ប្រធានាធិបតីប្រទេសរុស្ស៊ី លោក Putin យល់ថា សម្ព័ន្ធមិត្តយោធារវាងរុស្ស៊ីនិងចិន អាចកើតមានឡើងក្នុងពេលអនាគត នៅពេលដែលភាពតានតឹងរវាងប្រទេសទាំង2 ជាមួយនឹងសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់។
“បច្ចុប្បន្ន យើងមិនទាន់ត្រូវការវាទេ ប៉ុន្តែ ជាទ្រឹស្ដី ការដែលស្រមៃអំពីទំនាក់ទំនងជាសម្ព័ន្ធមិត្តបែបនេះ គឺពិតជាអាចកើតមានឡើង” ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឆ្លើយនឹងសំណួរដែលសួរអំពីលទ្ធភាពនៃការបង្កើតសម្ព័ន្ធមិត្តយោធារវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង នៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូមួយជាមួយនឹងក្រុមអ្នកជំនាញផ្នែកគោលនយោបាយការបរទេសអន្តរជាតិកាលពីថ្ងៃទី22តុលា។
ក្រុមអ្នកតាមដានសភាពការណ៍នយោបាយយល់ថា ការប្រកាសរបស់លោក Putin គឺជាសញ្ញាដែលបង្ហាញថា ទំនាក់ទំនងរវាងរុស្ស៊ី-ចិន នឹងកាន់តែស្និទ្ធស្នាល ក្នុងគ្រាដែលភាពតានតឹងរវាងប្រទេសទាំង2 ជាមួយនឹងសហរដ្ឋអាមេរិក កំពុងតែឡើងកម្ដៅ។
ប្រទេសរុស្ស៊ី និងចិន តែងតែសរសើរចំពោះ “ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ” រវាងប្រទេសទាំង2 ក៏ប៉ុន្តែ មកដល់ពេលនេះ នៅតែច្រានចោលរាល់ការចរចាអំពីលទ្ធភាពនៃការបង្កើតសម្ព័ន្ធមិត្តយោធា។
រុស្ស៊ី និងចិន បានព្យាយាមស្វែងរកវិធីដើម្បី “ចាប់ដៃគ្នាក្នុងបំណងបង្កើតភាពកក់ក្ដៅ” នៅពេលទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ ជាមួយនឹងបណ្ដាប្រទេសលោកខាងលិច បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្រោយសង្គ្រាមត្រជាក់ ដោយសារកត្តាមួយចំនួន ដូចជា បញ្ហារុស្ស៊ីរឹបអូសយកតំបន់ Crimea ការចោទប្រកាន់ថារុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតឆ្នាំ2016នៅអាមេរិក។ល។ ចំណែកទីក្រុងប៉េកាំងវិញ ក៏កំពុងតែប្រឈមមុខដាក់គ្នាជាមួយនឹងសហរដ្ឋអាមេរិកនៅក្នុងវិស័យជាច្រើន រាប់ចាប់ពី សង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា រហូតដល់បញ្ហានៅតំបន់ Xinjiang បញ្ហាហុងកុង បញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងជាដើម៕
ប្រភព៖ AP



អាចម៍ផ្កាយ Bennu គឺជាបណ្ដុំនៃបំណែកថ្មនៅទីអវកាសដ៏សែនឆ្ងាយ និងមានកម្ពស់ស្មើនឹងអគារ Empire State នៅទីក្រុង New York នៃសហរដ្ឋអាមេរិក។




លោកស្រី Nita រស់នៅក្នុងវិមានមួយដែលមានតម្លៃថ្លៃជាគេបំផុតក្នុងពិភពលោក ដោយការចំណាយទៅលើការសាងសង់ឡើងដល់1ពាន់លានដុល្លារ និងត្រូវការបុគ្គលិក600នាក់ដើម្បីគ្រប់គ្រង។ វិមាននេះមានកម្ពស់174ម៉ែត្រ និងមាន27ជាន់ ព្រមទាំងមានកន្លែងចុះចតសម្រាប់ឧទ្ធម្ភាគចក្រចំនួន2កន្លែង ភោជនីយដ្ឋាន កន្លែងជិះស្គីលើទឹកកកក៏មាននៅខាងក្នុង។ ចំណែកសម្ភារ និងគ្រឿងសង្ហារិមក្នុងវិមាននេះ ត្រូវបានលោកស្រី Nita ជ្រើសរើសដោយផ្ទាល់ពីបណ្ដាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញ និងមានគុណភាពបំផុតក្នុងពិភពលោក។ សារព័ត៌មាន Economics Times ឱ្យដឹងថា លោកស្រី Nita ធ្លាប់បានបញ្ជាទិញឈុតសម្រាប់ការទទួលទានអាហាររបស់ក្រុមហ៊ុន Noritake (ជប៉ុន) ពីរោងចក្រនៅស្រីលង្កា ដែលមួយឈុតៗសុទ្ធតែត្រូវបានស្រោបមាស់22ការ៉ាត់ ហើយបើគិតជាសរុប វាមានតម្លៃដល់ទៅ1លានដុល្លារឯណោះ។
បច្ចុប្បន្ន លោកស្រី Nita កំពុងរស់នៅដោយមានសេចក្ដីសុខជាទីបំផុត នៅក្បែរស្វាមីដ៏មានអំណាច និងកូន3នាក់ គឺ Anant, Isha និង Akash។ ពួកគេត្រូវបានវាយតម្លៃថាជាអ្នកស្នងដ៏លេចធ្លោរបស់ត្រកូល Ambani។ កូនប្រសារស្រី និងកូនប្រសារប្រុសរបស់លោកស្រី សុទ្ធតែជាមនុស្សដែលមានសមត្ថភាព៕
ក៏ប៉ុន្តែ មកដល់បច្ចុប្បន្ន បញ្ហាទាំងនោះហាក់លែងកើតឡើងទៀងហើយ ពិសេសគឺនៅក្នុងតំបន់ Tan Hoa ស្រុក Minh Hoa ខេត្ត Quang Binh ភាគកណ្ដាលនៃប្រទេសវៀតណាម បើទោះជាទឹកជំនន់នៅតែបន្តជន់លិច ព្រោះថា ពលរដ្ឋនៅទីនេះនាំគ្នាច្នៃសង់ផ្ទះបណ្ដែតទឹកដែលអាចទប់ទល់នឹងជំនន់ទឹកភ្លៀងបានយ៉ាងល្អ។
មើលឃើញការលំបាកនេះ ពលរដ្ឋនៅ Tan Hoa មានគំនិតដ៏ល្អមួយ នោះគឺការសង់ផ្ទះបណ្ដែតទឹក ដើម្បីអាចរស់នៅជាមួយនឹងទឹកជំនន់បាន។ ផ្ទះបណ្ដែតទឹកនេះត្រូវបានធ្វើឡើងនៅលើធុងសាំងជ័រទទេធំៗចាប់ពី20ដល់30ធុង។ នៅពេលទឹកឡើងខ្ពស់ ធុងទាំងនេះនឹងជួយលើកផ្ទះឱ្យអណ្ដែតទៅតាមកម្ពស់របស់ទឹក។ ដើម្បីអាចរក្សាលំនឹង និងទប់ផ្ទះឱ្យនៅមួយកន្លែង ពលរដ្ឋក៏ច្នៃបង្គោលចំនួន2បន្ថែមទៀត ដោយដាំនៅជ្រុងចំនួន2របស់ផ្ទះ។
មិនត្រឹមតែធ្វើផ្ទះបណ្ដែតទឹកសម្រាប់គ្រួសារខ្លួនឯងជ្រកកោននោះទេ ពលរដ្ឋមួយចំនួនក្នុងតំបន់ទឹកលិច Tan Hoa ថែមទាំងមានសេវាសង់ផ្ទះបណ្ដែតទឹកដើម្បីផ្គត់ផ្គង់ដល់គ្រួសារដែលមានតម្រូវការផងដែរ។







