Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន

ថ្មីៗនេះ​ក្នុង​ទីផ្សារ​រថយន្ត​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​ទៅលើ​ប្រភេទ​រថយន្ត Off-Road Pick Up ដែល​ទើប​តែមាន​វត្តមាន​ថ្មី​នៅ​ប្រទេស​កម្ពុជា​ដែល​មួយ​ម៉ូ​ឌែ​ល​ក្នុងចំណោម​នោះ​គឺជា​កំពូល​រថយន្ត Off-Road ប្រចាំ​ក្រុមហ៊ុន​រថយន្ត Ford នោះ​គឺ Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 ដែល​ម៉ូ​ឌែ​ល Ranger Raptor នេះ​ត្រូវបាន​មហាជន និង​ជាពិសេស​ប្រិយមិត្ត​ដែល​តែងតែ​និយម​គាំទ្រ​វិស័យ​យានយន្ត​សរសើរ​មិន​ដាច់​ពី​សមត្ថភាព​របស់​រថ​យន្ត​មួយ​នេះ​ក្នុង​រយៈពេល 3 ឆ្នាំជាប់ៗគ្នា​រួចមកហើយ។ រីឯ​ឆ្នាំនេះ​វិញ​ក្រុមហ៊ុន Ford នៅតែ​បន្តធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ពេញចិត្ត​លើសឆ្នាំមុនៗទៀត ជាមួយនឹង​ការផ្លាស់ប្តូរ​រូបរាង​ថ្មី​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​យ៉ាង​ទាក់ទាញ​រហូតដល់​ទៅ 5 ចំណុច​ដូចជា៖ ចំណុច​ទី 1 កែប្រែ​ថ្មី​ទាំងស្រុង​នោះ​គឺ តែម​ស្ទីក​គ័​រ ពណ៍​ខ្មៅ លាយ​ជាមួយ​ពណ៍​ក្រហម ដែលមាន​ចាប់តាំងពី​ផ្នែក​ខាងមុខ ដំបូល ផ្នែក​ចំហៀង​ទាំងសងខាង រហូតដល់​ផ្នែក​ខាងក្រោយ ដែល​មើលទៅ​មាន​ភាព​ស្ព័​រ​ខ្លាំង​មែនទែន ចំណុច​ទី 2 ស៊ុម​ចង្កៀង​ផ្នែក​ខាងមុខ​ក៏បាន​បន្ថែម​នូវ​ឆ្នូត​ពណ៍​ខ្មៅ កាន់តែ​អំណាច ចំណុច​ទី 3 កាង​ផ្នែក​ខាងមុខ​ត្រូវបាន​កែប្រែ​ថ្មី​ដោយ​ផ្នែក​ខាងក្រោម​ត្រូវបាន​ក្រូ​ម៉េ​ដោយ​ពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​បន្ថែម​នូវ​ទំ​ពក់​ធ្ព​ក់ព​ណ៍ ក្រហម ចំនួន 2 ដែល​មើលទៅ​កាន់​តែមាន​ភាព​ទាក់ទាញ ចំណុច​ទី 4 ផ្នែក​ខាងក្រោយ​បាន​បំពាក់​បន្ថែម​នូវ​កាង​ស្ព័​រ​ខាងក្រោយ … Read more

បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា ប្រើ​ផត​ខាស​ត៍​សំឡេង​ដើម្បី​បង្កើន​អ្នកគាំទ្រ

បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​បំផុត​មួយចំនួន​នៅ​កម្ពុជា កំពុង​បន្ថែម​ផត​ខាស​ត៍​សំឡេង​ទៅក្នុង​ឧបករណ៍​ធ្វើ​ទីផ្សារ​របស់​ពួកគេ ដើម្បី​បង្កើន​និង​រក្សា​អ្នកគាំទ្រ​របស់ខ្លួន។ យោងតាម​ក្រុមហ៊ុន Httpool ដែល​ទទួលបាន​សិទ្ធិ​ជា​ដៃគូ​លក់​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន Spotify ក្នុងប្រទេស​កម្ពុជា​បានឱ្យដឹងថា បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​កម្ពុជា​កំពុង​ប្រើប្រាស់​ផ្លែ​ត​ហ្វ​ម​និង​ផត​ខាស​ត៍​សំឡេង ដើម្បី​ចាប់យក​អ្នកគាំទ្រ​ក្នុងស្រុក​ឱ្យបាន​កាន់តែ​ច្រើនឡើង។ សិល្បករ និង​សិល្បការ​នី​ទាំងនោះ​ដែល​បច្ចុប្បន្ន​លេច​ធ្លោរ​ក្នុងការ​ផ្តល់ជូន​ផត​ខាស​ត៍របស់​ពួកគេ​នៅលើ​ផ្លែ​ត​ហ្វ​ម Spotify រួមមាន អ្នក​ប្រយុទ្ធ​វ័យក្មេង  ( https://www.facebook.com/youngbruisers ), ឡាយ ប៊ុន​ឡេង ( https://www.facebook.com/BunlengLayOfficial ) និង Mi Leb Do couple ( https://www.facebook.com/miLEBdoCouplePodcast )។ លោក Shuhel Pistawala នាយក​ដៃគូ​ប្រចាំ​តំបន់​ឥណ្ឌូចិន​របស់​ក្រុមហ៊ុន Httpool បាន​ថ្លែងថា៖ “យុវជន​កម្ពុជា​ដែល​យល់ដឹង​បច្ចេកវិទ្យា ឥឡូវ​ចាប់ផ្តើម​មើលឃើញ និង​ប្រើប្រាស់​សក្ដានុពល​ផត​ខាស​ត៍​សំឡេង ដែល​ផ្តល់ជូន​ដោយ​ផ្លែ​ត​ហ្វ​ម​តន្ត្រី​របស់​ក្រុមហ៊ុន Spotify។ បច្ចុប្បន្ន នៅពេល​តាមដាន​បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង និង​ជន​ល្បីឈ្មោះ អ្នកគាំទ្រ​រំពឹងថា​នឹង​អាច​ភ្ជាប់​ខ្លួន​ទៅនឹង​មធ្យោបាយ​ទាំងអស់ រួមទាំង​សំឡេង វីដេអូ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផងដែរ។ ការពិត​គឺថា បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង បច្ចុប្បន្នកំពុង​ងាក​ទៅរក​សំឡេង និង​ផត​ខាស​ត៍ ដើម្បី​ផ្តល់ជូន​ការកម្សាន្ត​ដល់​អ្នកគាំទ្រ​របស់ខ្លួន ដែល​សព្វថ្ងៃ​និន្នាការ​ដែល​ជំរុញ​ដោយ​សំឡេង … Read more

ក្រសួងពាណិជ្ជកម្ម និងធនាគារវីងបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីងសម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) របស់ក្រសួងពាណិជ្ជកម្ម

អតិថិជន​របស់​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ អាច​ប្រើប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​របស់​វី​ង​ជា​ផ្លូវការ​បាន​ហើយ។ ក្រសួងពាណិជ្ជកម្ម​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ធនាគារ​វី​ង ក្នុង​គោលបំណង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ធនាគារ​វី​ង សម្រាប់​ទូទាត់​ប្រតិបត្តិការ​លើ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដរ​បស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​បង្ក​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ជូន​ដល់​អតិថិជន និង​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​សហការ​ក្នុងការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ក្នុងការ​បង្កើន​សមត្ថភាព និង​ចំណេះដឹង​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប។ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា៖ “ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ពិសេស​មួយ​ក្នុងការ​ឆ្ពោះទៅមុខ​នៃ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ជាពិសេស​ជាមួយ​ធនាគារ​វី​ង ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​បង្កើន​ឱកាស​សេដ្ឋកិច្ច​តាមរយៈ​ការលក់​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​ទៅឱ្យ​អ្នកប្រើប្រាស់​ក្នុងស្រុក និង​ក្រៅប្រទេស ឬក៏​ដៃគូ​អាជីវកម្មផ្សេងៗ មិន​ថា​លោកអ្នក​នៅទីណា​ក៏ដោយ លោកអ្នក​អាច​ប្រើប្រាស់​ផលិតផល​ខ្មែរ​បានដែរ” ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ដំណើរការ​សាកល្បង​ផ្សារ​អេឡិចត្រូនិក​ខេ​ម​បូ​ឌា​ត្រេ​ដ សម្រាប់​ការចុះឈ្មោះ​បឋម​ដោយ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២១ ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អាច​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​រួមមួយ (មាន​ទាំង​ប្រព័ន្ធ​ទូទាត់​ប្រាក់ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ផងដែរ) ក្នុងការ​នាំចេញ​ផលិតផល​កម្ពុជា និង​ព​ង្រើ​ក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស។ … Read more

អ្នកឧកញ៉ា ចេន​ ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ឈ្នះពានរង្វាន់សហគ្រិនភាពក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិនៅឆ្នាំ ២០២១

ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំប្រចាំ ២០២១ ទទួលការចូលរួមបានជាង ៣,៨០០ កន្លែងពីអង្គការនានាមកពីប្រទេសចំនួន ៦៣ – ក្នុងនាមជាថ្នាក់ដឹកនាំពហុក្រុមហ៊ុន ដែលមានភារកិច្ចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គម។ [រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១] – ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា  មានមោទនភាពសូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi – 陈志公爵) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិប្រចាំឆ្នាំ២០២១។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាសហគ្រិនតែម្នាក់គត់ដែលមានកិត្តិយសនៅក្នុងប្រភេទពានរង្វាន់មួយ ដែលត្រូវបានរៀបចំឡើងក្នុងការអបអរសាទរចំពោះថ្នាក់ដឹកនាំដែលគ្រប់គ្រងអាជីវកម្មក្នុងពហុវិស័យ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំទាំងបីនៅតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនក្នុងវិស័យផ្សេងៗប្រកបដោយសក្តានុភាព ក្នុងអំឡុងពេលដែលមានការប្រឈមខ្លាំងបំផុតនៅរយៈពេលប៉ុន្មានឆ្នាំមកនេះក្នុងភាពជាអ្នកដឹកនាំនៃសាជីវកម្ម។​ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ស្ថិតក្នុងចំណោមរលកនៃអ្នកដឹកនាំជំនាន់ថ្មី នៃពហុក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណាអំពីវិធីសាស្រ្តសម្រាប់អាជីវកម្មថ្មីៗ … Read more

Prince Group ចាប់​ដៃគូ​សហការ​ជាមួយ​អង្គការ Caring for Cambodia, ធ្វើការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ

មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) នឹងធ្វើ​ការ​ជាមួយ​ក្រុមការងារ​សប្បុ​រសធម៌​ដែល​ផ្តោតលើ​ការអប់រំ​ឈានមុខ​គេ​ដើម្បី​លើកកម្ពស់​ទស្សនវិស័យ​សិក្សា និង​អាជីព​ការងារ​របស់​សិស្ស ៧,០០០នាក់ ក្រោយពី​ការឆ្លង​រាតត្បាត​ត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ។ [រាជធានី​ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១] មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) ជា​ផ្នែក​មួយ​ដែល​ធ្វើការ​លើ​សកម្មភាព​សប្បុ​រសធម៌​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប(“ព្រី​នស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុ​ម​ហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា នឹងធ្វើ​ការឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​ដល់​សិស្ស​និស្សិត ដែលមាន​ការដឹកនាំ​ដោយ​អង្គការ Caring for Cambodia គឺជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​ដែល​ផ្តល់​ការអប់រំ​ឥតគិតថ្លៃ​ដល់​និស្សិត​ក្រីក្រ​ចំនួន ៧០០០នាក់ សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខនេះ។ ភាពជា​ដៃគូ​ជាមួយ​អង្គការ Caring for Cambodia ដែល​បានប្រកាស​នៅ​ថ្ងៃ​ទិវា​យុវជន​អន្តរជាតិ​ដែល​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​ព្រី​នស៍ គ្រុប បានចាប់ផ្តើម​ដំណើរ​ថ្មី​នៅ​គ្រា​ដ៏​សំខាន់​មួយ នៅ​ខណៈពេលដែល​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការកើនឡើង​ដោយសារតែ​ស្ថានភាព​ជម្ងឺ​រាតត្បាត​កូ​វីត-១៩ នៅ​កម្ពុ​ជាមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរទៅ។ តាមរយៈ​ការគាំទ្រ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ ព្រី​នស៍ គ្រុប​បាន​នឹង​កំពុង​សម្លឹងមើល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​អនាគត​តាមរយៈ​ការផ្តល់​សិទ្ធ​អំណាច​និង​ផ្ទៀងផ្ទាត់​ដល់​វិធីសាស្ត្រ​តាម​ស្ថាប័ន​ក្នុងការ​អភិវឌ្ឍ​យុ​វជន។ លោក Jamie Amelio ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ Caring for Cambodia បាន​មានប្រសាសន៍ថា “ពួកយើង​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ ព្រី​នស៍ ហូល​ឌី​ង … Read more

អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាដឹកជញ្ជូនរបស់វីងម៉លយកអាហារ KFC ដោយឥតគិតថ្លៃជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីបង្ហាញពីការដឹងគុណ

អ្នកឧកញ៉ា គិត ម៉េង បាន​នាំយក​នូវ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ពី KFC ទៅជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ តាមរយៈ​សេវា​ដឹកជញ្ជូន​របស់​វី​ង​ម៉​ល​ដើម្បី​សម្តែង​ការ​អរគុណ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​ដោយ​មិន​គិតពី​ខ្លួនឯង និង​ភាព​អង់អាច​ក្លាហាន​របស់​ពួកគាត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ! ដោយសារ​ពពក​ខ្មៅ​នៃ​ជំងឺ​រាតត្បាត​នៅតែ​បន្ត​គ្របដណ្តប់​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិការ និង​អ្នកស្ម័គ្រចិត្ត មកពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ខិតខំ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ការពារ​ប្រជាជន​កម្ពុជា។ ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពួកគាត់​បាន​ចំណាយពេល​វេលា​នៅ​ឆ្ងាយ​ពី​គ្រួសារ​ជាច្រើន​ថ្ងៃ ហើយ​បាន​លះបង់​ពេលវេលា​ជាង​មួយឆ្នាំ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ។ ជា​កាយវិការ​មួយ​ដើម្បី​បង្ហាញ​ពី​ការ​អរគុណ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំ​ឱ្យ​វី​ង​ម៉​លយ​ក​អាហារ​ពី KFC ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដ៏​អង់អាច​ក្លាហាន។ អ្នកឧកញ៉ា គិត ម៉េង ប្រធាន​និង​នាយក​ប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍ថា៖«ការរួមចំណែក​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​សម្រាប់​ប្រទេសជាតិ ពិតជា​មិនអាច​មើលរំលង​នោះឡើយ។ ពួកគាត់​មិន​ត្រឹមតែ​ឈរ​នៅ​ជួរមុខ​ក្នុងការ​តាមដាន និង​ព្យាបាល​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាគម​នេះ​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ ក្នុងការ​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ផងដែរ។ យើង​សូម​គោរព​ចំពោះ​ការរួមចំណែក​របស់​អ្នក​ទាំងអស់គ្នា​ចំពោះ​សហគមន៍​ដោយ​មិន​គិតពី​ខ្លួនឯង»។ ក្រុមការងារ​ដឹកជញ្ជូន​របស់​វី​ង​ម៉​ល​បាន​យក​អាហារ​ពី​ហាង KFC ជាច្រើន​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ដឹក​បញ្ជូនទៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ឱ្យទាន់​ពេលវេលា​សម្រាប់​អាហារសម្រន់​ពេល​រសៀល​របស់​ពួកគេ​នៅ​ថ្ងៃអាទិត្យ។ ពិធី​ប្រគល់​ត្រូវបាន​ធ្វើឡើង​នៅ​ការិយាល័យ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុង​ខណ្ឌទួលគោក នៃ​រាជធានី​ភ្នំពេញ មុនពេល​ត្រូវបាន​ចែកចាយភ្លាមៗដល់​ក្រុម​អ្នកស្ម័គ្រចិត្ត វេជ្ជបណ្ឌិត … Read more

តើមានរឿងអ្វីកើតឡើងចំពោះអ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅស្រុកខ្មែរ ?

បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើនដែលបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរសដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនសម្រាប់កិច្ចការសង្គម ហើយនាពេលថ្មីៗនេះ គាត់ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដែលបានផ្តល់ថវិកាចំនួន ៣ លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញឧបករណ៍ធ្វើតេស្តិ៍ពិនិត្យរកមើលជំងឺកូវីដ ១៩ផងដែរ។​ នៅក្នុងវិស័យពាណិជ្ជកម្មវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖​ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard  ក្រុមហ៊ុនសេវាអ៊ីនធើណែត Ezecom  សណ្ឋាគារ Cambodiana  ធនាគារ វីង (ខេមបូឌា) ម.ក ស្ថានីយទូរទស្សន៍ស៊ីធីអិន ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតដែលកំពុងដំណើរការយ៉ាងសកម្មដើម្បីពេញនូវតម្រូវការជាក់ស្តែករបស់ប្រជាជនខ្មែរ។ ប៉ុន្តែពេលថ្មីៗនេះ ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ស្រាប់តែមានព័ត៌មានអំពីអាជីពថ្មី១ទៀតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងតែអង្រួនបណ្តាញសង្គម ហើយធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំង។ អ្នកខ្លះបាននិយាយថាកំពូលមហាសេដ្ឋីនៅស្រុកខ្មែររូបនេះ បានមកប្រកបរបរជាចុងភៅ ហើយអ្នកខ្លះទៀតថាគាត់គឺអ្នកលក់ឥវ៉ានអនឡាញ ហើយក៏មានគេថាគាត់ក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមម៉ូតូទៅវិញ។​ តើមានអ្វីកើតឡើងចំពោះគាត់ឲ្យពិតប្រាកដទៅ? ដើម្បឆ្លើយតបទៅនឹងពាក្យចចាមអារាមដែលកំពុងតែធ្វើឲ្យរំជើបរំជួលក្នុងបណ្តាញសង្គមមួយនេះ វីង​​នឹងរៀបចំការឡាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី​២៩ កក្កដា វេលាម៉ោង៧ល្ងាច​ ដោយបកស្រាយនូវចម្ងល់ផ្សេងៗអំពីកំពូលមហាសេដ្ឋីរូបនេះ។​ … Read more

Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ

បច្ចុប្បន្ននេះ​ទីផ្សារ​រថយន្ត​ក្នុងប្រទេស​កម្ពុជា​បាន​បន្ត​កើន​ឡើងជា​លំដាប់​ដែល​ក្នុងនោះ​រួមមាន៖ រថយន្ត ខ្នាតតូច ខ្នាត​កណ្តាល ខ្នាត​ធំ រថយន្ត SUV រថយន្ត អាជីវកម្ម និង​ជាពិសេស​នោះ​គឺ​រថយន្ត Pick Up។ សម្រាប់​កំណើន​នៃ​តម្រូវការ​ម៉ូ​ឌែ​ល​រថយន្ត Pick Up នោះ​គឺ​ដោយសារតែ​រថយន្ត​នេះ​មាន​ភាព​ធន់​រឹងមាំ អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ហើយ​ថែមទាំង​អាច​ដឹក និង​អូស​សណ្តោង​ទំនិញធ្ងន់ៗបាន​ផងដែរ ពោល​គឺអាច​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​ប្រើប្រាស់​សម្រាប់​គ្រប់​ប្រភេទ​អាជីវកម្ម​តែម្តង។ មាន​បងប្អូន​ជាច្រើន​បាន​ធ្លាប់​ស្គាល់​រួចមកហើយ​ថា​រថយន្ត Ford Ranger XLT គឺជា​រថយន្ត​ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​ក្នុង​ទីផ្សារ​រថយន្ត Pick Up ក្នុងប្រទេស​កម្ពុជា ដែល​រថយន្ត​នេះ​មាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា សមត្ថភាព​ដឹកទំនិញធ្ងន់ៗ និង​អូស​សណ្តោង​ប្រហាក់ប្រហែល​ទៅនឹង​រថយន្ត Ford Ranger Wildtrak ដែលជា​កំពូល​រថយន្ត Pick Up លក់ដាច់​ជាងគេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។ មិនតែប៉ុណ្ណោះ​សម្រាប់​ម៉ូ​ឌែ​ល​ឆ្នាំ​ថ្មី​នេះ​រថយន្ត Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 លេចចេញ​នូវ​រូបរាង​ថ្មី​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ ជាមួយនឹង​ការផ្លាស់ប្តូរ​ប៉ា​ណា​ថ្មី​ដែល​បំពាក់​ជាមួយ​អក្សរ​ផុស FORD ធំ​ដូច​ទៅនឹង​ប៉ា​ណា​រថយន្ត Ford Ranger Raptor ដែរ … Read more

Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 បើកទទួលការកក់ជាផ្លូវការ!

បច្ចុប្បន្នគេសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តជាច្រើនបានមានវត្តមាននៅក្នុងទីផ្សារប្រទេសកម្ពុជាដែលនេះបានផ្តល់ជាជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជនក្នុងការជ្រើសរើសរថយន្តទៅតាមតម្រូវការផ្សេងៗគ្នា ប៉ុន្តែវាក៏ជាការពិបាកមួយក្នុងការសម្រេចចិត្តទិញរថយន្តជាមួយនឹងជម្រើសច្រើនបែបនេះដែរ។ ថ្ងៃនេះដែរយើងខ្ញុំសូមមកណែនាំនូវកំពូលរថយន្ត Off-Road Performance មួយដល់ប្រិយមិត្តទាំងអស់គ្នា។ បើនិយាយពីរថយន្ត Pick Up នោះត្រូវតែជារថយន្ត Ford ហើយបើនិយាយពីរថយន្តដែលសមត្ថភាពបើកបរគ្រប់ស្ថានផ្លូវ ឬផ្លូវ Off-Road នោះគេនឹកឃើញដល់ត្រកូល Ford Raptor មុនគេ ដោយសារតែរថយន្ត Ford Raptor ត្រូវបានផលិតឡើងដោយយកគំរូ Ford DNA performance ដែលមានប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជើងក្រោមហាប់ណែនលើសពីរថយន្ត Pick Up ដ៏ទៃ។ ជាក់ស្តែងរថយន្ត Ford Ranger Raptor ទទួលបានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជាអស់រយៈពេល 3 ឆ្នាំរួចមកហើយ ដោយត្រូវបានទទួលស្គាល់ពីភាពធន់រឹងមាំ ការឌីហ្សាញរូបរាងអំណាចលើសគេ និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវរបស់រថយន្តនេះ។ ហេតុផលទាំងនេះហើយទើបប្រិយមិត្តជាច្រើនបានទទួលស្គាល់ថារថយន្ត Ford Ranger Raptor ជាកំពូលរថយន្ត Off-Road Performance មិនចាញ់ទៅនឹងស្តេចរថយន្ត Off-Road Performance Ford F-150 Raptor ប៉ុន្មាននោះទេ។ ម៉ូឌែលឆ្នាំថ្មី … Read more

ស្ងាត់! មាន​ដឹង​ទេ​ថា រដូវ​កាល​ថ្មី​នេះ Ronaldo ទៅលេង​នៅ​ក្លិប​ណា?

Christiano Ronaldo កីឡាករ​ខ្សែប្រយុទ្ធ របស់​ក្លិប​បាល់ទាត់ Juventus បានប្រកាស​លា​មិត្ត​រួម​ក្រុម​របស់ខ្លួន ក្រោយ​បញ្ចប់​រដូវ​កាល2021 កាលពីពេលថ្មីៗនេះ ដោយ​មិន​បានឈ្នះ​ពាន Seria A ឡើយ ហើយ​ថែមទាំង​ធ្លាក់ ត្រឹម​វគ្គ 16ក្រុម​ចុងក្រោយ​នៃ​យុទ្ធនាការ Champions League ទៀតផង ដោយបាន​ឈ្នះ​ត្រឹម​ពាន​លំដាប់​ទី3 មួយ​តែប៉ុណ្ណោះ។ ក្រោយពេល​ប្រកា​សលា កីឡាករ​រូបនេះ ត្រូវបាន​គេ​គិតថា អាច​នឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប Manchester United ឬក៏​ក្លិប Sporting នៅឯ​ស្រុកកំណើត​វិញ តែ​មកទល់ពេលនេះ រូបគេ​ប្រហែលជា​មិនអាច​ទៅណា​បានឡើយ ដោយសារតែ​ក្លិប​ទាំង2 គ្មាន​លទ្ធភាព​នាំយក​រូបគេ​ទៅ ក្នុង​រដូវ​កាលដែល​ញាំញី​ដោយ​ជំងឺ​កូ​វីដ-19 នេះ ឡើយ។ នៅពេលនេះ ភ្នាក់ងារ​របស់ Ronaldo ត្រូវបាន​គេ​ដឹងថា កំពុងតែ​ចរចា​ជាមួយ Juventus ដដែល ដើម្បី​បន្ត​កុងត្រា​នៅ​ក្លិប​មួយ​នេះ​មួយ​យ​រយៈ​ទៀត​សិន មុននឹង​គិត​បន្ត​នៅ​រដូវ​កាលក្រោយ៕

Barcelona លែង​ចង់ទុក Philippe Coutinho ទៀតហើយ 

Philippe Coutinho ត្រូវបាន​ក្លិប​បាល់ទាត់ FC Barcelona ប្រកាស​លក់​ចេញភ្លាមៗ ស្រប​ពេលដែល​ក្លិប​ត្រូវការ​លុយ​ច្រើនភ្លាមៗ ដើម្បី​ស្វែងរក​កីឡាករ​ចំណូល​ថ្មី​មកជួយ​ក្រុម​ក្នុង​រដូវ​កាល​ថ្មី។ ចំពោះ​តម្លៃ​នៃ​ការលក់​ចេញ​កីឡាករ​រូបនេះ ត្រូវបាន​ក្លិប Barcelona ដាក់​តម្លៃ​ធូរ​ថ្លៃ​ខ្លាំង​បំផុត ពោលគឺ​ត្រឹមតែ 21លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈដែល​ក្លិប Barcelona ទិញ​យកមក​ក្នុងតម្លៃ​ដល់​ទៅ​ជាង 150លាន​ដុល្លារ​ឯណោះ។ មូល​ហេតុដែល​ធ្វើឱ្យ​រូបគេ​ធ្លាក់​ថ្លៃ​ខ្លាំង​បែបនេះ គឺ​ដោយសារតែ​គេ មិន​ស្ថិតនៅក្នុង​ជម្រើស​ដំបូង​របស់​គ្រូបង្វឹក​ឡើយ​កាលពី​រដូវ​កាល​មុន ដោយសារតែ​បញ្ហារ​បូស​ជង្គង់​រ៉ាំរ៉ៃ​ញាំញី បូករួម​ទាំង​ពេល​បង្ហាញខ្លួន ក៏​ធ្វើ​មិនសូវ​បានល្អ​ទៀត៕

សោកស្តាយ! Toni Kroos ប្រកាស​ថ្ងៃ លា​អាជីព​បាល់ទាត់

ខ្សែការពារ ជម្រើសជាតិ​អាល្លឺម៉ង់ កីឡាករ Toni Kroos បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ក្រោយ​មិនអាច​ជួយ​ក្រុម ឱ្យ​ឡើងទៅ​កាន់​វគ្គ​បន្ត​នៃ​ពាន Euro 2020 ដោយ​ត្រូវ​ធ្លាក់​នៅ​វគ្គ 18ក្រុម​ចុងក្រោយ បន្ទាប់ពី​បរាជ័យ ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង ជម្រើសជាតិ​អង់គ្លេស ក្នុង​លទ្ធផល 2ទល់នឹង0។ ក្រោយ​បញ្ចប់​ការប្រកួត​នេះ​ភ្លាម Toni Kroos បានប្រកាសថា រូបគេ បាន​សម្រេចចិត្ត​ចូលនិវត្តន៍ ពី​ក្រុម​ជម្រើសជាតិ​ហើយ ក្រោយពី​ធ្វើ​មិនបាន​ល្អ​ក្នុងការ​ប្រកួត​កន្លងមក តែ ទោះជា​បែបនេះ​ក្តី រូបគេ​ក៏​នឹង​នៅតែ​បន្ត​លេង នៅ​ក្លិប​អធិរាជ​ឈុត​ស Real Madrid ជាធម្មតា ព្រោះ​នៅសល់​កុងត្រា​នៅឡើយ។ Toni Kroos ក៏បាន​បញ្ជាក់​ផងដែរ​ថា គេ​នឹង​ចូលនិវត្តន៍​ពី​អាជីព​នេះ​តែម្តង ក្រោយ​បញ្ចប់​កុងត្រា​នៅ​ក្លិប Real Madrid នេះ ខណៈដែល​កុងត្រា​របស់គេ​នៅ Real Madrid នៅសល់ រហូត​ដល់ពេល​បញ្ចប់​រដូវ​កាល2023 ខាងមុខ៕