Author: វល័ក្ខ

  • វត្តមាន​កំពូល​តារាបាល់ទាត់ RUUD VAN NISTELROOY 3ថ្ងៃ​នៅ​កម្ពុជា បានធ្វើឱ្យ​កក្រើកអ្នកគាំទ្រ

    វត្តមាន​កំពូល​តារាបាល់ទាត់ RUUD VAN NISTELROOY 3ថ្ងៃ​នៅ​កម្ពុជា បានធ្វើឱ្យ​កក្រើកអ្នកគាំទ្រ

    ភ្នំពេញ៖ កាល​ថ្ងៃទី 2 ខែមេសា  លោក Ruud van Nistelrooy វីរបុរស​បាល់ទាត់​សញ្ជាតិ​ហូ​ឡង់ និង​ជា​អ​តី​តៈ​ខ្សែប្រយុទ្ធ​របស់​ក្រុម Manchester United និង​ក្រុម Real Madrid បានមក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ 2018 ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018។

    លោក​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​គណៈប្រតិភូ​ស្វាគមន៍​ពិសេស​មួយ​ដែល​រាប់បញ្ចូល​ទាំង​អ្នកសារព័ត៌មានសំខាន់ៗមួយចំនួន ដែល​លោក​បានផ្តល់​បទសម្ភាសន៍​អំពី​សកម្មភាពផ្សេងៗនៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​ដែល​គ្រោង​នឹង​ធ្វើឡើង​ខាងមុខនេះ។

    តារាបាល់ទាត់​រូបនេះ​មាន​អារម្មណ៍​រំភើប​រីករាយ​ខ្លាំងណាស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ និង​កីឡាករ​បាល់ទាត់​កម្ពុជា ដោយ​កីឡាករ​កម្ពុជា​មួយចំនួន​នឹងមាន​ឱកាស​ចូលរួម​ក្នុង​វគ្គ​បង្វឹក​ពិសេស​ជាមួយ​លោក Ruud van Nistelrooy ។

    ដោយសារ​មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ក្របខ័ណ្ឌ UEFA Champions League  លោក Ruud van Nistelrooy បាន​កាន់​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​ដើម្បី​ចែករំលែក​នូវ​ម​ហិ​ច្ឆិ​តា​ចំពោះ​កម្មវិធី​ប្រកួត​នេះ  ហើយ​និង​ចែករំលែក​នូវ​ការគាំទ្រ និង​ចំណេះដឹង​របស់លោក​ដើម្បី​ជួយ​ណែនាំ​អ្នកមាន​ទេពកោសល្យ​ខាង​បាល់ទាត់​ជំនាន់​ក្រោយ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​របស់​ពួកគេ។

    ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃនេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ស្រា​បៀរ Heineken® ហើយនឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នូវ​ឱកាស​ផ្ទាល់​ក្នុងការ​ចូលរួម​ទទួលបាន​ភាព​រំភើប​រីករាយ​នៃ​ការ​ទស្សនា​កម្ម​វី​ធី​ប្រកួត​នេះ​តាមរយៈ​យុទ្ធនាការ​របស់​ស្រា​បៀរ Heineken® ដែលមាន​ឈ្មោះថា “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”។

    ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® សូម​ចូល​មើល​គេហទំព័រ៖ www.facebook.com/Heineken

    សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ

  • ស្អែក​នេះ អ្នក​ភ្នំពេញ​អាច​ជិះ​កាណូត-ដ ព្រែក​ព្នៅ-តាខ្មៅ​បាន​ហើយ!

    ស្អែក​នេះ អ្នក​ភ្នំពេញ​អាច​ជិះ​កាណូត-ដ ព្រែក​ព្នៅ-តាខ្មៅ​បាន​ហើយ!

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី5 ខែមេសា ឆ្នាំ2018នេះ​ថា ស្អែក​នេះ(ថ្ងៃទី6)ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​អាច​ជិះ​កាណូត​ដ​ពី​ព្រែក​ព្នៅ ឆ្លងកាត់​រាជធានី​ភ្នំពេញ ទៅ​ក្រុង​តាខ្មៅ ដែលជា​ការដាក់ឱ្យ​ដំណើរការ​បណ្តោះអាសន្ន​នៅមុន​ពេល​ចូល​ឆ្នាំ្ម​ថ្មី​ប្រពៃណី​ខ្មែរ​នេះ​បាន​ហើយ។

    ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នេះ គឺធ្វើឡើង​តាម​ការសន្យា​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ធ្លាប់បាន​អះអាងថា នឹង​បើក​ដំណើរការ​កាណូត​ដ​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​ពី​ព្រែក​ព្នៅ ទៅ​តាខ្មៅ​ឱ្យបាន​មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​ពី​ជាយក្រុង​មក​ក្នុង​ទីក្រុង ឬ​ពី​តំបន់​ជាយក្រុង​ម្ខាង ទៅ​ជាយក្រុង​ម្ខាង​ទៀត បន្ថែម​ពីលើ​សេវា​រថយន្តក្រុង​ដែល​កំពុងដំណើរការ​ស្រាប់​ហើយ​របស់​ប្រជាពលរដ្ឋ និង​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក​ក្នុង​ទីក្រុង​សម្រាប់​អ្នករស់នៅ​រាជធានី​ភ្នំពេញ ព្រែក​ព្នៅ និង​ក្រុង​តាខ្មៅ​ផងដែរ។

    ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ចា​ក់ថា កាណូត​ដ​ដឹក​អ្នកដំណើរ​នេះ​មាន​កំពង់ផែ(ចំណត​ដ)ចំនួន 15កន្លែង​គឺៈ

    រាជធានី​ភ្នំពេញៈ
    – ទី1: គល់ស្ពាន​ព្រែក​ព្នៅ​ត្រើយ​ខាងកើត (កំពុង​ពិចារណា)
    – ទី2: គីឡូម៉ែត្រ​លេខ៦
    – ទី3: ខាងមុខ​ឃ្លាំង​សាំង​ឬ​ស្សី​កែវ​ជាប់​នឹង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី
    – ទី4: ផែបណ្ដែត​ទឹកមុខ​ផ្សារ​រាត្រី
    – ទី5: កំពង់ចម្លង​កោះ​ពេជ្រ-អរិយ​ក្សត្រ
    – ទី6: ភូមិ​ដើម​ចាន់ ឬ​គល់ស្ពាន​ក្បាលថ្នល់​ខាងកើត
    – ទី7: ចំណតរថយន្ត​ចាក់អង្រែ​ក្រោម
    – ទី8: បាក់​ខែង ត្រង់​ផ្លូវបំបែក​លី យ៉ុង​ផាត់
    – ទី9: ទល់មុខ​ផ្សារ​ព្រែកលៀប (កំពង់ចម្លង​ព្រែកលៀប)
    – ទី10: ជាប់​សណ្ឋាគារ​សុខា​ភ្នំពេញ
    – ទី11: ភូមិ​កោះនរា
    – ទី12: កំពង់ចម្លង​ក្តី​តា​កុយ
    – ទី13: កំពង់ចម្លង​តា​ព្រហ្ម​មាត់​ក្រ​សះ

    ខេត្តកណ្តាលៈ    
    – ទី1: មុខ​វត្ត​ព្រែក​សំរោង​ក្រុង​តាខ្មៅ (កំពុង​ពិចារណា)
    – ទី2: កំពង់ចម្លង​រោងចក្រ​ក្តា​បន្ទះ​ផ្លូវ​ត្រី៕

  • Salah រងរបួស ខណៈ Liverpool លត់​ក្រុម Man City ចាស់ដៃ

    Salah រងរបួស ខណៈ Liverpool លត់​ក្រុម Man City ចាស់ដៃ

    Liverpool នឹងធ្វើ​ការត្រួតពិនិត្យ​ទៅលើ Mohamed Salah ក្រោយពី​រូបគេ​ត្រូវបាន​បង្ខំចិត្ត​ប្តូរ​ចេញ​នៅ​ដើមតង់​ទី2 ក្នុងពេល​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ក្នុង​លទ្ធផល 3-0 លើ​ក្រុម Manchester City ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ 8ក្រុម​ចុងក្រោយ ជើង​ទី1 កាលពី​ថ្ងៃ​ពុធ។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប​រូបនេះ​បា​នរក​គ្រាប់​បាល់​បើកឆាក ក្នុងពេល​ក្រុម Liverpool បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​នា​កីឡដ្ឋាន Anfield ប៉ុន្តែ ត្រូវបាន​ប្តូរ​ចេញ​នៅ​នាទី​ទី52 ដោយ​ខ្សែបម្រើ Georginio Wijnaldum និង​បាន​ដើរទៅ​កាន់​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ជាមួយនឹង​ក្រុមគ្រូពេទ្យ។ លោក Jurgen Klopp ដែលជា​អ្នកចាត់ការ​ទូទៅ បាន​បញ្ជាក់ថា Salah មានការ​ជឿជាក់​លើ​ខ្លួនឯង​ថា រូបគេ​មិនមាន​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ​តារា​ឆ្នើម​កំពុងតែ​ឡើង​ទម្រង់​លេង​រូបនេះ​អាច​នឹងត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ​គឺ Everton នៅ​ថ្ងៃ​សៅរ៍​នេះ។

    លោក Klopp បានឱ្យដឹងថា៖ «ទាក់ទង​នឹង Mo ខ្ញុំ​មិនដឹង​ឡើយ។ រូបគេ​អាច​នឹង​អវត្តមាន ប៉ុន្តែ​រូបគេ​បាន​ប្រាប់​ខ្ញុំ​ថា រូបគេ​មិន​អី​ទេ ប៉ុន្តែ​យើង​ត្រូវតែ​ពិនិត្យមើល​ជាមុនសិន»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ក្រុម Liverpool កំពុងតែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុងការ​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ បន្ទាប់ពី​ការប្រកួត​នេះ ហើយ​ពួកគេ​នឹង​ឈានទៅ​កាន់ការ​ប្រកួត​ជើង​ទី2 នា​កីឡដ្ឋាន Etihad នៅ​សប្តាហ៍​ក្រោយ​ទាំង​ការជឿជាក់។ ក្រុម​ម្ចាស់ផ្ទះ បានចាប់ផ្តើម​យ៉ាង​ល្អ និង​បានបង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​មុត​ស្រួច ខណៈដែល​ពួកគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដល់​ទៅ 3គ្រាប់​ក្នុង​ចន្លោះពេល​ត្រឹមតែ 19នាទី​ប៉ុណ្ណោះ​ក្នុង​តង់​ទី1៕

    ប្រភពពី៖ Sky Sports

  • ជម្រើស​ម៉ាស៊ីនត្រជាក់​សម្រាប់​រដូវ​ក្តៅ​នេះ LG Dual Cool Smart Inverter របស់​ក្រុមហ៊ុន LG

    ជម្រើស​ម៉ាស៊ីនត្រជាក់​សម្រាប់​រដូវ​ក្តៅ​នេះ LG Dual Cool Smart Inverter របស់​ក្រុមហ៊ុន LG

    សីតុណ្ហភាព​ក្តៅ​បំផុត​ប្រចាំឆ្នាំ​ខិតជិត​មកដល់​ហើយ​ខណៈ ពេលដែល​ប​ចេ្ច​ក​វិទ្យា​ថ្មី​របស់ LG បាន​មកដល់​ដើម្បី​ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ក្តៅ​ជូន​លោកអ្នក​ជាមួយនឹង​ម៉ាស៊ីនត្រជាក់ LG Dual Cool smart inverter ដែលមាន​លក្ខ​ណះ​ពិសេស​ជាច្រើន ជួយ​អោយ​អ្នកប្រើប្រាស់​ទាំងអស់​សន្សំ​សំចៃ​ភ្លើង ត្រជាក់​កាន់តែ​លឿន ងាយស្រួល​ប្រើ និង​ផ្តល់នូវ​ផា​សុភាព​ជូន​លោកអ្នក។

    ថាមពល​ដ៏​មាន​ប្រសិទ្ធិភាព រួម​ជាមួយនិង​អនុភាព​ដ៏​ត្រជាក់

    ម៉ាស៊ីនត្រជាក់ LG Dual Cool បាន​ភ្ជាប់​មកជា​មួយ​នៅ​បច្ចេកវិទ្យា Smart inverter Compressor និង​Dual inverter Compressor ដែល​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថាមពលអគ្គីសនី​រហូត​ដល់ 70%។ ម៉ាស៊ីនត្រជាក់ LG Dual Inverter Compressor មាន​ប្រេកង់​បង្វិល​ខ្ពស់ និង​លឿន​ជាង​ម៉ាស៊ីនត្រជាក់​ធម្មតា ដែល​ធ្វើអោយ​ត្រជាក់​លឿន ត្រជាក់​បានយូរ ដំណើរការបាន​ស្ងាត់​ល្អ មិន​ថា​ស្ថិតក្នុង​សីតុណ្ហភាព​ក្តៅ​ប៉ុណ្ណា​ក៏ដោយ និង​ម៉ាស៊ីនត្រជាក់​អាច​ភាយ​ខ្យល់​ត្រជាក់ភ្លាមៗទៅដល់​គ្រប់កន្លែង​ទាំងអស់​នៅក្នុង​បន្ទប់។ វា​មាន​កង្ហារ​ធំ​ជាង​មុន 25% ដែល​អាច​បញ្ចេញ​ខ្យល់​យ៉ាងខ្លាំង​តាម​បំពង់ខ្យល់ ដែល​បាន​រចនា​ឡើង​ដ៏​ល្អឥតខ្ចោះ​ដើម្បីអោយ​ត្រជាក់​សព្វ​ពេញ​បន្ទប់។

    ផាសុខភាព និង​រក្សា​សុខភាព​ដ៏​ប្រសើរ

    ភាព​ត្រជាក់​ដ៏​ខ្លាំងក្លា​មិន​ធ្វើអោយ​អ្នកប្រើប្រាស់​ទាស់ចិត្ត​ទេ​ដោយ​គ្រាន់តែ​ចុច​បញ្ជា​លើ​ប៊ូ​តុង “Comfort Air” ម៉ាស៊ីនត្រជាក់ LG Dual Cool បានកែតម្រូវ​មុំ​របស់​កង្ហារ​ខ្យល់ ដើម្បីអោយ​ប្រាកដថា​ខ្យល់​បញ្ចេញ​មិនបាន​បក់​ទៅ​ប៉ះ​អ្នកប្រើប្រាស់​ដោយផ្ទាល់​បណ្តា​ល​អោយ​សីតុណ្ហភាព​ក្នុង​ខ្លួន​ធ្លាក់ចុះ​នោះទេ។ ម៉ាស៊ីនត្រជាក់​នេះ​ដំណើរការ​ក្នុង​កំរិត​សំលេង​ស្ងាត់​ជាងគេ​លំដាប់​ពិភពលោក ដោយសារតែ​បច្ចេកវិទ្យា​ថ្មី LGs Unique BLCD motor, Skew Fan Technology និង​លក្ខ​ណះ​ពិសេស​របស់ Active low vibration (ALV) ។ ហើយ​វា​ក៏មាន​សមត្ថភាព​ក្នុងការ​រក្សា​សំណើម​ដ៏​មិន​គួរអោយ​ជឿ​ដើម្បី​ផ្តល់នូវ​បរិយាកាស​ដ៏​មាន​ផាសុខភាព​ផងដែរ។

    សុខភាព គឺជា​ចំណុច​សំខាន់បំផុត​ដែល​ក្រុមហ៊ុន LG គិតគូរ​នៅពេលដែល​បង្កើត​ផលិតផល​ថ្មី។ ម៉ាស៊ីនត្រជាក់ LG Dual Cool ផ្តល់ជូន​នូវ​គុណប្រយោជន៍​ដល់​សុខភាព និង​ផាសុកភាព​ដល់​អ្នកប្រើប្រាស់:

    • Plasmaster lonizer plus ដែល​សាប​ព្រួស​អ៊ីយ៉ុង​ជាង​បី​លាន ដើម្បី​កំចាត់​មេរោគ​អាក្រក់ មិនមែន​តែ​ខ្យល់​ដែល​ចូលទៅក្នុង​ម៉ាស៊ីនត្រជាក់​តែ​ប៉​ណ្ណោះ​ទេ ប៉ុន្តែ​សារធាតុ​ទាំងអស់​ដែល​នៅ​ជុំវិញ​បន្ទប់​អ្នក។
    • ចម្រោះ​ធូលី​បានល្អ លំហូរ​ខ្យល់ សំលេង​ស្ងាត់​ល្អ និង​ស្រទាប់​ស្រ​ទះ 3M ដ៏​រឹងមាំ​ដែល​ស្រួប​យក លុបបំបាត់​មេរោគ​ដែល​បង្ក​គ្រោះថ្នាក់ និង​ផ្តល់​មកវិញ​នូវ​ខ្យល់​ស្រស់ស្អាត។
    • ការសំអាត​ដោយ​ស្វ័យប្រវត្តិ៖ មុខងារ​សំអាត​ដ៏​ល្អ ដែល​ការពារ​ការកើតឡើង​នៃ​បាក់តេរី​នៅលើ​ឧបករណ៍​កំដៅ។ ដោយ​បំបាត់​សំណើម និង​មេរោគ​ចេញពី​ក្នុង​ម៉ាស៊ីនត្រជាក់​មុខងារ​សំអាត​ស្វ័យប្រវត្តិ កំចាត់​សារធាតុ​ទាំងឡាយណា​ដែល​ធ្វើអោយប៉ះពាល់​ដល់​រាងកាយ រក្ស​បរិយាកាស​ក្នុងផ្ទះ និង​រក្សា​ភាព​ត្រជាក់​បានយូរ ទោះបី​ម៉ាស៊ីនត្រជាក់​ប្រើ​អស់​រយៈពេល១០ឆ្នាំ​ហើយក៏​ដោយ។

    អតិថិជន​ទាំងអស់​អាច​អញ្ជើញ​មក​ទស្សនា​នៅ​ការ​ដាក់តាំង​បង្ហាញ​ម៉ាស៊ីន​ត្រា​ជាក់ LG Dual Cool ស៊េរី​ថ្មី​នេះ​បាន​នៅ​គ្រប់​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដែលជា​អ្នក​ចែកចាយ​លក់​បន្ត​របស់​ក្រុមហ៊ុន G Gear និង​ហាង LG BrandShop គ្រប់​សាខា​ទាំងអស់៕

  • ហានិភ័យ​នៃ​ការដាក់​ប្រាក់​បញ្ញើ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន

    ហានិភ័យ​នៃ​ការដាក់​ប្រាក់​បញ្ញើ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន

    កន្លងមក​មាន​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មួយចំនួន​បាន​ដើរ​ផ្សព្វផ្សាយ​បំផុសបំផុល​ដល់​ពលរ​ដ្ឋ​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការទទួលបាន​ការប្រាក់​ខ្ពស់​ត្រឡប់​វិញ ដែល​ធ្វើឱ្យមាន​ភាព​ឥត​សណ្ដាប់ធ្នាប់ និង​ធនាគារជាតិ​មានការ​ពិបាក​គ្រប់គ្រង ដូច្នេះ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ច្បាស់​អំពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងនោះ និង​ចៀសវាង​ការភាន់ច្រឡំ ធនាគារជាតិ​នៃ​កម្ពុជាបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បង្ហាញថា​ក្នុងចំណោម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​ជាង 50ស្ថាប័ន​នៅក្នុង​ប្រទេស​កម្ពុជា មាន​ស្ថាប័ន​ចំនួន​តែ 7ប៉ុណ្ណោះ ដែលមាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើ។

    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង 7នោះ​រួមមាន៖

    1.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់(PRASAC)

    2.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វី​ស៊ិន​ហ្វា​ន់(ខេ​ម​បូ​ឌា)(VISIONFUND (CAMBODIA) LTD)

    3.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លី​មី​ធី​ត (HATTHA KAKSEKAR LIMITED)

    4.គ្រឹះស្ថាន​ហិរញ្ញវត្ថុ អេ អឹម ខេ (AMK PLC.)

    5.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេ​ឌី​ត ភីអិលស៊ី (KREDIT PLC)

    6.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អម្រឹត ខូ អិ​ល ធី ឌី

    7.គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ  អិ​ល​អូ​អិ​ល​ស៊ី(ខេ​ម​បូ​ឌា)ភីអិលស៊ី (LOLC (CAMBODIA) PLC)។

    ខ្លឹមសារ​នៃ​សេចក្តីប្រកាស​ព័ត៌មាន​ធ្វើឡើង​ក្នុង​គោលបំណង​ជូនដំណឹង​ទៅដល់​សាធារណជន និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យបាន​ដឹងថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បានទទួល​ព័ត៌មាន​មួយចំនួន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយចំនួន​តូច​ដែល​បាន​ក្លាយខ្លួន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​បាននិង​កំពុង​អូសទាញ​ប្រជាពលរដ្ឋ​តាមរយៈ​ការប្រមូលប្រាក់​បញ្ញើ​ពី​សាធារណជន ក្រោមរូបភាព “កិច្ចសន្យា​ខ្ចីប្រាក់” និង​ផ្តល់​អត្រា​ការប្រាក់​ខ្ពស់​ព្រមទាំង​ការផ្តល់​ប្រាក់កម្ចី​ក្រៅច្បាប់។ ដូច្នេះ​ក្រៅពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំង7ខាងលើ មិនមាន​គ្រឹះស្ថាន​ផ្សេង​ណា​ទៀត​ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ឡើយ។

    ពាក់ព័ន្ធ​ករណីនេះ​លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លី​មី​ធី​ត មានប្រសាសន៍ថា កន្លងមក​ពិតជា​មាន​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​មួយចំនួន​ដើរ​ផ្សព្វផ្សាយ​បំផុសបំផុល​ដល់​ពលរ​ដ្ឋ​ឱ្យ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន​ជា​ថ្នូរ​នឹង​ការទទួលបាន​ការប្រាក់​ខ្ពស់​ត្រឡប់មកវិញ​ដូច្នេះ​មែន ហើយ​ដោយសារ​មើលឃើញ​ពី​ភាព​អសកម្ម​ទាំងនេះ ទើប​ធនាគារជាតិ​ចេញ​សេចក្ដីប្រកាស​ថ្មី​មួយទៀត​ដើម្បី​ដាស់​ស្មារតី​ពលរដ្ឋ​កុំឱ្យ​ជឿ​តាម​ការផ្សព្វផ្សាយរបស់គេ ចៀសវាង​កើតមាន​បញ្ហា​ហានិភ័យ​ណាមួយ​ដែលនាំឱ្យ​ខាតបង់​ប្រាក់។

    ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ឈានមុខ​មួយ លោក​ឧកញ៉ា​សូម​អំពាវនាវ​ទៅដល់​សាធារណជន ពិសេស​ពលរដ្ឋ​នៅតាម​ជនបទ​កុំឱ្យ​ចាញ់បោក​គេ និង​មុននឹង​សម្រេចចិត្ត​ដាក់​ប្រាក់​បញ្ញើ គឺ​ត្រូវ​រក​ស្ថាប័ន​ណា​ដែលមាន​ទំនុកចិត្ត ពិសេស​មានតែ​ស្ថាប័ន​ទាំង7 ខាងលើ​ប៉ុណ្ណោះ​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​ពលរដ្ឋ។

    លោក​ឧកញ៉ា​បាន​បន្ថែមទៀតថា គ្រឹះស្ថាន​របស់លោក​ក៏​ជា​គ្រឹះស្ថាន​មួយ​ក្នុងចំណោម គ្រឹះស្ថាន​ទាំង7 ដែលមាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​សន្សំ​ពី​សាធារណជន ដែល​មកទល់​បច្ចុប្បន្ន មាន​អតិថិជន​ដាក់​ប្រាក់​ប្រមាណ​ជាង 2ម៉ឺន​នាក់​ដែលមាន​ប្រាក់​បញ្ញើ​សរុប​ចំនួន​ជាង370លាន​ដុល្លារ។

    ជាមួយគ្នានេះដែរ​លោក សាយ សូ​នី ប្រធាន​នាយក​ប្រតិបត្តិការ​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​មានប្រសាសន៍ថា ប្រកាស​នេះ​គឺជា​ការ​រំឭក​ទៅដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ឱ្យ​ពួកគាត់​មានការ​ប្រុងប្រយ័ត្ន និង​ត្រូវ​ស្គាល់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​ឱ្យ​ច្បាស់​មុននឹង​ដាក់​ប្រាក់​បញ្ញើ ដើម្បី​ចៀសវាង​ការកើតមាន​ហានិភ័យ​នាំឱ្យ​ខាតបង់​ប្រាក់​របស់ខ្លួន​នៅពេល​ក្រោយ ដែល​ករណីនេះ​កន្លងមក​ធ្លាប់​កើតមាន​នៅ​ជនបទ​ដាច់ស្រយាល​រួចមកហើយ ប៉ុន្តែ​មិនទាន់​កើតមាន​នៅក្នុង​ទីក្រុង​ឬ​ទីប្រជុំជន​ធំ​នៅឡើយ ដោយសារតែ​ពលរដ្ឋ​នៅ​ទីក្រុង​មានការ​យល់ដឹង​ច្បាស់​ពី​ការដាក់​ប្រាក់​បញ្ញើ​នេះ។

    លោក​ថា កន្លងមក​លោក​ក៏​ធ្លាប់​បានឮ​ព័ត៌មាន​អំពី​ភ្នាក់ងារឥណទាន​ជនបទ​ដើរ​បំផុស​ឱ្យ​ពលរដ្ឋ​ដាក់​ប្រាក់​បញ្ញើ​នៅ​ស្ថាប័ន​របស់ខ្លួន ដោយ​សន្យាថា​នឹង​ផ្តល់​ការប្រាក់​ខ្ពស់​ត្រឡប់​ទៅវិញ​ដែរ។ ប៉ុន្តែ​ក្រោយពី​កើតមាន​បញ្ហា​មិន​សម​ទំនង​នេះ​មក​ធនាគារជាតិ​នៃ​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​បញ្ឈប់​បញ្ហា​អសកម្ម​នេះ ហើយ​ឃើញថា​ទទួលបាន​ចំណុច​វិជ្ជមាន​ស្ទើរ​ទាំងស្រុង​ដោយ​មកទល់​បច្ចុប្បន្ន​នៅមាន​ភ្នាក់ងារឥណទាន​ជនបទ​តិចតួច​បំផុត​ដែល​នៅតែ​ធ្វើ​សកម្មភាព​បែបនេះ។

    លោក​បាន​បន្តថា មកទល់​ពេលបច្ចុប្បន្ន ស្ថាប័ន​របស់លោក​ទទួល​បានការ​ទុកចិត្ត​ពី​អតិថិជន​ជាច្រើន ដែល​ដាក់​ប្រាក់​បញ្ញើ​ដល់​ទៅ 55,000នាក់ និង​មាន​ប្រាក់​បញ្ញើ​សរុប​ដល់​ទៅ 978លានដុល្លារ​សហរដ្ឋអាមេរិក៕

  • កំពូល​តារាបាល់ទាត់ RUUD VAN NISTELROOY៖ ខ្ញុំ​ចង់ទៅ​លេង​ប្រាសាទ អង្គរវត្ត​ខ្លាំងណាស់

    កំពូល​តារាបាល់ទាត់ RUUD VAN NISTELROOY៖ ខ្ញុំ​ចង់ទៅ​លេង​ប្រាសាទ អង្គរវត្ត​ខ្លាំងណាស់

    ភ្នំពេញ៖ ក្នុងឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ របស់ខ្លួន​ក្នុង​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរ​ទស្សនកិច្ច ទេសចរណ៍​នៅលើ​ទឹកដី​កម្ពុជា នា​ត្រី​ថ្ងៃទី4 ខែមេសា ឆ្នាំ2018 នៅ​កោះ​ពេជ្រ លោក Ruud van Nistelrooy បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន និង​សម្តែង នូវ​ក្តី​សប្បាយរីករាយ​យ៉ាងខ្លាំង ដល់​អ្នកគាំទ្រ ហើយ​ប្រកាសថា នឹង​ទៅ​ទស្សនា ប្រាសាទអង្គរវត្ត ដែលជា​ប្រាសាទ មាន​កេ​រិ៍​ឈ្មោះ​ល្បីល្បាញ លើ​ពិភពលោក ។

    លោក Ruud van Nistelrooy ដែលជា​អតីត​ខ្សែប្រយុទ្ធ បាល់ទាត់​របស់​ក្រុម Manchester United និង​ក្រុម Real Madrid បានធ្វើការ​ដង្ហែ​ពាន UEFA Champions League ឆ្នាំ2018 និង​បាន​ជួប​អ្នកគាំទ្រ ដែល​រៀបចំ​ដោយ​ស្រា​បៀរ Heineken ។

    ក្នុងឱកាស​ជួប​ជាមួយ អ្នកគាំទ្រ​របស់ខ្លួន លោក Ruud van Nistelrooy បាន​ថ្លែងថា លោក​មាន​ដំណឹង​ល្អ​មួយ សម្រាប់​បងប្អូន​ទាំងអស់គ្នា ហើយនឹង​ធ្វើ​ឲ្យ​បងប្អូន មាន​ភាព​រំភើប​រីករាយ ជាខ្លាំង​ផងដែរ នោះ​គឺ​រង្វាន់​ដ៏​ធំ ពី​រូបលោក​ផ្ទាល់​តែម្តង ។ នៅពេលដែល​សួរថា តើ​លោក Ruud van Nistelrooy មាន​អារម្មណ៍​យ៉ាងណា ដែល​មកដល់​ប្រទេស​កម្ពុជា? លោក Ruud បានបញ្ជាក់​យ៉ាងខ្លី​ថា ” លោក​មាន​ភាពសប្បាយ​រីករាយ ដែលមាន​ឱកាស ជួប​ជាមួយ​ពលរដ្ឋ​កម្ពុជា និង​ស្វែងយល់​ពី​ប្រទេស​កម្ពុជា ក៏ដូចជា​ស្វែងយល់​បន្ថែម​ពី​ប្រជាជន​កម្ពុជា ដោយ​ក្នុង​ថ្ងៃទី 4ខែមេសា​នេះ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ទស្សនា​ព្រះបរមរាជវាំង ហើយ​នៅ​ថ្ងៃស្អែក ខ្ញុំ​នឹង​ទៅ​ទស្សនា ប្រាសាទអង្គរវត្ត”។ ខ្ញុំ​ចង់ទៅ​លេង​ឯ​ខេត្តសៀមរាប​អង្គរ  ព្រោះ​ខេត្ត​នេះ​សម្បូរ​ទៅដោយ ប្រា​ង​ប្រាសាទ​ជាច្រើន ដែល​សុទ្ធសឹងតែ​ជា​ប្រាសាទ ដែលមាន​កេ​រិ៍​ឈ្មោះ​ល្បី ជាពិសេស​ប្រាសាទអង្គរវត្ត ដែលមាន​ភាពល្បីល្បាញ នៅ​ទូទាំង​សាកលលោក ខ្ញុំ​ចង់ទៅ​លេង​ប្រាសាទ អង្គរវត្ត​ខ្លាំងណាស់។

    នា​រាត្រី​ចុងក្រោយ​នេះ កំពូល​កីឡាករ​បាល់ទាត់ លោក Ruud van Nistelrooy បាន​ចុះហត្ថលេខា ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន នៅលើ​អាវ វត្ថុ​អនុស្សាវរីយ៍ និង​បាល់ទាត់ និង​មានការ​ថតរូប ជាមួយ​កំពូល​កីឡាករ បាល់ទាត់​អន្តរជាតិ និង​ថតរូប​ជាមួយ​ពានរង្វាន់ UEFA CHAMPIONS LEAGUE ជាដើម។

    អម​ជាមួយ​វត្តមាន របស់លោក Ruud van Nistelrooy ស្រា​បៀរ Heineken ក៏បាន អញ្ជើញ​តារាចម្រៀងល្បីៗ ដែល​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ច្រៀង កំដ​អារម្មណ៍​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ នៅក្នុង​រាត្រី​នោះ​មានដូចជា៖កញ្ញា​រ៉េត ស៊ូ​ស្ស៉ា​ណា ក្រុម​ក្មេង​ខ្មែរ កញ្ញា​ឡូ រ៉ា​ម៉ម​និង​ក្រុម​រាំ​ប្រចាំ​ស្រា​បៀ Heineken ផងដែរ។សូម​រំលឹកថា កម្មវិធី​ដំណើរ​ទេសចរណ៍ រយៈពេល​បី​ថ្ងៃ ត្រូវបាន​រៀបចំឡើង ដោយ​ស្រា​បៀរ Heineken ហើយ​កម្មវិធី​នេះ នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ ទូទាំង​ពិភពលោក នូវ​ឱកាស​ផ្ទាល់ ក្នុងការ​ចូលរួម ទទួលបាន​ភាព​រំភើប​រីករាយ នៃ​ការ​ទស្សនា​ការប្រកួត​នេះ តាមរយៈ​យុទ្ធនាការ របស់​ស្រា​បៀរ Heineken ដែលមាន​ឈ្មោះថា “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”៕

  • ពា​ន UEFA Champions League បង្ហាញ​វត្តមាន​លើកដំបូង លើ​ឆាក​ស្រា​បៀរ Heineken នៅ​កម្ពុជា

    ពា​ន UEFA Champions League បង្ហាញ​វត្តមាន​លើកដំបូង លើ​ឆាក​ស្រា​បៀរ Heineken នៅ​កម្ពុជា

    ភ្នំពេញ​៖ បន្ទាប់​ពី វត្តមាន​អតីត​កំពូល​កីឡាករ ដ៏​ល្បីល្បាញ នៃ​ក្រុម Manchester United កីឡាករ Ruud Van Nistelrooy បាន​មកដល់​កម្ពុជា នៅ​យប់​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន ស្រ​បៀរ Heineken បាន​នាំយក ការភ្ញាក់ផ្អើល​មួយ ដល់​អ្នកគាំទ្រ នោះ​គឺ កា​បង្ហាញ ពា​ន UEFA Champions League នៅលើ​ឆាក​ស្រា​បៀរ Heineken ហើយក៏​ជា​លើកដំបូង និង​អស្ចារ្យ ផង​ដែល​នៅ​កម្ពុជា ។​

    ដើម្បី​ស្វាគមន៍​នៅ​កម្មវិធី ដំណើរ​ទេសចរណ៍ ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​ក្រុមហ៊ុន​ស្រា​បៀ​រ Heineken ប្រចាំ​កម្ពុជា បាន​ប្រកួតប្រជែង ជាមួយ​បណ្តា​ប្រទេស​ជាង ១៩២ ដើម្បី​ដណ្តើមយក ឱកាស​ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កម្មវិធី​នេះ ដោយ​បាន​ធ្វើការ​ដង្ហែ​លពាន UEFA Champions League មកកាន់ ឆាក​ស្រា​បៀ​រ Heineken និង​ផ្តល់​ឱកាស ដល់​អ្នកគាំទ្រ ថតរូប​ទុកជា​អនុស្សាវរីយ៍ ព្រម​ជាមួយ​ការរៀបចំ​តន្ត្រី និង​ការទទួល​ទាន​ស្រា​បៀរ Heineken ដែល​ជា​ស្រា​បៀរ​លំដាប់​ពិភពលោក ។​

    សូម​រំលឹក​ថា លោក Ruud Van Nistelrooy ត្រូវបាន​ចាត់ទុក​ថា ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ម្នាក់ ក្នុង​ជំនាន់​របស់គាត់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៥០​គ្រាប់ ក្នុង ២១៩​ប្រកួត សម្រាប់​ក្រុម Manchester United និង​ជា​កីឡាករ​ស៊ុត​បញ្ចូល​ទី ច្រើនជាងគេ ក្នុង​កំណត់ត្រា​បាល់ទាត់​អឺរ៉ុប របស់​ក្លិប​នេះ និង​ជា​កីឡាករ​ស៊ុត​បាល់ បញ្ចូល​ទី​ច្រើនជាងគេ​បី សម័យកាល ក្នុង​ក្របខ័ណ្ឌ UEFA Champions League និង​បាន​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​គោលបំណង ទស្សនកិច្ច ៣​ថ្ងៃ និង​ចូលរួម​ក្នុង​កម្មវិធី ដំណើរ​ទេសចរណ៍ ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League​នៅ​កម្ពុជា ។​

    អតីត​កីឡាករ Ruud van Nistelrooy នឹង​ធ្វើ​ការចែករំលែក​បទពិសោធន៍ ដល់​អ្នកគាំទ្រ និង​ចំណេះដឹង របស់លោក ដើម្បី​ជួយ​ណែនាំ អ្នក​មាន​ទេពកោសល្យ ខាង​បាល់ទាត់ ជំនាន់​ក្រោយ ឲ្យសម្រេចបាន​នូវ គោលដៅ​របស់​ពួកគេ ។​

    ​គួរបញ្ជាក់​ថា កម្មវិធី​ដំណើរ​ទេសចរណ៍ រយៈពេល​បី​ថ្ងៃ ត្រូវបាន​រៀបចំឡើង ដោយ​ស្រា​បៀ​រ Heineken ហើយ​កម្មវិធី​នេះ នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ ទូទាំង​ពិភពលោក នូវ​ឱកាស​ផ្ទាល់ ក្នុង​ការចូលរួម ទទួល​បាន​ភាព​រំភើប​រីករាយ នៃ​ការ​ទស្សនា​ការប្រកួត​នេះ តាមរយៈ​យុទ្ធនាការ របស់​ស្រា​បៀ​រ Heineken ដែល​មានឈ្មោះ​ថា “​ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់​”៕

  • បើ​គ្មានអ្វី​ប្រែប្រួល ធនាគារ SMEs នឹង​កើត​នៅ​ឆ្នាំ2019

    បើ​គ្មានអ្វី​ប្រែប្រួល ធនាគារ SMEs នឹង​កើត​នៅ​ឆ្នាំ2019

    ភាពបរាជ័យ​លើ​ការដោះស្រាយ​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ខ្នាតតូច និង​មធ្យម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​ម្ចាស់​សហគ្រាស​ក្នុងស្រុក​បាន​ត្អូញត្អែរ​ឥត​ល្ហែ​អំពី​ការខ្វះ​លទ្ធភាព​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ទំនងជា​អាច​នឹង​បង្កើត​ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នេះ​ជា​ផ្លូវការ​នៅ​ឆ្នាំ2019។ “ដំណើរ​ការកសាង​នីតិវិធី​កំពុង​ត្រូវបាន​រៀបចំ…” នេះ​តាម​ការអះអាង​របស់ ឯកឧត្តម​វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ការបង្ហាញ​ពី​ជំហរ​បង្កើត​ធនាគារ SMEs នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អះអាងថា បន្ទាប់ពី​មើលឃើញ​ពី​គម្លាត​ខ្លាំង​នៃ​ការអភិវឌ្ឍ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ខ្វះ​ការផ្សារភ្ជាប់​រវាង​សហគ្រាស​តូច និង​សហគ្រាស​ធំ​នោះ។ ការបង្ហាញ​ពី​ដំណើរការ​បង្កើត​ធនាគារ​នេះ បាន​ធ្វើឡើង​ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាស​ជា​សាធារណៈ​លើកដំបូង​កាលពី​ចុងឆ្នាំ2017។

    ឯកឧត្តម វ​ង្សី វិស្សុត បាន​ថ្លែងថា រដ្ឋ​មិន​ចង់​លួ​កដៃ​ចូលក្នុង​ការបង្កើត​ធនាគារ​មួយ​នេះ​ទេ ប៉ុន្តែ​ក្នុង​ល្បឿន​នៃ​ការអភិវឌ្ឍ​សង្គម​រយៈពេល​ប្រមាណ 20ឆ្នាំ​កន្លងមកនេះ វិស័យ​ឯកជន និង​វិស័យ​ហិរញ្ញវត្ថុ​ឯកជន​មិនបាន​បំពេញ​គម្លាត​នៃ​ការអភិវឌ្ឍ​នេះ​ទេ ដែល​បណ្តាលឱ្យមាន​វិស័យ​សហគ្រាស​ខ្នាតតូច​បំផុត​ច្រើន និង​សហគ្រាសធំៗក៏មាន​ច្រើន​ដែរ។

    ឯកឧត្តម វ​ង្សី វិស្សុត បាន​បញ្ជាក់ថា៖ “ប្រព័ន្ធ​ធនាគារ​យើង​សព្វថ្ងៃនេះ មានតែ​ធំ​បំផុត និង​តូច​បំផុត ប៉ុន្តែ​ធនាគារ​ថ្នាក់កណ្តាល​បែ​ជា​អត់​មាន ក្នុង​ផ្នែក​សេដ្ឋកិច្ច​ក៏​បែប​ហ្នឹង ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ក៏​បែប​ហ្នឹង។

    បើតាម​ប្រសាសន៍ ឯកឧត្តម វ​ង្សី វិស្សុត ធនាគារ SMEs នឹងត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ2019 បើសិន​គ្មានអ្វី​ប្រែប្រួល​ទេនោះ ហើយ​ធនាគារ​នេះ​នឹង​នាំមុខ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ ដើម្បី​ទាក់ទាញ​ការចូលរួម​ពី​ផ្នែក​ហិរញ្ញវត្ថុ​ឯកជន។ “អត្រា​ការប្រាក់ និង​លក្ខខណ្ឌ​ត្រូវតែ​ពិសេស​ជាង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលមាន​នាពេល​បច្ចុប្បន្ន។

    កាលពី​ថ្ងៃទី20 ខែធ្នូ ឆ្នាំ2017 សម្តេច ហ៊ុន សែន​ធ្លាប់បាន​ប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ឈានទៅ​បង្កើត​ធនាគារ​ថ្មី​មួយទៀត​សម្រាប់​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ចាប់ផ្តើម​ពី​ដើមទុន 100លាន​ដុ​លា្ល​រ​អាមេរិក។

    ប្រមុខ​រដ្ឋាភិបាល​បាន​អះអាង​នៅពេលនោះ​ថា គម្រោង​បង្កើត​ធនាគារ​ថ្មី​មួយទៀត​នេះ គឺ​ដើម្បី​បង្កើន​ការផលិត​ក្នុងស្រុក បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​ការនាំចេញ ព្រមទាំង​បង្កើន​ឱកាស​ការងារ​កាន់តែច្រើន​ទៀត​សម្រាប់​ប្រជាពលរដ្ឋ។

    យោងតាម​ប្រកាស​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សហគ្រាស​ធុន​តូច គឺជា​សហគ្រាស​ដែលមាន​កម្លាំង​ពលកម្ម​ចាប់ពី 10នាក់​រហូតដល់ 49នាក់ ជាមួយ​ដើមទុន​ចាប់ពី 1ម៉ឺន​ដុល្លារ​រហូតដល់ 19.9ម៉ឺន​ដុល្លារ រីឯ​សហគ្រាស​ធុន​មធ្យម គឺជា​សហគ្រាស​ដែលមាន​កម្លាំង​ពលកម្ម​ចាប់ពី 50នាក់​រហូត 199នាក់ ជាមួយ​ដើមទុន​ចាប់ពី 20ម៉ឺន​ដុល្លារ រហូតដល់​ជិត 1លាន​ដុល្លារ។

    យោង​របាយការណ៍​រប​ស់​ធនាគារជាតិ​នៃ​កម្ពុជា ការផ្តល់​កម្ចី​ដល់​ផ្នែក​សិប្បកម្ម ឬ​ឧស្សាហកម្ម​កែច្នៃ (កម្មន្តសាល) មាន​ត្រឹមតែ 6.3%ប៉ុណ្ណោះ​នៃ​កម្ចី​ឥណទាន​សរុប​ដែល​បានផ្តល់​ដល់​ផ្នែក​ជាច្រើន​ដូចជា ការជួញដូរ​រាយ​ស្មើ​ការជួញដូរ​ដុំ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សំណង់ ការទិញ​ផ្ទះ​ផ្ទាល់ខ្លួន ការជួញដូរ​អចលនទ្រព្យ សណ្ឋាគារ និង​ភោជនីយដ្ឋាន និង វិស័យ​លម្អិត​ជាច្រើន​ទៀត៕

  • អ្នកវិទ្យាសាស្ត្រ​ទទួលស្គាល់ថា ភាព​ឯកា​អាច​ជះ​ផល​អាក្រក់​ដល់​សុខភាព

    អ្នកវិទ្យាសាស្ត្រ​ទទួលស្គាល់ថា ភាព​ឯកា​អាច​ជះ​ផល​អាក្រក់​ដល់​សុខភាព

    ដោយសារតែ​ការវិវឌ្ឍ​របស់​ពិភពលោក មនុស្សម្នាក់ៗបានចាប់ផ្តើម​មានការ​រវល់​ខ្លាំង​ជាមួយនឹង​ការងារ ការសិក្សា អាជីវកម្ម និង​បច្ចេកវិទ្យា ធ្វើឱ្យ​ពួកគេ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​មនុស្ស​ដទៃ ខណៈ​គ្រួសារ​ខ្លះទៀត​មានការ​ជួបជុំគ្នា​តិច​បំផុត។

    Share of adults reporting they felt lonely some/all of the time in the United Kingdom (UK) in November 2014, by age group

    ជា​ឧទាហរណ៍​ជាក់ស្តែង អ្នកស្រាវជ្រាវ​បាន​នាំ​អ្នក​ទាំងអស់គ្នា​ឱ្យមើល​ទៅលើ​ជីវិត​ស្ត្រី​ម្នាក់​ដែលមាន​អាយុ 60ឆ្នាំ​ដែល​កំពុងមាន​បញ្ហា​ផ្នែក​ផ្លូវកាយ ហើយ​ធ្លាក់ចុះ​ទ្រុឌទ្រោម​យ៉ាង​ឆាប់រហ័ស។ គាត់​ប្រហែលជា​អាច​ចាប់ផ្តើម​ពី​អា​ការឈឺ​ឆ្អឹងខ្នង បន្ទាប់មក​ឈឺក្បាល​ម្តងម្កាល ហើយ​មាន​អារម្មណ៍​ថា សុខភាព​រាងកាយ​ចុះ​ទ្រុឌទ្រោម​ជា​បន្តបន្ទាប់។ ពេលខ្លះ​គាត់​បាន​ទៅធ្វើ​តេស្ត​សុខភាព ហើយ​វេជ្ជបណ្ឌិត​បែរជា​រក​មិនឃើញ​អា​ការដែល​ខុសប្លែក ឬ​បញ្ហា​ផ្នែក​សុខភាព​រាងកាយ​នោះទេ តែ​គាត់​នៅតែមាន​បញ្ហា​សុខភាព។

    បញ្ហា​ទាំងអស់នេះ​ប្រហែលជា​អាច​កើតមានឡើង​ចំពោះ​ប្រជាជន​ខ្មែរ​យើង​មួយចំនួន​ដូចគ្នា ដែលមាន​អាការ​មិន​ស្រួល ឬ​មិន​ស្រណុក​ក្នុង​ខ្លួន តែ​ពេលទៅដល់​មន្ទីរពេទ្យ បែរជា​រក​មិនឃើញ​មាន​រោគសញ្ញា​អ្វី​គួរឱ្យកត់សម្គាល់​នោះទេ។

    បន្ទាប់ពី​គេ​បាន​ស្រាវជ្រាវ​លម្អិត​ពី​ប្រវត្តិ​របស់​អ្នកជំងឺ​រួចមក គេ​បាន​រកឃើញថា គាត់​ធ្លាប់ជា​មនុស្ស​ដែល​បាន​បាត់បង់​ប្តី​កាលពី 5ឆ្នាំមុន ហើយ​រស់នៅ​តែម្នាក់ឯង​តាំងពី​ពេលនោះ​រហូតមក ខណៈដែល​កូន​របស់គាត់​ចំនួន 3នាក់​សុទ្ធតែ​ទៅ​រស់នៅ​ឆ្ងាយ​ពី​គាត់​ទាំងអស់។ អ្នកជំងឺ​បាន​ជួបនឹង​កូនចៅ​របស់គាត់​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ហើយ​សម្រាប់​មិត្ត​ភ័ក្តិ​របសគាត់​វិញ គឺ​បាន​ជួបគ្នា​តែ​ក្នុងឱកាសពិសេសៗម្ដងម្កាល​តែប៉ុណ្ណោះ ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​ចំណាយពេល​នៅផ្ទះ​តែម្នាក់ឯង​ច្រើនជាង​ជួប​មនុស្ស​ដទៃ។

    ជាការ​សន្និដ្ឋាន​ក្នុង​រឿងនេះ និង​លទ្ធផល​នៃ​ស្រាវជ្រាវ​លើ​អ្នកជំងឺ​ផ្សេងទៀត គេ​សង្កេតឃើញថា បញ្ហា​ចុះ​ទ្រុឌទ្រោម​ខាង​ផ្លូវចិត្ត និង​សុខភាព​រាងកាយ​ទាំងអស់នេះ បណ្តាលមកពី​ការបាត់បង់​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដទៃ និង​មាន​ភាព​តានតឹង​ធុញទ្រាន់​ក្នុង​អារម្មណ៍ (strees & boredom)។ ដោយ​ក្នុងការ​ស្រាវជ្រាវ​នោះបាន​បង្ហាញ​យ៉ាងច្បាស់​ថា អ្នក​ដែលមាន​ភាព​ឯកា ច្រើន​មាន​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​កាយ និង​ចិត្ត​ខ្ពស់ជាង​មនុស្ស​ធម្មតា ហើយ​ឆាប់​ចុះ​ទ្រុឌទ្រោម​មុន​អាយុ។

    តាមរយៈ​ការស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Brigham Young University ដែល​ផ្តោត​ការសិក្សា​លើ​មនុស្ស​ជាច្រើន​នាក់ផ្សេងៗគ្នា​ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​ឯកា និង​រស់នៅ​ដាច់​ពី​គេ​នោះ បានបង្ហាញ​ឱ្យឃើញថា 50%នៃ​ពួកគេ​បាន​ស្លាប់​មុន​អាយុ​កំណត់។ ភាព​ឯកា និង​ការរស់នៅ​ឆ្ងាយ​ពី​សង្គម ក៏មាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​លើសឈាម ឡើង​ជាតិ​កូ​លេ​ស្តេ​រ៉ូ​ល និង​ជំងឺ​តានតឹង​ធុញថប់​អារម្មណ៍​ដែរ ប្រសិនបើ​ពួកគេ​គេង​សម្រាក​មិនបាន​គ្រប់គ្រាន់ ដែល​ងាយ​នឹង​ធ្វើឱ្យ​សុខភាព​ធ្លាក់​ដុនដាប​យ៉ាង​ឆាប់រហ័ស​ជាង​មនុស្ស​ដែលមាន​កម្លាំង​ចិត្តរឹង​មាំ​ទៅទៀត៕

  • តែមួយ​យប់ អាជ្ញាធរ​ចិន​ចាប់​ទូរស័ព្ទ iPhone រត់ពន្ធ​សរុប 80លាន​ដុល្លារ

    តែមួយ​យប់ អាជ្ញាធរ​ចិន​ចាប់​ទូរស័ព្ទ iPhone រត់ពន្ធ​សរុប 80លាន​ដុល្លារ

    ចិន៖ ថ្មីៗនេះ អាជ្ញាធរ​ចិន​បាន​បង្ក្រាប​ករណី​រត់ពន្ធ​ទូរស័ព្ទ iPhone ចំនួន​ដ៏​ច្រើនសន្ធឹក​មួយ ពី​ទីក្រុង​ហុងកុង​ចូលទៅ​កាន់​តំបន់ផ្សេងៗនៅក្នុង​ប្រទេស​ចិន ដែល​សរុប​ជា​ទឹកប្រាក់​មាន​រហូតដល់ 80លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ។

    យោងតាម​ការចេញផ្សាយ​របស់​ស៊ិន​ហួ បានឱ្យដឹងថា នេះ​ជា​ករណី​បង្ក្រាប​ការរត់ពន្ធ​ទូរស័ព្ទ iPhoneក្នុង​ទ្រង់ទ្រាយ​ដ៏​ធំ​បំផុត​មួយ​ដែល​មិន​ធ្លាប់មាន ពីមុនមក​ឡើយ​សម្រាប់​ប្រទេស​ចិន ដែល​នៅក្នុង នោះ​មាន​មនុស្ស 26នាក់​ត្រូវបាន​ឃាត់ខ្លួន។ ក្រុម​អ្នករត់ពន្ធ​ទូរស័ព្ទ iPhone បាន​ប្រើប្រាស់​យន្តហោះ Drone ដឹក​ទូរស័ព្ទ iPhone ឆ្លងកាត់​ព្រំដែន​ហុងកុង-ចិន ដោយ​សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​នៅវេលា​យប់​ពាក់កណ្ដាល​អា​ធ្រា​ត្រ ដោយ​ក្នុងនោះ​មាន​ទូរស័ព្ទ iPhone ប្រមាណ​ជា 15,000គ្រឿង ត្រូវបាន​រត់ពន្ធ​ក្នុង​រយៈពេល​តែមួយ​យប់​ប៉ុណ្ណោះ។

    គួរបញ្ជាក់​ផងដែរ​ថា ហុងកុង​គឺ ជាទី​ផ្សារ​ដ៏​ធំ​បំផុត​មួយ​ដែលមាន​ករណី​រត់ពន្ធ​ទូរស័ព្ទ iPhone ចូល​ទីផ្សារ​ប្រទេស ចិន​ច្រើនជាងគេ ដោយ​កាលពី​ឆ្នាំ2015 មាន​បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​រត់ពន្ធ​ទូរស័ព្ទ iPhone នេះដែរ ដោយ​នៅពេលនោះ ក្រោយពី​ធ្វើការ​ឆែកឆេរ​លើ​ខ្លួនគេ​រួចមក អាជ្ញាធរ​បាន​រកឃើញ​ទូរស័ព្ទ iPhone ចំនួន​ដល់​ទៅ 94គ្រឿង ឯណោះ៕