ស្រាបៀរ Anchor រៀបចំកម្មវិធីចាប់រង្វាន់លាភមង្គលលើកទី2 ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧

 ភ្នំពេញ៖ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៧ ស្រាបៀរអានឆ័របានរៀបចំកម្មវិធីចាប់រង្វាន់លើកទីមួយនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ អានឆ័រ​សម្រាប់​ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌ Krabi ចំនួន ១៥ រង្វាន់  ទូរទស្សន៍ម៉ាក Sony Android ទំហំ 55 អ៊ីញចំនួន១០ រង្វាន់ និងកាម៉េរាម៉ាក Sony ចំនួន ១០ រង្វាន់។ គូស្វាមីភរិយាថ្មីចំនួន ៣៥ គូ ដែលមានសំណាងបានឈ្នះរង្វាន់ មានឈ្មោះដូចខាងក្រោម៖   Nº Groom’s Name Bride’s Name Date Married Coupon Number Phone Number Prize 1 ជួន​ ភារម្យ កក់លីម លស៊ាង 12/2/2017 … Read more

10 វិធី​ចិញ្ចឹម​មើលថែ​កូន​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពី​អ្នក​ម្តាយ​នៃ​ប្រទេសនីមួយៗទូទាំង​ពិភពលោក

ឪពុកម្តាយម្នាក់ៗសុទ្ធ​តែមាន​ជំនឿ​ក្នុងការ​ចិញ្ចឹម​មើលថែ​កូន​ខុសប្លែក​ពីគ្នា អាស្រ័យ​លើ​វប្បធម៌​ប្រពៃណី បទពិសោធ​ដែល​ពួកគេ​បាន​ជួបប្រទះ​មក និង​ឪពុកម្តាយ​ជាតិ​សាសន៍​ផ្សេងគ្នា ភាសា​ផ្សេងគ្នា ក៏​រឹត​តែមាន​ភាពខុសប្លែក​ពីគ្នា​ខ្លាំង​ទៅទៀត រហូត​យើង​គិតថា ការចិញ្ចឹម​កូន​របស់​មនុស្ស​ក្នុងប្រទេសផ្សេងៗវា​ហាក់ដូចជា​មើលទៅ​ប្លែក​ចម្លែក​ក្នុង​ខ្សែ​ភ្នែក​របស់​យើង​ខ្លាំងណាស់។ ថ្ងៃនេះ ឡា រ៉ែ​ន នឹង​នាំ​លោកឪពុក​អ្នក​ម្តាយ​ទាំងអស់​មក​មើល​ពី​ភាព​ប្លែក​ចម្លែក​ទាំងនោះ…។ 1 . ឪពុកម្តាយ​ជនជាតិ ម៉ូ​រីតា​នី ស្តោះ​ទឹកមាត់​ដាក់​លើ​មុខ​កូន ជន​កុលសម្ព័ន្ធ  Wolof ក្នុងប្រទេស​ម៉ូ​រី​តានី​ជឿថា ទឹកមាត់​របស់​ពួកគេ​អាចធ្វើឱ្យ​ពាក្យសម្តី​នៅ​ដិតដាម​នឹង​ខ្លួន​ក្មេង​បាន ដូច្នេះ​ពួកគេ​នឹង​ស្តោះ​ទឹកមាត់​ដាក់​មុខ​ទារក​ទើបនឹង​កើត ដើម្បីឱ្យ​ពរ​ទាំង​ប៉ុន្មាន​របស់​ពួកគេ​នៅជាប់​ដិតដាម​ជាមួយ​ក្មេង​រហូត​ទៅ ដោយ​ស្ត្រី​ជា​ម្តាយ​នឹង​ស្តោះ​ទឹកមាត់​ចំ​ពីលើ​មុខ និង​ឪពុក​នឹង​ស្តោះ​ទឹកមាត់​នៅលើ​ត្រចៀក រួច​លាប​ទឹកមាត់​រប​ស់​ពួកគេ​ឱ្យ​សព្វ​នៅលើ​ក្បាល​របស់​កូន។ 2 . ជនជាតិ​ន័​រវេ​យ៍ ឱ្យកូនៗគេង​លក់​នៅក្រៅ​ផ្ទះ​កណ្តាល​ធាតុអាកាស​ត្រជាក់​ក្រោម​សូន្យ​អង្សា វា​ជា​រឿង​ប្រក្រតី​ដែល​ប្រទេស​ក្នុង​តំបន់​ន័​រ​ឌិ​ក​តែង​ទុកឱ្យកូនតូចៗរបស់​ពួកគេ​ស្ថិតនៅក្នុង​រទេះរុញ​នៅ​ខាងក្រៅ​ភោជនីយដ្ឋាន​ទោះជា​ក្នុងអំឡុង​រដូវរងា​ក៏ដោយ ខណៈដែល​ពួកគេ​អង្គុយ​ញ៉ាំ​អាហារ និង​ភេសជ្ជៈក្តៅៗនៅក្នុង​ហាង។ នោះ​ព្រោះតែ​ពួកគេ​ជឿថាការទុកឱ្យក្មេងៗបាន​ប្រឈម​នឹង​ភាព​រងា​ញ័រញាក់​នឹង​ជួយ​ឱ្យ​រាងកាយ​របស់ក្មេងៗរឹងមាំ គ្មាន​រោគ​ភ័យ​មក​បៀតបៀន។ 3 . ម្តាយ​ជនជាតិ​គែន​យ៉ា​មិន​សម្លឹង​ភ្នែកកូនៗរបស់​ពួកគេ​ទេ អ្នក​ម្តាយ​ជនជាតិ Kisii ក្នុងប្រទេស​គែន​យ៉ា​មាន​ជំនឿ​មួយ​ដែល​ហាក់ដូចជា​ប្លែក​ចម្លែក​ណាស់ ព្រោះ​ទោះជា​ពួកគេ​ចង់​មាន​ចំណែក​រួមគ្នា(ប្រឡែង​លេង)ជាមួយ​កូន​ខ្លាំង​ប៉ុនណា​ក៏ដោយ តែ​ក៏​ពួកគេ​មិន​សម្លឹងមើល​ភ្នែកកូនៗដែរ វា​ជា​វិធី​មួយ​ដែល​អ្នក​ម្តាយ​ទាំងនោះ​បង្ហាត់​ក្មេង​មិនឱ្យ​ចេះ​ទាមទារ​ចំណាប់អារម្មណ៍​ពី​ម្តាយ​ខ្លាំង​ជ្រុល​ពេក​ហ្នឹងឯង។ 4 . ឪពុកម្តាយ​ជនជាតិ​វៀតណាម​នឹង​បង្ហាត់​កូន​ឱ្យ​នោម​ដោយ​សំឡេង… គ្រប់​ពេលដែលក្មេងៗជាតិ​វៀតណាម​បញ្ចេញ​អាកា​រថា ចង់​នោម ម្តាយ​របស់​ក្មេង​ទាំងនោះ​នឹង​ជួយ​ធ្វើជា​សំឡេង​ឱ្យក្មេងៗឆាប់​នោម​ចេញមក មាន​អារម្មណ៍​ថា ស្រដៀងៗនឹង​ឪពុកម្តាយ​ជាតិខ្មែរ​យើង​ដែរ ដោយ​បញ្ចេញ​សំឡេង “ស៊ូ…” បង្អូសវែងៗ … Read more

សាលា​អន្ដរជាតិ SISC បើកសម្ពោធ​ជា​ផ្លូវការ

បន្ទាប់ពី​បាន​បើក​ដំណើរការ​សាកល្បង​អស់​រយៈពេល​ប្រមាណ​ជាង3ខែ នៅត្រឹម​ព្រឹក​ថ្ងៃទី24 ខែមេសា ឆ្នាំ2017 ព្រឹក​មិញ​នេះ សាលា​អន្ដរជាតិ Southbridge International School Cambodia (SISC) ដែលជា​សាលា​ផ្ដល់នូវ​ការអប់រំ​ជា​លក្ខណៈ​អន្ដរជាតិ​លើ​កម្មវិធីសិក្សា​ពីរ​ភាសា (Bi- lingual Programme) ព្រមទាំង​ផ្ដោត​សំខាន់​ទៅលើ​គុណ​ភាពជា​ចម្បង​នោះ ត្រូវបាន​បើ​សម្ពោធ​ជា​ផ្លូវការ​ហើយ ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា , អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សា ភិ​បាល នៃ​សាលា Southbridge International School Cambodia ព្រមទាំង​ភ្ញៀវកិត្តិយស​ជាតិ -អន្តរជាតិ ជាច្រើន​នាក់​ផងដែរ ។ មានប្រសាសន៍​នៅក្នុង​ពិធី​បើកសម្ពោធ រដ្ឋមន្ដ្រីក្រសួង​អប់រំ​យុវជន និង​កីឡា ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ការអភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការអប់រំ​ប្រកបដោយ​គុណភាព​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​អទិភាព​យ៉ាងខ្ពស់ ហេតុដូច្នេះ​ហើយ​ទើប​ក្រសួង​អប់រំ យុវជន និង​កីឡា គាំទ្រ​លើកទឹកចិត្ត​ឱ្យ​សាលា​អន្ដរជាតិ​នានា​មក​បើក​ដំណើរការ​នៅ​កម្ពុជា ដើម្បី​ផ្ដល់នូវ​សេវា​អប់រំ​ប្រកបដោយ​គុណភាព ស្រប​ពេលដែល​ក្រសួង​បាន និង​កំពុង​ពង្រឹង និង​ពង្រីក​គុណភាព​អប់រំ​នៅតាម​សាលា​រដ្ឋ។ … Read more

Kante របស់តោខៀវ ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំ

ការ​បង្ហាញ​ទម្រង់​លេង​យ៉ាងល្អ​របស់​ខ្សែ​​បម្រើ​ដ៏​មាន​ឥទ្ធិ​ពល N’Golo Kante សម្រាប់​​ក្រុម​តោ​ខៀវ Chelsea បាន​ទទួល​ផល​តប​ស្នង​វិញ​សម្រាប់​ការ​ខិត​ខំ​​របស់​គេ​កាល​ពី​ថ្ងៃ​អាទិត្យ ក្រោយ​ពី​បាន​ឈ្នះ​ពាន​កីឡាករ​​បាល់​ទាត់​អាជីព​ឆ្នើម​​​ប្រចាំ​ឆ្នាំ​​របស់​អង់​គ្លេស (PFA)​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​យក​​ឈ្នះ​លើ​ខ្សែ​ប្រយុទ្ធ Harry Kane របស់​ក្លិប Tottenham និង​ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់​ក្លិប Everton ដើម្បី​លើក​ពាន​កិត្តិ​យស​មួយ​នេះ​​​។ វា​អាច​ប្រហែល​ជា​មិន​មែន​ជា​ពាន​តែ​មួយ​ដែល​រូប​គេ​នឹង​​ត្រូ​វលើក​នៅ​​រដូវ​កាល​នេះ​ឡើយ ខណៈ​ដែល​រូប​គេ​ស្ថិត​​យ៉ាង​ប្រៀក​ក្នុង​ការ​​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ការ​ឈ្នះ​ពាន​លីក​ពីរ​ឆ្នាំ​ជាប់​ៗ​​គ្នា​ជាមួយ​​នឹងក្លិប​ផ្សេង​​គ្នា​។ Kante បាន​ឲ្យ​ដឹង​ថា៖ «ក្នុង​ការ​​ត្រូវ​បាន​គេ​ជ្រើស​រើស​ឲ្យ​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ខ្ញុំ​។ វា​មាន​ន័យ​ថា ពិភព​លោក​ត្រូវ​បាន​ជ្រើស​រើស ហើយ​វា​​គឺ​ជា​រយៈ​ពេល​ពីរ​រដូវ​កាល​ដ៏​អស្ចារ្យ ដោយ​រដូវ​កាល​ទី​​​មួយ​​ជា​មួយ​នឹង​ក្លិប Leicester ហើយ​យើង​កំពុង​តែ​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាងល្អ​ជា​មួយ​នឹង​ Chelsea​។ ក្នុង​ការ​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ វា​គឺ​ជា​កិត្តិ​យស​មួយ​»​៕ ប្រភព​ព័ត៌​មាន៖ The Mirror

ផលិតកម្មថោនប្រាប់មូលហេតុ មាស សុខសោភា មានបទចម្រៀងតិចចូលឆ្នាំថ្មីនេះ!

ភ្នំពេញៈ ខណៈ​​​ជិត​ដល់​ពេល​ប្រារព្ធ​ពិធី​បុណ្យ​​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​​រៀង​រាល់​ឆ្នាំ ក្រុម​តារា​​ចម្រៀង​​​ទាំង​ប្រុសទាំង​ស្រី​លំដាប់​កំពូល​ប្រចាំ​ផលិត​​កម្ម​ល្បី​ៗ​តែង​សម្បូរ​បទ​ចម្រៀង​ថ្មី​ៗ​​ ដើម្បីបង្ហើរ​សំនៀង​​បំពេ​អារម្មណ៍​​ប្រិយ​​​មិត្ត​​អ្នក​ស្តាប់​របស់​ខ្លួនណាស់​​ តែ​​​ចម្លែក​អ្វី​នៅ​ឆ្នាំ​២០១៧​នេះ តារា​ចម្រៀង​ស្រី​សំឡេងស្រទន់​ ឈរ​​​លំដាប់​កំពូល​​នៃ​ទ្រនំ​​ផលិត​កម្ម​ថោនកញ្ញា មាស សុខ​សោភា​ បែរជា​មាន​ចេញ​បទ​ចម្រៀង​តិច​ខុស​ប្លែក​ពី​ពេល​ឆ្នាំមុនៗ បង្ក​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់យ៉ាង​​ខ្លាំង​ពី​គាំទ្រ។​ កាន់​តែ​មាន​ការ​សង្ស័យ​បន្ថែម​ទៀត​នោះ គឺ​នា​ពេល​ថ្មី​ៗ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ ខណៈ​វត្តមាន​របស់​តារា​ស្រី​​រូប​នេះ​​​បាន​ចូល​​​រួម​​ក្នុង​កម្ម​វិធី​ប្រគំ​តន្រ្តីមួយ​​​​របស់​ស្ថានីយ៍​ទូរ​ទស្សន៍​ក្នុង​ស្រុក​​​ ក៏​ធ្លាប់​បាន​ព្រលយ​ចេញ​ថា នាង​ពិត​ជា​មាន​​បទ​ចម្រៀង​បំពេ​អារម្មណ៍​អ្នកគាំទ្រ​តិច​​មែន​សម្រាប់​ឆ្នាំ​នេះ​ផង​ដែរ។​ ដំណឹង​នេះក៏​​រឹត​តែ​ធ្វើ​មហា​​ជន​​អន្ទះសារ​ចង់​ដឹង​ពី​មូល​ហេតុ និង​​មាន​មន្ទិល​ថា កញ្ញា មាស សុខសោភា និង​ផលិត​កម្ម​អ្វី​​រកាំ​រកូស​នឹង​គ្នា​​មែនឬ​​​?​ លោក ករុណា ពេជ្រ អ្នក​ចាត់​ការ​ថ្មី​នៅ​ផលិត​កម្ម​ថោន ថ្លែង​ប្រាប់​ពី​មូល​ហេតុ​ ដែលនាំ​ឲ្យ​​តារា​ចម្រៀង​ស្រី​​សំឡេង​​រៃ​កន្តឹង និង​និយម​​ច្រៀង​តែ​ប្រភេទ​បទអូរីជីណល់ ឬ​បទ​មិន​ចម្លង​គេ​នោះ​ថា៖ « តាម​ពិត​ទៅ​ កញ្ញា មាស សុខ​សោភា មិន​មែន​ផលិត​កម្ម​ មាន​បទចម្រៀង​​តិច​សម្រាប់​គាត់​នោះ​ទេ ​ក្នុង​ការ​ចេញ​បទ​ចម្រៀង​​នៅ​​រដូវ​​កាល​ចូល​ឆ្នាំ​ថ្មី​នេះ។ បើ​និយាយ​ទៅ​គឺ​មាន​ជិត​ ១០​ បទ​ដែរ តែ​ពេល​ចេញ​មុន​ចូល​ឆ្នាំ​គឺ​មាន​​តែ​បីបួន​បទ​ ខណៈ​ប៉ុន្មាន​បទ​ទៀត​ផលិត​កម្ម​ក៏​បាន​ចេញ​បន្ត​បន្ទាប់​រួច​ហើយ​ដែរ»។​ តារា​​ចម្រៀង​ដែល​ជា​អ្នក​ចាត់​ការ​ នៅ​ផលិត​កម្ម​ថោន​រូប​នេះ​បន្ត​ថា៖ «ផលិត​កម្ម​តែ​ផ្តល់​អាទិភាព​ជូនទៅ​​គាត់ [មាស សុខ​សោភា​] ជា​និច្ច​ព្រោះ​គាត់​ជា​តារា​ចម្រៀង​របស់​ផលិត​កម្ម​តាំង​ពី​ដំបូង​។ សម្រាប់​ឆ្នាំ​នេះ ផលិត​កម្ម​ក៏​បាន​ផ្តល់​ជម្រើស​បទ​ចំនួន​ប្រហែល​ជា​ ១០ បទ​ដែរ​ដើម្បី​ឲ្យ​គាត់​ជ្រើស​។ តែ​គាត់​ក៏​ប្រាប់​ដែរ​ថា ចង់​ច្រៀង​តែ​បទ​ណា​​មា​ន​គុណ​ភាព​​ប៉ុណ្ណោះ … Read more

ឡើងសង្វៀនជាង ៨០លើក ឈ្នះរហូតដល់ ៧០ដង ខាំ​ ខ្លានាង នៅថាខ្លួនឯង មិនទាន់ល្អ គ្រប់គ្រាន់

នៅក្នុងចំណោមកីឡាករប្រដាល់ខ្លាំងៗជាច្រើន ខាំ​​ ខ្លាំនាង​ ជាអ្នកប្រដាល់វ័យក្មេងជំនាន់ថ្មី ដែលមានសាច់ស្នៀត ល្អប្រហាក់ប្រហែលនឹង គ្រូបង្វឹករបស់ខ្លួនដែលជា អតីតកីឡាករ ប៉ឺត ខាំ ដែលបច្ចុប្បន្នជា គ្រូបង្វឹកក្នុងក្លឹបប្រដាល់រហាប់ស្វាយប៉ាកនោះ ធ្លាប់បានឡើងសង្វៀនប្រកួតចំនួន ៨០លើកមកហើយ នៅតែថាខ្លួនឯងមិនទាន់មានចំណុចណាល្អគ្រប់គ្រាន់នៅឡើយទេ បើទោះបីមានប្រវត្តឈ្នះជាង៧០ដងក៍ដោយ ។ ខាំ​​ ខ្លាំនាង​ ជាអ្នកប្រដាល់វ័យក្មេងជំនាន់ថ្មី (ក្រហម) បច្ចុប្បន្ន​​កីឡាករ​វ័យ​ក្មេង​ម្នាក់​នេះ​កំពុង​សាប​ព្រោះ​កេរ្តិ៍​ឈ្មោះ​ជា​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ ហើយ​រយៈ​ពេល​ចុង​ក្រោយ​គេ​ឃើញ​កីឡាករ​រូប​នេះ​ភាគ​ច្រើន​ប្រកួត​ជា​គូ​មិត្តភាព​អន្តរជាតិ​រហូត។ បើ​ទោះ​ជា​មាន​ស្ថិតិ​ឈ្នះ​ច្រើន​លើស​លុប​ក្ដី​តែ​ ជើង​ខ្លាំង​ទម្ងន់​ ៥១​គីឡូក្រាម​រូប​នេះ​ប្រាប់​ថា​ខ្លួន​ធ្វើ​មិន​ទាន់​បាន​ល្អ​ត្រង់​ចំណុច​តាំង​ឃុំ​​បាន​ល្អ​នោះ​ឡើយ​ ហើយ​លើក​ តាំង​ឃុំ​យឺត។​ ជាក់​ស្ដែង​ដូច​ការ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ Anon​ ម្សិល​មិញ​នៅ​ PNN​ អីចឹង គេ​ភ្លាត់​រហូត​ទៅ​ដល់​ពីរ​លើក ​ដែល​បណ្ដោយ​ឲ្យ​កីឡាករ​ថៃ​ទាត់​កាប់​ចាន​ត្រូវ​ រហូត​ដល់​អាជ្ញា​កណ្ដាល​រាប់​ដល់ទៅ​ពីរ​ដង។​ នៅ​ពេល​ចូល​អោប​ឬ​នៅ​កៀក​គ្នា​កូន​សិស្ស​របស់​អតីត​ជើង​ខ្លាំង​ ប៉ឺត​ ខាំ​ ម្នាក់​នេះ​មិន​សូវ​ពឹត​ខ្លួន​បិទ​ពី​ការ​វ៉ៃ​របស់​ដៃ​គូ​ឡើយ​បាន​ល្អ​ទេ។​ ខាំ​ ខ្លាំនាង​ បាន​ឲ្យ​ដឹងថា គេ​នឹង​ខំប្រឹង​ប្រែង​ហាត់​ឲ្យ​ខ្លាំង​ជាង​នេះ​ ហើយ​ចំណុច​ខ្វះ​ខាត​ខាង​លើ​ត្រូវ​តែ​ខំ​ហាត់​កែប្រែ​វា​ឲ្យ​ល្អ​ឡើង​វិញ​ ដើម្បី​បន្ត​ស្វែង​រក​ជ័យជម្នះ​និង​មិន​បណ្ដោយ​ឲ្យ​មាន​កំហុស​ដដែល​នេះ​ទៀត​ទេ៕

ម្ចាស់មេដាយពិភពលោក ២រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិ ជាវរសេនីយ៍ត្រី ព្រឹកមិញនេះ

បន្ទាប់ពីទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាល និង សម្ដេចហ៊ុន សែន សរុបជាង ៤ម៉ឺនដុល្លារកាលពីពេលថ្មីៗកន្លងទៅនេះរួចមក ម្ចាស់មេដាយមាសពិភពលោក អ្នកស្រី អ៊ុកស្រី មុំ និង លោកញ៉ែម បូរ៉ា ម្ចាស់មេដាយប្រាក់ ត្រូវបានដំឡើងឋានន្តរស័ក្តិពី អនុសេនីយឯកទៅជាវរសេនីយត្រីកាលពីព្រឹកមិញនេះ នៅស្ដាតចាស់ បន្ទាប់ពីអត្តលិកកីឡាប៉េតង់ទាំងពីរនេះ បានប្រជែងយកមេដាយមាសពិភពលោកពី  ប្រទេសប៊ែលហ្ស៊ិកកាលពីពាក់ កណ្ដាល ខែមេសាកន្លងទៅនេះ។ ពិធីដំឡើងឋានន្តរស័ក្តិនេះ បានរៀបចំនៅក្នុងកីឡាដ្ឋានស្ដាតចាស់រាជធានីភ្នំពេញ ដែលបំពាក់ដោយលោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងការពារជាតិ ។ លោកនាយឧត្ដមសេនីយ៍ ម៉ឺង សំផន បានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះជោគជ័យនេះ បានជំរុញបន្ថែមដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡារបស់ក្រសួងការពារជាតិ បន្ដការខិតខំហ្វឹកហាត់ ដើម្បីប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិបន្ថែមទៀត ។ កីឡាការិនី អ៊ុក ស្រីមុំ គឺជាស្រ្ដីខ្មែរទី២ និងជាអត្តពលិកទី៣ របស់ក្រសួងការពារជាតិ ដែលដណ្ដើមបានមេដាយមាសកីឡាប៉េតង់ពិភពលោកជូនជាតិ ។ កីឡាការិនី អ៊ុក ស្រីមុំ ជាមួយគ្នានេះ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ម្ចាស់មេដាយប្រាក់ពិភពលោកក៍ត្រូវបានសម្ដេចហ៊ុន … Read more

10 ហេតុផល​ដែល​ធ្វើឱ្យ Richard Branson ទទួលបាន​ជោគជ័យ

មាន​ព័ត៌មាន​ថា មហាសេដ្ឋី​អ្នក​ធុរកិច្ច​លុយរាប់​ពាន់​លាន​ដុល្លារ​ជនជាតិ​អង់គ្លេស ស៊ើ​រ៍ រិ​ឆាដ ប្រ៊េ​ន​សុន (Richard Branson) បាន​ចែករំលែក​គន្លឹះល្អៗក្នុង​ការធ្វើការងារ ​ការរស់នៅ​ក្នុង​ជីវិត​បែប​គ្មាន​ដែន​កំណត់ និងផ្សេងៗទៀត​ជាច្រើន។ អ្នក​ដែល​មិន​ធ្លាប់​ស្គាល់ ប្រ៊េ​ន​សុន អាច​នឹងមាន​អារម្មណ៍​ថាធម្មតាៗគ្មានអ្វី​ប្លែក​សោះ តែបើ​អ្នកណា​ធ្លាប់បាន​អាន​ប្រវត្តិ​របស់គាត់​មកខ្លះៗហើយ​នោះ នឹង​ចង់ទៅ​អង្គុយ​ស្តាប់​មិន​ខាន ព្រោះថា បុរស​ម្នាក់នេះ​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​លំដាប់​ពិភពលោក​ម្នាក់។ ពី​ក្មេង​ដែល​រៀន​មិន​ចប់​មធ្យមសិក្សា ចាប់ផ្តើម​ធ្វើ​ជំនួញ​ពេល​អាយុ 15 ឆ្នាំ មកដល់ពេលនេះ​គាត់​ក្លាយជា​បរមគ្រូ​ផ្នែក​ខាង​ការពង្រីក​ធុរកិច្ច​ជំនួញ ជា​ម្ចាស់​អាណាចក្រ “Vergin Group” ជាង 400 ក្រុមហ៊ុន​សរុប​ទឹកប្រាក់​ជិត 6ពាន់​លាន​ដុល្លារ មិន​ថា​ចាប់ មិន​ថា​ចង់​ធ្វើ​អ្វី​ក៏ដោយ ក៏​មើលទៅ​ហាក់ដូចជា​ទទួលបាន​ជោគជ័យ​ស្ទើរតែ​ទាំងអស់។ តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ ប្រ៊េ​ន​សុន ទទួលបាន​ជោគជ័យ​បាន​ដល់​ថ្នាក់​ហ្នឹង? សប្បាយ​ជាមួយនឹង​អ្វីដែល​ខ្លួន​កំពុង​ធ្វើ៖ ប្រ៊េ​ន​សុន តែងតែ​ប្រាប់​ជានិច្ច​ថា អ្នក​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ បើសិន​ធ្វើ​អ្វីមួយ​ហើយ មិនមាន​អារម្មណ៍​សប្បាយ​ទៅជា​មួយ​វា​នោះ ដូចជា​រូបគាត់​ខ្លួនឯង ពេលធ្វើ​ប្រូ​ជេ​ក​អ្វី​ម្យ៉ាង លុះធ្វើៗទៅហើយ​ចាប់ផ្តើម​លែង​សប្បាយ គាត់​នឹង​ឈប់​ភ្លាម ហើយ​រក​អ្វី​ផ្សេង​មក​ធ្វើ​ជំនួស​វិញ។ សាមញ្ញ មាន​ភាពជា​គ្នាឯង ងាយស្រួល​ជួប៖ ប្រ៊េ​ន​សុន​មិនមែនជា​មនុស្ស​ប្រភេទ​អង្គុយ​បញ្ជា​នៅ​នឹង​តុ​នោះទេ គាត់​តែងតែ​ចេញទៅ​សាកសួរ​សុខទុក្ខ​អតិថិជន និង​បុគ្គលិក​ក្នុង​បណ្តាញ​ដើម្បី​ស្តាប់​ពី​គំនិត​យោបល់។ ទស្សនៈ​របស់គាត់​គឺ “គ្រប់គ្រង​ក្រុមហ៊ុន​ធំ​ក្នុង​ស្ទីល​ក្រុមហ៊ុន​តូច” ចូលដល់​មនុស្ស​គ្រប់រូប … Read more

ចូលឆ្នាំហើយ ស្រាប់តែ តារាស្រីសិចស៊ី ដេននី ក្វាន់ ជ្រួលច្របល់ចិត្តចង់បានស្វាមី!

ភ្នំពេញៈ ថ្មីៗ​នេះ គេហាក់​ឃើញ​តារា​សម្តែង​សិចស៊ីចូល​ចិត្ត​ព្រលែង​ល្វើង​លើ​មិន​ប្រណី​ភ្នែក​បុរស​ ​ កញ្ញា ដេននី ក្វាន់ ដែល​​ជា​ថៅកែ​ស្រី​វ័យ​ក្មេង​ ដោយនាង​បាន​បើក​ហាង​សាឡន និង​ហាង​លក់​​​​គ្រឿង​សង្ហារឹម មានប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ បង្ហើរ​សារ​រវើរវាយ​ក្នុង​ចិត្ត​នឹក​ចង់​បាន​ស្វាមី​ ខណៈមុន​នេះ​បន្តិច​នាង​ដូចជា​រអ៊ូរ​ធុញ​នឹង​គូ​ស្នេហ៍​ដែល​ចូល​ចិត្ត​ប្រចណ្ឌនោះ។ កញ្ញា ដេននី ក្វាន់ ដែលបាន​​ហក់​ចូលទៅ​​ក្នុង​ពិភព​សិល្បៈ​សម្តែង​ដំបូង​ ដោយ​ការ​លះបង់​ដាក់​​ទុន​​ភាព​សិច​ស៊ី​​លេច​ធ្លោជាង​គេទាក់​ទាញ​ផលិត​ករ​​នោះ បាន​សរសេរ​សារស្តែង​​ពីចិត្ត​ខ្លួន​ថា​៖ «មួយ​ជីវិត​របស់​មនុស្ស​ស្រី ថ្ងៃ​ដែល​រំភើប ហើយ​មាន​នយ័​បំផុត​នោះគឺ​ ថ្ងៃ​ដែល​បាន​រៀបការ​​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ សម្រាប់​ខ្ញុំ​រក​កូន​កំលោះ​មិន​ទាន់​ឃើញទេ​!»។ ​ មិន​តែ​ប៉ុណ្ណោះ​​តារា​សម្តែង​ស្រី​ដែល​ហ៊ាន​ថត​បង្ហាញ​ភាព​សិច​ស៊ី​កប់​ស៊េរី មិន​​ខ្លាច​ការ​ព្រមាន​​ពី​ក្រសួង​​វប្ប​​ធម៌​ច្រើន​​​​​លើកនោះ ក៏​ប្រាប់​ពី​លក្ខខណ្ឌ​ដែល​ខ្លួន​ប្រាថ្នា​ជា​គូ​សម្រាប់ជីវិត​នាង​ទៀត​ផង​ថា៖ « មាន​ការ​ស្រលាញ់ ខ្វះ​ភាព​ស្មោះត្រង់​ក៏ពិបាក មាន​ភាពស្មោះត្រង់​ ខ្វះការ​អាណិត​ក៏ពិបាក មាន​ក្តីអាណិត​ ខ្វះភាព​ជឿជាក់ នឹង​ទំនុក​ចិត្ត​ក៏ពិបាក មាន​ទំនុកចិត្ត ខ្វះក​ម្លាំង​ចិត្ត​ឲ្យ​​គ្នាក៏ពិបាក​ មា​ន​​កម្លាំង​ចិត្ត ខ្វះការឲតម្លៃចំពោះ​គ្នាក៏ពិបាក សំខាន់​មនុស្ស​ដែល​ស្រលាញ់​គ្នា​ត្រូវ​មាន​គ្រប់​ចំណុច​ខាង​លើ​ទើប​រស់​នៅ​មា​ន​សុភមង្គល.!!!»។ អ្វីដែល​កាន់តែ​ភ្ញាក់​ផ្អើល​ខ្លាំង​ទៀត​ គឺតារា​ស្រី​ដ៏ស្រស់​ស្អាត​ ជាម្ចាស់​ហាង​ទាំងនៅ​ក្នុង​វ័យ ២៧​ ឆ្នាំ រូបនេះ បានទទួល​កាដូ​លើក​ទឹក​ចិត្តពី​បុរស​កំពូល​ស្នេហ៍​ ជា​គ្រឿង​ពេជ្រមាន​តម្លៃ​ជាង​ ១០ ម៉ឺន ដុល្លារ​ នៅថ្ងៃ​សម្ពោធ​ហាង​នាងកន្លង​មក​ ខណៈ​អត្ត​សញ្ញាណ​បុរស​នោះ​គ្រាន់តែ​ត្រូវបាន​គេ​បង្ហើប​ថា​ជាមន្រ្តី​យោធា​​ម្នាក់​ប៉ុណ្ណោះ។ ដោយ​មិនបាន​លាក់​លៀម​ថាខ្លួន​គ្មាន​អ្នកគ្រង​បេះដូង … Read more

សៅ សុខា៖ ធ្វើកងទ័ពត្រូវ មាន ស្បៀង និងអាវុធ ឯបាល់ទាត់ ត្រូវមានធនធាន កីឡាករ និង សម្ភារៈ

លោក សៅ សុខា ប្រធានកីឡាបាល់ទាត់កម្ពុជា ដែលបានដឹកនាំ វិស័យបាល់ទាត់ តាំងពីមិនទាន់មានអ្វីសោះ រហូតដល់មានឈ្មោះល្បីដល់អន្តរជាតិ បានបង្ហាញពីអារម្មណ៍ដែលដឹកនាំវិស័យកីឡាបាល់ទាត់មួយ រយៈពេល១០ឆ្នាំ គឺមានការពិបាកខ្លាំងជាងការដឹកនាំកងទ័ពទូទាំងប្រទេសទៀត ព្រោះអ្វីៗកើតចេញពីបាល់ទាត់ គឺសុទ្ធតែមានលក្ខណៈស្ដង់ដារ ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីចុងខែមិនាកន្លងទៅ ។ ការដឹកនាំកងទ័ព ត្រូវការត្រឹមស្បៀង និងអាវុធ គឺអាចប្រយុទ្ធប្រឆាំងជាមួយសត្រូវបាន ប៉ុន្ដែការដឹកនាំបាល់ទាត់អ្វីៗក៏ត្រូវមានលក្ខណៈស្ដង់ដាដែរ មិនថាហេដ្ឋារចនាសម្ព័ន្ធ ធនធានកីឡាករ គ្រូបង្វឹក សម្ភារៈ ឬប្រព័ន្ធដឹកនាំនោះទេ ។ ដោយហេតុនេះក្នុងនាមជាអ្នកមិនទាន់មានបទពិសោធន៍ក្នុងវិស័យកីឡាបាល់ទាត់ ការចាប់ផ្ដើមដំបូងឯកឧត្តម បានអនុវត្តបណ្ដើរ និងរៀនបណ្ដើរ ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជាឲ្យមានភាពរីកចម្រើន រហូតមកទល់បច្ចុប្បន្ន ។ ប៉ុន្ដែយ៉ាងណាបាល់ទាត់កម្ពុជា មិនទាន់ដល់គោលដៅខ្លួនចង់បាននោះទេ ដូច្នេះសហព័ន្ធបាននឹងកំពុងអនុវត្តផែនការអភិវឌ្ឍន៍ថ្នាលយុវជនបន្ដ តាមរយៈការបង្កើតគម្រោងបើកសាលាបាល់ទាត់ទូទាំងប្រទេស ដើម្បីស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ៕

ស្វែង សុជាតា ត្រូវស្វាមីក្មេងប្រើហិង្សាយ៉ាងដំណំ រួចរត់គេងខ្លួនបាត់

ភ្នំពេញៈ តារា​សម្តែង​ស្រី​សម្បូរទេព​កោសល្យ​​ខាងតួ​ដើរ​កាច​ឆ្នាស់ ​តួជា​ម្តាយ​ដ៏​សក្តិ​សម​បំផុត​ ដែល​​ទើប​​​​តែ​ទទួល​បាន​ពន្លឺ​សុភមង្គល​នៃ​ក្តី​ស្នេហ៍ដ៏​ផ្អែម​ល្ហែម​ជាមួយ​នឹង​​ស្វា​មីក្រោយ​​វ័យ​ក្មេង​ជា​គ្រូ​ផ្សំ​​ថ្នាំ​​ឱសថ​​បុរាណ​​​ឈ្មោះ ថោង សុខុម វ័យ ​២៥​ ឆ្នាំ មិន​ទាន់​បាន​ប៉ុន្មាន​ផង ឥឡូវ​ក៏​ប្រេះឆា និង​​បាន​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​​​​អ្នកនាង ស្វែ​ង សុជា​តា​ យ៉ាង​ដំណំ រួច​​រត់​ចោល​បាត់​ទៀតជាមួយ​នឹង​ម៉ូតូ​ម៉ាក​ ST7 មាន​ស្លាក​លេខ​ភ្នំពេញ​១៣១៤។​ អ្នក​ស្វែង សុជាតា ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង​របស់​ខ្លួន ជាក់ស្ដែង​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​ប្ដី​ក្មេង​​បាន​វាយ​នាងឡើង ខៀវ​​ភ្នែក បែក​ថ្គាម បង្កឲ្យ​បាន​​ការ​​ភ្ញាក់​​​ឲ្យ​មាន​ការ​ផ្អើលទៅ​​អ្នកតា​ខ្មៅ​​មក​ជួយ​ទាន់​ពេល កុំ​អី​កាន់តែ​ធ្ង ន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត។​ បើ​​តាម​​សម្តី​រៀបរាប់​ប្រាប់​ទាំង​​ទឹក​ភ្នែក​​នោះ អ្នក​​នាង​ ស្វែង សុជាតា ថ្លែង​ថា ៖« នេះ​មិនមែន​ជា​លើក​​ទី ​១​ ទេ ​រង​នូវ​អំពើ​ហិង្សា​ពី​ប្ដី​ក្មេង ហើយ​ក៏​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ដែរ​ ដោយ​ចង់​ទុក​ឱកាស​​ឲ្យ​ប្តី​កែ​ខ្លួនគឺ​គ្រាន់​តែ​​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​ប្រើ​ហិង្សា​ប៉ុណ្ណោះ»។ តែ​​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា កន្លង​មក​ថ្មីៗ​នេះ តារា​​សម្តែង​ស្រី​ មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង ស្វែង សុជាតា ក៏​ទទួល​​រង​នូវ​​អំពើ​ហិង្សា​បន្ត​ទៀត គឺ​ស្វាមី​បាន​ចាក់​សោ​ផ្ទះ​ដែល​អ្នក​នាង​សន្សំ​លុយ​បង់​រំ​លោះ​នៅ​បុរី​ប៉េង ​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា រហូត​ដល់ ​៧​ ជាន់ … Read more

កូនប្រុសសម្ដេចហ៊ុន សែន ២រូបគ្រោងបន្តចូលរួម រត់ពាក់កណ្ដាល ម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ ម្ដងទៀត នាឆ្នាំនេះ

កាលពីចុងសប្ដាហ៍មុននេះ គណៈកម្មាធិកាជាតិអូឡាំពិកម្ពុជា NOCC បានប្រកាសទទួលចុះឈ្មោះ ពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ មកជូនរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិភ្នំពេញលើកទី៧ ឆ្នាំ ២០១៧ ដែលគ្រោងនឹងរៀបចំនាខែ មិថុនា ខាងមុខនេះ នៅមុនព្រះបរមរាជវាំង។ ខណៈកូនប្រុសសម្ដេចហ៊ុន សែន ២រូប ក៍គ្រោងនឹងចូលរួមម្ដងទៀតនាឆ្នាំនេះ។ អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ «កម្មវិធីនេះមិនមែនធ្វើឡើងដើម្បីស្វែងរកប្រាក់កម្រៃ និងប្រាក់ចំណេញនោះទេ គឺដើម្បីមនុស្សធម៌ និងសង្គម ពោលគឺថវិកាដែលនៅសល់ពីការរៀបចំ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់»។ មកដល់ពេលនេះ មានភ្ញៀវជាតិនិង អន្តរជាតិបានចូលរួមចុះឈ្មោះរួចរាល់ហើយ ជាង១០០០នាក់ បើគិតត្រឹមល្ងាចម្សិលមិញនេះ ហើយព្រឹត្តិការណ៍នេះ នឹងបិទបញ្ជីចុះឈ្មោះ ត្រឹមល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខ។ លោកបន្តថា៖ ទិវារត់ ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិឆ្នាំកាលពីឆ្នាំមុន(២០១៦) មានចូលរូមសរុប សរុប ៥០,១០នាក់ ក្នុងនោះ មានជនបរទេស ៤៦០នាក់ មកពី ២៨ប្រទេស លើពិភពលោក ។ … Read more