ឥណទាន​បៃតង​ប្រា​សាក់​ ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​ និង​ថែរក្សា​បរិស្ថាន​

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ កំពុង​ផ្តល់​ឥណទាន​មួយ​ប្រភេទ​មានឈ្មោះ​ថា​ «ឥណទាន​បៃតង​» ដែល​ជួយ​ដល់​ប្រជាជន​កម្ពុជា​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ និង​ជួយ​ដល់​បរិស្ថាន​ផង​ដែរ​។

លោក​ នាង​ សុ​ខឃីម​ នាយក​ប្រតិបត្តិ​គ្រប់គ្រង​អាជីវកម្ម​ របស់​ប្រា​សាក់​ បាន​មានប្រសាសន៍​ថា​ ឥណទាន​បៃតង​ គឺ​ឥណទាន​ដែល​ផ្តល់​ជូន​អតិថិជន​ ដោយ​ផ្តោត​ជា​សំខាន់​ ក្នុង​ការ​ជួយ​ដល់​ ប្រជាជន​ដែល​រស់នៅ​តាម​ជនបទ​ ​មានលទ្ធភាព​ក្នុង​ការ​ទទួល​បាន​ថាមពល​ប្រើប្រាស់​ ​ចំណាយ​តិចតែ​មានប្រសិទ្ធភាព​ខ្ពស់​ ​និង​ចូលរួម​ថែរក្សា​បរិស្ថាន​។ ​ឥណទាន​បៃតង​ប្រា​សាក់​ មាន​ចំនួន​ពីរ​គឺ​ ឥណទាន​ឡជីវឧស្ម័ន​ ​និង​ឥណទាន​ត្រាក់ទ័រ​ឬគោយន្ត​ដែល​សន្សំសំចៃ​ថាមពល​។

លោក​ នាង​ សុ​ខឃីម​ បន្ត​ទៀត​ថា​ ចំពោះ​ឥណទាន​ឡជីវឧស្ម័ន​ ប្រា​សាក់​បាន​ចាប់ដៃ​គូ​ជាមួយ​កម្មវិធី​ឡជីវឧស្ម័ន​ជាតិ​ នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​។ ចំណែក​ឯ ឥណទាន​ត្រាក់ទ័រ ​ឬគោយន្ត​ ប្រា​សាក់​បាន​ទទួល​ជំនួយ​បច្ចេកទេស​និង​ឥណទាន​ពី​ដៃគូ​វិនិយោគ ​ responsAbility​ / GCPF​ ដើម្បី​ផ្ដល់​ឥណទាន​បន្ត​ដល់​ប្រជាជន​កម្ពុជា​។ ឥណទាន​បៃតង​ប្រា​សាក់​ ផ្ដល់​ជូន​អតិថិជន​ ទៅតាម​តម្រូវការ​ ជាមួយ​អត្រា​ការប្រាក់​សមរម្យ​ រយៈពេល​វែង​ និង​របៀប​សង​ត្រលប់​មាន​ភាព​បត់បែន​ ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាចយ​កទៅ​ប្រើប្រាស់​ប្រកបដោយ​ភាព​រីកចម្រើន​។

គិត​ត្រឹម​ថ្ងៃទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2018​ ប្រា​សាក់​បាន​ផ្តល់​ប្រាក់កម្ចី​សាងសង់​ឡជីវឧស្ម័ន​ចំនួន​ 8,421​ ឡ ដែល​មាន​ទឹកប្រាក់​កម្ចី​ប្រមាណ​ជា​ 6 លាន​ដុល្លារ​អាមេរិក​ និង​បាន​ផ្តល់​ឥណទាន​ត្រាក់ទ័រ​និង​គោយន្ត​ក្នុងទឹក​ប្រាក់​ប្រមាណ​ជា​ 29​ លាន​ដុល្លារ​អាមេរិក​ជូន​ដល់​អតិថិជន​ចំនួន​ 2,200​ នាក់​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រា​សាក់​មិន​ត្រឹមតែ​ផ្តល់​ឥណទាន​បៃតង​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ផ្តល់​ផ្តល់​ឥណទាន​សម្រាប់​អាជីវកម្ម​ ​កសិកម្ម​ ​ទិញ​សម្ភារៈ​ប្រើប្រាស់​ ​និង​មុខរ​បរ​ផ្សេង​ៗទៀត​ជាច្រើន​។ ​ត្រូវការ​កម្ចី​ ​សូម​ទាក់ទង​ប្រា​សាក់​តាម​លេខទូរស័ព្ទ​ ​023​ ឬ 086​ 999​ 911​។ ​ប្រា​សាក់​ ​រីកចម្រើន​ជាមួយគ្នា​៕

Advertisement