កំពូល​តារាបាល់ទាត់ RUUD VAN NISTELROOY៖ ខ្ញុំ​ចង់ទៅ​លេង​ប្រាសាទ អង្គរវត្ត​ខ្លាំងណាស់

ភ្នំពេញ៖ ក្នុងឱកាស​ជួប​ជាមួយ​អ្នកគាំទ្រ របស់ខ្លួន​ក្នុង​ថ្ងៃ​ចុងក្រោយ នៃ​ដំណើរ​ទស្សនកិច្ច ទេសចរណ៍​នៅលើ​ទឹកដី​កម្ពុជា នា​ត្រី​ថ្ងៃទី4 ខែមេសា ឆ្នាំ2018 នៅ​កោះ​ពេជ្រ លោក Ruud van Nistelrooy បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន និង​សម្តែង នូវ​ក្តី​សប្បាយរីករាយ​យ៉ាងខ្លាំង ដល់​អ្នកគាំទ្រ ហើយ​ប្រកាសថា នឹង​ទៅ​ទស្សនា ប្រាសាទអង្គរវត្ត ដែលជា​ប្រាសាទ មាន​កេ​រិ៍​ឈ្មោះ​ល្បីល្បាញ លើ​ពិភពលោក ។

លោក Ruud van Nistelrooy ដែលជា​អតីត​ខ្សែប្រយុទ្ធ បាល់ទាត់​របស់​ក្រុម Manchester United និង​ក្រុម Real Madrid បានធ្វើការ​ដង្ហែ​ពាន UEFA Champions League ឆ្នាំ2018 និង​បាន​ជួប​អ្នកគាំទ្រ ដែល​រៀបចំ​ដោយ​ស្រា​បៀរ Heineken ។

ក្នុងឱកាស​ជួប​ជាមួយ អ្នកគាំទ្រ​របស់ខ្លួន លោក Ruud van Nistelrooy បាន​ថ្លែងថា លោក​មាន​ដំណឹង​ល្អ​មួយ សម្រាប់​បងប្អូន​ទាំងអស់គ្នា ហើយនឹង​ធ្វើ​ឲ្យ​បងប្អូន មាន​ភាព​រំភើប​រីករាយ ជាខ្លាំង​ផងដែរ នោះ​គឺ​រង្វាន់​ដ៏​ធំ ពី​រូបលោក​ផ្ទាល់​តែម្តង ។ នៅពេលដែល​សួរថា តើ​លោក Ruud van Nistelrooy មាន​អារម្មណ៍​យ៉ាងណា ដែល​មកដល់​ប្រទេស​កម្ពុជា? លោក Ruud បានបញ្ជាក់​យ៉ាងខ្លី​ថា ” លោក​មាន​ភាពសប្បាយ​រីករាយ ដែលមាន​ឱកាស ជួប​ជាមួយ​ពលរដ្ឋ​កម្ពុជា និង​ស្វែងយល់​ពី​ប្រទេស​កម្ពុជា ក៏ដូចជា​ស្វែងយល់​បន្ថែម​ពី​ប្រជាជន​កម្ពុជា ដោយ​ក្នុង​ថ្ងៃទី 4ខែមេសា​នេះ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​ទស្សនា​ព្រះបរមរាជវាំង ហើយ​នៅ​ថ្ងៃស្អែក ខ្ញុំ​នឹង​ទៅ​ទស្សនា ប្រាសាទអង្គរវត្ត”។ ខ្ញុំ​ចង់ទៅ​លេង​ឯ​ខេត្តសៀមរាប​អង្គរ  ព្រោះ​ខេត្ត​នេះ​សម្បូរ​ទៅដោយ ប្រា​ង​ប្រាសាទ​ជាច្រើន ដែល​សុទ្ធសឹងតែ​ជា​ប្រាសាទ ដែលមាន​កេ​រិ៍​ឈ្មោះ​ល្បី ជាពិសេស​ប្រាសាទអង្គរវត្ត ដែលមាន​ភាពល្បីល្បាញ នៅ​ទូទាំង​សាកលលោក ខ្ញុំ​ចង់ទៅ​លេង​ប្រាសាទ អង្គរវត្ត​ខ្លាំងណាស់។

នា​រាត្រី​ចុងក្រោយ​នេះ កំពូល​កីឡាករ​បាល់ទាត់ លោក Ruud van Nistelrooy បាន​ចុះហត្ថលេខា ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន នៅលើ​អាវ វត្ថុ​អនុស្សាវរីយ៍ និង​បាល់ទាត់ និង​មានការ​ថតរូប ជាមួយ​កំពូល​កីឡាករ បាល់ទាត់​អន្តរជាតិ និង​ថតរូប​ជាមួយ​ពានរង្វាន់ UEFA CHAMPIONS LEAGUE ជាដើម។

អម​ជាមួយ​វត្តមាន របស់លោក Ruud van Nistelrooy ស្រា​បៀរ Heineken ក៏បាន អញ្ជើញ​តារាចម្រៀងល្បីៗ ដែល​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ច្រៀង កំដ​អារម្មណ៍​ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ នៅក្នុង​រាត្រី​នោះ​មានដូចជា៖កញ្ញា​រ៉េត ស៊ូ​ស្ស៉ា​ណា ក្រុម​ក្មេង​ខ្មែរ កញ្ញា​ឡូ រ៉ា​ម៉ម​និង​ក្រុម​រាំ​ប្រចាំ​ស្រា​បៀ Heineken ផងដែរ។សូម​រំលឹកថា កម្មវិធី​ដំណើរ​ទេសចរណ៍ រយៈពេល​បី​ថ្ងៃ ត្រូវបាន​រៀបចំឡើង ដោយ​ស្រា​បៀរ Heineken ហើយ​កម្មវិធី​នេះ នឹង​ជំរុញ​ផ្តល់​ឲ្យ​អ្នកគាំទ្រ ទូទាំង​ពិភពលោក នូវ​ឱកាស​ផ្ទាល់ ក្នុងការ​ចូលរួម ទទួលបាន​ភាព​រំភើប​រីករាយ នៃ​ការ​ទស្សនា​ការប្រកួត​នេះ តាមរយៈ​យុទ្ធនាការ របស់​ស្រា​បៀរ Heineken ដែលមាន​ឈ្មោះថា “ចែករំលែក​ភាព​រំភើប​រីករាយ ចែករំលែក​ពានរង្វាន់”៕

Advertisement