ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២ មករា ឆ្នាំ ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មីនូវ វីរុសកូវីដ-១៩ ចំនួន ៦ នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១ នាក់ ខណៈករណីជាសះស្បើយថ្មី ១២ នាក់។


ក្នុងអំឡុង ២៤ ម៉ោង នៃថ្ងៃទី ២ មករា ឆ្នាំ ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងថ្មីនូវ វីរុសកូវីដ-១៩ ចំនួន ៦ នាក់ និងអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១ នាក់ ខណៈករណីជាសះស្បើយថ្មី ១២ នាក់។


ថ្លែងពី ស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សំណើឱ្យបង្កើតទំព័រតេឡេក្រាមសម្រាប់ឱ្យប្រជាជនជួយថតផ្លាកលេខរថយន្តដែលល្មើសច្បាប់ចរាចរណ៍ ដើម្បីយកម្ចាស់រថយន្តទៅផាកពិន័យនេះ គឺជាសំណើពីសំណាក់ប្រជាជន។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការដែលមានទំព័រតេឡេក្រាមសម្រាប់ឱ្យសាធារណជនរាយការណ៍អំពីករណីល្មើសច្បាស់ ជូនដល់សមត្ថកិច្ចនឹងជួយឱ្យអ្នកដែលចូលរួមធ្វើចរាចរណ៍ មិនថានៅកន្លែងដែលមានសមត្ថកិច្ច ឬកន្លែងមិនមានសមត្ថកិច្ច គោរពច្បាប់ទាំងអស់គ្នា។
ប្រសាសន៍របស់សម្ដេចតេជោ ត្រូវបានលើកឡើងនៅក្នុងពេលដែលសម្ដេច និងឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គីឡូម៉ែត្រ ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ប្រមាណ ៦៥ លានដុល្លារអាមេរិក រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលពិធីបើកការដ្ឋាននេះធ្វើឡើងនៅស្រុកស្រែអំបិល ខេត្តកោះកុង នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២៕

រដ្ឋមន្ត្រី Lloyd Austin បានទទួលលទ្ធផលវិជ្ជមាននឹង កូវីដ-១៩ បន្ទាប់ពីបានធ្វើតេស្ត និងកំពុងធ្វើចត្តាឡីស័ក ៥ ថ្ងៃ ហើយលោកក៏បានបញ្ជាក់ថា មានអាការស្រាល ដោយសារបានចាក់វ៉ាក់សាំងដូសទី ។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក លោក Lloyd Austin បានប្រកាសដូចខាងលើកាលពីថ្ងៃទី ២ មករា។ លោកថ្លែងថា នឹងចូលរួមកិច្ចប្រជុំនានាតាមរយៈប្រព័ន្ធវីដេអូក្នុងរយៈពេលនៃការធ្វើចត្តាឡីស័ក ៥ ថ្ងៃ។ លោក Austin បន្ថែមថា លើកចុងក្រោយដែលលោកបានជួបប្រធានាធិបតី Joe Biden គឺថ្ងៃទី ២១ ធ្នូ ២០២១ ពោលគឺជាង ១ សប្ដាហ៍មុនពេលមានរោគសញ្ញាដំបូង។
«វេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ការដែលបានចាក់វ៉ាក់សាំងពេញលេញ រួមនឹងដូសជំរុញកាលពីខែតុលា ២០២១ បានជួយឱ្យអាការរោគរបស់ខ្ញុំ ស្រាលជាងឆ្ងាយ ធៀបនឹងការដែលមិនបានចាក់» រដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឱ្យដឹងដូច្នេះ។

នេះគឺជាមន្ត្រីមួយរូបក្នុងចំណោមក្រុមមន្ត្រីជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលលោក Biden ដែលបានឆ្លងវីរុសកូវីដ-១។ កាលពីខែតុលា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងសន្តិសុខបាតុភូមិ លោក Alejandro Mayorkas ក៏បានឆ្លង កូវីដ-១៩។
ព័ត៌មានខាងលើត្រូវបានលើកឡើងនៅក្នុងគ្រាដែល សហរដ្ឋអាម៉េរិក រឹតបន្តឹងវិធានការទប់ស្កាត់ កូវីដ-១៩ ដោយសារមានការព្រួយបារម្ភអំពី អូមីក្រុង ខណៈដែលប្រទេសនេះក៏ជួបឧបសគ្គក្នុងការធានាលើសមត្ថភាពប្រយុទ្ធដល់ក្រុមទាហាននៅចំពោះមុខជំងឺរាតត្បាតនេះ៕

ម៉ូឌុល ចំនួន ២ គឺ Wentian និង Mengtian នឹងត្រូវបានបាញ់បង្ហោះទៅកាន់គន្លងគោចរជាបន្តបន្ទាប់ ហើយភ្ជាប់ខ្លួនទៅនឹង ម៉ូឌុលស្នូល Tianhe ជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រ បង្ហើយការងារសាងសង់ស្ថានីយអវកាសចិន។
ឆ្នាំ ២០២១ គឺជាឆ្នាំជោគជ័យនៃបេសកកម្មសាងសង់ស្ថានីយអវកាសរបស់ប្រទេស ចិន។ ម៉ូឌុលស្នូល Tianhe ត្រូវបានបាញ់បង្ហោះឡើងទៅកាន់គន្លងគោចរ ហើយអ្នកអវកាស ២ ក្រុម បានរស់នៅ និងធ្វើការយូរថ្ងៃលើស្ថានីយនេះ។ ឆ្នាំ ២០២២ ក៏ជាឆ្នាំដែលគួរជាទីរំពឹងបំផុត។ នេះគឺជាឆ្នាំដែលដំណាក់កាលសាងសង់ស្ថានីយអវកាស នឹងត្រូវបានបញ្ចប់ជាស្ថាពរទៅតាមផែនការ។
តើប្រទេស ចិន មានគម្រោងធ្វើអ្វីខ្លះនៅក្នុងឆ្នាំ ២០២២ សម្រាប់ស្ថានីយអវកាស? សូមមកស្វែងយល់ក្នុងកម្មវិធី «Tech Breakdown»។
ដើម្បីអាចសាងសង់រួចរាល់នៅចុងឆ្នាំ ២០២២ ប្រទេស ចិន នឹងបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou 4 ហើយបន្ទាប់មក បាញ់បង្ហោះយានដឹកមនុស្ស Shenzhou 14។ យាន Tianzhou 4 នឹងផ្គត់ផ្គង់សម្ភារៈដល់ក្រុមអ្នកអវកាសរបស់ Shenzhou 14។
នៅក្នុងអំឡុងអ្នកវិទ្យាសាស្ត្រស្ថិតនៅលើស្ថានីយអវកាស ម៉ូឌុលជាបន្ទប់ពិសោធន៍ចំនួន ២ គឺ Wentian និង Mengtian
នឹងត្រូវបានបាញ់បង្ហោះជាបន្តបន្ទាប់ទៅកាន់ទីអវកាស ហើយនឹងត្រូវបានភ្ជាប់ជាមួយនឹងបន្ទប់ស្នូល Tienhe ដោយប្រើប្រាស់ដៃរ៉ូបូតរបស់ស្ថានីយ បង្កើតបានជាប្រព័ន្ធដែលមានរាងដូចអក្សរ T។ នៅពេលនោះ គេអាចនិយាយបានថា បេសកកម្មសាងសង់ស្ថានីយអវកាស បានបញ្ចប់ជាស្ថាពរ។
យានអវកាសដឹកទំនិញ Tianzhou 5 និងយានដឹកមនុស្ស Shenzhou 15 នឹងត្រូវបានបាញ់បង្ហោះដើម្បីចាប់ផ្ដើមផ្លាស់ប្ដូរអ្នកអវកាសនៅលើស្ថានីយ។ ក្រៅពីនេះ បន្ទប់មួយដែលមានផ្ទុកកែវយឹតអវកាស ក៏នឹងត្រូវបានបាញ់បង្ហោះឱ្យទៅធ្វើដំណើរស្របគ្នាជាមួយនឹងស្ថានីយអវកាស។
ស្ថានីយអវកាសរបស់ ចិន នឹងផ្ដល់ទិន្នន័យនៃការសង្កេតនានាសម្រាប់ការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រ។ មន្ត្រីចិន និយាយថា បន្ទាប់ពីសាងសង់រួចរាល់ ស្ថានីយអវកាសនេះនឹងបើកឱ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយនឹងភាគីអន្តរជាតិ។
បណ្ឌិត Yang Yuguang សាស្ត្រាចារ្យនៃក្រុមហ៊ុនឧស្សាហកម្មនិងវិទ្យាសាស្ត្រអាកាសចរណ៍អវកាសចិន បានឱ្យដឹងថា៖ «ស្ថានីយអវកាសនេះមិនត្រឹមតែជាបន្ទប់ពិសោធន៍ជាតិរបស់ប្រទេសចិន នៅលើគន្លងគោចរនោះទេ ប៉ុន្តែ ក៏ជាថ្នាលសំខាន់សម្រាប់កិច្ចសហប្រតិបត្តិអន្តរជាតិផងដែរ»។
លោកបណ្ឌិតបន្តថា៖ «កិច្ចសហប្រតិបត្តិការអន្តរជាតិ មាន ៤ កម្រិត។ ដំបូងគឺការពិសោធរួមដែលកំពុងត្រូវបានធ្វើឡើង។ ក្រៅពីនេះ យើងនៅមានភ្ញៀវទាំងឡាយមកពីបណ្ដាប្រទេស ក្នុងនោះមានប្រទេសមួយចំនួននៅ អឺរ៉ុប ដូចជា អវកាសចរជនជាតិអ៊ីតាលី Samantha Cristoforetti និងអ្នកអវកាសមួយចំនួនទៀតដែលកំពុងត្រូវបានបណ្ដុះបណ្ដាលនៅប្រទេស ចិន»។
«កម្រិតទី ៣ គឺការទទួលយានអវកាសមកពីប្រទេសដទៃ ដូចជាយានដឹកមនុស្ស និងយានដឹកទំនិញជាដើម។ ចំណែកកម្រិតខ្ពស់បំផុតគឺកិច្ចសហប្រតិបត្តិការដែលយោងទៅលើម៉ូឌុល មានន័យថា ម៉ូឌុលពីប្រទេសដទៃ អាចហោះមកភ្ជាប់ និងក្លាយជាផ្នែកមួយដែលស្ថិតនៅជារៀងរហូតរបស់ស្ថានីយអវកាស» លោកបណ្ឌិត Yang Yuguang ថ្លែងដូច្នេះ៕

រថយន្តចំនួន ៨៧៤ គ្រឿង នៅពាសពេញទឹកដីរបស់ បារាំង ត្រូវបានដុតបំផ្លាញចោលនៅក្នុងរាត្រីឆ្លងឆ្នាំ ជាផ្នែកមួយនៃ «ទំនៀមទម្លាប់» ដែលបានកើតមានតាំងតែពីរាប់ទសវត្សរ៍មុននៅប្រទេសនេះ។
ការដុតរថយន្តនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងជាច្រើនរបស់ប្រទេស បារាំង ធ្វើឱ្យក្រុមសមត្ថកិច្ចពិបាកក្នុងការប្រមូលទិន្នន័យ និងស្រាវជ្រាវរកជនដៃដល់។ មកដល់ថ្ងៃទី ១ មករា រថយន្តដែលត្រូវបានគេដុតចោលថ្មីៗ ត្រូវបាននាំមកកន្លែងប្រមូលផ្ដុំដើម្បីធ្វើបច្ចុប្បន្នភាពនៃការខាតបង់។
ដោយសារតែមានការរឹតត្បិតលើការដើរហើរក្នុងបំណងទប់ស្កាត់ កូវីដ-១៩ ចំនួនរថយន្តដែលត្រូវគេដុតនៅក្នុងឆ្នាំនេះ ទាបជាងធៀបនឹងឆ្នាំមុន។ ឆ្នាំ ២០១៩ មានរថយន្ត ១,៣១៦ គ្រឿងត្រូវបានគេដុត និងមនុស្សចំនួន 376 នាក់ត្រូវបានប៉ូលិសសួរនាំ ខណៈដែលឆ្នាំ ២០២១ ចំនួនមនុស្សដែលត្រូវប៉ូលិសសួរនាំ មានចំនួន ៤៤១ នាក់។
ការដុតរថយន្តបានក្លាយជាសកម្មភាពប្រចាំឆ្នាំនៅតំបន់ជាយក្រុងមួយចំនួនរបស់ បារាំង រាប់ចាប់តាំងពីក្រោយអំពើហិង្សាមួយចំនួនដែលកើតឡើងកាលពីឆ្នាំ ២០០៥ នៅក្នុងទីក្រុងមួយចំនួនរបស់ប្រទេសនេះ។ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ប៉ូលិស និងកងអាវុធហត្ថប្រមាណ ៩៥,០០០ នាក់ ត្រូវបានដាក់ពង្រាយនៅក្នុងរាត្រីឆ្លងឆ្នាំនៃឆ្នាំនេះ ដើម្បីការពារសន្តិសុខ៕

(ប្រទេសចិន)-ស្ពានឆ្លងសមុទ្រ Zhoushan-Daishan នៅក្នុងខេត្ត Zhejiang ដែលត្រូវបានស្ថាបនាទៅតាមបទដ្ឋាននៃផ្លូវរត់សម្រាប់យន្តហោះ ត្រូវបានសម្ពោធដាក់ឱ្យធ្វើចរាចរណ៍កាលពីថ្ងៃទី ២៩ ធ្នូ ២០២១។
ជាមួយនឹងប្រវែង ២៥.៦ គីឡូម៉ែត្រ ស្ពាន Zhoushan-Daishan ស្ថិតក្នុងចំណោមស្ពានឆ្លងសមុទ្រប្រភេទនេះ វែងជាងគេក្នុងពិភពលោក។ ស្ពាននេះប្រើប្រាស់ប្រព័ន្ធគូសបន្ទាត់ខណ្ឌចែកគន្លងផ្លូវ និងភ្លើងសញ្ញាពិសេស ដោយសារតែអាកាសធាតុសំណើមនៅទីនេះ។

ស្រទាបកម្រាលផ្លូវមានគុណភាពល្អខ្លាំង ព្រោះត្រូវបានស្ថាបនាទៅដាលស្ដង់ដារបស់ផ្លូវរត់សម្រាប់យន្តហោះ ជួយឱ្យវាក្លាយជាផ្លូវដែលមានផ្ទៃរាបស្មើបំផុតមួយនៅប្រទេស ចិន។ របងស្កាត់ខ្យល់ដែលត្រូវបានគេសាងសង់យ៉ាងខ្ពស់ ក៏ជួយកាត់បន្ថយឥទ្ធិពលរបស់ខ្យល់ និងជួយអូសបន្លាយអាយុកាលរបស់សំណង់នេះផងដែរ។

ស្ពានឆ្លងសមុទ្រ Zhoushan-Daishan ត្រូវបានសាង់សង់ដោយប្រើពេលអស់ ៤ ឆ្នាំ និងប្រើប្រាស់ដែកថែបអស់ប្រមាណ ៤០០,០០០ តោន។
នៅជុំវិញស្ពាន ក៏មានអំពូលភ្លើងជាច្រើនដើម្បីជាការផ្ដល់សញ្ញាដល់កប៉ាល់ទាំងឡាយដែលធ្វើដំណើរពេលយប់។ ស្ពានឆ្លងសមុទ្រ Zhoushan-Daishan ត្រូវបានគេរំពឹងថា នឹងនាំមកនូវអំណោយផលជាច្រើនដល់ប្រជាជនជាង ២០០,០០០ នាក់ នៅលើកោះ Daishan និងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់នេះ៕

ផ្លូវល្បឿនលឿនក្រោមទឹកប្រវែងជាង ១០ គីឡូម៉ែត្រ ស្ថិតនៅខាងក្រោមបឹងទឹកសាបធំជាងគេមួយនៅប្រទេស ចិន ដោយឆ្លងកាន់តំបន់ Taihu នៃខេត្ត Jiangsu ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ បន្ទាប់ពីការស្ថាបនាអស់រយៈពេល ៤ ឆ្នាំ។
ផ្លូវរូងក្រោមទឹកដែលមានប្រវែង ១០.៧៩ គីឡូម៉ែត្រ កម្ពស់ ៧.២៥ ម៉ែត្រ និងទទឹង ៤៣.៦ ម៉ែត្រ នេះ ត្រូវបានសាងសង់នៅខាងក្រោមបឹង Taihu ស្ថិតនៅចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រទៅទិសខាងកើតនៃទីក្រុង សៀងហៃ។
ផ្លូវល្បឿនលឿនក្រោមទឹកនេះជាផ្នែកមួយនៃផ្លូវល្បឿនលឿនប្រវែង ៤៤ គីឡូម៉ែត្រ តម្លៃ ២.៤ ពាន់លានដុល្លារ នៅក្នុងខេត្ត Jiangsu ដែលតភ្ជាប់ទីក្រុង Wuxi ស្ថិតនៅលើឆ្នេរខាងជើងរបស់បឹង Taihu ជាមួយនឹងទីក្រុង Changzhou។
គម្រោងស្ថាបនាផ្លូវក្រោមទឹក Taihu ដែលវែងជាងគេនៅប្រទេស ចិន នេះ ត្រូវបានចាប់ផ្ដើមការសាងសង់ពីខែមករា ឆ្នាំ ២០១៨។ ផ្លូវ ២ ទិសផ្ទុយគ្នានេះ មានគន្លងចំនួន ៦ អនុញ្ញាតឱ្យយានយន្តអាចធ្វើដំណើរក្នុងល្បឿន ១០០ គីឡូម៉ែត្រ/ម៉ោង។ គម្រោងនេះបានចំណាយថវិកាសរុប ៥ ពាន់លានយុន (ប្រហែល ៧៨៤.៧ លានដុល្លារអាម៉េរិក)។
ផ្លូវរូងក្រោមទឹក Taihu នឹងជួយកាត់បន្ថយបានពាក់កណ្ដាលនៃពេលវេលាធ្វើដំណើររវាងស្រុក Mashan និង Nanquan របស់ទីក្រុង Wuxi។
Taihu គឺជាបឹងមួយក្នុងចំណោមបឹងទឹកសាបធំបំផុតក្នុងប្រទេស ចិន ដោយមានផ្ទៃក្រឡា ២,២៥០ គីឡូម៉ែត្រ។ នៅលើបឹងនេះ មានកោះតូចៗជាច្រើនផងដែរ។ វាជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់មនុស្សប្រមាណ ៣០ លាននាក់ ប៉ុន្តែ ត្រូវរងផលប៉ះពាល់ខ្លាំងក្នុងរយៈពេល ៤០ ឆ្នាំកន្លង ដោយសារតែបញ្ហាបរិស្ថាន ពិសេសគឺសកម្មភាពបង្ហូរទឹកចេញពីលូ សំរាម កាកសំណល់ឧស្សាហកម្ម និងលាមកសត្វ៕

រថភ្លើងអគ្គិសនីក្រោមដីធ្វើដំណើរក្នុងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោងមួយខ្សែ ដែលទើបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅទីក្រុង Shenzhen អាចចេញដំណើរ ឬចូលចតក្នុងស្ថានីយ និងបើកបិទទ្វារជូនអ្នកដំណើរដោយស្វ័យប្រវត្តិ។
ខ្សែរថភ្លើងអគ្គិសនីក្រោមដីលេខ ២០ បានក្លាយជាខ្សែរថភ្លើងបើកបរស្វ័យប្រវត្តទាំងស្រុងដំបូងបង្អស់សម្រាប់ទីក្រុង Shenzhen នៃខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេស ចិន បន្ទាប់ពីវាត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ២៨ ធ្នូ ២០២១។
រថភ្លើងនេះមានទូសរុបចំនួន ៨ និងអាចបើកបរក្នុងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង។ បច្ចេកវិទ្យានៅលើរថភ្លើងនេះ អនុញ្ញាតឱ្យវាចេញចូលស្ថានីយ និងបើកបិទទ្វារដោយស្វ័យប្រវត្តិនៅពេលមកដល់ទីតាំងសំចតនានានៅលើផ្លូវដែកប្រវែង ៨.៤៣ គីឡូម៉ែត្រ ដែលមានស្ថានីយសំចតចំនួន ។
ការដាក់ឱ្យប្រើប្រាស់ខ្សែរថភ្លើងអគ្គិសនីក្រោមដីលេខ ២០ នេះ ជួយឱ្យចំនួននៃខ្សែរថភ្លើងក្រោមដីសរុបរបស់ទីក្រុង Shenzhen កើនឡើងដល់ ១២ ខ្សែ និងចម្ងាយផ្លូវសរុបឡើងដល់ ៤១៩ គីឡូម៉េត្រ។

ក្នុងចំណោមអ្នកដែលមានផ្ទុកវីរុសកូវីដ-១៩ ទាំង ៦ នាក់ មាន ៤ នាក់ជាករណី អូមីក្រុង មកពីបរទេស និង ២ នាក់ ជាករណីឆ្លងក្នុងសហគមន៍។


និយ័តករទូរគមនាគមន៍កម្ពុជា របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានតម្រូវឱ្យក្រុមហ៊ុនសេវាទូរស័ព្ទចល័តទាំងអស់នៅ កម្ពុជា រៀបចំលេខកូដរួមសម្រាប់ឱ្យអតិថិជនប្រើប្រាស់ប្រកបដោយភាពងាយស្រួលនៅក្នុងការធ្វើអន្តរកម្មសំខាន់ៗមួយចំនួនជាមួយនឹងប្រព័ន្ធទូរស័ព្ទ។
មុខសញ្ញាប្រើប្រាស់ដែលនិយ័តករទូរគមនាគមន៍កម្ពុជា បានកំណត់ឱ្យមានលេខកូដរួម រួមមាន៖ ការផ្ដាច់សេវាបន្ថែម (VAS) ដែលមិនចាំបាច់, ការពិនិត្យសមតុល្យទឹកប្រាក់, ការពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់, ការបញ្ចូលទឹកប្រាក់ និងការទាក់ទងទៅកាន់សេវាបម្រើអតិថិជន។
ព័ត៌មានបន្ថែម សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖
