ប្រា​សាក់ ជា​និយោជក​នៃ​ជម្រើស លើ​ការអភិវឌ្ឍ​អាជីព​ការងារ និង​គុណភាព​ជីវិត

ការងារ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ជីវិត​រស់នៅ ដូច្នេះហើយ បើ​មនុស្សម្នាក់ៗមានឱកាស​បានធ្វើការ​ងារ​ក្នុង​ស្ថាប័ន​ដែល​យកចិត្តទុកដាក់ ផ្ដល់ឱកាស​បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​ជំនាញ​ដល់​បុគ្គលិក នោះ​ពួកគេ​នឹងមាន​ឱកាស​ខ្ពស់​ក្នុងការ​ទទួលបាន​ទាំង​ចំណេះដឹងល្អៗ ទាំង​តួនាទី​និង​ប្រាក់ខែ​ខ្ពស់ ហើយ​ប្រសិទ្ធភាព​និង​ផលិតភាព​ការងារ​របស់​បុគ្គលិក​កាន់​តែមាន​ភាពល្អប្រសើរ ដែល​កត្តា​នេះ​ជួយ​ឱ្យ​ស្ថាប័ន​កាន់តែ​មាន​ភាព​រីកចម្រើន​និង​រឹងមាំ។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​ទាំងនេះ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ហិរញ្ញវត្ថុធំៗចំនួន 5 ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា បើ​គិត​លើ​ទ្រព្យសកម្ម និង​ឈរ​លំដាប់​ទី 2 បើ​គិត​លើ​ចំនួន​បុគ្គលិក​និង​បណ្តាញ​ការិយាល័យ មាន​គោលនយោបាយ​ធនធានមនុស្ស​ដ៏​ល្អប្រសើរ​ក្នុងការ​ផ្តល់ជូន​ដល់​បុគ្គលិក​របស់ខ្លួន។

លោក ហឿន ហុ​ន្នី នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់ បាន​លើកឡើងថា ប្រា​សាក់​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​អនុលោម​តាមច្បាប់​ការងារ​បាន​យ៉ាង​ខ្ជាប់ខ្ជួន។ បុគ្គលិក​ទាំងអស់​រប​ស់​ប្រា​សាក់​គឺជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​សម្រាប់​ស្ថាប័ន។ ហើយ​បុគ្គលិក​ទាំងអស់​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​រួមមាន ប្រាក់ខែ​គោល ប្រាក់ឧបត្ថម្ភ​តួនាទី ប្រាក់រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ប្រាក់កម្ចី ឯកសណ្ឋាន​ធ្វើការ ធានារ៉ាប់រង កន្លែង​ស្នាក់នៅ ព្រមទាំង​ផ្តល់​ការបណ្តុះបណ្តាល​ជាដើម។

ជាពិសេស ប្រា​សាក់​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ក្នុង​រៀបចំ​ឱ្យមាន​បុគ្គលិក​បន្តវេន​ពី​ថ្នាក់​សាខា​រហូតដល់​ការិយាល័យ​កណ្តាល​ផងដែរ។

លោក អេង ចាន់​រិទ្ធី មាន​តួនាទី​ជា​មន្ត្រី​ឥណទាន​ជាន់ខ្ពស់ បាន​មានប្រសាសន៍ថា លោក​មាន​មោទនភាព​ដែល​បាន​ក្លាយជា​សមាជិកគ្រួសា​រ​របស់​ប្រា​សាក់ ព្រោះ​តាមរយៈ​ការធ្វើការងារ​នៅទីនេះ លោក​មានឱកាស​ច្រើន​ក្នុងការ​អភិវឌ្ឍ​ទាំង​ផ្នែក​សមត្ថភាព និង​ហិរញ្ញវត្ថុ ដែល​លោក​គិតថា​ប្រា​សាក់​គឺជា​និយោជក​នៃ​ជម្រើស។

គួរបញ្ជាក់​ផងដែរ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ក៏​ជា​កន្លែង​ដែល​ចែករំលែក​ក្តី​ស្រឡាញ់​តាមរយៈ​ការយកចិត្តទុកដាក់ និង​យកអាសារ​គ្នា​លើ​គ្រប់ផ្នែក ដោយ​រាប់​ចាប់ពី​ថ្នាក់​បុគ្គលិក រហូតដល់​ថ្នាក់​គ្រប់គ្រង​ដែល​ប្រៀប​បីដូច​ជា​គ្រួសារ​យ៉ាង​កក់ក្តៅ​មួយ សម្រាប់​ការអភិវឌ្ឍន៍ និង​រីកចម្រើន​ជាមួយគ្នា។

Advertisement