមារ​ទាំង៤០នាក់​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ ​នៅ​ទីនេះ​»​។​

    ​ជាង​នេះ​ទៅទៀត​ ​លោ​ក​ប៊ុ​ន​ ​យីន​ ​ក៏បាន​ផ្តល់​ជូន​មតិ​ផ្តាំផ្ញើ​មួយចំនួន​ ​ដល់​ថ្នាក់ដឹកនាំ​ ​គួរ​ធ្វើការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ដើម្បី​ថែរក្សា​មណ្ឌលកុមារ​កំព្រា​ខេត្តសៀមរាប​នេះ​ក្នុង​ការរៀនសូត្រ​តាម​សាលា​នានា​ ​ប្រសើរ​ជាង​ការបង្កើត​ថ្នាក់​រៀ​នក្នុងម​ជ្ឍ​មណ្ឌល​ដែល​ត្រូវ​មានការ​ចំណាយ​ច្រើនជាង​។​ ​ការ​បន្ត​ ​និង​បង្កើន​ការ​យកចិត្ត​ទុកដាក់​ ​ដល់​កុមារ​ទាំងអស់​ ​ដោយ​ផ្តោត​លើ​ការផ្ទេរ​ចំណេះដឹង​ ​និង​ការអប់រំ​រៀនសូត្រ​ ​នឹង​ជួយ​ដល់​ពួកគេ​ទទួល​បាន​អនាគត​ល្អ​ប្រសើរ​ ​ដែល​អាច​រួមចំណែក​ ​ដល់​ការ​អភិវឌ្ឍ​សង្គមជាតិ​ ​ក៏​ដូច​ការ​បំរើ​ការងារ​ក្នុង​ធនាគារ​ ​CIMB​ ​នា​ថ្ងៃមុខ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​ថ្លែងអំណរគុណ​ ​ដល់​បុគ្គលិក​ធនាគារ​ ​CIMB​ ​ទាំងអស់​ ​ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ ​ទាំង​សម្ភារៈ​ ​និង​ថវិកា​ជាច្រើន​ ​ដែល​បង្ហាញ​ពី​ទឹកចិត្ត​សប្បុរសធម៌​ ​និង​ក្តី​អាណិត​ស្រឡាញ់​ ​ដល់​កុមារ​ទាំងអស់​ ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តសៀមរាប​ ​ដែល​សកម្មភាព​នេះ​នឹង​ក្លាយទៅជា​ចលនាមហាជន​នៃ​បុគ្គលិក​គ្រប់រូប​ជួយ​ឲ្យ​រីកសាយ​ភាយ​អំពើល្អ​ទាំងអស់​នេះ​ ​ដល់​ ​ការ​ជួយ​ដល់​សហគមន៍​ ​ក៏ដូចជា​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តសៀមរាប​ផ្ទាល់​តែម្តង​។​

    ​ស្ថិត​ក្នុងទឹក​មុខ​សប្បាយរីករាយ​ ​ចំពោះមុខ​គណៈ​គ្រប់គ្រង​ ​និង​បុគ្គលិក​ ​ជាង៣០០នាក់​ ​របស់​ធនាគារ​ ​CIMB​ ​លោក​ ​មឿន​ ​សុ​គុណ​ ​ប្រធាន​មណ្ឌលកុមារ​កំព្រា​ខេត្តសៀមរាប​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​តាងនាម​ឲ្យ​កុមារ​ ​និង​បុគ្គលិក​ទាំងអស់​ ​នៅក្នុង​មណ្ឌល​ ​ខ្ញុំ​សូម​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​ ​ដល់​ក្រុមការងារ​របស់​ធនាគារ​ ​CIMB​ ​ទាំងអស់​ ​ដែល​បាន​ធ្វើដំណើរ​វែងឆ្ងាយ​ ​ដោយ​នាំ​យក​សម្ភារៈ​បរិភោគ​ ​ថវិកា​ ​និង​ឧបករណ៍​ប្រើប្រាស់​ជាច្រើន​ ​សម្រាប់​បរិច្ចាគ​ ​ដល់​ពួក​យើងខ្ញុំ​ ​នា​ថ្ងៃនេះ​។​ ​សម្ភារៈ​សប្បុរសធម៌​ទាំងអស់​នេះ​ ​ពិតជា​បាន​រួមចំណែក​ ​ដល់​ការ​បំពេញ​តម្រូវការ​របស់​យើងខ្ញុំ​ ​កាន់តែ​ល្អ​ប្រសើរ​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ទាំងមូល​។​ ​តាមរយៈ​គម្រូ​ ​នៃ​ការ​លះបង់​របស់​ធនាគារ​ ​CIMB​ ​នា​ថ្ងៃនេះ​ ​ខ្ញុំ​សង្ឃឹមថា​ ​នឹង​មាន​សប្បុ​រ​ជន​ដទៃទៀត​បានដឹង​ឮ​ ​ហើយ​ចូលរួម​ជួយឧបត្ថម្ភ​ ​ដល់​យើងខ្ញុំ​ ​ក៏ដូចជា​សហគមន៍​ផ្សេងទៀត​ ​ក្នុង​ប្រទេស​កម្ពុជា​»​។​

    ​ក្នុងនាម​ជា​អ្នកចូលរួម​មួយ​រូប​ ​ក្នុង​កម្ម​វិ​ធី​សប្បុ​រ​ធម៌​នេះ​ ​អ្នកនាង​ ​ថន​ ​សណ្តាប់​ ​បាន​បង្ហាញ​ពី​មតិយោបល់​របស់​ខ្លួន​ថា​៖​ ​«​ខ្ញុំ​ពិតជា​រំភើប​រីករាយ​ ​ដែល​បាន​រួមចំណែក​ ​ក្នុង​ការងារ​សង្គម​ ​ជាមួយ​ធនាគារ​ ​CIMB​ ​នា​ថ្ងៃនេះ​។​ ​ស្នាមញញឹម​របស់​ក្មេង​ៗ​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​គ្រប់រូប​ ​ពិតជា​ធ្វើឲ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ​។​ ​ខ្ញុំ​សង្ឃឹមថា​ ​ស្នាមញញឹម​របស់​ពួកគេ​ ​នឹង​នៅតែ​មាន​ជានិច្ច​។​ ​ហើយ​ទោះបីជា​ពួកគេ​ជា​កុមារ​ងាយ​រងគ្រោះ​ ​និង​ជា​កុមារ​កំព្រា​ ​ប៉ុន្តែ​ពួកគេ​នៅតែ​បាន​ទទួលការ​ផ្តល់​កម្លាំងចិត្ត​ ​និង​លើកទឹកចិត្ត​ ​ពី​ពួក​យើង​រាល់គ្នា​។​ ​ខ្ញុំ​សូមជូនពរ​ឲ្យ​ពួកគេ​ទទួល​បាន​អនាគត​ភ្លឺស្វាង​ ​ក្នុងនាម​ជា​ទំពាំង​ស្នង​ឬស្សី​ ​របស់​ប្រទេសជាតិ​យើង​»​។​

    ​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ធនាគារ​ ​CIMB​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ចុងឆ្នាំ២០១០​ ​ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន១៣​ ​តាម​បណ្តា​រាជធានី​ ​និង​ខេត្ត​សំ​ខាន់​ៗ​ ​នៅក្នុង​ប្រទេស​។​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ​របស់​ស៊ី​អាយ​អិម​ប៊ី​ ​គ្រុប​ ​ដែល​ជា​ធនាគារ​សាកល​ឈានមុខ​គេ​មួយ​ ​ក្នុង​តំបន់​អាស៊ាន​ ​ធនាគារ​ ​CIMB​ ​តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ ​ជា​រៀងរាល់​ឆ្នាំ​ ​ទៅតាម​គ​ម្រោ​ង​ផ្សេង​ៗ​គ្នា​ ​ដែល​បាន​រួមចំណែក​ផ្តល់​អត្ថ​ប្រយោជន៍​ ​ដល់​មនុស្ស​ជាង៣លាន​នាក់​ ​ទូទាំង​តំបន់​អាស៊ាន​។​ ​

    ​ស្របតាម​កំណើន​លទ្ធផល​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ​ធនាគារ​ ​CIMB​ ​បាន​ពង្រីក​សកម្មភាព​សប្បុរសធម៌​របស់​ខ្លួន​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ដែល​មាន​សារៈសំខាន់​ ​និង​ចំា​បាច់​បំផុត​ ​សម្រាប់​សហគមន៍​នានា​ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​កាលពីដើម​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​ធនាគារ​ ​CIMB​ ​បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ ​ក្នុងចំណោម​បុគ្គលិក​របស់​ខ្លួន​ផង​ដែរ​។​ ​មិន​តែប៉ុណ្ណោះ​ ​ធនាគារ​ ​CIMB​ ​នឹង​មាន​គម្រោង​មួយចំនួន​ទៀត​ ​សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ខ្លួន​ ​ដែល​នឹង​ប្រព្រឹត្តទៅ​បន្តបន្ទាប់​ទៀត​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​។​


  • ស្រា​បៀ​រថៃហ្គ័​រប្រ​គល់​រង្វាន់​ជ័យមង្គល​លើក​ទី​ ​១​ ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍​ស្រា​បៀ​រថៃហ្គ័រ​ ​ឆ្នាំ​ ​២០១៩​

    ស្រា​បៀ​រថៃហ្គ័​រប្រ​គល់​រង្វាន់​ជ័យមង្គល​លើក​ទី​ ​១​ ​ជូន​គូ​ស្វាមីភរិយា​ថ្មី​ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍​ស្រា​បៀ​រថៃហ្គ័រ​ ​ឆ្នាំ​ ​២០១៩​

    ​រាជធានី​ភ្នំពេញ​៖​ ​កាលពី​ថ្ងៃទី​ ​២៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​ស្រា​បៀរ​ ​Tiger​ ​(​ថៃ​ហ្គ័រ​)​ ​បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យមង្គល​លើក​ទី១ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ ​ដែល​បាន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ ​Tiger​ ​ឆ្នាំ​ ​២០១៩​ ​ដែល​បាន​ធ្វើការ​ចាប់​រង្វាន់​លើក​ទី១​ ​ ​កាលពី​ថ្ងៃទី​ ​៣១​ ​ខែមីនា​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ស្ថានីយ​ទូរទស្សន៍​ ​MY​ ​TV​។​ ​
    ​ ​
    ​ ​កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រោងចក្រ​នៃ​ក្រុមហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​ ​(​CBL​)​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ ​Tiger​ ​ក្រុមការងារ​ស្រា​បៀរ​ ​Tiger​ ​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​ ​ភ្ញៀវ​កិត្តិយស​ ​និង​អ្នកសារព័ត៌មាន​ជាច្រើន​។​ ​ការ​ប្រគល់​រង្វាន់​លើកទីមួយ​ក្នុង​កម្មវិធី​អាពាហ៍​ពិពាហ៍​ឆ្នាំ​ ​២០១៩​ ​របស់​ស្រា​បៀរ​ ​Tiger​ ​គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ ​ជាមួយនឹង​ទឹកប្រាក់​ ​១៥០០​ ​ដុល្លារ​ ​ចំនួន​ប្រាំ​រង្វាន់​។​ ​

    ​លោក​ ​ណូ​ ​ចាន់​ម៉ា​រ៉ា​ឌី​ ​និង​លោកស្រី​ ​ស៊ឹម​ ​ចាន់​ថា​ ​ដែល​ជាគូ​ស្វាមីភរិយា​ថ្មី​មួយគូ​ក្នុងចំណោម​ចំនួន​ប្រាំ​គូ​ ​ដែល​បាន​ឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ ​Tiger​ ​បាន​មានប្រសាសន៍​ថា​ ​ពួកគាត់​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​នៅពេល​ដឹង​ថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ ​Tiger​ ​ហើយ​ពួកគាត់​បាន​បញ្ជាក់​ថា​ ​ស្រា​បៀរ​ ​Tiger​ ​ពិតជា​បាន​ប្រគល់​រង្វាន់​ជូន​ពួកគាត់​ ​និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ ​Tiger​ ​។​ ​ជាពិសេស​ពួកគាត់​បាន​ផ្តាំផ្ញើ​អ្នកមាន​បំណង​ចង់​រៀបការ​ ​សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ​ ​Tiger​ ​ពីព្រោះ​ស្រា​បៀរ​ ​Tiger​ ​ជា​ស្រា​បៀរ​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​ ​ព្រមទាំង​អាច​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹក​សន្ធាប់​ទៀតផង​ ​ជាពិសេស​ឈ្នះ​រង្វាន់​ធំ​ដូច​រូប​គាត់​ទាំងពីរ​។​ ​

    ​គួរ​រម្លឹក​ផង​ដែរ​ថា​ ​Tiger​ ​គឺជា​ស្រាបៀ​រដែ​លមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​ ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​ ​១៩៣២​ ​នៅ​ប្រទេស​សិង្ហបុរី​ ​និង​មាន​លក់​នៅ​ច្រើនជាង​ ​៧០​ ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ដែល​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពីអ​តិថិ​ជន​ទាំង​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​និង​ពិភពលោក​ ​ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍​ ​និង​កម្ម​វិ​ធី​ផ្សេង​ៗ​។​ ​

    សម្រាប់​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍​ពិពាហ៍​របស់​ស្រា​បៀរ​ ​Tiger​ ​ឆ្នាំ​ ​2019​ ​រាល់​ការ​ជាវ​ស្រា​បៀរ​ ​Tiger​ ​និង​ ​Tiger​ ​Crystal​ ​ចំនួន​ ​25​-​49​ ​កេស​ ​ថែម​ជូនសៀវភៅ​កត់​ចំណងដៃ​ចំនួន​ ​2​ ​ក្បាល​ ​ស្រា​បៀរ​ ​Tiger​ ​ចំនួន​ ​1​ ​កេស​ ​និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន​ ​1​ ​សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​ ​Tiger​ ​និង​ ​Tiger​ ​Crystal​ ​ចំនួន​ ​50​-​74​ ​កេស​ ​ថែម​ជូនសៀវភៅ​កត់​ចំណងដៃ​ចំនួន​ ​2​ ​ក្បាល​ ​ស្រា​បៀរ​ ​Tiger​ ​ចំនួន​ ​2​ ​កេស​ ​និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន​ ​3​ ​សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។​ ​រាល់​ការ​ជាវ​ស្រា​បៀរ​ ​Tiger​ ​និង​ ​Tiger​ ​Crystal​ ​ចំនួន​ ​75​ ​កេស​ឡើង​ ​ថែម​ជូនសៀវភៅ​កត់​ចំណងដៃ​ចំនួន​ ​2​ ​ក្បាល​ ​ធុងទឹក​កក​ ​Tiger​ ​ចំនួន​ ​1​ ​ស្រា​បៀរ​ ​Tiger​ ​ចំនួន​ ​1​ ​កេស​ ​និង​ប័ណ្ណ​ផ្សងសំណាង​ឈ្នះ​ដំណើរ​កម្សាន្ត​ចំនួន​ ​5​ ​សន្លឹក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ស៊ីដនី​។​ ​

    ​ជាវ​ស្រា​បៀរ​ ​Tiger​ ​សម្រាប់​អាពាហ៍​ពិពាហ៍​របស់​លោកអ្នក​ដើម្បី​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​ជាមួយនឹង​ទឹកប្រាក់​ ​1,500​ ​ដុល្លារ​ ​ចំនួន​ ​15​ ​រង្វាន់​។​ ​កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​ ​30​ ​ខែកញ្ញា​ ​ឆ្នាំ​ ​2019​។​ ​
    ​ស្តែង​ចេញថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍​ពិពាហ៍​របស់​អ្នកឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​។​ ​
    ​ ​
    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ពិសេស​នេះ​ ​សូម​ទំនាក់ទំនង​៖​ ​011​ ​222​ ​400​ ​/​ ​011​ ​333​ ​500​៕​ ​
    ​ ​
    ​ពិសា​ដោយ​ការទទួលខុសត្រូវ​។​


  • ឥណទាន​បៃតង​ប្រា​សាក់​ ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​ និង​ថែរក្សា​បរិស្ថាន​

    ឥណទាន​បៃតង​ប្រា​សាក់​ ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​ និង​ថែរក្សា​បរិស្ថាន​

    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ កំពុង​ផ្តល់​ឥណទាន​មួយ​ប្រភេទ​មានឈ្មោះ​ថា​ «ឥណទាន​បៃតង​» ដែល​ជួយ​ដល់​ប្រជាជន​កម្ពុជា​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ និង​ជួយ​ដល់​បរិស្ថាន​ផង​ដែរ​។

    លោក​ នាង​ សុ​ខឃីម​ នាយក​ប្រតិបត្តិ​គ្រប់គ្រង​អាជីវកម្ម​ របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ ឥណទាន​បៃតង​ គឺ​ឥណទាន​ដែល​ផ្តល់​ជូន​អតិថិជន​ ដោយ​ផ្តោត​ជា​សំខាន់​ ក្នុង​ការ​ជួយ​ដល់​ ប្រជាជន​ដែល​រស់នៅ​តាម​ជនបទ​ ​មានលទ្ធភាព​ក្នុង​ការ​ទទួល​បាន​ថាមពល​ប្រើប្រាស់​ ​ចំណាយ​តិចតែ​មានប្រសិទ្ធភាព​ខ្ពស់​ ​និង​ចូលរួម​ថែរក្សា​បរិស្ថាន​។ ​ឥណទាន​បៃតង​ប្រា​សាក់​ មាន​ចំនួន​ពីរ​គឺ​ ឥណទាន​ឡជីវឧស្ម័ន​ ​និង​ឥណទាន​ត្រាក់ទ័រ​ឬគោយន្ត​ដែល​សន្សំសំចៃ​ថាមពល​។

    លោក​ នាង​ សុ​ខឃីម​ បន្ត​ទៀត​ថា​ ចំពោះ​ឥណទាន​ឡជីវឧស្ម័ន​ ប្រា​សាក់​បាន​ចាប់ដៃ​គូ​ជាមួយ​កម្មវិធី​ឡជីវឧស្ម័ន​ជាតិ​ នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។ ចំណែក​ឯ ឥណទាន​ត្រាក់ទ័រ ​ឬគោយន្ត​ ប្រា​សាក់​បាន​ទទួល​ជំនួយ​បច្ចេកទេស​និង​ឥណទាន​ពី​ដៃគូ​វិនិយោគ ​ responsAbility​ / GCPF​ ដើម្បី​ផ្ដល់​ឥណទាន​បន្ត​ដល់​ប្រជាជន​កម្ពុជា​។ ឥណទាន​បៃតង​ប្រា​សាក់​ ផ្ដល់​ជូន​អតិថិជន​ ទៅតាម​តម្រូវការ​ ជាមួយ​អត្រា​ការប្រាក់​សមរម្យ​ រយៈពេល​វែង​ និង​របៀប​សង​ត្រលប់​មាន​ភាព​បត់បែន​ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាចយ​កទៅ​ប្រើប្រាស់​ប្រកបដោយ​ភាព​រីកចម្រើន​។

    គិត​ត្រឹម​ថ្ងៃទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2018​ ប្រា​សាក់​បាន​ផ្តល់​ប្រាក់កម្ចី​សាងសង់​ឡជីវឧស្ម័ន​ចំនួន​ 8,421​ ឡ ដែល​មាន​ទឹកប្រាក់​កម្ចី​ប្រមាណ​ជា​ 6 លាន​ដុល្លារ​អាមេរិក​ និង​បាន​ផ្តល់​ឥណទាន​ត្រាក់ទ័រ​និង​គោយន្ត​ក្នុងទឹក​ប្រាក់​ប្រមាណ​ជា​ 29​ លាន​ដុល្លារ​អាមេរិក​ជូន​ដល់​អតិថិជន​ចំនួន​ 2,200​ នាក់​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រា​សាក់​មិន​ត្រឹមតែ​ផ្តល់​ឥណទាន​បៃតង​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ផ្តល់​ឥណទាន​សម្រាប់​អាជីវកម្ម​ ​កសិកម្ម​ ​ទិញ​សម្ភារៈ​ប្រើប្រាស់​ ​និង​មុខរ​បរ​ផ្សេង​ៗទៀត​ជាច្រើន​។ ​ត្រូវការ​កម្ចី​ ​សូម​ទាក់ទង​ប្រា​សាក់​តាម​លេខទូរស័ព្ទ​ ​023​ ឬ 086​ 999​ 911​។ ​ប្រា​សាក់​ ​រីកចម្រើន​ជាមួយគ្នា​៕

  • ឥឡូវនេះ​មាន​លុយ​តែ​2ម៉ឺន​ជាង​ គួរ​ពិចារណា​ជិះរថយន្ត​ថ្មី​តែម្ដង​ទៅ​!

    ឥឡូវនេះ​មាន​លុយ​តែ​2ម៉ឺន​ជាង​ គួរ​ពិចារណា​ជិះរថយន្ត​ថ្មី​តែម្ដង​ទៅ​!

    អ្នកប្រើ​ប្រាស់​រថយន្ត​មួយចំនួន​បាន​ជ្រើសរើស​ជិះរថយន្ត​មួយទឹក​មក​ប្រើ​ ដោយសារ​ពួកគេ​យល់ឃើញ​ថា​ រថយន្ត​មួយទឹក​មានតម្លៃ​ធូរ​ថ្លៃជាង​រថយន្ត​ថ្មី​។ ក៏ប៉ុន្តែ​មុននឹង​អ្នក​សម្រេចចិត្ត​ទិញ​រថយន្ត​មួយទឹក​យក​មក​ប្រើប្រាស់​ អ្នក​ត្រូវ​ពិនិត្យមើល​ឱ្យ​បាន​ម៉ត់ចត់​សឹង​គ្រប់​ចំណុច​ ​ព្រោះ​រថយន្ត​មួយទឹក​មិនមែន​ជារ​ថយន្ត​ថ្មី​ វា​អាច​មានការ​ខូចខាត​នៅកន្លែង​ណាមួយ​ដែល​អ្នកមើល​មិនឃើញ​ ហើយក៏​មិន​មានការ​ធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ដែរ​។ ប៉ុន្តែ​ឥឡូវនេះ​ អ្នក​គួរ​ឈប់​ខ្វល់ខ្វាយ​ជាមួយ​រថយន្ត​មួយទឹក​ទៀត​ទៅ​ សម្រាប់​អ្នកមាន​លុយ​ត្រឹមតែ​ជាង2ម៉ឺន​ដុល្លារ​ក៏អាច​ជិះរថយន្ត​ថ្មី​បាន​ដែរ​។

    ថ្មី​ៗនេះ​ គេ​សង្កេតឃើញ​ក្រុមហ៊ុន​ RMA​ Cambodia​ ដែល​ជា​តំណាង​នាំចូល​ និង​ចែកចាយ​ផ្ដាច់មុខ​រថយន្ត​ Ford​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​នាំចូល​នូវ​រថយន្ត​ SUV​ មួយ​ប្រភេទ​ នោះ​គឺ​រថយន្ត​ Ford​ Ecosport​ 2019​ ដែល​មានតម្លៃ​ត្រឹមតែ​ $29,900​ ប៉ុណ្ណោះ​ សម្រាប់​អតិថិជន​ដែល​ធ្វើការ​កក់​ទុកមុន​។ រថយន្ត​នេះ​មានតម្លៃ​សមរម្យ​ និង​មាន​បំពាក់​ទៅ​ដោយ​បច្ចេក​វិទ្យា​ទំនើប​ៗមិនចាញ់​រថយន្ត​តម្លៃ​ថ្លៃ​មួយចំនួន​នោះ​ទេ​ រី​ឯរូបរាង​វិញ​ក៏​មើលទៅ​គួរ​ឱ្យ​ទាក់ទាញ​ និង​ទាន់សម័យ​ ស័ក្តិសម​បំផុត​សម្រាប់​យុវវ័យ​ និង​បង​នា​រីៗ​ផង​ដែរ​។ ដោយសារតែ​ Ford​ Ecosport​ ស៊េរី​ថ្មី​ 2019​ បាន​បំពាក់​មក​ជាមួយ​នូវ​អេក្រង់​ Touchscreen​ ទំហំ6.5អ៊ីញ​ រួម​ជាមួយនឹង​បច្ចេកវិទ្យា​ SYNC​ 3 ជំនាន់​ថ្មី​ ដែល​អាច​បញ្ជា​ដោយ​សំឡេង​ ដូច្នេះ​នៅពេល​អ្នក​ចង់​ធ្វើការ​ Call​ ស្ដាប់​តន្រ្តី​ ឬការ​កម្សាន្ត​ផ្សេង​ៗ អ្នក​ពុំ​ចាំបាច់​ដកដៃ​ចេញពី​ចង្កូត​នោះ​ទេ​ អ្នក​គ្រាន់តែ​ចុច​ប៊ូតុង​ Voice​ Command​ នៅ​លើ​ចង្កូត​ រួច​បញ្ជា​ដោយ​ការ​និយាយ​ជាការស្រេច​ បច្ចេកវិទ្យា​នេះ​ផ្ដល់​ទំនុកចិត្ត​ និង​មិន​ធ្វើ​ឱ្យ​អ្នក​បាត់បង់​ការ​យកចិត្ត​ទុកដាក់​នៅពេល​កំពុង​បើកបរ​នោះ​ទេ​។ កាន់តែ​ពិសេស​នោះ​គឺ​ រថយន្ត​ Ford​ Ecosport​ ប្រើប្រាស់​ជាមួយនឹង​ Smart​ Key​ ដោយ​អ្នក​អាច​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោ​នោះ​ទេ​។

    មិន​តែប៉ុណ្ណោះ​ សម្រាប់​អ្នក​ដែល​តែង​ជួបប្រទះ​ការ​លំបាក​ពេល​ចូល​ចត​ម្ដង​ៗ រថយន្ត​នេះ​ភា្ជប់​មក​ជាមួយ​នូវ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដែល​ប្រើ​កាមេរ៉ា​ និង​សេន​សឺ​ផ្នែក​ខាងក្រោយ​ជា​សញ្ញា​ផ្ដល់​ជំនួយ​ ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ពេល​ចូល​ចត​។ម្យ៉ាងទៀត​ រថយន្ត​នេះ​គឺ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ដែល​តែងតែ​ជួបប្រទះ​ការ​កកស្ទះ​ចរាចរ​ណ៍​សើ្ទរ​រៀងរាល់ថ្ងៃ​ ដោយសារតែ​ Ford​ Ecosport​ បាន​បំពាក់​ជាមួយនឹង​ប្រភេទ​ម៉ាស៊ីន​ Ecoboost​ ទំហំ​ 1.0L​ ថ្វី​ដ្បិត​ម៉ាស៊ីន​តូច​ពិតមែន​ ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​ជា​ងរ​យន្ត​ដទៃ​ដែល​មាន​ទំហំ​ម៉ាស៊ីន​ប៉ុនគ្នា​ ហើយ​ថែមទាំង​ជួយ​សន្សំសំចៃ​ប្រេង​ទៀតផង​។

    ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​លុយ​ត្រឹម​ប៉ុណ្ណឹង​ គួរ​ពិចារណា​ទិញ​រថយន្ត​ថ្មី​ជិះ​តែម្ដង​ទៅ​ ដើម្បី​ចៀសវាង​កុំឱ្យ​ទិញ​ប៉ះ​រថយន្ត​មិន​ស្អាត​ ឬចេះតែ​មាន​បញ្ហា​ខូច​មិន​ចេះ​ចប់​ ម្យ៉ាងទៀត​នៅពេល​អ្នកទិញ​រថយន្ត​ថ្មី​ គឺ​មានការ​ធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ផ្ទាល់​ រួម​ជាមួយនឹង​អត្ថ​ប្រយោជន៍​ជាច្រើន​ទៀតផង​ដែរ​។