ធនាគារ​ ​CIMB​ ​យកចិត្ត​ទុកដាក់​លើ​សុខមាលភាព​កុមារ​ ​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​

​រាជធានី​ភ្នំពេញ​៖​ ​ជាមួយនឹង​ទឹក​ចិ​ត្ត​ស្មោះ​ស​ ​និង​អាណិត​ស្រឡាញ់​ ​ស្របតាម​ចក្ខុវិស័យ​របស់​ស៊ី​អាយ​អិម​ប៊ី​ ​គ្រុប​ ​ក្នុង​ការ​ជួយ​ត្រឡប់​ ​ដល់​សហគមន៍​ ​នៃ​ប្រទេស​ ​ដែល​ខ្លួន​កំពុង​ធ្វើអាជីវកម្ម​ ​ក្នុង​តំបន់​អាស៊ាន​។​ ​កាលពី​ថ្ងៃទី២០​ ​ខែឧសភា​កន្លងទៅ​នេះ​ ​ធនាគារ​ ​ស៊ី​អាយ​អិម​ប៊ី​ ​ភី​អិ​ល​ស៊ី​ ​(​ធនាគារ​ ​CIMB​)​ ​ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​ ​និង​បុគ្គលិក​ ​ជាង៣០០នាក់​ ​បាន​រួមគ្នា​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយ​ ​នៅក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តសៀមរាប​ ​ដែល​ជា​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​ ​ស្ថិត​ក្រោម​ការ​ផ្គត់ផ្គង់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​បាន​បង្កើត​ឡើង​ ​តាំងពី​ឆ្នាំ១៩៧៩មក​ម្ល៉េះ​។​ ​

​ឆ្លើយតបទៅនឹង​សេចក្តី​ត្រូវការ​ចាំបាច់​របស់​កុមារ​កំព្រា​ចំនួន៣៨នាក់​ ​ធនាគារ​ ​CIMB​ ​បាន​បរិច្ចាគ​ ​និង​ឧបត្ថម្ភ​គ្រឿង​បរិភោគ​ ​និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ ​ដូចជា​ ​អង្ករ២តោន​ ​រទេះ​សម្រាប់​ជន​ពិការ៤គ្រឿង​ ​កុំព្យូទ័រ១ឈុត​ ​ម៉ាស៊ីនដេរ១គ្រឿង​ ​កង្ហារ៥គ្រឿង​ ​កៅអី​ញាំ​បាយ៤០​ ​តុ​ញាំ​បាយ២​ ​រួម​ទាំង​សម្ភារៈ​សិក្សា​ ​និង​ថវិកា​ចំនួន​ ​៨៦០.៥០០រៀល​ ​និង៣.៨៩០ដុល្លារ​ផង​ដែរ​។​ ​ក្នុងចំណោម​នោះ​ ​ការឧបត្ថម្ភ​មួយ​ផ្នែក​ធំ​ ​គឺ​បាន​មក​ពី​ការចូលរួម​ ​និង​ការ​បរិច្ចាគ​ ​ដោយ​ផ្ទាល់​ពី​បុគ្គលិក​របស់​ធនាគារ​ ​ទៅតាម​លទ្ធភាព​របស់​ពួកគេ​។​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ ​ដែល​តែងតែ​ជួយ​ត្រឡប់​ ​ដល់​សហគមន៍​ ​និង​ប្រទេស​ ​ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម​នោះ​ ​ធនាគារ​ ​CIMB​ ​បាន​ប្រារព្ធ​ធ្វើ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​លើក​នេះ​ ​ដោយ​ផ្តោត​លើ​សុខមាលភាព​ ​និង​អនាគត​របស់​កុមារ​ ​ក្រោម​ពាក្យស្លោក​ ​«​ធនាគារ​ ​CIMB​ ​យកចិត្ត​ទុកដាក់​ ​លើ​សុខមាលភាព​កុមារ​ ​ដែល​ជា​ទំពាំង​ស្នង​ឬស្សី​»​។​

​ថ្លែង​ក្នុង​បរិយាកាស​រីករាយ​ស្និទ្ធស្នាល​នេះ​ ​លោ​ក​ប៊ុ​ន​ ​យីន​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​របស់​ធនាគារ​ ​CIMB​ ​បាន​ឲ្យដឹង​ថា​៖​ ​«​ក្នុងនាម​ជា​ធនាគារ​ថ្នាក់​តំបន់​ឈានមុខ​គេ​មួយ​ ​ធនាគារ​ ​CIMB​ ​តែងតែ​យកចិត្ត​ទុកដាក់​ ​និង​ជួយ​ត្រឡប់​ ​ដល់​សហគមន៍​នានា​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ខ្លួន​កំពុង​ប្រកប​អាជីវកម្ម​ ​តាមរយៈ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ខ្លួន​។​ ​សម្រាប់​លើក​នេះ​ ​ធនាគារ​បាន​ផ្តោត​លើ​ការ​យកចិត្ត​ទុកដាក់​ ​អំពី​សុខមាលភាព​កុមារ​ ​ព្រោះ​កុមារ​ ​គឺជា​ជន​ងាយ​រងគ្រោះ​ ​ហើយ​កុមារ​កំព្រា​ ​គឺ​កាន់តែ​ងាយ​រង​ផល​ប៉ះពាល់​មួយ​កម្រិត​ផង​ដែរ​។​ ​ដូច្នេះ​យើង​ពិតជា​រីករាយ​ ​ក្នុង​ការ​រួមចំណែក​ជួយ​បំពេញ​ការ​ខ្វះខាត​ ​និង​ផ្គត់ផ្គង់​តាម​លទ្ធភាព​ ​ដល់​កុមារ​ទាំង៤០នាក់​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ ​នៅ​ទីនេះ​»​។​

​ជាង​នេះ​ទៅទៀត​ ​លោ​ក​ប៊ុ​ន​ ​យីន​ ​ក៏បាន​ផ្តល់​ជូន​មតិ​ផ្តាំផ្ញើ​មួយចំនួន​ ​ដល់​ថ្នាក់ដឹកនាំ​ ​គួរ​ធ្វើការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ដើម្បី​ថែរក្សា​មណ្ឌលកុមារ​កំព្រា​ខេត្តសៀមរាប​នេះ​ក្នុង​ការរៀនសូត្រ​តាម​សាលា​នានា​ ​ប្រសើរ​ជាង​ការបង្កើត​ថ្នាក់​រៀ​នក្នុងម​ជ្ឍ​មណ្ឌល​ដែល​ត្រូវ​មានការ​ចំណាយ​ច្រើនជាង​។​ ​ការ​បន្ត​ ​និង​បង្កើន​ការ​យកចិត្ត​ទុកដាក់​ ​ដល់​កុមារ​ទាំងអស់​ ​ដោយ​ផ្តោត​លើ​ការផ្ទេរ​ចំណេះដឹង​ ​និង​ការអប់រំ​រៀនសូត្រ​ ​នឹង​ជួយ​ដល់​ពួកគេ​ទទួល​បាន​អនាគត​ល្អ​ប្រសើរ​ ​ដែល​អាច​រួមចំណែក​ ​ដល់​ការ​អភិវឌ្ឍ​សង្គមជាតិ​ ​ក៏​ដូច​ការ​បំរើ​ការងារ​ក្នុង​ធនាគារ​ ​CIMB​ ​នា​ថ្ងៃមុខ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​ថ្លែងអំណរគុណ​ ​ដល់​បុគ្គលិក​ធនាគារ​ ​CIMB​ ​ទាំងអស់​ ​ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​ ​ទាំង​សម្ភារៈ​ ​និង​ថវិកា​ជាច្រើន​ ​ដែល​បង្ហាញ​ពី​ទឹកចិត្ត​សប្បុរសធម៌​ ​និង​ក្តី​អាណិត​ស្រឡាញ់​ ​ដល់​កុមារ​ទាំងអស់​ ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តសៀមរាប​ ​ដែល​សកម្មភាព​នេះ​នឹង​ក្លាយទៅជា​ចលនាមហាជន​នៃ​បុគ្គលិក​គ្រប់រូប​ជួយ​ឲ្យ​រីកសាយ​ភាយ​អំពើល្អ​ទាំងអស់​នេះ​ ​ដល់​ ​ការ​ជួយ​ដល់​សហគមន៍​ ​ក៏ដូចជា​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តសៀមរាប​ផ្ទាល់​តែម្តង​។​

​ស្ថិត​ក្នុងទឹក​មុខ​សប្បាយរីករាយ​ ​ចំពោះមុខ​គណៈ​គ្រប់គ្រង​ ​និង​បុគ្គលិក​ ​ជាង៣០០នាក់​ ​របស់​ធនាគារ​ ​CIMB​ ​លោក​ ​មឿន​ ​សុ​គុណ​ ​ប្រធាន​មណ្ឌលកុមារ​កំព្រា​ខេត្តសៀមរាប​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​តាងនាម​ឲ្យ​កុមារ​ ​និង​បុគ្គលិក​ទាំងអស់​ ​នៅក្នុង​មណ្ឌល​ ​ខ្ញុំ​សូម​ថ្លែង​អំណរ​យ៉ាង​ជ្រាលជ្រៅ​ ​ដល់​ក្រុមការងារ​របស់​ធនាគារ​ ​CIMB​ ​ទាំងអស់​ ​ដែល​បាន​ធ្វើដំណើរ​វែងឆ្ងាយ​ ​ដោយ​នាំ​យក​សម្ភារៈ​បរិភោគ​ ​ថវិកា​ ​និង​ឧបករណ៍​ប្រើប្រាស់​ជាច្រើន​ ​សម្រាប់​បរិច្ចាគ​ ​ដល់​ពួក​យើងខ្ញុំ​ ​នា​ថ្ងៃនេះ​។​ ​សម្ភារៈ​សប្បុរសធម៌​ទាំងអស់​នេះ​ ​ពិតជា​បាន​រួមចំណែក​ ​ដល់​ការ​បំពេញ​តម្រូវការ​របស់​យើងខ្ញុំ​ ​កាន់តែ​ល្អ​ប្រសើរ​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​ទាំងមូល​។​ ​តាមរយៈ​គម្រូ​ ​នៃ​ការ​លះបង់​របស់​ធនាគារ​ ​CIMB​ ​នា​ថ្ងៃនេះ​ ​ខ្ញុំ​សង្ឃឹមថា​ ​នឹង​មាន​សប្បុ​រ​ជន​ដទៃទៀត​បានដឹង​ឮ​ ​ហើយ​ចូលរួម​ជួយឧបត្ថម្ភ​ ​ដល់​យើងខ្ញុំ​ ​ក៏ដូចជា​សហគមន៍​ផ្សេងទៀត​ ​ក្នុង​ប្រទេស​កម្ពុជា​»​។​

​ក្នុងនាម​ជា​អ្នកចូលរួម​មួយ​រូប​ ​ក្នុង​កម្ម​វិ​ធី​សប្បុ​រ​ធម៌​នេះ​ ​អ្នកនាង​ ​ថន​ ​សណ្តាប់​ ​បាន​បង្ហាញ​ពី​មតិយោបល់​របស់​ខ្លួន​ថា​៖​ ​«​ខ្ញុំ​ពិតជា​រំភើប​រីករាយ​ ​ដែល​បាន​រួមចំណែក​ ​ក្នុង​ការងារ​សង្គម​ ​ជាមួយ​ធនាគារ​ ​CIMB​ ​នា​ថ្ងៃនេះ​។​ ​ស្នាមញញឹម​របស់​ក្មេង​ៗ​ ​នៅក្នុង​មណ្ឌលកុមារ​កំព្រា​គ្រប់រូប​ ​ពិតជា​ធ្វើឲ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ​។​ ​ខ្ញុំ​សង្ឃឹមថា​ ​ស្នាមញញឹម​របស់​ពួកគេ​ ​នឹង​នៅតែ​មាន​ជានិច្ច​។​ ​ហើយ​ទោះបីជា​ពួកគេ​ជា​កុមារ​ងាយ​រងគ្រោះ​ ​និង​ជា​កុមារ​កំព្រា​ ​ប៉ុន្តែ​ពួកគេ​នៅតែ​បាន​ទទួលការ​ផ្តល់​កម្លាំងចិត្ត​ ​និង​លើកទឹកចិត្ត​ ​ពី​ពួក​យើង​រាល់គ្នា​។​ ​ខ្ញុំ​សូមជូនពរ​ឲ្យ​ពួកគេ​ទទួល​បាន​អនាគត​ភ្លឺស្វាង​ ​ក្នុងនាម​ជា​ទំពាំង​ស្នង​ឬស្សី​ ​របស់​ប្រទេសជាតិ​យើង​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ធនាគារ​ ​CIMB​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិ​ការ​អាជីវកម្ម​របស់​ខ្លួន​ ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ចុងឆ្នាំ២០១០​ ​ហើយ​បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ចំនួន១៣​ ​តាម​បណ្តា​រាជធានី​ ​និង​ខេត្ត​សំ​ខាន់​ៗ​ ​នៅក្នុង​ប្រទេស​។​ ​ក្នុងនាម​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ​របស់​ស៊ី​អាយ​អិម​ប៊ី​ ​គ្រុប​ ​ដែល​ជា​ធនាគារ​សាកល​ឈានមុខ​គេ​មួយ​ ​ក្នុង​តំបន់​អាស៊ាន​ ​ធនាគារ​ ​CIMB​ ​តែងតែ​រៀបចំ​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​ ​ជា​រៀងរាល់​ឆ្នាំ​ ​ទៅតាម​គ​ម្រោ​ង​ផ្សេង​ៗ​គ្នា​ ​ដែល​បាន​រួមចំណែក​ផ្តល់​អត្ថ​ប្រយោជន៍​ ​ដល់​មនុស្ស​ជាង៣លាន​នាក់​ ​ទូទាំង​តំបន់​អាស៊ាន​។​ ​

​ស្របតាម​កំណើន​លទ្ធផល​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​ ​ធនាគារ​ ​CIMB​ ​បាន​ពង្រីក​សកម្មភាព​សប្បុរសធម៌​របស់​ខ្លួន​ ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ដែល​មាន​សារៈសំខាន់​ ​និង​ចំា​បាច់​បំផុត​ ​សម្រាប់​សហគមន៍​នានា​ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​កាលពីដើម​ឆ្នាំ២០១៩កន្លងទៅ​នេះ​ ​ធនាគារ​ ​CIMB​ ​បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ ​ក្នុងចំណោម​បុគ្គលិក​របស់​ខ្លួន​ផង​ដែរ​។​ ​មិន​តែប៉ុណ្ណោះ​ ​ធនាគារ​ ​CIMB​ ​នឹង​មាន​គម្រោង​មួយចំនួន​ទៀត​ ​សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ​សង្គម​របស់​ខ្លួន​ ​ដែល​នឹង​ប្រព្រឹត្តទៅ​បន្តបន្ទាប់​ទៀត​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​។​


Advertisement