អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាដឹកជញ្ជូនរបស់វីងម៉លយកអាហារ KFC ដោយឥតគិតថ្លៃជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីបង្ហាញពីការដឹងគុណ

អ្នកឧកញ៉ា គិត ម៉េង បាន​នាំយក​នូវ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ពី KFC ទៅជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ តាមរយៈ​សេវា​ដឹកជញ្ជូន​របស់​វី​ង​ម៉​ល​ដើម្បី​សម្តែង​ការ​អរគុណ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​ដោយ​មិន​គិតពី​ខ្លួនឯង និង​ភាព​អង់អាច​ក្លាហាន​របស់​ពួកគាត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ!

ដោយសារ​ពពក​ខ្មៅ​នៃ​ជំងឺ​រាតត្បាត​នៅតែ​បន្ត​គ្របដណ្តប់​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិការ និង​អ្នកស្ម័គ្រចិត្ត មកពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ខិតខំ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ការពារ​ប្រជាជន​កម្ពុជា។

ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពួកគាត់​បាន​ចំណាយពេល​វេលា​នៅ​ឆ្ងាយ​ពី​គ្រួសារ​ជាច្រើន​ថ្ងៃ ហើយ​បាន​លះបង់​ពេលវេលា​ជាង​មួយឆ្នាំ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ។

ជា​កាយវិការ​មួយ​ដើម្បី​បង្ហាញ​ពី​ការ​អរគុណ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំ​ឱ្យ​វី​ង​ម៉​លយ​ក​អាហារ​ពី KFC ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដ៏​អង់អាច​ក្លាហាន។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​និង​នាយក​ប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍ថា៖«ការរួមចំណែក​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​សម្រាប់​ប្រទេសជាតិ ពិតជា​មិនអាច​មើលរំលង​នោះឡើយ។ ពួកគាត់​មិន​ត្រឹមតែ​ឈរ​នៅ​ជួរមុខ​ក្នុងការ​តាមដាន និង​ព្យាបាល​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាគម​នេះ​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ ក្នុងការ​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ផងដែរ។ យើង​សូម​គោរព​ចំពោះ​ការរួមចំណែក​របស់​អ្នក​ទាំងអស់គ្នា​ចំពោះ​សហគមន៍​ដោយ​មិន​គិតពី​ខ្លួនឯង»។

ក្រុមការងារ​ដឹកជញ្ជូន​របស់​វី​ង​ម៉​ល​បាន​យក​អាហារ​ពី​ហាង KFC ជាច្រើន​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ដឹក​បញ្ជូនទៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ឱ្យទាន់​ពេលវេលា​សម្រាប់​អាហារសម្រន់​ពេល​រសៀល​របស់​ពួកគេ​នៅ​ថ្ងៃអាទិត្យ។

ពិធី​ប្រគល់​ត្រូវបាន​ធ្វើឡើង​នៅ​ការិយាល័យ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុង​ខណ្ឌទួលគោក នៃ​រាជធានី​ភ្នំពេញ មុនពេល​ត្រូវបាន​ចែកចាយភ្លាមៗដល់​ក្រុម​អ្នកស្ម័គ្រចិត្ត វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិការ នៅ​ទូទាំង​ទីក្រុង។

អ្នកឧកញ៉ា គិត ម៉េង បាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ការបរិច្ចាគ​នូវ​ធនធាន និង​ពេលវេលា​យ៉ាងច្រើន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ។

នៅក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាពេលថ្មីៗនេះ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ដែល​បាន​ឧបត្ថម្ភ​ថវិការ ៣ លាន​ដុល្លារ​បន្ថែមទៀត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ពិនិត្យ​រកមើល​ជំងឺ​កូ​វីដ១៩ ។

អ្នកឧកញ៉ា គិត ម៉េង បាន​មានប្រសាសន៍ថា៖«ខណៈពេលដែល​ប្រទេសជាតិ​កំពុង​ជួប​ការលំបាក​ដូចនេះ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការជួយ​គាំទ្រ​ប្រទេសជាតិ​របស់​យើង។ ខ្ញុំ​សូមឱ្យ​អ្នក​រាល់គ្នា​អនុវត្តតាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​អំពី«៣កុំ និង៣ការពារ» ក៏ដូចជា​ការណែនាំ​ពី​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ។ វា​ជា​រឿង​តូច​មួយ​ដែល​សាធារណជន​អាចធ្វើ​បាន ខណៈពេលដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ការពារ​យើង​និង​គ្រួសារ​របស់​យើង»។

ចាប់តាំងពី​ដើម​រៀងមក អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់គាត់​បាន​ចូលរួម​យ៉ាងសកម្ម ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​ជួយ​ដល់​សហគមន៍​ដែល​កំពុង​ត្រូវការ​ជំនួយ​ក្នុងពេល​មាន​ជំងឺ​រាតត្បាត។

វី​ង​បានដាក់​បន្ថែម​វី​ង​ម៉​ល​ទៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​កាលពី​ឆ្នាំមុន។ វី​ង​ម៉​ល​គឺជា​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ និង​គ្រឿងទេស​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប។ ធនាគារ វី​ង (ខេ​ម​បូ​ឌា) ម.ក ដែលជា​ធនាគារពាណិជ្ជ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក៏បានផ្តល់​ការ   គាំទ្រ​ដល់​ប្រទេស​កម្ពុជា​តាមរយៈ​សកម្ម​ភាព​សប្បុរសធម៌ផ្សេងៗជាច្រើន​ដែរ។

ធនាគារ​វី​ង​បាន​កៀរគរ​សាធារណជន ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ការផ្តួចផ្តើម​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ កាលពី​ឆ្នាំមុន។ ធនាគារ​វី​ង​ក៏បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ចែកចាយ​នូវ​មូលនិធិ​គាំពារ​សង្គម​ដល់​ជន​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្រោម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា៕

Advertisement