Author: សឿន សំណាង

  • ឃ្លាំង​ប្រេង​នៅ​ទីក្រុង​ភាគ​ខាងជើង​របស់ អ៊ុយ​ក្រែ​ន រង​ការវាយប្រហារ​តាម​អាកាស

    ឃ្លាំង​ប្រេង​នៅ​ទីក្រុង​ភាគ​ខាងជើង​របស់ អ៊ុយ​ក្រែ​ន រង​ការវាយប្រហារ​តាម​អាកាស

    ឃ្លាំង​ប្រេង​មួយកន្លែង​នៅក្នុង​ទីក្រុង Chernihiv ក្នុង​ភាគ​ខាងជើង​នៃ ប្រទេស​អ៊ុយ​ក្រែ​ន បាន​រង​គ្រាប់​មី​ស៊ី​ល នៅក្នុង​ការវាយប្រហារ​តាម​អាកាស នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើតាម​អង្គភាព​ស្ថានការណ៍​បន្ទាន់​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន។

    បណ្ដា​រូបភាព​ពី Chernihiv បង្ហាញថា ផ្សែង​យ៉ាង​ខ្មួល​ខ្មៅ​បាញ់​ចេញពី​ទីតាំង​ដែល​ទំនងជា​ឃ្លាំង​ដាក់​ប្រេង និង​មាន​បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​បុគ្គលិក​សង្គ្រោះបន្ទាន់​នៅ​កន្លែងកើតហេតុ។

    អង្គភាព​ស្ថានការណ៍​បន្ទាន់​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន បានប្រកាស​ព័ត៌មាន​ខាងលើនេះ នៅក្នុង​គ្រា​ដែល អង់គ្លេស បានឱ្យដឹងថា ទីក្រុង Chernihiv, Kharkiv និង Mariupol កំពុងស្ថិត​ក្នុងការ​គ្រប់គ្រង​របស់ កងទ័ព​អ៊ុយ​ក្រែ​ន នៅឡើយ។

  • ក្រសួងសុខាភិបាល ប្រកាស​ព័ត៌មាន​អំពី​ «ការប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ ៣ ប្រភេទ

    ក្រសួងសុខាភិបាល ប្រកាស​ព័ត៌មាន​អំពី​ «ការប្រមូល​ត្រឡប់មកវិញ​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ ៣ ប្រភេទ

    ប្រភេទ​ផលិតផល​ទឹកដោះគោ​ម្សៅ Alimentum, EleCare, Human Milk Fortifier ដែល​ផលិត​ដោយ​រោងចក្រ Sturgis (សហរដ្ឋ​អាម៉េរិក) ដោយ​សង្ស័យថា​មាន​មេរោគ។

    កម្ពុជា មិនមាន​នាំចូល​ស្របច្បាប់​នូវ​ផលិតផល​ខាងលើនេះ​ទេ ប៉ុន្តែ​ក្រសួង​មានការ​បារម្ភ​ខ្លាច​ប្រជាជន​ទិញ​មកប្រើប្រាស់​ដោយ​ប្រការ​ណាមួយ។

  • រថយន្ត Ford Everest ជំនាន់​ថ្មី​បានប្រកាស​ចេញ​ជា​ផ្លូវការ

    រថយន្ត Ford Everest ជំនាន់​ថ្មី​បានប្រកាស​ចេញ​ជា​ផ្លូវការ

    កាលពី​ថ្ងៃទី01 ខែមីនា ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាស​ចេញ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Everest ជំនាន់​ថ្មី។ រថយន្ត​នេះ​នឹង​ក្លាយជា​រថយន្ត SUV 7 កៅអី​ដែល​ស័ក្តិសម​ឥតខ្ចោះ​គ្រប់​ដំណើរ​កំសាន្ត ជាពិសេស​នោះ​គឺ​ដំណើរ​កំសាន្ត​បែប​ផ្សងព្រេង ជាមួយនឹង​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​អស្ចារ្យ​លើសគេ។

    លោក Ian Foston ជា​ប្រធាន​គ្រប់គ្រង​វិស្វករ​នៃ​រថយន្ត Ford Everest បាន​មានប្រសាសន៍ថា៖ “គោលបំណង​ដែល​ផលិត Ford Everest ជំនាន់​ថ្មី​នេះ​គឺ​សាមញ្ញ និង​មាន​ភាពច្បាស់លាស់ ពោលគឺ​រចនា​ផ្នែក​ខាងក្រៅ​ឲ្យ​ធន់​រឹងមាំ រចនា​ផ្នែក​ខាងក្នុង​ជា​ជម្រក​ដ៏​មាន​ផាសុកភាព និង​សមត្ថភាព​បើកបរ​ដ៏​អស្ចារ្យ” ។ Ford Everest ជំនាន់​ថ្មី​នេះ​នឹង​មកជា​មួយ 3 ជម្រើស​ដូចជា៖ Sport, Titanium+ និង Platinum ដោយ​ជម្រើសនីមួយៗនឹង​អាចបំពេញ​តាម​តម្រូវ​របស់​អតិថិជន។

    ជាមួយនឹង​ម៉ូ​ឌែ​ល​ជំនាន់​ថ្មី​នេះ Ford មិន​ភ្លេច​ជាមួយនឹង​ការ​រចនា​ផ្អែក​តាម DNA ថ្មី​របស់ Ford នោះ​គឺ​ចង្កៀង​មុខ​ប្រភេទ C-Clamp រចនា​ចេញ​ជា​រាង​អក្សរ C និង​ប៉ា​ណា​ផ្ទាំង​ធំ​ចំ​កណ្តាល​ដ៏​រឹងមាំ រីឯ​ប្រវែង​ទទឹង និង​បណ្តោយ​ក៏ត្រូវ​បាន​បន្ថែម 50mm។

    មិន​ត្រឹមតែ​ការ​រចនា​ថ្មី​ទាំងស្រុង​នៃ​រូបរាង​ផ្នែក​ខាងក្រៅ​ប៉ុណ្ណោះ​ទេ ផ្នែក​ខាងក្នុង​ក៏​រចនា​យ៉ាង​ពិសេស​ផងដែរ ហើយ​ចំណុច​ដែល​លោក​អ្នកនឹង​ចាប់អារម្មណ៍​បំផុត​នៃ​ផ្នែក​ខាង​ក្នុងនោះ​គឺ​សម្លេង​ស្ងាត់​ជាង​មុន ដោយ​អ្នក​រចនា​នៃ​ក្រុមហ៊ុន Ford បាន​ផ្ចិតផ្ចង់​រចនា​ផ្នែក​ខាងក្នុង​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ពោល​ប្រៀបបាន​ដូចជា​ការរស់នៅ​ក្នុងផ្ទះ​ទាន់សម័យ​ដ៏​មាន​ផាសុកភាព ដោយ​គ្រប់​ឧបករណ៍​ដែល​បាន​បំពាក់​សុទ្ធតែជា​ប្រភេទ​ស្បែក​ប្រណិត ឧបករណ៍ទំនើបៗ បូករួម​ជាមួយនឹង​ភ្លើង​ពណ៍​លម្អ​ផ្នែក​ខាងក្នុង (Ambient Lighting) ដែល​កាន់តែ​ផ្តល់ជូន​ផាសុកភាព និង​ស្រស់ស្រាយ​ពេលធ្វើ​ដំណើរ។

    រថយន្ត Ford Everest ជំនាន់​ថ្មី​នឹង​ផ្តល់ជូន​នូវ​ជម្រើស​ម៉ាស៊ីន 4 ប្រភេទ​ដូចជា៖

    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត 0L Turbodiesel ទំហំ 6 ស៊ីឡាំង សម្រាប់​អតិថិជន​ដែល​ចង់បាន​កម្លាំង​ខ្លាំង និង​ម៉ាស៊ីន​ធំ
    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត Single-Turbo សម្រាប់​អតិថិជន​ដែល​ចង់បាន​ការប្រើប្រាស់​បែប​សន្សំសំចៃ​ប្រេង
    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត 0L Bi-Turbo សម្រាប់​អតិថិជន​ដែល​ចង់បាន​ការប្រើប្រាស់​ដែលមាន​កម្លាំង​ខ្លាំង ទន្ទឹម​ជាមួយនឹង​ការ​សន្សំសំចៃ​ប្រេង
    • ម៉ាស៊ីន​សាំង 3L EcoBoost ជា​ជម្រើស​ថ្មី​សម្រាប់​អតិថិជន​ដែល​ស្រឡាញ់​ការប្រើប្រាស់​ប្រភេទ​ម៉ាស៊ីន​សាំង

    រថយន្ត Ford Everest ជំនាន់​ថ្មី​បំពាក់​ជូន​នូវ​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច​ជំនាន់​ថ្មី 10វគ្គ​អូ​តូ (E-Shifter), ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច (Electric Parking Brake), ប្រព័ន្ធគ្រប់គ្រង​ប៉ុង​រថយន្ត​ជំនាន់​ថ្មី (2H, 4H, 4L និង 4A), ប្រព័ន្ធគ្រប់គ្រង​ការបើក​គ្រប់​ស្ថានភាព​ផ្លូវ​មាន​រហូតដល់​ទៅ 6 Mode,

    កុង​ទ័​រ​ឌីជីថល​ទំហំ 8អ៊ី​ញ ឬ 12.4អ៊ី​ញ, អេក្រង់​កំសាន្ត​ធំ​បញ្ឈរ​ចំ​កណ្តាល​ទំហំ 10.1អ៊ី​ញ ឬ 12អ៊ី​ញ, ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ​កម្រិត​ខ្ពស់, ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្តិ​ការ SYNC 4A អាច​ភ្ជាប់​ជាមួយនឹង Apple CarPlay និង Android Auto ដោយ​ពុំ​ចាំបាច់​ប្រើ​ខ្សែ ថែមទាំង​អាច​ភ្ជាប់​ជាមួយនឹង FordPassTM App សម្រាប់​បញ្ជា​តាម​ទូរស័ព្ទដៃ​ផងដែរ ។

    រថយន្ត Ford Everest មាន​សមត្ថភាព​អាច​ចុះ​ជម្រៅ​ទឹកបាន 800mm ការ​អូស​សណ្តោង​បាន​រហូតដល់​ទៅ 3,500Kg ដំបូល​ផ្នែក​ខាងលើ​អាច​ផ្ទុក​អីវ៉ាន់​បាន​ចន្លោះ​ពី 100kg ទៅ 350kg។ ក្រៅពីនេះ Ford Everest ជំនាន់​ថ្មី​នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជាច្រើន​ដូចជា៖

    • ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​ជំនាន់​ថ្មី 0 (Active Park Assist 2.0) ដែល​ចូល​ចត​ស្វ័យប្រវត្ត​ទាំង​បែប​អក្សរ (P) និង​បែប​អក្សរ (T)
    • ប្រព័ន្ធ​បន្ថយល្បឿន រក្សា​គម្លាត​សុវត្ថិភាព ឈប់ និង​ទៅមុខ​ដោយ​ស្វ័យប្រវត្ត​តាម​រថយន្ត​ខាងមុខ និង​តម្រង់​គន្លង​ផ្លូវ (Adaptive Cruise Control with Stop and Go and Lane Centering)
    • ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គម្លាត​សុវត្ថិភាព​ឆ្លាត​វៃ (Intelligent Adaptive Cruise Control) ដែល​អាច​ចាប់បាន​ពី​ស្លាក​សញ្ញា​កំណត់​ល្បឿន និង​រក្សា​ល្បឿន​រថយន្ត​មិន​ឲ្យ​លើសពី​ស្លាក​សញ្ញា​កំណត់
    • ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane-Keeping System with Road-Edge Detection)
    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ និង​ប្រព័ន្ធ​ជំនួយ​លើ​ដៃចង្កូត​បញ្ចៀស​ចេញពី​គ្រោះថ្នាក់ (Evasive Steer Assist)
    • ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ពេល​ថយក្រោយ​ដោយ​ស្វ័យប្រវត្ត (Reverse Brake Assist)
    • ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ពេល​អូស​សណ្តោង (Blind Spot Information System with Trailer Coverage)
    • ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Intersection Functionality)
    • បំពាក់​នូវ​ពោង​សុវត្ថិភាព​គ្រប់​ជួរ​សរុប 9
    • ក្រៅពីនេះ​នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដែល​នឹងត្រូវ​បង្ហាញ​ពេល​ប្រកាស​សម្ពោធ​ជា​ផ្លូវការ

    លោក Dianne Craig ប្រធាន​គ្រប់គ្រង​ទីផ្សារ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Ford បាន​មានប្រសាសន៍ថា៖ “មតិយោបល់​ពេញចិត្ត​របស់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ Ford Everest និង​ចំណុច​បន្ថែម​ដែល​ពួកគេ​ត្រូវការ​បាន​ជួយ​ឲ្យ​ពួកយើង​បង្កើត​ចេញ​ជា​រថយន្ត​មួយ​ដ៏​លេចធ្លោ​ដែលមាន​ទាំង​សមត្ថភាព សុវត្ថិភាព ឆ្លាត​វៃ និង​កម្លាំង​ខ្លាំង” ។

     

  • វិបត្តិ​អ៊ុយ​ក្រែ​ន! កម្ពុជា ថា «រដ្ឋ​ជា​សមាជិក​ទាំងអស់ ត្រូវតែ​គោរព​អធិបតេយ្យភាពរ​បស់​រដ្ឋ​ជា​សមាជិក»

    វិបត្តិ​អ៊ុយ​ក្រែ​ន! កម្ពុជា ថា «រដ្ឋ​ជា​សមាជិក​ទាំងអស់ ត្រូវតែ​គោរព​អធិបតេយ្យភាពរ​បស់​រដ្ឋ​ជា​សមាជិក»

    កាលពី​យប់​ថ្ងៃទី ២ មីនា មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​នៅ ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង ក្នុង​នោះក៏​មាន​ កម្ពុជា​ ផងដែរ​។

    ក្នុង​កិច្ចប្រជុំ​នោះ កម្ពុជា​បាន​សម្ដែង​ការ​ព្រួយ​​បារម្ភ​ខ្លាំង​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន។ កម្ពុជា​រក្សា​ជំហរ​ម៉ឺងម៉ាត់​ថា «រដ្ឋ​ជា​សមាជិក​ទាំងអស់ ត្រូវតែ​គោរព​អធិបតេយ្យភាព បូរណភាព​ដែនដី និង​ឯករាជ្យភាព​នយោបាយរ​បស់​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត» នេះ​បើ​តាម​​សេចក្ដី​ថ្លែងការណ៍​ របស់ ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​ របស់​ កម្ពុជា​។

    ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្ដីពី​ស្ថានការណ៍​នៅ ប្រទេស​អ៊ុយ​ក្រែ​ន សមាជិក​​ភាគ​ច្រើន​​បាន​បោះឆ្នោត​ថ្កោលទោស​អំពើ​ឈ្លាន​ពាន​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន និង​​​ស្នើឱ្យ រុស្ស៊ី ដង​កងទ័ព​ទាំងអស់​ចេញពី​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ដែល​អន្តរជាតិ​បានទទួល​ស្គាល់​ផ្លូវការ ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

  • ក្រោយ​ប្រកាស​ឈប់​លក់​ផលិតផល​នៅ រុស្ស៊ី CEO របស់ Apple សម្រេចចិត្ត​ធ្វើ​រឿង​មួយ​គួរឱ្យ​ចាប់អារម្មណ៍

    ក្រោយ​ប្រកាស​ឈប់​លក់​ផលិតផល​នៅ រុស្ស៊ី CEO របស់ Apple សម្រេចចិត្ត​ធ្វើ​រឿង​មួយ​គួរឱ្យ​ចាប់អារម្មណ៍

    Apple ឱ្យដឹងថា នឹង​ប្រមូល​ខ្ទង់​បរិច្ចាគ​របស់​បុគ្គលិក យកទៅឱ្យ​អង្គការ​មនុស្សធម៌​ដើម្បី​ជួយ​ដល់​បុគ្គលិក និង​ប្រជាជន​នៅ អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល រុស្ស៊ី កំពុង​ចូល​ឈ្លានពាន។

    ក្រុមហ៊ុន Apple បានសម្រេច​ចិត្ត​ឈប់​លក់​ផលិតផល​របស់ខ្លួន​នៅ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី ១ មីនា ក្នុង​គ្រា​ដែល កងទ័ព​រុស្ស៊ី បាន និង​កំពុង​ចូល​ឈ្លានពាន​លើ ប្រទេស​អ៊ុយ​ក្រែ​ន ខណៈដែល​បណ្ដា​ក្រុមហ៊ុន​របស់លោក​ខាងលិច នាំគ្នា​កាត់ផ្ដាច់​ទំនាក់​ទំនងជា​មួយ រុស្ស៊ី។

    ប្រកាស​របស់ Apple មាន​ដូចខាងក្រោម៖

    ខ្ញុំ​ចង់​ចំណាយពេល​បន្តិច​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​កើតឡើង​នៅ អ៊ុយ​ក្រែ​ន។ ខ្ញុំ​ជំនួសមុខ​ឱ្យ​មនុស្ស​ទាំងអស់​នៅ Apple សម្ដែង​ការយកចិត្តទុកដាក់រ​បស់​ពួកយើង​ចំពោះ​អ្នក​ដែល​កំពុង​រង់​ផលប៉ះពាល់​ដោយសារ​អំពើហិង្សា។ បានឃើញ​រូបថតនីមួយៗស្ដីពី​គ្រួសារ​នានា​បោះបង់​ផ្ទះសំបែង និង​ពលរដ្ឋ​ក្លាហាន ប្រយុទ្ធ​ដើម្បី​ជីវភាព​របស់​ពួកគេ យើង​ក៏​យល់​អំពី​សារសំខាន់​របស់​ម​នុស្ស​គ្រប់រូប​នៅ​ជុំវិញ​ពិភពលោក នៅ​ក្នុងការ​រួមដៃគ្នា​ឆ្ពោះទៅកាន់​គោលដៅ​សន្តិភាព។

    Apple កំពុង​បរិច្ចាគ​ទ្រព្យ​សម្រាប់​កិច្ចខិតខំ​ក្នុងការ​ផ្ដល់ជំនួយ​មនុ​ស្ស​ធម៌​នៅ អ៊ុយ​ក្រែ​ន។ យើង​ក៏​កំពុងធ្វើការ​ជាមួយ​ដៃគូ ដើម្បី​វាយតម្លៃ​ឱ្យដឹងថា យើងខ្ញុំ​អាចធ្វើ​បាន​អ្វីខ្លះ​បន្ថែមទៀត។ ចាប់ពី​ថ្ងៃនេះ Apple នឹង​ភ្ជាប់​ទៅនឹង​ខ្ទង់​បរិច្ចាគ​របស់​អ្នក​ក្នុង​អត្រា ២:១ សម្រាប់​បណ្ដា​អង្គការ​ដែលមាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ ហើយ​វា​មាន​សុពលភាព​ចាប់ពី​ថ្ងៃទី ២៥ កុម្ភៈ។ សូម​ចូលទៅ​កាន់​ទំព័រ​បរិច្ចាគ​រប​ស់បុ​គ្គ​លិ​ក​ដើម្បី​ស្វែងយល់​បន្ថែម។

    នៅ អ៊ុយ​ក្រែ​ន យើងខ្ញុំ​បាន​ទាក់ទង​ទៅកាន់​បុគ្គលិក​គ្រប់រូប និង​ជួយ​ពួកគេ រួមទាំង​គ្រួសារ​របស់​ពួកគេ​តាម​ដែល​អាចធ្វើ​ទៅបាន។ សម្រាប់​បុគ្គលិក​ដែល​ត្រូវការ​ជំនួយ សូម​ចូលទៅ​កាន់​ទំព័រ «People» ដើម្បី​បានដឹង​ព័ត៌មាន​ដែលមាន​ស្រាប់។

    ជា​ក្រុមហ៊ុន​មួយ យើងខ្ញុំ​ក៏​កំពុង​ធ្វើ​សកម្មភាព​បន្ថែម។ យើង​បាន​ផ្អាក​រាល់​សកម្មភាព​លក់​ផលិត​នៅ រុស្ស៊ី។ Apple Pay និង​បណ្ដា​សេវាកម្ម​ផ្សេងទៀត​ត្រូវបាន​កាត់បន្ថយ។ កម្មវិធី (App) RT News និង Sputnik News ក៏​លែងមាន​នៅលើ Appl Store។

  • មហា​សេដ្ឋី​រុស្ស៊ី សម្រេច​ចិត្ត​លក់​ក្លឹប​ Chelsea ដើម្បី​ស្រោច​ស្រង់​ស្ថានការណ៍! ម្ចាស់​ថ្មី​របស់ក្លឹប​មានទ្រព្យ​ច្រើនជាង​ប្រធាន​របស់​ PSG ទៅទៀត

    មហា​សេដ្ឋី​រុស្ស៊ី សម្រេច​ចិត្ត​លក់​ក្លឹប​ Chelsea ដើម្បី​ស្រោច​ស្រង់​ស្ថានការណ៍! ម្ចាស់​ថ្មី​របស់ក្លឹប​មានទ្រព្យ​ច្រើនជាង​ប្រធាន​របស់​ PSG ទៅទៀត

    បើទោះជា​មិន​សប្បាយចិត្ត ប៉ុន្តែ ប្រធាន​បច្ចុប្បន្ន​របស់​ក្រុមបាល់ទាត់ Chelsea លោក Roman Abramovich បានធ្វើការ​សម្រេចចិត្ត​មួយ​ដែល​មិនមាន True Blues (អ្នកគាំទ្រ​លុះ​ក្ស័យ) ណា​ម្នាក់​ចង់ឱ្យ​កើតឡើង​ឡើយ។

    វេលា​ទៀបភ្លឺ (ម៉ោង​នៅ កម្ពុជា) Fabrizio Romano ដែលជា​អ្នកជំនាញ​ខាង​យក​ព័ត៌មាន​អំពី​ការ​ទិញដូរ​ក្រុមហ៊ុន បាន​បញ្ជាក់ថា មហាសេដ្ឋី Roman Abramovich ដាក់លក់ Chelsea។

    «ខ្ញុំ (Abramovich) តែងតែ​ជ្រើសរើស​ប្រការ​ល្អ​បំផុត​សម្រាប់​ក្លឹប​នេះ។ មូលហេតុ​នេះហើយ ធ្វើឱ្យ​ខ្ញុំ​ត្រូវ​សម្រេច​ថា​នឹង​លក់ Chelsea» នៅលើ Twitter របស់ខ្លួន អ្នកយកព័ត៌មាន ជនជាតិ​អ៊ីតាលី បាន​បង្ហោះ​សារ​ដែល​ដកស្រង់​សម្ដី​របស់លោក Abramovich ស្ដីពី​ការសម្រេចចិត្ត​លក់​ក្លឹប​ដែល​គាត់​ស្រលាញ់​ដូច​កូនបង្កើត។

    «ខ្ញុំ​ជឿថា នេះ​គឺជា​វិថី​ល្អ​បំផុត​សម្រាប់​ក្រុមបាល់ទាត់ និង​សម្រាប់​អ្នកគាំទ្រ។ ជាង​នេះ ការសម្រេច​នេះ​របស់ខ្ញុំ​នឹង​ជួយ​សម្រាលទុក្ខ​របស់​ម​នុស្ស​ជាច្រើន​ដែល​កំពុង​ជួប​ការលំបាក​ក្នុង​រយៈពេល​ច្រើន​ថ្ងៃ​មកនេះ រួមទាំង​បុគ្គលិក​របស់​ក្លឹប និង​ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​ជាដើម» មហាសេដ្ឋី Roman Abramovich បន្ថែម​ដូច្នេះ។

    ព្រះអង្គម្ចាស់ Al Waleed bin Talal Al Saud

    ចាប់តាំងពី​បាន​ទិញ​ក្រុមបាល់ទាត់ Chelsea កាលពី​ឆ្នាំ ២០១៣ ប្រាក់​របស់លោក Abramovich បាន​ជួយ​ឱ្យ​ក្លឹប​នេះ​បាន​ស្គាល់​យុគសម័យ​រុងរឿង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម។ ប៉ុន្តែ «មិនមាន​បុប្ផា​អ្វីមួយ​ដែល​រីក​ហើយ មិន​ស្រពោន​ទៅវិញ​ឡើយ»។

    ប្រភពព័ត៌មាន​មួយចំនួន​ឱ្យដឹងថា ប្រធាន​ថ្មី​របស់ Chelsea មិនមែនជា​មហាសេដ្ឋី Hansjorg Wyss នោះទេ ប៉ុន្តែ​គឺជា​ព្រះអង្គម្ចាស់ Al Waleed bin Talal Al Saud។ Al Waleed Bin Tallal បច្ចុប្បន្ន​គឺជា​អ្នកមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅ មជ្ឈិមបូព៌ា ដោយមាន​ទ្រព្យ ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ៨ ពាន់​លាន​ដុល្លារ​របស់​ប្រធាន​ក្លឹប PSG លោក Al-Khelaifi។

    កាលពី​សប្ដាហ៍​កន្លង មហាសេដ្ឋី​រុស្ស៊ី Roman Abramovich បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ក្រុមបាល់ទាត់ Chelsea ទៅឱ្យ​មូលនិធិ​មនុស្សធម៌ មុនពេល អង់គ្លេស អនុវត្ត​ការដាក់ទណ្ឌកម្ម​លើ​ក្រុម​មហា​សេដ្ឋី​របស់​ រុស្ស៊ី ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដែល​ រុស្ស៊ី បាន​ចូល​ឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន៕

  • កូ​វីដ-១៩ នៅ កម្ពុជា ! រកឃើញ​អ្នក​វិជ្ជមាន​ថ្មី ៣៦៨ នាក់ ក្នុងអំឡុង​ថ្ងៃទី ២ មីនា ២០២២

    កូ​វីដ-១៩ នៅ កម្ពុជា ! រកឃើញ​អ្នក​វិជ្ជមាន​ថ្មី ៣៦៨ នាក់ ក្នុងអំឡុង​ថ្ងៃទី ២ មីនា ២០២២

    ក្រសួងសុខាភិបាល​កម្ពុ​ជា បានធ្វើ​តេស្ត​រកឃើញ​អ្នក​វិជ្ជមាន​នឹង កូ​វីដ-១៩ ចំនួន ៣៦៨ នាក់​ទៀត ក្នុងអំឡុង ២៤ ម៉ោង នៃ​ថ្ងៃទី ២ មីនា នាំឱ្យ​តួលេខ​អ្នក​វិជ្ជមាន​សរុប​នៅ កម្ពុជា ឡើងដល់ ១៣១,៣៧២ នាក់។

  • ក្រសួងពាណិជ្ជកម្ម ពន្យារពេល​នៃ​កាល​បរិច្ឆេទ​ចុងក្រោយ​ចំពោះ​​ការដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិនមានការ​​ពិន័យ

    ក្រសួងពាណិជ្ជកម្ម ពន្យារពេល​នៃ​កាល​បរិច្ឆេទ​ចុងក្រោយ​ចំពោះ​​ការដាក់​ពាក្យសុំ​អាជ្ញា​បណ្ណ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិនមានការ​​ពិន័យ

    ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​នេះ បានចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការពន្យារពេល​លើ​កាលបរិច្ឆេទ​នៃ​ការដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដោយ​មិនមាន​ការពិន័យ ចំពោះ​ស្ថាប័ន​ដេ​ល​មាន​ភាពយឺតយ៉ាវ​ក្នុងការ​ទៅ​ចុះបញ្ជី។

    ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​ម្ចាស់​ក្រុមហ៊ុន សហគ្រាស អាជីវករ ក៏ដូចជា​ការយោងទៅលើ​ស្ថានភាព​នៃ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ នាបច្ចុប្បន្ន។

    កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ឱកាស​ដាក់ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណដោយ​មិនមាន​ការពិន័យ នឹងត្រូវ​ពន្យារពេល​ដល់​ថ្ងៃទី ១ ខែកក្កដា ២០២២។

  • រូ​ម៉ា​នី បាត់បង់​យន្តហោះ​ជា​បន្តបន្ទាប់ នៅ​តំបន់​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន ក្នុងនោះ ៧ នាក់​បាន​ស្លាប់

    រូ​ម៉ា​នី បាត់បង់​យន្តហោះ​ជា​បន្តបន្ទាប់ នៅ​តំបន់​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន ក្នុងនោះ ៧ នាក់​បាន​ស្លាប់

    យន្តហោះ​ចម្បាំង ១ គ្រឿង​របស់ ប្រទេស​រូ​ម៉ា​នី បាន​បាត់​ខ្លួន​នៅ​ភាគ​អាគ្នេយ៍ ចំណែក​ឧទ្ធម្ភាគចក្រ ១ គ្រឿង​ក៏បាន​ធ្លាក់​នៅក្នុង​បេសកកម្ម​ស្វែងរក និង​សង្គ្រោះ​យន្តហោះ​ចម្បាំង។

    ក្រសួងការពារជាតិ​រូ​ម៉ា​នី បានឱ្យដឹងថា យន្តហោះ​ចម្បាំង MiG-២១ LanceR បាន​បាត់​ខ្លួន​ពី រ៉ា​ដា នៅ​តំបន់​ភាគ​អាគ្នេយ៍ Dobrogea កាលពី​ចុង​ថ្ងៃទី ២ មីនា។

    RT ផ្សាយ​ថា ករណី​គ្រោះថ្នាក់​មួយ​ផ្សេងទៀត​ក៏បាន​កើត​ឡើងលើ​ឧទ្ធម្ភាគចក្រ IAR ៣៣០ Puma បន្ទាប់ពី​ត្រូវបាន​បញ្ជា​ឱ្យបំពេញ​បេសកកម្ម​ស្វែងរក និង​ជួយសង្គ្រោះ​យន្តហោះ​ចម្បាំង​ដែល​បាន​បាត់​ខ្លួន​ខាងលើ។

    យន្តហោះចម្បាំង MiG-២១ LanceR

    យោងតាម​កងទ័ព​រូ​ម៉ា​នី ឧទ្ធម្ភាគចក្រ IAR ៣៣០ Puma បាន​បាត់​ខ្លួន បន្ទាប់ពី​ចេញដំណើរ​បាន​ប្រហែល ២០ នាទី។ មុនពេល​ឧទ្ធម្ភាគចក្រ​បាត់​ខ្លួន អ្នកបើកបរ​បាន​រាយ​ការណ៍​ថា អាកាសធាតុ​អាក្រក់​ខ្លាំង នៅក្នុង​តំបន់​កំពុង​ហោះហើរ។

    សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា មនុស្ស ៧ នាក់ បាន​បាត់​បង់ជីវិត​នៅក្នុង​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ IAR ៣៣០ Puma។

  • ធនាគារ​​ចំនួន​ ៧ ​របស់ ​រុស្ស៊ី​ ត្រូវ​បាន​ សហ​ភាព​​អឺរ៉ុប​(EU) កាត់​ផ្ដាច់​​ពី​​ប្រព័ន្ធ​ទូទាត់​ SWIFT

    ធនាគារ​​ចំនួន​ ៧ ​របស់ ​រុស្ស៊ី​ ត្រូវ​បាន​ សហ​ភាព​​អឺរ៉ុប​(EU) កាត់​ផ្ដាច់​​ពី​​ប្រព័ន្ធ​ទូទាត់​ SWIFT

    សហភាព​អឺរ៉ុប (EU) កាលពី​ថ្ងៃទី ២ មីនា បាន​កាត់ផ្ដាច់​ធនាគារ​ចំនួន ៧ របស់ រុស្ស៊ី ចេញពី​ប្រព័ន្ធ SWIFT ដោយសារ​ទណ្ឌកម្ម​បន្ថែម​ទាក់ទង​នឹង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន។

    យោងតាម​ប្រកាស​របស់ EU ធនាគារ​ទាំង ៧ ស្ថាប័ន​ខាងលើ​រួមមាន ធនាគារ​ធំជាងគេ​លំដាប់​ទី ២ របស់ រុស្ស៊ី VTB, ធនាគារ Otkritie, Novikombank, Promsvyazbank, Rossiya, Sovcombank និង VEB (Vnesheconombank)។ ទណ្ឌកម្ម​លើ​ធនាគារ​ទាំងនេះ មាន​សុពលភាពភ្លាម។

    មូលហេតុ​នៃ​ការដាក់ទណ្ឌកម្ម​ទៅលើ​បណ្ដា​ធនាគារ​ខាងលើ ត្រូវបាន​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ EU បកស្រាយ​ថា ព្រោះតែ​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ រដ្ឋាភិបាល​រុស្ស៊ី។

    ការដាក់ទណ្ឌកម្ម​រប​ស់ EU នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី កងទ័ព​រុស្ស៊ី បាន​ចូល​ឈ្លានពាន​លើទឹក​ដី​របស់ អ៊ុយ​ក្រែ​ន បន្ទាប់ពី ប្រធានាធិបតី ពូ​ទីន បានប្រកាស​បើក​យុទ្ធនាការ​យោធា​ពិសេស​កាលពី​ថ្ងៃទី ២៤ កុម្ភៈ ២០២២។

    SWIFT (Society of Worldwide Interbank Financial Telecommunication) ដែលជា​បណ្ដាញ​ទូរគមនាគមន៍​ហិរញ្ញវត្ថុ នៃ​ធនាគារ​ទូទាំង​ពិភពលោក។ ប្រព័ន្ធ SWIFT នេះ​មាន​ស្ដង់ដារ​តែមួយ ដែលមាន​សុវត្ថិភាព​ខ្ពស់បំផុត​នៅក្នុង​ការផ្ទេរ និង​ទទួល​ប្រាក់​ពី​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ជាង ១១,០០០ ក្រុមហ៊ុន នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២០០ របស់​ពិភពលោក៕