វេស​ឡាញ រៀបចំ​សិក្ខាសាលា​ស្តីពី «ទម្លាប់​ល្អ​ទាំង៧ ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បុគ្គល​ឆ្នើម»

នៅ​ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បានរៀបចំ​សិក្ខាសាលា​ស្តីពី «ទម្លាប់​ល្អ​ទាំង៧ ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​បុគ្គល​ឆ្នើម» នៅ​សហ​សាល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិច​ណូ) ក្នុង​បំណង​ផ្ដល់​ចំណេះដឹង ជំនាញ ដល់​មាតា បិតា ឬ​អាណាព្យាបាល​សិស្ស ដែលជា​បុគ្គលិក​រដ្ឋ ឯកជន ក្រុមហ៊ុន​ដៃគូ អង្គការ​សង្គម​ស៊ីវិល និង​ជា​ម្ចាស់​អាជីវកម្ម សម្រាប់​ជា​ទុន និង​សមត្ថភាព ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង ជំនាញ និង​អាជីព​របស់​ពួកគាត់។

លោក ប៉ិច ប៉ូ​ឡែ​ន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា៖ ទម្លាប់​ល្អ​ទាំង៧នេះ​រួមមាន៖

01) បង្កើន​ភាពជា​ម្ចាស់ការ​លើ​ការងារ​របស់ខ្លួន
02) ជំនាញ​រៀបចំ​ផែនការ​ការងារ​ច្បាស់លាស់
03) ជំនាញ​គ្រប់​គ្រង់ និង​ចាត់ចែង​អាទិភាព​ការងារ​សំខាន់​មុន
04) ជំនាញ​គិត​បែប ឈ្នះ-ឈ្នះ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម
05) បង្កើន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទំនាក់ទំនង
06) បង្កើន​ការសហការ​គ្នា​ដែលមាន​ភាព​ច្នៃប្រឌិត​ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​រួម
07) ជំនាញ​ដើម្បី​សម្រេច​ជោគជ័យ​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ

នាយក​ប្រតិបត្តិ​រូបនេះ បាន​បន្ថែមទៀតថា ៖ ជាធម្មតា​ការកែប្រែ​ទម្លាប់​វា​មិនមែន​ធ្វើ​មួយថ្ងៃ ពីរ​ថ្ងៃ មួយ​សប្ដាហ៍​បាន​នោះទេ ប៉ុន្តែ​វា​នឹង​ជោគជ័យ នៅពេល​យើង​ផ្លាស់ប្ដូរ​ម្ដងតិចៗ ហើយ​លោក​សង្ឃឹមថា សិក្ខាសាលា​មួយ​នេះ នឹង​ផ្ដល់​ចំណេះដឹង​បន្ថែមទៀត​ដល់​មាតា បិតា ឬ​អាណាព្យាបាល​សិស្ស ដែលជា​បុគ្គលិក​រដ្ឋ ឯកជន ក្រុមហ៊ុន​ដៃគូ អង្គការ​សង្គម​ស៊ីវិល និង​ជា​ម្ចាស់​អាជីវកម្ម ដែល​បាន​ចូលរួម។

លោក ប៉ិច ប៉ូ​ឡែ​ន បានលើកឡើង​ផងដែរ​ថា ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នៅតែ​បន្ត​ស្វែងរក​ដៃគូ​វិនិយោគ និង​កិច្ចសហប្រតិបត្តិការ ដើម្បី​រួមចំណែក​ជួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍន៍​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​ធុន​ធាន​មនុស្ស​នៅ​កម្ពុជា ដោយ​ក្នុងនោះ​ទិសដៅ​វិនិយោគ​មានដូចជា ការបើក​ម​ជ្ឈ​ម​ប​ណ្ឌ​ល​ភាសាបរទេស​សម្រាប់​ការងារ​ពាណិជ្ជកម្ម និង​ទំនាក់ទំនង​ការងារ សាលា​បណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សហគ្រាស​តូច និង​មធ្យម៕

Advertisement