Author: វល័ក្ខ

  • 3 ចំណុចធំៗរបស់​ម៉ាស៊ីន​បោកគក់ LG ទ្វារ​ចំហៀង​ដែលជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក

    3 ចំណុចធំៗរបស់​ម៉ាស៊ីន​បោកគក់ LG ទ្វារ​ចំហៀង​ដែលជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក

    តើ​លោកអ្នក​កំពុងតែ​ស្វែងរក​ទិញ​ម៉ាស៊ីន​បោកគក់​ថ្មី​មែន​ទេ? ពិតប្រាកដ​ណាស់​ម៉ាស៊ីន​បោកគក់​ដែលមាន​លក់​នៅលើ​ទីផ្សារ​ជាច្រើន​ម៉ូ​ដែល​ដែល​ផ្តល់ជូន​នូវ​ការ​បោកគក់​សម្លៀកបំពាក់​បាន​ស្អាត ក៏ប៉ុន្តែ​តើ​លោកអ្នក​ជ្រើស​ម៉ាស៊ីន​បោកគក់​បែបណា ដែល​អាច​ជឿទុកចិត្ត ងាយស្រួល​ប្រើប្រាស់ និង​សន្សំ សំចៃ​អគ្គីសនី?

    ដើម្បី​ងាយស្រួល​អោយ​លោកអ្នក​ក្នុងការ​ជ្រើសរើស​ម៉ាស៊ីន​បោកគក់​ដែល​ល្អ យើង​សូម​ធ្វើ​ការនែនាំម៉ាស៊ីន​បោកគក់ LG ទ្វារ​ខាងមុខ​ដែល​ផ្តល់ជូន​លោកអ្នក​នូវ ការបោក​គក់​បាន​យ៉ាង​ស្អាត​អស្ចារ្យ​សន្សំសំចៃ​អគ្គីសនី និង​ប្រើប្រាស់​ធន់​បានយូរ​ផងដែរ។

    សន្សំសំចៃ​អគ្គីសនី​និង​ទឹក

    ក្រុមហ៊ុន LG បានប្រកាសថា ម៉ាស៊ីន​បោកគក់ 9 kg 6 Motion Direct Drive របស់ខ្លួន​កាត់បន្ថយ​ការប្រើ ប្រាស់​អគ្គីសនី ១៥ ភាគរយ និង​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​រហូតដល់​ទៅ ៤០ ភាគរយ។ នេះ​ជា​ជម្រើស​ដ៏​ល្អប្រសើរ​បំផុត សំរាប់​អ្នក​ដែល​កំពុង​ស្វែងរក​ម៉ាស៊ីន​បោកគក់​ដែល ថែរក្សា​បរិស្ថាន ក៏ដូចជា​សន្សំសំចៃ​ថ្លៃ​អគ្គីសនី​ផងដែរ។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​វា​បាន​បំពាក់ មកជា​មួយ​នូវ​បច្ចេកវិទ្យា​ដែលមាន​ឈ្មោះថា TurboWash ដែល​ម៉ាស៊ីន បោកគក់​កាត់បន្ថយ ពេលវេលា​បោកគក់​ត្រឹមតែ ៥៩ នាទី​តែប៉ុណ្ណោះ ដែល​អនុ​ញ្ញា​តិ្ត​អោយ​លោកអ្នក​ធ្វើការ​បោកគក់ ក្នុង​រយះពេល​ខ្លី​បំផុត។

    ងាយស្រួល​ប្រើប្រាស់

    ដំណើរការ​របស់​ម៉ាស៊ីន​បោកគក់ LG 9 kg 6 Motion Direct Drive គឺ​ងាយស្រួល។ ម៉ាស៊ីន​បោកគក់ ទ្វារ​ខាងមុខ​ផ្តល់ជូន​មកជា​មួយ​កញ្ចក់ LED ដែល​បង្ហាញអោយឃើញ​បាន​យ៉ាងច្បាស់​នូវ​កម្មវិធី​បោក គក់​ដែល​យើង​បានជ្រើសរើស និង​អនុ​ញ្ញា​តិ្ត​អោយ​អ្នក​កែតម្រូវ ល្បឿន​បង្វិល សីតុណ្ហភាព និង កម្មវិធី ផ្សេងៗជាច្រើន​ទៀត។ មុខងារ Add items គឺ​ងាយស្រួល​បើសិនជា​អ្នក​ភ្លេច​ដាក់​សម្លៀកបំពាក់​ចូល​ម៉ាស៊ីន​ពេលដែល​ចាប់ផ្តើម​ដំណើរការ​បោកគក់​ពីដំបូង។ ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង Pause បើកទ្វារ និង ដាក់​សំលៀកបំពាក់​ចូល​មិនបាច់​រង់ចាំ​រហូតដល់​ដំណើរការ​បោកគក់​ត្រូវបាន​បញ្ចា​ប់។ ម៉ាស៊ីន​បោក គក់ LG មានកម្ម​វិធី Smart Diagnosis ដើម្បី​ត្រួតពិនិត្យ​បញ្ហា​របស់​ម៉ាស៊ីន​បោក ដែល​អាចអោយ​លោក អ្នកធ្វើការ​ដោះស្រាយ​និង​ជួសជុល​ខ្លួនឯងបាន​មុន​និង​បញ្ចូនទៅ​ជាង​ជួសជុល។

    ដំណើរការ​បោកគក់​បាន​យ៉ាង​ស្អាត​អស្ចារ្យ

    ម៉ាស៊ីន​បោកគក់ LG 9 kg 6 Motion Direct Drive ពិតជា​ដំណើរការ​បោកគក់​បាន​យ៉ាង​ស្អាត​អស្ចារ្យ។ ម៉ាស៊ីន​បោកគក់​មាន​ចំណុះ 9kg  ដោយ​ប្រើ​បច្ចេកវិទ្យា Turbo Wash មិន​ត្រឹមតែ​កាត់បន្ថយ​ពេល វេលា​បោកគក់​នោះទេ ប៉ុន្តែ​វា​ធ្វើការ​បោកគក់​បាន​យ៉ាង​ស្អាត​អស្ចារ្យ​ផងដែរ។ វា​បាញ់​ទឹក​ទៅកាន់ សម្លៀកបំពាក់​ដោយផ្ទាល់ ធ្វើអោយ​បច្ចេកវិទ្យា ៦ ចលនា​បោកគក់​និង​ពូត​កាន់​តែមាន​ប្រសិទ្ធិភាព។

    លោកអ្នក​អាច​ជ្រើស​ចលនា​បោកគក់​មួយ​ក្នុងចំណោម​ចលនា​ទាំង ៦ តាម​ប្រភេទ​សាច់​ក្រណាត់ របស់​អ្នក​ដែល​ចលនា​ទាំងនោះ​មានដូចជា

    1. ស្រាយ​ក្រណាត់​មិនអោយ​រួញ​ចូលគ្នា
    2. សម្អាត​ក្អែល​ដែល​ស្អិត​នៅក្នុង
    3. ច្រោះ​យក​សាប៊ូ​ចេញ
    4. ច្រោះ​យក​សាប៊ូ​ចេញ
    5. ក្រវី​ក្រណាត់ថ្នមៗ
    6. បង្វិល​ចុះឡើង

    អ្វីដែល​កាន់តែ​អស្ចារ្យ​និង​ពិសេស​ជាងនេះទៅទៀត ម៉ាស៊ីន​បោកគក់ LG មានការ​ធានា​ទៅលើ​ម៉ូ​ទ័​រ រហូតដល់​ទៅ ១០ ឆ្នាំ ដើម្បី​ផ្តល់ជូន​អោយ​អតិថិជន​ទាំងអស់​មាន​ទំនុកចិត្ត និង​ប្រើប្រាស់​បានយូរ​អង្វែង ជាងគេ​ផងដែរ៕

  • ប្រា​សាក់ ជា​និយោជក​នៃ​ជម្រើស លើ​ការអភិវឌ្ឍ​អាជីព​ការងារ និង​គុណភាព​ជីវិត

    ប្រា​សាក់ ជា​និយោជក​នៃ​ជម្រើស លើ​ការអភិវឌ្ឍ​អាជីព​ការងារ និង​គុណភាព​ជីវិត

    ការងារ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ជីវិត​រស់នៅ ដូច្នេះហើយ បើ​មនុស្សម្នាក់ៗមានឱកាស​បានធ្វើការ​ងារ​ក្នុង​ស្ថាប័ន​ដែល​យកចិត្តទុកដាក់ ផ្ដល់ឱកាស​បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​ជំនាញ​ដល់​បុគ្គលិក នោះ​ពួកគេ​នឹងមាន​ឱកាស​ខ្ពស់​ក្នុងការ​ទទួលបាន​ទាំង​ចំណេះដឹងល្អៗ ទាំង​តួនាទី​និង​ប្រាក់ខែ​ខ្ពស់ ហើយ​ប្រសិទ្ធភាព​និង​ផលិតភាព​ការងារ​របស់​បុគ្គលិក​កាន់​តែមាន​ភាពល្អប្រសើរ ដែល​កត្តា​នេះ​ជួយ​ឱ្យ​ស្ថាប័ន​កាន់តែ​មាន​ភាព​រីកចម្រើន​និង​រឹងមាំ។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​ទាំងនេះ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុធំៗចំនួន 5 ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា បើ​គិត​លើ​ទ្រព្យសកម្ម និង​ឈរ​លំដាប់​ទី 2 បើ​គិត​លើ​ចំនួន​បុគ្គលិក​និង​បណ្តាញ​ការិយាល័យ មាន​គោលនយោបាយ​ធនធានមនុស្ស​ដ៏​ល្អប្រសើរ​ក្នុងការ​ផ្តល់ជូន​ដល់​បុគ្គលិក​របស់ខ្លួន។

    លោក ហឿន ហុ​ន្នី នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់ បាន​លើកឡើងថា ប្រា​សាក់​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​អនុលោម​តាមច្បាប់​ការងារ​បាន​យ៉ាង​ខ្ជាប់ខ្ជួន។ បុគ្គលិក​ទាំងអស់​រប​ស់​ប្រា​សាក់​គឺជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​ស្ថាប័ន។ ហើយ​បុគ្គលិក​ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​រួមមាន ប្រាក់ខែ​គោល ប្រាក់ឧបត្ថម្ភ​តួនាទី ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ប្រាក់កម្ចី ឯកសណ្ឋាន​ធ្វើការ ធានារ៉ាប់រង កន្លែង​ស្នាក់នៅ ព្រមទាំង​ផ្តល់​ការបណ្តុះបណ្តាល​ជាដើម។

    ជាពិសេស ប្រា​សាក់​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ក្នុង​រៀបចំ​ឱ្យមាន​បុគ្គលិក​បន្តវេន​ពី​ថ្នាក់​សាខា​រហូតដល់​ការិយាល័យ​កណ្តាល​ផងដែរ។

    លោក អេង ចាន់​រិទ្ធី មាន​តួនាទី​ជា​មន្ត្រី​ឥណទាន​ជាន់ខ្ពស់ បាន​មានប្រសាសន៍ថា លោក​មាន​មោទនភាព​ដែល​បាន​ក្លាយជា​សមាជិកគ្រួសា​រ​របស់​ប្រា​សាក់ ព្រោះ​តាមរយៈ​ការធ្វើការងារ​នៅទីនេះ លោក​មានឱកាស​ច្រើន​ក្នុងការ​អភិវឌ្ឍ​ទាំង​ផ្នែក​សមត្ថភាព និង​ហិរញ្ញវត្ថុ ដែល​លោក​គិតថា​ប្រា​សាក់​គឺជា​និយោជក​នៃ​ជម្រើស។

    គួរបញ្ជាក់​ផងដែរ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ក៏​ជា​កន្លែង​ដែល​ចែករំលែក​ក្តី​ស្រឡាញ់​តាមរយៈ​ការយកចិត្តទុកដាក់ និង​យកអាសារ​គ្នា​លើ​គ្រប់ផ្នែក ដោយ​រាប់​ចាប់ពី​ថ្នាក់​បុគ្គលិក រហូតដល់​ថ្នាក់​គ្រប់គ្រង​ដែល​ប្រៀប​បីដូច​ជា​គ្រួសារ​យ៉ាង​កក់ក្តៅ​មួយ សម្រាប់​ការអភិវឌ្ឍន៍ និង​រីកចម្រើន​ជាមួយគ្នា។

  • CIMB Preferred ពង្រីក​បទពិសោធន៍​សេវាកម្ម​ទូទាំង​តំបន់​អាស៊ាន សម្រាប់​អតិថិជន ជាមួយនឹង​បុព្វសិទ្ធិ​ពិសេស​កាន់តែ​សម្បូរបែប

    CIMB Preferred ពង្រីក​បទពិសោធន៍​សេវាកម្ម​ទូទាំង​តំបន់​អាស៊ាន សម្រាប់​អតិថិជន ជាមួយនឹង​បុព្វសិទ្ធិ​ពិសេស​កាន់តែ​សម្បូរបែប

    ភ្នំពេញ៖ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី បឺ​ហាត (ធនាគារ CIMB) បាន​បង្កើន​សេវាកម្ម​ធនាគារ សម្រាប់​អតិថិជន CIMB Preferred ជាមួយនឹង​អត្ថប្រយោជន៍​កាន់តែ​សម្បូរបែប ទូទាំង​តំបន់​អាស៊ាន។ «CIMB Preferred ថ្នាក់​តំបន់» ដែលជា​ការអភិវឌ្ឍ​សេវាកម្ម​ថ្មី អនុញ្ញាត​ឲ្យ​អតិថិជន​ជាន់ខ្ពស់​របស់​ធនាគារ CIMB រីករាយ​នឹង​ការប្រើប្រាស់​សេវាកម្ម​ធនាគារ​ប្រកបដោយ​ភាពងាយស្រួល និង​បុព្វសិទ្ធិ​ពិសេស នៅក្នុង ៦ប្រទេស នៃ​តំបន់​អាស៊ាន ទោះបីជា​គណនី​ដើម​បើក​នៅ​ប្រទេស​ណាក៏ដោយ។

    អត្ថប្រយោជន៍ នៃ CIMB Preferred ថ្នាក់​តំបន់ មាន​រួមបញ្ចូល​ការបើក​គណនី​ឆ្លង​ប្រទេស នៅក្នុង​ប្រទេស​គោលដៅ​មួយ​ផ្សេងទៀត អត្រា​ប្តូរប្រាក់​ល្អប្រសើរ និង​សេវាកម្ម​ធនាគារ​ជាន់ខ្ពស់ នៅតាម​មជ្ឈមណ្ឌល CIMB Preferred ចំនួន ១២០ទីតាំង និង​សាខា​របស់​ធនាគារ CIMB ជាង ១,១០០កន្លែង នៅក្នុង​ប្រទេស​ម៉ាឡេស៊ី កម្ពុជា ឥណ្ឌូនេស៊ី សិង្ហ​បុរី ថៃ និង​វៀតណាម។ រាល់​អតិថិជន CIMB Preferred ក៏​ទទួលបាន​ការបម្រើ​ជូន​សេវាកម្ម​ធនាគារ​ដោយផ្ទាល់ ពី​ប្រធាន​ផ្នែក​ទំនាក់ទំនង​អតិថិជន សម្រាប់​តម្រូវការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផងដែរ។

    ធនាគារ CIMB គឺជា​ធនាគារ​ម៉ាឡេស៊ី​តែមួយគត់ ដែល​ផ្តល់ជូន​សេវាកម្ម​សមាជិកភាព Preferred ក្នុង​តំបន់​អាស៊ាន ដោយ​ពុំ​តម្រូវ​ឲ្យ​មាន​កម្រិត​អប្បបរមា​នៃ​ប្រាក់​បញ្ញើ​សរុប (AUM) ឡើយ នៅតាម​បណ្តា​ប្រទេស ដែល​ក្រៅពី​ប្រទេស​ដើម​របស់​អតិថិជន។ ជាការ​ពិតណាស់ អតិថិជន​ក៏​អាច​ណែនាំ​មិត្តភក្តិ និង​សមាជិកគ្រួសារ ជាមួយ​កម្រិត AUM ទាប​ជាង​ធម្មតា និង​នៅ​ប្រទេស​ណាមួយ ក្នុង​តំបន់​អាស៊ាន ដើម្បី​ទទួលបាន​អតិថិជន​ប្រយោជន៍​របស់ CIMB Preferred សម្រាប់​រយៈពេល ១២ខែ។ បុព្វសិទ្ធិ​ពិសេស​បន្ថែម​ផ្សេងទៀត គឺ​រួមមាន​ការធ្វើដំណើរ និង​ការ​ទទួលទាន​អាហារ ក៏ដូចជា​ការប្រើប្រាស់​ប​ន្ទ​ប់​រង់ចាំ​ពិសេស ក្នុង​អាកាសយានដ្ឋាន​ដែល​គ្មាន​ដែន​កំណត់ ក្នុង​តំបន់​អាស៊ាន​ទៀតផង។

    លោក Samir Gupta ប្រធាន​នាយក​ប្រតិបត្តិ ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល របស់ CIMB Group បាន​ឲ្យ​ដឹងថា៖ «ក្នុងនាម​ជា​ធនាគារ​សកល​ឈានមុខ​គេ​មួយ ក្នុង​អាស៊ាន ធនាគារ CIMB តែងតែ​ផ្តោតលើ​ការផ្តល់ជូន​សេវាកម្ម​ធនាគារ ដែល​មានគុណ​តម្លៃ​ខ្ពស់ ដល់​អតិថិជន​ទូទាំង​តំបន់។ ហើយ CIMB Preferred ថ្នាក់​តំបន់​នេះ គឺជា​សមិទ្ធផល​នៃ​ការវិនិយោគ​យូរអង្វែង ក្នុង​ប្រព័ន្ធ និង​ដំណើរការ​អភិវឌ្ឍ​ចុងក្រោយបង្អស់ ដើម្បី​ពង្រឹង​បណ្តាញ​កាន់តែ​រឹងមាំ​របស់​យើង ក្នុង​តំបន់​អាស៊ាន។ ទាំងអស់នេះ​បានផ្តល់​នូវ​កញ្ចប់​សេវាកម្ម​ធនាគារ ប្រកបដោយ​ភាពងាយស្រួល និង​បុព្វសិទ្ធិ​ពិសេស ទូទាំង​តំបន់ ដើម្បី​ជំរុញ​ឲ្យ CIMB Preferred ថ្នាក់​តំបន់ ក្លាយជា​សេវាកម្ម​ធនាគារ​ឈានមុខ​គេ ក្នុង​តំបន់​អាស៊ាន។ ទោះបី​លោកអ្នក​ចង់​ទិញ​ទំនិញ ក្នុងប្រទេស​ម៉ាឡេស៊ី ធ្វើដំណើរ​កម្សាន្ត ក្នុងប្រទេស​ឥណ្ឌូនេស៊ី បោះទុន​វិនិយោគ ក្នុងប្រទេស​សិង្ហ​បុរី ឬក៏​បើក​គណនី​សម្រាប់​ដំណើរការ​អាជីវកម្ម​ថ្មី ក្នុងប្រទេស​វៀតណាម​ក្តី  CIMB Preferred ថ្នាក់​តំបន់ អាច​ផ្តល់​បទពិសោធន៍​សេវាកម្ម​បម្រើ​អតិថិជន​គ្មាន​គូ​ប្រៀប សម្រាប់​គ្រប់​អតិថិជន Preferred ទាំងអស់»។

    សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​អញ្ជើញ​ទៅកាន់​សាខា​របស់​ធនាគារ CIMB ណាមួយ ក្នុង​តំបន់​អាស៊ាន ឬក៏​ចូលទៅ​កាន់​គេហទំព័រ www.cimbpreferred.com៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 148

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 148

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/10/LRPN_148-Final-For-Web.pdf” force_dl=”1″]

  • Lukaku សង្ឃឹមថា ការជួប​អតីត​ក្រុម Everton សង្គ្រោះ​ទម្រង់​លេង​របស់គេ

    Lukaku សង្ឃឹមថា ការជួប​អតីត​ក្រុម Everton សង្គ្រោះ​ទម្រង់​លេង​របស់គេ

    ខ្សែប្រយុទ្ធ Romelu Lukaku នឹង​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុក​ដា នៅពេលដែល​រូបគេ​ប៉ះ​ជាមួយនឹង​អតីត​ក្លិប​របស់គេ Everton នៅ​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ ដោយ​សម្លឹង​រក​ចាប់ផ្តើម​រដូវ​កាល​មួយ ដែល​កំពុងតែ​ផ្តល់​ការខកចិត្ត​ដល់​រូបគេ និង​ក្រុម Manchester United របស់គេ។

    ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ ត្រូវបាន​រិះគន់​យ៉ាងខ្លាំង ក្រោយពី​ក្រុម Man United បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 1-0 នៅលើ​ទឹកដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម Juventus កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ ដើម្បី​ការមិនអាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​របស់គេ​រហូតដល់​ទៅ៨ប្រកួត។

    Lukaku វ័យ 25ឆ្នាំ ដែល​ត្រូវបាន​ទិញ​ដោយ​ក្លិប Man United ពី​ក្លិប Everton ក្នុងតម្លៃ​ខ្លួន 75លាន​ផោន (ស្មើនឹង 96លាន​ដុល្លារ​អាមេរិក) កាល​ឆ្នាំ2017 នៅតែ​ស្ថិតក្នុង​ភាព​មុត​ស្រួច​ក្នុង​ការប្រកួត​អន្តរជាតិ ក្រោយពី​ការ​ស៊ុត​បាល់​បញ្ចូល​ទី5 គ្រាប់​សម្រាប់​ប្រទេស​របស់គេ ក្នុង​ការប្រកួត​អន្តរជាតិ4 លើក​នៅ​រដូវ​កាល​នេះ។

    ក្នុងដំណាក់កាល​ដូចគ្នានេះ កាលពី​រដូវ​កាល​មុន រូបគេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី5 គ្រាប់ ក្នុងការ​ប្រកួត3 លើក​សម្រាប់​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក ប៉ុន្តែ​រូបគេ​ក៏បាន​ស៊ុត​បាល់​បញ្ចូល 11គ្រាប់​ក្នុងការ​បង្ហាញខ្លួន 13លើក​សម្រាប់​ក្លិប​របស់គេ​ផងដែរ។ គ្រាប់​បាល់​របស់ Lukaku សម្រាប់​ក្រុម Man Utd បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​នៅ​រដូវ​កាល​នេះ ក្រោយពី​រូបគេ​រកបាន​ត្រឹមតែ4គ្រាប់​គត់​ក្នុង​ការប្រកួត 13លើក​សម្រាប់​ក្រុម​របស់លោក Jose Mourinho

    លោក Mourinho បានទទួល​ស្គាល់​ក្រោយពី​ការប្រកួត​ជាមួយនឹង​ក្រុម Juventus ថា Lukaku ពិតជា​ធ្លាក់ចុះ​ទម្រង់​លេង ប៉ុន្តែ កាលពី​ថ្ងៃ​សុក្រ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​មុនពេល​ការប្រកួត​របស់លោក លោក​បាន​លើកទឹកចិត្ត​ឲ្យ Lukaku ស្វែងរក​ទម្រង់​លេង​ដ៏​ល្អ​របស់គេ​ត្រឡប់មកវិញ។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង 11យប់៕

    ប្រភពពី៖ Channel News Asia

  • សេចក្តីជូនដំណឹង៖ អេ អឹម ខេ នឹង​ផ្អាក​ដំណើរការ​ប្រតិ​ប​ត្ដិ​ការ​ហិរញ្ញវត្ថុបណ្ដោះអាសន្ន ដើម្បី​ដាក់ដំណើរប្រព័ន្ធធនាគារថ្មី

    សេចក្តីជូនដំណឹង៖ អេ អឹម ខេ នឹង​ផ្អាក​ដំណើរការ​ប្រតិ​ប​ត្ដិ​ការ​ហិរញ្ញវត្ថុបណ្ដោះអាសន្ន ដើម្បី​ដាក់ដំណើរប្រព័ន្ធធនាគារថ្មី

    សេចក្តីជូនដំណឹង!

    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី  មាន​កិត្តិយស​សូម​ជូនដំណឹង​ដល់​អតិថិជន​ទាំងអស់​មេត្តា​ជ្រាបថា គ្រឹះស្ថាន​យើងខ្ញុំ នឹង​ផ្អាក​ដំណើរការ​ប្រតិ​ប​ត្ដិ​ការ​ហិរញ្ញវត្ថុ​គ្រប់​ប្រភេទ​នៅ គ្រប់​សាខា ភ្នាក់ងារ និង​ម៉ាស៊ីន​ដាក់/ដក​ប្រាក់ ទាំងអស់​ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង ០២:០០ រសៀល នា​ថ្ងៃ​ពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨ រហូតដល់​ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បី​ដាក់​ដំណើរការ​ប្រព័ន្ធ​ធនាគារ​ស្នូល​ថ្មី TEMENOS (T24) ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​របស់​គ្រឹះស្ថាន និង​ផ្ដល់ជូន​នូវ​សេវាកម្ម​កាន់តែ​សម្បូរបែប​ជូន​អតិថិជន។

    ប្រតិបត្តិការ​សេវា​ហិរញ្ញវត្ថុ​ទាំងអស់​នឹង​ចាប់ផ្តើម​ដំណើរការ​ជាធម្មតា​វិញ​នៅ ថ្ងៃ​ចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨  ។
    យើងខ្ញុំ​សូម​អធ្យាស្រ័យ​ចំពោះ​បញ្ហា​រំខាន និង​សូម​អរគុណ​ចំពោះ​ការអត់ធ្មត់​របស់លោក​អ្នក​ក្នុងអំឡុង​ពេលនេះ។សូម​អរគុណ​សម្រាប់​ការប្រើប្រាស់​សេវា​ហរិញ្ញវត្ថុ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។

    ព័ត៌មាន​បន្ថែម៖ ០២៣ ២២០ ២០២ / ១៨០០ ២០០ ២០០៕

    សូម​អរគុណ!

  • មិនធម្មតា! ក្រុមហ៊ុន​​​ទូរស័ព្ទ OPPO ផ្តល់ឱកាសដល់អ្នកសារព័ត៌មាននៅអាស៊ីស្វែងយល់ពីចង្វាក់ផលិតកម្មរបស់ខ្លួន

    មិនធម្មតា! ក្រុមហ៊ុន​​​ទូរស័ព្ទ OPPO ផ្តល់ឱកាសដល់អ្នកសារព័ត៌មាននៅអាស៊ីស្វែងយល់ពីចង្វាក់ផលិតកម្មរបស់ខ្លួន

    នៅក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅផ្លូវការ​ណ៍​របស់​បណ្តា​អ្នកសារព័ត៌មាន​ចម្រុះ​ជាតិ​សាសន៍​នៅក្នុង​តំបន់​អាស៊ី ដែល​​​រួមមាន​កម្ពុជា វៀតណាម ឡាវ ហ្វីលីពីន ជាដើម ក្រោម​ការរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO ប្រចាំ​ប្រទេស​ចិន​តែម្ដង​។

    នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ដំបូងបំផុតអ្នកសារព័ត៌មានត្រូវបានខាងក្រុមហ៊ុនផ្ដល់ឱ្យកាសបានចូល​ទស្សនា​​ទី​ស្នាក់​ការ​កណ្ដាល និងបន្ទាប់មក​គឺទៅទស្សនា Store ដ៏ធំរបស់ Oppo ដែលដាក់តាំង​ទូរស័ព្ទ រួច​ទៅ​ទស្សនារោងចក្រផលិតទូរស័ព្ទរបស់ Oppo ដែល​ស្ថិតនៅក្នុង​ទីក្រុង​ឧស្សាហកម្ម ហ្សិនជិន ខេត្តក្វាងទុង។

    ហាង​ទូរស័ព្ទ OPPO ដ៏​ធំ​បំផុត​ប្រចាំ​ប្រទេស​ចិននោះ មាន​ឈ្មោះថា Oppo Super Flagship Store គឺជាកន្លែង​ដាក់តាំងគ្រប់ទូរស័ព្ទរបស់ Oppo ប៉ុន្តែទូរស័ព្ទទាំងនោះគ្រាន់តែដាក់តាំងបង្ហាញប៉ុណ្ណោះ បានដាក់លក់ទេ តែ​បើសិនជាអតិថិជនមានចំណាប់អារម្មណ៍អាចធ្វើការ​កុម៉្មង់ទិញ​នៅទីនោះបាន។

    Oppo Super Flagship Store ក៏​ជា​​មជ្ឍមណ្ឌល Customer Service Center សម្រាប់​ភ្ញៀវ​​សាកសួរព័ត៌មានផ្សេងៗ ជាពិសេសគឺអតិថិជនអាចធ្វើការតេស្ត​សាកល្បង (User Experience) បាន​ដោយផ្ទាល់។

    នៅក្នុងរោងចក្រ អ្នកសារព៏ត៌មានទាំងអស់ត្រូវបានក្រុមហ៊ុនអនុញ្ញាតឱ្យដើរមើលពីសង្វាក់ផលិតកម្ម​ចាប់ផ្ដើម​តាំងពីដំណាក់កាលដំបូងរហូតដល់​បញ្ចប់ ជាពិសេសគឺបានឃើញ និងធ្វើតេស្ដជាក់ស្ដែងទៅលើ​ទូរស័ព្ទម៉ូដែលថ្មី ដោយក្នុងនោះបានឃើញផ្ទាល់ភ្នែកពីការធ្វើតេស្ដសាកល្បងដោយទម្លាក់ទូរស័ព្ទពីទីខ្ពស់៕

  • Arsenal ផ្តួល Sporting ខណៈ Chelsea និង Betis ឈ្នះ​ដូចគ្នា

    Arsenal ផ្តួល Sporting ខណៈ Chelsea និង Betis ឈ្នះ​ដូចគ្នា

    ខ្សែប្រយុទ្ធ Danny Welbeck បាន​ដណ្តើមយក​ប្រៀប​លើ​ការធ្វេសប្រហែស​ក្នុង​តំបន់​ការពារ ដើម្បី​ដណ្តើមយក​ជ័យជម្នះ​ក្នុង​លទ្ធផល 1-០ សម្រាប់​ក្រុម Arsenal នៅលើ​ទឹកដី​ក្រុម Sporting Lisbon ក្នុង​ក្របខ័ណ្ឌ Europa League កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្រប​ពេលដែល​ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប 7សម័យកាល AC Milan បាន​ចាញ់​លើ​ទឹកដី​ខ្លួនឯង ក្រោម​ស្នាដៃ​ក្រុម Real Betis។

    ក្រុម​កាំភ្លើង​ធំ​របស់លោក Unai Emery បច្ចុប្បន្ន​បាន​កត់ត្រា​ជ័យជម្នះ 11លើកជាប់ៗគ្នា ក្នុង​រាល់​យុទ្ធនាការ​ទាំងអស់ ដែលជា​កំណត់ត្រា​ដ៏​ល្អ​បំផុត​របស់​ក្លិប​នេះ​ចាប់តាំងពី​ឆ្នាំ2007 ខណៈដែល​ជ័យជម្នះ​នេះ បានធ្វើឱ្យ​ពួកគេ​ខិតចូល​កាន់តែ​កៀក​ក្នុងការ​ឈានទៅ​វគ្គ 32ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Europa League។

    ស្របពេល​ជាមួយគ្នានេះ AC Milan របស់លោក GennaroGattuso បាន​បាត់បង់​ពិន្ទុ​ជា​លើក​ទី1 របស់​ពួកគេ ក្នុង​ពូ​ល F ខណៈដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់ Antonio Sanabria និង Giovani Lo Celso ដែល​ខ្ចី​ជើង​ពី​ក្លិប Paris Saint-Germain មក​នោះបាន​ជួយ​ឱ្យ​ក្រុម Betis ដណ្តើមបាន​ជ័យជម្នះ 2-1 ក្នុងប្រទេស​អ៊ីតាលី។

    ក្នុងការ​ប្រកួត 1គូ​ទៀត​ក្នុង​ទីក្រុង​ឡុង​ដ៍​ឯណោះ​វិញ ខ្សែបម្រើ Ruben Loftus-Cheekបានបង្ហាញ​ថ្វី​ជើង​នៅ​ថ្ងៃ​នៃ​ការបង្ហាញ​ខ្លួន​ក្នុង​ជម្រើស​ដំបូង​ដ៏​កម្រ​សម្រាប់​ក្រុម​Chelsea តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់​ក្នុងពេល​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-1 លើ​ក្រុម BATE របស់​បេឡា​រុស ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​Europa League ស្រប​ពេលដែល​ក្រុម​ Arsenal បន្ត​កំណត់ត្រា​ឈ្នះជាប់ៗគ្នា​របស់​ពួកគេ​រហូតដល់​ទៅ 11លើក​នៅលើ​ទឹកដី​ក្រុម ​Sporting Lisbon។

    Loftus-Cheek ដែលជា​សមាជិក​នៃ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្នុង​យុទ្ធនាការ​World Cup នៅ​រុស្ស៊ី​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​ជា​លើក​ទី2 នៅ​រដូវ​កាល​នេះ​ក្រោម​ការដឹកនាំ​របស់លោក​Maurizio Sarri និង​ស៊ុត​បាល់​បញ្ចូល​ទី​បាន 2គ្រាប់​ក្រោយពី​លេង​បានត្រឹមតែ 8នាទី​ដំបូង ខណៈដែល​Chelsea បាន​គ្រប់គ្រង​ការលេង​ស្ទើរតែ​ទាំងស្រុង​នៅ​កីឡដ្ឋាន ​Stamford Bridge។

    ខ្សែបម្រើ​រូបនេះ បាន​បំពេញ​គ្រាប់​បាល់​ទី3 របស់គេ​តាមរយៈ​ការ​ស៊ុត​បាល់​ពី​ជ្រុង​ម្ខាង ខាងក្រៅ​ប្រអប់​គ្រោះថ្នាក់ នៅ​នាទី​ទី54 បើទោះបី​ក្រុម BATE បា​នរក​គ្រាប់​បាល់ 1គ្រាប់​វិញ ក្រោយពី​ការ​ស៊ុត​បាល់​ពិន័យ​ពី​ចម្ងាយ​របស់​កីឡាករ Aleksei Riosក៏ដោយ៕

    ប្រភពពី៖ Channel News Asia

  • Verstappen ត្រៀម​ផ្តល់​ការខកចិត្ត​ដល់ Hamilton នៅ​ម៉ិ​ក​ស៊ិ​ក ថ្ងៃអាទិត្យ​នេះ

    Verstappen ត្រៀម​ផ្តល់​ការខកចិត្ត​ដល់ Hamilton នៅ​ម៉ិ​ក​ស៊ិ​ក ថ្ងៃអាទិត្យ​នេះ

    កីឡាករ​ប្រណាំង​រថយន្ត Max Verstappen ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្អាក​ពិធីជប់លៀង​របស់​កីឡាករ Lewis Hamilton តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​សម្រាប់​ក្រុម Red Bull ក្នុង​ព្រឹត្តិការណ៍ Mexican Grand Prix នៅ​ចុង​សប្តាហ៍​នេះ។ កីឡាករ​ហូ​ឡង់​វ័យក្មេង​រូបនេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រូបគេ​ជឿជាក់ថា ការប្រណាំង​នេះ​នឹង​ផ្តល់ឱ្យ​ក្រុម​របស់គេ​នូវ​ឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​ដណ្តើមបាន​ជ័យជម្នះ 1ផ្សេងទៀត នៅ​មុនពេល​បញ្ចប់​រដូវ​កាល​នេះ។

    Verstappen បានឱ្យដឹងថា៖ «យើង​អាច​នឹងមិន​បោះបង់ចោល​ឱកាស​ដ៏​ល្អ​ក្នុងការ​ប្រកួត​ជម្រុះ​ឡើយ ប៉ុន្តែ យើង​កំពុងតែធ្វើការ​ងារ​យ៉ាង​ល្អ​ក្នុងការ​ប្រណាំង​នេះ ហេតុនេះ ខ្ញុំ​រំពឹងទុក​ថា ព្រឹត្តិការណ៍​នេះ​នឹងមាន​ភាពល្អប្រសើរ​សម្រាប់​យើង​ជាង​ក្នុងការ​ប្រណាំង​នៅ​ទីក្រុង Austin។ Lewis នៅតែ​ចង់​ឈ្នះ ប៉ុន្តែ ខ្ញុំ​គិតថា រឿង​នោះ​នឹងមិន​ផ្លាស់ប្តូរ​អ្វី​ឡើយ»។

    ប្រសិនបើ Verstappen ទទួល​ជ័យជម្នះ កីឡាករ Hamilton នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ រូបគេ​នឹង​ស្រេកឃ្លាន​ក្នុងការ​ឈ្នះ​ពាន​ពិភពលោក តាមរយៈ​ការ​ឈ្នះ​ការប្រណាំង​នៅ​ម៉ិ​ក​ស៊ិ​ក។ កីឡាករ Verstappen បាន​បន្ថែមទៀតថា៖ «ខ្ញុំ​គិតថា រថយន្ត​របស់​យើង​ល្អ​ទាំង​បច្ចេកទេស និង​ក្នុងស្ថានភាព​ឌី​ណា​មិ​ក​អាកាស»។

    1st place Lewis Hamilton (GBR) Mercedes AMG F1 W09 with 2nd place Valtteri Bottas (FIN) Mercedes AMG F1 and 3rd place Max Verstappen (NLD) Red Bull Racing RB14.
    07.10.2018. Formula 1 World Championship, Rd 17, Japanese Grand Prix, Suzuka, Japan, Race Day.
    – www.xpbimages.com, EMail: [email protected] – copy of publication required for printed pictures. Every used picture is fee-liable. © Copyright: Batchelor / XPB Images

    Hamilton ត្រូវតែ​យកឈ្នះ​លើ​កីឡាករ Sebastian Vettel របស់​ក្រុម Ferrari ចំនួន 5ពិន្ទុ ដើម្បី​ឈ្នះ​ពាន​ពិភពលោក​ជា​លើក​ទី5 របស់គេ និង​ស្មើ​ជាមួយនឹង​កំណត់ត្រា​របស់​កីឡាករ Juan Manuel Fangio ដែល​ធ្វើឱ្យ​ម្ចាស់​ជើងឯក​ពិភពលោក 7សម័យកាល Michael Schumacher ក្លាយជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ឈ្នះ​ពាន​ច្រើនជាង​រូបគេ។ ការប្រណាំង​នៅ​ថ្ងៃអាទិត្យ​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង2:10ទៀបភ្លឺ៕

    ប្រភពពី៖ France24

  • លោក​ឧកញ៉ា ចេង ខេង៖ ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ ត្រូវមាន​ជំនាញ​ជាមុន

    លោក​ឧកញ៉ា ចេង ខេង៖ ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ជោគជ័យ ត្រូវមាន​ជំនាញ​ជាមុន

    ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ មិនមែនជា​រឿង​លំបាក​នោះទេ ប៉ុន្តែ​រឿង​ដែល​លំបាក គឺ​នៅពេល​ចូលប្រឡូក​ការងារ​នេះហើយ តែ​មិនអាច​រក​អតិថិជន​ទៅ​ទិញ​ដី ឬ​ផ្ទះ​បាន ដោយសារតែ​ខ្វះ​បទពិសោធ ឬ​ខ្វះ​ជំនាញ​វិជ្ជាជីវៈ។

    លោក​ឧកញ៉ា​បាន​លើកឡើងថា កាលពី​អំឡុងពេល​ជាង 20ឆ្នាំមុន ភ្នាក់ងារ​អចលនទ្រព្យ​មិនបាន​រៀន​ជំនាញ​វិជ្ជាជីវៈ​នោះទេ ចេះ​ធ្វើតៗគ្នា បើសិនជា​ភ្ញៀវ​មករក​ទិញ ហើយ​មាន​ដី ឬ​ផ្ទះ​លក់​ទៅឱ្យគេ នោះ​នឹង​ទទួលបាន​កម្រៃជើងសា តែបើ​ភ្ញៀវ​មិន​មករក​ទេ ក៏​មិនមាន​កម្រៃជើងសា​ដែរ ហើយ​ការងារ​ប្រភេទ​នេះ​បាន​បាត់​ទៅវិញ​បន្តិចម្តងៗ ឬ​បាត់បង់​ទាំងស្រុង​តែម្ដង​មកទល់​សព្វថ្ងៃ។ ដូច្នេះ​ដើម្បីឱ្យ​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​ជោគជ័យ​ក្នុង​អាជីព មុននឹង​ចូលប្រឡូក​ក្នុង​កិច្ចការ​នេះ ត្រូវ​រៀន​ឱ្យ​ចេះ​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ជាមុន ទាំង​ជំនាញ​លក់​និង​ជំនាញ​វាយតម្លៃ។

    ឧទាហរណ៍​ថា បើសិនជា​យើង​ចេះ​វាយតម្លៃ​ដី យើង​ដឹង​ពី​តម្លៃ​ទីផ្សារ ហើយ​មាន​គេ​លក់​ក្រោម​ទីផ្សារ យើង​រក​អតិថិជន​មក​ទិញ នៅពេល​អតិថិជន​មក​ទិញ ហើយ​លក់​ចេញ ទទួលបាន​ប្រាក់ចំណេញ​ច្រើន ថ្ងៃក្រោយ​នៅពេល​គេ​ចង់​ទិញ គេ​ច្បាស់​ជា​មក​ពឹង​យើង​ឱ្យជួយរ​កដី រក​ផ្ទះ​ឱ្យគេ​ទៀត​មិន​ខាន។ ចំណែក​អ្នកលក់​នៅពេលដែល​គេ​លក់​ឆាប់​ដាច់ ថ្ងៃក្រោយ​គេ​ប្រាកដជា​មក​ពឹង​យើង​ឱ្យ​លក់​បន្ត​ឱ្យគេ​ទៀត​មិន​ខាន ដូច្នេះ​ការងារ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែលមាន​ជំនាញ មិនចេះ​រីងស្ងួត​នោះទេ។

    លោក​ថា ដើម្បី​ផ្តល់​ជា​បទពិសោធ និង​ផ្តល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ភ្នាក់ងារ​អចលនទ្រព្យ​ទូទាំងប្រទេស ក្រុមហ៊ុន​CPL នឹង​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​នៅ​ព្រឹក​ថ្ងៃ​សៅរ ទី27 ខែតុលា ឆ្នាំ2018នេះ ដែលមាន​សាស្ត្រាចារ្យ​មាន​ជំនាញ​ច្បាស់លាស់ និង​បទពិសោធ​យូរ​ឆ្នាំ​ចូលរួម​ផ្ទេរ​ចំណេះដឹង​របស់​ពួកគាត់​ទៅដល់​ភ្នាក់ងារ​ជំនាន់ក្រោយៗឱ្យ​កាន់តែ​ក្លាយជា​អ្នកជំនាញ​ច្បាស់លាស់​បន្ថែមទៀត៕