Author: វល័ក្ខ

  • រកឃើញ24 ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត Tiger Street Football Festival 2019 នៅ​មណ្ឌល​ក្រុងព្រះសីហនុ

    រកឃើញ24 ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ប្រកួត Tiger Street Football Festival 2019 នៅ​មណ្ឌល​ក្រុងព្រះសីហនុ

    ព្រះសីហនុ៖ រកឃើញ​ក្រុមបាល់ទាត់​ក្នុង​សាល​ជើង​ខ្លាំង​ចំនួន 24 ក្រុម ឡើង​វគ្គ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រុងព្រះសីហនុ​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នៅ​ឆ្នេរ​អូ​ឈើទាល ក្រុងព្រះសីហនុ ដោយ​ក្នុងចំណោម 24ក្រុម​ជ្រើ​សើ​ស 6ក្រុម​ឡើ​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃទី 16-17 មីនា​ខាងមុខនេះ។

    ការប្រកួត Tiger Street Football Festival 2019 នៅ​ថ្ងៃទី6 ជម្រុះ​ជុំ​ទី2នេះ មាន​ក្រុម​ចំនួន24ក្រុម ប្រកួតប្រជែង​ដណ្តើម​ជើង​ឯ​ឝ​ប្រចាំ​មណ្ឌល​ក្រុងព្រះសីហនុ និង​ដណ្តើមយក​កៅអី6ក្រុម ឡើង​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី 16-17 មីនា​ខាងមុខនេះ។

    អ្វីដែល​កាន់តែ​ទាក់ទាញ​នោះ​គឺ​ការប្រគំ​តន្ត្រី​ដោយមាន​ការចូលរួម​ពី​សំណាក់​កំពូល​តារាចម្រៀងល្បីៗជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា រួមមាន លោក ខេមរៈ សិរីមន្ត សុ​គុន្ធ និសា ណុប ប៉ា​យ៉ា​រិ​ទ្ធ ពេជ្រ សោភា នី​កូ សុខ ស្រី​នាង នី រតនា ឈិន ម៉ា​និ​ច បាន មុន្នី​ល័​ក្ខ ប៉ាច គីម​មួយ និង​ឌី​ជេ Maily។

    តារាចម្រៀង​ទាំងអស់​បាន​លើកយក​សុទ្ធសឹង​ជា​បទ​ញ៉ាក់​កន្ត្រាក់​អារម្មណ៍ ជាហេតុ​ធ្វើ​ឲ្យ អ្នកគាំទ្រ នៅ​ព្រះសីហនុ សប្បាយរីករាយ និង​រាំ​កម្សាន្ត​ទៅតាម​ចង្វាក់ភ្លេង យ៉ាង​សប្បាយរីករាយ គ្រប់គ្នា​ពេញមុខ​ឆាក​តន្ត្រី។

    អ្នកគាំទ្រ​ទាំងអស់​ក៏​ទទួលបាន​កម្មវិធី​លក់​ជូន​ពិសេស​សម្រាប់​ការ​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ មក​ទទួលទាន​បណ្តើរ​ទស្សនា​ការប្រគំ​តន្ត្រី Tiger Street Football Festival 2019។ ស្រា​បៀរ​ថៃ​ហ្គ័​រ ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ 1932 នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង70ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង40មេដាយ​ផ្នែក​រសជាតិ និង​គុណភាព។

    សូមបញ្ជាក់ថា ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នៅ​ថ្ងៃ​ចុងក្រោយ និង​ការប្រគំ​តន្ត្រី នៅ​រាត្រី​ចុងក្រោយ ប្រចាំ​មណ្ឌល​ព្រះសីហនុ​នេះ មានការ​ផ្សាយ​ផ្ទាល់ ពី​សា្ថ​នី​យ៍​ទូរទស្សន៍​រស្មី​ហង្ស​មាស ផងដែរ៕

    សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH (សូម​រីករាយ​ទទួលទាន​ស្រា​បៀរ Tiger® ដោយ​ការទទួលខុសត្រូវ)

  • គ្រូបង្វឹក​ក្រុម​អ៊េ​មី​រ៉ា​ត​អារ៉ាប់ សម្លឹង​រក​ការ​ឈ្នះ​ពាន Asian Cup ជា​លើក​ទី2

    គ្រូបង្វឹក​ក្រុម​អ៊េ​មី​រ៉ា​ត​អារ៉ាប់ សម្លឹង​រក​ការ​ឈ្នះ​ពាន Asian Cup ជា​លើក​ទី2

    ខណៈដែល​ចាត់ទុក​ខ្លួនឯង ជាម​នុស្ស «មានការ​នឹករឭក​យ៉ាងខ្លាំង​ទៅលើ​រឿង​អតីត» លោក Alberto Zaccheroni គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊េ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​ព្រមាន​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍ World Cup មួយ​នេះ អាច​ត្រឹមតែ​ផ្តល់​ការភ្ញាក់ផ្អើល​ដល់​មនុស្ស​តិចតួច​ប៉ុណ្ណោះ​នៅ​ខែ​នេះ។

    គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ដែល​កាលពីមុន​បាន​ដឹក​នាំឱ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន​ឈ្នះ​ពាន Asian Cup បាន​បញ្ជាក់ថា ក្រុម​របស់លោក​នឹង​បើក​ការ​វាយ​សម្រុក​ទៅលើ​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ក្នុងការ​ប្រកួត​បើកឆាក​នៅ​ថ្ងៃ​សៅរ៍​នេះ ក្នុង​ទីក្រុង​អា​ប៊ី​ដា​ប៊ី បើទោះបី​ជួប​ការខកចិត្ត​ចំពោះ​ការ​អវត្តមាន​របស់​តារា​ឆ្នើម Omar Abdulrahman ដោយសារតែ​បញ្ហា​របួស​ក៏ដោយ។

    លោក Zaccheroni បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំ​បាន​ស្ថិតក្នុង​ការងារ​នេះ​សម្រាប់​រយៈពេល​តិចជាង 1ឆ្នាំ ហើយ​គោលបំណង​គឺ​ការសម្រេច​សមិទ្ធផល​បានឱ្យ​ល្អ​បំផុត​តាម​ដែល​អាច​ក្នុង Asian Cup»។

    លោក​បាន​ប្រាប់​បន្តថា៖ «យើង​មាន​បញ្ហា​របួស​កីឡាករ ប៉ុន្តែ នោះ​គួរតែ​មិនមែនជា​ឧ​ប​ស័គ្គ​មួយ​ឡើយ។ ការត្រៀមខ្លួន​របស់​យើង​ស្ថិតក្នុង​កម្រិត​ល្អ ហើយ​យើង​ត្រៀមខ្លួន​រួច​ជាល់​ក្នុងការ​ចាប់ផ្តើម​ជាមួយនឹង​លទ្ធផល​ដ៏​ល្អ​បំផុត​តាម​ដែល​អាច​នៅ​ថ្ងៃស្អែក​នេះ»។

    លោក Zaccheroni បាន​បង្កើត​កំណត់ត្រា​មួយ​ក្នុង​យុទ្ធនាការ Asian Cup តាមរយ់​ការដឹកនាំ​ឲ្យ​ក្រុម​ជម្រើសជាតិ​ជប៉ុន ឈ្នះ​ពាន​ប្រចាំ​ទ្វីប​មួយ​នេះ ក្នុង​ឆ្នាំ2011។

    លោកគ្រូ​បង្វឹក​វ័យ65ឆ្នាំ​រូបនេះ ដែល​ក៏បាន​ឈ្នះ​ពាន​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ជាមួយនឹង​ក្រុម AC Milan ដែរនោះ បាន​និយាយ​ទាំង​ញញឹម​ថា៖ «ការ​ឈ្នះ​ពាន​បាន​កើតឡើង​កាលពី8ឆ្នាំមុន ហើយ​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា មាន​វ័យចាស់។ ខ្ញុំ​ប្រាកដ​ចិត្ត​ថា អ្នកនឹង​ឃើញ​ភស្តុតាង​បន្ថែមទៀត​ក្នុង​ពាន Asian Cup នេះ»៕

    ប្រភពពី៖ Channel News Asia

  • ខេត្ត​ព្រះសីហនុ​ក្លាយជា​មណ្ឌល​ដំបូង​នៃ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 រដូវ​កាល​ទី7

    ខេត្ត​ព្រះសីហនុ​ក្លាយជា​មណ្ឌល​ដំបូង​នៃ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 រដូវ​កាល​ទី7

    ព្រះសីហនុ៖ នា​ល្ងាច​ថ្ងៃទី4 ខែមករា ឆ្នាំ2019 ក្រុមហ៊ុនស្រា​បៀរ Tiger បានធ្វើ​សន្និសីទ​ស្តីពី​ការចាប់​ពូ​ល​នៃ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នា​សណ្ឋាគារ​ឯករាជ្យ ដែល​ការប្រកួត​ជា​ផ្លូវការ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 5-6 ខែមករា ឆ្នាំ2019 នៅ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ ។

    ក្នុងឱកាស​ប្រកាស​សន្និសីទ​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់ Tiger Street Football Festival 2019 រដូវ​កាល​ទី៧នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ដែលជា​មណ្ឌល​ដំបូង​ក្នុង​រដូវ​កាល​ថ្មី​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោកស្រី ថោង បវរ​លក្ខិណា នាយក​គ្រប់គ្រង​ទីផ្សារ​ស្លាក​សញ្ញា ស្រា​បៀរ Tiger និង​លោក ម៉ៃ តុលា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។

    លោក ម៉ៃ តុលា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ថ្លែង​ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​ថា សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​យ៉ាងច្រើន​កុះករ​ដូច​ឆ្នាំមុន​ដែរ ព្រមទាំង​ទទួលបាន​ការគាំទ្រ​ពី​យុវជន​ជាច្រើន​នាក់​នៃ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 កាន់តែ​ធ្វើ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​រប​ស់​យើង​ទទួល​ការរីកចម្រើន។  តាំង​នាម​សហព័ន្ធ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ Tiger ដែល​បានរៀបចំ​ព្រឹត្តិការ​ណ៌​នេះ​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​របស់​កម្ពុ​ជានា​ពេលខាងមុខ​នេះ។

    ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 លើក​ទី 7 នេះ​កាន់តែ​អស្ចារ្យ​ដោយ​យើង​ធ្វើឡើង​រហូតដល់៩ខេត្ត/ក្រុង​ទូទាំងប្រទេស ប្រកួត​កាន់តែច្រើន និង​រង្វាន់​សរុប 50,000ដុល្លារ​អាមេរិក ព្រមទាំង​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ronaldinho នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី 16-17 មីនា​ខាងមុខនេះ។

    នេះ​ជា​លើ​ទី៧ហើយ​សម្រាប់​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 ដែល​ក្រុមហ៊ុនស្រា​បៀរ Tigerបាន​នាំយក​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ហើយ​ជា​មណ្ឌល​ដំបូង​ត្រូវ​ចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃទី5-6 ខែមករា ឆ្នាំ2019 ក្នុងចំណោម54ក្រុម​គណៈកម្មការ​ជ្រើសរើស​យក6ក្រុម​ទៅធ្វើ​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​កោះ​ពេជ្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី 16-17 មីនា​ខាងមុខនេះ។

    ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍ Tiger Street Football Festival 2019   សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
    #TSFF2019

    ពិសា​ដោយ​ការទទួលខុសត្រូវ

  • វេស​ឡាញ រៀបចំ​សិក្ខាសាលា​ស្តីពី «ទម្លាប់​ល្អ​ទាំង៧ ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បុគ្គល​ឆ្នើម»

    វេស​ឡាញ រៀបចំ​សិក្ខាសាលា​ស្តីពី «ទម្លាប់​ល្អ​ទាំង៧ ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បុគ្គល​ឆ្នើម»

    នៅ​ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បានរៀបចំ​សិក្ខាសាលា​ស្តីពី «ទម្លាប់​ល្អ​ទាំង៧ ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បុគ្គល​ឆ្នើម» នៅ​សហ​សាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិច​ណូ) ក្នុង​បំណង​ផ្ដល់​ចំណេះដឹង ជំនាញ ដល់​មាតា បិតា ឬ​អាណាព្យាបាល​សិស្ស ដែលជា​បុគ្គលិក​រដ្ឋ ឯកជន ក្រុមហ៊ុន​ដៃគូ អង្គការ​សង្គម​ស៊ីវិល និង​ជា​ម្ចាស់​អាជីវកម្ម សម្រាប់​ជា​ទុន និង​សមត្ថភាព ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង ជំនាញ និង​អាជីព​របស់​ពួកគាត់។

    លោក ប៉ិច ប៉ូ​ឡែ​ន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា៖ ទម្លាប់​ល្អ​ទាំង៧នេះ​រួមមាន៖

    01) បង្កើន​ភាពជា​ម្ចាស់ការ​លើ​ការងារ​របស់ខ្លួន
    02) ជំនាញ​រៀបចំ​ផែនការ​ការងារ​ច្បាស់លាស់
    03) ជំនាញ​គ្រប់​គ្រង់ និង​ចាត់ចែង​អាទិភាព​ការងារ​សំខាន់​មុន
    04) ជំនាញ​គិត​បែប ឈ្នះ-ឈ្នះ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម
    05) បង្កើន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទំនាក់ទំនង
    06) បង្កើន​ការសហការ​គ្នា​ដែលមាន​ភាព​ច្នៃប្រឌិត​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​រួម
    07) ជំនាញ​ដើម្បី​សម្រេច​ជោគជ័យ​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ

    នាយក​ប្រតិបត្តិ​រូបនេះ បាន​បន្ថែមទៀតថា ៖ ជាធម្មតា​ការកែប្រែ​ទម្លាប់​វា​មិនមែន​ធ្វើ​មួយថ្ងៃ ពីរ​ថ្ងៃ មួយ​សប្ដាហ៍​បាន​នោះទេ ប៉ុន្តែ​វា​នឹង​ជោគជ័យ នៅពេល​យើង​ផ្លាស់ប្ដូរ​ម្ដងតិចៗ ហើយ​លោក​សង្ឃឹមថា សិក្ខាសាលា​មួយ​នេះ នឹង​ផ្ដល់​ចំណេះដឹង​បន្ថែមទៀត​ដល់​មាតា បិតា ឬ​អាណាព្យាបាល​សិស្ស ដែលជា​បុគ្គលិក​រដ្ឋ ឯកជន ក្រុមហ៊ុន​ដៃគូ អង្គការ​សង្គម​ស៊ីវិល និង​ជា​ម្ចាស់​អាជីវកម្ម ដែល​បាន​ចូលរួម។

    លោក ប៉ិច ប៉ូ​ឡែ​ន បានលើកឡើង​ផងដែរ​ថា ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នៅតែ​បន្ត​ស្វែងរក​ដៃគូ​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ជួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​ធុន​ធាន​មនុស្ស​នៅ​កម្ពុជា ដោយ​ក្នុងនោះ​ទិសដៅ​វិនិយោគ​មានដូចជា ការបើក​ម​ជ្ឈ​ម​ប​ណ្ឌ​ល​ភាសាបរទេស​សម្រាប់​ការងារ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ការងារ សាលា​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រាស​តូច និង​មធ្យម៕

  • លោក Emery បារម្ភ​ពី​ភាពទន់ខ្សោយ​នៅ​តំបន់​ការពារ​របស់ Arsenal ទោះ​ផ្តួល Fulham

    លោក Emery បារម្ភ​ពី​ភាពទន់ខ្សោយ​នៅ​តំបន់​ការពារ​របស់ Arsenal ទោះ​ផ្តួល Fulham

    លោក Unai Emery អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​លោក ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Fulham ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​បាន​ទទួលស្គាល់ថា តំបន់​ការពារ​របស់​ពួកគេ​ត្រូវមាន​ការកែសម្រួល​លើ​ចំណុច​ជាច្រើន។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ទាំងនោះ​បាន​ជួយ​ឲ្យ​ក្រុម Arsenal ដណ្តើមបាន​ជ័យជម្នះ​ដ៏​ងាយ​លើ​ក្រុម Fulham ដែល​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​មិន​បានល្អ​ឡើយ​ពេល​លេង​ក្រៅ​ដី ហើយ​ជ័យជម្នះ​នេះ​ពិតជា​សំខាន់​សម្រាប់​ក្រុម​របស់លោក Emery ក្នុងការ​រក្សា​ការជឿជាក់​របស់ខ្លួន ក្រោយពី​បាន​ចាញ់​ក្រុម Liverpool យ៉ាង​ខកចិត្ត​ក្នុង​លទ្ធផល 5-1។ ប៉ុន្តែ លោក Emery បាន​បញ្ជាក់ថា គ្រាប់​បាល់ មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​របស់​ក្រុម​ទាំងមូល​ឡើយ។

    កីឡាករ Ryan Sessegnon បាន​ខ្ជះខ្ជាយ​ឱកាស2លើក​យ៉ាង​ល្អ​ក្នុង​ការជួយ​ឱ្យ ក្រុម​ភ្ញៀវ​មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​រយៈពេល 20នាទី​ដំបូង ហើយ​ការរកបាន​គ្រាប់​បាល់​នាំមុខ​មុន នឹង​ផ្តល់​ការលំបាក​ដល់​ក្រុម Arsenal។ ប៉ុន្តែ ផ្ទុយទៅវិញ ការទន់ខ្សោយ​ក្នុង​តំបន់​ការពារ​របស់​ក្រុម Fulham បាន​អនុញ្ញាតឱ្យ​ខ្សែបម្រើ Granit Xhaka រកបាន​គ្រាប់​បាល់ ក្រោយពី​ការបញ្ជូន​បាល់​ពី​សំណាក់​កីឡាករ Alex Iwobi នៅ​នាទី ទី25 ហើយ​ក្រុម Arsenal កម្រ​បាន​ជួប​បញ្ហា​ណាស់ បន្ទាប់ពី​គ្រាប់​បាល់​នោះ។

    លោក Emery បាន​ឲ្យ​ដឹងថា៖ «ការ​ប្រជែង​របស់​យើង​នាពេល​បច្ចុប្បន្ន គឺ​ការធ្វើ​ឲ្យ​តំបន់​ការពារ​មាន​ភាពល្អ​ប្រសើរឡើង។ យើង​ពិតជា​រីករាយ​ជាមួយនឹង​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន​ដូច​នៅថ្ងៃនេះ​អ៊ីចឹង»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ យើង​ត្រូវការ​តុល្យភាព​បន្ថែមទៀត​នៅ​តំបន់​ការពារ យើង​ត្រូវតែ​ធ្វើការ ត្រៀម​សម្រាប់​ពាក់កណ្តាល​រដូវ​កាល​ចុងក្រោយ ហើយ​យើង​ត្រូវតែ​លេង​ឲ្យ​បានល្អ​ផ្នែក​បច្ចេកទេស»៕

    ប្រភពពី៖ Channel News Asia

  • រដ្ឋមន្ត្រី​ពាណិជ្ជកម្ម គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ-អង្ករ 10ម៉ឺន​តោន

    រដ្ឋមន្ត្រី​ពាណិជ្ជកម្ម គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ-អង្ករ 10ម៉ឺន​តោន

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​គាំទ្រ​គម្រោង​សាងសង់​ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ-អង្ករ​ដោយ​ក្រុមហ៊ុន​ចិន​ដែលមាន​សមត្ថភាព​ស​ម្ងួ​ត​ស្រូវ​សើម​ចំនួន 10ម៉ឺន​តោន​ក្នុង​មួយថ្ងៃ និង​អាច​ស្តុក​ស្រូវ-អង្ករ​ស្ងួត​បាន​ដល់​ទៅ 1លាន​តោន​នៅតាម​ខេត្ត​ដែលមាន​សក្តានុពល​ក្នុងប្រទេស​កម្ពុជា។

    ការគាំទ្រ​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើឡើង​អំឡុងពេល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប៊ី គង់​មីន (BI GUANGMIN) ប្រធាន​ក្រុមប្រឹក្សា​នៃ​ក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម។

    ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ភាគី​ចិន សហការ​ជាមួយ​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ខិតខំ​ធ្វើការ​សិក្សា​រៀបចំ​គំនូរ​ប្លង់ សាងសង់​សម្រាប់​ទីតាំងនីមួយៗ ព្រមទាំង​ធ្វើបញ្ជី​ចំណាយ​លម្អិត​សម្រាប់​ការងារ​សាងសង់ និង​ការបំពាក់​សម្ភារ​បរិក្ខា​រផ្សេងៗ ស្របតាម​ទំហំ​ទឹកប្រាក់​ដែល​រដ្ឋាភិបាល​បានកំណត់ និង​មាន​ភាពច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជំរុញ​កិច្ចការ​នេះ​ទៅមុខ​បាន​រលូន និង​ទទួលបាន​ជោគជ័យ។

    លោក ប៊ី គង់​មីន បាន​គូសបញ្ជាក់ថា ប្រព័ន្ធ​ឃ្លាំង​ស្តុក និង​ឡស​ម្ងួ​ត​ស្រូវ-អង្ករ​នេះ​នឹង​នាំមក​នូវ​ប្រាក់ចំណូល​ក្នុង​វិស័យ​ស្រូវ-អង្ករ​កម្ពុជា តាមរយ:ការជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​មួយឆ្នាំ 50ម៉ឺន​តោន កាត់បន្ថយ​ការហូរ​ចេញ​ស្រូវ​ទៅ​ប្រទេសជិតខាង ជួយ​ពង្រឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ស្រូវ និង​បង្កើន​ការបញ្ជាទិញ​សម្រាប់​ការនាំចេញ ជាពិសេស​ធ្វើឱ្យ​តម្លៃ​ស្រូវ-អង្ករ​កម្ពុជា មាន​ស្ថិរភាព​សម្រាប់​កសិករ និង​ភាគី​ពាក់ព័ន្ធ។

    គួរ​រំឭក​ផងដែរ​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ2017 រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ជាមួយ​វិស័យ​ឯកជន​នៃ​ប្រទេស​ចិន។ នៅក្នុង​នោះ ភាគី​កម្ពុជា តំណាង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ហើយ​ភាគី​ចិន តំណាង​ដោយ​ក្រុមហ៊ុន​ចំនួន3 គឺ៖ Henan Yuguang International Economic & Technical Cooperation, ធនាគារ​នីហរ័ណ-អាហរ័ណ​ចិន (the Export-Import Bank of China) និង​ក្រុមហ៊ុន​ស៊ី​ទីក ហ្គ្រុ​ប (CITIC Group Corporation)។

    យោងតាម​អនុស្សរណៈ ក្រុមហ៊ុន​ចិន Henan Yuguang International Economic & Technical Cooperation មាន​កាតព្វកិច្ច​ទទួល​ការងារ​សាងសង់​ឡស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ-អង្ករ នៅក្នុង​ប្រទេស​កម្ពុជា៕

  • Djokovic តាម​ស្មើ​កំណត់ត្រា​របស់ Nadal តាមរយៈ​ការ​ឈ្នះ​ពាន Mubadala ទី4

    Djokovic តាម​ស្មើ​កំណត់ត្រា​របស់ Nadal តាមរយៈ​ការ​ឈ្នះ​ពាន Mubadala ទី4

    កីឡាករ​វាយ​កូន​បាល់​មាន​ចំណាត់ថ្នាក់​លេខ1ក្នុង​ពិភពលោក Novak Djokovic បានឈ្នះ​ពាន Mubadala World Tennis Championship ជា​លើក​ទី4 កាលពី​ថ្ងៃ​សៅរ៍ តាមរយៈ​ការ​វាយបក​ដេញតាម​ពីក្រោយ​ដើម្បី​ផ្តួល​កីឡាករ  Kevin Anderson ក្នុង​លទ្ធផល 4-6 7-5 និង7-5។

    Djokovic ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រជែង​ដណ្តើម​ពិន្ទុ​កាត់សេចក្តី​ទី5 នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករ​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង ដែល​បានឈ្នះ​ពាន​ក្នុង​យុទ្ធនាការ​មុន​បើក​រដូវ​កាល​មួយ​នេះ​កាលពី​ឆ្នាំមុន។

    កីឡាករ​វ័យ31ឆ្នាំ​រូបនេះ ធ្លាប់​បានឈ្នះ​ព្រឹត្តិការណ៍​ដែលមាន​រយៈពេល3ថ្ងៃមួយ​នេះ ក្នុងប្រទេស​អ៊េ​មី​រ៉ា​ត​អារ៉ាប់​រួម កាលពី​ឆ្នាំ2011 2012 និង2013 ហើយ​បច្ចុប្បន្ន បាន​តាម​ស្មើ​កំណត់ត្រា​របស់​កីឡាករ Rafael Nadal នៃ​ការ​ឈ្នះ​ពាន​នេះ​ជា​លើក​ទី4។

    Djokovic ដែល​កំពុងតែ​ត្រៀមខ្លួន​ដើម្បី​ធ្វើការ​ប្រជែង​ដណ្តើមពាន Australian Open ជា​លើក​ទី7នៅ​ខែក្រោយ​នោះ បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​អស់កម្លាំង​បន្តិច។ យើង​មិនបាន​រំពឹងទុក​ថា នឹង​លេង​រយៈពេល2ម៉ោង និង30នាទី​ឡើយ នៅ​មុនពេល​ចាប់ផ្តើម​នៅ​រដូវ​កាល​នេះ»។

    Djokovic ដែលជា​ម្ចាស់​ជើងឯក Wimbledon និង US Open បច្ចុប្បន្ន នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ដូ​ហា ដើម្បី​ធ្វើការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Qatar Open ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ។ រូបគេ​នឹងត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​បូ​ស្នី Damir Dzumhur ក្នុងការ​ប្រកួត​បើកឆាក៕

    ប្រភពពី៖ Channel News Asia

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 156

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 156

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/12/LRPN_156-Final-For-Web.pdf” force_dl=”1″]

  • លោក Klopp៖ Arsenal នឹងមិន​លើក​ទឹក​ទង់ជ័យ​ស ពេល​ប៉ះ Liverpool ឡើយ

    លោក Klopp៖ Arsenal នឹងមិន​លើក​ទឹក​ទង់ជ័យ​ស ពេល​ប៉ះ Liverpool ឡើយ

    លោក Unai Emery អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បាន​បញ្ជាក់ថា ក្រុម Liverpool អាច​សម្រេចបាន​នូវ​សមិទ្ធផល​នៃ​ការមិន​ស្គាល់​ចាញ់​សោះ​ដូច​ក្រុម​កាំភ្លើង​ធំ ប៉ុន្តែ លោក Jurgen Klopp គ្រូបង្វឹក​នៃ​ក្រុម​ហង្ស​ក្រហម បាន​ប្រាប់​ឲ្យ​ក្រុម​មិន​ស្គាល់​ចាញ់​ក្នុង​ក្របខ័ណ្ឌ Premier League របស់លោក ឲ្យ​រំពឹងទុក​ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃ​សៅរ៍។

    ក្រុម Arsenal របស់លោក Arsene Wenger មិន​ស្គាល់​ចាញ់​សោះ ខណៈដែល​ពួកគេ​បានឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ឆ្នាំ២០០៣-២០០៤ ហើយ​លោក Emery ជឿជាក់ថា Liverpool អាច​សម្រេចបាន​នូវ​សមិទ្ធផល​ដូចគ្នានេះ។

    Liverpool កំពុង​នាំមុខ៦ពិន្ទុ​ដាច់​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក Manchester City បាន​ដេញ​ពីក្រោយ​កាន់តែ​ក្រោយ ក្រោយពី​ចាញ់២ប្រកួតជាប់ៗគ្នា។ នៅពេលដែល​ត្រូវបាន​ចោទ​សួរថា Liverpool អាច​តាម​ស្មើ​កំណត់ត្រា​មិន​ស្គាល់​ចាញ់​របស់លោក Wenger តាមរយៈ​ការបញ្ចប់​រដូវ​កាល​ទាំងមូល​នេះ​ដោយ​ការមិន​ស្គាល់​ចាញ់​សោះ លោក Emery បាន​ឆ្លើយថា៖ «នៅពេលនេះ ពួកគេ​កំពុងតែ​ធ្វើ​វា ហើយ​ពួកគេ​អាចធ្វើ​បាន។ ពួកគេ​អាចធ្វើ​បាន ពីព្រោះ​ពួកគេ​កំពុងតែ​ធ្វើ​នៅពេលនេះ»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា Arsenal គឺជា​ក្រុម​ចុងក្រោយ​គេ​ក្នុងការ​ដណ្តើមបាន​ពិន្ទុ​ពី​ក្រុម Liverpool ក្នុង​ក្របខ័ណ្ឌ​លី​ក តាមរយៈ​ការដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន Emirates នា​ថ្ងៃទី៣ ខែវិច្ឆិកា ដែលជា​លទ្ធផល​ស្មើ១ក្នុងចំណោម​លទ្ធផល​ស្មើ​ទាំង៣របស់ Liverpool ក្នុងការ​ប្រកួត​លី​ក​ចំនួន១៩លើក​មកទល់ពេលនេះ។

    ប៉ុន្តែ លោក Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​ឆ្លើយតប​ទៅនឹង​ការបកស្រាយ​របស់​គ្រូបង្វឹក​នៃ​ក្រុម Arsenal ថា៖ «តើ​វា​ជា​សំណួរ​សម្រាប់​លោក Unai Emery ដែល​សួរថា តើ​អ្នក​គិតថា Liverpool អាច​រក្សា​ការមិន​ស្គាល់​ចាញ់​សោះ​បានទេ? តើ​ជា​ជា​ចំ​ណួ​រ​ធម្មតា​មួយ​មែន​ទេ? ខ្ញុំ​គិតថា ទង់ជ័យ​ស នឹងមិន​ត្រូវបាន​លើកឡើង​ឡើយ»៕

    ប្រភពពី៖ Channel News Asia

  • អ្នកសៀមរាបត្រៀម! ថ្ងៃឆ្លងឆ្នាំនេះ PassApp នឹងមានអ្វីពិសេសសម្រាប់ចែកជូន

    អ្នកសៀមរាបត្រៀម! ថ្ងៃឆ្លងឆ្នាំនេះ PassApp នឹងមានអ្វីពិសេសសម្រាប់ចែកជូន

    រាជធានីភ្នំពេញ៖ ដើម្បីអបអរពិធីឆ្លងឆ្នាំថ្មី ២០១៨ – ២០១៩ ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកអ្នកដំណើរ PassApp នឹងនាំភាពសប្បាយរីករាយមួយសម្រាប់អ្នកខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំ គឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ពេញមួយថ្ងៃពេញតាមរយៈបងប្អូន PassApp ទាំង ៦ នាក់។

    កម្មវិធីនោះនឹងធ្វើឡើងចេញពីបងប្អូន PassApp ទាំង ៦ ដែលពួកគាត់នឹងធ្វើដំណើរផ្សងព្រេងទៅតាមទីកន្លែងសំខាន់ៗ​នៃខេត្តសៀមរាប ដើម្បីចែកជូនកាដូរឆ្នាំថ្មី ព្រមនឹងផ្ដល់ឱកាសឲ្យបងប្អូនទាំងអស់អាចថតរូប Cute! Cute!ជាមួយពួកគាត់ ។

     

    ដូច្នេះ! សម្រាប់ប្រិយមិត្តទាំងដែលមានដំណើរកម្សាន្តទៅខេត្តសៀមរាប ឬក៏អ្នករស់នៅទីនោះផ្ទាល់ សូមកុំភ្លេចស្វែងរកគាត់ ដើម្បីទទួលបានកាតបញ្ចុះតម្លៃពិសេសទាំងអស់គ្នាណា៎។ ហើយខាងក្រោមនេះជាទិដ្ឋភាពមួយចំនួនដែលបង PassApp ទាំង ៦ ត្រៀមខ្លួន ដើម្បីជួបបងប្អូនយើងទាំងអស់គ្នា៖

    របៀបបញ្ចូលកូដបញ្ចុះតម្លៃ

    បន្ទាប់ពីទទួលបានកាដូរកូដបញ្ចុះតម្លៃ ពីបងប្អូនទាំង ៦ របស់ PassApp ហើយប្រិយមិត្តទាំងអស់អាចរីករាយជាមួយការធ្វើដំណើរព្រមជាមួយការបញ្ចុះតម្លៃពិសេសពី PassApp ដោយគ្រាន់តែលោកអ្នកធ្វើការបញ្ចូលកូដបញ្ចុះតម្លៃតាមជំហានខាងក្រោម៖
    ជំហានទី 1: ចុចលើ Promo ដើម្បីចូលមកកាន់ទំព័របញ្ចុះតម្លៃ

    ជំហានទី 2: វាយបញ្ចូលកូដបញ្ចុះតម្លៃ (ដែលមានបង្ហាញលើកាត) រួចចុចលើ Activate

    ** ចុច Share promotion code ទៅកាន់មិត្តភក្តិរបស់អ្នកកាន់តែច្រើននឹងទទួលបានកាន់តែច្រើន តាមរយៈ Social Media។

    ចុចលើ VDO ខាងក្រោមដើម្បីមើលសកម្មភាពបង PassApp ទាំង ៦ នាក់ត្រៀមខ្លួន


    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក [email protected] ឫមកកាន់លេខ 016 789 123/077 789 323