Author: សឿន សំណាង

  • ហេតុ​អ្វី​កូន​ត្រូវ​ការ​ប៉ា?…កូន​តូច​ចូល​ចិត្ត​សំឡេង​ម្ដាយ តែ​រៀន​ភាសា​និយាយពី​ឪពុក

    ហេតុ​អ្វី​កូន​ត្រូវ​ការ​ប៉ា?…កូន​តូច​ចូល​ចិត្ត​សំឡេង​ម្ដាយ តែ​រៀន​ភាសា​និយាយពី​ឪពុក

    ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​ដែល​​បាន​ធ្វើ​ឡើង​នៅសហរដ្ឋ​អាមេរិក និង​ចិន សុទ្ធ​តែ​បាន​បង្ហាញថា កូន​តូច​ពិត​ជា​ត្រូវ​ការ​ទាំង​ម្ដាយ​ ទាំង​ឪពុក​ ក្នុង​ការ​មើល​មើល​ថែ​ទាំរូបគេ​តាំងពីពេលទើប​នឹង​កើត។

    មក​ដល់​ពេលបច្ចុប្បន្ន មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​ថា កូន​របស់​ពួកគេ​ អាច​រៀន​ស្ដាប់​សំឡេង​ និង​រៀន​ភាសា​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។

    យោង​តាម​ការ​ពិសោធបែប​វិទ្យា​សាស្ដ្របានរកឃើញថា ទារក​អាច​ស្ដាប់​ និងស្គាល់​សំឡេង​ពី​ខាង​ក្រៅ ក្នុង​អំឡុង​ពេល​ 3ខែ មុន​ពេល​ពួកគេ​ចាប់​កំណើត។ ប្រការ​ដែល​អស្ចារ្យ​នោះ​គឺថា ទារក​ក្នុង​ផ្ទៃ​ចូល​ចិត្ត​សំឡេង​របស់​ម្ដាយខ្លាំងជាង​សំឡេង​ចម្លែក​ផ្សេងៗ។ ប៉ុន្តែទន្ទឹម​នឹង​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ម្ដាយ​ និង​កូន តួនាទី​របស់​ឪពុក​ក៏​មាន​សារៈសំខាន់ដូចគ្នា​ដែរក្នុង​ការ​អភិវឌ្ឍ​ខាង​ភាសា​របស់​កូន។

     

    ថ្មី​ៗ​នេះ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មន្ទីរ​ពិសោធន៍ Laboratory of Contemporary Anthropology នៅ​ប្រទេស​ចិនបាន​បង្ហាញថា ការ​ទទួល​យក​ភាសា​ពី​ឪពុក​ម្ដាយរបស់​ទារក​ គឺ​មានសារៈ​សំខាន់​ដូច​គ្នា ប៉ុន្តែវិស័យ​ភាសា​របស់​ម្ដាយ និង​ឪពុក គឺមាន​ភាព​ខុស​គ្នា។

    ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​ លោកសាស្ត្រា​ចារ្យ Menghan Zhang បាន​ឱ្យ​ដឹង​ថា ខណៈ​ដែល​ទារក​ចូល​ចិត្ត​សំឡេង​របស់​ម្ដាយ​តាំង​តែ​ពី​នៅ​ក្នុង​ផ្ទៃ ពួក​គេ​បែរ​ជា​ត្រូវ​ការ​​​ភាសា​ភាគ​ច្រើនពី​ឪពុក​ទៅ​វិញ​។ ការ​ពិសោធខាង​លើ​នេះ បានផ្ដោត​សំខាន់​ទៅ​លើ​ទំនាក់​ទំនង​ស្អិត​ល្មួតរវាង​ហ្ស៊ែនរបស់​ឪពុក​ និង​ចំណុច​ពិសេស​នៃ​ភាសា ខណៈដែលហ្ស៊ែន​របស់​ម្ដាយទាក់​ទឹន​នឹង​ចំណុច​ពិសេស​នៃ​សំឡេង​ទៅវិញ។

    ទាក់​ទឹន​នឹង​បញ្ហា​ខាងលើ​ កាល​ពី​ឆ្នាំ2006 ក៏​ធ្វើឱ្យមាន​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​ទស្សនា​វដ្ដី Journal of Applied Developmental Psychology ផង​ដែរ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​នោះបាន​បង្ហាញ​ថា ឪពុក​ទាំង​ឡាយមាន​ឥទ្ធិពលទៅលើកូន​ច្រើន​ជាង​ម្ដាយ ក្នុង​ការ​រីក​ចម្រើន​ខាង​ភាសា​របស់​ទារក​ដែល​មាន​អាយុ​ចាប់​ពី2 ទៅ 3ឆ្នាំ៕

    ប្រភព៖ ព័ត៌មាន​បរទេស

     

  • អ្នក​វិទ្យា​សាស្ដ្រ​ស្នើបង្កើត​ស្ថានីយ​​អវកាស​យក្សដើម្បី​បំផ្លាស់់ទី​ប្រព័ន្ធ​ព្រះ​អាទិត្យ​​ ចេញ​ពី​តំបន់​គ្រោះថ្នាក់

    អ្នក​វិទ្យា​សាស្ដ្រ​ស្នើបង្កើត​ស្ថានីយ​​អវកាស​យក្សដើម្បី​បំផ្លាស់់ទី​ប្រព័ន្ធ​ព្រះ​អាទិត្យ​​ ចេញ​ពី​តំបន់​គ្រោះថ្នាក់

    អ្នកវិទ្យាសាស្ដ្រស្នើបង្កើតស្ថានីយអវកាសខ្នាតយក្សមួយដើម្បីបំផ្លាស់ទីប្រព័ន្ធព្រះអាទិត្យ ចេញពីតំបន់គ្រោះថ្នាក់

    អ្នកវិទ្យាសាស្ដ្រគិតថា មធ្យោបាយដែលពួកគេនឹងប្រើប្រាស់នោះ មានកម្លាំងគ្រប់គ្រាន់ដើម្បីបម្លាស់ទីប្រព័ន្ធព្រះអាទិត្យរបស់យើង ចេញពីតំបន់គ្រោះថ្នាក់បាន។

    របៀប​ដំណើរ​ការ​របស់​ស្ថានីយបំផ្លាស់​ទី​ប្រព័ន្ធ​ព្រះអាទិត្យ

    នៅក្នុងលម្ហអវកាស គេសង្កេតឃើញថា មានអាចម៍ផ្កាយតូច-ធំរាប់មិនអស់ កំពុងហោះក្នុងល្បឿនរាប់រយគីឡូម៉ែត្រ/វិនាទី ហើយអនាគតខាងមុខ ពួកវាអាចហោះមកបុកផែនដីបាន។ ជាងនេះទៀត គេក៏សង្កេតឃើញមានផ្កាយខ្លះកំពុងតែផ្ទុះយ៉ាងកក្រើកមេឃផងដែរ ដែលគេហៅថា Supernova។ ដូច្នេះ មានតែតំបន់លម្ហអវកាសធំធេងចន្លោះផ្កាយនានានោះទេ ដែលមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្ដី ប្រព័ន្ធព្រះអាទិត្យ ក៏ដូចជាផែនដីដែរ នឹងនៅតែប្រឈមនឹងហានិភ័យដូចគ្នា។

    ដើម្បីដោះស្រាយបញ្ហាខាងលើ បណ្ឌិត Matthew Caplan មកពីសាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក បានស្នើឱ្យមានការបង្កើតស្ថានីយអវកាសខ្នាតយក្សមួយ ដែលមានឈ្មោះថា Caplan Thruster។ ស្ថានីយអវកាសនេះ អាចបំផ្លាស់ទីប្រព័ន្ធព្រះអាទិត្យចេញពីតំបន់គ្រោះថ្នាក់បាន។ ស្ថានីយអវកាស Caplan Thruster នឹងយកថាមពលពីព្រះអាទិត្យមកធ្វើជាកម្លាំងរុញដែលដូចនឹងគ្រាប់រ៉ុក្កែតដែរ។

    ស្ថានីយអវកាសខ្នាតយក្សនេះ នឹងត្រូវបំពាក់ម៉ាស៊ីនប្រើថាមពលនុយក្លេអ៊ែរចំនួន2 ក្នុងនោះម៉ាស៊ីនមួយនឹងប្រើដើម្បីបំប្លែងអេលីយ៉ូមពីព្រះអាទិត្យទៅជាអុកស៊ីហ្ស៊ែនវិទ្យុសកម្មដែលមានកម្ដៅ 1ពាន់លានអង្សាសេ ដើម្បីរុញច្រានផ្កាយនានាទាំងនោះ។

    Caplan Thruster មិន​ត្រឹម​តែ​អាច​បំលាស់​ទី​ប្រព័ន្ធ​ព្រះ​អាទិត្យ​ចេញ​ពីតំបន់​គ្រោះ​ថ្នាក់​ក្នុង​ Milky Way នោះ​ទេ តែ​អាច​ចេញផុត​ពី​ទី​នេះ​ផងដែរ

    លោកបណ្ឌិត Matthew Caplan បន្តថា វិធីខាងលើមិនត្រឹមតែអាចបំផ្លាស់ទីប្រព័ន្ធព្រះអាទិត្យទៅរកតំបន់គ្មានគ្រោះថ្នាក់នោះទេ ប៉ុន្តែក៏អាចបំផ្លាស់ទីប្រព័ន្ធព្រះអាទិត្យ ឱ្យចេញក្រៅលម្ហហ្គាឡាក់ស៊ី មីលគី វេយ៍ (Milky Way Galaxy) បានផងដែរ។

    ស្ដាប់ទៅ ដូចជាខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ដ្ររបស់ផលិតកម្មហូលីវូដអ៊ីចឹង មែនទេប្រិយមិត្ត? ពីព្រោះគំនិតរបស់លោកបណ្ឌិត Matthew Caplan រូបនេះហាក់ដូចជាហក់ទៅឆ្ងាយពេកហើយ បើធៀបនឹងបច្ចេកវិទ្យាបច្ចុប្បន្ន ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្រ្ដនៅតែមានជំនឿថា មនុស្សជំនាន់ក្រោយៗនឹងអាចធ្វើបាន៕

  • លោក Elon Musk ធ្លាប់​ប្រើ​កម្លាំង​បាយ​ដើម្បី​រក​ប្រាក់ មុន​នឹង​ក្លាយ​ជា​មហា​សេដ្ឋី​ល្បី​ឈ្មោះ​ក្នុងពិភព​លោក

    លោក Elon Musk ធ្លាប់​ប្រើ​កម្លាំង​បាយ​ដើម្បី​រក​ប្រាក់ មុន​នឹង​ក្លាយ​ជា​មហា​សេដ្ឋី​ល្បី​ឈ្មោះ​ក្នុងពិភព​លោក

    មុន​ពេល​ក្លាយ​ជា​មហា​សេដ្ឋី​ល្បី​ឈ្មោះ​នៅ​តំបន់​ Silicon ជាមួយ​នឹង​ក្រុម​ហ៊ុន Tesla និង SpaceX លោក Elon Musk ធ្លាប់​បាន​ធ្វើ​ការ​ងារ​ច្រើនដែល​មនុស្ស​ទូទៅ​យល់​ថា​ជា​ការ​ងារ​ប្រើ​កម្លាំង​បាយ​ដ៏​លំបាក ដែលក្នុង​នោះ​មាន​ដូច​ជា​ អ្នក​សម្អាត អ្នក​អារ​ឈើ អ្នក​ដាំ​បន្លែ។ល។

    លោក​ Elon Musk កាល​ពី​នៅ​ក្មេង​ ធ្លាប់​បាន​ឆ្លង​កាត់​ការ​រក​លុយ​យ៉ាង​លំបាក

    កាល​ពី​អាយុ 17​ឆ្នាំ លោក​ Elon Musk បាន​ចាក​ចេញ​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ទៅ​រស់​នៅ​ជា​មួយ​សាច់ញាតិ​របស់គាត់​នៅ​ប្រទេស​កាណាដា។ លោក​ Elon Musk បាន​ចាប់​ផ្ដើម​ការ​ងារ​ថ្មី​របស់​ខ្លួន​នៅ​ Waldeck (Saskatchewan, Canada) ដោយ​ធ្វើ​ជា​អ្នក​ដាំបន្លែ។ បន្ទាប់​មក លោក​ក៏​បាន​ចូល​រៀន​ផ្នែក​ជាង​អារ​ឈើ​នៅ​ ​Vancouver។ លោក​ Elon Musk បច្ចុប្បន្ន​ គឺជា​មនុស្ស​ឆ្លាត​វៃ ប៉ុន្តែកាល​ណោះ ដើម្បី​បាន​លុយ​ច្រើន លោក​បែរ​ជា​​សម្រេច​ជ្រើស​រើសធ្វើ​ការ​ងារ​ប្រើ​កម្លាំង​បាយ​ទៅ​វិញ ដោយ​ធ្វើ​​ជា​អ្នក​សម្អាត​ និង​រៀប​ចំ​ក្នុង​រោង​ចក្រ​អារ​ឈើ​។

    មហា​​សេដ្ឋី​រូប​នេះ ធ្លាប់​បាន​ឱ្យ​ដឹង​ថា កន្លែង​ធ្វើ​ការ​ប្រចាំ​ថ្ងៃ​របស់​លោក គឺ​ជា​កន្លែង​ក្ដៅ​ខ្លាំង ហើយអាច​បាត់​បង់​ជីវិត ​បើ​សិន​អ្នក​ឈរ​នៅ​ទី​នោះតែ​កន្លះ​ម៉ោង​​។ យ៉ាង​នេះ​ក្ដី ប្រាក់ខែ​ដែល​លោក​ទទួល​បាន ​គឹ​ត្រឹម​តែ​ 18ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ 1​ម៉ោង​។

    លោក​ Elon Musk បាន​បង្ហើប​ប្រាប់​អ្នក​កា​សែត​ថា លោក ​គឺជា​អ្នក​តស៊ូ​ម្នាក់​នៅ​ក្នុង​រោង​ចក្រ​នោះ ព្រោះ​ថា នៅ​ក្នុង​រោង​ចក្រ​នោះ មាន​តែ​លោក​ម្នាក់​គត់​ដែល​ធ្វើ​ការនេះ​បាន​យូរ​ជាង​គេ​។ ប៉ុន្តែក្រោយ​មក​ លោក​ក៏​បាន​សម្រេច​ចិត្ត​សុំ​ឈប់​ពីការ​ងារ​នោះ ហើយ​ក៏​ងាក​មក​រក​វិស័យ​បច្ចេក​វិទ្យាវិញម្ដង។

    Tesla គឺជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គីសនី​ទំនើប​របស់​លោក​ Elon Musk

    ឆ្នាំ​1997 ម្ចាស់​ក្រុម​ហ៊ុន SpacX រូប​នេះ បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ Pennsylvania ហើយបន្ត​ការ​សិក្សា​នៅ​​សាកលវិទ្យា​ល័យ Stanford។ ក្រោយ​មក​ទៀត​ លោក​ក៏​បានដាក់​ពាក្យ​​សុំ​ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន Netscape ព្រោះ​តែ​ស្រឡាញ់​វិស័យ​បច្ចេក​វិទ្យា។ ប៉ុន្តែបំណង​របស់​លោក​​ត្រូវ​គេ​បដិសេធ។ លោក​គិត​ថា នេះ​អាច​មក​ពី​លោក​មិន​មាន​សញ្ញាបត្រ​ ឬ​បទ​ពិសោធ​ទាក់​ទិន​នឹង​កុំព្យូទ័រ។

    បើ​ទោះ​ជា​ការ​ចាប់​ផ្ដើម​របស់​លោក​មានការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែក្រោយ​មកលោក​ក៏​បាន​បង្កើត​ក្រុម​ហ៊ុន​ Zip2 និង​បាន​លក់​ទៅ​ឱ្យ​ Compaq​ ក្នុង​​ឆ្នាំ1999 ក្នុង​តម្លៃ 300លាន​ដុល្លារ​អាមេរិក។ លោក​បាន​បង្កើត Zip2 បន្ទាប់​ពី​បរាជ័យ​ក្នុងការចង់ធ្វើការនៅ Netscape។ មហា​សេដ្ឋី​រូប​នេះ ធ្លាប់​បាន​គិត​ថា ខ្លួន​ត្រូវ​តែ​បង្កើត​ក្រុម​ហ៊ុន​តូច​មួយ​ជា​មុនសិន ហើយ​បើ​បរាជ័យ លោក​អាច​វិល​ទៅ​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យា​ល័យបានទៀត​។

    Zip2 គឺជា​គេហ​ទំព័រ​មួយ​ដែល​ផ្ដល់​សេវា​ណែ​នាំ​ផ្នែក​ទេស​ចរណ៍​ឱ្យ​កាសែត​ New York Times និង Chicago Tribune។

    ក្រោយ​មក​ទៀត​ បន្ទាប់​ពី​បាន​ប្រាក់​ពី​ការ​លក់ក្រុម​ហ៊ុន Zip2 លោក​ក៏​បាន​បង្កើត​ X.com ដែល​ជា​ក្រុម​ហ៊ុន​ផ្ដល់​សេវា​កម្មផ្នែកហិរញ្ញ​វត្ថុ ដែល​ក្រោយ​មក​ក្រុម​ហ៊ុន​នេះ​បាន​ប្ដូរ​ឈ្មោះ​ទៅជា​ PayPal​ រហូត​ដល់​បច្ចុប្បន្ន។ ឆ្នាំ2002 eBay បាន​ទិញយក PayPal ក្នុង​តម្លៃ​ទឹក​ប្រាក់ 1.5ពាន់​លាន​ដុល្លារ​អាមេរិក​។

    នេះ​គឺជា​ក្រុម​ហ៊ុន​៊អវកាស SpaceX របស់​លោក​ Elon Musk

    លោក Elon Musk បន្ត​បង្កើត​ក្រុម​ហ៊ុន SpaceX ក្នុង​ឆ្នាំ2002 និង​ Tesla នៅឆ្នាំ2003។ ឆ្នាំ2016 លោក​ថែម​ទាំង​បាន​បង្កើត​ក្រុម​ហ៊ុន Neuralink ដែល​មាន​ជំនាញ​ខាង​បំពាក់កុំព្យូទ័រ​ទៅ​ក្នុង​ខួរ​ក្បាល​របស់​មនុស្ស​ ដើម្បី​តាម​ឱ្យ​ទាន់​បច្ចក​វិទ្យាបញ្ញា​សិប្បនិម្មិត។ មិនយូរ​ប៉ុន្មាន​លោក​ក៏​បង្កើត​ក្រុម​ហ៊ុន The Boring Company។

    បច្ចុប្បន្នលោក Elon Musk គឺ​ជា​មហា​សេដ្ឋីមួយ​រូប​ដែល​មាន​ឈ្មោះ​ល្បី​ល្បាញ​ក្នុង​ពិភពលោក​ ជាមួយ​នឹង​ទ្រព្យសម្បត្តិ 27.5ពាន់​លាន​ដុល្លារ​អាមេរិក​៕

     

  • ហេង…ហេង!! អាំងប៉ាវនាំលាភ សំណាងឆ្នាំថ្មីពីសាមសុង !!!

    ហេង…ហេង!! អាំងប៉ាវនាំលាភ សំណាងឆ្នាំថ្មីពីសាមសុង !!!

    ភ្នំពេញថ្ងៃទី៦ ខែមករា ឆ្នាំ២០២០៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០
    សាមសុង មានកម្មវិធីប្រូម៉ូសិនពិសេស ដោយផ្តល់ជូនអាំងប៉ាវដ៏រំភើបអស្ចារ្យជូនអតិថិជនទាំងអស់នេះរាល់ពេលជាវគ្រប់ផលិតផល សាមសុង នៅតាមហាងចែកចាយផលិតផលសាមសុងទាំងអស់ទូទាំងប្រទេស!

    សម្រាប់បងៗស្ត្រីមេផ្ទះ និងអតិថិជនទាំងអស់ដែលមានបំណងចង់ទិញបរិក្ខារអេឡិចត្រូនិចគ្រប់ប្រភេទសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ឬតាមការិយាល័យដូចជា៖ ម៉ាស៊ីនត្រជាក់, ទូរទស្សន៍, ម៉ាស៊ីនបោកសម្លៀកបំពាក់, និងទូទឹកកក ពេលនេះគឺជាឱកាសដ៏ល្អបំផុតដោយក្រុមហ៊ុន សាមសុង នឹងផ្តល់ជូនអាំងប៉ាវលាភសំណាងឆ្នាំថ្មីជាមួយនឹងការបញ្ចុះតម្លៃដ៏ធំសម្បើម និងការថែមជូនដ៏អស្ចារ្យសម្រាប់ឆ្នាំថ្មីនេះ!

    សូមរួសរាន់ឡើង…អាំងប៉ាវលាភសំណាងហេង…ហេងឆ្នាំថ្មី ពីសាមសុង កំពុងរង់ចាំលោកអ្នក!
    កុំភ្លេចណា៎…កុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតឱ្យសោះ…ចង់ដឹងថាអាំងប៉ាវឆ្នាំថ្មីពី សាមសុង ពិសេសយ៉ាងណានោះ សូមមកសាកសួរតាមហាងដោយផ្ទាល់ឥឡូវនេះ! សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចសាកសួរបាននៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232!

  • វេទិការជជែកវែកញែកដ៏អស្ចារ្យមួយដែលមានអ្នកចូលរួម១០០០ពាន់នាក់ស្តីភាពជំនួបរវាង និយោជក និង និយោជិត

    វេទិការជជែកវែកញែកដ៏អស្ចារ្យមួយដែលមានអ្នកចូលរួម១០០០ពាន់នាក់ស្តីភាពជំនួបរវាង និយោជក និង និយោជិត

    ដោយសារតែមើលឃើញពីបញ្ហាមិនចុះសម្រុង និង ប្រសិទ្ធភាពនៃការទំនាក់ទំនងរវាងបុគ្គលិកនិងម្ចាស់ក្រុមហ៊ុនដែលកើតមាននៅក្នុងបរិបទការងារនៅក្នុងសព្វថ្ងៃនេះ WORKINGNA.COM [កម្មវិធី&Websiteស្វែករក (more…)

  • លក្ខណៈពិសេសរបស់លេបថប ASUS Vivobook S15សេរីថ្មី S531 ដែលទើបនឹង មកដល់ក្នុងប្រទេសកម្ពុជាលក្ខណពិសេសរបស់ Vivobook S15

    លក្ខណៈពិសេសរបស់លេបថប ASUS Vivobook S15សេរីថ្មី S531 ដែលទើបនឹង មកដល់ក្នុងប្រទេសកម្ពុជាលក្ខណពិសេសរបស់ Vivobook S15

    1. រចនាបទទំនើបនិងទាន់សម័យជាងមុន: រូបរាងស្តើងស្អាត មានជម្រើសពណ៌ចម្រុះស្អាតសាកសមនឹងយុវវ័យសម័យថ្មី ជាមួយនឹង ការឌីហ្សាញបាតរុញឡើងខ្ពស់ដែលជំនួយដល់ប្រព័ន្ធត្រជាក់របស់ម៉ាស៊ីន អមជាមួយនឹងរូបរាងស្តើងស្រាលងាយស្រួលយកតាមខ្លួន។
    2. មុខងារនិងបច្ចេកវិទ្យាថ្មី: បច្ចេកវិទ្យា​ NanoEdge Display ក្រុមហ៊ុនASUSបានធ្វើអោយLaptopនេះសឹងតែគ្មានគែម ហើយក៏ជាLaptop Vivobook ដំបូងដែលមានបច្ចេកវិទ្យាInfrared Camera និងWifi 6។
    កាលពីថ្មីៗនេះក្រុមហ៊ុនASUS បានប្រកាសដាក់បង្ហាញLaptopជំនាន់ថ្មីសេរី Vivobook S531 ក្នុងកម្មវិធីComputexនៅក្នុងទីក្រុងតៃវ៉ាន់កាល់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩កន្លងទៅនេះ។ Vivobook S15 គឺជាLaptopដែលបានបង្កើតឡើងស្របតាមភាពជឿនលឿននិងតម្រូវការរបស់យុវវ័យសម័យថ្មី មាន​ជម្រើសពណ៌ចម្រុះស្អាតប្លែកភ្នែកចំនួន៥ពណ៌ផ្សេងៗគ្នាដូចជា ពណ៌បៃតងស្លែរ ពណ៌ផ្កាឈូក ពណ៌ខៀវ ពណ៌ខ្មៅ និង ពណ៌ទឹកប្រាក់។ ផ្ទៃខាងលើផលិតដោយលោហៈមានរចនាបទប្លែកស្អាតអមទៅដោយ Logo ASUS Vivobook នៅខាងកៀន និងមានរន្ធចេញខ្យល់ប្រសើរជាងមុន និងមានSpeakersនៅចំហៀងនៃសម្បកខាងក្រោម ជាមួយនឹងបច្ចេកវិទ្យាErgoLift ត្រជៀកLaptopរុញឡើង3.5°ដែលជំនួយដល់ការTypingអោយមានភាពងាយស្រួល។ លេបថបនេះមានទម្ងន់ស្រាលត្រឹមតែ 1.8KG ងាយស្រួលដាក់ចូលកាបូបយកតាមខ្លួន មិនធំពេកក្នុងការយួរនិងយកទៅណាមកណា។ លេបថបនេះមានបច្ចេកវិទ្យា Four-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំគ្មានគែម សឹងតែ88%នៃផ្ទៃLaptopទៅហើយគឺគែមមានប្រវែងខ្លីត្រឹមតែ5.2mmដែលជួយទៅដល់បទពិសោធន៍នៃការសម្លឹងទៅលើអេក្រង់របស់អ្នកអោយកាន់តែប្រសើរឡើង។ លេបថបនេះត្រូវបានបំពាក់CPU Core I7-8565U (Turbo Boost ដល់ទៅ 4.6GHz) និង Core I5-8265 (Turbo Boost ដល់ទៅ3.9GHz) ជំនាន់ទី8 និង GPUដាច់ របស់ក្រុមហ៊ុនNVIDIA GeForce MX250 ដែលមានអង្គចងចាំប្រភេទPCIe SSDទំហំដល់ទៅ1TB។ វាក៏ជាលេបថបដំបូងដែលបំពាក់បច្ចេកវិទ្យាInfrared (IR) Camera ដែលយើងអាចLog-inដោយមិនប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹងWindow Hello ដោយគ្រាន់តែក្រឡេកមើលទៅលើលេបថប និង បច្ចេកវិទ្យា Wi Fi 6 (802.11ax)ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យាWi Fi 5ដល់ទៅ៣ដង ហើយបច្ចេកវិទ្យានេះផ្ទុកនូវNetwork កាត់បន្ថយភាពស្ទក់យឺត75%ដែលជួយដល់ការផ្ទេរវីឌីអូ4K ដែលជួយទៅដល់អ្នកដែលមានអាជីបជាVideo Editor។ លើសពីនេះលេបថបមួយនេះបំពាក់ជាមួយនឹងប្រព័ន្ធសម្លេងរបស់បច្ចេកវិទ្យាHarmon Kardonដែលផ្តល់គុណភាពសម្លេងខ្ពស់ ល្អ បាស់បុកខ្លាំង លើសពីលេបថបដ៏ទៃ។

    ខាងក្រោមនេះគឺជាតារាងSpecsសម្រាប់ម៉ូឌែល Vivobook S531ដែលនឹងមាននៅលើទីផ្សារខ្មែរខាងមុខនេះ
    សម្រាប់ប្រិយមិត្តដែលទន្ទឹងរងចាំការមកដល់នៃលេបថបVivobook S15នេះ ក្រុមហ៊ុនASUSគឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ។ គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនASUSនឹងមានព្រឹត្តិការណ៍ដាក់សម្ភោធន៍តាំងបង្ហាញASUS Vivobook S531 នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះនៅផ្សារទំនើបអ៊ីអនម៉លសាខាទី១៕

  • ប្រសិនបើ​ស្មា​ត​ហ្វូ​ន Huawei ប្រើ Facebook ឫ Google លែង​បាន ក្រុមហ៊ុន Yako នឹង​សង់​ពេញ​ថ្លៃ!

    ប្រសិនបើ​ស្មា​ត​ហ្វូ​ន Huawei ប្រើ Facebook ឫ Google លែង​បាន ក្រុមហ៊ុន Yako នឹង​សង់​ពេញ​ថ្លៃ!

    ភ្នំពេញ ថ្ងៃទី 8 មិថុនា ឆ្នាំ 2019 ៖ ក្រុមហ៊ុន Yako Technology Cambodia.,Ltd ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ធ្វើ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​កាលពី​ម្សិលមិញ នៅ Hard Rock Café ដើម្បី​ឆ្លើយតប​ទៅ​និង​ព័ត៌មានផ្សេងៗពី​ផលិតផល Huawei។

    លោក Jonny នាយក​ផ្នែក​ហរិញ្ញវត្ថុ​របស់​ក្រុមហ៊ុន Yako Technology បានធ្វើ​សេចក្តីថ្លែងការណ៍​ថា “ ប្រសិនបើ       ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត Huawei ណាមួយ ដែល​បាន​ចែកចាយ​ដោយ​ក្រុមហ៊ុន​យ៉ា​កូ ទាំង​ម៉ូ​ដែល​ចាស់​និង​ម៉ូ​ដែល​កំពុងមាន​លក់​នៅលើ​ទីផ្សារ មាន​បញ្ហា​ក្នុងការ​ប្រើប្រាស់ Facebook, YouTube, Google Gmail, Google Map ក្រុមហ៊ុន​យ៉ា​កូ នឹងធ្វើ​ការទទួលខុសត្រូវ ចំពោះ​អតិថិជន។ ប្រសិនបើ បន្ទាប់ពី​ការត្រួតពិនិត្យ ឫ​ការជួសជុល​ដោយ ក្រុមហ៊ុន​យ៉ា​កូ រួចហើយ ប៉ុន្តែ​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ នៅតែមាន​បញ្ហា ក្រុមហ៊ុន​យ៉ា​កូ នឹង​ធានា​ទិញ​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ ក្នុងតម្លៃ​ដែល​ក្រុមហ៊ុន​បាន​លក់​ជូន​អតិថិជន ដោយ​អតិថិជន​គ្រាន់តែ​បង្ហាញ​នូវ​វិក័យប័ត្រ​របស់ខ្លួន”

    សេចក្តីថ្លែងការណ៍​នេះ ហាក់បីដូចជា​ធ្វើ​ឲ្យ​អតិថិជន​នៅ​ប្រទេស​កម្ពុជា កាន់​តែមាន​ទំនុកចិត្ត និង​មិនមាន​ការព្រួយបារម្ភ​ទៀតឡើយ លើ​ស្មា​ត​ហ្វូ​ន​ឫ​ថេ​ក​ប្លេ​ត Huawei។ ក្រុមហ៊ុន Yako Technology បាន​ដំណើរការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុ​ជាជាង 12 ឆ្នាំ​មកហើយ។ ក្រុមហ៊ុន​តែងតែ​យកចិត្តទុកដាក់​លើ​អតិថិជន ដើម្បី​ឲ្យ​ប្រាកដថា​ពួកគេ​ទទួលបាន​បទពិសោធន៍​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់​ផលិតផល Huawei ដោយមាន​ការពេញចិត្ត និង​តែងតែ​ផ្តល់​សេវាកម្ម​នានា​បន្ទាប់ពី​ការលក់​ជូន​អតិថិជន។

    ប្រសិនបើ​អ្នក​ឫ​មិត្តភក្តិ​របស់​អ្នក​ដែល​កំពុង​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត Huawei មាន​បញ្ហា​ទាំងនេះ អ្នក​អាច យក​ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​ត​នោះ ទៅ​ហាង​ទូរ​សព្ទ​ដែល​អ្នក​បាន​ទិញ។ ក្រុមការងារ​របស់​ក្រុមហ៊ុន Yako នឹង​ត្រួត        ពិនិត្យ និង​ផ្តល់​ដំណោះស្រាយ​ដូច​អ្វីដែល​បាន​សន្យា។ ដូច្នេះ សូម​អតិថិជន​ទាំងអស់ កុំ​បារម្ភ​ឲ្យ​សោះ​ថា ស្មា​ត​ហ្វូ​ន​ឫ​ថេប​ប្លេ​តរបស់​អ្នក នឹង​ក្លាយជា​ដុំថ្ម ដូច​ពាក្យ​ពាក្យ​ចចាមអារ៉ាម៕

     

  • ប្រជាជនកម្ពុជាកំពុងទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ដែលជាមធ្យោបាយថ្មីក្នុងការទូទាត់

    ប្រជាជនកម្ពុជាកំពុងទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ដែលជាមធ្យោបាយថ្មីក្នុងការទូទាត់

    ភ្នំពេញ៖ ថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2019 ថ្ងៃនេះ ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជាកំពុងតែទទួលយកការទូទាត់ប្រាក់តាមរយៈឌីជីថល ពីមួយឆ្នាំទៅមួយឆ្នាំចំនួន 43% លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់វីសាកាត និងមានការកើនទ្បើងរហូតដល់ 58% បើគណនាលើចំនួនប្រតិបត្តិការ ។

    ទិន្នន័យនេះបានមកពីការប្រៀបធៀបលើការចំណាយរវាងឆ្នាំ 2017 ដល់ឆ្នាំ 2018 យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបទក្នុងការបង់ប្រាក់របស់អតិថិជនប្រើប្រាស់វីសាកាត ក្នុងឆ្នាំ 2018 ។ តាមរយៈការសិក្សានេះបានរកឃើញថាប្រជាពលរដ្ឋកម្ពុជាប្រហែល 1/3 រំពឹងថាការទូទាត់ប្រាក់តាមរយៈប្រព័ន្ធឌីជីថលនឹងមានប្រជាប្រិយភាព ដោយសារតែវាមានភាពងាយស្រួល និងសុវត្ថិភាព បើប្រៀបធៀបជាមួយនឹងការប្រើសាច់ប្រាក់សុទ្ធ ហើយទន្ទឹមនឹងនោះដែរប្រជាជនកម្ពុជា 54% ជឿជាក់ថាសេដ្ឋកិច្ចនឹងរីកចម្រើនវិវត្តទៅ ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនៅក្នុងរយៈពេលប្រាំពីរឆ្នាំ ខាងមុខនេះ។

    តាមរយៈការសិក្សានេះក៏បានរកឃើញផងដែរថា អតិថិជនអ្នកប្រើប្រាស់បានមើលឃើញ និងបានព្យាករណ៍ថា ការទូទាត់ប្រាក់តាមរយៈអេឡិចត្រូនិកទំនងជាត្រូវបានប្រើប្រាស់នាពេលអនាគត ក្នុងនោះពួកគេរំពឹងថាការទូទាត់បែបនេះនឹងត្រូវបានប្រើប្រាស់នៅតាមបណ្តាផ្សារទំនើប 79% ហើយ 61% នៅក្នុងផ្សារទំនើបធំៗ និង 49% នៅក្នុងហាងទំនិញជាច្រើនទៀត។

    អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ប្រជាជនកម្ពុជាមានភាពសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ច ដោយយោងទៅលើការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ថាមានកំណើន GDP 7% នៅឆ្នាំនេះ និង មានការថយចុះក្រោម 7% បន្តិចនៅឆ្នាំក្រោយ។ ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះ បានធ្វើឲ្យយើងមានការរំពឹងទុកថាប្រព័ន្ធនៃការទូទាត់ប្រាក់របស់ប្រទេសយើង នឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកឯក្រុមហ៊ុនវីសា ក៏មានការរំភើបរីករាយក្នុងការធ្វើការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ បណ្តាពាណិជ្ជករ និងអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត។
    ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះនៃការទទួលយកបច្ចេកវិទ្យាទូទាត់ប្រាក់បែបថ្មីនេះផងដែរ តាមរយៈការស្រាវជ្រាវ បានបង្ហាញថា 24% នៃអ្នកដែលត្រូវបានស្ទង់មតិ ចាប់អារម្មណ៍ទៅលើការទូទាត់តាមរយៈ ទូរស័ព្ទដៃ ដោយក្នុងនោះ 1/3 មានចំណាប់អារម្មណ៍ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ។ បើយើងងាកមកនិយាយពីការបង់ប្រាក់តាមរយៈទូរស័ព្ទដៃវិញ ការសិក្សាមួយនេះក៏បានរកឃើញដែរថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់តាមរយៈទូរស័ព្ទដៃទៅលើផលិតផល និងសេវាកម្មឈានមុខមួយចំនួនទាក់ទងនឹងផ្នែកសុខភាព កីឡា ការទិញលក់រាយ ការកំសាន្តនិង ដំណើរទេសចរណ៍ ជាដើម។

    មួយភាគបីនៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើនដោយក្រុមហ៊ុន វីសា នៅកម្ពុជា កាលពីចុងឆ្នាំមុន។ មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់នៅក្នុងហាងទំនិញជាង 1,326 កន្លែង ដែលចំនួននេះកើនឡើងទ្វេដងបើប្រៀបធៀបជាមួយនឹងចំនួននៃហាងទំនិញនៅពេលដែលបច្ចេកវិទ្យានេះទើបត្រូវបានដាក់ឱ្យដំណើរការ។

    អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា “យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការទទួលយកបរិបទថ្មីទាក់ទងនឹងការទូទាត់ប្រាក់តាមរយៈឌីជីថល។ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាលនិង ធនាគារជាដៃគូរបស់យើង ក្នុងការណែនាំនូវការទូទាត់ប្រាក់តាមរយៈភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត និង ងាយស្រួល ព្រមទាំងមានសុវត្ថិភាព ក្នុងការបង់ប្រាក់ និង ទទួលប្រាក់ សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

    អំពីក្រុមហ៊ុនVisa

    Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីក ចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិ ក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាន និងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគត cashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត៕

    ព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html និង @VisaNews.

  • ជាងសំណង់​ដៃ​សំណាង​ម្នាក់​ ​នៅ​ខេត្តស្វាយរៀង​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ

    ជាងសំណង់​ដៃ​សំណាង​ម្នាក់​ ​នៅ​ខេត្តស្វាយរៀង​ ​ឈ្នះ​រង្វាន់​ ​១០០លាន​រៀល​ ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ

    ​​ទឹកប្រាក់​ ​១០០លាន​រៀល​ ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បន្ត​ធ្លាក់​ទៅដល់​ដៃ​បុរស​ម្នាក់​ដែល​មានឈ្មោះ​ ​ឆឺយ​ ​សូវៀត​ ​អាយុ​ ​៣៨​ ​ឆ្នាំ​ ​បច្ចុប្បន្ន​មានមុខ​របរ​ជាជាង​សំណង់​ ​ភូមិ​ព្រៃ​តា​ញ៉យ​ ​ឃុំ​ខ្សែ​ត្រ​ ​ស្រុក​កំពង់រោទិ៍​ ​ខេត្តស្វាយរៀង​។​ ​

    ​នៅចំពោះមុខ​ក្រុមការងារ​ ​ជា​អ្នកតំណាង​ក្រុមហ៊ុន​ចុះទៅ​ប្រគល់​ទឹកប្រាក់​ចំនួន​ ​១០០លាន​រៀល​ ​ដល់កន្លែង​ស្នាក់នៅ​ផ្ទាល់​ដែល​ស្ថិតនៅ​ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ ​លោក​ ​ឆឺយ​ ​សូវៀត​ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​សព្វថ្ងៃ​នេះ​ជីវភាព​គ្រួសារ​គឺ​មិន​ធូរធារ​នោះ​ទេ​ ​ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើជា​ជាងសំណង់​ ​ដើម្បី​បាន​ចំណូល​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ ​និង​មើលជំងឺ​ម្តាយ​។​ ​លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ ​៖​ ​ដោយឡែក​ ​កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​ ​ក្រោយ​សម្រាក់​ពី​ការងារ​ ​ហើយ​ឃើញ​កូនជាង​ហត់​អស់កម្លាំង​ ​លោក​ក៏បាន​ទិញ​ភេសជ្ជៈ​ ​ខា​រ៉ា​បាវ​ ​ចំនួន៥កំប៉ុង​ ​ពី​អ្នកលក់​ដែល​ស្ថិតនៅ​ជិត​កន្លែង​ធ្វើការ​ ​ដើម្បី​ចែក​ឱ្យ​កូនជាង​ទទួលទាន​ ​និង​ទុក​មួយ​កំប៉ុង​ទទួលទាន​ខ្លួនឯង​ ​។​ ​លុះ​ពេល​គាស់​ក្រវិល​កំប៉ុង​ ​ក៏​ឃើញ​មាន​រង្វាន់១០០លាន​រៀល​នៅនឹង​ក្រវិល​កំប៉ុង​តែម្ដង​។​ ​ភ្លាម​នោះ​ ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​ ​ត្រេកអរ​ជា​ខ្លាំង​ ​ហើយក៏​ស្រែក​ប្រាប់​កូនជាង​ ​និង​អ្នកលក់​ ​ព្រមទាំង​មនុស្ស​នៅ​ជិត​គ្នា​ឱ្យ​ជួយ​មើល​ ​ហើយក៏​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ដែល​មាននៅ​នឹង​ក្រវិល​កំប៉ុង​ស្រាប់​ ​។​ ​ក្រោយពី​ទទួល​បាន​ប្រាក់​រង្វាន់​ធំ​ ​១០០លាន​រៀល​នេះ​ ​លោក​នឹង​យក​ទៅ​សងបំណុល​គេ​ ​និង​ព្យាបាល​ជំងឺ​ម្តាយ​ ​ព្រមទាំង​ជំងឺ​ខ្លួនឯង​ដែល​កំពុង​មាន​ប្រចាំ​កាយ​ ​ហើយ​ទុក​មួយចំនួន​ទៀត​សម្រាប់​បង្កើត​មុខរបរ​លាង​ម៉ូតូ​នៅមុខ​ផ្ទះ​ ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ ​។​ ​

    សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ ​ក្រុមហ៊ុន​ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ខា​រ៉ា​បាវ​ ​បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹក​សន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ​រហូតដល់​ ​១០០លាន​រៀល​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ម៉ូតូ​ ​HONDA​ ​Dream​ ​ចំនួន៦០​ ​រង្វាន់​ ​,​ ​ទូរស័ព្ទ​ដៃ​ ​iPhone​ ​ចំនួន៦០​ ​រង្វាន់​ ​រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់1ក​ប៉ុង​ ​រាប់​លាន​កំប៉ុង​ ​ដោយ​គ្មាន​ការកំណត់​នោះ​ទេ​ ​។​ ​សូម​ចំណាំ​ ​៖​ ​សម្រាប់​រង្វាន់​ពិតប្រាកដ​ ​គឺ​មានតែ​នៅ​សម្បក​កំប៉ុង​ ​ដែល​មាន​អក្សរខ្មែរ​ជា​សញ្ញាសម្គាល់​តែប៉ុណ្ណោះ​ ​៕​

  • កូនសិស្សលោកម្នាក់មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    កូនសិស្សលោកម្នាក់មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃកុមារាម្នាក់ដែលមានឈ្មោះ (more…)