Category: PR

  • ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 ធ្វើឱ្យ​កក្រើក​ក្រុងព្រះសីហនុ

    ការប្រគំ​តន្ត្រី Tiger Street Football Festival 2018 ធ្វើឱ្យ​កក្រើក​ក្រុងព្រះសីហនុ

    ព្រះសីហនុ៖ បន្ទាប់ពី​ទស្សនាការ​ប្រកួត​បាលទាត់​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត នៃ​ពានរង្វាន់ Tiger Street Football Festival 2018 ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ និង​ភ្ញៀវទេសចរ​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​ជាមួយនឹង​ទស្សនីយភាពប្លែកៗជាច្រើន​ដែលជា​ការរៀបចំ​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ។

    ជាក់ស្តែង ក្រៅពី​ការប្រកួត​បាលទាត់​ដ៏​អស្ចារ្យ និង​ការសម្តែង​ក្បាច់​រាំ​ដ៏​ស្រស់ស្អាត ក៏មាន​ការបង្ហាញ​ពី​សមត្ថភាព​ត្រេះ​បាល់​ដ៏​អស្ចារ្យ ពី​លោក Phillip Veron Gibson ដែល​ធ្លាប់​ជាប់​លំដាប់ថ្នាក់​ទី៧ ពិភពលោក​ក្នុងការ​ត្រេះ​បាល់។

    លើសពីនេះ​នៅ​ជុំវិញ​បរិវេណ​កន្លែង​រៀបចំ​កម្មវិធី Tiger Street Football Festival 2018 ក៏មាន​កន្លែង​លេង​ហ្គេម​កម្សាន្ត​ដ៏​រីករាយ​ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ មានការ​ដាក់តាំង​លក់​សម្ភារៈ​កីឡា ព្រមទាំង​ទទួលបាន​ការភ្ជាប់​អ៊ិន​ធើ​ណែ​ត​ដោយ​ឥតគិតថ្លៃ (Free Wifi) នៅ​បញ្ជរ Digital Booth ផងដែរ។

    អ្វីដែល​កាន់តែ​ទាក់ទាញ់​នោះ​គឺ ការប្រគំ​តន្ត្រី​ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀងល្បីៗជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា​រួមមាន លោក ព្រាប សុ​វ​ត្តិ សុ​គុន្ធ និសា ពេជ្រ សុភា ហ្សូ​ណូ  សុខ ស្រី​នាង ឱក សុគន្ធ​កញ្ញា ឆន សុវណ្ណ​រាជ   ទេព បូ​ព្រឹក្ស កញ្ញា ឈិន ម៉ា​និ​ច  ឃី សុគន្ធ ។ ហើយ​តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជាហេតុ​ធ្វើ​ឲ្យ អ្នកគាំទ្រ​នៅ​ព្រះសីហនុ​សប្បាយរីករាយ និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង​យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី។ លើសពីនេះទៅទៀត អ្នកគាំទ្រ​ទាំងអស់​ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រ មក​ទទួលទាន​បណ្តើរ ទស្សនា​ការប្រគំ​តន្ត្រី Tiger Street Football Festival 2018។

    សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 នៅ​ថ្ងៃ​ចុងក្រោយ និង​ការប្រគំ​តន្ត្រី​នៅ​រាត្រី​ចុង​ក្រៅ​ប្រចាំ​មណ្ឌល​ព្រះសីហនុ​នេះ មានការ​ផ្សាយ​ផ្ទា​ល់ពី​សា្ថ​នី​យ៍​ទូរទស្សន៍​រស្មី​ហង្ស​មាស​ផងដែរ។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2018  នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​គឺ៖ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨  នៅ​ដី​ឡូ ឧកញ៉ា​ឈួន គឹម​សាន្ត​ទី​រួម​ខេត្តកំពង់ស្ពឺ។

    ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនាការ​ប្រកួត​ជម្រុះ​នៅ​ខេត្តកំពង់ស្ពឺ​ឲ្យ​បាន​ច្រើន​កុះករ។

    ចំពោះ​សកម្មភាពផ្សេងៗនៃ​ព្រឹត្តិការណ៍ Tiger Street Football Festival 2018  នៅ​ខេត្ត​ព្រះសីហនុ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • កសាង​ផ្នត់គំនិត​សហគ្រិន​ដើម្បី​អាជីវកម្ម​ជោគជ័យ

    កសាង​ផ្នត់គំនិត​សហគ្រិន​ដើម្បី​អាជីវកម្ម​ជោគជ័យ

    ជោគជ័យ​ដាច់ខាត​មិនមែនជា​កម្ម​សិទ្ធ​របស់​សហគ្រិន​ដែល​ជួប​បញ្ហា​ហើយ ក៏​រាថយ​ទេ ក៏​គ្មាន​ជោគជ័យ ដែលមាន​តម្លៃ​ណា អាច​កើតឡើង​ដោយ​មិនមាន​ការតាំង​ចិត្ត​ខ្ពស់​ដែរ។ ចំពោះ​ការតាំង​ចិត្ត ចង់​ក្លាយជា​សហគ្រិន អ្នកណា​ក៏​អាច គ្រាន់តែ​និយាយ​នៅពេលនេះ​ថា “ខ្ញុំ​នឹងមិន​ចុះចាញ់​ជាដាច់ខាត” ប៉ុន្តែ​អ្វីដែល​សំខាន់ វា​ឋិត​នៅត្រង់ថា តើ​អ្នកនឹង​នៅតែ​និយាយ​ពាក្យ​ដដែល​នេះ ដោយ​ក្លាវ​ក្លា​ទៅកាន់​ខ្លួនឯង​ទេ នៅពេល​ដែលមាន​ឧបសគ្គ​នៅខាងមុខ​អ្នក ធំ​ជាង​ខ្លួន​អ្នក 10ដង ឬ20ដងនោះ? ការពិត​នេះហើយ ដែលជា​រនាំង​ធ្វើអោយ​យុវជន​ជាច្រើន ចង់ ហើយក៏​បោះបង់​ក្តី​ស្រមៃ​ក្លាយជា​សហគ្រិន​របស់ខ្លួន​ទៅវិញ។

    ការខ្វះ​ការតាំង​ចិត្ត​និង​ផ្នត់គំនិត​អាជីវកម្ម ជា​ឧបសគ្គ​ខាងក្នុង ដ៏​ធំ​មួយ​ដែល​ធ្វើអោយ យុវជន​និង​សហគ្រិន មួយចំនួនច្រើន បាត់បង់​ឱកាស​ក្នុងការ​ប្រើប្រាស់​សក្តានុពល​របស់ខ្លួន​អោយអស់​លទ្ធភាព ដើម្បី​ជួយ​ខ្លួនឯង និង​បង្កើត​ការងារ ជួយ​យុវជន​ដ៏ទៃទៀត។ ប្រសិនបើ “ក្លាយជា​សហគ្រិន​ជោគជ័យ” ជា​គោលដៅ ជិវិត​របស់​អ្នក អ្នកនឹង​ចាំបាច់​ត្រូវតែ​ស្វែងរក ការតាំង​ចិត្ត និង ការរស់នៅ​ជាមួយ​ផ្នត់គំនិត​ជា​សហគ្រិន​នេះ។

    ដោយ​ឃើញ​ពី​ការចាំបាច់​ក្នុង​ការកសាង​ផ្នត់គំនិត​អាជីវកម្ម និង​ស្វែងរក​ការតាំង​ចិត្ត​ខ្ពស់​ដើម្បី​ជោគជ័យ ក្នុង​ជិវិត​ជា​សហគ្រិន ASEAN Business School Cambodia បានរៀបចំ​នូវ​វគ្គ​សិក្សា២ថ្ងៃមួយ ចាប់ពី​ថ្ងៃទី 27 ដល់​ថ្ងៃទី28 ខែមករា ឆ្នាំ2018 ក្រោម​ប្រធានបទ “កសាង​ផ្នត់គំនិត​សហគ្រិន​ដើម្បី​អាជីវកម្ម​ជោគជ័យ”

    វគ្គ​សិក្សា​នេះ មានការ​ចូលរួម​បណ្តុះបណ្តាល និង​ផ្តល់យោបល់​ពី​អ្នកជំនាញ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ដូចជា លោក Soo Hoo Yoon Hunn លោក Leow Leik Hong និង លោក ឃីម សុខ​ហេង ដែលជា​អ្នកជំនាញ និង​មាន​បទពិសោធ​ជាច្រើន​ឆ្នាំ​ក្នុង​វិស័យនេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​វគ្គ​សិក្សា​នេះ អ្នក​អាច​ស្វែង​រកបាន​នៅក្នុង​ផ្ទាំង​ផ្សព្វផ្សាយ និង​តំណរ​ភ្ជាប់​ខាងក្រោម៖

    វិ​ប​សាយ៖ https://aseanbizcambodia.com/
    Facebook: https://www.facebook.com/aseanbizcambodia/

  • LG ទទួលបាន​ពានរង្វាន់​ឆ្នើម​នៃ​ផលិតផល​ទូរទស្សន៍​ល្អផ្តាច់គេ​នៅក្នុង​ព្រឹត្តិការណ៍ CES 2018

    LG ទទួលបាន​ពានរង្វាន់​ឆ្នើម​នៃ​ផលិតផល​ទូរទស្សន៍​ល្អផ្តាច់គេ​នៅក្នុង​ព្រឹត្តិការណ៍ CES 2018

    LG អេ​ឡិច​ត្រូ​និ​ច មាន​កិត្តិយស​ជាខ្លាំង​ជាមួយនឹង​ការទទួល​ពានរង្វាន់​ច្រើនជាង 90 នៅក្នុង​ព្រឹត្តិការណ៍ CES 2018 និង 4ឆ្នាំជាប់ៗគ្នា សម្រាប់​ឆ្នាំនេះ​គឺ​ទូរទស្សន៍ LG ស៊េរី​ថ្មី AI OLED Tv (model C8)។ LG ក៏​ទទួលបាន​នូវ​កិត្តិយស​ជាច្រើន​ក្នុងការ​បង្ហាញ​ទូរ​ទឹកកក InstaView ThinQ™ និង LG 4K UHD Projector ផងដែរ។

    LG ទទួលបាន​នូវ​ពានរង្វាន់កំពូលៗពី​ស្ថាប័ន​ដូចជា Engadget,The Verge, Digital Trends, Mashable, SlashGear, TechRadar, Pocket-lint, T3, Stuff Magazine និង​លើសពីនេះទៅទៀត LG ក៏​ទទួលបាន​ពានរង្វាន់​ទាំង19 CES Innovation Awards  ពី Consumer Technology Association  រាប់បញ្ចូល​ពានរង្វាន់​ច្នៃប្រឌិត​ល្អផ្តាច់គេ​សម្រាប់ LG 4K UHD Projector និង​ឧបករណ៍ប្រើប្រាស់ និង​គ្រឿង​កម្សាន្ត​ក្នុង​គេហដ្ឋាន ហើយ​និង​ទូរស័ព្ទដៃ​ផងដែរ ។

    ការច្នៃប្រឌិត​ថ្មី​របស់​ក្រុមហ៊ុន LG ឆ្នាំ 2018 បានដាក់​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍ CES រួមបញ្ចូល​ទាំង​ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ ឧបករណ៍​កម្សាន្ត​តាម​គេហដ្ឋាន​ជាមួយនិង  LG ThinQ AI រួមទាំង​ទូរទស្សន៍​ដំបូង​គេ​បង្អស់​ដែលមាន​កម្មវិធី​ជំនួយ Google Assitant នៅក្នុង​ទូរទស្សន៍ LG SIGNATURE AI OLED TV W8 ដែលមាន​លក្ខណៈពិសេស ThinQ ដែល​បានឈ្នះ​ពានរង្វាន់​ច្រើនជាង 10 នៅក្នុង​ព្រឹត្តិការណ៍ CES។ ទូរ​ទឹកកក LG Instaview ThinQ ទទួលបាន​ពានរង្វាន់​ដែល​ផ្តល់នូវ​បទពិសោធន៍​ថ្មី​ក្នុងការ​គ្រប់គ្រង​អាហារ​តាមរយៈ WebOS របស់ LG និង​រួមបញ្ចូល​ជាមួយ Amazon Alexa ដែល​ធ្វើអោយ​កាន់តែ​ងាយស្រួល​ក្នុង​ការទិញ​អាហារ ចាក់​ចម្រៀង ត្រួតពិនិត្យ​អាកាសធាតុ គ្រប់គ្រង​ប្រតិទិន និងផ្សេងៗទៀត។ក្រុមហ៊ុន LG ក៏បាន​បង្ហាញ​នូវ​បច្ចេកវិទ្យា​ថ្មី​ដែលមាន​ឈ្មោះថា α (អាល់​ហ្វា) 9 Processor ដែល​ជួយ​បង្កើន​សមត្ថភាព LG AI OLED TVs របស់ខ្លួន និង​បង្ហាញ​ទូរស័ព្ទដៃ LG V30 ពណ៌​ថ្មី Raspberry Rose ដ៏​លេចធ្លោ។

    ពានរង្វាន់កំពូលៗដែល LG ទទួលបាន​នៅក្នុង​កម្មវិធី CES ឆ្នាំ 2018 មានដូចជា:

    LG AI OLED TV C8: Engadget: Best of CES – Best TV Product / Reviewed.com: CES Editors’ Choice Awards

    LG SIGNATURE AI OLED TV W8 with ThinQ / α (Alpha) 9 Processor: Consumer Technology Association 2018 CES Innovation Awards: Video Displays / Pocket-lint: Best TVs of CES / Techlicious CES Top Picks / TechRadar: The Best Tech at the Show / TWICE: Picks Awards

    LG InstaView ThinQ Refrigerator: BGR: Best of CES / Consumer Technology Association 2018 CES Innovation Awards: Home Appliance / Gadgetmatch: Best of CES / Gear Diary: Best of CES / Reviewed.com: CES Editors’ Choice Awards / TWICE: Picks Awards

    LG 4K UHD Projector: 9 to 5 Toys: Best of CES / Consumer Technology Association: 2018 CES Innovation Awards – Best of Innovation / TWICE: Top Picks Awards

    LG 34-inch 5K UltraWide Monitor: MacRumors: CES 2018 – Best of CES Unveiled / SlashGear: Best of CES / The Verge: Awards at CES

    LG V30 Smartphone: Consumer Technology Association 2018 CES Innovation Awards: Wireless Handsets and Accessories / Videomaker: Best Smartphone of CES

    សំរាប់​ប​ញ្ចី​ពេញ​ពានរង្វាន់​របស់​ក្រុមហ៊ុន​LGនៅក្នុង​កម្មវិធី CES 2018 និង​ព័ត៌មាន​បន្ថែម​របស់​ផលិតផល LG នៅក្នុង​កម្មវិធី CES សូម​ចូលទៅ​កាន់ www.LGnewsroom.com/ces2018.៕

  • ថ្ងៃ​ដំបូង​នៃ​ការប្រកួត​ជម្រុះ​នៅ​មណ្ឌល​កំពង់សោម ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ​មែន

    ថ្ងៃ​ដំបូង​នៃ​ការប្រកួត​ជម្រុះ​នៅ​មណ្ឌល​កំពង់សោម ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ​មែន

    ព្រះសីហនុ៖ ការប្រកួត​ជម្រុះ​ថ្ងៃ​ដំបូង​នៃ​ពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌល​ទី1នៅ​ខេត្ត​ព្រះសីហនុ ដែលមាន54ក្រុម​ចូលរួម​ប្រកួត​នោះ គឺ​ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ​មែន។ ព្រោះ​ក្រុមនីមួយៗសុទ្ធ​តែមាន​មហិច្ឆតា​ចង់​ដណ្តើមយក​ជ័យជំនះ​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​របស់ខ្លួន ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​យ៉ាងច្រើន​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អាច​ទទួលបាន​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្តទៀត​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    ជាក់ស្តែង​ក្រុមបាល់ទាត់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ដែលជា​អតីត​ក្រុម​ជើងឯក ត្រូវ​ប្រកួត​ការពារ​ដំណែង​របស់​ទល់​និង ក្រុម​អតីត​ជើងឯក​រង វឌ្ឍន​វិជ្ជា។ ក្នុងការ​ប្រកួត​រយៈពេល 12នាទី​នោះ ក្រុម​ទាំង​ពីរបាន​ខិតខំ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង ជក់ចិត្ត​បំផុត។ ជា​លទ្ធផល​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A អាច​យកឈ្នះ​លើ ក្រុម​វឌ្ឍន​វិជ្ជា ក្នុង​លទ្ធផល 3-2 នៅ​វគ្គ​ជម្រុះ​ដំបូង​នេះ។

    ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ដែលមាន​កីឡាករឆ្នើមៗ នៅតែ​ធ្វើ​បានល្អ​ដដែល ដោយ​អាច​គ្រប់គ្រង​ការ​វាយ​សម្រុក​របស់​ក្រុម វឌ្ឍន​វិជ្ជា និង​ស្វែងរក​គ្រាប់​បាល់​ជ័យជម្នះ​ទាល់តែ​បាន។ តែ​យ៉ាងណា​ក្រុម​ជើង​ខ្លាំង​មួយ​នេះ​ត្រូវ​សម្លឹង​ទៅរក​ជើងឯក​បន្ដទៀត ដើម្បី​បាន​ឱកាស​ទៅលេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ក៏ដូចជា​ការពារ​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ព្រះសីហនុ​របស់ខ្លួន។

    គួរ​រំលឹក​ផងដែរ​ថា កាលពី​រដូវ​កាល​មុន Tiger Street Football Festival 2017  ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​យកឈ្នះ​លើ​ក្រុម វឌ្ឍន​វិជ្ជា ក្នុង​លទ្ធផល 4-1 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រោយពី​ឈ្នះ​ពានរង្វាន់​ប្រចាំ​តំបន់​ហើយ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A នេះ ក៏បាន​ទៅធ្វើ​ដំណើរ​នៅ​ភ្នំពេញ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទូទាំងប្រទេស​ផងដែរ។ ដូច​ច្នេះ​សូម​តាមដាន​ទាំងអស់គ្នា​បន្តទៀត ថា​តើ​ក្រុម​ណាខ្លះ​អាច​បំបែក​កញ្ចប់​ថវិកា​ដ៏​ច្រើនសន្ធឹក​ស​ន្ថា​ប់​របស់​ក្រុមហ៊ុន​ថៃ​ហ្គ័​រ និង​ទទួលបាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ និង​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs ផងដែរ។

    ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • Tiger Street Football Festival 2018 បើក​ប្រកួត​មណ្ឌល​ទី1 ជា​ផ្លូវការ​ហើយ​នៅ​ខេត្ត​ព្រះសីហនុ

    Tiger Street Football Festival 2018 បើក​ប្រកួត​មណ្ឌល​ទី1 ជា​ផ្លូវការ​ហើយ​នៅ​ខេត្ត​ព្រះសីហនុ

    ព្រះសីហនុ៖ ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 បាន​បើក​ការប្រកួត​វគ្គ​ជម្រុះ​ជា​ផ្លូវការ​មណ្ឌល​ទី1នៅ​ខេត្ត​ព្រះសីហនុ​ហើយ​នា​ព្រឹក​ថ្ងៃទី20 ខែមករា​ឆ្នាំ2018នេះ ដោយមាន​ការចូលរួម​ពី​ក្រុម​ចំនួន54 ក្រុម។ ហើយ​ចំពោះ​ក្រុម​ដែល​ចូលរួម​ក្នុង​ពិធី​បើក​ក៏​ទទួលបាន​រង្វាន់​អនុស្សាវរីយ៍​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ផងដែរ។

    លោក ម៉ៃ តុលា អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានលើកឡើង​ក្នុង​ពិធី​បើក​នោះ​ថា នេះ​គឺជា​លើក​ទី6 ហើយ​ដែល​ក្រុមហ៊ុនស្រា​បៀ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ ក្នុងការ​ផ្តល់ឱកាស​ដ​ល់ប្អូនៗយុវជន​ដែល​ស្រលាញ់​កីឡាបាល់ទាត់​ដើម្បី​បាន​បញ្ចេញ​សមត្ថភាព និង​ប្រកួតប្រជែង​ដណ្តើមពាន់​រង្វាន់។ ហើយ​ជាធម្មតា​ការប្រកួត​តែងតែ​ចង់​ទទួលបាន​ជ័យជំនះ ប៉ុន្តែ​យ៉ាងណាក៏ដោយ សហព័ន្ធ​កីឡាបាល់ទាត់ និង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ តែងតែ​សង្កត់ធ្ងន់​លើក​ការគោរពវិន័យ ហើយ​សង្ឃឹមថា ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​កីឡា​លេង​ដោយ​យុត្តិធម៌ (Fair Play) គោរព​ពេលវេលា គោរព​អាជ្ញាកណ្តាល និង​អ្នករៀបចំ​កម្មវិធី។

    ក្នុងឱកាស​នោះ​ផងដែរ លោក Moon Yoo  នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បាន​លើកឡើងថា Tiger Street Football Festival ឆ្នាំ 2018 បាន​វិលត្រឡប់​មកវិញហើយ មិនតែប៉ុណ្ណោះ​ព្រិ​ត្តិ​ការណ៍​កាន់តែ​ធំ​ជាង​មុន និង​មាន​មណ្ឌល​ប្រកួត​រហូតដល់8 មណ្ឌល ក្រុម​ចូលរួម​ប្រកួត​ដល់​ទៅ​ជាង500ក្រុម មាន​កីឡាករ​សរុប​ជាង 3500នាក់ និង​មាន​ប្រាក់រង្វាន់​ដ៏​ច្រើន​សរុប 50000ដុល្លារ។ មិនតែប៉ុណ្ណោះ​ក្រុម​ដែល​ប្រជែង​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    សម្រាប់​រដូវ​កាល​ទី6នេះ ការប្រកួត Tiger Street Football Festival នឹង​រឹតតែ​ស្វិតស្វាញ និង​ខ្លាំងក្លា ពីព្រោះ​ក្រុម​ដែល​ចូលរួមនីមួយៗសុទ្ធតែ​ធ្លាប់​ទទួលបាន​បទពិសោធ​ន៍​ជាច្រើន​ពី​ការប្រកួត​នៅលើ​ទីលាន​ហ្វុ​ត​សាល់​នេះ។ យ៉ាងណាមិញ  ការប្រកួត​នៅ​មណ្ឌល​ដំបូង​នេះ ក្រុម​ទាំងអស់​នឹងត្រូវ​ប្រកួត​គ្នា​រយៈពេល២ថ្ងៃ​ពេញ​គឺ​ចាប់ពី​ថ្ងៃទី20 ដល់ 21 ខែមករា ដើម្បី​ស្វែងរក​ក្រុម​ជើង​ខ្លាំង​ចំនួន6ក្រុម​ឡើង​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត​ទូទាំងប្រទេស​នៅ​រាជធានី​ភ្នំពេញ។

    ចំពោះ​ច្បាប់​នៃ​ការប្រកួត​ខាងលើ​នេះដែរ មួយ​ប្រកួត​មានតែ១២នាទី​ប៉ុណ្ណោះ ខណៈដែល​កីឡាករ​មាន៥ម្នាក់​ម្ខាង ហើយ​មាន2នាក់​សម្រាប់​ចាំ​ផ្លាស់ប្ដូរ ប្រសិនបើ​មាន​បញ្ហា​ណាមួយ​កើតឡើង។ កីឡាករ​ត្រូវមាន​អាយុ​ចាប់ពី18ឆ្នាំ​ឡើងទៅ ហើយ​កីឡាករ​ម្នាក់​លេង​បានតែ១ក្រុម​ប៉ុណ្ណោះ។ កីឡាករ​ធ្លាប់បាន​នឹង​កំពុង​លេង​លី​ក​កំពូល​កម្ពុជា៣រដូវ​កាល​ចុងក្រោយ នឹងមិន​អនុញ្ញាត​ឱ្យចូល​ប្រកួត​ទេ ហើយ​ក្នុង1ក្រុម​មាន​កីឡាករ​បរទេស​មិន​លើសពីរ​នាក់​ឡើយ។

    ការប្រកួត​នៅ​មណ្ឌល​ព្រះសីហនុ​នេះ ក្រុម​ដែល​ប្រជែង​បាន​ចំណាត់ថ្នាក់​លេខ1នឹង​ទទួលបាន​ប្រាក់រង្វាន់ 1500ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 10កេស  ក្រុម​លេខ2ទទួលបាន1000ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 05កេស ក្រុម​លេខ៣ទទួលបាន 500ដុល្លារ​និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 05កេស ក្រុម​លេខ4 ទទួលបាន 200ដុល្លារ​និង​ស្រា​បៀរ​ថៃ​ហ្គ័​រ 05កេស ។

    សូម​ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ប្រកួត​ជម្រុះ​មណ្ឌល​ដំបូង​នៅ​ឆេ្នរ​អូរ​ឈើទាល ទី​រួម​ខេត្ត  ព្រះសីហនុ នៅ​ថ្ងៃទី 20 ដល់ 21 ខែមករា ឆ្នាំ2018 ។

    ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2018
    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • Tiger Street Football Festival ឆ្នាំ 2018 បាន​មកដល់​ខេត្ត​ព្រះសីហនុ​ហើយ!!! 

    Tiger Street Football Festival ឆ្នាំ 2018 បាន​មកដល់​ខេត្ត​ព្រះសីហនុ​ហើយ!!! 

    ព្រះសីហនុ៖ ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival បាន​មកដល់​ខេត្ត​ព្រះសីហនុ​ហើយ​នៅ​ថ្ងៃទី20 ដល់ថ្ងៃទី 21ខែមករា នេះ ជាមួយនឹង​ក្រុម​ចូលរួម 54ក្រុម ដើម្បី​ប្រកួត​ដណ្តើម៦កៅអី​សម្រាប់​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ។

    ព្រឹ​តិ្ត​ការណ៍ Tiger Street Football Festival   គឺជា​ការប្រកួត​កីឡា​ហ្វ៊ូ​ត​សាល​ដំបូង និង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ2013 មក​ម្លេះ។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​សកម្ម​ភាព​កីឡា​ក៏ដូចជា​វេទិកា​មួយ​សម្រាប់​កីឡាករ​បាល់ទាត់ និង​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ដើម្បី​បង្ហាញ​ទេពកោសល្យ ផ្លាស់ប្តូរ​បទពិសោធន៍ និង​រៀន​ពី​ទម្រង់ថ្មីៗនៃ​ការលេង។

    អ្នកស្រី ថោង បវរ​លក្ខិណា ដែលជា​នាយក​ម៉ាក​ផលិតផល​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ថ្លែង​ក្នុង​ពិធី​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី 19 ខែមករា នេះ​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់  Tiger Street Football Festival ប្រចាំឆ្នាំ 2018  រដូវ​កាល​ទី6 បាន​ត្រឡប់មកវិញ​ទៀតហើយ និង​កាន់តែ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ ក្រុម​ចូលរួម​ប្រកួត​កាន់តែច្រើន និង​មាន​ប្រាក់រង្វាន់​សរុប​រហូត​ដល់ 50000ដុល្លារ។

    Tiger Street Football Festival ឆ្នាំ2018 នេះ មណ្ឌល​ប្រកួត​កើនឡើង​រហូតដល់​ប្រាំបី​ខេត្ត​ក្រុង​ទូទាំងប្រទេស រួមមាន ខេត្ត​ព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តសៀមរាប ក្រុង​ប៉ោយប៉ែត ខេត្តកំពង់ចាម ក្រុង​តាខ្មៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ។  រង្វាន់​សរុប​កាន់តែ​ធំ​អស្ចារ្យ រហូតដល់ 50000ដុល្លារ។ ក្រុម​ជាង500ក្រុម ត្រូវបាន​រំពឹងថា នឹងចូលរួម​ការប្រកួត​ដណ្ដើម​តំណែង​ជើងឯក Tiger Street Football Festival  ឆ្នាំ 2018 នេះ ។ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

    ដូច្នេះ​សូមកុំ​ភ្លេច​ចូលរួម​ទស្សនា​កម្មវិធី​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2018 ជាពិសេស​កម្មវិធី​ប្រកួត​ជម្រុះ​មណ្ឌល​ដំបូង​នៅ​ឆេ្នរ​អូរ​ឈើទាល ទី​រួម​ខេត្ត ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី 20 ដល់ 21 ខែមករា ឆ្នាំ2018 នេះ​តទៅ ដោយមាន54ចូលរួម​ប្រកួត​សម្រាប់​មណ្ឌល​ដំបូង​នេះ។

    ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF20

    សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

  • ក្រុមហ៊ុន អ៊​ស​ខ្មែរ ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ស្រា​វី​ស្គី​ដ៏​ល្បី​ម៉ាក Macallan

    ក្រុមហ៊ុន អ៊​ស​ខ្មែរ ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​ស្រា​វី​ស្គី​ដ៏​ល្បី​ម៉ាក Macallan

    ភ្នំពេញ៖ ក្រុមហ៊ុន អ៊​ស​ខ្មែរ ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ2001 ដែល​ដំណើរការ​ទៅលើ​ការ​ចែកចាយ​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជៈ​នានា​ដែលមាន​គុណភាព​ខ្ពស់​គ្រប់​ប្រភេទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយតប និង​បម្រើ​ទៅតាម​សេចក្ដីត្រូវការ ក៏ដូចជា​កំណើន​នៃ​ចំនួន​អតិថិជន​ក្នុង​វិស័យនេះ ដែលជា​ការរួមចំណែក​មួយ​នៅក្នុង​ចលករសំខាន់ៗជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផងដែរ ។

    ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ រួមមាន​សាច់​ដែលមាន​គុណភាព​ខ្ពស់​ដូចជា សាច់គោ​អូស្ត្រាលី និង​អាមេរិក សាច់​ចៀម​អូស្ត្រាលី អយ​ស្ទ័​របា​រាំង ថ្លើម​ក្ងាន ពងត្រី​កា​វី​យ៉ា ផលិតផល​គ្រឿងផ្សំ​ដុត​នំ​ដែលមាន​គុណភាព ឈី​ស ស្រា​បៀរ​នាំចូល​មកពី​ប្រទេស​ប៊ែ​ល​ហ្សី​ក រួមជាមួយ​ស្រាក្រហម និង​ស្រា​វី​ស្គី​ជាច្រើន​មុខ​ទៀតផង​ដែរ។ ដោយឡែក​ម៉ាក​សញ្ញា​នៃ​ផលិតផល​មួយ​ក្នុងចំណោម​ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ ដែល​ទទួលបាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ផលិតផល​ស្រា​វី​ស្គី​ម៉ាក Macallan ។ រាល់​អតិថិជន​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​អាច​ជឿជាក់​បាន​ថា ស្រា​វី​ស្គី​ម៉ាក Macallan ដែល​ចេញពី​ក្រុមហ៊ុន អ៊​ស​ខ្មែរ គឺជា​ផលិតផល​សុទ្ធ​ល្អ​យ៉ាងពិត​ប្រាកដ។ សូម​ទាក់ទង​មកកាន់​ក្រុមហ៊ុន​ដោយផ្ទាល់​ដើម្បី​ទទួលបាន​ព័ត៌មាន​លម្អិត​បន្ថែម ។

    នៅក្នុង​ពិធី​សន្និសីត​សារព័ត៌មាន​ប្រកាស​ជា​ផ្លូវការ​នៃ​ទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​នូវ​ប្រភេទ​ស្រា​វី​ស្គី​ដ៏​ល្បីល្បាញ​ម៉ាក Macallan កាលពី​ព្រឹក​ថ្ងៃទី19 ខែមករា ឆ្នាំ2018 កន្លងទៅនេះ លោក Vincent Ng ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អ៊​ស​ខ្មែរ បាន​លើកឡើងថា ក្រុមហ៊ុន អ៊​ស​ខ្មែរ មានបទពិសោធន៍​ច្បាស់លាស់​លើ​ការនាំ​ចូល និង​ចែកចាយ​នូវ​ផលិតផល​ម្ហូបអាហារ និង​ភេសជ្ជៈ​ដែល​នាំចូល​មកពី​បណ្តា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក។ ដោយឡែក​សម្រាប់​ព្រឹក​នេះ យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​ជា​សាធារណៈ​ដែល​បានទទួល​សិទ្ធិ​នាំចូល និង​ចែកចាយ​នូវ​ប្រភេទ​ស្រា​វី​ស្គី​ម៉ាក Macallan ដែលជា​ប្រភេទ​ស្រា​មានឈ្មោះ​បោះ​សំឡេង​យ៉ាងខ្លាំង​ជា​សាកល​ក្រោម​ការទទួលស្គាល់​ស្របច្បាប់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ជាមួយនឹង​វត្តមាន​ថ្មី​នៃ​ស្រា​វី​ស្គី​ពិត រសជាតិ​ពិត​របស់​ស្រា​វី​ស្គី​ម៉ាក Macallan នាពេលនេះ អតិថិជន​ទាំងអស់​អាចមក​ស្វែងរក និង​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​នៃ​ការ​ទទួលទាន​ស្រា​ដ៏​ល្បី ស័ក្ដិសម​នឹង​កិត្តិយស​ដ៏​ថ្លៃថ្នូរ​របស់លោក​អ្នក ។

    នៅក្នុង​ឱកាស​នោះ​ផងដែរ លោក យ៉ុ​ន យុ​ត្ថា​ណា នាយក​គ្រប់គ្រង​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្ម ក៏បាន​ថ្លែង​ផងដែរ​ថា សម្រាប់​ក្រុមហ៊ុន អ៊​ស​ខ្មែរ ពិត​ជាមាន​កិត្តិយស​ដែលមាន​ការទទួលស្គាល់ និង​ផ្តល់​សិទ្ធិ​ស​ពី​សំណាក់​ក្រុមហ៊ុនស្រា​វី​ស្គី​ម៉ាក Macallan ។ យើង​ជឿជាក់ថា​កាលពីពេល​កន្លងទៅ គឺមាន​អតិថិជន​មួយចំនួន​ទិញ​ប៉ះចំ​ស្រា​វី​ស្គី​មិន​សុទ្ធ ឬ​ក្លែងក្លាយ​ច្រើន​នៅតាម​បណ្តា​ហាង ឬ​ទីកន្លែង​លក់ផ្សេងៗ ប៉ុន្តែ​សម្រាប់​ស្រា​វី​ស្គី​ដែល​នាំចូល​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ គឺ​ធានា​សុទ្ធ 100% គ្មាន​ការ​ក្លែងបន្លំ​នោះឡើយ ហើយ​ក្រៅពី​ប្រភេទ​ស្រា​វី​ស្គី យើង​នៅមាន​ស្រាផ្សេងៗជាច្រើន​ទៀត ដែល​ក្នុងនោះ​រាប់ទាំង​ប្រភេទ​ស្រាក្រហម ដ៏​ដូចជា​ភេសជ្ជៈផ្សេងៗផងដែរ ។ សូម​មក​ទទួលយក​នូវ​ផលិតផល​ពិត ផលិតផល​សុទ្ធ មានគុណ​ភាព​ខ្ពស់​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ ទាំងអស់គ្នា ។

    សូមបញ្ជាក់​ផងដែរ​ថា ផលិតផល​ម្ហូបអាហារ​របស់​ក្រុមហ៊ុន អ៊​ស​ខ្មែរ ក៏មាន​ដាក់តាំង​លក់​នៅក្នុង​ហាង THE PROVIDORE ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ 67 ផ្លូវ​សុធារស់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ៕

  • សូម​មក​ទទួលយក​នូវ​ភាព​រីករាយ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​ជាមួយនឹង​កម្មវិធី WINE & CHEESE

    សូម​មក​ទទួលយក​នូវ​ភាព​រីករាយ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​ជាមួយនឹង​កម្មវិធី WINE & CHEESE

    ភ្នំពេញ៖ មក​ទទួលយក​នូវ​ភាពសប្បាយ​រីករាយ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​ជាមួយនឹង​កម្មវិធី WINE & CHEESE ដែល​ស្ថិតនៅ​កណ្តាល​នៃ​រាជធានី​ភ្នំពេញ។ ព្រឹត្តិការណ៍​មួយ​នេះ​មាន​ប្រជុំ​នូវ​ស្រាក្រហម​ដែលល្បីៗ ជាច្រើន​ប្រភេទខុសៗគ្នា ជា​រៀងរាល់ខែ ហើយ​នៅក្នុង​នោះដែ​ផង​រលោក​អ្នកនឹង​ទទួលបាន​ឱកាស​ដើម្បី​ជ្រើសរើស​ស្រាក្រហម​ដែល​ចូលចិត្ត​មកពី​ជុំវិញ​ពិភពលោក​ផងដែរ។

    សូម​បង្វែរ​អារម្មណ៍​មក​ធ្វើដំណើរ​ជាមួយ​យើងខ្ញុំ​ទៅកាន់​ប្រទេស CHILE ដើម្បី​ទទួលយក​ភាព​ឈ្ងុយឆ្ងាញ់​នៃ​ស្រាក្រហម CHILEAN រួមទាំង BALDUZZI ដែល​បាន​ត្រៀម​ជាស្រេច​យ៉ាង​ល្អ​បំផុត ហើយក៏​ការបន្ត​ដំណើរ​ទៅ​ប្រទេស South Africa ដើម្បី​ភ្លក្ស​រសជាតិ​ស្រាក្រហម​ដ៏​ឈ្ងុយឆ្ងាញ់។ ស្រាក្រហម​សាកស​មយ៉ាង​ល្អឥតខ្ចោះ ហើយ​ពេញលក្ខណៈ​បើ​បាន​ញាំ​ជាមួយនឹង​ឈី​ស​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់​មកពី​គ្រប់​តំបន់​នៅក្នុង​ពិភពលោក។

    យើងខ្ញុំ​បាន​នាំយកមក​តែ​ឈី​ស​ដែលមាន​ស្តង់ដារ​អន្ដរជាតិល្អៗតែប៉ុណ្ណោះ ហើយ​ស្រាក្រហម​និមួយៗត្រូវបាន​រៀប​គូ​ជាស្រេច​ជាមួយនឹង​ឈី​សថ្មីៗដ៏​គួរឱ្យ​ចង់​ទទួលទាន។

    A RACLETTE STATION ការប្រគុំ​តន្ត្រី និង​មិត្តភក្តិល្អៗ វា​ជា​គ្រឿងផ្សំ​យ៉ាង​អស្ចារ្យ​ដែល​ធ្វើឱ្យ​រាត្រី​នៃ WINE & CHEESE ក្លាយជា​រាត្រី​មួយ​ដែល​មិនអាច​បំភ្លេចបាន។ សំបុត្រ​មាន​លក់​ម្នាក់​ត្រឹមតែ 35 ដុល្លារ​អា​មេ​រិច (សម្រាប់​ការ​កក់​ទុក​មុន) និង​តម្លៃ 40 ដុល្លារ​អា​មេ​រិច​សម្រាប់​ការទិញ​នៅក្នុង​ថ្ងៃ​កម្មវិធី។

    ព្រឹត្តិការណ៍​បន្ទាប់ នឹង​ប្រារព្វ​នៅ​ថ្ងៃទី7 ខែកុម្ភៈ និង​ថ្ងៃទី7 ខែមីនា ឆ្នាំ2018 ចាប់ពី​ម៉ោង 6:30ល្ងាច រហូតដល់​ម៉ោង 9:00យប់៕

  • EZECOM សម្ពោធ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន MICROSOFT និង​ទទួល​សិទ្ធិ​ចែកចាយ OFFICE 365 នៅ​កម្ពុជា

    EZECOM សម្ពោធ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន MICROSOFT និង​ទទួល​សិទ្ធិ​ចែកចាយ OFFICE 365 នៅ​កម្ពុជា

    ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី19 ខែមករា នេះ ក្រុមហ៊ុន EZECOM ដែលជា​ក្រុមហ៊ុន​អ៊ីនធឺណិត​ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​ការចាប់​ដៃ​គូ​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​លំដាប់​ពិភពលោក គឺ​ក្រុមហ៊ុន Microsoft ក្នុងការ​ចែកចាយ​កម្ម​វិធី OFFICE 365 នៅ​កម្ពុជា។ ក្នុងនាម​ជា Microsoft CSP Partner ដំបូង​គេ​នៅ​កម្ពុជា  ក្រុមហ៊ុន EZECOM មាន​សិទ្ធិ​ចែកចាយ​ដោយ​ស្របច្បាប់​នូវ​កម្មវិធី OFFICE 365 ដែលជា​បណ្តុំ​កម្មវិធី​កុំព្យូទ័រ​ចុងក្រោយ​បំផុត ដែល​ប្រមូលផ្តុំ​នូវ​មុខងារពិសេសៗជាច្រើន និង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​មាន​ផលិតភាព​ការងារ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

    ការដែល​ក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក សម្រេចចិត្ត​ជ្រើសរើស EZECOM ជា Cloud Service Provider (CSP) ដំបូង​គេ​នៅ​កម្ពុជា​យ៉ាង​ដូច្នេះ គឺជា​ការបង្ហាញ​យ៉ាងច្បាស់​ថា ក្រុមហ៊ុន Microsoft មាន​ទំនុកចិត្ត​ចំពោះ​គុណភាព​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​លំដាប់​ខ្ពស់ EZECOM ក្នុងការ​ចែកចាយ​បន្ត​នូវ​ផលិតផល​របស់ខ្លួន​ទៅដល់​អតិថិជន​នានា។

    ផលិតផល​សំខាន់បំផុត​មួយ​សម្រាប់​អតិថិជន​គឺ Office 365 ដែលជា​បណ្តុំ​កម្មវិធី​ការិយាល័យ​សម្បូរបែប រួមមាន Word, Excel និង PowerPoint ជាដើម ប៉ុន្តែ​មាន​ភាពបត់បែន និង​ចល័តភាព​ខ្ពស់ ដោយ​អាច​ប្រើប្រាស់​យ៉ាង​ងាយស្រួល​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន អាច​ចែករំលែក និង​រក្សាទុក​ឯកសារ​យ៉ាង​ងាយស្រួល ថែមទាំង​មាន​សុវត្ថិភាព​លើ​បណ្តាញ Cloud មាន​ប្រព័ន្ធ​អ៊ីមែល​ថ្មី មុខងារ​ផ្ញើ​សារ និង​អាច​ឆ្លងឆ្លើយ​តាម​វីដេអូ​ខ​ល​ក្នុង​កម្រិត HD ជាមួយ​ក្រុមការងារ​និង​អតិថិជន​ទៀតផង។ បណ្តុំ​កម្មវិធី​ទាំងមូល​មាន​មូលដ្ឋាន​លើ​បណ្តាញ Cloud ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដែលមាន​សេវា​អ៊ីនធឺណិត តាមរយៈ​កម្មវិធីផ្សេងៗ ដូចជា Skype for Business និង Microsoft Teams ជាដើម។ សម្រាប់​រាល់​អ្នកប្រើប្រាស់ម្នាក់ៗ គាត់​នឹង​ទទួលបាន​ទំហំ​ធំ​រហូតដល់ ១ តេ​រ៉ា​បៃ​ត៍ (TB) សម្រាប់​រក្សាទុក និង​ចែករំលែក​ឯកសារ​នៅលើ​អ៊ីនធឺណិត ហើយ​រាល់​ឯកសារ​ទាំងអស់​នឹងត្រូវ​បានការ​ពារ​យ៉ាង​មាន​សុវត្ថិភាព​ដោយ​បច្ចេកវិទ្យា​ចុងក្រោយ​ពី​ក្រុមហ៊ុន Microsoft និង​អាច​ស្ដារ​មកវិញ​បាន​ងាយស្រួល។

    លោក Paul Blanche-Horgan អគ្គនាយក​ក្រុមហ៊ុន EZECOM បាន​មានប្រសាសន៍ថា “ក្រុមហ៊ុន EZECOM ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ណាស់ ដែល​ត្រូវបាន​ក្រុមហ៊ុន Microsoft ជ្រើសរើស​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​ចែកចាយ​ផលិតផល និង​សេវា​ដ៏​ពិសេស​នេះ​នៅ​កម្ពុជា ហើយ​អ្វីដែល​កាន់តែ​គួរឱ្យ​មាន​មោទនភាព​នោះ គឺ​យើង​បាន​ក្លាយជា​ដៃគូ​ផ្លូវការ​ដំបូង​គេ​នៅ​កម្ពុជា​ទៀតផង” លោក​បាន​បន្ថែមទៀតថា “តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្មថ្មីៗទាំងនេះ ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន EZECOM កំពុង​រួមគ្នា​លើកកម្ពស់​ប្រសិទ្ធភាព​ប្រតិបត្តិការ​សហគ្រាស​ទាំង​តូច និង​ធំ​នៅ​កម្ពុជា។

    ក្រុមហ៊ុន EZECOM ក៏បាន​បញ្ជាក់​ផងដែរ​ថា ខ្លួន​បាន និង​កំពុង​ត្រៀមខ្លួន​យ៉ាង​ស្វិតស្វាញ ដើម្បី​ធានាថា​គ្រប់យ៉ាង​មាន​ភាពរលូន​ល្អ​ក្នុងការ​ផ្តល់ជូន​សេវា​ថ្មី​នេះ​ដល់​អតិថិជន​ទាំងអស់ ក៏ដូចជា​ធានាថា​អតិថិជន​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់​ក្នុងការ​ទាញយក​អត្ថប្រយោជន៍​ពេញលេញ​បំផុត​ពី​សេវា​កម្មនេះ។

    លោកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ និង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន Microsoft បាន​មានប្រសាសន៍ថា “ការ​ជ្រើសរ​សើ​ក្រុមហ៊ុន EZECOM ជា​ដៃគូ Cloud Solutions Partner ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ការសម្រេច​គោលដៅ​ដ៏​សំខាន់​មួយទៀត នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន Microsoft ក្នុង​ទីផ្សារ​មួយ​នេះ។ ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​យើង ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​មនុស្ស និង​ស្ថាប័ន​ទាំងអស់​នៅលើ​ពិភពលោក យើង​ចាំបាច់​ត្រូវការ​ដៃគូល្អៗដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ទៅដល់​អតិថិជន។ ជាមួយនឹង​ជំនាញ​យូរ​ឆ្នាំ និង​វត្តមាន​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា យើង​ជឿជាក់ថា​ក្រុមហ៊ុន EZECOM នឹង​អាចជួយ​អតិថិជន​អោយទទួល​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ការប្រើប្រាស់​កម្មវិធី Office 365 នៅក្នុង​ប្រទេស​កម្ពុជា” ៕

  • អ៊ី​ស៊ូ​ហ្ស៊ុ ខេ​ម​បូ​ឌា ដាក់​បង្ហាញ​​ជា​ផ្លូវការ​នូវ​រថយន្ដ​ថ្មី​ម៉ូ​ដែល “ភី​ក​អាប់ Isuzu D-Max V-Cross 4×4 Limited Edition!

    អ៊ី​ស៊ូ​ហ្ស៊ុ ខេ​ម​បូ​ឌា ដាក់​បង្ហាញ​​ជា​ផ្លូវការ​នូវ​រថយន្ដ​ថ្មី​ម៉ូ​ដែល “ភី​ក​អាប់ Isuzu D-Max V-Cross 4×4 Limited Edition!

    ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា ឯ.ក ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ដ​ថ្មី​ម៉ូ​ដែល “ភី​ក​អាប់ Isuzu D-Max V-Cross 4×4 Limited Edition!” នេះ​គឺជា​រថយន្ត​ប្រណាំង​ដែលមាន​ល្បឿន​លឿន​បំផុត​ដែល​បញ្ជាក់បន្ថែម​ពី​អត្ថន័យ​នៃ​ការ​ផ្សងព្រេង និង​នៅលើ​ផ្លូវលំបាកៗគ្រប់​ទីកន្លែង។ រថយន្ដ​នេះ​មាន​រូបរាង​ស្អាត​ជាង​មុន និង ធន់ រឹងមាំ ជាង​មុន ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ផ្លូវលំបាកៗ នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់។ វា​ក៏មាន​ភ្ជាប់​មកជា​មួយ​នូវ​ការ​រចនា​ប្លែក​អស្ចារ្យ​ថ្មី​សម្រាប់​អ្នកបើកបរ​កម្ពុជា​ដែល​ពិតជា​កម្រ​រកបាន។

    លោក Hisao Ito ប្រធាន​ក្រុមហ៊ុន ទ្រី ផេ​ដ អ៊ី​ស៊ូ​ហ្ស៊ុ សេល ខេ​ម​បូ​ឌា ឯ.ក ជា​អ្នកតំណាង​ចែកចាយ​រថយន្ត អ៊ី​ស៊ូ​ហ្ស៊ុ នៅក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់ថា “ ជាមួយនឹង​ការបន្ត​សកម្មភាព​រប​ស់ ទ្រី ផេ​ដ គ្រុប នេះ​បានធ្វើ
    ឲ្យ​មានការ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នូវ​រថយន្ដ “អ៊ី​ស៊ូ​ហ្ស៊ុ D-Max” និង អ៊ី​ស៊ូ​ហ្ស៊ុ MU-X”។ អ្នកប្រើប្រាស់​រថយន្ត​នៅ​កម្ពុ​ជាមាន​ទំនុកចិត្ត​ខ្ពស់ ចំពោះ​ភាពរឹងមាំ​នៃ​ផលិតផល និង​ភាព​ធន់ នៃ​ម៉ាស៊ីន អ៊ី​ស៊ូ​ហ្ស៊ុ  ប្ល៊ូ​ផៅ​វើ  ដែលមាន​លក្ខណៈ​សន្សំសំចៃ រឹងមាំ និង​ការផ្តល់ជូន​នូវ​សេវាកម្ម​ល្អ​តាម​ស្តង់ដា អ៊ី​ស៊ូ​ហ្ស៊ុ ពី មជ្ឈមណ្ឌល​សេវាកម្ម អ៊ី​ស៊ូ​ហ្ស៊ុ។ ដើម្បី​បង្កើន​ជម្រើស​សម្រាប់​ទីផ្សារ​រថយន្ត​កម្ពុជា  អ៊ី​ស៊ូ​ហ្ស៊ុ​បាន​ណែ​នាំនូវ​រថយន្ត​ស៊េ​រ​ថ្មី “អ៊ី​ស៊ូ​ហ្ស៊ុ  D-Max V-Cross 4×4 Limited Edition! ជម្រើស​ក្នុង​បរិមាណ​កំណត់! ។ តម្លៃ​លក់​ចាប់ពី 48,900 ដុល្លារ​សហរដ្ឋអាមេរិក ដែលមាន​ភ្ជាប់​មកជា​មួយ​ការ​រចនា​រូបរាង​ថ្មី​ពិសេស រូបរាង​ជា​ប្រភេទ​ឡាន​ប្រណាំង និង​មើលទៅ​គួរឱ្យ​ទាក់ទាញ​នៅ​គ្រប់​វិមាត្រ។ ការ​រចនា​ផ្ទៃ​ខាងក្នុង​របស់​រថយន្ដ​មាន​លក្ខណៈ​ប្លែក​ដែល​ផ្តល់នូវ​អារម្មណ៍​ស្រស់ស្រាយ​ប្រកបដោយ​ប្រណិត​ភាព ជាមួយនឹង​កៅអី​ជួរ​ខាងក្រោយ​សម្រាប់​អ្នកដំណើរ​ដែល​រួមបញ្ចូល​គ្នា​នូវ​កម្លាំង​របស់​រថយន្ត ដែល​ត្រៀម​រួចជាស្រេច​ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ​របស់​អតិថិជន​ថ្មី​ក្នុងការ​ស្វែងរក​សេរីភាព​នៃ​ជម្រើស​ដែល​គ្មាន​ដែន​កំណត់។ សូម​រីករាយ​ជាមួយនឹង​ដំណើរ​ផ្សងព្រេង​ដ៏​រំភើប​អស្ចារ្យ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​អ្នក។ ភាព​ទាក់ទាញ និង​ការបត់បែន​យ៉ាង​ល្អឥតខ្ចោះ ក្រុមហ៊ុន​យើងខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ស្វាគមន៍​អ្នក​នៅ​អគារ​តាំង​បង្ហាញ ខេ (ខេ​ម​បូ​ឌា)ខូ អិ​ល ធី ឌី ចាប់ពី​ថ្ងៃទី 20 ខែមករា ឆ្នាំ 2018 តទៅ។ ”

    “អ៊ី​ស៊ូ​ហ្ស៊ុ D-Max V-Cross 4×4 Limited Edition!” រថយន្ត​ប្រណាំង​ប្រភេទ ភី​ក​អាប់ ដែលមាន​ល្បឿន​លឿន​ពិតប្រាកដ​នៅលើ​គ្រប់​ស្ថានភាព​ផ្លូវ​ជាមួយនឹង

    • ម៉ាស៊ីន​អ៊ី​ស៊ូ​ហ្ស៊ុ 0 Ddi ប្ល៊ូ​ផៅ​វើ 3,000 cc កម្លាំង​សេះ 163 ដែល​ផ្តល់នូវ​កម្លាំង​សេះ​ខ្លាំង និង​កម្លាំង​បង្វិល​ជុំ សន្សំសំចៃ​ខ្ពស់។
    • ផ្នែក​ខាងក្រៅ​ភ្លឺរលោង​ដែល​បាន​នាំមក​ដោយ​គ្រឿងបន្លាស់​ដែលមាន
      លក្ខណៈ​ថ្មី​នៅក្នុង​ការ​រចនា​កាន់តែ​ប្រសើរឡើង កាន់តែ​ខ្លាំងក្លា និង​ស្ទុះ​គ្រប់ផ្នែក​ទាំងអស់
    • ថ្មី! ឡាន​ប្រណាំង​ដែល​ខ្លាំង រឹងមាំ ល្អ​ប្រណិត
    • ថ្មី! ជញ្ជាំង​អង្កត់ផ្ចិត​ដែលមាន​ភាព​ប្រណិត និង​ទាន់សម័យ
    • ថ្មី! ផ្នែក​ខាងមុខ​របស់​រថយន្ត​ការពារ​ដោយ​របាំងមុខ​ពណ៌​ប្រផេះ​ចាស់​ផ្នែក​ខាងមុខ​ដែលមាន​លក្ខណៈ​ពីរ​គឺ ទាំង
      ‘ត្រជាក់ និង​មាន​តែមួយ’
    • ថ្មី! ចាន​ចង្កៀង​រ៉ុ​ក​កែ​ត​ភ្លឺ (ស្លាក​សញ្ញា​ពណ៌​ក្រហម) បង្កើន​អារម្មណ៍ កីឡា​ភាព ក្នុងការ​ប្រកួតប្រជែង និង​ប្រណិត​ភាព
    • មាន​ល្បឿន Rev Tronic ដោយ​ស្វ័យប្រវត្តិ​ដែលមាន​ហ្គៀ​រ 5 មាន​អនុភាព និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​បេះដូង​របស់​អ្នក ព្រមទាំង​អាច​នាំ អ្នក​ឆ្លងកាត់​ផ្លូវ​ឧបសគ្គ​ទាំងឡាយ​ផងដែរ។
    • ប្រព័ន្ធ​ផ្លាស់ប្តូរ​បញ្ជា​ដី ផ្លាស់ប្ដូរ​ពី​កង់​អេឡិចត្រូនិក 2 ទៅ​កង់ 4 ជាមួយនឹង​ម៉ូ​ទ័​រ​មួយ​ដែលមាន​ការធានារ៉ាប់រង​ខ្លាំង ងាយស្រួល​ប្រើប្រាស់ និង​អាច​ផ្លាស់ប្តូរ​របៀប​បើកបរ​ពី​កង់ 4 ទៅ​របៀប​កង់ 2 ផងដែរ។ ជ្រើសរើស​ជម្រើស​របស់​អ្នក​ក្នុង​ទម្រង់​បី​គឺ 2H 4H និង 4L សម្រាប់​គ្រប់​ស្ថានភាព​ផ្លូវ
      ទាំងអស់។
    • I-GRIP PLATFOAM (អ៊ី​ស៊ូ​ហ្ស៊ុ ជំនាញ​ឆ្លើយតប​លើ​ឆាក​ដ៏​ឆ្លាត​វៃ) លំដាប់ថ្នាក់​ពិភពលោក​ក្រោម​តួ​ដែល​កំណត់​ពាក្យ​ថា “ ធន់​បានយូរ” ។ វា​មាន​កិត្យានុភាព​ដែល​ល្បីល្បាញ​ទូទាំង​ពិភពលោក សូម្បីតែ​នៅតាម​ផ្លូវ​ធម្មតា ឬ​ផ្លូវ​លំបាក​ក៏ដោយ ដែល​បង្ហាញ​ពី​ចរាចរណ៍ និង​ស្ថេរភាព​ផ្លូវ​ល្អឥតខ្ចោះ​ដែល​ផ្តល់ឱ្យ​អ្នក។ ភាពទន់ភ្លន់​មួយ​មាន​អារម្មណ៍​មិន​ដូច​ទៅនឹង​អ្វីដែល​អ្នក​ធ្លាប់​ទទួលបាន ក្នុង​ល្បឿន​លឿន ឬ​ធម្មតា ក្នុង​ផ្លូវ​ធម្មតា និង​ផ្លូវ​លំបាក​ខ្លាំង។
    • ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​ធ្វើដំណើរ​របស់​អ្នកបើកបរ​ដែល​ហៅថា HDC (Hill Descent Control) ដែល​ផ្តល់ឱ្យ​អ្នក​នូវ​ការគ្រប់គ្រង​បានល្អ​ប្រសើរ​ក្នុងអំឡុងពេល​ចុះ​ចំណោត ក៏ដូចជា HSA (Hill Start Assist) ប្រព័ន្ធ​ស្ថេរភាព​ដែល​គេ​ហៅថា ESC (Electronic Stability Control) និង TCS (Traction Control System) ដែល​ផ្ដល់នូវ​សុវត្ថិភាព​កាន់តែ​ប្រសើរ​នៅក្នុង​ស្ថានភាព​ផ្លូវ​រអិល។

    ផ្ទៃ​ខាងក្នុង​រថយន្ត​បំពាក់​បាន​យ៉ាង​ល្អ​គ្រប់​ទិដ្ឋភាព និង​វិមាត្រ​ទាំងអស់ មាន​ក្រណាត់​ស្បែក​ស្រោប​ដែលមាន​មុខងារ​ពីរ ពណ៌ និង​សម្លេង ដែលមាន​ភ្ជាប់​មកជា​មួយ​ពហុមុខ​ងារ នាំមក​នូវ​ការកម្សាន្ត នៅក្នុង​សម្លេង​ជុំវិញ និង​បច្ចេកវិទ្យា “ Isuzu Connect world “ ដែល​អាច​ភ្ជាប់​ទៅនឹង​ការកម្សាន្តសម្បាយៗជាមួយ​ពិភពលោក​ដែល​ងាយស្រួល​ភ្ជាប់​ទៅនឹង​ស្មា​ត​ហ្វូ​ន​ទាំង​ប្រព័ន្ធ iOS និង Android ។

    ហេតុ​ដូច្នេះហើយ យើង​សូម​អញ្ជើញ​អ្នក​ទាំងអស់គ្នា​ចូលរួម បើកបរ​សាកល្បង​ជាមួយនឹង​ថាមពល​របស់ “Isuzu D-Max V-Cross 4×4 Limited Edition!” តាមរយៈ​គេហទំព័រ​របស់​យើង៖ www.isuzucambodia-tis.com រឺ​ហ្វេ​ស​ប៊ុ​ក​ផេ​ក៖ Isuzu Cambodia ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​ព័ត៌មានថ្មីៗ ក៏ដូចជា​ចូលរួម​ក្នុង​សកម្មភាព​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​យើង ជាមួយ​រង្វាន់​ជាច្រើន ឬ​ទំនាក់ទំនង​មក​ការិយាល័យ​តាំង​បង្ហាញ​របស់​យើង នៅ​ក្រុមហ៊ុន ខេ (ខេ​ម​បូ​ឌា) ខូ​អិ​ល​ធី​ឌី ភូមិ​ក្បាលដំរី មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ លេខ​ទូរស័ព្ទ 023 950 084 ចាប់ពី​ថ្ងៃទី 20 ខែមករា ឆ្នាំ2018 តទៅ ។

    កាន់តែ​ពិសេស!! លោកអ្នក​អាច​អញ្ជើញ​ចូលរួម​និង​ទទួលយក​បទពិសោធន៍​ថ្មី​ជាមួយ​រថយន្ដ Isuzu D-Max V-Cross Limited Edition នៅ​ផ្សារ​ទំនើប AEON Mall នា​ថ្ងៃទី 20 ដល់​ថ្ងៃទី 21 ខែមករា​ឆ្នាំ 2018 ចាប់ពី​ម៉ោង ៩ព្រឹក​ដល់​ម៉ោង ១0យប់. ការផ្ដល់ជូន​យ៉ាង​ពិសេស​និង​សកម្មភាពផ្សេងៗទៀត​គឺ​សម្រាប់តែ​អ្នក៕