vivo V9 ស្មាតហ្វូនបំពាក់កាមេរ៉ាមុខទំហំ 24 MP បង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា

ទីបំផុតស្មាតហ្វូនលំដាប់កំពូល V9 របស់ក្រុមហ៊ុនទូរស័ព្ទ vivo បានប្រកាសសម្ពោធលក់ជាផ្លូវការហើយក្នុងទីផ្សារកម្ពុជា ជាមួយភាពជឿជាក់ថានឹងទទួលបានការគាំទ្រច្រើនពីអ្នកប្រើប្រាស់ ខណៈស្មាតហ្វូនម៉ូឌែលនេះ បានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើន និងមានកាមេរ៉ាមុខមានទំហំរហូតដល់ 24 MP។ តាមការបញ្ជាក់ពីអ្នកតំណាងក្រុមហ៊ុន vivo ប្រចាំទីផ្សារប្រទេសកម្ពុជា បានឲ្យដឹងថា ទូរស័ព្ទ vivo V9 ដែលជាទូរស័ព្ទជំនាន់ស្ថិតនៅក្នុងត្រកូល V ដែលបំពាក់នូវកាមេរ៉ាភ្លោះ និងមានអេក្រង់ Full View Display ដ៏ទំនើបទំហំ 6.3 អ៊ីងមានកម្រិតបង្ហាញ FHD+ 2280×1080 Pixel ហើយមានកម្មវិធីចែកអេក្រង់ 3.0 ដែលអាចបន្ថែមនូវចំណីអារម្មណ៍ និងភាពកាន់តែងាយស្រួលក្នុងការប្រើប្រាស់មួយកម្រិតថែមទៀតផងដែរ។ ស្មាតហ្វូន V9 មានកាមេរ៉ាមុខទំហំ 24MP ដែលបំពាក់នូវសេនសឺ 1/2.78 អ៊ីង ដែលអាចធ្វើឲ្យពន្លឺចូលបានគ្រប់គ្រាន់ នឹងធ្វើឲ្យរូបសែលហ្វីកាន់តែភ្លឺស្អាត។

ជាមួយគ្នានេះ កាមេរ៉ាស្មាតតហ្វូន V9 ត្រូវបានក្រុមហ៊ុនភ្ជាប់ជាមួយបច្ចេកវិទ្យា A.I. Beauty ដែលជាការប្រមូលព័ត៌មានសម្គាល់ពីមុខមាត់ជាក់លាក់របស់មនុស្សផ្សេងៗពីគ្នាតាមរយៈទិន្នន័យលើផ្ទៃមុខមនុស្សជាច្រើនលាននាក់បូករួមនឹងអ្នកជំនាញវិជ្ជាជីវៈថតរូប និងអ្នកជំនាញផ្នែកតុបតែងមុខត្រូវបានពិគ្រោះយោបល់ក្នុងអំឡុងពេលនៃដំណើរការស្រាវជ្រាវ ​និងអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។ លើសពីនេះទៀតនោះ វាក៏មានបច្ចេកវិទ្យា AR Cute Selfie ដែលអាចឲ្យលោកអ្នកជ្រើសរើសស្ទាយដែលចូលចិត្តធ្វើឲ្យរូបថតមើលទៅពិសេស និងកាន់តែតែមានភាពស្រស់ស្អាត។

V9  មានរ៉េមទំហំ 4GB និងមានអង្គចងចាំទំហំ 64GB នឹងអាចន្ថែមបានដល់ 256GB។ ស្មាតហ្វូនថ្មីនេះ ដំណើរការដោយ Android 8.1 / Funtouch OS4.0 ពិតជាធ្វើអោយការដំណើរការនៃកម្មវិធីមានភាពងាយស្រួលក្នុងការប្រើប្រាស់។ V9 មានថាមពលថ្មទំហំ 3260​ mAh ដែលអាចអោយអ្នកប្រើសម្រាប់ការប្រើប្រាស់ធម្មតាបានមួយថ្ងៃពេញផងដែរ ។ អ្វីដែលប្លែកសំរាប់ស្មាតហ្វូន V9 នោះ គឺមុខងារមិនរំខានដល់ការលេងហ្គេមរបស់អ្នក ដែលនឹងមិនធ្វើអោយការលេងហ្គេមរបស់អ្នកបានកាត់ផ្តាច់នោះទេ ដូចនេះ អ្នកនៅតែអាចលេងហ្គេម និងអាចលើកទូរស័ព្ទក្នុងពេលតែមួយបានថែមទៀតផង។ ក្រុមហ៊ុន បានន្ថែមថា ស្មាតហ្វូន V9 ដែលជាម៉ូដែលថ្មីរបស់ vivo នេះ គឺពិតជាល្អសម្រាប់អ្នកដែលនិយមចូលចិត្តភាពទាន់សម័យ ជាពិសេសយុវវ័យតែម្តង ពីព្រោះតែតម្លៃសមរម្យ និងភាពទាន់សម័យនៃបច្ចេកវិទ្យារបស់វា។ សំរាប់ការមកដល់របស់ vivo V9 ក្រុមហ៊ុនផ្តល់ តម្លៃពិសេសត្រឹមតែ 329 ដុល្លារប៉ុណ្ណោ ដែលពិតជាសមរម្យជាងស្មាតហ្វូនកំពូលៗ ដែលជាដៃគូររបស់ vivo ដែលមានបច្ចេកវិទ្យាទំនើបដូចគ្នានោះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន vivo បានចាប់ដៃគូសហការជាផ្លូវការជាមួយក្រុមហ៊ុន Smart ដែលលោកអ្នកអាចរកជាវបាននូវទូរស័ព្ទ vivo ដោយនឹងទទួលបាននូវកាដូរបន្ថែមពី Smart យ៉ាងច្រើនផងដែរ៕

Advertisement