ថ្ងៃ​ដំបូង​នៃ​ការប្រកួត​ជម្រុះ​នៅ​មណ្ឌល​កំពង់សោម ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ​មែន

ព្រះសីហនុ៖ ការប្រកួត​ជម្រុះ​ថ្ងៃ​ដំបូង​នៃ​ពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌល​ទី1នៅ​ខេត្ត​ព្រះសីហនុ ដែលមាន54ក្រុម​ចូលរួម​ប្រកួត​នោះ គឺ​ពិតជា​ជក់ចិត្ត និង​ស្វិតស្វាញ​មែន។ ព្រោះ​ក្រុមនីមួយៗសុទ្ធ​តែមាន​មហិច្ឆតា​ចង់​ដណ្តើមយក​ជ័យជំនះ​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​តំបន់​របស់ខ្លួន ដើម្បី​ទទួលបាន​ប្រាក់រង្វាន់​យ៉ាងច្រើន​ពី​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អាច​ទទួលបាន​សិទ្ធិ​ទៅ​ចូលរួម​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្តទៀត​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ។

ជាក់ស្តែង​ក្រុមបាល់ទាត់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ដែលជា​អតីត​ក្រុម​ជើងឯក ត្រូវ​ប្រកួត​ការពារ​ដំណែង​របស់​ទល់​និង ក្រុម​អតីត​ជើងឯក​រង វឌ្ឍន​វិជ្ជា។ ក្នុងការ​ប្រកួត​រយៈពេល 12នាទី​នោះ ក្រុម​ទាំង​ពីរបាន​ខិតខំ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង ជក់ចិត្ត​បំផុត។ ជា​លទ្ធផល​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A អាច​យកឈ្នះ​លើ ក្រុម​វឌ្ឍន​វិជ្ជា ក្នុង​លទ្ធផល 3-2 នៅ​វគ្គ​ជម្រុះ​ដំបូង​នេះ។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A ដែលមាន​កីឡាករឆ្នើមៗ នៅតែ​ធ្វើ​បានល្អ​ដដែល ដោយ​អាច​គ្រប់គ្រង​ការ​វាយ​សម្រុក​របស់​ក្រុម វឌ្ឍន​វិជ្ជា និង​ស្វែងរក​គ្រាប់​បាល់​ជ័យជម្នះ​ទាល់តែ​បាន។ តែ​យ៉ាងណា​ក្រុម​ជើង​ខ្លាំង​មួយ​នេះ​ត្រូវ​សម្លឹង​ទៅរក​ជើងឯក​បន្ដទៀត ដើម្បី​បាន​ឱកាស​ទៅលេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ក៏ដូចជា​ការពារ​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ព្រះសីហនុ​របស់ខ្លួន។

គួរ​រំលឹក​ផងដែរ​ថា កាលពី​រដូវ​កាល​មុន Tiger Street Football Festival 2017  ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A បាន​យកឈ្នះ​លើ​ក្រុម វឌ្ឍន​វិជ្ជា ក្នុង​លទ្ធផល 4-1 នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ក្រោយពី​ឈ្នះ​ពានរង្វាន់​ប្រចាំ​តំបន់​ហើយ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ A នេះ ក៏បាន​ទៅធ្វើ​ដំណើរ​នៅ​ភ្នំពេញ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទូទាំងប្រទេស​ផងដែរ។ ដូច​ច្នេះ​សូម​តាមដាន​ទាំងអស់គ្នា​បន្តទៀត ថា​តើ​ក្រុម​ណាខ្លះ​អាច​បំបែក​កញ្ចប់​ថវិកា​ដ៏​ច្រើនសន្ធឹក​ស​ន្ថា​ប់​របស់​ក្រុមហ៊ុន​ថៃ​ហ្គ័​រ និង​ទទួលបាន​កៅអី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភ្នំពេញ​ថ្ងៃទី10 និង​ទី11 មីនា 2018 ខាងមុខនេះ និង​ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ryan Giggs ផងដែរ។

ព័ត៌មាន​លម្អិត​បន្ថែម​អំពី Tiger Street Football Festival 2018 សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
#TSFF2018
សូម​ពិសា​ដោយ​ការទទួលខុសត្រូវ

Advertisement