Author: សឿន សំណាង

  • TikTok ផ្អាក​សេវា​បង្ហោះ​វីដេអូ​ថ្មី​នៅ រុស្ស៊ី ដើម្បី​គោរព​តាមច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

    TikTok ផ្អាក​សេវា​បង្ហោះ​វីដេអូ​ថ្មី​នៅ រុស្ស៊ី ដើម្បី​គោរព​តាមច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

    កាលពី​ថ្ងៃទី ៦ មីនា បណ្ដាញ​សង្គម TikTok បានប្រកាស​ផ្អាក​សេវា​បង្ហោះ​វីដេអូ​ថ្មី និង​គ្រប់​ប្រភេទ​ពី ប្រទេស​រុស្ស៊ី ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​បុគ្គលិក និង​ក្រុមហ៊ុន ក៏ដូចជា​គោរព​តាម​បទបញ្ជា​ថ្មី​របស់ ក្រុង​មូ​ស្គូ ស្ដីពី​ការប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ។

    បណ្ដាញ​សង្គម Tiktok បាន​បន្ថែមថា សេវាកម្ម​ផ្ញើ​សារ​ក្នុង​បណ្ដាញ​សង្គម​នេះ​នឹងមិន​រង​ផលប៉ះពាល់​ពី​ការផ្អាក​ខាងលើនេះ​ទេ។ ក្រុមហ៊ុន​នេះ​ក៏​នឹង​បន្ត​វាយតម្លៃ​ស្ថានការណ៍​នៅ រុស្ស៊ី ដើម្បី​ធ្វើការ​ភ្ជាប់​សេវាកម្ម​ទាំងស្រុង​ឡើងវិញ​ឱ្យបាន​សមស្រប​តាម​ពេលវេលា និង​ការជាក់ស្ដែង។

    កាលពី​ថ្ងៃទី ៤ មីនា ប្រ​ធនា​ធិបតី​រុស្ស៊ី លោក ពូ​ទីន​បាន​ចុះហត្ថលេខា​អនុវត្ត​ច្បាប់​ពិន័យ​ដាក់ពន្ធនាគារ​ឡើងដល់ ១៥ ឆ្នាំ ចំពោះ​បុគ្គល​ដែល​ត្រូវបាន​ចោទ​ពីបទ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី កងទ័ព​រុស្ស៊ី ក្នុង​គ្រា​ដែល ក្រុង​មូ​ស្គូ កំពុង​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ច្បាប់​ថ្មី​ខាងលើ​នឹងដាក់​ពិន័យ​ជា​ប្រាក់​ចាប់ពី ៧០០,០០០ ដល់ ១.៥ លា​នរូ​ប្ល​រុស្ស៊ី ឬ​ពិន័យ​ដាក់ពន្ធនាគារ ៣ ឆ្នាំ។ បើសិន​ប្រើប្រាស់​មុខតំណែង​ដើម្បី​បង្ហោះ​សារ​ក្លែងក្លាយ ឬ​បង្ហោះ​សារ​ក្លែងក្លាយ​ដើម្បី​រកប្រាក់ នឹងត្រូវ​បាន​ពិន័យ ៥ លា​នរូ​ប្ល ឬ​ជាប់ពន្ធនាគារ​ពី ៥ ដល់ ១០ ឆ្នាំ។ បុគ្គល​ល្មើស​នឹងត្រូវ​ជាប់ពន្ធនាគា​រ​ពី ១០ ទៅ ១៥ ឆ្នាំ បើសិន​ព័ត៌មាន​ក្លែងក្លាយ​របស់​ពួកគេ​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ។

  • មាស និង​ប្រេង​ឡើងថ្លៃ​ខ្ពស់ ព្រោះ​ខ្លាច អាម៉េរិក ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី

    មាស និង​ប្រេង​ឡើងថ្លៃ​ខ្ពស់ ព្រោះ​ខ្លាច អាម៉េរិក ដាក់ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​របស់ រុស្ស៊ី

    ប្រេង Brent ១ ធុង បាន​ឡើងថ្លៃ​ខ្ពស់ជាង​មុន​រាប់សិប​ដុល្លារ និង​មានពេលខ្លះ​ វា​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ១៣៩ ដុល្លារ​អាម៉េរិក/ធុង​បារ៉ែល ខណៈ​មាស​ក៏​ឡើងថ្លៃ​លើសពី ២,០០០ ដុល្លារ/អោន។

    បន្ទាប់ពី​បើកទ្វារ​ជួញដូរ​បាន​ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃ​ដើម​សប្ដាហ៍​នេះ មាស​ពិភពលោក​ប្រគល់​ភ្លាម មានតម្លៃ ១,៩៩៣ ដុល្លារ/អោន កើន  ២០ ដុល្លារ ធៀប​នឹង​មុនពេល​បើក​ការជួញដូរ។ ក្រោយមក តម្លៃ​មាស​ក៏​បន្ត​កើនឡើង រហូតដល់​លើសពី ២,០០០ ដុល្លារ/អោន។

    ចំណែក​តម្លៃ​ប្រេង​ឆៅ​ក៏​កើនឡើង​ខ្ពស់។ ប្រេង Brent ព្រឹក​នេះ​មានពេលខ្លះ​កើន ១៨% ឡើងដល់ ១៣៩ ដុល្លារ/ធុង​បារ៉ែល។ បច្ចុប្បន្ន អត្រា​កើនឡើង​នៃ​តម្លៃ​ប្រេង​នេះ ស្ថិតនៅ​ត្រឹម ៩%។ មូលហេតុ​នៃ​ការឡើង​ថ្លៃ​នេះ​គឺ​បណ្ដាលមកពី រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken បាន​ថ្លែងថា រដ្ឋាភិបាល​របស់លោក បៃ​ដិ​ន និង​សម្ព័ន្ធមិត្ត កំពុង​ពិភាក្សា​អំពី​ការដាក់ទណ្ឌកម្ម​លើ​ការ​នាំចូល​ប្រេង​ពី ប្រទេស​រុស្ស៊ី នៅ​ចំពោះមុខ​សម្ពាធ​ពី​មជ្ឈដ្ឋាន​នានា​ដែល​ស្នើឱ្យ​បង្កើន​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​ដែល​កំពុង​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន។

  • អាម៉េរិក យល់ព្រម​ឱ្យ ប៉ូឡូញ ផ្ដល់​​យន្តហោះ​ចម្បាំង​ឱ្យ អ៊ុយ​ក្រែ​ន

    អាម៉េរិក យល់ព្រម​ឱ្យ ប៉ូឡូញ ផ្ដល់​​យន្តហោះ​ចម្បាំង​ឱ្យ អ៊ុយ​ក្រែ​ន

    រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​និយាយថា សហរដ្ឋ​អាម៉េរិក បាន «បើកភ្លើង​ខៀវ» ឱ្យ ប៉ូឡូញ ដែលជា​សមាជិក​របស់ ណា​តូ ជញ្ជូន​យន្តហោះ​ចម្បាំង​របស់ខ្លួន (ប៉ូឡូញ) ទៅឱ្យ អ៊ុយ​ក្រែ​ន ហើយ ក្រុង​វ៉ា​ស៊ី​ង​តោន នឹង​ផ្ដល់​យន្តហោះ​ផ្សេង​ទៅឱ្យ ប៉ូឡូញ វិញ។

    ដំណឹង​ខាងលើ​ត្រូវបាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក Antony Blinken លើកឡើង​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី ៦ មីនា បន្ទាប់ពី មេដឹកនាំ​អ៊ុយ​ក្រែ​ន បាន​អំពាវនាវ​ឱ្យ អាម៉េរិក ដាក់ទណ្ឌកម្ម​ឱ្យ​ធ្ងន់ធ្ងរ​ជាង​បច្ចុប្បន្ន​ទៅលើ រុស្ស៊ី និង​បង្កើន​ជំនួយ​ផ្នែក​ការពារជាតិ​ដល់ ទីក្រុង​កៀវ។

    មុន​នោះ លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​តឿន​ឱ្យ អាម៉េរិក បង្កើត​តំបន់​ហាម​ហោះហើរ​នៅ អ៊ុយ​ក្រែ​ន ផងដែរ ប៉ុន្តែ ក្រុង​វ៉ា​ស៊ី​ង​តោន និង ណា​តូ ធ្លាប់បាន​ផាត់​ចោល​លទ្ធភាព​នេះ ព្រមទាំង​ប្រកាសថា នឹងមិន​បញ្ជូនទាហាន​ទៅ​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    យ៉ាងណាក៏ដោយ ការដែល អាម៉េរិក «បើកភ្លើង​ខៀវ» ឱ្យ​ជញ្ជូន​យន្តហោះ​ចម្បាំង​ទៅឱ្យ អ៊ុយ​ក្រែ​ន ក៏ ណា​តូ នឹងត្រូវ​ជាប់​ឧបសគ្គធំៗពីរ​គឺ ការស្វែងរក​ប្រភេទ​យន្តហោះ​ដែល​ទាហាន​របស់ អ៊ុយ​ក្រែ​ន អាច​បញ្ជា​បាន និង​ការស្វែងរក​ប្រទេស​ដែល​ស្ម័គ្រចិត្ត​ផ្ទេរ​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅឱ្យ ទីក្រុង​កៀវ។

  • អាម៉េរិក ថា អ៊ុយ​ក្រែ​ន រៀប​ផែនការ​ត្រៀម​សម្រាប់​ក្រោយ «សម័យ ហ្សេ​ឡែ​ន​ស្គី»

    អាម៉េរិក ថា អ៊ុយ​ក្រែ​ន រៀប​ផែនការ​ត្រៀម​សម្រាប់​ក្រោយ «សម័យ ហ្សេ​ឡែ​ន​ស្គី»

    រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ឱ្យដឹងថា ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន បាន​ត្រៀម​ជាស្រេច​នូវ​ផែន​ការធានា​លើ​ភាព​រលូត​នៃ​ដំណើរការ​របស់​រដ្ឋាភិបាល បង្ការ​ករណី​ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ត្រូវបាន​គេ​ធ្វើឃាត។

    «ភាគី​អ៊ុយ​ក្រែ​ន ត្រៀម​ផែនការ​រួចហើយ​ដើម្បី​ធានា​នូវ​ភាព​រហូត​របស់​រដ្ឋាភិបាល ដោយ​វិធីសាស្ត្រ​នេះ ឬ​វិធី​នោះ» លោក Antony Blinken រដ្ឋមន្ត្រីការបរទេស​អាម៉េរិក បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃទី ៦ មីនា ប៉ុន្តែ មិនបាន​និយាយ​អំពី​ព័ត៌មាន​លម្អិត​អំពី​ផែនការ​បង្ការ​ក្នុងករណី​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ជួប​បញ្ហា។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ធ្លាប់បាន​ទទួលស្គាល់ថា លោក​គឺជា «គោលដៅ​ទីមួយ» ហើយ​គ្រួសារ​របស់លោក​គឺជា «គោលដៅ​ទី​ពីរ» រាប់​ចាប់តាំងពី រុស្ស៊ី បានប្រកាស​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។ ក៏ប៉ុន្តែ លោក ហ្សេ​ឡែ​ន​ស្គី ក៏​ធ្លាប់បាន​បដិសេធ​សំណើ​របស់ សហរដ្ឋ​អាម៉េរិក ផងដែរ ដែល​ចង់​ជម្លៀស​ខ្លួន​លោក​ចេញពី អ៊ុយ​ក្រែ​ន ដោយ​អះអាងថា នឹង​ក្រាញននៀល​នៅក្នុង​ប្រទេស និង​តស៊ូ​ជាមួយ​ប្រជាជន​របស់លោក។

    ការ​ថ្លែង​របស់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ត្រូវបាន​លើកឡើង​នៅពេលដែល ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន កាលពី​ថ្ងៃទី ៦ មីនា បាន​ថ្លែងថា នឹងមិន​បញ្ចប់​យុទ្ធនាការ​យោធា រហូតដល់ អ៊ុយ​ក្រែ​ន បញ្ឈប់​សកម្មភាព​តតាំង និង​អនុវត្តតាម​សំណើ​របស់ រុស្ស៊ី ក្នុងនោះ ក្រុង​មូ​ស្គូ បានស្នើ​ឱ្យ អ៊ុយ​ក្រែ​ន នៅ​ជា​ប្រទេស​អព្យាក្រឹត​រវាង​លោកខាងលិច និង រុស្ស៊ី ។ល។

  • ថ្ងៃទី ១១ នៃ វិបត្តិ​អ៊ុយ​ក្រែ​ន៖ មូ​ស្គូ ស្នើឱ្យ កៀវ បញ្ឈប់​សកម្មភាព​តតាំង

    ថ្ងៃទី ១១ នៃ វិបត្តិ​អ៊ុយ​ក្រែ​ន៖ មូ​ស្គូ ស្នើឱ្យ កៀវ បញ្ឈប់​សកម្មភាព​តតាំង

    ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន លើកឡើង​នូវ​លក្ខខណ្ឌ​ដើម្បី​បញ្ចប់​យុទ្ធនាការ​យោធា​របស់ខ្លួន​នៅ អ៊ុយ​ក្រេ​ន ក្នុង​គ្រា​ដែល​សកម្មភាព​ជម្លៀស​ប្រជាជន​នៅ Mariupol ត្រូវបាន​លុបចោល​ជា​បន្តបន្ទាប់។

    លោក ពូ​ទីន កាលពី​ថ្ងៃទី ៦ មីនា បាន​ប្រាប់ ប្រធានាធិបតី​តួ​ក​គឺ ថា យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន កំពុងដំណើរការ​ដូច​ផែនការ ហើយ​ថា​នឹងមិន​បញ្ចប់ រហូតដល់ អ៊ុយ​ក្រែ​ន បញ្ឈប់​សកម្មភាព​យោធា និង​អនុវត្ត​សំណើ​របស់ មូ​ស្គូ។ លោក​ថា «អ៊ុយ​ក្រែ​ន កំពុង​រក​វិធី​ដើម្បី​អូសបន្លាយ​ការចរចា ដើម្បី​មាន​ពេល​ប្រមូល​កម្លាំង។ នោះ​គឺជា​ការប្រឹងប្រែង​ដែល​គ្មាន​ប្រយោជន៍»

    យ៉ាងហោច មាន​ប្រជាជន​ស៊ីវិល​នៅ អ៊ុយ​ក្រែ​ន ៣៦៤ នាក់ បាន​ស្លាប់ និង​ជាង ៧០០ នាក់​រងរបួស ចាប់តាំងពី រុស្ស៊ី ចូល​ឈ្លានពាន ប៉ុន្តែ អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា តួលេខ​ពិត​អាច​ខ្ពស់ជាង​នេះ ខណៈដែល​មនុស្ស​ជាង ១.៥ លាន​នាក់ បាន​ភៀសខ្លួន​ចេញពី អ៊ុយ​ក្រែ​ន។

  • កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ជាង​​ ៣០០ នាក់​ទៀត​ កាល​ពី​ម្សិលមិញ

    កូវីដ-១៩! កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ជាង​​ ៣០០ នាក់​ទៀត​ កាល​ពី​ម្សិលមិញ

    ក្នុង​ចំណោម​អ្នកវិជ្ជមាន​ថ្មី​ទាំង​ ៣៣៤ នាក់ ដែល​ទើប​ត្រូវ​បាន​រកឃើញ​ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ៤ មីនា មាន​ ៣១៣ នាក់​ជា​ករណីឆ្លង​ក្នុង​សហគមន៍ និង​ ២១ នាក់ ជា​អ្នកដំណើរពីបរទេស និង​សុទ្ធតែ​ជា​ករណី​ អូមីក្រុង​។

  • រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ប្រភេទ Molten Salt កម្លាំង ១០០ MW នៅលើ​សមុទ្រ​ខ្សាច់ Gobi

    រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ប្រភេទ Molten Salt កម្លាំង ១០០ MW នៅលើ​សមុទ្រ​ខ្សាច់ Gobi

    ដោយ​បំពាក់​កញ្ចក់​ប្រមូល​កំដៅ​នៃ​ពន្លឺព្រះអាទិត្យ រោងចក្រ​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ​នៅ Gansu អាច​ផលិត​អគ្គិសនី​បាន ៣៩០ លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ។

    នេះ​គឺជា​រោងចក្រ​មួយ​ក្នុងចំណោម​រោងចក្រ​អគ្គិសនី​ថាមពលព្រះអាទិត្យ​ដែល​ប្រើ​បច្ចេកវិទ្យា Molten Salt ធំ​បំផុត​នៅ ប្រទេស​ចិន។ Cheng nan ដែលជា​អ្នកយកព័ត៌មាន​របស់ Xinhua បាន​និយាយថា រាល់ថ្ងៃ ចាប់ពី​ពេល​ព្រះអាទិត្យ​រះ រហូតដល់​លិច កញ្ចក់ ១២,០០០ ផ្ទាំង នឹង​បែរ​ទៅរក​ព្រះអាទិត្យ ដើម្បី​ប្រមូលផ្ដុំ​ពន្លឺ ជះ​ទៅកាន់​ប៉ម Molten Salt ដែលមាន​កម្ពស់ ២៦០ ម៉ែត្រ សម្រាប់​បំប្លែង​ទៅជា​អគ្គិសនី។

    រោងចក្រ​អគ្គិសនី​ថាមពលព្រះអាទិត្យ​ប្រភេទ Molten Salt នេះ មាន​កម្លាំង ១០០ MW និង​មាន​ទីតាំងនៅ​ក្នុងស្រុក Donhuang នៃ​ខេត្ត Gansu ភាគ​ពាយព្យ​នៃ ប្រទេស​ចិន។ វា​ដំណើរការ​ដោយ​ប្រើប្រាស់​កញ្ចក់​ចំនួន ១២,០០០ ផ្ទាំង ដើម្បី​ប្រមូល​ពន្លឺព្រះអាទិត្យ បាញ់​ឆ្ពោះទៅកាន់​ប្រព័ន្ធ​ទទួល​ពន្លឺ​នៅលើ​ប៉ម​ថាមពល។

    វា​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាចបង្កើត​អគ្គិសនី​បាន ៣៩០ លាន​គីឡូវ៉ាត់/ឆ្នាំ។ តាមរយៈ​យន្តការ​នេះ រោងចក្រ​ចូលរួម​កាត់បន្ថយ​ឧស្ម័ន​ពុល​កាបូនឌីអុកស៊ីត បាន ៣៥០,០០០ តោន ក្នុង ១ ឆ្នាំ។

    ពេល​ដំណើរការ​អស់ពី​សមត្ថភាព រោងចក្រ​នេះ​អាច​ផលិត​អគ្គិសនី​បាន ១០០,០០០ គីឡូវ៉ាត់ ជា​រៀងរាល់​ម៉ោង គ្រប់គ្រាន់​សម្រាប់​អំបូល​ភ្លើង​ចំនួន ១ លាន​អំពូល ក្នុង ១ ម៉ោង។

  • កម្មវិធី​ AI (បញ្ញា​សិប្បនិម្មិត) ដែល​មាន​ជំនាញ​ក្នុង​ការ​ «បកប្រែ​សំឡេង​យំ» ​របស់​ទារក​

    កម្មវិធី​ AI (បញ្ញា​សិប្បនិម្មិត) ដែល​មាន​ជំនាញ​ក្នុង​ការ​ «បកប្រែ​សំឡេង​យំ» ​របស់​ទារក​

    ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី Zoundream នៅ​ ប្រទេស​ស្វ៊ីស​ និង​ អេស្ប៉ាញ​ អភិវឌ្ឍ​ឧបករណ៍​បច្ចេកវិទ្យា​ដ៏​ចម្លែក​មួយ​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) មាន​ជំនាញ​ក្នុង​ការ​បកប្រែ​ភាសា​របស់​ទារក​ទើប​កើត​។

    យោង​តាម​នាយកប្រតិបត្តិ​របស់ Zoundream លោក​ Roberto Iannone នៅ​ពេល​យំ ក្មេង​តូច​​កំពុង​ទាររក​អ្វី​មួយ​។ គំនិត​របស់​ក្រុម​ហ៊ុន​នេះ​គឺ​ចាប់​ផ្ដើម​ពី​ការ​កំណត់​ដឹង​អំពី​សំឡេង​យំ​របស់​ទារក​ ដើម្បី​បង្ហាញ​នូវ​តម្រូវ​ការ​របស់​ពួក​គេ​។ ឧបករណ៍​ថ្មី​នេះ​ មាន​តួនាទី​ជា​ជំនួយ​ការ​ ជួយ​ឱ្យ​អាណាព្យាបាល​យល់​ច្បាស់​អំពី​កូនៗ​។ ដូច​នេះ ពួកគេ​នឹង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សម្រេច​ចិត្ត​ និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ទៅ​លើ​របៀប​ដែល​ទារក​យំ​ និង​តម្រូវ​ការ​របស់​ពួកគេ​។

    Zoundream ប្រើប្រាស់​កម្មវិធី​ AI ដើម្បី​វិភាគ​លើ​សំឡេង​យំ​របស់​ក្មេង​នៅ​ពាស​ពេញ​ពិភពលោក​ក្នុង​រយៈ​ពេល​រាប់​ពាន់​ម៉ោង​។ ក្រោយ​មក​​ ពួក​គេ​បាន​បែង​ចែក​សំឡេង​យំ​ជា​ ៤ ប្រភេទ​៖ ឃ្លាន, ឈឺ, ទល់​ពោះ​ (ដើរខ្យល់) និង​ចង់​ឱប។

    ដំបូង​ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​របស់​ Zoundream បាន​ស្នើ​ឱ្យ​អាណាព្យាបាល​ដាក់​ឧបករណ៍​ថត​សំឡេង​​ក្បែរ​កូន​របស់​ពួក​គេ​។ ក្រោយ​មក ពួក​គេ​ចម្រាញ់​យក​តែ​សំឡេង​យំ​របស់​ក្មេង​។ នៅ​ពេល​មាន​ទិន្នន័យ​ពេញ​លេញ​ ពួក​គេ​ចាប់​ផ្ដើមបង្កើត​កម្មវិធី​កុំព្យូទ័រ​។ ជំហាន​បន្ទាប់ Zoundream សហការ​ជាមួយ​បណ្ដា​ក្រុម​ហ៊ុន​ ដើម្បី​ដាក់​លក់កម្មវិធី​នេះ​នៅ​ក្នុង​ទីផ្សារ​។

    ឧបករណ៍​ Zoundream

    «ក្នុង​ ៣​ ឆ្នាំ​កន្លង​ យើង​បាន​ផ្ដល់​ជូន​ឧបករណ៍​ដែល​មាន​ឈ្មោះ​ថា BabyT ដែល​មាន​ជំនាញ​ក្នុង​ការ​ស្វែង​រក​ និង​បក​ប្រែ​សំឡេង​យំ​​ដល់​គ្រប់​គ្នា​ដែល​ត្រូវ​ការ​​ដោយ​មិន​គិត​ថ្លៃ។ ពួក​គេ​អាច​រក្សា​ទុក​ដល់​ពេល​ណា​ក៏​បាន​ ហើយ​យើង​រក្សា​ទិន្នន័យ​សម្រាប់​គោល​ដៅ​ស្រាវជ្រាវ​» លោក Iannone ឱ្យ​ដឹង​ដូច្នេះ​។

  • ក្រុម​ហ៊ុន​ Microsoft ផ្អាក​លក់​ផលិត​ផល​ និង​សេវាកម្ម​នៅ​ រុស្ស៊ី​

    ក្រុម​ហ៊ុន​ Microsoft ផ្អាក​លក់​ផលិត​ផល​ និង​សេវាកម្ម​នៅ​ រុស្ស៊ី​

    ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Microsoft Corp កាល​ពី​ថ្ងៃតី ៤ មីនា បាន​ឱ្យ​ដឹង​ថា នឹង​ផ្អាក​លក់​ផលិត​ផល​ និង​សេវាកម្ម​ថ្មី​នៅ​ ប្រទេស​រុស្ស៊ី ក្លាយ​ជា​ក្រុម​ហ៊ុន​លោក​ខាងលិច​ថ្មី​មួយ​ទៀត​ដែល​កាត់​ផ្ដាច់​សកម្ម​ភាព​ជំនួញ​ជាមួយ​ រុស្ស៊ី ក្រោយ​ពី​ប្រទេស​នេះ​បាន​បើក​ការ​ឈ្លាន​ពាន​នៅ​ អ៊ុយក្រែន​។

    ក្រុម​ហ៊ុន​បស្ចិម​លោក​ជា​ច្រើន​ រួម​មាន​ Apple Inc, Nike និង Dell Technologies ជា​ដើម បាន​ផ្អាក​ការ​រកស៊ី​ជាមួយ​​ រុស្ស៊ី ក្នុង​គ្រាដែល​បណ្ដា​ប្រទេសលោក​ខាង​លិច​ ដាក់​ទណ្ឌកម្ម​។ កាលពី​ថ្ងៃទី ១ មីនា ក្រុម​ហ៊ុន​ Apple បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​បាន​ផ្អាក​រាល់​សកម្មភាព​លក់​ផលិត​ផល​របស់​ខ្លួន​នៅ រុស្ស៊ី​។

    ចំពោះ​​ក្រុម​ហ៊ុន​ Microsoft លោក​ប្រធាន Brad Smith ប្រាប់​ថា ក្រៅ​ពី​ការ​ផ្អាក​ការ​លក់​ផលិត​ផល​ថ្មី ក្រុម​ហ៊ុន​ Microsoft ក៏ផ្អាក​មុខ​ជំនួញ​ដទៃ​ផ្សេង​ទៀត​របស់​ខ្លួន​នៅ​ រុស្ស៊ី ដោយ​យោង​ទៅ​តាម​បទបញ្ជា​ស្ដីពី​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​ ប្រឆាំង​នឹង​ រុស្ស៊ី ដែល​បាន​លើក​ទ័ព​ចូល​លុកលុយ​ ប្រទេស​អ៊ុយក្រែន​។

  • គ្មាន​ផលិតផល​អាហារូបត្ថម្ភ​របស់ Abbott ដែល​ចែកចាយ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការប្រមូល​ផលិតផល​នៅ​​សហរដ្ឋ​អាមេរិក

    គ្មាន​ផលិតផល​អាហារូបត្ថម្ភ​របស់ Abbott ដែល​ចែកចាយ​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការប្រមូល​ផលិតផល​នៅ​​សហរដ្ឋ​អាមេរិក

    យើង (ក្រុមហ៊ុន ឌី​ខេ អេស អេ​ច) ​ផ្តល់​តម្លៃ​ដល់​ឪពុកម្តាយ​ដែលមាន​ទំនុកចិត្ត​លើ​យើង​សម្រាប់​អាហារ​រូប​ត្ថ​ម្ភ​ទារក​​ប្រកប​ដោយ​​គុណភាព និង​សុវត្ថិភាព។

    នៅ​ថ្ងៃទី 17 ខែកុម្ភៈ  Abbott បានធ្វើការ​ប្រមូល​ឡើងវិញ​ដោយ​ស្ម័គ្រចិត្ត​នូវ​ផលិតផល​ទឹកដោះគោ​ម្សៅ មួយចំនួន​ដែល​ផលិត​នៅ Sturgis រដ្ឋ Michigan សហរដ្ឋអាមេរិក។ គ្មាន​ផលិតផល​អាហារ​រូប​ត្ថ​ម្ភ Abbott ឬ​ផលិតផល Similac ដែល​ចែកចាយ​ក្នុងប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន ឌី​ខេ អេស អេ​ច (ខេ​ម​បូ​ឌា) អិ​ល ធី ឌី ទទួលរង​ការប៉ះពាល់​ពី​ការប្រមូល​មកវិញ​នេះ​ទេ។ អ្នកប្រើប្រាស់​អាច​បន្ត​ប្រើប្រាស់​ផលិតផល​អាហារ​រូប​ត្ថ​ម្ភ Abbott ដោយ​ទំនុកចិត្ត។

    ប្រសិនបើ​លោកអ្នក​បាន​ជាវ​ផលិតផល​ដែល​រង​ការប៉ះពាល់ ពី​សហរដ្ឋ​អា​មេ​រិច​ដោយផ្ទាល់ សូម​ចូលទៅ​កាន់​គេហទំព័រ  https://www.similacrecall.com/us  ឬ​មាន​ចម្ងល់ សូម​ទំនាក់ទំនង​មកកាន់ ក្រុមហ៊ុន ឌី​ខេ អេស អេ​ច (ខេ​ម​បូ​ឌា) តាមរយៈ​លេខ​ទូរស័ព្ទ 012 333 538។