Son Heung-min មិនមាន​ឈ្មោះ ក្នុង​បញ្ជី​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ត្រៀម​អូឡាំពិក

លោក Kim Hak-bum គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងត្បូង បានសម្រេច​ចិត្ត ដក​ឈ្មោះ​កីឡាករ​ដ៏​ល្បី​លេខ1 របស់​កូរ៉េខាងត្បូង Son Heung-min ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ ត្រៀម​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ2021។ គួរឱ្យ​ដឹង​ដែរ​ថា Son Heung-min ធ្លាប់បាន​ជួយ ឱ្យ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ឈ្នះ​មេដាយមាស ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស​ម្តង​ហើយ កាលពី​អូឡាំពិក​លើក​មុន (2018) នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​ធ្វើ​ឱ្យគេ បាន​រួចខ្លួន ពី​កាតព្វកិច្ច​យោធា។ ព្រឹត្តិការណ៍​អូឡាំពិក ដែលមាន​ប្រទេស​ជប៉ុន​ធ្វើជា​ម្ចាស់ផ្ទះ គ្រោង​នឹងធ្វើ​ឡើង​តាំងតែ​ពី​ចុងឆ្នាំ2020 មកម្ល៉េះ តែដោយសារ​តែ​បញ្ហា​កូ​វីដ-19 នៅតែ​បន្ត​កើនឡើង ទើប​ព្រឹត្តិការណ៍​នេះ ត្រូវបាន​លើកយក​មក​ធ្វើ​នៅ​ថ្ងៃទី23 កក្កដា ឆ្នាំ2021នេះ​វិញ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ថ្ងៃទី8 សីហា ឆ្នាំ2021៕

ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង បុរី ណា​ឌី របស់​ក្រុមហ៊ុន GCC នៅ​សង្កាត់​ជ្រោយចង្វារ

ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ – នៅក្នុង​ថ្ងៃនេះ​ក្រុមហ៊ុន GCC គ្រុប​បាន​ប្រារព្ធ​ពិធី​បុកគ្រឹះ ដើម្បី​ចាប់ផ្ដើម​ការសាងសង់​គ​ម្រោ​ង​បុរី ណា​ឌី។ ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង​បុរី ណា​ឌី ប្រព្រឹត្តទៅ​នៅ​ការដ្ឋាន​សាងសង់​បុរី ណា​ឌី និង​ការិយាល័យ​លក់​រប​ស់បុ​រី ណា​ឌី។ នៅក្នុង​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​គម្រោង​បុរី ណា​ឌី លោក Alex Yu Ka Ki នាយក​ក្រុមហ៊ុន GCC បាន​សម្ដែង​ការ​អរគុណ​ចំពោះ​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ​ជាមួយនឹង​បុរី ណា​ឌី​នៅក្នុង​ថ្ងៃនេះ។ លោក Alex Yu បាន​មានប្រសាសន៍ថា “ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន GCC នៅក្នុង​ឆ្នាំ 2015 មក ក្រុមហ៊ុន​បាន​បង្កើត​អាជីវកម្មផ្សេងៗជាច្រើន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍។ ជាការ​ពិតណាស់ GCC គ្រុប​មាន​ប្រភពដើម​មកពី​ប្រទេស​ហុងកុង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ GCC មានការ​លូតលាស់​យ៉ាង​ឆាប់រហ័ស ហើយ​បច្ចុប្បន្ន​យើង​គឺជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ពហុ​ជាតិ​ដែលមាន​កេ​រ្ដ៍​ឈ្មោះ​ល្បីល្បាញ និង​មាន​មូលដ្ឋាន​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​មានប្រសាសន៍​បន្ថែ​ម​ទៀតថា GCC មានបទពិសោធន៍​យ៉ាង​ទូលំទូលាយ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ វិស័យ​អចលនទ្រព្យ បច្ចេកវិទ្យា​ព័ត៌មាន -ល-។ GCC បាន​នាំមក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​មកកាន់​ប្រទេស​ដែល​កំពុងមាន​សន្ទុះ​ក្នុងការ​អភិ​វ​ឌ្ឈ​ន៍ គឺ​ប្រទេស​កម្ពុជា។ លោក​បាន​ធានា​អះអាងថា … Read more

ធនាគារ​​ អ អេច​ ប៊ី (ខេមបូឌា) ម.ក ប្រារព្ធពិធីប្រគល់រង្វាន់ដល់អតិថជន ក្នុងយុទ្ធ​ធានាការដាក់ប្រាក់បញ្ញើ ពី PREMIER BANKING

ភ្នំពេញ​-នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានប្រារព្ធពិធីប្រគល់រង្វាន់ ជូនដល់អតិថិជនរបស់ខ្លួនដែលឈ្នះរង្វាន់ធំនាឡិកាដៃប្រណិត ពីយុទ្ធនាការប្រាក់បញ្ញើធនាគារ Premier ដែលត្រូវបានធ្វើឡើងអស់រយៈពេល ៦ខែមកហើយ។ ​យុទ្ធនាការនេះត្រូវបានបិទបញ្ច​ប់នៅចុងខែមិថុនា​ ឆ្នាំ២០២១។ ពិធីប្រគល់រង្វាន់នេះដែរត្រូវបានប្រារព្ធ​ឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក។ ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការជួបជុំនិងប្រមូលផ្តុំ ការប្រារព្ធពិធីនេះត្រូវបានធ្វើឡើងដោយមានការចូលរួមពីអតិថិជនដែលបានឈ្នះរង្វាន់នាឡិកាដៃប្រណិតចំនួនបួននាក់ (៤) ជាមួយនិងភ្ញៀវកិត្តិយសមួយចំនួនដែលត្រូវបានគោរពអញ្ជើញតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលឈ្នះរង្វាន់លើកទឹកចិត្តជា iPad ចំនួន២០នាក់ផ្សេងទៀត ធនាគារបានធ្វើការទំនាក់ទំនងដាច់ដោយឡែកសម្រាប់ការបើករង្វាន់។ លោកអគ្គ​នាយក លោក Wong Kee Poh នៃធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា “នេះជាឱកាសមួយដ៏ល្អសម្រាប់ធនាគារដើម្បីធ្វើការអបអរសាទរដល់អតិថិជនដែលបានឈ្នះរង្វាន់ធំ ពីធនាគារ Premier ហើយទោះបីជាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅមានលក្ខណៈតូចតាចក៏ដោយ តែវាមានអត្ថន័យធំធេង និងជាការចងចាំដ៏ល្អ​។ ធនាគារតែងតែបង្កើតយុទ្ធនាការផ្សេងៗ ដែលត្រូវបានរៀបចំឡើងក្នុងរយៈពេលកំណត់ច្បាស់លាស់ណាមួយ ដើម្បីលើកកម្ពស់ពីគុណតម្លៃរបស់ធនាគារសម្រាប់អតិថិជន ហើយក៏ដូចជាការកសាងសមិទ្ធិផលល្អ​ នៅក្នុងគោលដៅរបស់ធនាគារផងដែរ។ សេវាធនាគារ … Read more

Ramos ប្រាប់​ពី​រឿង ដែល​គេ​ស​ម្រេ​ចិត្ត ចាក​ចេញពី Real Madrid     

ក្រោយពី​ការប្រកាស​ជា​ផ្លូវការ អំពី​ការចាកចេញ​ពី​ក្លិប របស់​ខ្សែការពារ Sergio  Ramos របស់ Real Madrid សាមីខ្លួន​បានផ្តល់​បទ​សម្ភាស​ថា គេ​មិនបាន​ចង់ឱ្យ​វា​ក្លាយជា​បែប​ហ្នឹង​ទេ ដោយសារតែ វា​មានរឿង​ដ៏​គួរឱ្យ​ហួសចិត្ត​មួយ បានកើត​ឡើង ទើប​ធ្វើ​ឱ្យគេ​ចាក​ចេញពី​ក្លិប ទាំង​ចិត្ត​មិន​ចង់ ហើយ​មិន​ទាំង​ដឹងខ្លួន​ទៀតផង។ គេ​បាន​បញ្ជាក់ថា កាលពី​ដំបូង គេ​ចរចា​ជាមួយ​ក្លិប ដោយ​ក្លិប​បានផ្តល់​កុងត្រា​ឱ្យ 1ឆ្នាំ តែ គេ​បានទាមទារ 2ឆ្នាំ ចំពោះ​រឿង​លុយ​វិញ គេ​មិនបាន​គិតគូរ​ឡើយ ទោះបីជា​ក្លិប​សុំ​គេ កាត់​ប្រាក់ខែ​ក៏ដោយ។ ចុងក្រោយ​ក្លិប​នៅតែ​បន្ត​ប្រកាន់​ជំហរ​ដដែល គឺ​ផ្តល់​កុងត្រា 1រដូវ​កាល ហើយ​ផ្ញើ​កុងត្រា​មកឱ្យ ដើម្បី​ចុះហត្ថលេខា​ទទួល​ទៀតផង។ ក្រោយមក​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ខាង​ក្លិប​ក៏បាន​ប្រកាសថា គេ​បាន​សម្រេចចិត្ត​ដើរចេញ ទាំង​គេ​បាន​ចុះហត្ថលេខា​ទទួល​កុងត្រា​នោះ​រួចហើយ គ្រាន់តែ​គេ​មិនទាន់​យកទៅឱ្យ​ក្លិប​វិញ​ប៉ុណ្ណោះ។ គេ​បាន​ឱ្យដឹងទៀតថា ការពិត​នៅលើ​កុងត្រា​នោះ​មាន​ដាក់​ថ្ងៃ​ផុតកំណត់ ហើយ​វា​បាន​ហួស​ថ្ងៃ​កំណត់​នោះ​បាត់ទៅហើយ តែ​គេ​មិនបាន​ចាប់អារម្មណ៍​ឡើយ៕

Raphaël Varane អាច​នឹង​ចាក​ចេញពី Real Madrid ឆាប់ៗនេះហើយ

Raphaël Varane ខ្សែការពារ​យូរ​ឆ្នាំ របស់​ក្លិប Real Madrid កំពុង​តែមាន​ពាក្យ​ចចាមអារ៉ាម​ថា កៀកៗនឹង​ការផ្ទេរ​ចេញពី​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​នេះហើយ ដោយសារតែ​ក្លិប​កំពុង​ត្រូវការ និង​ប្រញាប់​លុយ​យ៉ាងខ្លាំង ដើម្បី​កសាង​ក្លិប ឱ្យ​ខ្លាំង​នា​រដូវ​កាល​ក្រោយនេះ។ ខ្សែការពារ​រូបនេះ ត្រូវបាន​គេ​ដឹងថា នឹងមាន​តម្លៃ​ខ្លួន ថ្លៃ​គួរសម បើទោះបីជា​គេ​កំពុងតែ​ត្រូវបាន​ក្លិប​ត្រៀម ដាក់លក់​ឡៃ​ឡុង​ក៏ដោយ។ ក្នុងនោះដែរ ក្លិប​បានចេញ​តម្លៃ​លក់​ហើយ គឺមាន​តម្លៃ​ដល់​ទៅ 120លាន​ដុល្លារ ហើយ​មកទល់នឹង​ពេលនេះ មាន​ក្លិប​ចំនួន3 ហើយ ដែល​កំពុង​ត្រូវការ​រូបគេ រួមមាន Chelsea, Paris Saint Germain និង Manchester United។ Raphaël Varane បាន​ចូលរួម​ជាមួយ Real Madrid តាំងពី​ឆ្នាំ2011 ដោយ​ធ្លាប់បាន​ជួយ​ឱ្យ​ក្លិប​ឈ្នះ​ពាន​រាប់​ភ្លេច។ មិនតែប៉ុណ្ណោះ គេ​បាន​ជួយ​ឱ្យ​បារាំង​ឈ្នះ​ពាន​បាល់ទាត់​ពិភពលោក​កាលពី​ឆ្នាំ2018 ហើយ​ពេលនេះ គេ​កំពុងតែ​ជួយ​បារាំង​ឱ្យ​ស្ថិតនៅ​កំពូល​តារាង​ជើងឯក​អឺរ៉ុប​ទៀតផង៕

Buffon មិនទាន់​ចូលនិវត្តន៍​ទេ ហើយនឹង​ចុះ​កុងត្រា​ថ្មី 2ឆ្នាំ​ទៀត

កាលពីពេលថ្មីៗនេះ Gianluigi Buffon ដែល​ត្រូវបាន​អ្នក​ស្នេហា​វិស័យ​កីឡាបាល់ទាត់ ស្គាល់​ថា ជា​អ្នកចាំទី​ដ៏​កំពូល របស់​អ៊ីតាលី​នោះ បានប្រកាស​ចូលនិវត្តន៍ នៅ​ចុងរដូវ​កាល2020-2021 នេះ ខណៈដែល​កុងត្រា​របស់គេ​នៅ​ជាមួយ​ក្លិប Juventus នៃ​ក្របខ័ណ្ឌ អ៊ីតាលី Seria A នេះ ក៏​នឹង​ផុត​នៅ​ចុងឆ្នាំ2021នេះដែរ។ តែ​ពេលនេះ ស្រាប់តែ​លេចឮ​ព័​ត៍​មាន​ឡើង​ថា Buffon នឹង​អាច​ទៅលេង​ឱ្យ​ក្លិប Parma ក្នុង​កិច្ចព្រមព្រៀង​ចំនួន 2រដូវ​កាល រហូតដល់​ចុងឆ្នាំ2023 ហើយ​គ្រោង​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅក្នុង​សប្ដាហ៍​នេះ​ទៀតផង។ គួរ​រំឭក​ដែរ​ថា Gianluigi Buffon មាន​ស្នាដៃ​ច្រើនណាស់​ក្នុង​ពិភព​បាល់ទាត់ និង​សម្រាប់​អ៊ីតាលី ដែល​ធ្លាប់បាន​ជួយ​ឱ្យ​អ៊ីតាលី ឈ្នះ World Cup 2006 និង​ពាន Mediterranean Games 1997។ សម្រាប់​ក្របខ័ណ្ឌ​ក្រុម​វិញ គេ​បានឈ្នះ​ពាន Seria A ចំនួន 10លើក និង Coppa Italia 4លើក៕

Ford ដាក់សម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2

[ភ្នំពេញ – ថ្ងៃទី21 ខែមិថុនា ឆ្នាំ2021] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានធ្វើ​ការសម្ពោធ​ជា​ផ្លូវការ​នូវ​កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 ។ ការដាក់​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្តន៍​នៃ​យុគសម័យ​ឌីជីថល ជាពិសេស​នោះ​គឺ​កាន់តែ​ផ្តល់នូវ​ភាពងាយស្រួល​ក៏ដូចជា​បត់បែន​ទៅតាម​ស្ថានភាព​សង្គម​បច្ចុប្បន្ន​ដែល​កំពុងតែ​ជួប​បញ្ហា​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ 19 ដែល​នេះ​គឺជា​ការរួមចំណែក​មួយ​ដ៏​ធំ​ក្នុងការ​កាត់បន្ថយ​ការចេញ​ទៅខាង​ក្រៅ ការជួបជុំ​កន្លែង​មាន​មនុស្ស​ច្រើន កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជម្ងឺ​ផងដែរ ដោយ​អតិថិជន​ទាំងអស់​អាច​មើល​ព័​ត៍​មាន​ទាក់ទង​អំពី​រថយន្ត និង​កក់​សេវា​ជួសជុល​រថយន្ត​ទុកជាមុន​តាមរយៈ​កម្មវិធី​នេះ​ផ្ទាល់​តែម្តង។ ពោលគឺ​គោលបំណង​របស់​ក្រុមហ៊ុន​ចង់​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ទៅកាន់​អតិថិជន​តាមរយៈ​ការ​បង្ខិត​ផលិតផល និង​សេវាកម្ម​របស់ Ford ឲ្យ​គៀក​ជាមួយនឹង​សាធារណៈជន ជាពិសេស​នោះ​គឺ​អតិថិជន Ford តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ទូរស័ព្ទដៃ Ford Cambodia Mobile App ។ កម្មវិធី Ford Cambodia Mobile App ជំនា​ន់ទី 2 គឺជា​បណ្តុំ​ព័​ត៍​មាន​ស្តីពី​រថយន្ត Ford គ្រប់​ម៉ូ​ឌែ​ល ប្រូ​ម៉ូ​សិនថ្មីៗ ព័​ត៍​មាន​ទូទៅ​អំពី​ផ្នែក​លក់ និង​សេវាកម្ម ក៏ដូចជា​ទំនាក់ទំនង​ដើម្បី​សុំ​ជំនួយ​ជួសជុល​ចល័ត 24 … Read more

វ៉ាវ!! ប្រាក់រង្វាន់ $ 5,000 និងសេវាកម្មថែទាំសក់ ពេញ 1ឆ្នាំ សម្រាប់ម្ចាស់ជយលាភី Miss Pantene Cambodia រដូវកាលទី1

ការប្រកួតប្រជែង​បវរកញ្ញា​សក់​ស្អាត​របស់​សាប៊ូកក់សក់ ប៉ង់​តែ​ន (Pantene) ត្រូវបាន​បញ្ចប់​ហើយ ហើយ​ក៏បាន​រកឃើញ​ម្ចាស់​ជយលាភី​សម្រាប់​រដូវ​កាល​ទី1 នេះ​ផងដែរ។ សូម​អបអរសាទរ​ដល់ក​ញ្ញា គីម​វូ ច​ន្ធូ មាន​គណនេយ្យ​ហ្វ៊េ​ក​បុក Lisa Angel ដែល​ទទួលបាន​ការគាំទ្រ ច្រើនជាងគេ​ក្នុង​កម្មវិធី Miss Pantene Cambodia រដូវ​កាល​ទី1។ កញ្ញា គីម​វូ ច​ន្ធូ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ជា​ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី Miss Pantene Cambodia រដូវ​កាល​ទី1 ព្រមទាំង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់ 5,000ដុល្លា រួម​ជាមួយនឹង​ការថែរក្សា​សក់រយៈពេល 1ឆ្នាំ​ពេញ​ទៀតផង។ ជា​ចុងក្រោយ កញ្ញា​សូម​អរគុណ​ដល់មិត្តៗ និង​អ្នកគាំទ្រ​នៅក្នុង​បណ្តាញ​សង្គម​ហ្វ៊េ​ក​បុក​ទាំងអស់ ដែល​បាន​ចូលរួម​គាំទ្រ​ដល់ក​ញ្ញា រហូតដល់​កញ្ញា​បាន​ក្លាយជា Miss Pantene Cambodia រដូវ​កាល​ទី1នេះ។ កញ្ញា​ក៏បាន​បន្ថែមទៀត​ផងដែ​រថា សម្រាប់មិត្តៗនារី ដែលមាន​សក់​ស្អាត និង​មានបំណង​ចង់​ចូលរួម​ប្រកួត​បវរកញ្ញា​សក់​ស្អាត ក្នុង​រដូវ​កាល​ក្រោយ​ទៀត កុំ​ភ្លេច​រង់ចាំ​តាមដាន​នៅលើ​ហ្វ៊េ​ក​បុក​ផេ​ច​ផ្លូវការ​របស់ Pantene Cambodia ដើម្បី​មានឱកាស​ក្លាយជា Miss Pantene Cambodia … Read more

Barcelona ច្បាស់​ថា នឹង​បន្ត​កុងត្រា​ថ្មី​ឱ្យ Messi តែ នៅតែ​មិនទាន់​ចេញ​ជា​រូបរាង​នៅឡើយ

Lionel Messi កីឡាករ​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន កៀក​នឹង​ថ្ងៃ ដែល​ត្រូវ​ដើរ​ចេញពី​ក្លិប Barcelona ទៅហើយ ព្រោះថា កុងត្រា​របស់គេ​នឹង​ផុត​ជា​ស្ថាពរ​នៅ​ថ្ងៃទី31 ខែមិថុនា ឆ្នាំ​នេះហើយ។ ការ​ផុត​កុងត្រា​នេះ នឹងធ្វើ​ឱ្យគេ​មាន​សិទ្ធិ ក្នុងការ​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​ផ្សេងទៀត​ណាមួយ​ក៏បាន  ដោយ​មិនមាន​តម្លៃ​ខ្លួន ។ មកទល់នឹង​ពេលនេះ នៅសល់​ប្រមាណ​ជា 10ថ្ងៃ​ទៀត​តែប៉ុណ្ណោះ ភាគី​ទាំងសងខាង ទាំង​ក្លិប Barcelona និង Messi នៅ​មិនទាន់បាន​បញ្ជាក់​អំពី​កុងត្រា​ថ្មី​នៅឡើយ​ទេ តែ​ក្លិប​ក៏បាន​បញ្ជាក់ដែរថា ក្លិប​នឹង​ខិតខំ​ធ្វើ​គ្រប់យ៉ាង​ដើម្បី​បន្ត​កុងត្រា ហើយនឹង​ធ្វើឱ្យ​កីឡាករ​ល្អ​បំផុត​របស់​ក្លិប​រូបនេះ បញ្ចប់​អាជីព​នៅទីនេះ​តែម្តង(មិនឱ្យ​ទៅណា​ឡើយ)។ គួរឱ្យ​ដឹង​ដែរ​ថា បន្ទាប់ពី​លោក Laporta ចូលកាន់​តំណែង​ប្រធាន​ក្លិប​មក លោក​បានធ្វើ​គ្រប់យ៉ាង ដើម្បី​អាច​បន្ដ​កុងត្រា​ថ្មី​ឱ្យ Messi។ រហូតដល់​ប៉ុន្មាន​សប្ដាហ៍​មុននេះ បាន​ធ្លាយ​ដំណឹង​ឡើង​ថា ប្រធាន​ក្រុម​រូបនេះ បាន​យល់ព្រម​បន្ត​កុងត្រា​ថ្មី​ហើយ ដោយមាន​រយៈពេល​ដល់​ទៅ 2ឆ្នាំ​ឯណោះ និង​រង់ចាំតែ​ថ្ងៃ​ចុះហត្ថលេខា​ប៉ុណ្ណោះ៕

រកឃើញ​ម្ចាស់​ពាន Miss Pantene Cambodia 2021

Miss Pantene Cambodia 2021 មាន​ស្ត្រី​ចូលរួម​ប្រកួត​មកពី​ជុំវិញ​ប្រទេស​កម្ពុជា ដែល​បាន​ឆ្លងកាត់​ការប្រកួត​ជាច្រើន​វគ្គ ឥឡូវនេះ បាន​រកឃើញ​បេក្ខជន​ដែល​ស័ក្តិសម​នឹង​ទទួលបាន​ជើងឯក​បំផុត​គឺ កញ្ញា គីម​វូ ច​ន្ធូ ដែលជា​អ្នកឈ្នះ​ជើងឯក​ក្នុងចំណោម​បេ​ក្ខ​នារី​ចំនួន ១១៦នាក់ មកពី​ជុំវិញ​ប្រទេស​កម្ពុជា។ Miss Pantene Cambodia 2021 កញ្ញា គីម​វូ ច​ន្ធូ ជា​សិស្ស​មកពី​ខេត្តកណ្តាល។ កញ្ញា​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​តាមរយៈ​ការបោះឆ្នោត Online ជាមួយនឹង Story របស់​កញ្ញា​ដែល​និយាយ​ពី ភាពរឹងមាំ និង​អាច​ធូរស្បើយ​បាន​លឿន​បន្ទាប់ពី​ជួបប្រទះ​នឹង​ឧបសគ្គ។ ចំពោះ​កញ្ញា ច​ន្ធូ ដែលជា Miss Pantene Cambodia បាន​យល់ឃើញថា ភាពស្រស់ស្អាត​មិន​សំដៅ​ទៅលើ​រូបរាង​ខាងក្រៅ​ឡើយ ប៉ុន្តែ​អ្វីដែល​យើង​មាន​ពី​ខាងក្នុង​ទើប​សំខាន់។ ភាពរឹងមាំ​របស់​កញ្ញា​ជួយ​ឱ្យ​កញ្ញា​យកឈ្នះ​ឧបសគ្គ។ ប៉ង់​តែ​ន ជាមួយនឹង​ប្រូ​វីតាមីន​ពិសេស (Pro-V) ជួយ​ធ្វើឱ្យ​សក់​រឹងមាំ​ចាប់ពី​គល់​សក់ ដើម្បីឱ្យ​សក់​មាន​សុខភាព​ល្អ​និង​រឹងមាំ។ ដូច្នេះ អ្នក​អាច​រីករាយ​ជាមួយនឹង​ភាពស្រស់ស្អាត​របស់​អ្នក ពីព្រោះ​ភាពរឹងមាំ គឺជា​ភាពស្រស់ស្អាត​របស់​អ្នក។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​តាមដាន Facebook Page: Pantene Cambodia

Daniel Lee Rose ចាក​ចេញពី Spur ជា​ផ្លូវការ​ហើយ

ក្លិប​បាល់ទាត់ Watford ដែល​ទើបតែ​ឡើងមក​លេង​នៅ​ក្របខ័ណ្ឌ​លី​គ​កំពូល​អង់គ្លេស English Premier League រដូវ​កាល2021-2022 នេះ បានប្រកាស​ព័ត៌មាន អំពី​ការនាំយក​កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​ម្នាក់ មក​រួម​ក្រុម ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​ក្នុង​រដូវ​កាល​ថ្មី​ខាងមុខនេះ។ ខ្សែការពារ Daniel Lee Rose ត្រូវបាន​ក្លិប​ខាងលើ ផ្តល់​កុងត្រា​រយៈពេល 2ឆ្នាំ ក្រោយពី​គេ​ផុត​កុងត្រា​ជាមួយនឹង​ក្លិប Tottenham Hotspurs ភ្លាមៗ (ចុងខែ​ឧសភា​កន្លងទៅ) ដោយ​ការផ្ទេរ​យក​អតីត​កីឡាករ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ គឺ​មិនមាន​តម្លៃ​ខ្លួន​ឡើយ។ គួរបញ្ជាក់​ផងដែរ​ថា Rose ជា​កីឡាករ​របស់ Spur តាំងពី​ឆ្នាំ2007 មក និង​ធ្លាប់​ទៅលេង​នៅ​ក្លិប​ផ្សេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ទៀតផង ជាក់ស្ដែង​កីឡាករ​រូបនេះ​ក៏​ធ្លាប់​ទៅលេង​ឱ្យ Watford ម្ដង​រួចមកហើយ​ដែរ កាល​រដូវ​កាល​ឆ្នាំ2007/2009៕