មិនធម្មតា! ក្រុមហ៊ុន​​​ទូរស័ព្ទ OPPO ផ្តល់ឱកាសដល់អ្នកសារព័ត៌មាននៅអាស៊ីស្វែងយល់ពីចង្វាក់ផលិតកម្មរបស់ខ្លួន

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅផ្លូវការ​ណ៍​របស់​បណ្តា​អ្នកសារព័ត៌មាន​ចម្រុះ​ជាតិ​សាសន៍​នៅក្នុង​តំបន់​អាស៊ី ដែល​​​រួមមាន​កម្ពុជា វៀតណាម ឡាវ ហ្វីលីពីន ជាដើម ក្រោម​ការរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន OPPO ប្រចាំ​ប្រទេស​ចិន​តែម្ដង​។

នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ដំបូងបំផុតអ្នកសារព័ត៌មានត្រូវបានខាងក្រុមហ៊ុនផ្ដល់ឱ្យកាសបានចូល​ទស្សនា​​ទី​ស្នាក់​ការ​កណ្ដាល និងបន្ទាប់មក​គឺទៅទស្សនា Store ដ៏ធំរបស់ Oppo ដែលដាក់តាំង​ទូរស័ព្ទ រួច​ទៅ​ទស្សនារោងចក្រផលិតទូរស័ព្ទរបស់ Oppo ដែល​ស្ថិតនៅក្នុង​ទីក្រុង​ឧស្សាហកម្ម ហ្សិនជិន ខេត្តក្វាងទុង។

ហាង​ទូរស័ព្ទ OPPO ដ៏​ធំ​បំផុត​ប្រចាំ​ប្រទេស​ចិននោះ មាន​ឈ្មោះថា Oppo Super Flagship Store គឺជាកន្លែង​ដាក់តាំងគ្រប់ទូរស័ព្ទរបស់ Oppo ប៉ុន្តែទូរស័ព្ទទាំងនោះគ្រាន់តែដាក់តាំងបង្ហាញប៉ុណ្ណោះ បានដាក់លក់ទេ តែ​បើសិនជាអតិថិជនមានចំណាប់អារម្មណ៍អាចធ្វើការ​កុម៉្មង់ទិញ​នៅទីនោះបាន។

Oppo Super Flagship Store ក៏​ជា​​មជ្ឍមណ្ឌល Customer Service Center សម្រាប់​ភ្ញៀវ​​សាកសួរព័ត៌មានផ្សេងៗ ជាពិសេសគឺអតិថិជនអាចធ្វើការតេស្ត​សាកល្បង (User Experience) បាន​ដោយផ្ទាល់។

នៅក្នុងរោងចក្រ អ្នកសារព៏ត៌មានទាំងអស់ត្រូវបានក្រុមហ៊ុនអនុញ្ញាតឱ្យដើរមើលពីសង្វាក់ផលិតកម្ម​ចាប់ផ្ដើម​តាំងពីដំណាក់កាលដំបូងរហូតដល់​បញ្ចប់ ជាពិសេសគឺបានឃើញ និងធ្វើតេស្ដជាក់ស្ដែងទៅលើ​ទូរស័ព្ទម៉ូដែលថ្មី ដោយក្នុងនោះបានឃើញផ្ទាល់ភ្នែកពីការធ្វើតេស្ដសាកល្បងដោយទម្លាក់ទូរស័ព្ទពីទីខ្ពស់៕

Advertisement