វេទិការជជែកវែកញែកដ៏អស្ចារ្យមួយដែលមានអ្នកចូលរួម១០០០ពាន់នាក់ស្តីភាពជំនួបរវាង និយោជក និង និយោជិត

ដោយសារតែមើលឃើញពីបញ្ហាមិនចុះសម្រុង និង ប្រសិទ្ធភាពនៃការទំនាក់ទំនងរវាងបុគ្គលិកនិងម្ចាស់ក្រុមហ៊ុនដែលកើតមាននៅក្នុងបរិបទការងារនៅក្នុងសព្វថ្ងៃនេះ WORKINGNA.COM [កម្មវិធី&Websiteស្វែករកការងារធ្វើ] បានផ្ដួចផ្ដើមជាគំនិតបង្កើតឡើងកម្មវិធីមួយដំបូងគេដែលមិនធ្លាប់មានពីមុនមក “វេទិការជំនួបរវាងនិយោជកនិងនិយោជិក” ។ គោលបំណងនៃការបង្កើតវេទិការនេះឡើងគឺ ដើម្បីផ្ដល់ឪកាសអោយបុគ្គលិកអាចពិភាក្សាក៏ដូចជាធ្វើការតស៊ូមតិចោទសួរពីបញ្ហា តម្រូវការ ក៏ដូចជាទុក្ខកង្វល់ផ្សេងៗដែលមិនមានឪកាសក្នុងការបង្ហាញពីមុនមកទៅកាន់វាគ្មិនតំណាងភាគីនិយោជក ។ ទន្ទឹមនឹងនេះវាក៏ជាពេលមួយដែលល្អ សម្រាប់វាគ្មិនតំណាងនិយោជកបានស្វែងយល់ និង ពិភាក្សាតបតរទៅនឹងការលើកឡើងរបស់បុគ្គលិកទៅវិញក្នុងគោលបំណងស្វែងរកចំណុចសមមូលរវាងភាគីទាំងសងខាងដើម្បីការអភិវឌ្ឍខ្លួន និង ស្ថាប័នទាំងមូល ។

“វេទិការជំនួបរវាងនិយោជកនិងនិយោជិក” រៀបចំឡើងដោយ WORKINGNA.COM ត្រូវបានធ្វើឡើងប្រកបដោយភាពជោគជ័យជាមួយនឹងផ្លែផ្កាជាច្រើន កាលពីនៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១9 នៅ CKCC ក្រោមអធីបតីភាពវាគ្មិនដែលជាបុុគ្គលល្បីនិងមានបទពិសោធន៍ច្រើនក្នុងជំនួញដូចជា Dr. Im Sothearith [Director of Sales, Khmer Beverage], អ្នកស្រី You Bory [CEO, TEDP], អ្នកស្រី Khun Pisey [CEO, CAREERSFINDER] និង លោក Bun Park [CEO, CAMAZOON] ជាតំណាងភាគីខាងនិយោជក ។ វេទិការបានប្រព្រឹត្តទៅយ៉ាងរលូនជាមួយនឹងការចូលរួមពីទស្សនិកជនជិត ១០០០នាក់ ដែលជា និស្សិត ម្ចាស់អាជីវកម្ម និង និយោជិក ពីបណ្ដាស្ថាប័នផ្សេងៗ ។ អ្នកចូលរួមទាំងឡាយមានការ គាំទ្រ និង បានបព្ចេាញជាមតិយោបល់ ជាសំនួរជាច្រេីនមកកាន់វាគ្មិន ក៏ដូចជាយុវជនស្ម័គ្រចិត្តរបស់យេីង ។ សំណួរល្អៗជាច្រេីនបានត្រូវលេីកឡេីង ដែលបានញាុំងអោយកម្មវិធីរបស់យេីងប្រកបទៅមុខដោយ ភាពរលូន ។

នៅក្នុងកម្មវិធីនេះផងដែរក៏មានការចែករំលែកពីគន្លឹះសំខាន់ៗមួយចំនួនទាក់ទងទៅនឹងការរៀបចំផែនការអាជីពការងារជូនទៅដល់បណ្ដាទស្សនិកជនដែលជានិស្សិត និង និយោជិកពីសំណាកវាគ្មិន Dr. Im Sothearith និង អ្នកស្រី Khun Pisey ។ លើសពីនេះទៅទៀតនោះ អ្នកចូលរួមក៏បានយល់ដឹងពីការប្រើប្រាស់ និង មុខងារពិសេសដូចជាបង្កើត CV online, VIDEO CV, Target Annoucement, របស់ WORKINGNA.COM ដែលជាកម្មវិធី&Websiteសម្រាប់ស្វែករកការងារធ្វើតាមបែប DIGITAL, ងាយស្រួល

Advertisement