វត្តមាន​កំពូល​តារាបាល់ទាត់ RUUD VAN NISTELROOY 3ថ្ងៃ​នៅ​កម្ពុជា បានធ្វើឱ្យ​កក្រើកអ្នកគាំទ្រ

ភ្នំពេញ៖ កាល​ថ្ងៃទី 2 ខែមេសា  លោក Ruud van Nistelrooy វីរបុរស​បាល់ទាត់​សញ្ជាតិ​ហូ​ឡង់ និង​ជា​អ​តី​តៈ​ខ្សែប្រយុទ្ធ​របស់​ក្រុម Manchester United និង​ក្រុម Real Madrid បានមក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូលរួម​ជា​អធិបតីភាព​ក្នុង​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ 2018 ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® ចាប់ពី​ថ្ងៃទី 2 ដល់​ថ្ងៃទី 4 ខែមេសា ឆ្នាំ 2018។

លោក​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​គណៈប្រតិភូ​ស្វាគមន៍​ពិសេស​មួយ​ដែល​រាប់បញ្ចូល​ទាំង​អ្នកសារព័ត៌មានសំខាន់ៗមួយចំនួន ដែល​លោក​បានផ្តល់​បទសម្ភាសន៍​អំពី​សកម្មភាពផ្សេងៗនៃ​កម្មវិធី​ដំណើរ​ទេសចរណ៍​នេះ​ដែល​គ្រោង​នឹង​ធ្វើឡើង​ខាងមុខនេះ។

តារាបាល់ទាត់​រូបនេះ​មាន​អារម្មណ៍​រំភើប​រីករាយ​ខ្លាំងណាស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ និង​កីឡាករ​បាល់ទាត់​កម្ពុជា ដោយ​កីឡាករ​កម្ពុជា​មួយចំនួន​នឹងមាន​ឱកាស​ចូលរួម​ក្នុង​វគ្គ​បង្វឹក​ពិសេស​ជាមួយ​លោក Ruud van Nistelrooy ។

ដោយសារ​មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ក្របខ័ណ្ឌ UEFA Champions League  លោក Ruud van Nistelrooy បាន​កាន់​តួនាទី​ជា​ទូត​សុ​ឆន្ទៈ​ដើម្បី​ចែករំលែក​នូវ​ម​ហិ​ច្ឆិ​តា​ចំពោះ​កម្មវិធី​ប្រកួត​នេះ  ហើយ​និង​ចែករំលែក​នូវ​ការគាំទ្រ និង​ចំណេះដឹង​របស់លោក​ដើម្បី​ជួយ​ណែនាំ​អ្នកមាន​ទេពកោសល្យ​ខាង​បាល់ទាត់​ជំនាន់​ក្រោយ​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​របស់​ពួកគេ។

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃនេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ស្រា​បៀរ Heineken® ហើយនឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ​ទូទាំង​ពិភពលោក​នូវ​ឱកាស​ផ្ទាល់​ក្នុងការ​ចូលរួម​ទទួលបាន​ភាព​រំភើប​រីករាយ​នៃ​ការ​ទស្សនា​កម្ម​វី​ធី​ប្រកួត​នេះ​តាមរយៈ​យុទ្ធនាការ​របស់​ស្រា​បៀរ Heineken® ដែលមាន​ឈ្មោះថា “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”។

ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី​កម្មវិធី​ដំណើរ​ទេសចរណ៍​ពានរង្វាន់​ក្របខ័ណ្ឌ UEFA Champions League ដែល​នាំ​ជូន​ដោយ​ស្រា​បៀរ Heineken® សូម​ចូល​មើល​គេហទំព័រ៖ www.facebook.com/Heineken

សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Heineken ដោយ​ទទួលខុសត្រូវ

Advertisement