រដ្ឋមន្ត្រីការបរទេសអាមេរិកាំង លោក Mike Pompeo បានអះអាងថា សហរដ្ឋអាមេរិកនឹងប្រើគ្រប់មធ្យោបាយដើម្បីរំដោះអតីតទាហានពិសេសអាមេរិកាំង2រូបដែលសង្ស័យថាត្រូវបានវ៉េណេស៊ុយអេឡាចាប់ខ្លួននាពេលថ្មីៗនេះ។
>ព័ត៌មានទាក់ទង: អតីតទាហានពិសេសអាមេរិកាំងសារភាពថា លោក Trump នៅពីក្រោយ “ផែនការចាប់ជំរឹត” ប្រធានាធិបតីវ៉េណេស៊ុយអេឡា
“យើងនឹងចាប់ផ្ដើមធ្វើការកំណត់យុទ្ធសាស្ត្រដើម្បីរំដោះ បើសិនជាជនជាតិអាមេរិកាំងត្រូវវ៉េណេស៊ុយអេឡាចាប់ខ្លួន”។ លោក Mike Pompeo ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលនិយាយអំពីការប្រកាសរបស់ទីក្រុង Caracas ដែលថា ពួកគេកំពុងឃុំខ្លួនអតីតទាហានពិសេសអាមេរិកាំង2រូប ដែលបានចូលរួមក្នុងការវាយឆ្មក់មិនបានសម្រេចមួយនៅឆ្នេរសមុទ្រប្រទេសនេះកាលពីថ្ងៃទី4ឧសភា។
លោក Mike Pompeo អះអាងថា សហរដ្ឋអាមេរិកចង់នាំពលរដ្ឋទាំងអស់របស់ខ្លួនត្រឡប់មកស្រុកវិញ។ លោកថា “បើសិនជារដ្ឋាភិបាលរបស់លោក Maduro សម្រេចចិត្តឃាត់ខ្លួនពួកគេ សហរដ្ឋអាមេរិកនឹងប្រើគ្រប់មធ្យោបាយដែលមានស្រាប់ ដើម្បីនាំពួកគេត្រឡប់មកប្រទេសវិញឱ្យបាន”។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃទី4ឧសភា បានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះបានទប់ស្កាត់ “ការឈ្លានពាន” ពីដែនសមុទ្រ ហើយបានកម្ទេចទាហានស៊ីឈ្នួល8នាក់ និងចាប់ខ្លួនខ្មាន់កាំភ្លើងជាច្រើននាក់ រួមទាំងពលរដ្ឋអាមេរិកាំង2នាក់ ក្នុងនោះម្នាក់ឈ្មោះ Luke Denman អាយុ34ឆ្នាំ និងម្នាក់ទៀតឈ្មោះ Airan Berry អាយុ41ឆ្នាំ។

ទូរទស្សន៍វ៉េណេស៊ុយអេឡា កាលពីម្សិលមិញបានចាក់ផ្សាយវីដេអូមួយដែលមានឈ្មោះ Luke Denman កំពុងសារភាពកំហុសរបស់ខ្លួន។ នៅក្នុងវីដេអូនោះ Denman បានឱ្យដឹងថា ខ្លួនត្រូវបានអតីតទាហានពិសេសអាមេរិកាំងឈ្មោះ Jordan Goudreau ជ្រើសរើសកាលពីខែធ្នូ2019 ដោយសន្យាថា នឹងឱ្យប្រាក់ឈ្នួល100,000ដុល្លារដើម្បីបង្វឹកខ្មាន់កាំភ្លើងរាប់សិបនាក់ ក្នុងបំណងវាយដណ្ដើមព្រលានយន្តហោះមួយនៅទីក្រុង Caracas ដើម្បីចាប់ជំរឹត និងនាំខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro ទៅកាន់សហរដ្ឋអាមេរិក។ Denman ក៏បាននិយាយថា “ប្រធានាធិបតី Donald Trump” នៅពីក្រោយការវាយឆ្មក់នេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសវ៉េណេស៊ុយអេឡា Tarek William Saab មុននោះបានចោទប្រកាន់បក្សប្រឆាំងដែលមានលោក Juan Guaido ជាដើមថា បានចុះកិច្ចសន្យាជួលទាហានស៊ីឈ្នួល ដោយប្រើប្រាស់ខ្ទង់ប្រាក់ពីគណនីរបស់បណ្ដាក្រុមហ៊ុនប្រេងរបស់រដ្ឋដែលកំពុងត្រូវបានសហរដ្ឋអាមេរិកកាន់កាប់។ លោករដ្ឋមន្ត្រីក៏បានបង្ហាញអំពីរូបភាពនៃកិច្ចសន្យារវាង Guaido និង Goudreau ដើម្បីជាភ័ស្ដុតាងទៀតផង។
ភាគីអាមេរិកាំង មានប្រធានាធិបតី Donald Trump និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Mark Esper រួមនឹងរដ្ឋមន្ត្រីការបរទេស Mike Pompeo សុទ្ធតែបានច្រានចោលការចោទប្រកាន់ពីភាគីប្រទេសវ៉េណេស៊ុយអេឡា ដែលថា សហរដ្ឋអាមេរិកនៅពីក្រោយខ្នងការវាយឆ្មក់របស់ក្រុមទាហានស៊ីឈ្នួល៕
ប្រភព៖ សារព័ត៌មានបរទេស


4. ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នឹងកាត់បន្ថយចំនួនសាខា និងកាត់បន្ថយចំនួនបុគ្គលិក លឿនជាងផែនការដែលបានរៀបចំទុក ដោយសារតែវិបត្តិកូវីដ-19 បានធ្វើឱ្យអតិថិជននាំគ្នាងាកមកប្រើប្រាស់សេវាកម្ម E-Banking យ៉ាងច្រើនវិញម្ដង។
2. ធុរកិច្ចបញ្ជូនទំនិញ និងអាហារ…ដោយសារតែវិបត្តិកូវីដ-19 ដែលមនុស្សម្នាត្រូវស្ថិតនៅក្នុងផ្ទះ ធ្វើឱ្យមានការបញ្ជាទិញម្ហូបអាហារ និងទំនិញតាមអនឡាញកាន់តែច្រើនឡើង និងក្លាយជារបៀបរបបជីវិតថ្មីមួយដែលមនុស្សមានទម្លាប់ ទើបបណ្ដាលឱ្យធុរកិច្ចបញ្ជូនអាហារ និងទំនិញ មានសញ្ញាថា នឹងរីកធំធាត់ឡើងយ៉ាងឆាប់រហ័ស។
ធុរកិច្ចដែលបានទទួលផលប៉ះពាល់ពីវិបត្តិកូវីដ-19 បានធ្វើឱ្យអ្នកខ្លះដែលដើមទុនវិនិយោគមិនច្រើនគ្រប់គ្រាន់ ត្រូវបិទដំណើរការ ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ កន្លែងម៉ាស្សា និងស្ប៉ា រោងចក្រឧស្សាហកម្ម ជាដើម៕

Denman និង Berry ត្រូវបានចាប់ខ្លួនដោយកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា បន្ទាប់ពីបានធ្វើសកម្មភាពវាយឆ្មក់បរាជ័យនៅទីក្រុង La Guaira របស់ប្រទេសវ៉េណេស៊ុយអេឡេ។ អតីតទាហានពិសេស Jordan Goudreau ក្រោយមកក៏បានទទួលស្គាល់ថា បានរៀបផែនការសម្រាប់វាយឆ្មក់នេះមែន។




ទោះជាការឆ្លងរាលដាលរបស់ជំងឺគ្រុនផ្ដាសាយធំអេស្ប៉ាញ អាចត្រូវបានបំភ្លេច ឬរលុបបាត់ពីការចងចាំរបស់មនុស្សម្នា ឬបាត់ពីក្នុងទំព័រប្រវត្តិសាស្ត្រពិភពលោកក៏ពិតមែន តែការឆ្លងរាលដាលដ៏ធំរបស់មេរោគកូវីដ-19 ដែលកំពុងកើតឡើងនៅពេលនេះ បានរើកកាយការចងចាំ ដាស់ស្មារតី និងដាស់តឿនមនុស្សលោក ឱ្យដឹងពីភាពធ្ងន់ធ្ងររបស់រោគរាតត្បាតដែលបាននាំមហាហាយនៈមកឱ្យពិភពលោកកាលពីជាង 100ឆ្នាំមុនដែរ៕
ដើម្បីកាត់បន្ថយឥទ្ធិពលរបស់វីរុសCOVID-19 មន្ទីរបញ្ចកោណបានចេញបញ្ជា ហាមមិនឱ្យកងទ័ពអាមេរិកាំងផ្លាស់ទីទូទាំងសកលលោក និងបានបញ្ចេញវិធានការផ្សេងៗទៀត។ ចំពោះអង្គភាពពិសេសដូចជា NORAD ជាដើម ថ្នាក់ដឹកនាំមានប្រតិកម្មដោយឡែក និងជាពិសេស។
