Author: ធឿន មករា

  • ពិត​ទេ​គ្រាន់តែ​ គេង​ត្រាំ​ទឹក​ក្ដៅឧណ្ហៗ ក៏​អាច​ ដុត​កម្ដៅ​កាឡូរី​ប្រៀប​ដូច​ហាត់ប្រាណ​កន្លះ​ម៉ោង?

    ពិត​ទេ​គ្រាន់តែ​ គេង​ត្រាំ​ទឹក​ក្ដៅឧណ្ហៗ ក៏​អាច​ ដុត​កម្ដៅ​កាឡូរី​ប្រៀប​ដូច​ហាត់ប្រាណ​កន្លះ​ម៉ោង?

    វា​ជា​ដំណឹង​ល្អ​មួយទៀត​សម្រាប់​មិត្តនារីៗ តើ​មាន​អ្នកណា​ដែល​ទៅ​នឹកស្មាន​ដល់​ថា គ្រាន់តែ​គេង​ត្រាំ​ទឹក​ក្ដៅលេងៗសោះ អាចជួយ​ដុត​កម្ដៅ​កាឡូរី​បាន ប្រៀប​បីដូច​ជា​ដើរ​ហាត់ប្រាណ​បាន​កន្លះ​ម៉ោង​ទៅហើយនោះ។ ទស្សនាវដ្ដី ឡា​រ៉ែ​ន បាន​ពាំនាំ​ការស្រាវជ្រាវ​មួយ​នេះ មក​ផ្ដល់ជូន​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​ឱ្យបាន​ជ្រាប។

    បើតាម​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហើប​ឱ្យដឹងថា មាន​ក្រុម​បុរស​ចំនួន14នាក់​មកពី Loughborough University មក​សាកល្បង​ធ្វើការ​ពិសោធ​ការដុត​កម្ដៅ​កាឡូរី។ បុរស​ទាំងអស់​ត្រូវ​ចែកជា​ពីរ​ក្រុម ដែល​ក្រុមបុរស7នាក់​ដំបូង​នឹងត្រូវ​ធ្វើការ​សាកល្បង​ដុត​កាឡូរី​ដោយ​ការ​ជិះ​កង់​ក្នុង​រយៈពេល1ម៉ោង និង​ក្រុម​មួយទៀត​
    តម្រូវឱ្យ​គេង​ត្រាំ​ទឹក​ក្ដៅលេងៗ នៅក្នុង​អាង​ងូតទឹក​ក្ដៅ​ស្ថិតនៅក្នុង​សីតុណ្ហភាព104ហ្វា​រិ​ន​ហៃ ឬ​ស្មើរនឹង40អង្សា​សេ នៅក្នុង​រយៈពេល1ម៉ោង​ដូចគ្នា។ ជា​ចុងក្រោយ​លទ្ធផល​បានបញ្ជាក់​ឱ្យឃើញថា ក្រុម​គេង​ត្រាំ​ទឹក​ក្ដៅ បាន​ដុត​កម្ដៅ​កាឡូរី​បាន130កាឡូរី​ឯណោះ បើ​ធៀប​ទៅនឹង​ក្រុម​អ្នកជិះ​កង់​បាន​កន្លះ​ម៉ោង។

    ដោយសារតែ​ការ​គេង​ត្រាំ​ទឹក​ក្ដៅ​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព​រាងកាយ​ដូចជា​ការហាត់​ប្រាណ​ដែរ ហើយ​វា​ក៏​អាចជួយ​សម្រាល​អាការ​រលាកផ្សេងៗនៅក្នុង​រាងកាយបាន​ថែមទៀតផង។ ម្យ៉ាងទៀត ឆ្លងកាត់​ការពិសោធ​ខាង
    លើ​អស់​រយៈពេល24ម៉ោង ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជាតិ​ស្ករ​ដែលមាន​នៅក្នុង​ឈាមបាន​ធ្លាក់ចុះ​ដល់​ទៅ10% ដែល​វា​ជា​គុណប្រយោជន៍​ដ៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រោគ​បេះដូង និង​លើសឈាម។

    បច្ចុប្បន្ននេះ​មាន​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ចំពោះ​ការ​គេង​ត្រាំ​ទឹក​ក្ដៅ​បែបនេះ ជាពិសេស​គឺ​ពេញនិយម​នៅ​ប្រទេស​ហ្វាំ​ង​ឡង់។ ដោយ​សម្លឹង​ឃើញថា វា​ជា​វិធី​មួយ​ដើម្បី​ព្យាបាល​ជំងឺ ហើយ​ការ​គេង​ត្រាំ​ទឹក​ក្តៅឧណ្ហៗបែបនេះ​ជួយ​បន្ថែម​សីតុណ្ហភាព​រាងកាយ​ឱ្យ​កាន់តែ​កក់ក្ដៅ​បន្ថែម​ទៀតផង។ ចំពោះ​បងប្អូន​ប្រជាកសិករ ក៏​អាច​ប្រើប្រាស់​វិធីសាស្ត្រ​នេះ ដើម្បី​ព្យាបាល​ខ្លួន​ជាបឋម​នៅតាម​ផ្ទះ​ផងដែរ។ ការ​លាតត្រដាង​នូវ​គុណសម្បត្តិ​នៃ​ការ​គេង​ត្រាំ​ទឹក​ក្ដៅ គេ​សង្កេតឃើញថា នៅក្នុង​ប្រទេស​ដែល​ស្ថិតក្នុង​តំបន់​ត្រជាក់ និយម​អនុវត្ត​វិធីសាស្ត្រ​នេះ​នៅក្នុង​អំឡុង​ខែត្រជាក់​ជាពិសេស​តែម្តង។

    ចំពោះ​អ្នក​ដែល​មមាញឹក​នឹង​ការងារ​ខ្លាំង ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការហាត់​ប្រាណ ក៏​គប្បី​ពិចារណា​អនុវត្ត​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​នេះដែរ ហើយ​វិធី​នេះ​អ្នក​អាចអនុវត្ត​បានជា​រៀងរាល់ថ្ងៃ​នៅពេល​ងូតទឹកម្តងៗ បើទោះបីជា​កន្លះ​ម៉ោង ឬមួយ​ម៉ោង​ក្ដី ពោលគឺ​ត្រូវ​ញែក​ពេលវេលា​សម្រាប់​ថែរក្សា​សុខភាព​របស់​អ្នកផង​ណា៎៕

  • Messi ដើរចេញពីទីលានទាំងខកចិត្ត ក្រោយអេស្ប៉ាញ លត់ អាហ្សង់ទីន ចាស់ដៃ

    Messi ដើរចេញពីទីលានទាំងខកចិត្ត ក្រោយអេស្ប៉ាញ លត់ អាហ្សង់ទីន ចាស់ដៃ

    ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ដើរ​ចេញ​ពី​កីឡដ្ឋាន​ទាំង​ការ​ខក​ចិត្ត ក្រោយ​ពីបាន​ឃើញ​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន​របស់​ខ្លួនបាន​រង​បរា​ជ័យ​យ៉ាង​ចាស់​ដៃក្នុងលទ្ធផល 6-1 ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ត្រៀម​សម្រាប់ World Cup ឆ្នាំ​2018 កាលពី​ថ្ងៃ​អង្គារ​។

    តា​រាឆ្នើម​របស់​ក្លិប Barcelona រូបនេះ ​ត្រូវ​បាន​គេ​ឃើញ​ដើរ​ទៅ​កាន់​ច្រក​ទ្វារ​ចេញ ក្រោយពី​ខ្សែ​បម្រើ Isco របស់​ក្លិប Real Madrid បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 3​គ្រាប់ និងជា​អ្នក​រក​គ្រាប់​បាល់​ទី​6 ​ឱ្យក្រុម​​អេ​ស្ប៉ាញនៅ​រាត្រី​នោះ​។ Messi ដែល​ធ្លាប់​​បាន​ប្រកាស​ចូលនិវត្តន៍ ក្រោយពី​ការ​ខក​ចិត្ត​ក្នុង​ព្រឹត្តិការណ៍ Copa America នោះ បាន​​អវត្តមាន​ក្នុង​ការ​ប្រកួត​នេះ ដោយ​សារ​តែ​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់ជើង​។ ខ្សែ​ប្រយុទ្ធ Diego Costa បាន​វិល​ទៅ​លេងក្នុង​ជម្រើស​ទាំង​ 11​នាក់ដំបូង​ជាលើក​ទី​1 ក្នុង​ចំណោម​ការ​ប្រកួត​​អន្តរ​ជាតិ​ 8​លើក ហើយ​រូប​គេ​បាន​​បង្កើត​ការ​ចាប់​អារម្មណ៍​ភ្លាម​ៗ​សម្រាប់​ការ​វិល​ត្រឡប់​របស់​គេ តាមរយៈ​ការ​រក​​គ្រាប់​បាល់​បើក​ឆាក ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​​អេ​ស្ប៉ាញបាន​លត់​គូ​ប្រកួត​របស់​ខ្លួន ដែល​ក៏​ជា​​បេក្ខ​ភាព​ប្រជែង​ដណ្តើមពាន​ក្នុង​ប្រទេស​រុស្ស៊ី ​យ៉ាង​ចាស់​ដៃ​។ បន្ទាប់​មក Iscoបាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ នៅ​ចន្លោះ​គ្រាប់​បាល់​វាយ​បក​ 1​គ្រាប់​វិញ​របស់​ក្រុម​ជម្រើស​ជាតិ​អា​ហ្សង់​ទីន តាម​រយៈ​ខ្សែ​ការ​ពារ Nicolas Otamendi នៅមុន​ពេល​ខ្សែ​បម្រើ Thiago Alcantara បាន​បន្ថែម​គ្រាប់​បាល់​ទី​4 នៅ​មុន​នាទីទី​60​​។កីឡាករ​បម្រុង Iago Aspas​ បា​ន​រក​គ្រាប់​បាល់​ទី​5 ​សម្រាប់​ក្រុម​ខ្លួន ក្រោយពី​​ទទួល​បានបាល់​ពីការ​បញ្ជូន​​ពី​ចម្ងាយ​របស់​អ្នក​ចាំ​ទី David de Gea នៅ​មុន​ពេល Isco រក​បាន​គ្រាប់​បាល់​ទី​3 ​​របស់​គេ និង​​គ្រាប់​បាល់​ទី​6 ​របស់​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ក្នុង​រយៈពេល​ 16​នាទី​ចុងក្រោយ​​៕

    ប្រភព​ពី៖ The Sun

  • Mbappe បង្ហាញថ្វីជើង នាំបារាំងយកឈ្នះលើរុស្ស៊ីយ៉ាងងាយស្រួល

    Mbappe បង្ហាញថ្វីជើង នាំបារាំងយកឈ្នះលើរុស្ស៊ីយ៉ាងងាយស្រួល

    ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​ 2​គ្រាប់ ហើយ​ខ្សែ​បម្រើ Paul Pogba​ បាន​ស៊ុត​បាល់​ពិន័យ​ Free-kick ចូល​ទី​យ៉ាងល្អមួយទៀត​ដែលធ្វើឱ្យក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​បារាំងផ្តួលក្រុម​ម្ចាស់​ផ្ទះ World Cup រុស្ស៊ី ក្នុងលទ្ធផល 3-1 ក្នុងការ​ប្រកួតមិត្ត​ភាព​មួយ​​នា​កីឡដ្ឋាន Saint Petersburg កាលពីថ្ងៃ​អង្គារ​។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ 2​គ្រាប់​យ៉ាង​ល្អ​របស់ Mbappe និង​គ្រាប់​បាល់​របស់ Pogba បាន​ជួយ​ឱ្យ​ក្រុម​ម្ចាស់​ជើង​ឯក World Cup ឆ្នាំ​2018 ​មួយ​នេះ ស្តារ​មុខមាត់ឡើង​វិញ​ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល 3-2 ក្រោម​ស្នា​ដៃក្រុម​ជម្រើស​ជាតិ​កូ​ឡុំ​ប៊ី ស្រប​ពេល​ដែល​គ្រាប់​បាល់​របស់​កីឡាករ FedorSmolov សម្រាប់​ក្រុម​រុស្ស៊ី ត្រឹម​តែ​​ជា​គ្រាប់​បាល់​លួង​​ចិត្ត​ប៉ុណ្ណោះ​។ លោក Didier Deschamps គ្រូ​បង្វឹក​នៃក្រុម​ជម្រើស​ជាតិ​បារាំង បាន​ឱ្យ​ដឹង​ថា៖ «យើង​តែង​តែ​មាន​សមត្ថ​ភាពក្នុង​ការ​បង្កើតនូវ​​ឱកាស​ផ្សេង​ៗ ដើម្បី​រក​​គ្រាប់​បាល់ ហើយ​​យើង​បាន​​ស៊ុត​បាល់​បញ្ចូល​ទី​ 3គ្រាប់​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «វា​តែង​តែ​មាន​ចំណុច​ជាច្រើន​ដែល​យើង​អាច​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​។ ក្នុង​តង់​ទី​1 យើង​​បាន​ខ្ជះ​ខ្ជាយ​បាល់​​​ច្រើន​ពេក​។ ប៉ុន្តែ បញ្ហា​នោះ​បាន​កើត​ឡើង​តិច​តួច​ក្នុង​តង់​ទី​2»​។

    ការ​ប្រកួត​នេះ​​បាន​ចាប់ផ្តើម ក្រោយពី​​មានការ​ស្មឹង​ស្មាធ​រយៈ​ពេល​ 1​នាទី ដើម្បី​រំ​ឭក​ដល់​មនុស្ស​ចំនួន​ 64​នាក់ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ក្មេង​ចំនួន​ 44​នាក់ ដែល​បាន​ស្លាប់​ក្នុង​អគ្គី​ភ័យមួយ នៅ​ឯមជ្ឈ​មណ្ឌល​ផ្សារ​របស់​ស៊ី​បេ​រី កាលពី​ថ្ងៃ​អាទិត្យ​៕

    ប្រភព​ពី៖ Channel News Asia

  • សិក្ខាសាលាស្ដីពីវិស័យថតរបស់ Canon ទទួលបានការគាំទ្រអ្នកថតរូបវ័យក្មេងកម្ពុជា

    សិក្ខាសាលាស្ដីពីវិស័យថតរបស់ Canon ទទួលបានការគាំទ្រអ្នកថតរូបវ័យក្មេងកម្ពុជា

    នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនកម្ពុជា កាន់តែច្រើនឡើង បានចាប់អារម្មណ៍កាន់តែខ្លាំងលើវិស័យថតរូប។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធីសិក្ខាសាលាមួយស្ដីអំពីក្លឹបអ្នកថតរូប ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុន i-Qlick Marketing Co., Ltd. បានរួមសហការជាមួយ Canon Image Square ថ្ងៃទី24 ខែមីនា ឆ្នាំ2018 នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ភ្នំពេញ (CKCC)។

    លោក Kevin Chua ជា Regional Manager នៃក្រុមហ៊ុន i-Qlick Marketing Co., Ltd បានឱ្យដឹងថា នៅឆ្នាំនេះ លោកសង្កេតឃើញមានភាពប្លែកគ្នាច្រើន។ សម្រាប់កម្មវិធីសិក្ខាសាលាមួយស្ដីអំពីក្លឹបអ្នកថតរូប នេះមានការចូលរួមយ៉ាងច្រើនកុះករពីក្រុមសមាជិកអ្នកចូលចិត្តវិស័យថតរូបរបស់ Canon ចំនួន 450 នាក់។ អ្វីដែលអស្ចារ្យជាងនេះទៅទៀត សិក្ខាសាលានេះបានពាំនាំមកជូននូវបទបិសោធន៏ល្អៗ ចំនេះដឹងថ្មីៗ បច្ចេកទេសទំនើបៗ ដោយការប្រើប្រាស់ពន្លឺក្នុការថតរូបនៅក្នុង Studio និងនៅខាងក្រៅ Studio ការថតរូបដែលមានផ្ទៃទំហំធំ ថតរូបព្រិលពីក្រោយ និងការថតរូបតាមជំនាញផ្សេងៗទៀត អ្នកជំនាញអាជីពមកពីប្រទេស សិង្ហបុរី លោក Tristom Yeo

    លោក Kevin បញ្ជាក់ថា សិក្ខាសាលាមួយនេះក៏បានធ្វើឡើង ដើម្បីផ្តល់ជូនអ្នកមានចំណាប់អារម្មណ៍ក្នុងការថតរូបគ្រប់ផ្នែកទាំងអស់ដែលបានចូលរួម មិនត្រឹមតែអ្នកចេះថតរូបនោះទេ អ្នកដែលមិនមានកាមេរ៉ា តែស្រលាញ់ផ្នែកថតរូប ក៏អាចចូលរួមក្នុងសិក្ខាសាលាមួយនេះបានដែរ ដើម្បីទទួលបាននូវចំណេះដឹង និងការបង្ហាញពីវិធីនៃការថតរូបបែបសាមញ្ញតែទទួលបានរូបភាពកាន់តែស្រស់ស្អាត។ ដូច្នេះហើយ បានជាយើងអញ្ជើញ លោក Tristom Yeo ជាអ្នកជំនាញថតរូបមួយរូប ដែលត្រូវបានគេទទួលស្គាល់ថាជាអ្នកថតរូបដែលមានស្នាដៃដ៏ល្អបំផុតប្រចាំទស្សវត្សន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍មក។ លោក Triston ត្រូវបានទទួលស្គាល់ជាអនុបណ្ឌិតសមាជិកក្នុងសមាគមថតរូបនៃចក្រភពអង់គ្លេស ដោយលោកមានជំនាញស្ទើរតែគ្រប់ផ្នែកក្នុងវិស័យថតរូប ដូចជា Landscape, Commercial, Using Light, Studio​ & Outdoor Shooting។

    ក្រុមហ៊ុន i-Qlick Marketing Co., Ltd តែងតែខ្វល់ពីអតិថិជន នឹងបង្រៀនពីការប្រើប្រាស់កាមេរ៉ាក្នុងការថតរូបដើម្បីទទួលបាននូវរូបភាពយ៉ាងស្រស់ស្អាតពី Canon តាមរយៈសិក្ខាសាលារបស់ក្រុមហ៊ុនដោយឥតគិតថ្លៃ។ ជាពិសេសទៅទៀតនៅក្នុងសិក្ខាសាលានេះផងដែរ អ្នកចូលរួមទាំងអស់អាចមានឱកាសទទួលការបណ្តុះបណ្តាលពី ការរៀនថតរូបដោយផ្ទាល់ នៅក្នុង Q-Studio នាថ្ងៃអាទិត្យ ទី25 ខែមិនា 2018 ចំនួន 20 នាក់។

    ក្រុមហ៊ុន i-Qlick Marketing Co., Ltd ក៏បានជូនដំណឹងដល់អ្នកដែលគាំទ្រដល់ កាមេរ៉ា Canon ទាំងអស់អោយបានជ្រាបថា លោកអ្នកអាចមានឱកាសទទួលបានការសាកល្បងដោយផ្ទាល់ជាមួយកា Camera និងការលក់បញ្ចុះតម្លៃពិសេសសម្រាប់ម៉ូឌែលមួយចំនួនក្នុងរយៈពេល 7 ថ្ងៃ ដែលការបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី 24 រហូតដល់​ ទី 30 ខែមីនា ឆ្នាំ 2018។ ដូច្នេះសម្រាប់អ្នកដែលមានបំណងក្នុងការជាវ កាមេរ៉ា Canon អាចរួសរួនឡើងសម្រាប់ឱកាសដ៏ល្អមួយនេះ៕

  • vivo V9 ស្មាតហ្វូនបំពាក់កាមេរ៉ាមុខទំហំ 24 MP បង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា

    vivo V9 ស្មាតហ្វូនបំពាក់កាមេរ៉ាមុខទំហំ 24 MP បង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា

    ទីបំផុតស្មាតហ្វូនលំដាប់កំពូល V9 របស់ក្រុមហ៊ុនទូរស័ព្ទ vivo បានប្រកាសសម្ពោធលក់ជាផ្លូវការហើយក្នុងទីផ្សារកម្ពុជា ជាមួយភាពជឿជាក់ថានឹងទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ខណៈស្មាតហ្វូនម៉ូឌែលនេះ បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើន និងមានកាមេរ៉ាមុខមានទំហំរហូតដល់ 24 MP។ តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន vivo ប្រចាំទីផ្សារប្រទេសកម្ពុជា បានឲ្យដឹងថា ទូរស័ព្ទ vivo V9 ដែលជាទូរស័ព្ទជំនាន់ស្ថិតនៅក្នុងត្រកូល V ដែលបំពាក់នូវកាមេរ៉ាភ្លោះ និងមានអេក្រង់ Full View Display ដ៏ទំនើបទំហំ 6.3 អ៊ីងមានកម្រិតបង្ហាញ FHD+ 2280×1080 Pixel ហើយមានកម្មវិធីចែកអេក្រង់ 3.0 ដែលអាចបន្ថែមនូវចំណីអារម្មណ៍ និងភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់មួយកម្រិតថែមទៀតផងដែរ។ ស្មាតហ្វូន V9 មានកាមេរ៉ាមុខទំហំ 24MP ដែលបំពាក់នូវសេនសឺ 1/2.78 អ៊ីង ដែលអាចធ្វើឲ្យពន្លឺចូលបានគ្រប់គ្រាន់ នឹងធ្វើឲ្យរូបសែលហ្វីកាន់តែភ្លឺស្អាត។

    ជាមួយគ្នានេះ កាមេរ៉ាស្មាតតហ្វូន V9 ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយបច្ចេកវិទ្យា A.I. Beauty ដែលជាការប្រមូលព័ត៌មានសម្គាល់ពីមុខមាត់ជាក់លាក់របស់មនុស្សផ្សេងៗពីគ្នាតាមរយៈទិន្នន័យលើផ្ទៃមុខមនុស្សជាច្រើនលាននាក់បូករួមនឹងអ្នកជំនាញវិជ្ជាជីវៈថតរូប និងអ្នកជំនាញផ្នែកតុបតែងមុខត្រូវបានពិគ្រោះយោបល់ក្នុងអំឡុងពេលនៃដំណើរការស្រាវជ្រាវ ​និងអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។ លើសពីនេះទៀតនោះ វាក៏មានបច្ចេកវិទ្យា AR Cute Selfie ដែលអាចឲ្យលោកអ្នកជ្រើសរើសស្ទាយដែលចូលចិត្តធ្វើឲ្យរូបថតមើលទៅពិសេស និងកាន់តែតែមានភាពស្រស់ស្អាត។

    V9  មានរ៉េមទំហំ 4GB និងមានអង្គចងចាំទំហំ 64GB នឹងអាចន្ថែមបានដល់ 256GB។ ស្មាតហ្វូនថ្មីនេះ ដំណើរការដោយ Android 8.1 / Funtouch OS4.0 ពិតជាធ្វើអោយការដំណើរការនៃកម្មវិធីមានភាពងាយស្រួលក្នុងការប្រើប្រាស់។ V9 មានថាមពលថ្មទំហំ 3260​ mAh ដែលអាចអោយអ្នកប្រើសម្រាប់ការប្រើប្រាស់ធម្មតាបានមួយថ្ងៃពេញផងដែរ ។ អ្វីដែលប្លែកសំរាប់ស្មាតហ្វូន V9 នោះ គឺមុខងារមិនរំខានដល់ការលេងហ្គេមរបស់អ្នក ដែលនឹងមិនធ្វើអោយការលេងហ្គេមរបស់អ្នកបានកាត់ផ្តាច់នោះទេ ដូចនេះ អ្នកនៅតែអាចលេងហ្គេម និងអាចលើកទូរស័ព្ទក្នុងពេលតែមួយបានថែមទៀតផង។ ក្រុមហ៊ុន បានន្ថែមថា ស្មាតហ្វូន V9 ដែលជាម៉ូដែលថ្មីរបស់ vivo នេះ គឺពិតជាល្អសម្រាប់អ្នកដែលនិយមចូលចិត្តភាពទាន់សម័យ ជាពិសេសយុវវ័យតែម្តង ពីព្រោះតែតម្លៃសមរម្យ និងភាពទាន់សម័យនៃបច្ចេកវិទ្យារបស់វា។ សំរាប់ការមកដល់របស់ vivo V9 ក្រុមហ៊ុនផ្តល់ តម្លៃពិសេសត្រឹមតែ 329 ដុល្លារប៉ុណ្ណោ ដែលពិតជាសមរម្យជាងស្មាតហ្វូនកំពូលៗ ដែលជាដៃគូររបស់ vivo ដែលមានបច្ចេកវិទ្យាទំនើបដូចគ្នានោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន vivo បានចាប់ដៃគូសហការជាផ្លូវការជាមួយក្រុមហ៊ុន Smart ដែលលោកអ្នកអាចរកជាវបាននូវទូរស័ព្ទ vivo ដោយនឹងទទួលបាននូវកាដូរបន្ថែមពី Smart យ៉ាងច្រើនផងដែរ៕

  • Inthanin ចាប់ផ្តើមដំណើរការផ្តល់សិទ្ធិអាជីវកម្មក្នុងប្រទេសកម្ពុជា

    Inthanin ចាប់ផ្តើមដំណើរការផ្តល់សិទ្ធិអាជីវកម្មក្នុងប្រទេសកម្ពុជា

    សិក្ខាសាលា​ស្តីពី​ឱកាស​ក្នុង​ការផ្តល់​សិទ្ធិ​អាជីវកម្ម​របស់​ហាង​កាហ្វេ Inthanin ដែលជា​ហាង​កាហ្វេ​ពេញនិយម និង​ធំជាងគេ​លំដាប់​ទី2 ក្នុងប្រទេស​ថៃ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី23 ខែ​មិនា ឆ្នាំ2018 នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់2 ដែល​សិក្ខាសាលា​នេះ​រៀបចំឡើង​ដោយ​ក្រុមហ៊ុន RCG Retail Group (Cambodia) និង​ក្រុមហ៊ុន Bangchak Retail ដោយមាន​ការចូលរួម​ពី​សំណាក់​អ្នក​ធុរកិច្ច​កម្ពុជា​ជាច្រើនរូប។

    នៅក្នុង​សិក្ខាសាលា​នេះ លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន RCG Retail Group (Cambodia) និង​ជា​អ្នកលក់​បន្ត​សិទ្ធិ​អាជីវកម្ម​ម៉ាក​សញ្ញា​ហាង​កាហ្វេ​Inthanin បានធ្វើ​បទ​បង្ហាញ​ស្តីពី​នីតិវិធី​ក្នុង​ការទិញ​សិទ្ធិ​អាជីវកម្ម​ហាង​កាហ្វេ Inthanin យុទ្ធសាស្ត្រ​ក្នុង​ការលក់​ក៏ដូចជា​ទីផ្សារ និង​គុណប្រយោជន៍​ក្នុងការ​ជ្រើស​រើសយក​កាហ្វេ Inthanin សម្រាប់​ការធ្វើ​ធុរកិច្ច។

    ថ្លែង​ក្នុង​សិក្ខាសាលា​នេះ លោកស្រី​បានឱ្យដឹងថា កាហ្វេ​Inthanin គឺជា​កាហ្វេ​ដែលមាន​រសជាតិ​ឆ្ងាញ់ រីឯ​តម្លៃ​ក៏​សមរម្យ​សម្រាប់​ប្រជាជន​ខ្មែរ​អាច​ទទួលយកបាន ហើយ​លើសពីនេះទៅទៀត ហាង​កាហ្វេ Inthanin ក៏​នៅមាន​បម្រើ​អាហារសម្រន់ និង​នំឆ្ងាញ់ៗអម​ជាមួយ​ផងដែរ។ ដោយឡែក​ក្នុង​ការទិញ​សិទ្ធិ​អាជីវកម្ម​ហាង​កាហ្វេ​Inthanin លោកស្រី​បាន​បន្ថែមថា អ្នក​ដែលមាន​ចំណាប់អារម្មណ៍ គឺ​ត្រូវបំពេញ​ទម្រង់​បែបបទ​សិទ្ធិ​អាជីវកម្ម​ដែល​បាន​ផ្ដល់ជូន​ដោយ​ក្រុមហ៊ុន RCG Retail Group (Cambodia) ហើយ​ជាពិសេស​ត្រូវ​បញ្ជាក់​ពី​ទីតាំង​អាជីវកម្ម ព្រោះថា ការលក់ និង​ចែកចាយ​នឹងធ្វើ​ឡើងទៅ​តាម​ខណ្ឌ និង​តំបន់នីមួយៗដើម្បី​ចៀសវាង​ការប្រកួតប្រជែង​រវាង​Brand ដូចគ្នា។

    គួរ​បញ្ចាក់​ផងដែរ​ថា ហាង​កាហ្វេ​Inthanin ជា​ហាង​កាហ្វេ​ក្នុង​ក្រុម​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​បាង​ចាក​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​ថៃ​អស់​រយៈពេល 10ឆ្នាំ និង​មាន 500សាខា ដែល​បច្ចុប្បន្ន​ហាង​កាហ្វេ​នេះ​មាន​គម្រោង​ពង្រីក​សាខា​របស់ខ្លួន​បន្ថែមចំនួន 100ទីតាំងនៅ​ក្នុងប្រទេស​ក​ម្ពុ​ជា និង​ឡាវ។ រីឯ​ការទិញ​សិទ្ធិ​អាជីវកម្ម​ហាង​កាហ្វេ​Inthanin នេះ គឺមាន​តម្លៃ 1,2500 ដុល្លា​សហរដ្ឋអាមេរិក​សម្រាប់​អ្នក​ចុះឈ្មោះ​ក្នុង​ថ្ងៃ​សិក្ខាសាលា​នេះ ដែល​ក្នុងនោះ​មាន​រួមបញ្ចូល​ទាំង​សេវា​រៀបចំ និង​ការ​រចនា​តុបតែង​ហាង ព្រមទាំង​ការ​បង្វឹក​ហាត់​បុគ្គលិក​ទៀតផង៕

  • កាសែតឡារ៉ែន ពាណិជ្ជ លេខ 120

    កាសែតឡារ៉ែន ពាណិជ្ជ លេខ 120

    [easy_media_download url=”https://www.lareine.com.kh/wp-content/uploads/2018/03/LRPN_120-Final-For-Web.pdf” force_dl=”1″]

  • ក្រុមហ៊ុន 5 បោះទុន​វិនិយោគ​ដំបូង​គេ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ប៉ោយប៉ែត

    ក្រុមហ៊ុន 5 បោះទុន​វិនិយោគ​ដំបូង​គេ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ប៉ោយប៉ែត

    បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង ក្រុង​ប៉ោយប៉ែត​រួចមក គេ​សង្កេតឃើញ​មាន​ក្រុមហ៊ុន​ចំនួន 5 បានចាប់ផ្តើម​បោះទុន​វិនិយោគ​ជា​ផ្លូវការ​ហើយ ដោយសារតែ​ទីតាំង​នោះ​ត្រូវបាន​គេ​មើលឃើញថា មាន​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន។

    លោក ឡុង សុ​ភ័​ណ្ឌ មន្ត្រី​តំណាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប្រចាំ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង​ប៉ោយប៉ែត បាន​បញ្ជាក់ថា បច្ចុប្បន្ន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ប៉ោយប៉ែត មាន​ក្រុមហ៊ុន​រោងចក្រ​ចំនួន 5 ហើយ​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) ដើម្បី​វិនិយោគ និង​ដំណើរការ​ផលិតកម្ម។

    ក្រុមហ៊ុន​ទាំងនោះ​រួមមាន៖
    1.រោងចក្រ Hi -Tech Apparel (Cambodia) Co,Ltd ផលិត​សម្លៀកបំពាក់ ម៉ាក NIKE មាន​កម្មករ​សរុប​ចំនួន 2,175នាក់។
    2.រោងចក្រ ML Intimate (Cambodia) Co,Ltd ផលិត​សម្លៀកបំពាក់​ក្នុង(ឈុត​ក្នុង)របស់​ស្ត្រី​មាន​កម្មករ​សរុប​ចំនួន 931នាក់ ស្រី 800នាក់។
    3.រោងចក្រ CAMPACK (Cambodia) Co,
    Ltd ផលិត​ប្រអប់​ដាក់​គ្រឿងអលង្ការ មាន​កម្មករ​សរុប 164នាក់ ស្រី 128នាក់។
    4.រោងចក្រ Simmer Inter Co,Ltd ជា​រោងចក្រ​ផលិត​គ្រឿងអលង្ការ(បាន​ចុះកិច្ចសន្យា​សាងសង់​រួចហើយ )
    5.រោងចក្រ Wire Form Precision Part Co,Ltd កំពុងដំណើរការ​សាងសង់ និង​ផលិត​ផលិតផល​អេឡិចត្រូនិក​ដែលមាន​ទិសដៅ​នាំចេញ ទៅកាន់​ទីផ្សារ​សហគម​ន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន កូរ៉េ ឥណ្ឌា អូស្ត្រាលី ញី​វ​ហ្ស៊ី​លែ​ន និង​ទីផ្សារ​អាស៊ាន​មួយចំនួន។

    លោក ឡុង សុ​ភ័​ណ្ឌ បានបញ្ជាក់​បន្ថែមថា ដោយមាន​ការបញ្ជាទិញ​មាន​ចំនួន​ខ្ពស់ រោងចក្រ Hi-Tech Apparel (Cambodia) បាន និង​កំពុង​សាងសង់ និង​បំពាក់​ខ្សែចង្វាក់​ផលិតកម្ម​ថែម​មួយ​អគារ​ដូចគ្នា​ទៀត ហើយ​នៅពេល​ខាងមុខឆាប់ៗនេះ យើង​នឹង​បានទទួល​រោងចក្រ​វិនិយោគ​របស់​ជប៉ុន​មួយ​បន្ថែមទៀត​ឈ្មោះ Hiro-Tech Product Cambodia ផ្នែក​ផលិត​គ្រឿង​ផ្គុំ​ខ្សែភ្លើង​រថយន្ត។

    ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ស្វែងយល់​ជាក់ស្តែង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ឯកឧត្តម ហេង សុខ​គង់រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​មានប្រសាសន៍ថា ការ​មក​ទស្សនកិច្ច​ផ្ទាល់​ដល់ទី​តាំង​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង​ប៉ោយប៉ែតនេះ ដោយសារតែ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ព្រំដែន​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​នេះ​កំពុងមាន​សក្តានុពល​ខ្លាំង​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​វិនិយោគិន​បរទេស ដូចជា​ថៃ ចិន និង​ជប៉ុន ជាដើម។ ពីព្រោះ​ការផលិត​នៅ​កម្ពុជាត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារធំៗលើ​ពិភពលោក​ដោយ​មិន​ជាប់ពន្ធ និង​កូតា ហើយក៏​ជាការ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម 2015-2025 របស់​កម្ពុជា​ឱ្យសម្រេចបាន​លទ្ធផល​ល្អប្រសើរ​ដែរ។

    ក្នុង​គោលដៅ​លើកកម្ពស់​ជីវភាព​កម្ម​ករ ឯកឧត្តមហេង សុខ​គង់ បាន​ណែនាំ​ដល់​ម្ចាស់​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ សូម​បន្ត​យកចិត្តទុកដាក់​ការពារ​សិទ្ធិ​ការងារ និង​សិទ្ធិ​របស់​កម្មករ លើកកម្ពស់​បរិយាកាស​ល្អប្រសើរ​ក្នុង​រោងចក្រ ធ្វើ​អាង​ប្រព្រឹត្តិកម្ម​បង្ហូរ​កាកសំណល់ ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​បង្កើត​សហជីព​ស្របតាម​គោលការណ៍​ច្បាប់​ជាដើម​ផង៕

  • គម្រោងអភិវឌ្ឍន៍ខុនដូ The Sea Gate Suite ទទួលបានពានមាស Best Residential Development (SihanoukVille) ក្នុងកម្មវិធី Cambodia Property Award 2018

    គម្រោងអភិវឌ្ឍន៍ខុនដូ The Sea Gate Suite ទទួលបានពានមាស Best Residential Development (SihanoukVille) ក្នុងកម្មវិធី Cambodia Property Award 2018

    ជាមួយនឹងការទទួលបានពានរង្វាន់នៅក្នុងកម្មវិធី Cambodia Property Award ប្រចាំឆ្នាំ2018 ដែលរៀបចំឡើងដោយ Property Guru នៅសាលធំរបស់សណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី16 ខែមីនា ឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន KHCN INVESTMENT AND DEVELOPMENT Co.,LTD ដែលអភិវឌ្ឍគម្រោងខុនដូ The Sea Gate Suite ក្រុងព្រះសីហនុមានកិត្តិយសទទួលបានពានមាសចំនួន1 ទៅលើ Best Residential Development (Sihanoukville) ប័ណ្ណសរសើរចំនួន2 ដែលក្នុងនោះរួមមានផ្នែក Best Retail Development និង Best Mixed Use Development ផងដែរ។

    លោក សៅ ភក្ដី នាយកប្រតិបត្ដិ នៃក្រុមហ៊ុន KHCN INVESTMENT AND DEVELOPMENT Co.,LTD បានប្រាប់ឱ្យដឹងថា ការសម្រេចផ្តល់ពានរង្វាន់ត្រូវបានគណកម្មការវាយតម្លៃទៅលើផ្នែកផ្សេងៗជាច្រើន ដូចជាផ្នែក Best Residential Development (Sihanoukville) រួមជាមួយស្ថាបត្យកម្មនៃការសាងសង់ ទម្រង់ម៉ូត ភាពល្អប្រណីតស្របតាមស្ដង់ដារអន្តរជាតិ បែបសម័យទំនើបចុងក្រោយ ជាពិសេស គុណភាព និងប្រព័ន្ធសុវត្ថិភាពជាចម្បង។ បន្ថែមពីនេះទៅទៀត បើប្រៀបធៀបរវាងអគារបែបប្រណីតភាព និងទំនើបទាំងអស់នៅក្នុងក្រុងព្រះសីហនុ ជាមួយនឹងបណ្តាអគារ ឬគម្រោងសំណង់សាងសង់ផ្សេងៗទៀតនោះ The Sea Gate Suite បានឈរនៅលំដាប់កំពូលផុតគេ ដែលអាចលើកកម្ពស់មុខមាត់ក្រុងព្រះសីហនុ ហើយក៏ចូលរួមចំណែកក្នុងការគៀងគរចំនួនអ្នកទេសចរ ក៏ដូចជាចំនួននៃអ្នកវិនិយោគមកកាន់ក្រុងព្រះសីហនុបានយ៉ាងប្រសើរផងដែរ។

    នៅក្នុងឱកាសដែលទទួលបានពានប្រចាំឆ្នាំ2018នេះ លោក សៅ ភក្តី ក៏បានបញ្ជាក់ពីលក្ខណៈពិសេសរបស់ The Sea Gate Suite ផងដែរថា ៖ អគារដ៏អស្ចារ្យ និងស្គឹមស្កៃនេះ មានកម្ពស់43ជាន់ ស្មើនឹង1118 Units ដែលក្នុងនោះត្រូវបានបែងចែកចេញជា២ ពោលគឺផ្នែកសណ្ឋាគារលំដាប់ផ្កាយ5 មានចំនួន280 Units និងផ្នែកលំនៅដ្ឋានសហកម្មសិទ្ធិ មានចំនួន 838 Units កាស៊ីណូ Retail និង Commercial។

    សូមបញ្ជាក់ផងដែរថា កម្មវិធី Property Guru Asia Property Awards ជាកម្មវិធីដ៏ធំបំផុតនៅក្នុងតំបន់ និងជាពានរង្វាន់អចលនទ្រព្យដ៏មានកិត្យានុភាពបំផុតមួយ ត្រូវបានទទួលស្គាល់ថាជាសញ្ញាសម្គាល់ដ៏ធំសម្រាប់ឧត្តមភាពក្នុងវិស័យនេះនៅអាស៊ី ដែលបង្កើតឡើងក្នុងឆ្នាំ 2005 ដោយមានអ្នកជំនាញក្នុងការវិនិច្ឆ័យឯករាជ្យក្នុងវិស័យនេះ និងអ្នកគ្រប់គ្រងដែលអាចទុកចិត្តបានគឺ BDO ជាក្រុមហ៊ុនសវនកម្មធំមួយក្នុងចំណោម៥លើសកលលោក។ នៅក្នុងឆ្នាំ 2018 ពានរង្វាន់អចលនទ្រព្យបានរួមបញ្ចូលទីផ្សារទាំង 17នៅជុំវិញតំបន់ ហើយបានប្រារព្ធពិធីលៀងសាយភោជចំនួន 12ដងនៅបណ្តាប្រទេសចំនួន 11  ដែលកម្មវិធីនិមួយៗមានតួរលេខឧស្សាហកម្មជាន់ខ្ពស់ចំនួន 600 ចូលរួមដើម្បីទទួលបានភាពប្រសើរនៅក្នុងទីផ្សារអាស៊ីនិមួយៗ និងឈានទៅដល់វគ្គផ្តាច់ព្រ័តសម្រាប់ Property Guru Asia Property Awards ដែលប្រព្រឹត្តទៅនៅឯកិច្ចប្រជុំកំពូលរបស់ Property Guru Asia Real Estate Summit រយៈពេល2ថ្ងៃនៅទីក្រុងបាងកកនាថ្ងៃទី 8-9 ខែវិច្ឆិកា ឆ្នាំ2018៕