Author: ធឿន មករា

  • សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ចូលរួម​ជាមួយ​ក្លឹប សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី (Asia Responsible Enterprise Club)

    សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ចូលរួម​ជាមួយ​ក្លឹប សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី (Asia Responsible Enterprise Club)

    NGO Enterprise Asia បាន​ជ្រើស​យក​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នៅ​កម្ពុជា​សម្រាប់​ពានរង្វាន់​នៃ​ការពង្រឹង​សិទ្ធិអំណាច​នៅក្នុង​សង្គម ដោយ​ក្នុង​កម្មវិធី​នោះ​ទទួលបាន​ការចុះឈ្មោះ​ជាង ៥០០នាក់។

    [ភ្នំពេញ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១] – ព្រី​នស៍ ហូល​ឌី​ង គ្រុប (“ ព្រីនស៍គ្រុប”) ដែលជា​ក្រុមហ៊ុន​ធំជាងគេ និង​រីកចម្រើន​លឿន​បំផុត​មួយ​នៅ​កម្ពុជា ត្រូវបានគេទទួលស្គាល់​ចំពោះ​ភាពជា​សហគ្រិន​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​នៅក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី​ប្រចាំឆ្នាំ២០២១  ហៅ​កាត់​ថា “ AREA”។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ ទទួលបាន​ការកោតសរសើ​រ​ចំពោះ​កិច្ចការងារ​ដែលមាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៅ​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ-១៩ ក្នុងប្រទេស​កម្ពុជា។ នេះ​ជា​ពានរង្វាន់​ទី ៥ ហើយ ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ទទួលបាន​នៅក្នុង​ឆ្នាំនេះ ក្រុមប្រឹក្សា​វិនិច្ឆ័យ​ថ្នាក់ជាតិ និង​អន្តរជាតិ​បាន​គូសបញ្ជាក់ថា​ក្រុម​ហ៊ុ​នេះ ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​តំបន់​អាស៊ី​ទទួលបាន​ជោគជ័យ​ខ្លាំង​ដែលមាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ទូទាំង​តំបន់​អាស៊ាន​ទាំង​មូល។

    កម្មវិធី​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី ហៅ​កាត់​ថា “AREA” បង្កើតឡើង​នៅក្នុង​ឆ្នាំ២០១១ បាន​នឹង​កំពុង​ស្វែងរក​គន្លឹះ​ដើម្បី​កំណត់​ឧទាហរណ៍​នៃ​ភាពជា​អ្នកដឹកនាំ​គិតគូរ​ដល់​បរិស្ថាន ការវិនិយោគ​លើ​ប្រជាជន ការលើកកម្ពស់​សុខុមាល​ភាព ការពង្រឹង​សិទ្ធិអំណាច​សង្គម អភិបាលកិច្ច​សាជីវកម្ម សារាចរ​នៃ​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេដ្ឋកិច្ច និង​ភាពជា​អ្នកដឹកនាំ​ធុរកិច្ច​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ។ កម្មវិធី​នេះ​បាន​ដំណើរការ​ដើម្បី​បង្កើត​សហគមន៍​មួយ​ដែលមាន​គោលបំណង​តែមួយ​ដូចគ្នា ដើម្បីឱ្យ​អ្នកជំនួញ​ខ្លាំងពូកែ​នានា​ក្នុង​តំបន់​អាស៊ី​បាន​រៀន​ពីគ្នា​ទៅវិញទៅមក ដោយ​ពេលនេះ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​ចូលរួម​ក្នុង​បញ្ជី​ឈ្មោះ​នៃ​កម្មវិធី​នោះ​ហើយ។ កម្មវិធី​នេះ​មាន​គោលបំណង​លើកកម្ពស់​សកម្មភាព​សាជីវកម្ម​ឱ្យស្រប​ទៅតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ។

    អ្នក​ដែល​ទទួលបាន​ពានរង្វាន់​ផ្សេងទៀត​ពី​កម្មវិធី​នេះ រួមមាន មូលនិធិ Foxconn Education Foundation មូលនិធិ WPP India Foundation និង​ក្រុមហ៊ុន King Power International Co., Ltd.។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ត្រូវបានគេទទួលស្គាល់​នៅក្នុង​ប្រភេទ​នៃ​ការពង្រឹង​សិទ្ធ​អំណាច​នៅក្នុង​សង្គម​សម្រាប់​ការឆ្លើយតប​ទៅលើ​ពហុ​វិស័យ ដែល​ត្រូវបាន​មើលឃើញ​ពី​ការអនុវត្ត​ដ៏​រហ័ស និង​សកម្មភាព​សម្របសម្រួល​ដែល​ពាក់ព័ន្ធ​នឹង​ភាពជា​ដៃគូ​នៃ​អង្គភាព​ធុរកិច្ច​នានា នាយកដ្ឋាន​រាជរដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល។ កន្លងមក សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏​ត្រូវបានគេទទួលស្គាល់​ចំពោះ​ការឆ្លើយតប​របស់​សាជីវកម្ម​ចំពោះ​វិបត្តិ​កូ​វីដ-១៩ របស់ខ្លួន​នៅក្នុង​កម្មវិធី​ពានរង្វាន់ Stevie Awards Asia Pacific ខណៈពេលដែល អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រី​នស៍ គ្រុប បានឈ្នះ​ពានរង្វាន់​សហគ្រិន​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​នៅក្នុង​កម្មវិធី​ពានរង្វាន់​ធុរកិច្ច​អន្តរជាតិ​ឆ្នាំ២០២។

    ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ សម្ព័ន្ធ រួមជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី សម្រាប់និស្សិត​កម្រិត​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន ៤០០នាក់ ការចូលរួម​ជា​ជំនួយ​ថវិការ​ចំនួន ១លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​បង្កើត​នូវ​ឥទ្ធិពល​ក្នុង​ការជួយ​ដល់​អ្នក​ដែល​រស់​នៅតាម​តំបន់​ជនបទ​នានា ការបរិច្ចាគ​ថវិកា​ចំនួន ៦លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត ដោយ​រួមបញ្ចូល​ទាំង​ការទិញ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ-១៩ ចំនួន ១លាន​ដូ​ស និង​បានរៀបចំ​នូវ​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ-១៩ ជាច្រើនលើក​ជូន​ដល់​បុគ្គលិក​របស់ខ្លួន​បាន​ជាង ៣,៥០០នាក់។ ដោយ​ផ្តោតទៅលើ​ការស្តារ​ស្ថានភាព​ឡើងវិញ​ក្រោយពី​ជម្ងឺ​រាតត្បាត​ត្រូវបាន​បញ្ចប់​នៅក្នុង​ប្រទេស​កម្ពុជា សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​ធ្វើការ​លើគ​ម្រោ​ង​ទីក្រុង​រាម​ដែលជា​គម្រោង​អភិវឌ្ឍន៍​លើ​ឆ្នេរសមុទ្រ​ដែលមាន​ទំហំ ដី ៨៣៤ហិកតា ដោយ​ផែនការមេ​បានមកពី​ក្រុមហ៊ុន​សិង្ហ​បុរី Surbana Jurong ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ខេត្ត​ព្រះសីហនុ​ប្រកបដោយ​និរន្តរភាព តាមរយៈ​ប្រព័ន្ធ​អេកូ​ទេសចរណ៍ សកម្មភាព​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ដែលមាន​សក្តានុពល​ក្នុងការ​ផ្តល់ជូន​នូវផ្ទះ​ស្នាក់នៅ​ដល់​ប្រជាជន​រហូតដល់ ១៣ម៉ឺន​នាក់។

    អ្នកឧកញ៉ា ចេ​ន ហ្ស៊ី (Chen Zhi) ដែលជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​មានប្រសាសន៍ថា “ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បានធ្វើការ​ទៅលើ​មូលនិធិ​ព្រី​នស៍ (Prince Foundation) ដោយបាន​បំពេញ​កិច្ចការ​យ៉ាង​ខ្ជាប់ខ្ជួន​ដើម្បី​ធានាបាន​ថា​ប្រតិបត្តិការ​ពាណិជ្ជកម្ម និង​សកម្មភាព​សប្បុរសធម៌​របស់​យើង​ដើរ​ទន្ទឹមគ្នា ដើម្បី​បង្កើត​នូវ​ភាព​ខុសប្លែកគ្នា​ទៅកាន់​បុគ្គលិក ប្រជាពលរដ្ឋ​នៅ​កម្ពុជា និង​បរិស្ថាន​ទាំងមូល។ ពួកយើង​នឹង​បន្ត​ខិតខំ​ប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​លើកកម្ពស់​កិត្តិនាម​របស់​ប្រទេស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​រៀនសូត្រ​ពី​ដៃគូ​របស់​យើង​នៅ​ទូទាំង​តំបន់ ព្រោះ​ពួកយើង​កំពុង​សម្លឹងមើល​ពី​ឱកាស​ក្នុង​ការស្តារ​ស្ថានភាព​ឡើងវិញ​ដើម្បី​ផ្តល់ជូន​នូវ​អនាគត​ដ៏​រុងរឿង​និង​ប្រកបដោយ​និរន្តរភាព” ។

    អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​វិនិយោគ​ជា​ថវិកា​អស់​ជាង ២ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជាមួយ​គម្រោង​នៅក្នុង​ស្រុក ហើយ​ពហុ​ក្រុមហ៊ុន​នេះ​នឹង​បន្ត​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​នា​រយៈពេល​វែង​របស់ខ្លួន​តាមរយៈ​វិធីសាស្ត្រផ្សេងៗជា​បន្តបន្ទាប់​សម្រាប់​ប្រទេស​កម្ពុជា។

    – ចប់ –

    អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (Prince Holding Group

    ព្រី​នស៍ ហូល​ឌី​ង គ្រុប  (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ      វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន។

    អង្គភាព​អាជីវកម្មសំខាន់ៗរបស់​ក្រុមហ៊ុន Prince Holding Group នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន Prince Holding Group មាន​អាជីវកម្ម​ជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និង​ភេសជ្ជៈ និង​វិស័យ​ជីវិត​រស់នៅ ។ល។

    ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង    ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល។

    ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាង​មូលដ្ឋានគ្រឹះ​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​សម្រាប់​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជា​តួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍន៍​ទីក្រុង​រាម ដែលជា​គម្រោង​ទេសចរណ៍ និង​លំនៅដ្ឋាន​បុរី​នាពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ។

    អំពី កម្មវិធី​ពានរង្វាន់ សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី (AREA)

    កម្មវិធី​ពានរង្វាន់ សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​នៅ​តំបន់​អាស៊ី (AREA) ចាត់ថ្នាក់​នឹង​ផ្តល់​ពានរង្វាន់​ជា​កិត្តិយស​ដល់​ធុរកិច្ច​នានា​នៅ​តំបន់​អាស៊ី​ដែល​ទទួលបាន​ជោគជ័យ​ខ្លាំង​និង​សហគ្រិនភាព​ដែលមាន​ទំនួល​ខុសត្រូវ​ខ្ពស់​តាមរយៈ​ផ្នែកផ្សេងៗដូចជា​ភាពជា​អ្នកដឹកនាំ​គិតគូរ​ដល់​បរិស្ថាន ការវិនិយោគ​លើ​ប្រជាជន ការលើកកម្ពស់​សុខុមាល​ភាព ការពង្រឹង​សិទ្ធិអំណាច​សង្គម អភិបាលកិច្ច​សាជីវកម្ម សារាចរ​នៃ​ភាពជា​អ្នកដឹកនាំ​ផ្នែក​សេដ្ឋកិច្ច និង​ភាពជា​អ្នកដឹកនាំ​ធុរកិច្ច​ដែល​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ https://enterpriseasia.org/area/

    សម្រាប់​ព័ត៌មាន​បន្ថែម​ពី​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ សូម​ទាក់ទង៖

    លោកស្រី Ada Leung                                            លោក Andrew Scott
    Hill+Knowlton Strategies Asia                 Hill+Knowlton Strategies Asia
    ទូរ​សព្ទ​លេខ៖ +៨៥២-២៨៩៤-៦២២៥                      ទូរ​សព្ទ​លេខ៖ +៨៥២-៥៩១៨-៩៨៩៦
    អ៊ី​ម៉ែ​ល៖ [email protected]       [email protected]

     

  • អាហារូបករណ៍ ចេ​ន ហ្ស៊ី បើក​ដំណើរការ​រួមគ្នា​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប និង ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​រៀបចំ​អនាគត​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ក្រោយ​ជម្ងឺ​រាតត្បាត

    អាហារូបករណ៍ ចេ​ន ហ្ស៊ី បើក​ដំណើរការ​រួមគ្នា​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប និង ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​រៀបចំ​អនាគត​សម្រាប់​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ក្រោយ​ជម្ងឺ​រាតត្បាត

    ថ្លៃ​សិក្សា​ពេញលេញ​និង​ប្រាក់ឧបត្ថម្ភ សម្រាប់​និស្សិត​សាកលវិទ្យាល័យ​ចំនួន ៤០០នាក់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ការបញ្ចូល​ហិរញ្ញវត្ថុ និង​បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក អ្នកឈ្នះ​រង្វាន់​ទទួលបាន​កម្មសិក្សា​និង​ឱកាស​ការងារ​នៅ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប

    [រាជធានី​ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១] ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (ហៅ​កាត់​ថា “ព្រី​នស៍ គ្រុប”) ដែលជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា​បានបញ្ចប់​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) ក្នុង​ការបើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍​សម្រាប់​និស្សិត​ថ្នាក់​សាកលវិទ្យាល័យ​នៅក្នុង​ប្រទេស​កម្ពុជា។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងផ្តល់ថ្លៃសិក្សាពេញលេញជាមួយនិង​ប្រាក់ឧបត្ថម្ភ​ដល់​និស្សិត​ដែល​បានជ្រើសរើស​ចំនួន ៤០០នាក់ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​របស់​ពួកគេ​ក្នុង​សាកលវិទ្យាល័យល្បីៗនៅ​កម្ពុជា ដោយ​រួមមាន សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ សរុបមក​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹង​ផ្តល់​ថវិកា​ជាង ២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល ៧ឆ្នាំ។

    ដោយសារ​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​និង​ឯកជន​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងធ្វើ​ការ​ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​ដែល​បានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អប់រំ (ឆ្នាំ២០១៩-២០២៣) ។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងធ្វើ​ការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ធានាបាន​ថា​និស្សិត​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការបណ្តុះបណ្តាល ការណែនាំ​បង្ហាត់បង្ហាញ និង​ឱកាស​ការងារ​ដើម្បី​ជំរុញ​ដល់​ការសិក្សា​ក្នុង​វិស័យ​ចំនួន​បី៖ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​វិស័យ​អចលនទ្រព្យ ការជំរុញ​នៃ​ការរួមបញ្ចូល​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ ព្រមទាំង​ការលើកកម្ពស់​ស្តង់ដារ​បដិសណ្ឋារកិច្ច​លំដាប់​ពិភពលោក ដើម្បី​បំពេញតម្រូវការ​មូលធន​នៃ​ធនធានមនុស្ស​នាពេល​អនាគត​សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់។

    តាមរយៈ​ការចុះ​កម្មសិក្សា សិស្ស​និស្សិត​នឹង​បាន​រៀនសូត្រ​ពី​អ្នកជំនាញ​លំដាប់កំពូលៗនៅ​កម្ពុជា ក្នុងនាម​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ជា​ក្រុមហ៊ុន​គ្រប់គ្រង​អាជីវកម្ម​ជាង ៨០ ដោយមាន​កម្លាំង​ពលកម្ម​ចម្រុះ​ដែលមាន​និ​យោ​ជិ​ក ២០% មកពី​កន្លែងផ្សេងៗដូចជា ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង​ប្រទេស​ចិន។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ  ហង់  ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ដូច្នេះ​ថា “ពួកយើង​សូម​ស្វាគមន៍​ចំពោះ​កិច្ចសហការ​របស់​និយោជក​នានា​ដែល​ដើរតួ​ជា​អ្នក​អប់រំ​យ៉ាង​យកចិត្តទុកដាក់។ ផ្លូវ​ឆ្ពោះទៅរក​ការ​ងើប​ឡើងវិញ​របស់​ប្រទេស​កម្ពុជា​នឹង​ទាមទារ​ឱ្យមាន​គំនិតថ្មីៗមកពី​គ្រប់​តំបន់​នៃ​ប្រទេស និង​ក្រសួង​អប់រំ យុវជន និង​កីឡា រួមជាមួយ​ដៃគូ​របស់ខ្លួន​គឺ​នឹង​អាច​យកឈ្នះ​នូវ​រាល់​ឧបសគ្គ​ទាំងឡាយ ការផ្តល់​ការណែនាំ​តម្រង់ទិស ការធានា​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកបដោយ​សមធម៌ និង​ឱកាស​ការងារ​ដើម្បី​ធានាបាន​ថា​និស្សិត​ដែលមាន​ទេពកោសល្យ​ផ្តោតទៅលើ​ការរៀនសូត្រ​និង​ទទួលបាន​នូវ​ជំនាញ​ដែលមាន​សារៈសំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា” ។

    លោក Gabriel Tan ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប បាន​មានប្រសាសន៍ថា “ ពួកយើង​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​បើក​ដំណើរការ​កម្មវិធី​អាហារូបករណ៍​ធំ​បំផុត​មួយ​នៅ​កម្ពុជា​ដែល​ទទួលបាន​ការឧបត្ថម្ភ​ដោយ​សហគ្រាស​ឯកជន” ។ “ អង្គភាពផ្សេងៗរបស់​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប មាន​ក្តីរំភើប​រីករាយ​ក្នុង​ការទទួល​ស្វាគមន៍​និស្សិត​កម្ពុជា​ឱ្យ​ចូលមក​ចូលរួម​ជាមួយ​គ្រួសារ​របស់​យើង ដែល​យើង​នឹង​បង្កើត​នូវ​កម្មវិធី​កម្មសិក្សា​ដ៏​រឹងមាំ និង​ការបណ្តុះបណ្តាល​សិក្ខាកាម​ក្នុងការ​គ្រប់គ្រង​ដើម្បី​អប់រំ​អ្នកដឹកនាំ​សម្រាប់​ថ្ងៃស្អែក។ អាហារូបករណ៍ ចេ​ន ហ្ស៊ី បាន​នឹង​កំពុង​ស្វែងរក​ការផ្តល់ជូន​ទាំង​ទៅលើ​បទពិសោធន៍​សិក្សា និង​បទពិសោធន៍​ជាក់ស្តែង​ដល់​សិស្ស​និស្សិត​តាមរយៈ​ការ​ផ្តល់នូវ​ការអប់រំ​កម្រិត​ដំបូង ហើយ​ទទួលបាន​នូវ​បទពិសោធន៍​ការងារ​លំដាប់​អន្តរជាតិ»។

    អាហារូបករណ៍​នេះ​នឹង​ត្រូវបាន​ដឹកនាំ​ដោយ អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ដែលជាប្រធានសម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ដោយសារតែ​ភាពជា​អ្នកដឹកនាំ​ក្នុង​អាជីវកម្ម​របស់គាត់ និង​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​នៅក្នុង​សង្គម​ចំពោះ​ជម្ងឺ​រាតត្បាត ថ្មីៗនេះ​គាត់​ត្រូវបានគេទទួលស្គាល់​ថា​ជា​សហគ្រិន​ឆ្នើម​ប្រចាំឆ្នាំ ក្នុងចំណោម​អ្នកដឹកនាំ​ក្រុមហ៊ុន​នៅឯ​កម្មវិធី​ពានរង្វាន់​អាជីវកម្ម​អន្តរជាតិ​ឆ្នាំ២០២១ ។ ក្រោម​ការដឹកនាំ​របស់​អ្នក ឧកញ៉ា ចេ​ន ហ្ស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​នឹង​កំពុង​អនុវត្តន៍​តាម​បរិយាកាស​រួម ក្របខ័ណ្ឌ​សង្គម​និង​អភិបាលកិច្ច (ESG) ដែលមាន​គោលបំណង​ធ្វើឱ្យមាន​ឥទ្ធិពល​រយៈពេល​វែង​នៅក្នុង​ប្រទេស​កម្ពុជា។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប បាន​បើក​ដំណើរការ​នូវ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ព្រី​នស៍ នាឡិកា ដែលជា​សាលា​នាឡិកា​ឯករាជ្យ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​នេះ​ផ្តល់ឱ្យ​យុវជន​កម្ពុជា​នូវ​ឱកាស​ក្នុង​ការរៀន​ជំនាញ​សិប្បកម្ម​ថ្មី​មួយ​ដូចជា ការផលិត​នាឡិកា និង​ទទួលបាន​បទពិសោធន៍​ចាំបាច់​បន្ថែម ដើម្បី​ជួយ​ពួកគេ​ទាំង​ក្នុង​ទីផ្សារការងារ​នៅ​កម្ពុជា និង​នៅ​បរទេស។ នៅ​ខែសីហា​ឆ្នាំនេះ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប ក៏បាន​ឧបត្ថម្ភ​កម្មវិធី​រៀបចំ​អាជីព​ការងារ​ដែល​ដំណើរការ​ដោយ​អង្គការ Caring for Cambodia ជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​លើ​វិស័យ​អប់រំ​ដែល​បាន​ជួយ​ដល់​សិស្សានុសិស្ស​នៅ​វិទ្យាល័យ។ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប នឹងបន្តរិះរកវិធីផ្សេងៗយ៉ាងសកម្មដើម្បីរួមចំណែកឱ្យប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋានទទួលលទ្ធផលនៃការអប់រំបានល្អប្រសើរ។

    ចប់

    អំពី​ក្រុមហ៊ុន ព្រី​នស៍ ហូល ឌី​ង គ្រុប (Prince Holding Group)

    ព្រី​នស៍ ហូល​ឌី​ង គ្រុប  (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ      វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន។

    អង្គភាព​អាជីវកម្មសំខាន់ៗរបស់​ក្រុមហ៊ុន Prince Holding Group នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group ។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន Prince Holding Group មាន​អាជីវកម្ម​ជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និង​ភេសជ្ជៈ និង​វិស័យ​ជីវិត​រស់នៅ ។ល។

    ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវបាន​រំពឹងថា​នឹង    ដើរតួនាទី​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល។

    ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាង​មូលដ្ឋានគ្រឹះ​ជា​ស្ពាន​ចម្លង​ដ៏​សំខាន់​សម្រាប់​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជា​តួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែ​អភិវឌ្ឍ​គម្រោង​ទេសចរណ៍ និង​លំនៅដ្ឋាន​បុរី​រាម​នាពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់។ គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ។

    ក្រុមហ៊ុន Prince Holding Group  នឹង​បន្ត​បោះជំហាន​ទៅមុខ​ក្នុងការ​ស្វែងរក​ឱកាស​ដើម្បី​ដើរតួនាទី​យ៉ាងសំខាន់​នៅ​កម្ពុជា​តាមរយៈ​ការធ្វើការ​ក្នុង​ភាពជា​ដៃគូ ឬ​ការវិនិយោគ​ដោយផ្ទាល់​នៅក្នុង​ឧស្សាហកម្មសំខាន់ៗដើម្បី​នាំមក​នូវ​ភាពប្រសើរឡើង​របស់​ប្រជាជន​កម្ពុជា និង​សេដ្ឋកិច្ច​ក្នុង​តំបន់។

    សម្រាប់​ព័ត៌មាន​បន្ថែម​ពី​មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ សូម​ទាក់ទង៖

    លោកស្រី Ada Leung                                             លោក Andrew Scott
    Hill+Knowlton Strategies Asia                    Hill+Knowlton Strategies Asia
    ទូរ​សព្ទ​លេខ៖ +៨៥២-២៨៩៤-៦២២៥              ទូរ​សព្ទ​លេខ៖ +៨៥២-៥៩១៨-៩៨៩៦
    អ៊ី​ម៉ែ​ល៖ [email protected]           [email protected]

     

  • Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន

    Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន

    ថ្មីៗនេះ​ក្នុង​ទីផ្សារ​រថយន្ត​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​ការចាប់អារម្មណ៍​ជាខ្លាំង​ទៅលើ​ប្រភេទ​រថយន្ត Off-Road Pick Up ដែល​ទើប​តែមាន​វត្តមាន​ថ្មី​នៅ​ប្រទេស​កម្ពុជា​ដែល​មួយ​ម៉ូ​ឌែ​ល​ក្នុងចំណោម​នោះ​គឺជា​កំពូល​រថយន្ត Off-Road ប្រចាំ​ក្រុមហ៊ុន​រថយន្ត Ford នោះ​គឺ Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 ដែល​ម៉ូ​ឌែ​ល Ranger Raptor នេះ​ត្រូវបាន​មហាជន និង​ជាពិសេស​ប្រិយមិត្ត​ដែល​តែងតែ​និយម​គាំទ្រ​វិស័យ​យានយន្ត​សរសើរ​មិន​ដាច់​ពី​សមត្ថភាព​របស់​រថ​យន្ត​មួយ​នេះ​ក្នុង​រយៈពេល 3 ឆ្នាំជាប់ៗគ្នា​រួចមកហើយ។ រីឯ​ឆ្នាំនេះ​វិញ​ក្រុមហ៊ុន Ford នៅតែ​បន្តធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ពេញចិត្ត​លើសឆ្នាំមុនៗទៀត ជាមួយនឹង​ការផ្លាស់ប្តូរ​រូបរាង​ថ្មី​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​យ៉ាង​ទាក់ទាញ​រហូតដល់​ទៅ 5 ចំណុច​ដូចជា៖

    • ចំណុច​ទី 1 កែប្រែ​ថ្មី​ទាំងស្រុង​នោះ​គឺ តែម​ស្ទីក​គ័​រ ពណ៍​ខ្មៅ លាយ​ជាមួយ​ពណ៍​ក្រហម ដែលមាន​ចាប់តាំងពី​ផ្នែក​ខាងមុខ ដំបូល ផ្នែក​ចំហៀង​ទាំងសងខាង រហូតដល់​ផ្នែក​ខាងក្រោយ ដែល​មើលទៅ​មាន​ភាព​ស្ព័​រ​ខ្លាំង​មែនទែន
    • ចំណុច​ទី 2 ស៊ុម​ចង្កៀង​ផ្នែក​ខាងមុខ​ក៏បាន​បន្ថែម​នូវ​ឆ្នូត​ពណ៍​ខ្មៅ កាន់តែ​អំណាច
    • ចំណុច​ទី 3 កាង​ផ្នែក​ខាងមុខ​ត្រូវបាន​កែប្រែ​ថ្មី​ដោយ​ផ្នែក​ខាងក្រោម​ត្រូវបាន​ក្រូ​ម៉េ​ដោយ​ពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​បន្ថែម​នូវ​ទំ​ពក់​ធ្ព​ក់ព​ណ៍ ក្រហម ចំនួន 2 ដែល​មើលទៅ​កាន់​តែមាន​ភាព​ទាក់ទាញ
    • ចំណុច​ទី 4 ផ្នែក​ខាងក្រោយ​បាន​បំពាក់​បន្ថែម​នូវ​កាង​ស្ព័​រ​ខាងក្រោយ (Sport Bar) ដ៏​រឹងមាំ​ពណ៍​ខ្មៅ
    • ចំណុច​ទី 5 ផ្នែក​ខាងក្នុង​ទាំងមូល​បាន​រំលេច​ដោយ​ពណ៍​ខ្មៅ លាយ​ជាមួយ​ថ្នេរ​ពណ៍​ក្រហម​ដែល​មើលទៅ​កាន់​តែមាន​អនុភាព ថាមពល និង​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​រាល់ពេល​បើកបរ

    ក្រៅពី​ចំណុច​ផ្លាស់ប្តូរ​ថ្មី​ទាំង 5 នេះ ចំណុច​ពិសេស​ដែលជា​ភាពលេច​ធ្លោ​របស់​រថយន្ត Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 ដែល​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នកប្រើប្រាស់ និង​លើកសរសើរ​មិន​ដាច់​ពី​មាត់​នោះ​រួមមាន៖

    • ជា​រថយន្ត Pick Up ដំបូង​គេ​បង្អស់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​បាន​បំពាក់​មកជា​មួយ​ម៉ាស៊ីន​ជំនាន់​ថ្មី 0L Bi-Turbo ដែល​អាច​ផលិត​កម្លាំង​សេះ​បាន​រហូតដល់​ទៅ 213 PS និង​កម្លាំង​រមួល​ដល់​ទៅ 500Nm និង​ប្រអប់លេខ 10 វគ្គ​អូ​តូ​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​ដៃ និង​លេខ​អូ​តូ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​បំពាក់​នូវ Paddle Shift នៅជាប់​នឹង​ដៃចង្កូត​ដែល​អ្នកបើកបរ​អាច​ថែមថយ​លេខ​បាន​យ៉ាង​ងាយស្រួល
    • ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) អាចជួយ​សម្រួល​ដល់​ការបើកបរ​នូវ​ជម្រើស​ផ្លូវ 6 ប្រភេទ​ផ្សេងគ្នា​ដូចជា៖ ការបើកបរ​នៅលើ​ផ្លូវ​ធម្មតា ការបើកបរ​បែប​ស្ព័​រ ផ្លូវ​ដែលមាន​ស្ថានភាព​ព្រិល/មាន​គ្រួស/មាន​ស្មៅ​ច្រើន ផ្លូវដី​ខ្សាច់/ដី​ភក់ ផ្លូវ​ដែលមាន​ដុំថ្មធំ/គ្រួស និង​ចុងក្រោយ​គឺ Baja Mode ដែល​ផលិតឡើង​យ៉ាង​ពិសេស​សម្រាប់តែ​រថយន្ត Ford Raptor ដោយ Mode នេះ​ប្រើ​សម្រាប់​ការបើកបរ​នៅលើ​ផ្លូវ​ដែលមាន​ឧបសគ្គ​ច្រើន ឬ​ផ្លូវ Off-Road តែ​អាច​បើកបរ​ល្បឿន​លឿន​បាន
    • បំពាក់​ជូន​បូម FOX Racing Shox ដែលជា​ប្រភេទ​បូម​រថយន្ត​សម្រាប់ Off-Road ដែលមាន​ប្រវត្តិ​មកពី​សហរដ្ឋអាមេរិក និង​មាន​ភាពល្បីល្បាញ​អស់​រយៈពេល​ជាង 40 ឆ្នាំ​មកហើយ
    • ប្រព័ន្ធ​ជើង​ក្រោម​ត្រូវបាន​ផលិតឡើង​ដោយ​ដែកថែប​ពិសេស​ដ៏​រឹងមាំ (HSLA)
    • អាច​ចុះ​ទឹកបាន​ជម្រៅ 850mm លើសគេ (850mm Water Wading) ដោយ​បច្ចុប្បន្ននេះ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ​មានតែ​រថយន្ត Ford Ranger Raptor តែមួយគត់​ដែលមាន​សមត្ថភាព​បើក​កាត់ទឹក​បាន​ដល់​ជម្រៅ 850mm នេះ

    រថយន្ត Ford Ranger Raptor ក៏មាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗជំនាន់​ចុងក្រោយ​ជាច្រើន​ទៀត​ដូចជា៖

    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
    • ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)
    • ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System)
    • ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control)
    • កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែលមាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត (Rear View Camera)
    • សេន​សឺ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ចំនួន 4 គ្រាប់ (4 Sensors)

    ដូច្នេះ​គេ​ជឿជាក់ថា​រថយន្ត Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 នឹង​មក​អង្រួន​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​កម្ពុជា​ជាក់​ជាមិនខាន ជាមួយនឹង​តម្លៃ​ដ៏​សមរម្យ​ត្រឹមតែ $73,000 ប៉ុណ្ណោះ​ដែល​ស័ក្តិសម​ជាមួយ​រថយន្ត​ដែលមាន​រូបរាង និង​សមត្ថភាព​អស្ចារ្យ​លើសគេ​នេះ។ មិនតែប៉ុណ្ណោះ​ថែមទាំង​មាន​ក្នុង​ស្តុក​ស្រាប់​ជា​មូ​យ​នឹង​ជម្រើស​ច្រើន​ពណ៍​ដូចជា៖ ស ខ្មៅ ប្រផេះ និង​ខៀវ ដូច្នេះ​អតិថិជន​មិនចាំបាច់​រង់ចាំ​យូរ​គឺ​ទិញ​ភ្លាម អាច​យក​រថយន្ត​ទៅប្រើ​ប្រាស់​បាន​ភ្លាម។ រថយន្ត Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 ត្រូវបាន​តាំង​បង្ហាញ​នៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford គ្រប់​សាខា ដូច្នេះ​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាន និង​ទទួលយក​បទពិសោធន៍​ថ្មី​ជាមួយនឹង​ការបើកបរ​សាកល្បងរ​ថ​យន្ត​នេះ​នៅតាម​បណ្តា​សាខា​ដូចជា៖

    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 773
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 095 939 939
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 935 935
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 077 666 357
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 883។
  • បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា ប្រើ​ផត​ខាស​ត៍​សំឡេង​ដើម្បី​បង្កើន​អ្នកគាំទ្រ

    បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា ប្រើ​ផត​ខាស​ត៍​សំឡេង​ដើម្បី​បង្កើន​អ្នកគាំទ្រ

    បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​បំផុត​មួយចំនួន​នៅ​កម្ពុជា កំពុង​បន្ថែម​ផត​ខាស​ត៍​សំឡេង​ទៅក្នុង​ឧបករណ៍​ធ្វើ​ទីផ្សារ​របស់​ពួកគេ ដើម្បី​បង្កើន​និង​រក្សា​អ្នកគាំទ្រ​របស់ខ្លួន។

    យោងតាម​ក្រុមហ៊ុន Httpool ដែល​ទទួលបាន​សិទ្ធិ​ជា​ដៃគូ​លក់​ពាណិជ្ជកម្ម​សម្រាប់​ក្រុមហ៊ុន Spotify ក្នុងប្រទេស​កម្ពុជា​បានឱ្យដឹងថា បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង​កម្ពុជា​កំពុង​ប្រើប្រាស់​ផ្លែ​ត​ហ្វ​ម​និង​ផត​ខាស​ត៍​សំឡេង ដើម្បី​ចាប់យក​អ្នកគាំទ្រ​ក្នុងស្រុក​ឱ្យបាន​កាន់តែ​ច្រើនឡើង។ សិល្បករ និង​សិល្បការ​នី​ទាំងនោះ​ដែល​បច្ចុប្បន្ន​លេច​ធ្លោរ​ក្នុងការ​ផ្តល់ជូន​ផត​ខាស​ត៍របស់​ពួកគេ​នៅលើ​ផ្លែ​ត​ហ្វ​ម Spotify រួមមាន អ្នក​ប្រយុទ្ធ​វ័យក្មេង  ( https://www.facebook.com/youngbruisers ), ឡាយ ប៊ុន​ឡេង ( https://www.facebook.com/BunlengLayOfficial ) និង Mi Leb Do couple ( https://www.facebook.com/miLEBdoCouplePodcast )។

    លោក Shuhel Pistawala នាយក​ដៃគូ​ប្រចាំ​តំបន់​ឥណ្ឌូចិន​របស់​ក្រុមហ៊ុន Httpool បាន​ថ្លែងថា៖ “យុវជន​កម្ពុជា​ដែល​យល់ដឹង​បច្ចេកវិទ្យា ឥឡូវ​ចាប់ផ្តើម​មើលឃើញ និង​ប្រើប្រាស់​សក្ដានុពល​ផត​ខាស​ត៍​សំឡេង ដែល​ផ្តល់ជូន​ដោយ​ផ្លែ​ត​ហ្វ​ម​តន្ត្រី​របស់​ក្រុមហ៊ុន Spotify។ បច្ចុប្បន្ន នៅពេល​តាមដាន​បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង និង​ជន​ល្បីឈ្មោះ អ្នកគាំទ្រ​រំពឹងថា​នឹង​អាច​ភ្ជាប់​ខ្លួន​ទៅនឹង​មធ្យោបាយ​ទាំងអស់ រួមទាំង​សំឡេង វីដេអូ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផងដែរ។

    ការពិត​គឺថា បុគ្គល​ដែលមាន​ឈ្មោះ​បោះ​សំឡេង បច្ចុប្បន្នកំពុង​ងាក​ទៅរក​សំឡេង និង​ផត​ខាស​ត៍ ដើម្បី​ផ្តល់ជូន​ការកម្សាន្ត​ដល់​អ្នកគាំទ្រ​របស់ខ្លួន ដែល​សព្វថ្ងៃ​និន្នាការ​ដែល​ជំរុញ​ដោយ​សំឡេង គឺជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​នានា​ចាប់យក​ផងដែរ។ និន្នាការ​ចុងក្រោយ​បំផុត​នេះ ទំនងជា​ត្រូវបាន​ជំរុញ​ដោយ​ការពិត​ដែលថា ទស្សនិកជន​ឥឡូវនេះ​ចង់​កម្សាន្ត​អារម្មណ៍​តាមរយៈ​មធ្យោបាយ​ជាច្រើន​នៅលើ​ឧបករណ៍ផ្សេង។

    ក្រុមហ៊ុន Spotify គឺជា​ទីកន្លែង​ដ៏​អស្ចារ្យ​ដែល​នាំមុខគេ​ក្នុងការ​ធ្វើ​បច្ចុប្បន្នភាព និង​ពង្រឹង​ការផ្សាយពាណិជ្ជកម្ម​តាម​ផត​ខាស​ត៍​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ។

    យោងតាម​ក្រុមហ៊ុន Httpool ក្រុមហ៊ុន Spotify មាន​ទិន្នន័យ​ជាច្រើន​អំពី​អ្នក​ស្តាប់ ដោយសារ​នីតិវិធី​ចុះឈ្មោះ​របស់ខ្លួន និង​អ្វីដែល​ក្រុមហ៊ុន​ដឹង​អំពី​ចំណូលចិត្ត​តន្ត្រី​របស់​អ្នកប្រើប្រាស់។ ដោយសារ​ក្រុមហ៊ុន Spotify គឺជា​ផ្លែ​ត​ហ្វ​មចាក់​ផ្សាយ​បន្ត​ផ្ទាល់​តន្ត្រី ក្រុមហ៊ុន​អាច​ចាក់​ការផ្សាយពាណិជ្ជកម្ម និង​ឃ្លាំ​មើលថា​តើ​អ្នកប្រើប្រាស់​មាន​ទំនាក់ទំនង​យ៉ាងដូចម្តេច​ជាមួយនឹង​ការផ្សាយពាណិជ្ជកម្ម​ទាំងនោះ។

    លោក Shuhel Pistawala បាន​បន្ថែមថា៖ “ទោះជា​ការផ្សាយពាណិជ្ជកម្ម​តាម​ផត​ខាស​ត៍​ស្ថិតក្នុង​ដំណាក់កាល​ក្មេងខ្ចី​នៅឡើយ​ក្តី​បើ​ធៀប​នឹង​ប្រព័ន្ធ​អេកូ​ឡេ​ស៊ី​ឌីជីថល​ផ្សេងទៀត ក៏​ការផ្សាយពាណិជ្ជកម្ម​តាម​ផត​ខាស​ត៍របស់​ក្រុមហ៊ុន Spotify រួមផ្សំ​ភាពស្និទ្ធស្នាល​និង​គុណភាព​នៃ​ការផ្សាយពាណិជ្ជកម្ម​តាម​ផត​ខាស​ត៍​បែប​ប្រពៃណី ជាមួយ​ភាពជាក់លាក់​និង​តម្លាភាព​នៃ​ការធ្វើ​ទីផ្សារ​ឌីជីថល​បែប​សម័យ​ទំនើប។

    ក្រុមហ៊ុន Spotify បានរួម​បញ្ចូល​ការផ្សាយពាណិជ្ជកម្ម​រួចហើយ​ទៅក្នុង​ការចាក់ផ្សាយ​បន្ត​ផ្ទាល់​តន្ត្រី​របស់ខ្លួន ដោយ​ផ្សាយពាណិជ្ជកម្ម​ខុសគ្នា​ទៅកាន់​អ្នកប្រើប្រាស់​ខុសគ្នា​ដោយ​ផ្អែកលើ​ទិន្នន័យ​អាយុ ឧបករណ៍ និង​ចំណូលចិត្ត​របស់​ពួកគេ។

    បច្ចេកវិទ្យា​នេះ​កំពុង​ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង និង​អនុវត្ត​ចំពោះ​ផត​ខាស​ត៍ ដែល​មានន័យថា មនុស្ស​ពីរ​នាក់​អាច​ស្តាប់​វគ្គ​ផត​ខាស​ត៍​ដូចគ្នា ហើយ​ទទួល​ការផ្សាយពាណិជ្ជកម្ម​ខុសគ្នា​ជា​លើកដំបូង។

    វា​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ម៉ាក​យីហោ​នានា​ដែលមាន​វត្ត​មាននៅ​ទីកន្លែង​ដែល​អតិថិជន​របស់​ពួកគេ​ស្ថិតនៅ និង​ដើម្បី​ស្វែងរក​វិធី​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​អតិថិជន។ សព្វថ្ងៃនេះ សំឡេង​គឺជា​មធ្យោបាយ​ឌីជីថល​មួយ​ដែល​អ្នក​ស្តាប់​អាច​ចូលរួម​ដោយ​មិនចាំបាច់​ចុច​ឬ​អូស​ម្រាមដៃ​លើ​អេក្រង់ ប្រសិនបើ​ពួកគេ​ចង់។ ភាពជោគជ័យ​នឹងត្រូវ​បានកំណត់​ដោយ​ការកំណត់​ទិសដៅ​អ្នក​ស្តាប់​ត្រឹមត្រូវ​ជាមួយ​សារ​ត្រឹមត្រូវ និង​ប្រភេទ​ផ្សាយពាណិជ្ជកម្ម​ណាមួយ។ ក្រុមហ៊ុន​ដែល នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​និន្នាការ​ចុងក្រោយ​បំផុត​នេះ គឺជា​សេវា​តន្ត្រី​ឌីជីថល​លំដាប់​ពិភពលោក​របស់​ក្រុមហ៊ុន Spotify ដែល​ផ្តល់ជូន​ជម្រើស​ផ្សាយពាណិជ្ជកម្ម​ជាច្រើន។ ក្រុមហ៊ុន Httpool គឺជា​ដៃគូ​លក់​ការផ្សាយពាណិជ្ជកម្ម​ដែល​ទទួលបាន​សិទ្ធិ​សម្រាប់​ក្រុមហ៊ុន Spotify ក្នុងប្រទេស​កម្ពុជា៕

  • ក្រសួងពាណិជ្ជកម្ម និងធនាគារវីងបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីងសម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) របស់ក្រសួងពាណិជ្ជកម្ម

    ក្រសួងពាណិជ្ជកម្ម និងធនាគារវីងបានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីងសម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដ (Cambodiatrade.com) របស់ក្រសួងពាណិជ្ជកម្ម

    អតិថិជន​របស់​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ អាច​ប្រើប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​របស់​វី​ង​ជា​ផ្លូវការ​បាន​ហើយ។

    ក្រសួងពាណិជ្ជកម្ម​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ធនាគារ​វី​ង ក្នុង​គោលបំណង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​ធនាគារ​វី​ង សម្រាប់​ទូទាត់​ប្រតិបត្តិការ​លើ​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដរ​បស់​ក្រសួងពាណិជ្ជកម្ម ដើម្បី​បង្ក​ភាពងាយស្រួល ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ជូន​ដល់​អតិថិជន និង​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា និង​សហការ​ក្នុងការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ក្នុងការ​បង្កើន​សមត្ថភាព និង​ចំណេះដឹង​ហិរញ្ញវត្ថុ​បែប​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​នៅ​ព្រឹក​ថ្ងៃនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា៖ “ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ពិសេស​មួយ​ក្នុងការ​ឆ្ពោះទៅមុខ​នៃ​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​ជាពិសេស​ជាមួយ​ធនាគារ​វី​ង ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ដើម្បី​បង្កើន​ឱកាស​សេដ្ឋកិច្ច​តាមរយៈ​ការលក់​ផលិតផល​ដែល​ផលិត​នៅ​កម្ពុជា​ទៅឱ្យ​អ្នកប្រើប្រាស់​ក្នុងស្រុក និង​ក្រៅប្រទេស ឬក៏​ដៃគូ​អាជីវកម្មផ្សេងៗ មិន​ថា​លោកអ្នក​នៅទីណា​ក៏ដោយ លោកអ្នក​អាច​ប្រើប្រាស់​ផលិតផល​ខ្មែរ​បានដែរ”

    ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ដំណើរការ​សាកល្បង​ផ្សារ​អេឡិចត្រូនិក​ខេ​ម​បូ​ឌា​ត្រេ​ដ សម្រាប់​ការចុះឈ្មោះ​បឋម​ដោយ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ពាក់កណ្តាល​ខែមិថុនា ឆ្នាំ២០២១ ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា អាច​ប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​រួមមួយ (មាន​ទាំង​ប្រព័ន្ធ​ទូទាត់​ប្រាក់ និង​ប្រព័ន្ធ​ដឹកជញ្ជូន​ផងដែរ) ក្នុងការ​នាំចេញ​ផលិតផល​កម្ពុជា និង​ព​ង្រើ​ក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស។

    ពី​ធី​សម្ពោធ​ជា​ផ្លូវការ​ផ្សារ​អេឡិចត្រូនិក​ខេ​ម​បូ​ឌា​ត្រេ​ដ​នឹងត្រូវ​រៀបចំ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ។ ផ្សារ​អេឡិចត្រូនិក​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​របស់​គម្រោង Go4eCAM ដែល​ទទួលបាន​ការគាំទ្រ​ហិរញ្ញប្បទាន​ពី​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម (EIF)។ ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ​នេះ​ត្រូវបាន​ផ្តួចផ្តើម​បង្កើត និង​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងពាណិជ្ជកម្ម ដែលមាន​គោលបំណង​បង្កើន​ឱកាស​សេដ្ឋកិច្ច​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ដើម្បី​ចូលរួម​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​សេដ្ឋកិច្ច​ឌីជីថល។

    លោក ហាន ប៉េង​ក្វាង អគ្គនាយក​នៃ​ធនាគារ​វី​ង បាន​មានប្រសាសន៍ថា៖ “ភាពជា​ដៃគូ​នេះ​អនុញ្ញាតឱ្យ​យើង​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​ដោយ​ប្រើការ​ទូទាត់​ប្រាក់​តាម​ឌីជីថល។ ការទូទាត់​តាម​ឌីជីថល​កំពុង​មានការ​ពេញនិយម​នៅ​ជុំវិញ​ពិភពលោក​ដោយសារ​ភាព​ងាយស្រួល និង មាន​សុវត្ថិភាព”

    ធនាគារ​វី​ង ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​ចំពោះ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង មាន​មុខងារ​ច្រើន និង​ភ្នាក់ងារ​វី​ង​ដែលមាន​ជិត ១០.០០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា ហើយ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជា​រៀងរាល់ថ្ងៃ។ នៅ​ឆ្នាំ ២០២០ ធនាគារ​វី​ង បានធ្វើការ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម ជាង ២.៤០០ ដោយ​ផ្តល់​សេវាកម្ម​ប្រមូល និង ទូទាត់​ប្រាក់។

    បន្ថែម​ពីនេះ​ផងដែរ ធនាគារ​វី​ង ក៏​នឹង​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បែប​ឌីជីថល ដល់​សមាជិក​សហគ្រាស​ធុន​តូច និង មធ្យម របស់​ផ្សារ​ខេ​ម​បូ​ឌា​ត្រេ​ដ ដោយ​រៀបចំ​ឲ្យ​មាន​ជាការ​បណ្តុះបណ្តាល​ដោយ​ឥតគិតថ្លៃ និង​សកម្មភាព​កសាង​សមត្ថភាព ផ្សេងៗជាច្រើន។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម និង​ធនាគារ​វី​ង នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​បែប​ឌីជីថល និង​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា៕

  • អ្នកឧកញ៉ា ចេន​ ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ឈ្នះពានរង្វាន់សហគ្រិនភាពក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិនៅឆ្នាំ ២០២១

    អ្នកឧកញ៉ា ចេន​ ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ឈ្នះពានរង្វាន់សហគ្រិនភាពក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិនៅឆ្នាំ ២០២១

    ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំប្រចាំ ២០២១ ទទួលការចូលរួមបានជាង ៣,៨០០ កន្លែងពីអង្គការនានាមកពីប្រទេសចំនួន ៦៣ – ក្នុងនាមជាថ្នាក់ដឹកនាំពហុក្រុមហ៊ុន ដែលមានភារកិច្ចដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គម។

    [រាជធានីភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១] – ព្រីនស៍ ហូលឌីង គ្រុប (“ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា  មានមោទនភាពសូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi – 陈志公爵) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិប្រចាំឆ្នាំ២០២១។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាសហគ្រិនតែម្នាក់គត់ដែលមានកិត្តិយសនៅក្នុងប្រភេទពានរង្វាន់មួយ ដែលត្រូវបានរៀបចំឡើងក្នុងការអបអរសាទរចំពោះថ្នាក់ដឹកនាំដែលគ្រប់គ្រងអាជីវកម្មក្នុងពហុវិស័យ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំទាំងបីនៅតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ចំពោះភាពជាសហគ្រិនក្នុងវិស័យផ្សេងៗប្រកបដោយសក្តានុភាព ក្នុងអំឡុងពេលដែលមានការប្រឈមខ្លាំងបំផុតនៅរយៈពេលប៉ុន្មានឆ្នាំមកនេះក្នុងភាពជាអ្នកដឹកនាំនៃសាជីវកម្ម។​ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ស្ថិតក្នុងចំណោមរលកនៃអ្នកដឹកនាំជំនាន់ថ្មី នៃពហុក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណាអំពីវិធីសាស្រ្តសម្រាប់អាជីវកម្មថ្មីៗ ដែលបង្កើតឱ្យមានភាពខុសប្លែកគ្នាចំពោះគោលដៅសង្គម។

    លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ក៏បានឈ្នះពានរង្វាន់សំរិទ្ធនៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុតទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅរយៈពេលបី (៣)ខែ បន្ទាប់ពីបានធានាមុននូវការទទួលបានជ័យលាភីក្នុងការឆ្លើយតបល្អបំផុតរបស់សាជីវកម្មទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់ Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី៨ នាខែឧសភា។

    ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ទទួលបានការចូលរួមជាង ៣,៨០០ ដែលមកពីអង្គការនានានៅក្នុងប្រទេសចំនួន៦៣ ។ ពានរង្វាន់ Gold Stevie Award របស់អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ចំពោះភាពជាសហគ្រិនក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ និងពានរង្វាន់ Bronze Stevie Award របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅក្នុងប្រភេទនៃការឆ្លើយតបរបស់សាជីវកម្មដែលមានតម្លៃបំផុត ត្រូវបានបញ្ចប់រួចរាល់បន្ទាប់ពីមានការបោះឆ្នោតអស់រយៈពេលពីរ (២)ខែ ដោយមានកិច្ចពិភាក្សាពីក្រុមអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចំនួន ២៦០រូប មកពីទូទាំងពិភពលោក។

    ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផ្សេងៗដែលជាសមាជិករបស់សម្ព័ន្ធត្រូវបានអ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) អំពាវនាវឱ្យបង្កើតឱ្យមាននូវភាពខុសប្លែកគ្នានៅក្នុងការរស់នៅរបស់បុគ្គលិក សហគមន៍នានាដែលបានទទួលរងផលប៉ះពាល់ ក៏ដូចជាបុគ្គលិកជួរមុខ។ ក្នុងខែមីនា អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានបរិច្ចាគថវិការចំនួន ៣លានដុល្លាសហរដ្ឋរអាមេរិក ជូនដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលបានធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន ៣លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ចំនួន១លានដូស កាលពីខែធ្នូកន្លងទៅនេះ។ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានសំណូមពរឱ្យសម្ព័ន្ធរៀបចំឱ្យបានរហ័សនូវការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិកប្រមាណជាង ៣,៥០០នាក់ផងដែរ។

    ថ្មីៗនេះ អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) បានចុះហត្ថលេខាទៅលើភាពជាដៃគូក្នុងរយៈពេលវែងជាមួយអង្គការ Caring For Cambodia ដែលជាអង្គការសប្បុរសធម៌ឈានមុខគេខាងវិស័យអប់រំផ្តោតលើសិស្សក្រីក្រ ហើយសម្ព័ន្ធនឹងឧបត្ថម្ភដល់ការរៀបចំអាជីពការងារ ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីជួយតម្រែតម្រង់ទិសដៅដល់សិស្សានុសិស្សប្រមាណ ៣,០០០​នាក់ ដែលមិនទាន់ទទួលបានការអប់រំច្បាស់លាស់ និងសំដៅជួយដល់ការស្វែងរកការងារធ្វើនៅក្រោយវិបត្តិនៃជម្ងឺវីដ-១៩ តាមរយៈការលើកកម្ពស់ឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញសំខាន់ៗជាច្រើន។

    អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ក៏បានអនុវត្តនូវទិសដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវទីក្រុងរាម ដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំដី ៨៣៤ហិកតា ហើយត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍អចលនទ្រព្យប្រកបដោយចីរភាព។ Canopy Sands Development ជាក្រុមហ៊ុនដែលជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើការលើគម្រោងដែលមានគោលបំណងកំណត់អាទិភាពនៅក្នុងប្រទេសដោយប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុន Canopy Sands Development នឹងចេញផ្សាយនូវការដាក់សម្ភោធរបាយការណ៍អំពីបរិស្ថាន សង្គម និងអភិបាលកិច្ចរបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។

    នៅក្នុងយុគសម័យមួយដែលពហុក្រុមហ៊ុននានាកំពុងបំពេញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួន អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) និងក្រុមការងារនៃថ្នាក់ដឹកនាំរបស់គាត់នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានខិតខំធ្វើការមិនខ្លាចនឿយហត់ដើម្បីជាកម្លាំងជម្រុញឱ្យប្រទេសកម្ពុជាមានស្ថានភាពល្អប្រសើរ និងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះពីជម្ងឺរាតត្បាតដ៏កាចសាហាវនេះ

    អំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប

    ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) គឺជាក្រុមហ៊ុនពហុផលិតផលដ៏ធំនិងកំពុងមានភាពរីកចម្រើនលឿនជាងគេមួយនៅកម្ពុជា ដែលមានអង្គភាពផ្សេងៗ   ផ្តោតទៅលើវិស័យស្នូលចំនួនបី គឺការអភិវឌ្ឍអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

    អង្គភាពអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group) នៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ក៏ដូចជាក្រុមហ៊ុន​ Awesome Global Investment Group ផងដែរ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប  (Prince Holding Group)  មានអាជីវកម្មជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងធ្វើប្រតិបត្តិការទៅលើ វិស័យអភិវឌ្ឍន៍អចលនទ្រព្យ វិស័យធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និងភេសជ្ជៈ និងជីវិតរស់នៅ ។ល។

    ការកើនឡើងនូវការវិនិយោគផ្ទាល់ពីបរទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសឈានមុខគេ និងការចូលរួមនាពេលអនាគតនៅក្នុងភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយ  ត្រូវបានគេរំពឹងថានឹងដើរតួជាកម្លាំងចលករដ៏សំខាន់មួយដើម្បីជំរុញដល់សេដ្ឋកិច្ចកម្ពុជាដែលគាំទ្រតាមរយៈគំនិតផ្តួចផ្តើមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានភាពអនុគ្រោះចំពោះវិស័យឧស្សាហកម្ម។

    ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី ព្រីនស៍ ហូលឌីង គ្រុប បានចាក់គ្រឹះដ៏រឹងមាំដើម្បីធ្វើជាស្ពានចម្បងមូលធនក្នុងស្រុក និងអន្តរជាតិ។ សម្ព័ន្ធនេះបានប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍនារយៈពេលវែងរបស់ប្រទេសកម្ពុជា។ ជាឧទាហរណ៍ ព្រីនស៍ ហូលឌីង គ្រុបកំពុងអភិវឌ្ឍន៍ទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋាននាពេលខាងមុខដែលនឹងក្លាយជាគម្រោងអចលនទ្រព្យប្រកបដោយនិរន្តរភាពឈានមុខគេមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគសម្រាប់តំបន់នេះសរុបប្រមាណ ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងនេះមានទីតាំងស្ថិតនៅក្នុងចម្ងាយ ១០ នាទីពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ គម្រោងនេះមានគោលបំណងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ។

    អំពីពានរង្វាន់ Stevie® Awards

    ពានរង្វាន់ Stevie Awards ត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីចំនួន ៨ រួមមាន៖ ពានរង្វាន់ Asia-Pacific Stevie Awards, ពានរង្វាន់ German Stevie Awards, ពានរង្វាន់ Middle East & North Africa Stevie Awards, ពានរង្វាន់ American Business Awards®, ពានរង្វាន់ International Business Awards®, ពានរង្វាន់ Stevie Awards for Women in Business, ពានរង្វាន់ Stevie Awards for Great Employers និងពានរង្វាន់ Stevie Awards for Sales & Customer Service។ ការប្រកួតប្រជែងក្នុងពានរង្វាន់ Stevie Awards ទទួលបានការចូលរួមច្រើនជាង ១២,០០០ ជារៀងរាល់ឆ្នាំពីអង្គការនានានៅក្នុងប្រទេសជាង ៧០ ។  ពានរង្វាន់ Stevies ត្រូវបានទទួលស្គាល់ជាការវាយតម្លៃដ៏ឆ្នើមក្នុងកន្លែងធ្វើការនៅទូទាំងពិភពលោក ដោយទទួលបានការផ្តល់កិត្តិយសពីអង្គការនានា នៅគ្រប់ប្រភេទ និងទំហំ ក៏ដូចជាមនុស្សគ្រប់គ្នាដែលនៅពីក្រោយផងដែរ។

    សម្រាប់ព័ត៌មានផ្សេងៗអំពីក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប សូមទំនាក់ទំនងមកកាន់ៈ

    អ្នកនាង Ada Leung                                                      លោក Andrew Scott

    Hill+Knowlton Strategies Asia                                                Hill+Knowlton Strategies Asia

    ទូរសព្ទលេខ៖ +852-2894-6225                                     ទូរសព្ទលេខ៖ +852-5918-9896

    Email: [email protected]                         [email protected]

  • Prince Group ចាប់​ដៃគូ​សហការ​ជាមួយ​អង្គការ Caring for Cambodia, ធ្វើការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ

    Prince Group ចាប់​ដៃគូ​សហការ​ជាមួយ​អង្គការ Caring for Cambodia, ធ្វើការ​ឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ

    មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) នឹងធ្វើ​ការ​ជាមួយ​ក្រុមការងារ​សប្បុ​រសធម៌​ដែល​ផ្តោតលើ​ការអប់រំ​ឈានមុខ​គេ​ដើម្បី​លើកកម្ពស់​ទស្សនវិស័យ​សិក្សា និង​អាជីព​ការងារ​របស់​សិស្ស ៧,០០០នាក់ ក្រោយពី​ការឆ្លង​រាតត្បាត​ត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ។

    [រាជធានី​ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១] មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince Charitable Foundation) ជា​ផ្នែក​មួយ​ដែល​ធ្វើការ​លើ​សកម្មភាព​សប្បុ​រសធម៌​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប(“ព្រី​នស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុ​ម​ហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា នឹងធ្វើ​ការឧបត្ថម្ភ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​ដល់​សិស្ស​និស្សិត ដែលមាន​ការដឹកនាំ​ដោយ​អង្គការ Caring for Cambodia គឺជា​អង្គការ​សប្បុរសធម៌​ឈានមុខ​គេ​ដែល​ផ្តល់​ការអប់រំ​ឥតគិតថ្លៃ​ដល់​និស្សិត​ក្រីក្រ​ចំនួន ៧០០០នាក់ សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខនេះ។ ភាពជា​ដៃគូ​ជាមួយ​អង្គការ Caring for Cambodia ដែល​បានប្រកាស​នៅ​ថ្ងៃ​ទិវា​យុវជន​អន្តរជាតិ​ដែល​បាន​គូសបញ្ជាក់​ពី​របៀប​ដែល​ព្រី​នស៍ គ្រុប បានចាប់ផ្តើម​ដំណើរ​ថ្មី​នៅ​គ្រា​ដ៏​សំខាន់​មួយ នៅ​ខណៈពេលដែល​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការកើនឡើង​ដោយសារតែ​ស្ថានភាព​ជម្ងឺ​រាតត្បាត​កូ​វីត-១៩ នៅ​កម្ពុ​ជាមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរទៅ។ តាមរយៈ​ការគាំទ្រ​ដល់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ ព្រី​នស៍ គ្រុប​បាន​នឹង​កំពុង​សម្លឹងមើល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​អនាគត​តាមរយៈ​ការផ្តល់​សិទ្ធ​អំណាច​និង​ផ្ទៀងផ្ទាត់​ដល់​វិធីសាស្ត្រ​តាម​ស្ថាប័ន​ក្នុងការ​អភិវឌ្ឍ​យុ​វជន។

    លោក Jamie Amelio ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​អង្គការ Caring for Cambodia បាន​មានប្រសាសន៍ថា “ពួកយើង​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) ពីព្រោះ​ពួកយើង​កំពុងតែ​សម្លឹង​រកមើល​នូវ​ឱកាស​ដើម្បី​ពង្រីក និង​លើក​កំពស់​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​របស់​យើង។ “នៅក្នុង​បរិស្ថាន​ថ្មី​ដែល​បានកំណត់​ឡើង​នា​កំឡុងពេល​នៃ​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​កូ​វីត-១៩ សិស្ស​និស្សិត​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ​នឹង​ត្រូវការ​ការគាំទ្រ​ជាច្រើន​ដើម្បី​ជួយ​ពួកគេ​ឱ្យ​កសាង​នូវ​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អនាគត​របស់​ពួកគេ។ អង្គការ Caring for Cambodia ជឿជាក់ថា​ភាពជា​ដៃគូ​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​ដែល​ពាក់ព័ន្ធ​នឹង​និយោជក​ដ៏​មាន​សក្តានុពល​ដូចជា​សមាជិក​នៃ​ក្រុមហ៊ុន​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) និង​ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹងធ្វើ​ឱ្យ​យើង​ទទួលបាន​លទ្ធផល​នៃ​ការអប់រំ​ដ៏​ល្អប្រសើរ។

    កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ២០០៦ ដោយបាន​ជួយ​សិស្ស​និស្សិត​ជាង ៣០០០នាក់ ជា​រៀងរាល់ឆ្នាំ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​អាហារូបករណ៍ ផ្តល់នូវ​ការបណ្តុះបណ្តាល​ទាក់ទង​នឹង​ជំនាញ (ឧទាហរណ៍៖ ដូចជា​ការពង្រឹង​ជំនាញ​សម្ភាសន៍​របស់​ពួកគេ) ការ​ផ្តល់នូវ​ការបណ្តុះបណ្តាល​កម្មសិក្សា ការរៀបចំ​ពិព័រណ៍​ការងារ ការរៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សាកលវិទ្យាល័យ​នានា និង​ការណែនាំ​សិស្ស​វិទ្យាល័យ​ទៅកាន់​វាគ្មិន​លើកទឹកចិត្ត​ជាច្រើន​មកពី​វិស័យផ្សេងៗគ្នា។ កម្មវិធី​នេះ​ធ្វើឱ្យ​ឃើញថា​សិស្ស​វិទ្យាល័យ​មាន​ភាពខុសគ្នា​ខ្លាំង ទៅនឹង​និស្សិត​ក្រោយ​បញ្ចប់​ការសិក្សា ព្រោះថា​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ពីសា​លា Caring for Cambodia ងាយ​នឹង​ចុះឈ្មោះ​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ចំនួន ១៨ដង បើ​ប្រៀបធៀប​នឹង​មធ្យមភាគ​ថ្នាក់ជាតិ។

    លោក Cliff Koh អគ្គលេខាធិការ​របស់ ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) បាន​មានប្រសាសន៍ថា “ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​ឥទ្ធិពល​ខ្ពស់​ដូចជា​កម្មវិធី​ត្រៀម​រៀបចំ​អាជីព​ការងារ​របស់​អង្គការ Caring for Cambodia នេះ ។ ក្នុងនាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការអប់រំ ការថែរក្សា​សុខភាព និង​គំនិត​ផ្តួចផ្តើម​ក្នុង​សហគមន៍ យើង​សង្ឃឹមថា​ការឧបត្ថម្ភ​ដល់​កម្មវិធី​រៀបចំ​អាជីព​ការងារ​របស់​អង្គការ Caring for Cambodia នឹង​ជួយ​ដល់​យុវជន​កម្ពុជា​នៅក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​ជីវិត​របស់​ពួកគេ។

    លើសពីនេះទៅទៀត​កម្មវិធី​នេះ​ក៏​ជួយ​ដល់​អតីត​និស្សិត​របស់​អង្គការ Caring for Cambodia ដែល​កំពុង​បន្ត​សិក្សា​នៅ​សាកលវិទ្យាល័យ​នានា​ជាមួយនឹង​ដំណើរការ​ស្វែងរក​ការងារ​របស់​ពួកគេ។ សាលារៀន​ដែលមាន​ការគាំទ្រ​ដោយ​អង្គការ Caring for Cambodia គឺជា​សាលា​តែមួយគត់​នៅក្នុង​ប្រទេស​ដែល​បានរៀបចំ​ឱ្យ​សិស្ស​និស្សិត​នូវ​ជំនាញ​ដែល​ពួកគេ​ត្រូវការ ដើម្បី​ជួយ​ពួកគេ​ឱ្យមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការងារ​នៅក្នុង​វិស័យ​កំពុងមាន​ការរីកចម្រើន​នានា​ដូចជា៖ ទូរគមនាគមន៍ ភស្តុភារ និង​អភិរក្ស។

    នៅក្នុង​វិស័យ​អប់រំ សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (Prince Group) បានផ្តល់​ការគាំទ្រ​ជាប្រចាំ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ពិសេស​ជាងនេះទៅទៀត​បាន​នាំយក​សិល្បៈ​នៃ​ការផលិត​នាឡិកា​ស្វី​ស​មកកាន់​ប្រទេស​កម្ពុជា ដោយបាន​បង្កើត​សាលា​ផលិត​នាឡិកា​ឯករាជ្យ​ដំបូង​គេ​របស់​ប្រទេស កាលពីឆ្នាំមុន ដែលផ្តល់ឱកាសដល់យុវជនកម្ពុជាក្នុងការចាប់យក​ជំនាញ​ហត្ថកម្ម​ថ្មី និង​ទទួលបាន​នូវ​បទពិសោធន៍​ចាំបាច់សំខាន់ៗដើម្បី​ជួយ​ដល់​ពួកគេ​នៅក្នុង​ទីផ្សារការងារ​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅ​បរទេស។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​បាន​ធ្វើតាម​យុទ្ធសាស្ត្រ​រួម​លើ​វិស័យ​បរិស្ថាន សង្គម​និង​អភិបាលកិច្ច (ESG) ដែល​បាន​បង្កើតឡើង​ក្នុងនាម​ជា​សមាជិក​នៃ​ក្រុមហ៊ុន រួម​ជាមួយនឹង​ការផ្តោត​សំខាន់​ទៅលើ​គំនិត​ផ្តួចផ្តើម​នៃ​វិស័យ​អប់រំ​ដែល​នាំមក​នូវ​ផល​នា​រយៈពេលវែង ។

    ក្នុង​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដ៏​លើសលុប លោក​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (PrinceGroup អ្នកឧកញ៉ា Chen Zhi (陳志公爵) បានឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ការផ្ទុះ​ឡើង​នៃ​ជម្ងឺ​កូ​វីត-១៩ ក្នុង​ព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ ដោយបាន​ប្រកាស​ពី​ផែនការ​បរិច្ចាគ​ថវិកា​ចំនួន៣លាន​ដុល្លារ​សហរដ្ឋរ​អាមេរិក ដើម្បី​ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ។ នា​ដំណាច់ឆ្នាំ ២០២០ នេះ Chen Zhi ក៏បាន​ប្តេជ្ញាចិត្ត​ចូលរួមរ​បរិច្ចាគ​ថវិកា​ចំនួន ៣លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប​ន្ថែ​ម​ទៀត​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងកា​ទិញ​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីត-១៩ ។

    អស់​រយៈពេល​ជាច្រើន​ឆ្នាំ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ (Prince CharitableFoundation) បានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ប្រមាណជាង ២៥០កម្មវិធី និង​បាន​ផ្តល់ជំនួយ​ជា​មូលនិធិ និង​សម្ភារៈ​ផ្សេងទៀត​ដែលមាន​តម្លៃ​ប្រមាណ​ជាង ១៤លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច ដែល​ជួយ​ជា​ប្រយោជន៍​ជូន​ប្រជាជន​ប្រមាណ ៥០០,០០០ នាក់។

    សម្ព័ន្ធ​ក្រុមហ៊ុន ព្រី​នស៍ គ្រុប (Prince Group) នឹង​បន្ត​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ និង​ប្រកាន់យក​វិធីសាស្ត្រ​រួមមួយ​ក្នុងការ​គាំទ្រ​ដល់​ការអប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ការចូលរួម​យ៉ាង​ទៀងទាត់ រួមផ្សំ​ជាមួយនឹង​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ស្វែងរក​គំនិត​ផ្តួចផ្តើម​ដែលមាន​ឥទ្ធិពល​យ៉ាងខ្ពស់​នានា ដែល​នឹង​ធានាបាន​នូវ​វឌ្ឍនភាព​ប្រកបដោយ​និរន្តរភាព និង​ស្ថិតស្ថេរ។

    អំពី​ក្រុមហ៊ុន Prince Holding Group៖

    ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) គឺជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ដ៏​ធំ​និង​កំពុងមាន​ភាព​រីកចម្រើន​លឿន​ជាងគេ​មួយ​នៅ​កម្ពុជា ដែលមាន​អង្គភាពផ្សេងៗផ្តោតទៅលើ​វិស័យ​ស្នូល​ចំនួន​បី គឺ​ការអភិវឌ្ឍ​អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន។

    អង្គភាព​អាជីវកម្មសំខាន់ៗរបស់​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) នៅ​កម្ពុជា​រួមមាន៖ ក្រុមហ៊ុន Prince Real Estate Group, ក្រុមហ៊ុន Prince Huan Yu Real Estate Group, ធនាគារ Prince Bank, ក្រុមហ៊ុន Cambodia Airways, ក្រុមហ៊ុន Belt Road Capital Management, និង​ក្រុមហ៊ុន Awesome Global Investment Group។ តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប (Prince Holding Group) មាន​អាជីវកម្ម​ជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិ​ការអភិវឌ្ឍន៍ ដែល​ក្នុងនោះ​រួមមាន វិស័យ​អចលនទ្រព្យ វិស័យ​ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ចំណីអាហារ និង​ភេសជ្ជៈ និង​ជីវិត​រស់នៅ ។ល។

    ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ​គេ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​ទូលំទូលាយ  ត្រូវបាន​គេ​រំពឹងថា​នឹង​ដើរតួ​ជា​កម្លាំងចលករ​ដ៏​សំខាន់​មួយ​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ចកម្ពុជា​ដែល​គាំទ្រ​តាមរយៈ​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​ភាពអនុគ្រោះ​ចំពោះ​វិស័យ​ឧស្សាហកម្ម។

    ដោយមាន​ការប្រើ​បណ្តាញ​ក្រុម​អ្នកជំនាញ​ខាង​ឧស្សាហកម្ម​ធុរកិច្ច និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី នេះ ព្រី​នស៍ ហូល​ឌី​ង គ្រុប​បាន​ចាក់គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ធ្វើជា​ស្ពាន​ចម្បង​មូលធន​ក្នុងស្រុក និង​អន្តរជាតិ។ សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​នា​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា។ ជា​ឧទាហរណ៍ ព្រី​នស៍ ហូល​ឌី​ង គ្រុប​កំពុងអភិវឌ្ឍន៍​ទីក្រុង​រាម ដែលជា​គម្រោង​ទេសចរណ៍​និង​លំនៅដ្ឋាន​នាពេលខាងមុខ​ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកបដោយ​និរន្តរភាព​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា​ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សម្រាប់​តំបន់​នេះ​សរុប​ប្រមាណ ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច។ គម្រោង​នេះ​មាន​ទីតាំង​ស្ថិតនៅក្នុង​ចម្ងាយ ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះសីហនុ។

    នាពេល​ខាងមុខនេះ ព្រី​នស៍ ហូល​ឌី​ង គ្រុប​កំពុងតែ​បោះជំហាន​ទៅមុខ​ដោយ​បន្ត​ស្វែងរក​ឱកាស​ដើរតួនាទី​យ៉ាងសំខាន់​នៅ​កម្ពុជា​តាមរយៈ​ភាពជា​ដៃគូ ឬ​ការវិនិយោគ​ដោយផ្ទាល់​ទៅក្នុង​វិស័យសំខាន់ៗដើម្បី​ភាពប្រសើរឡើង​របស់​ប្រជាជន​កម្ពុជា​និង​សេដ្ឋកិច្ច​ក្នុង​តំបន់។

    អំពី មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ Prince Charitable Foundation:

    ដោយ​ការ​សុខចិត្ត​លះបង់​ខ្លួន​ចំពោះ​ជំនួយ​សប្បុរសធម៌​សាធារណៈ គាំទ្រ​ដល់​ភារកិច្ច​សាជីវកម្ម និង​លើកស្ទួយ​ដល់​ភាព​សុខដុម ព្រមទាំង​ការរីកចម្រើន​ក្នុងសង្គម មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ ដែលជា​សមាជិក​នៃ​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ផ្តោតទៅលើ​គម្រោង​សុខុមាលភាព​សង្គម រាប់បញ្ចូល​ទាំង​ការអភិវឌ្ឍ​ទីក្រុង និង​ការការពារ​ដល់​អេកូឡូស៊ី ព្រមទាំង​យក​ទឹកចិត្ត​ទុក​យ៉ាងខ្លាំង​សំដៅ​ជួយ​ដល់​ការបោះបង់​ការសិក្សា​រប​ស់សិ​ស្សានុសិស្ស ជនពិការ និង​មនុស្ស​ចាស់ជរា។ ដោយ​ការប្រគល់​អាណត្តិ​កម្រិត​ថ្នាក់ជាតិ​មួយ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ បានទទួល​នូវ​ទឹកប្រាក់​ចំនួន១លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ពី​ក្រុមហ៊ុន ព្រី​នស៍ ហូល​ឌី​ង គ្រុប ដែល​ទំហំ​ទឹកប្រាក់​សរុប​បានមកពី​ការធ្វើ​លទ្ធកម្ម​ចំណូល​លក់​ទ្រព្យសម្បត្តិ។ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ ក៏បាន​ទាក់ទាញ​ប្រាក់​ជំនួយ​ដ៏​ច្រើន​គួរឱ្យកត់សម្គាល់​ពី​បុគ្គល និង​អង្គការផ្សេងៗផងដែរ។ មូលនិធិ​សប្បុរសធម៌​ព្រី​នស៍ បានចាប់ផ្តើម​ដំណើរការ​នូវ​កម្មវិធី​សប្បុរសធម៌​ជាង២៥០កម្មវិធី ដែល​បានផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ចំនួន៥០០,០០០នាក់ ជាមួយនឹង​ជំនួយ​ច្រើនជាង១៤លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច។

    អំពី អង្គការ Caring for Cambodia:

    អង្គការ Caring for Cambodia ហៅកាត់ថា ស៊ីអេហ្វស៊ី ជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ជា​អង្គការក្រៅរដ្ឋាភិបាល​និង​ជា​អង្គការ​សប្បុរសធម៌ ផ្តល់​ការអប់រំ​ដល់​កុមារ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ ដើម្បី​បង្កើតឱ្យមាន​ការផ្លាស់ប្តូ​រ​មួយ​សម្រាប់​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​ខាងមុខ។ ចំពោះ​ទស្សនៈ​របស់ អង្គការ ស៊ី​អេ​ហ្វ​ស៊ី គឺថា​មានតែ​ការអប់រំ​ប៉ុណ្ណោះ ដែល​អាចធ្វើឱ្យ​ការផ្លាស់ប្តូរ​កើតមានឡើង។ តាមរយៈ​ការ​ផ្តល់នូវ​វិធីសាស្ត្រ​ពហុ​ជំនាញ អង្គការ ស៊ី​អេ​ហ្វ​ស៊ី បាន​ដក​នូវ​របាំង​ដែលជា​ឧបសគ្គ​រារាំង​និង​បានផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ដល់​សិស្សានុសិស្ស​ប្រមាណ ៧,០០០នាក់ ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​សាលា​ចំនួន២១ ចាប់តាំងពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី១២ ក្នុង​តំបន់​នៃ​ខេត្តសៀមរាប-ប្រទេស​កម្ពុជា។ រាល់​ការសម្រេច​នេះ​ធ្វើឡើង​តាមរយៈ​កម្មវិធី​ដ៏​មាន​ភាព​ច្នៃប្រឌិត​ចំនួន១០ ដែល​រួមបញ្ចូល​ទាំង កម្មវិធី​អប់រំ​សុខភាព កម្មវិធី ICT/STEM និង​កម្មវិធី​សមភាព​យេនឌ័រ ដោយ​មិនមាន​ការគិតថ្លៃ​សិក្សា​សម្រាប់​សិស្ស​នោះឡើយ។ អង្គការ ស៊ី​អេ​ហ្វ​ស៊ី បាន​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​កម្ពុជា​ដើម្បី​ធានាបាន​ថា​បេសកកម្ម​របស់ខ្លួន​មាន​និរន្តរភាព។

    សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ក្រុមហ៊ុន Prince Holding Group សូម​ទំនាក់ទំនង៖

    អ្នកនាង Ada Leung                                                 លោក Andrew Scott
    Hill+Knowlton Strategies Asia                         Hill+Knowlton Strategies Asia
    ទូរ​សព្ទ​លេខ៖ +852-2894-6225                        ទូរ​សព្ទ​លេខ៖ +852-5918-9896
    Email: [email protected]                 [email protected]

  • អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាដឹកជញ្ជូនរបស់វីងម៉លយកអាហារ KFC ដោយឥតគិតថ្លៃជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីបង្ហាញពីការដឹងគុណ

    អ្នកឧកញ៉ា គិត ម៉េង ប្រើប្រាស់សេវាដឹកជញ្ជូនរបស់វីងម៉លយកអាហារ KFC ដោយឥតគិតថ្លៃជូនដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោដើម្បីបង្ហាញពីការដឹងគុណ

    អ្នកឧកញ៉ា គិត ម៉េង បាន​នាំយក​នូវ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ពី KFC ទៅជូន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ តាមរយៈ​សេវា​ដឹកជញ្ជូន​របស់​វី​ង​ម៉​ល​ដើម្បី​សម្តែង​ការ​អរគុណ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​ដោយ​មិន​គិតពី​ខ្លួនឯង និង​ភាព​អង់អាច​ក្លាហាន​របស់​ពួកគាត់​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ!

    ដោយសារ​ពពក​ខ្មៅ​នៃ​ជំងឺ​រាតត្បាត​នៅតែ​បន្ត​គ្របដណ្តប់​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិការ និង​អ្នកស្ម័គ្រចិត្ត មកពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ខិតខំ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ការពារ​ប្រជាជន​កម្ពុជា។

    ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​នៃ​ឯកឧត្តម  ហ៊ុន ម៉ា​ណែ​ត ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ពួកគាត់​បាន​ចំណាយពេល​វេលា​នៅ​ឆ្ងាយ​ពី​គ្រួសារ​ជាច្រើន​ថ្ងៃ ហើយ​បាន​លះបង់​ពេលវេលា​ជាង​មួយឆ្នាំ​ដើម្បី​ការពារ​ប្រជាពលរដ្ឋ។

    ជា​កាយវិការ​មួយ​ដើម្បី​បង្ហាញ​ពី​ការ​អរគុណ អ្នកឧកញ៉ា គិត ម៉េង បានរៀបចំ​ឱ្យ​វី​ង​ម៉​លយ​ក​អាហារ​ពី KFC ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ដ៏​អង់អាច​ក្លាហាន។

    អ្នកឧកញ៉ា គិត ម៉េង ប្រធាន​និង​នាយក​ប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប បាន​មានប្រសាសន៍ថា៖«ការរួមចំណែក​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ​សម្រាប់​ប្រទេសជាតិ ពិតជា​មិនអាច​មើលរំលង​នោះឡើយ។ ពួកគាត់​មិន​ត្រឹមតែ​ឈរ​នៅ​ជួរមុខ​ក្នុងការ​តាមដាន និង​ព្យាបាល​អ្នកជំងឺ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាគម​នេះ​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ ក្នុងការ​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ​ផងដែរ។ យើង​សូម​គោរព​ចំពោះ​ការរួមចំណែក​របស់​អ្នក​ទាំងអស់គ្នា​ចំពោះ​សហគមន៍​ដោយ​មិន​គិតពី​ខ្លួនឯង»។

    ក្រុមការងារ​ដឹកជញ្ជូន​របស់​វី​ង​ម៉​ល​បាន​យក​អាហារ​ពី​ហាង KFC ជាច្រើន​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ដឹក​បញ្ជូនទៅ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ឱ្យទាន់​ពេលវេលា​សម្រាប់​អាហារសម្រន់​ពេល​រសៀល​របស់​ពួកគេ​នៅ​ថ្ងៃអាទិត្យ។

    ពិធី​ប្រគល់​ត្រូវបាន​ធ្វើឡើង​នៅ​ការិយាល័យ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ក្នុង​ខណ្ឌទួលគោក នៃ​រាជធានី​ភ្នំពេញ មុនពេល​ត្រូវបាន​ចែកចាយភ្លាមៗដល់​ក្រុម​អ្នកស្ម័គ្រចិត្ត វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិការ នៅ​ទូទាំង​ទីក្រុង។

    អ្នកឧកញ៉ា គិត ម៉េង បាន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ការបរិច្ចាគ​នូវ​ធនធាន និង​ពេលវេលា​យ៉ាងច្រើន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​នេះ។

    នៅក្នុង​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាពេលថ្មីៗនេះ សម្តេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកឧកញ៉ា គិត ម៉េង និង​លោកជំទាវ ម៉ៅ ចំណាន ដែល​បាន​ឧបត្ថម្ភ​ថវិការ ៣ លាន​ដុល្លារ​បន្ថែមទៀត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការទិញ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​ពិនិត្យ​រកមើល​ជំងឺ​កូ​វីដ១៩ ។

    អ្នកឧកញ៉ា គិត ម៉េង បាន​មានប្រសាសន៍ថា៖«ខណៈពេលដែល​ប្រទេសជាតិ​កំពុង​ជួប​ការលំបាក​ដូចនេះ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការជួយ​គាំទ្រ​ប្រទេសជាតិ​របស់​យើង។ ខ្ញុំ​សូមឱ្យ​អ្នក​រាល់គ្នា​អនុវត្តតាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​អំពី«៣កុំ និង៣ការពារ» ក៏ដូចជា​ការណែនាំ​ពី​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ។ វា​ជា​រឿង​តូច​មួយ​ដែល​សាធារណជន​អាចធ្វើ​បាន ខណៈពេលដែល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​ការពារ​យើង​និង​គ្រួសារ​របស់​យើង»។

    ចាប់តាំងពី​ដើម​រៀងមក អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់គាត់​បាន​ចូលរួម​យ៉ាងសកម្ម ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​ជួយ​ដល់​សហគមន៍​ដែល​កំពុង​ត្រូវការ​ជំនួយ​ក្នុងពេល​មាន​ជំងឺ​រាតត្បាត។

    វី​ង​បានដាក់​បន្ថែម​វី​ង​ម៉​ល​ទៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​កាលពី​ឆ្នាំមុន។ វី​ង​ម៉​ល​គឺជា​សេវាកម្ម​ដឹកជញ្ជូន​ម្ហូបអាហារ និង​គ្រឿងទេស​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប។ ធនាគារ វី​ង (ខេ​ម​បូ​ឌា) ម.ក ដែលជា​ធនាគារពាណិជ្ជ​នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក៏បានផ្តល់​ការ   គាំទ្រ​ដល់​ប្រទេស​កម្ពុជា​តាមរយៈ​សកម្ម​ភាព​សប្បុរសធម៌ផ្សេងៗជាច្រើន​ដែរ។

    ធនាគារ​វី​ង​បាន​កៀរគរ​សាធារណជន ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ការផ្តួចផ្តើម​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ កាលពី​ឆ្នាំមុន។ ធនាគារ​វី​ង​ក៏បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ចែកចាយ​នូវ​មូលនិធិ​គាំពារ​សង្គម​ដល់​ជន​ងាយ​រងគ្រោះ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្រោម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា៕

  • តើមានរឿងអ្វីកើតឡើងចំពោះអ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅស្រុកខ្មែរ ?

    តើមានរឿងអ្វីកើតឡើងចំពោះអ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅស្រុកខ្មែរ ?

    បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើនដែលបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរសដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនសម្រាប់កិច្ចការសង្គម ហើយនាពេលថ្មីៗនេះ គាត់ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដែលបានផ្តល់ថវិកាចំនួន ៣ លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញឧបករណ៍ធ្វើតេស្តិ៍ពិនិត្យរកមើលជំងឺកូវីដ ១៩ផងដែរ។​

    នៅក្នុងវិស័យពាណិជ្ជកម្មវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាននិងនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា៖​ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard  ក្រុមហ៊ុនសេវាអ៊ីនធើណែត Ezecom  សណ្ឋាគារ Cambodiana  ធនាគារ វីង (ខេមបូឌា) ម.ក ស្ថានីយទូរទស្សន៍ស៊ីធីអិន ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀតដែលកំពុងដំណើរការយ៉ាងសកម្មដើម្បីពេញនូវតម្រូវការជាក់ស្តែករបស់ប្រជាជនខ្មែរ។

    ប៉ុន្តែពេលថ្មីៗនេះ ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ស្រាប់តែមានព័ត៌មានអំពីអាជីពថ្មី១ទៀតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងតែអង្រួនបណ្តាញសង្គម ហើយធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំង។ អ្នកខ្លះបាននិយាយថាកំពូលមហាសេដ្ឋីនៅស្រុកខ្មែររូបនេះ បានមកប្រកបរបរជាចុងភៅ ហើយអ្នកខ្លះទៀតថាគាត់គឺអ្នកលក់ឥវ៉ានអនឡាញ ហើយក៏មានគេថាគាត់ក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមម៉ូតូទៅវិញ។​

    តើមានអ្វីកើតឡើងចំពោះគាត់ឲ្យពិតប្រាកដទៅ?

    ដើម្បឆ្លើយតបទៅនឹងពាក្យចចាមអារាមដែលកំពុងតែធ្វើឲ្យរំជើបរំជួលក្នុងបណ្តាញសង្គមមួយនេះ វីង​​នឹងរៀបចំការឡាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី​២៩ កក្កដា វេលាម៉ោង៧ល្ងាច​ ដោយបកស្រាយនូវចម្ងល់ផ្សេងៗអំពីកំពូលមហាសេដ្ឋីរូបនេះ។​

    បើចង់ដឹងច្បាស់មានអ្វីកើតឡើងនោះ សូមតាមហ្វេសប៊ុកផ្លូវការរបស់​វីងទាំងអស់គ្នា https://bit.ly/wingmallevent ៕​

  • Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ

    Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ

    បច្ចុប្បន្ននេះ​ទីផ្សារ​រថយន្ត​ក្នុងប្រទេស​កម្ពុជា​បាន​បន្ត​កើន​ឡើងជា​លំដាប់​ដែល​ក្នុងនោះ​រួមមាន៖ រថយន្ត ខ្នាតតូច ខ្នាត​កណ្តាល ខ្នាត​ធំ រថយន្ត SUV រថយន្ត អាជីវកម្ម និង​ជាពិសេស​នោះ​គឺ​រថយន្ត Pick Up។ សម្រាប់​កំណើន​នៃ​តម្រូវការ​ម៉ូ​ឌែ​ល​រថយន្ត Pick Up នោះ​គឺ​ដោយសារតែ​រថយន្ត​នេះ​មាន​ភាព​ធន់​រឹងមាំ អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ហើយ​ថែមទាំង​អាច​ដឹក និង​អូស​សណ្តោង​ទំនិញធ្ងន់ៗបាន​ផងដែរ ពោល​គឺអាច​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​ប្រើប្រាស់​សម្រាប់​គ្រប់​ប្រភេទ​អាជីវកម្ម​តែម្តង។ មាន​បងប្អូន​ជាច្រើន​បាន​ធ្លាប់​ស្គាល់​រួចមកហើយ​ថា​រថយន្ត Ford Ranger XLT គឺជា​រថយន្ត​ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​ក្នុង​ទីផ្សារ​រថយន្ត Pick Up ក្នុងប្រទេស​កម្ពុជា ដែល​រថយន្ត​នេះ​មាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា សមត្ថភាព​ដឹកទំនិញធ្ងន់ៗ និង​អូស​សណ្តោង​ប្រហាក់ប្រហែល​ទៅនឹង​រថយន្ត Ford Ranger Wildtrak ដែលជា​កំពូល​រថយន្ត Pick Up លក់ដាច់​ជាងគេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា។

    មិនតែប៉ុណ្ណោះ​សម្រាប់​ម៉ូ​ឌែ​ល​ឆ្នាំ​ថ្មី​នេះ​រថយន្ត Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 លេចចេញ​នូវ​រូបរាង​ថ្មី​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ ជាមួយនឹង​ការផ្លាស់ប្តូរ​ប៉ា​ណា​ថ្មី​ដែល​បំពាក់​ជាមួយ​អក្សរ​ផុស FORD ធំ​ដូច​ទៅនឹង​ប៉ា​ណា​រថយន្ត Ford Ranger Raptor ដែរ សម្រាប់​កាង​ផ្នែក​ខាងក្រោម​ក៏បាន​ផ្លាស់ប្តូរ​ទៅជា​ពណ៍​ខ្មៅ​ដែល​មើលទៅ​កាន់តែ​ស័ក្តិសម​ជាមួយនឹង​ប៉ា​ណា​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់តែ​មានអំណាច ពោរពេញ​ដោយ​ថាមពល និង​ភាព​ស្ព័​រ​ផងដែរ។

    ក្រៅពី​ការផ្លាស់ប្តូរ​រូបរាង​ផ្នែក​ខាងមុខ រថយន្ត Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 ក៏​នៅតែ​បន្ត​បំពាក់​ជូន​នូវ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទាំង 40 ចំណុច​ដែល​សុទ្ធសឹងតែ​ចំណុចពិសេសៗលើស​ដៃគូ​ប្រកួតប្រជែង​រួមមាន៖

          1. ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ជំនាន់​ចុងក្រោយ​សម្រាប់​ម៉ូ​ឌែ​ល 2L អាច​ផលិត​នូវ​កម្លាំង​សេះ​ដល់​ទៅ 150 PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 385 Nm និង​ម៉ូ​ឌែ​ល 3.2L ជា​ប្រភេទ​ម៉ាស៊ីន​តែមួយ​ជាមួយ Ranger Wildtrak 3.2L ដែល​អាច​ផលិត​នូវ​កម្លាំង​សេះ​ដល់​ទៅ 200 PS និង​កម្លាំង​រមួល​បាន​ដល់​ទៅ 470 Nm។
          2. ប្រអប់លេខ 6 វគ្គ​អូ​តូ ក៏​ជា​ប្រអប់លេខ​តែមួយ​ជាមួយ​រថយន្ត Ranger Wildtrak ផងដែរ ដែល​ធ្វើ​ឲ្យ​មាន​ភាពរលូន​ក្នុងការ​បើកបរ (6-Speed Automatic)
          3. ចង្កៀង​គុជ HID (HID Headlamps) និង​ចង្កៀង​បំភ្លឺ​ផ្នែក​ខាងក្រោម (Fog Lamps) ដែលមាន​ភាព​ភ្លឺ​ច្បាស់​ជាង​មុន
          4. ចង្កៀង​បិទ/បើក និង​ហ្វា​កូដ​ដោយ​ស្វ័យប្រវត្ត (Auto On/Off Headlamps)
          5. ប៉ា​ណា​ភ្លឺ ក្រូ​ម៉េ​ពណ៍​ទឹកប្រាក់ (Silver Front Grille)
          6. យ៉ាន់​កង់​បែប​ស្ព័​រ​ទំនើប​ទាន់សម័យ​ទំហំ 17អ៊ី​ញ​ស័ក្តិសម​ជាមួយ​តួ​រថយន្ត និង​អាច​ជំនះ​ឧបសគ្គ​បាន​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​ធន់​រឹងមាំ​សម្រាប់​ការដឹក​ទំនិញ (17” Alloy Wheel)
          7. ប្រព័ន្ធ​កូនសោ​ឆ្លាត​វៃ (Smart Key) និង​ចុច​បញ្ឆេះ​រថយន្ត (Start-Stop Engine) និង​ចេញចូល​រថយន្ត​ដោយ​គ្រាន់តែ​យកដៃ​ទៅ​ស៊ក​នឹង​ដៃ​ទ្វារ
          8. កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​ដែលមាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត (Rear View Camera)
          9. សេន​សឺ​ផ្នែក​ខាងក្រោយ​ចំនួន 4 គ្រាប់ (4 Rear Sensors)
          10. ចុច​ក​ព្ចា​ក់​ក្តោប​ដោយ​ស្វ័យប្រវត្ត (Auto Side Mirror Folding System)
          11. ផ្លិត​ទឹកអូ​តូ (Rain Sensing Wipers)
          12. ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច​ដែលមាន​លក្ខ​ណះ​ធូរ​ងាយស្រួល​បើកបរ )Electric Power-Assisted Steering)
          13. ប្រព័ន្ធ​បញ្ជា​ដោយ​សម្លេង (Voice Command) សម្រាប់​ការហៅ​ទូរស័ព្ទ និង​បញ្ជា​ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​រថយន្ត
          14. កុង​ទ័​រ​ឌីជីថល​រចនា​ម៉ូដ​ថ្មីស្រឡាង​ដែល​ផ្តល់​ព័​ត៍​មាន​យ៉ាង​លម្អិត​អំពី​រថយន្ត (LCD Instrument Cluster)
          15. ប្រព័ន្ធ​ផ្តល់​សញ្ញា​នៅពេលដែល​ប្រើប្រាស់​ម៉ា​ស៊ូ​ត​មិនល្អ (Water In Diesel Filter Warning Lights)
          16. កញ្ចក់​មើល​ក្រោយ​អាច​កាត់បន្ថយ​ចំណាំងផ្លាត (Auto-Dimming)
          17. អេក្រង់ Touch Screen 8 អ៊ី​ញ សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកំសាន្តផ្សេងៗ (8” Touch Screen)
          18. បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី​ដែល​អាចធ្វើ​ការភ្ជាប់​ផ្ទាល់​ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
          19. រន្ធ USB ចំនួន 2 និង​រន្ធ​សាក​កម្លាំង 12V នៅ​ផ្នែក​ខាងក្រោយ (2 USB Ports / 12V Invertor)
          20. សេន​សឺ​ខ្សែក្រវ៉ាត់​សុវត្ថិភាព (Seat Belt Sensor)
          21. ប្រព័ន្ធ​ការពារ​ចោរកម្ម (Anti-Theft Alarm System)
          22. ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្ត ពេល​បញ្ឆេះ​រថយន្ត​ចោល (Auto Engine Off)
          23. ប្រព័ន្ធ​កាត់បន្ថយ​សម្លេង​រំខាន​ពី​ខាងក្រៅ (Active Noise Cancellation)
          24. ប្រព័ន្ធ​កាត់បន្ថយ​ផ្សែង​ពុល (Emissions System)
          25. ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​អតិបរមា​ពេល​បើកបរ (MyKey System)
          26. រថយន្ត​នេះ​អាច​ចុះ​ទឹកបាន​ជម្រៅ 800mm លើសគេ (800mm Water Wading)
          27. ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់ (Electronic Stability Program)
          28. ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត )Hill Launch Assist)
          29. ប្រព័ន្ធ​ទប់​លំនឹង​ពេល​ចុះ​ចំណោត )Hill Descent Control)
          30. ប្រព័ន្ធ​ហ្វ្រាំង ABS និង​EBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
          31. ប្រព័ន្ធ​ជំនួយ​ក្នុង​ការចាប់​ហ្វ្រាំង (Brake Fade)
          32. ប្រព័ន្ធគ្រប់គ្រង​ប៉ុង​របស់​រថយន្ត (កាប់​ពី​តាស)(4×4 Shift-On-The-Fly)
          33. ប្រព័ន្ធ​ចាប់​ប៉ុង​ក្រោយ​ដែល​ជួយ​សម្រួល​ដល់​ការជាប់​ផុង (Rear Lock Differential)
          34. តួ​រថយន្ត​ធ្វើ​ពី​ដែកថែប​មាន​ភាពរឹងមាំ​ខ្លាំង មាន​ដែកថែប​ពិសេស​ចំនួន 2ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង​សងខាង​នៃ​រថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
          35. ខែល​ដែកថែប​ការពារ​ម៉ាស៊ីន​ផ្នែក​ខាងក្រោម (Front Bumper Protector)
          36. គឺជា​រថយន្ត Pick Up ដែល​ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ 5ផ្នែក​សុវត្ថិភាព​ពី​គណ:កម្ម​ការវាយតម្លៃ​សុវត្ថិភាព​របស់​រថយន្ត​ថ្មី (Euro NCAP)
          37. បំពាក់​ជូន​នូវ​ពោង​សុវត្ថិភាព​ចំនួន 6 គ្រាប់ (6 Air Bags)
          38. ប្រព័ន្ធ​ជើង​ក្រោម​ផ្លាស់ប្តូរ​ថ្មី​ដែល​អាច​កាត់បន្ថយ​ការ​រលាក់ រំ​ញ័រ និង​មាន​លំនឹង​ពេល​បើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)]
          39. អាច​អូស​សណ្តោង​បាន​ដល់ 3 តោន (3 Tons Towing Capacity)
          40. អាច​ដឹកទំនិញ​បាន​ដល់​ទៅ​ជាង 1 តោន (1 Ton Payload Capacity)

        រថយន្ត Ford Ranger XLT ស៊េរី​ថ្មី​ឆ្នាំ 2022 បានមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​ជាមួយនឹង​តម្លៃ $41,900 សម្រាប់​ជម្រើស​ម៉ាស៊ីន 2.2L និង​តម្លៃ $42,900 សម្រាប់​ជម្រើស​ម៉ាស៊ីន 3.2L។ រីឯ​ពណ៍​វិញ​គឺ​នៅតែមាន​ច្រើន​សម្បូរបែប​សម្រាប់​អតិថិជន​ដដែល​គឺ​រហូតដល់​ទៅ 7 ពណ៍​ដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និង​ក្រហម។ សម្រាប់​ព័​ត៍​មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាន​បន្ថែម​នៅតាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូចខាងក្រោម៖

          • អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 214 214
          • អគារ​តាំង​បង្ហាញ​សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 890 880
          • អគារ​តាំង​បង្ហាញ​សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 990 800 | 087 990 800
          • អគារ​តាំង​បង្ហាញ​សាខា​ខេត្ត សៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 063 766 661
          • អគារ​តាំង​បង្ហាញ​សាខា​ខេត្ត កំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 092 888 476។