ខេត្ត​ព្រះសីហនុ​ក្លាយជា​មណ្ឌល​ដំបូង​នៃ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 រដូវ​កាល​ទី7

ព្រះសីហនុ៖ នា​ល្ងាច​ថ្ងៃទី4 ខែមករា ឆ្នាំ2019 ក្រុមហ៊ុនស្រា​បៀរ Tiger បានធ្វើ​សន្និសីទ​ស្តីពី​ការចាប់​ពូ​ល​នៃ​ប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 នា​សណ្ឋាគារ​ឯករាជ្យ ដែល​ការប្រកួត​ជា​ផ្លូវការ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី 5-6 ខែមករា ឆ្នាំ2019 នៅ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ ។

ក្នុងឱកាស​ប្រកាស​សន្និសីទ​ព្រឹត្តិការណ៍​ការប្រកួត​បាល់​ទាត់ Tiger Street Football Festival 2019 រដូវ​កាល​ទី៧នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ដែលជា​មណ្ឌល​ដំបូង​ក្នុង​រដូវ​កាល​ថ្មី​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោកស្រី ថោង បវរ​លក្ខិណា នាយក​គ្រប់គ្រង​ទីផ្សារ​ស្លាក​សញ្ញា ស្រា​បៀរ Tiger និង​លោក ម៉ៃ តុលា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។

លោក ម៉ៃ តុលា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ថ្លែង​ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​ថា សម្រាប់​ការប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​យ៉ាងច្រើន​កុះករ​ដូច​ឆ្នាំមុន​ដែរ ព្រមទាំង​ទទួលបាន​ការគាំទ្រ​ពី​យុវជន​ជាច្រើន​នាក់​នៃ​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 កាន់តែ​ធ្វើ​ឲ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​រប​ស់​យើង​ទទួល​ការរីកចម្រើន។  តាំង​នាម​សហព័ន្ធ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ Tiger ដែល​បានរៀបចំ​ព្រឹត្តិការ​ណ៌​នេះ​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​របស់​កម្ពុ​ជានា​ពេលខាងមុខ​នេះ។

ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 លើក​ទី 7 នេះ​កាន់តែ​អស្ចារ្យ​ដោយ​យើង​ធ្វើឡើង​រហូតដល់៩ខេត្ត/ក្រុង​ទូទាំងប្រទេស ប្រកួត​កាន់តែច្រើន និង​រង្វាន់​សរុប 50,000ដុល្លារ​អាមេរិក ព្រមទាំង​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Ronaldinho នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី 16-17 មីនា​ខាងមុខនេះ។

នេះ​ជា​លើ​ទី៧ហើយ​សម្រាប់​ការប្រកួត​បាល់ទាត់ Tiger Street Football Festival 2019 ដែល​ក្រុមហ៊ុនស្រា​បៀរ Tigerបាន​នាំយក​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ ហើយ​ជា​មណ្ឌល​ដំបូង​ត្រូវ​ចាប់ផ្តើម​ការប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃទី5-6 ខែមករា ឆ្នាំ2019 ក្នុងចំណោម54ក្រុម​គណៈកម្មការ​ជ្រើសរើស​យក6ក្រុម​ទៅធ្វើ​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​កោះ​ពេជ្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី 16-17 មីនា​ខាងមុខនេះ។

ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិការណ៍ Tiger Street Football Festival 2019   សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH
#TSFF2019

ពិសា​ដោយ​ការទទួលខុសត្រូវ

Advertisement