ក្រុមអ្នកវិទ្យាសាស្ត្រដែលមានសមាជិកចំនួន53នាក់នឹងប្រើប្រាស់ប្រព័ន្ធកំណត់ទីតាំង(GPS)នៃផ្កាយរណប់ Beidou រួមនឹងឧបករណ៍សិក្សាស្រាវជ្រាវផ្សេងទៀតរបស់ចិន សម្រាប់បេសកកម្មវាស់វែងកំពូលភ្នំនេះឡើងវិញ។
ក្រុមអ្នកវិទ្យាសាស្ត្រចិនបានទៅដល់ជើងភ្នំនៅតំបន់ស្វយ័តទីបេត៍តាំងពីថ្ងៃទី2មីនាដើម្បីត្រៀមសម្រាប់បេសកកម្មវាស់វែងកម្ពស់របស់កំពូលភ្នំ អេវឺរ៉េស(Everest) នេះបើតាមសារព័ត៌មាន SCMP ចុះផ្សាយកាលពីថ្ងៃទី1ឧសភា។ កំពូលភ្នំអេវឺរ៉េសនៃជួរភ្នំហ៊ីម៉ាឡាយ៉ា ស្ថិតនៅចន្លោះព្រំដែនរបស់ប្រទេសនេប៉ាល់ និងប្រទេសចិន។ ប្រទេសទាំង2នេះ តាំងពីយូរយារណាស់មកហើយ តែងតែនិយាយមិនត្រូវគ្នាអំពីកម្ពស់នៃកំពូលភ្នំអេវ៉ឺរ៉េសនេះ ដែលប្រទេស1គិតទាំងស្រទាប់ទឹកកកនិងព្រិលដែលនៅពីលើកំពូលភ្នំ ចំណែកប្រទេស1ទៀតគិតត្រឹមតែថ្មដែលនៅខ្ពស់ជាងគេបង្អស់។
កាលពីឆ្នាំ2005 អ្នកវិទ្យាសាស្ត្រចិន1ក្រុមបានធ្វើការវាស់វែងកម្ពស់របស់កំពូលភ្នំនេះ ទាំងកម្ពស់ត្រឹមថ្ម និងកម្ពស់ត្រឹមព្រិលនៅពីខាងលើ។ ប្រទេសចិនបានប្រកាសថាកម្ពស់របស់កំពូលភ្នំអេវឺរ៉េសរាប់ត្រឹមថ្មដែលមានកម្ពស់8,844.43ម៉ែត្រគឺជាតួលេខត្រឹមត្រូវបំផុត គិតត្រឹមពេលនោះ។
ចំណែកប្រទេសនេប៉ាល់វិញ គិតថា គួរតែរាប់បញ្ចូលទាំងទឹកកកនៅពីខាងលើ ដែលនេះមានន័យថា វាមានកម្ពស់8,848ម៉ែត្រ។ នេះក៏ជាតួលេខដែលត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងពិភពលោក។ ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថាទឹកកក និងព្រិលនៅលើកំពូលភ្នំប្រហែលជាបានថយចុះជាច្រើនសង់ទីម៉ែត្រ ក្រោយគ្រោះរញ្ជួយដីកម្លាំង7.8រិចទ័រកាលពីឆ្នាំ2015។ បម្រែបម្រួលនៃល្បឿនខ្យល់ក៏ប៉ះពាល់ដល់កម្ពស់របស់កំពូលភ្នំនេះដែរ។
កាលពីខែតុលាឆ្នាំមុន នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនភីងទៅកាន់ប្រទេសនេប៉ាល់ ប្រទេសទាំង2បានយល់ព្រមសហការគ្នាលើបញ្ហាមួយចំនួន ក្នុងនោះក៏មានបញ្ហាទាក់ទិននឹងកំពូលភ្នំអេវឺរ៉េសផងដែរ។ ប្រទេសទាំង2ក៏បានចាត់ទុកថា កំពូលភ្នំនេះគឺជានិមិត្តរូបសម្រាប់មិត្តភាពរវាងប្រទេសចិន និងនេប៉ាល់ទៀតផង។
លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីខាងលើនេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការសិក្សាអំពីធរណីមាត្រ។ ទិន្នន័យស្ដីអំពីកម្រាស់ពិតប្រាកដរបស់ព្រិលលើកំពូលភ្នំ ល្បឿនខ្យល់ និងឧតុនិយមដែលប្រមូលបានពីការសិក្សាស្រាវជ្រាវនៅលើកំពូលភ្នំអេវឺរ៉េសនេះក៏នឹងជួយឱ្យអ្នកវិទ្យាសាស្ត្រតាមដានទន្លេទឹកកក ព្រមទាំងអាចការពារបរិស្ថានជីវសាស្ត្រផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស


10ឆ្នាំ ក្រោយពីរឿងហេតុនោះកើតឡើង ពេលនេះ ណាអូមិ មានអាយុ 29ឆ្នាំ នាងធ្វើការនៅក្នុងទីក្រុងតូក្យូ ក្នុងក្រុមហ៊ុនដែលធ្វើការងារពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មជនពិការ ចំណែករីអូតៈ នៅតែរស់នៅជាមួយម្ដាយនៅឯស្រុកកំណើត ប៉ុន្តែពេលនេះ គេមិនមែនជាក្មេងដែលរង់ចាំតែពឹងលើអ្នកដទៃគ្រប់ពេលវេលាដូចកាលពីមុនទៀតឡើយ


លោក Hogan Gidley បានឱ្យដឹងថា “ប្រធានាធិបតី និងអនុប្រធានាធិបតី សុទ្ធតែត្រូវបានធ្វើតេស្តរកមេរោគរួចហើយ និងទទួលបានលទ្ធផលអវិជ្ជមានជាមួយវីរុសនេះ។ បច្ចុប្បន្ន សុខភាពរបស់លោកទាំង2 មិនមានបញ្ហាអ្វីនោះទេ”។

សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគកូរ៉ូណាធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប1,290,242នាក់ និងអ្នកស្លាប់សរុប76,864នាក់ ក្នុងមានអ្នកជំងឺថ្មីចំនួន32,191នាក់ និងអ្នកស្លាប់ថ្មីមានចំនួន2,674នាក់។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងរោងចក្រផលិតគីមីមួយនៅក្នុងទីក្រុង Visakhapatnam នៅវេលាម៉ោង2និង30នាទីទៀបភ្លឺនៃថ្ងៃទី7ឧសភានេះ (ម៉ោង4ទៀបភ្លឺនៅកម្ពុជា) នៅពេលដែលឧស្ម័នហ្គាសបានជ្រាបចេញពីអាងផ្ទុកគីមី5,000តោន ដោយសារតែមិនបានត្រួតពិនិត្យចាប់ពីខែមិនាព្រោះបញ្ហា COVID-19។ ហេតុការណ៍នេះបានបណ្ដាលឱ្យមានមនុស្សស្លាប់យ៉ាងតិច5នាក់ ខណៈដែល20នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់។ សមត្ថកិច្ចឱ្យដឹងថា ចំនួនអ្នកស្លាប់នឹងកើនឡើងបន្តទៀត។
ជនរងគ្រោះប្រមាណជា1,000នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានអាការឈឺក្បាល ក្អួត និងពិបាកដកដង្ហើម។ មនុស្សមួយចំនួនក៏បាននិយាយថា ពួកគេស្រវាំងភ្នែក និងរមាស់ស្បែកផងដែរ។
ប៉ុន្តែ India Times បានឱ្យដឹងថា មនុស្សយ៉ាងតិច8នាក់បានស្លាប់ និង5,000នាក់បានធ្លាក់ខ្លួនឈឺ។ ហេតុការណ៍នេះក៏បាននាំឱ្យប្រជាជនដែលរស់នៅក្នុងរង្វង់ចម្ងាយ3គមពីរោងចក្រគីមីខាងលើ មានការភ័យស្លន់ស្លោផងដែរ៕
