CDC របស់ សហរដ្ឋអាម៉េរិក បានផ្ដល់អនុសាសន៍ដល់ពលរដ្ឋថា គួរចាក់វ៉ាក់សាំង Pfizer ឬ Moderna ជំនួសវ៉ាក់សាំង Johnson & Johnson ព្រោះតែមានការព្រួយបារម្ភអំពីហានិភ័យនៃបញ្ហាឈាមកកដោយសារតែវ៉ាក់សាំងនេះ។
«អនុសាសន៍ដែលត្រូវបានលើកឡើងនៅក្នុងថ្ងៃនេះ សង្កត់ធ្ងន់ទៅលើការសន្យារបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់ អាម៉េរិក ស្ដីពីការផ្ដល់ព័ត៌មានប្រកបដោយវិទ្យាសាស្ត្រទៅតាមពេលវេលាជាក់ស្ដែងដល់ប្រជាជន» ប្រធាន CDC របស់ អាម៉េរិក លោកស្រី Rochelle Walensky បានប្រកាសដូច្នេះកាលពីថ្ងៃទី ១៦ ធ្នូ ២០២១។
ក្រុមប្រឹក្សាវ៉ាក់សាំងរបស់ CDC អាម៉េរិក មុននោះបានបោះឆ្នោតយល់ស្របទៅនឹងអនុសាសន៍នេះ ដោយសារតែហានិភ័យនៃបញ្ហាបង្កកំណកឈាមរបស់វ៉ាក់សាំង Johnson & Johnson។ CDC អាម៉េរិក បានណែនាំពលរដ្ឋ ចាក់វ៉ាក់សាំងណាដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុត ដូចជា Pfizer និង Moderna ជាដើម។

គិតត្រឹមខែកញ្ញា សហរដ្ឋអាម៉េរិក មានករណីស្លាប់ចំនួន ៩ នាក់ ដែលទាក់ទងនឹងបញ្ហាឈាមកក បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងរបស់ Johnson & Johnson។ ៧ នាក់ ក្នុងចំណោមនោះ មានអាយុចាប់ពី ២៨ ឆ្នាំ ដល់ ៦២ ឆ្នាំ និងមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ និងលើសទម្ងន់។ ចំណែកមនុស្សរាប់សិបនាក់ទៀតក៏មានបញ្ហាប្រតិកម្មធ្ងន់ធ្ងរ បន្ទាប់ពីបានចាក់វ៉ាក់សាំងនេះ៕









កែវយឹតអវកាស James Webb អាច «មើលឃើញអតីតកាល» ដើម្បីប្រមូលព័ត៌មាននៃរាល់ដំណាក់កាលក្នុងប្រវត្តិសាស្ត្ររបស់ចក្រវាល រាប់ចាប់ពីក្រោយព្រឹត្តិការណ៍ផ្ទុះ Big Bang ដែលបានកើតឡើងកាលពីប្រមាណ ១៣.៨ ពាន់លានឆ្នាំមុន រហូតដល់បច្ចុប្បន្ន អនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រសង្កេតឃើញនូវវត្ថុអវកាស និងរចនាសម្ព័ន្ធដែលស្ថិតនៅទីឆ្ងាយបំផុត ដូចជាការកកើតរបស់កាឡាក់ស៊ីដំបូងៗ ឬចំណុចពិសេសនៃបរិយាកាសរបស់បណ្ដាភពដែលអាចទ្រទ្រង់ជីវិតជាដើម។



